ជីវិតតើអ្នកធ្លាប់ឆ្ងល់ទេថា ប្រសិនអ្នកមានទម្លាប់មិនទទួលទានកាហ្វេ ក៏ដូចជាតែគុជរយៈពេលមួយខែពេញ ហើយភេសជ្ជៈប្រចាំថ្ងៃ និងជាទម្លាប់គឺទទួលទានតែទឹកបរិសុទ្ធធម្មតា តើនឹងមានរឿងអ្វីកើតឡើងខ្លះ? ដោយសារតែបច្ចុប្បន្នជំងឺរាតត្បាត COVID-19 នៅតែបន្តកើតមាន ជាហេតុនាំឲ្យការចេញទៅខាងក្រៅ ដើម្បីជួបជុំក៏ត្រូវកាត់បន្ថយដូចគ្នា។ អ្នកខ្លះដែលឧស្សាហ៍ទទួលទានកាហ្វេ តែគុជជាដើម ក៏ត្រូវបានដកឃ្លាពីគ្នា។ បើទម្លាប់មួយខែពេញ នោះរាងកាយនឹងកើតមានរឿងល្អដូចខាងក្រោម៖ ៥) ស្រកទម្ងន់ បើអ្នកដកឃ្លាពីកាហ្វេ តែគុជ និងភេសជ្ជៈមួយចំនួន ដែលក្រៅពីទឹក នោះមួយថ្ងៃអ្នកអាចកាត់បន្ថយជាង ៤០០ កាឡូរីពីក្នុងខ្លួន។ ដូច្នេះសម្រាប់អ្នកស្រកទម្ងន់ ក៏អាចទទួលបានផលផងដែរ ជាពិសេសសម្រាប់អ្នកមានទម្លាប់ទទួលទានតែគុជ។ ៤) កាត់បន្ថយការទទួលទានជាតិស្ករ រាល់ថ្ងៃតែគុជក្តី កាហ្វេក្តីសុទ្ធតែមានជាតិស្ករ…
ជីវិតរោគសញ្ញានៃជំងឺមួយចំនួន ក៏យើងអាចសង្កេតបាន តាមរយៈផ្នែកប្រអប់ជើងខាងក្រោម ហើយបើក្នុងចំណោម ៤ ចំណុច អ្នកមាន ១ ឬ ២ អ្នកគួរតែឆ្លៀតពេលទៅពិនិត្យសុខភាព ឬពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាពជាបន្ទាន់ ដើម្បីទទួលយកការព្យាបាល៖ ១) ឧស្សាហ៍ស្ពឹកជើង ពេលជើងយើងមិនសូវធ្វើចលនា ផ្នែកម្រាមជើង តែងតែមានសភាពស្ពឹកស្រពន់ ហើយបើអាការៈនេះរមែងកើតឡើងញឹកញាប់ ខុសពីធម្មតា នោះជាសញ្ញាមួយបង្ហាញច្បាស់ថា អ្នកកំពុងមានជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬជាជំងឺទឹកនោមផ្អែមដំណាក់កាលដំបូងៗ។ ២) រមាស់ជើងញឹកញាប់ នៅពេលដែលអ្នករមាស់ជើងញឹកញាប់ ក៏កុំគិតថាវាធម្មតា មិនអីនោះ តែវាក៏ជាសញ្ញាព្រមាននៃការឡើងជាតិស្ករក្នុងឈាមផងដែរ។ យោងតាមអ្នកជំនាញ បានឲ្យដឹងថា នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់…
