ជីវិតការគេង គឺជាកត្តាដ៏សំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយជាពិសេសសម្រាប់កុមារតូចៗ ម្តាយឪពុកទាំងឡាយគួរតែយកចិត្តទុកដាក់ឲ្យមែនទែន។ តាមការស្រាវជ្រាវប្រសិនអ្នកមិនទម្លាប់ពួកគេឲ្យចូលគេងមុនម៉ោង ១០ យប់ នោះនឹងជះផលប៉ះពាល់ធំ ៣ ដូចខាងក្រោម៖ ៣) រាំងស្ទះការលូតកម្ពស់ កម្ពស់របស់កុមារវាផ្អែកលើហ្សែនដែលឪពុកម្តាយបានផ្តល់ ៧០ ភាគរយ ហើយកត្តាផ្សេងទៀត ៣០ ភាគរយ។ ដ្បិតបើ ៣០ ភាគរយនេះមិនជាតួលេខធំ តែវាក៏ប៉ះពាល់ទៅថ្ងៃអនាគតរបស់ក្មេងផងដែរ។ ការគេងក៏ចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពស់កុមារដូចគ្នា ហើយពេលវេលាលូតលាស់អ័រម៉ូនកម្ពស់រាងកាយដ៏ល្អបំផុតរបស់កុមារ គឺកើតឡើងនៅចន្លោះពីម៉ោង ១០ យប់ទៅម៉ោង ១ ទាបភ្លឺ និងម៉ោង ៥…
ជីវិតមានរបស់របរជាច្រើននៅជុំវិញខ្លួនយើង ដែលយើងមិនសូវប្រយ័ត្នហើយគិតថាវាមិនអី តែការពិតវាជាដើមចមបង្កឲ្យក្លាយទៅជាមេរោគឬបាក់តេរីរាតត្បាតមកក្នុងរាងកាយយើងដោយមិនដឹងខ្លួន។ ខាងក្រោម Knongsrok បង្ហាញរបស់ ៥ នៅក្នុងផ្ទះ ដែលអ្នកមិនត្រូវមើលរំលងនោះទេ៖ ៥) ចានពរ្សឺឡែនដែលមានគុណភាពអន់ ចានបាយចានសម្លដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ ក៏ត្រូវពិនិត្យឲ្យមែនទែន ព្រោះបើរបស់មិនមានគុណភាព នោះវាក៏អាចនឹងបណ្តាលឲ្យយើងកើតជំងឺមហារីកបាន។ វាកើតឡើងតាមរយៈការរលាយនៃជ័រមេឡាមីន ក្រោយចាននោះទប់ទល់នឹងសីតុណ្ហភាពក្តៅខ្លាំងពេកមិនបាន។ សារធាតុជ័រដែលរលាយចូលមកក្នុងរាងកាយ នឹងអាចបណ្តាលឲ្យអ្នកកើតជំងឺមហារីកនៅថ្ងៃខាងមុខ ដូច្នេះអ្នកគួរតែជ្រើសរើសប្រើប្រាស់ចានណា ដែលមានគុណភាពខ្ពស់ពិតប្រាកដ។ ៤) សំលៀកបំពាក់មួយចំនួន សំលៀកបំពាក់មួយចំនួន ជាពិសេសគឺរបស់កុមារ ដែលវាមិនសូវមានភាពធន់ និងគុណភាពល្អ នោះវាក៏អាចរលាយជ័រចូលតាមរន្ធញើស ឬចូលតាមទឹកមាត់នៅពេលដែលក្មេងខាំលេង។ ផលវិបាករបស់វា គឺអាចវិវត្តទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ និងភាពសុាំ…
ជីវិតនៅពេលដែលអ្នកស្ថិតនៅទីតាំងត្រជាក់យូរពេក ឬប្រើប្រាស់ស្បែកជើងឃ្លុបជិតយូរពេក ក៏អាចនាំឲ្យកើតបញ្ហាប្រេះកែងជើង។ ជាពិសេសសម្រាប់នារីៗបើជួបបញ្ហានេះ ពេលពាក់ស្បែកជើងកែង គឺពិបាកមើលខ្លាំងណាស់ វាមិនរលោងស្អាតដូចគេនោះទេ។ យ៉ាងណាអត្ថបទនេះ យើងសូមបង្ហាញពីរូបមន្តធម្មជាតិ ៤ អាចបំបាត់បញ្ហាប្រេះកែងជើងយ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំអ្វីមកលាបឡើយ៖ ៤) ក្រូចឆ្មារ ច្របាច់ក្រូចឆ្មារមកក្នុងទឹកក្ដៅឧណ្ហ៍ៗ” (ប្រសិនមានប្រេងអូលីវសូមលាយវាចូល) ហើយត្រាំជើងរបស់អ្នកទៅក្នុងនោះរយៈពេល ១០-១៥ នាទី។ រួចព្យាយាមដុសខាតតំបន់ដែលប្រេះ ដោយយកក្រូចឆ្មារមកត្រដុសក៏បាន នោះវានឹងជួយកម្ចាត់ចោលនូវកោសិកាដែលខូចនោះចេញហើយ។ ៣) ម្សៅ Baking Soda ជាមួយទឹកដោះគោស្រស់