ជីវិតជាទូទៅក្មេងដែលមានអាយុត្រឹម ១-២ ឆ្នាំ គឺមិនងាយនឹងបង្ហាញនូវសញ្ញាអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះទេ ក្មេងខ្លះមិនចេះទាំងនិយាយថែមទៀត។ យ៉ាងណាសម្រាប់អ្នកជាអាណាព្យាបាល ចូរសាកល្បងសង្កេតមើល ប្រសិនកូនរបស់អ្នកនៅចន្លោះអាយុខាងលើ ហើយបង្ហាញចេញនូវសញ្ញា ៥ នេះ គឺមានន័យច្បាស់ថា ពួកគេជាក្មេងឈ្លាសវៃ ហើយមាន IQ ខ្ពស់៖ ៥) មានក្បាលធំ ក្មេងដែលមានក្បាលធំ តាំងពីនៅតូចនោះសម្គាល់ច្បាស់ណាស់ ថាពួកគេជាក្មេងឈ្លាសវៃ។ ប្រសិនឈានដល់វ័យសិក្សា ពួកគេរមែងមានការចងចាំល្អ និងអាចយកបានពិន្ទុល្អថែមទៀត។ ៤) មានទម្ងន់នឹងន ក្មេងដែលមិនឡើងទម្ងន់លឿន ហើយមិនស្រកទម្ងន់លឿន ក៏ជាក្មេងដែលមាន IQ ខ្ពស់ដែរ ជាងនេះសុខភាពរបស់ពួកគេក៏ល្អដូចគ្នា។…
ជីវិតនៅពេលដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ នោះនឹងអាចបណ្តាលឲ្យអ្នកខ្សោយតម្រងនោម កើតជំងឺបេះដូង ខ្សោយការគិត និងដូចជាកាត់អាយុរបស់អ្នកមួយចំនួនអ៊ីចឹង ប្រសិនជាយើងមិនស្វះស្វែងរកដំណោះស្រាយ និងរាំងស្ទះវាជាមុន។ ខាងក្រោមយើងបង្ហាញពីការកត់សម្គាល់ ៤ ដែលអ្នកអាចដឹងបានថាជាតិស្ករក្នុងឈាមរបស់អ្នកមានការកើនឡើងខ្ពស់ ដែលអ្នកផ្ទាល់ត្រូវតែមានការប្រុងប្រយ័ត្ន៖ ៤) បែកញើសនៅពេលយប់ នៅពេលដែលអ្នករៀបចូលគេងហើយ ក្នុងបន្ទប់ក៏មានសីតុណ្ហភាពធម្មតា មិនក្ដៅពេក ឬមិនត្រជាក់ពេក តែរាងកាយអ្នកបែរជាបើកញើសទៅវិញ នោះក៏ជាសញ្ញាមួយដែលបង្ហាញថា ជាតិស្ករក្នុងឈាមឡើងខ្ពស់ពេកដែរ ពោលគឺរាងកាយងាយនឹងបំបែកផ្នែកធំនៃគ្លីកូហ្សែននិងបង្កើតកម្តៅ។ ៣) មានអារម្មណ៍ឃ្លាន អ្នកកើតជំងឺទឹកនោមផ្អែម ឬឡើងជាតិស្ករក្នុងឈាម គឺចេញអាការៈបែបហ្នឹងហើយ ទោះទទួលទានច្រើនប៉ុណ្ណាក៏នៅតែឃ្លានខ្លាំងដដែល។ មូលហេតុក៏ដោយសារអាំងស៊ុយលីនមិនបានជួយដឹកស្ករចូលទៅក្នុងកោសិកាទេ បែបនេះសរីរាង្គគ្មានថាមពលធ្វើការ ដែលនាំឲ្យរាងកាយឆ្លើយតបដោយរំញោចចំណង់អាហារ។ ២) មានអារម្មណ៍ស្រេកទឹកនៅពេលយប់…
ជីវិតប្រសិនអ្នកកត់សម្គាល់ឃើញថាផ្នែកមួយក្នុងចំណោមផ្នែកទាំង ៧ លើរាងកាយ ដូចបង្ហាញខាងក្រោម មានសភាពរមាស់ញឹកញាប់ នោះសូមអ្នកប្រញាប់ទៅរកពេទ្យជាបន្ទាន់ ដើម្បីពិគ្រោះ ព្រោះជៀសវាងការកើតមានបញ្ហាធ្ងន់ធ្ងរទៅពេលបន្ទាប់៖ ៧) រមាស់តំបន់ខាងក្រោម តំបន់ប្រដាប់ភេទ បើអ្នកឧស្សាហ៍ជួបបញ្ហារមាស់ញឹកញាប់ វាក៏ជាបញ្ហាប្រឈមមួយដែរ។ សម្រាប់ស្រ្តីអាចជារោគសញ្ញានៃជំងឺមហារីកមាត់ស្បូន បើគ្មានការព្យាបាលទាន់ពេល វាអាចវិវត្តទៅកាន់តែធ្ងន់ធ្ងរ។ ៦) រមាស់ភ្នែក នោះក៏ដោយសារតែមុខងារនៃថ្លើមថយចុះ នាំឲ្យអសមត្ថភាពក្នុងការបន្សាបជាតិពុល ជាហេតុនាំឲ្យជាតិពុលជាប់ទ្រឹងក្នុងខ្លួន ហើយអ្នកងាយនឹងឡើងរមាស់ភ្នែក។ ៥) រមាស់ត្រចៀក ភាគច្រើនជារោគសញ្ញានៃជំងឺរលាកត្រចៀកផ្នែកខាងក្នុង ដែលអ្នកក៏គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដែរ ព្រោះបើទុកយូរអាចវិវត្តទៅការបាត់បង់សមត្ថភាពនៃការស្តាប់។ ៤) រមាស់បាតជើង ជារោគសញ្ញាជំងឺទឹកនោមផ្អែម ដែលអ្នកមានអារម្មណ៍ថារមាស់បាតជើងឥតឈប់។ នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើងនៅរយៈពេលយូរ…
ជីវិតស៊ុតត្រូវបានគេស្គាល់ថាជាអាហារសុខភាពដ៏សំខាន់មួយដែរ ចុះអ្នកធ្លាប់ដឹងទេថា បើអ្នកទទួលទានវា ២ គ្រាប់/ថ្ងៃជាប្រចាំ តើរាងកាយនឹងកើតមានរឿងអ្វីខ្លះ? បញ្ជាក់ថា ស៊ុត ១ គ្រាប់ មានវីតាមីន A ៦ ភាគរយ, Folate ៥ ភាគរយ, វីតាមីន B5 ៧ ភាគរយ, វីតាមីន B12 ៩ ភាគរយ, វីតាមីន B2 ១៥ ភាគរយ, ផូស្វ័រ ៩ ភាគរយ…
ជីវិតដ្បិតបើបង្គាសម្បូរទៅដោយអាហារូបត្ថម្ភសំខាន់ ក៏ដូចជាជាតិកាល់ស្យូមខ្ពស់ ជួយធ្វើឲ្យឆ្អឹងរឹងមាំ និងល្អសម្រាប់ការលូតកម្ពស់របស់កុមារ តែសម្រាប់មនុស្សប្រភេទ ៥ នេះ មិនគួរទទួលទានឡើយ ព្រោះវាអាចនាំឲ្យក្លាយជាផលប៉ះពាល់ទៅវិញ៖ ៥) មនុស្សដែលប្រតិកម្មនឹងអាហារសមុទ្រ បើដឹងថាខ្លួនឯងប្រតិកម្មឬអាលែហ្សី នឹងអាហារសមុទ្រហើយ អ្នកត្រូវជៀសវាងមិនគួរទទួលទានបង្គាឡើយ ព្រោះវាអាចធ្វើឲ្យស្បែកឡើងរោល ក្អួតចង្អោរ និងធ្លាក់ចុះសម្ពាធឈានជាដើម។ ៤) មនុស្សដែលមានជំងឺប្រចាំកាយក្អក ហឺត អ្នកដែលមានជំងឺប្រចាំកាយ ដូចជាក្អក ឬហឺត បើបរិភោគបង្គា នោះអ្នកនឹងកាន់តែធ្ងន់ធ្ងរឡើង ហើយធ្វើឲ្យប្រព័ន្ធដង្ហើមជួបបញ្ហាធ្ងន់ ពោលគឺនឹងក្អកជាប់រហូតរយៈពេលយូរ។ ៣) អ្នកឈឺសន្លាក់ បើអ្នកកំពុងជួបបញ្ហាឈឺសន្លាក់ អ្នកក៏មិនត្រូវទទួលទានបង្គានោះដែរ ព្រោះប្រភេទអាហារសមុទ្រមួយនេះ…
ជីវិតរូបមន្ត ៤-៣-២-១ ពិតជាអាចជួយឲ្យស្រ្តីនៅបន្តភាពក្មេងជាងវ័យ ទោះបីជាចូលដល់អាយុ ៥០-៦០ ឆ្នាំហើយក៏ដោយ។ តើអ្វីទៅជារូបមន្ត ៤-៣-២-១ ហើយគេអនុវត្តទៅបែបណាខ្លះ? ៤ យ៉ាងដែលមិនត្រូវបញ្ឈប់ កុំឈប់មើលថែស្បែកខ្លួនឯង មិនថាមានស្វាមីហើយ ឬការងាររវល់ប៉ុណ្ណាក៏ដោយ បើចង់ស្អាត ចង់ក្មេងជាងវ័យ កុំរំលងឲ្យសោះការមើលថែស្បែកខ្លួនឯង។ មិនថាតែឆ្លងកាត់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាងណាមួយ ឬរូបមន្តធម្មជាតិណាមួយ អ្នកត្រូវតែបន្តយកចិត្តទុកដាក់លើផ្នែកស្បែក ព្រោះបើស្បែកសឹករិចរិល ឬស្រអាប់ វាក៏ជាសញ្ញាមួយបង្ហាញច្បាស់ថាក្នុងរាងកាយអ្នកមានជាតិពុលច្រើនដែរ។ កុំឈប់ធ្វើលំហាត់ប្រាណ ត្រូវមានទម្លាប់ហាត់ប្រាណជាប្រចាំ ទោះមិនបានជាប់លាប់រាល់ថ្ងៃ យ៉ាងហោចណាស់ក៏បាន ៣-៤ ដង/សប្តាហ៍ដែរ ហើយបើបានជាប្រចាំគឺកាន់តែល្អ។ វាមិនត្រឹមតែពាំនាំនូវប្រយោជន៍ដល់សុខភាពនោះទេ ទៀតសោតក៏ជួយឲ្យសាច់ដុំរឹងមាំ…
ជីវិតខ្ទឹមសនៅតែត្រូវបានគេទទួលស្គាល់ថាជារបស់ធម្មជាតិដែលមានមុខងារអង់ទីប៊ីយ៉ូទីក ការពាររាងកាយមនុស្សបានយ៉ាងល្អ។ ចុះបើអ្នកទទួលទានខ្ទឹមស ៥-៦ កំពឹសជារៀងរាល់ថ្ងៃ តើរាងកាយអ្នកនឹងទទួលបានប្រយោជន៍អ្វីខ្លះ? ភ្លាមៗបន្ទាប់ពីអ្នកទទួលទានខ្ទឹមស នោះបម្រែបម្រួលវិជ្ជមានដូចខាងក្រោមនឹងចាប់ផ្តើមកើតឡើង៖ ក្រោយរយៈពេល ១ ម៉ោង: វានឹងត្រូវបានរំលាយដូចអាហារដទៃទៀតអ៊ីចឹងដែរ ជាពិសេសអាហារូបត្ថម្ភដែលមានក្នុងខ្ទឹមស នឹងចាប់ផ្តើមរលាយយឺតៗ។ ក្រោយរយៈពេល ២-៤ ម៉ោង: នោះសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុការពារជំងឺមហារីក នឹងចាប់ផ្តើមដំណើរការកើតមានក្នុងខ្លួនអ្នក។ ក្រោយរយៈពេល ៤-៦ ម៉ោង: ខ្ទឹមសនឹងចាប់ផ្តើមពង្រឹងកោសិកា T ដែលជាកោសិកាប្រឆាំងនឹងការកើតមានជំងឺក្នុងរាងកាយអ្នក ហើយវានឹងជួយដល់ប្រព័ន្ធភាពសាំក្នុងការបំបាត់ជាតិខ្លាញ់ចេញពីក្នុងខ្លួន។ ក្រោយរយៈពេល ៦-៨ ម៉ោង: សារធាតុប្រឆាំងបាក់តេរីក្នុងខ្ទឹមស នឹងចាប់ផ្តើមធ្វើការ…
ជីវិតមនុស្សស្រីជាច្រើនរមែងមានទម្លាប់មួយ គឺទៅណាមកណា តែងតែពាក់ខ្សែចងសក់ជាប់នៅនឹងកដៃរបស់ពួកគេ ព្រោះគិតថាងាយយកមកចងសក់ពេលដែលត្រូវការចាំបាច់។ ទម្លាប់នេះ សម្រាប់មនុស្សស្រីខ្លះ ពាក់កាន់ម៉ោង ៥-១០ ម៉ោងក្នុងមួយថ្ងៃក៏មាន តែសរុបមកវាជាទម្លាប់មិនល្អនោះទេ ហើយអ្នកត្រូវតែផ្លាស់ប្តូរជាបន្ទាន់ ក្រោយអានហេតុផល ៣ ខាងក្រោម៖ ៣) បណ្ដាលឲ្យមានបញ្ហាចរន្តឈាម អ្នកអាចប្រឈមនឹងការស្ទះសរសៃឈាម ព្រោះចរន្តឈាមនៅពេលអ្នកយកខ្សែទៅបន្តឹងត្រង់កដៃនោះ គឺវាបានប៉ះពាល់រួចទៅហើយ។ វាអាចវិវត្តទៅអាការៈម្យ៉ាងគេហៅថា ការបង្ហាប់សរសៃប្រសាទនិងសរសៃឈាម ដែលនាំឲ្យរាងកាយយើងស្ពឹក ទាំងម្រាមដៃ និងប្រអប់ដៃជាដើម។ ២) បណ្តាលឲ្យមានការឆ្លង បាក់តេរីដែលបន្តហាប់នៅទីតាំងដៃនោះ យូរទៅក៏អាចបង្កទៅជាជំងឺហើម តួយ៉ាងដូចស្រ្តីម្នាក់នៅសហរដ្ឋអាមេរិក ប៊ិះតែសង្រ្គោះមិនទាន់ពេល។ ដោយនាងមានទម្លាប់ពាក់ខ្សែចងសក់នៅកដៃ យូរទៅវាកាន់តែតឹងទៅ…
ជីវិតរៀងរាល់ពេលទៅបន្ទប់ទឹក ប្រសិនអ្នកសង្កេតឃើញអាការៈ ៣ នេះ ចូរកុំស្ទាក់ស្ទើរក្នុងការទៅពិនិត្យសុខភាព ព្រោះអាចថាថ្លើមរបស់អ្នកកំពុងមានបញ្ហាហើយ៖ ៣) ទឹកនោមប្រែពណ៌ងងឹត បើទោះបីផឹកទឹកច្រើន ពេលដែលរាងកាយមានជាតិទឹកមិនគ្រប់គ្រាន់ អ្នកអាចជួបអាការៈនោមមិនចេញ ឬនោមតិចតួច ហើយទឹកនោមប្រែពណ៌ទៅជាពណ៌រាងលឿងងងឹត។ ប៉ុន្តែបើអ្នកផឹកទឹកច្រើនហើយ តែពណ៌ទឹកនោមនៅតែមិនលឿងថ្លាធម្មតា នោះច្បាស់ណាស់ជារោគសញ្ញាដំបូងនៃការខូចថ្លើម។ ក៏ដោយសារតែមានកម្រិតខ្ពស់នៃប៊ីលីរុយប៊ីននៅក្នុងឈាម ដែលវាអាការៈនៃការខូចថ្លើមយ៉ាងពិតប្រាកដ។ ២) ការទល់លាមកនិងរាគញឹកញាប់ ប្រសិនពេលថ្លើមមានបញ្ហា អ្នកក៏អាចជាជួបអាការៈរាករូស និងទល់លាមកញឹកញាប់ផងដែរ។ ពេលខ្លះក៏កើតមានកំណកឈាមមកតាមលាមក ដែលវាសុទ្ធសឹងជាអាការៈដែលអ្នកគួរតែប្រុងប្រយ័ត្នខ្ពស់។ ១) ពណ៌លាមកខុសធម្មតា ដោយសារតែទឹកប្រមាត់ផលិតមិនបានគ្រប់គ្រាន់ នៅពេលមុខងារថ្លើមចុះខ្សោយ ក៏នាំឲ្យពណ៌លាមកមានការផ្លាស់ប្តូរខុសពីធម្មតា។ លាមកអាចប្រែទៅជាពណ៌លឿងស្លេក ឬពណ៌ប្រផេះ…
ជីវិតសម្រាប់មនុស្សស្រីការកើតមុនខ្នង អាចថាជារឿងដែលគួរឲ្យខ្វល់ចិត្តជាងមនុស្សប្រុស ព្រោះជាទូទៅស្រីៗនិយមពាក់អាវវាលខ្នង ហើយក្នុងកម្មវិធីជប់លៀងមួយចំនួន ការពាក់អាវវាលខ្នងមើលទៅវាមានភាពស៊ីវិល័យឬស៊ិចស៊ីជាង។ យ៉ាងណាបើកើតមានមុនខ្នងហើយ តើនរណាជឿជាក់នឹងទៅបង្ហាញវាជាសាធារណៈកើតនោះ? ចង់បានខ្នងរលោងស្អាតបែបធម្មជាតិ អ្នកអាចប្រើរូបមន្តធម្មជាតិទាំង ៤ ខាងក្រោម ក្នុងការកម្ចាត់មុនខ្នងបានយ៉ាងមានប្រសិទ្ធភាព៖ ៤) ប្រើអំបិលដើម្បីព្យាបាលមុន អំបិលជាគ្រឿងផ្សំដែលមានប្រសិទ្ធភាពមួយ ហើយអាចកម្ចាត់មុនខ្នងបានយ៉ាងឆាប់រហ័ស។ អ្នកអាចអនុវត្តបានដោយ៖ លាយអំបិលជាមួយទឹក ហើយយកវាមកប៉ាតទៅលើផ្ទៃខ្នងដែលកើតមុន រួចត្រដុសវាថ្នមៗប្រហែល ១០ ទៅ ១៥ នាទី ងូតទឹកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហ៍ៗ ដែលវាជួយឲ្យស្បែកមិនឡើងក្រហាយ អ្នកក៏អាចប្រើចំណិតក្រូចឆ្មារស្តើងៗ មកលាយជាមួយអំបិលហើយត្រដុសវាដោយផ្ទាល់នៅលើស្បែកក៏កាន់តែមានប្រសិទ្ធភាព។ ៣) ប្រើក្រូចឆ្មារកម្ចាត់មុន អ្នកអាចប្រើក្រូចឆ្មាសុទ្ធក៏បាន ដោយហាន់វាស្តើងៗរួចយកមកត្រដុសនៅលើផ្ទៃដែលកើតមុនរយៈពេល…
ជីវិតប្រសិនអ្នកចង់ដឹងថា ផ្នែកសួតរបស់អ្នក នៅដំណើរការល្អ មានសុខភាពល្អ ឬជួបបញ្ហាអ្វីខ្លះហើយ អ្នកអាចសង្កេតមើលបានតាមរយៈចំណុចទាំង ៦ ដូចខាងក្រោម៖ ៦) ក្រចកដុះមិនធម្មតា បើសភាពនៃការដុះក្រចករបស់អ្នក ចេញមកហាក់មិនធម្មតា ដែលវាក្រាស់ហើយរីកធំចុះមកក្រោម (ដូចបង្ហាញក្នុងរូប) នោះមានន័យថា អ្នកកំពុងមានកង្វះអុកស៊ីហ្សែនក្នុងឈាម។ តាមវេជ្ជសាស្រ្តហៅរោគសញ្ញានេះថា អាចពាក់ព័ន្ធនឹងសាច់ដុំក្នុងសួត។ ៥) ហើមកូនកណ្តុរនៅក អ្នកជក់បារីច្រើន រមែងជួបបញ្ហានេះ ដោយមានកូនកណ្តុរកើតឡើងនៅជុំវិញក និងឆ្អឹងកង។ ប្រសិនអ្នកឃើញមានអាការៈនេះហើយ គួរប្រញាប់ទៅរកអ្នកជំនាញសុខភាពសួតជាបន្ទាន់។ ៤) ឈឺចាប់ទ្រូង ការតឹងទ្រូង គឺជាសញ្ញាព្រមានចំៗនៃជំងឺសួត។ ភាគច្រើនពួកគេជួបអាការៈឈឺចុកចាប់ផ្នែកទ្រូង ដោយហាក់ដូចជាមានដុំពកអ្វីម្យ៉ាងនៅផ្នែកនោះ…
ជីវិតមនុស្សជាច្រើនចង់ស្រកទម្ងន់ខ្លាំងណាស់ តែមិនដឹងត្រូវធ្វើបែបណា ណាមួយបើនិយាយពីការហាត់ប្រាណ កំឡុងពេលមានស្ថានភាពរាតត្បាតជំងឺ COVID-19 ផង អ៊ីចឹងយើងមិនអាចទៅកន្លែងហាត់ប្រាណ (Gym) បាននោះឡើយ។ ដូច្នេះការហាត់នៅផ្ទះ ក៏អ្នកនៅតែអាចធ្វើទៅបានដែរ គ្រាន់តែទាមទារឲ្យមានក្បួនខ្នាតច្បាស់លាស់។ តាមរយៈអត្ថបទនេះ Knongsrok ណែនាំនូវរបៀបហាត់ប្រាណទាំង ១០ សម្រាប់អ្នកអាចសាកល្បងអនុវត្តបាននៅផ្ទះ ហើយបើធ្វើបានត្រឹមត្រូវនិងអនុវត្តជាប្រចាំ នោះធានាត្រឹម ១ សប្តាហ៍អ្នកនឹងឃើញលទ្ធផលហើយអាចស្រកដល់ ៣ គីឡូក្រាមក៏មាន៖ ១) ចលនាបង្វែរខ្លួន ចលនាទី ១ នេះគឺស្រួលទេ ដោយអ្នកតម្រូវឲ្យឈរនៅមួយកន្លែង ហើយបង្វែរខ្លួនចុះឡើង ហើយរក្សាជំហរជើងឲ្យនៅនឹងដដែល។ ធ្វើវាយឺតៗ…
ជីវិតភេសជ្ជៈ ៥ ប្រភេទនេះអ្នកអាចទទួលទានបាននៅពេលព្រឹក ឬថ្ងៃ ដែលវាអាចផ្តល់សារធាតុចិញ្ចឹមមួយចំនួនដល់រាងកាយ ប៉ុន្តែបើអ្នកជ្រើសរើសយកវាមកទទួលទាននៅពេលល្ងាចឬយប់ នោះនឹងបង្កជាផលប៉ះពាល់ដល់រាងកាយទៅវិញ៖ ៥) ទឹកដូង ទឹកដូងល្អសម្រាប់សុខភាពបេះដូង ប្រព័ន្ធរំលាយអាហារ និងជួយដល់តម្រងនោម ហើយធ្វើឲ្យប្រព័ន្ធការពាររាងកាយមានភាពល្អប្រសើរឡើង។ យ៉ាងណាអ្នកគួរជៀសវាងទទួលទានទឹកដូងនៅពេលល្ងាច ព្រោះវាអាចធ្វើឲ្យឆ្អឹងខ្សោយ ហើយធ្វើឲ្យអ្នកគេងមិនលក់នោះទេ ណាមួយក៏នឹងរំខាននាំឲ្យមានការបន្ទោបង់ច្រើនផងដែរ។ ល្អបំផុតគួរទទួលទានវានៅពេលព្រឹក។ ៤) ទឹកក្រូចស្រស់ ទឹកក្រូចស្រស់វាអាចជួយវាអាចផ្តល់នូវវីតាមីនមួយចំនួនដល់រាងកាយ ប៉ុន្តែដោយសារវាមានជាតិអាស៊ីតខ្ពស់ដូច្នេះមិនអាចចេះតែទទួលទានតាមចិត្តចង់បានឡើយ។ នៅពេលល្ងាចអ្នកជំនាញមិនណែនាំឲ្យអ្នកទទួលទានទឹកក្រូចស្រស់ទេ ព្រោះបរិមាណអាស៊ីតអាចធ្វើឲ្យខូចធ្មេញ ហើយនៅពេលដែលបរិមាណទាំងនេះលើសក៏ងាយនឹងផ្តុំទៅជាតិខ្លាញ់ នាំឲ្យឡើងទម្ងន់វិញ។ ៣) ទឹកខ្ញី ទឹកខ្ញី ជួយកាត់បន្ថយស្រ្តេស ជួយពង្រឹងដល់គុណភាពនៃការគេង តែបើអ្នកទទួលទានវានៅពេលយប់នោះនឹងនាំផលវិបាកទៅវិញ។…
ជីវិតប្រសិនអ្នកកត់សម្គាល់ឃើញថា នៅពេលបត់ជើងតូច រាងកាយចេញសញ្ញា ៤ នេះមក នោះមានន័យថា វាជាសញ្ញាព្រមានចំពោះសុខភាពធ្ងន់ធ្ងរ ដែលអ្នកគួរតែឆ្លៀតពេលទៅពិនិត្យសុខភាព ឬពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទាន់ពេលវេលា៖ ៤) ទឹកនោមពពុះ ប្រសិនពេលអ្នកបត់ជើងតូច ទឹកនោមនោះឡើងទៅជាពពុះ នោះជាសញ្ញាមួយបង្ហាញច្បាស់ថាតម្រងនោមមិនអាចច្រោះសារធាតុបញ្ចេញចោលបានល្អ ហើយវាអាចវិវត្តទៅជាជំងឺរលាកផ្នែកតម្រងនោម (Proteinuria)។ ៣) ពេលនោមចេញទឹកតិចតួច យោងតាមអ្នកជំនាញបានឲ្យដឹងថា មនុស្សយើងយ៉ាងហោចណាស់រយៈពេល ២៤ ម៉ោងក៏នឹងបញ្ចេញទឹកនោម ៥០០ មីលីលីត្រអីដែរ ប៉ុន្តែអ្នកនោមមកតិច ត្រឹមតែ ៥០ មីលីលីត្រអីនោះ មានន័យថា អ្នកកំពុងកើតជំងឺម្យ៉ាងឲ្យឈ្មោះថា “Anuria”។ វាជាសញ្ញាព្រមាននៃបញ្ហាខ្សោយតម្រងនោម…
ជីវិតអេស្រ្តូសែនគឺជាអ័រម៉ូនមួយដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ស្រ្តី ហើយជាទូទៅក្រោយអាយុ ៣០ ឆ្នាំអ័រម៉ូននេះនឹងមានការចុះថយ ដែលនាំឲ្យស្រ្តីប្រឈមនឹងបញ្ហាជាច្រើនទាក់ទងនឹងសុខភាព ក៏ដូចជាសម្រស់ខាងក្រៅ។ តាមការណែនាំពីអ្នកជំនាញ បានប្រាប់ទៅកាន់ស្រ្តីគ្រប់រូបដែលមានអាយុក្រោយ ៣០ ឆ្នាំ ចូរមានទម្លាប់ទទួលទាននូវអាហារ ៥ ប្រភេទដូចបង្ហាញខាងក្រោម ដើម្បីបំពេញអ័រម៉ូនអេស្រ្តូសែនឲ្យគ្រប់គ្រាន់ត្រលប់មកវិញ៖ ៥) ផ្កាខាត់ណាខៀវ ជាបន្លែមួយដែលអាចបំប៉នតុល្យភាពអ័រម៉ូន និងបង្កើតភាពធន់។ ជាពិសេសមានសារធាតុចិញ្ចឹមជាច្រើន ហើយសម្បូរទៅដោយជាតិកាល់ស្យូម ដែលល្អចំពោះគ្រោងឆ្អឹង និងការពារជំងឺផ្សេងៗបាន។ ៤) ល្ង ល្ងសម្បូរទៅដោយជាតិសរសៃ ហើយវាត្រូវបានគេរយទៅក្នុងមុខម្ហូបផ្សេងៗ ដើម្បីបន្ថែមឱជារស។ ទោះជាយ៉ាងណាមានមនុស្សតិចណាស់ ដែលមើលរំលងពីអត្ថប្រយោជន៍របស់វា តែយោងតាមការសិក្សា គឺល្ងផ្តល់ឥទ្ធិពលល្អច្រើនណាស់សម្រាប់អ័រម៉ូនអេស្រ្តូសែនរបស់ស្រ្តី។ តាមការសាកល្បងអ្នកដែលបានទទួលទានល្ង…
ជីវិតមនុស្សជាច្រើនអាចគិតថា ជនជាតិជប៉ុនមានទម្លាប់ទទួលទានតែបៃតងរៀងរាល់ព្រឹក តែការពិតមិនដូច្នោះទេ ការដែលពួកគេអាចរក្សាទម្ងន់ខ្លួនបានល្អ និងមានសុខភាពអាចរស់នៅបានអាយុវែង ក៏ដោយសារការទទួលទានទឹកក្ដៅឧណ្ហ៍ៗ ហើយក៏មានរបៀបរបស់គេត្រឹមត្រូវដែរ។ វិធីរបស់ជនជាតិជប៉ុន គឺបន្ទាប់ពីភ្ញាក់ពីដំណេក ពួកគេរមែងទទួលទានទឹកក្ដៅឧណ្ហ៍ៗចំនួន ៤-៦ កែវ (ចន្លោះពី ១៦០ ទៅ ២០០ ម.ល/កែវ) ហើយនៅសីតុណ្ហភាព ៣៥-៤០ អង្សាសេ។ ពួកគេមិនមែនសម្រុកទទួលទានទាំងអស់ព្រមគ្នាឡើយ តែទទួលទានវាយឺតៗ ហើយអាចចន្លោះប៉ុន្មាននាទីសឹមទទួលទានបន្ថែមទៀត រួចទើបពួកគេទៅដុសសម្អាតធ្មេញ រួច ៤៥ នាទីក្រោយទើបទទួលទានអាហារ។ ជាទូទៅក្រោយពេលទទួលទានអាហារហើយ រយៈពេល ២ ម៉ោងបន្ទាប់នោះពួកគេមិនទទួលទានអ្វីផ្សេងទៀតឡើយ មិនថាតែអាហារសម្រន់។…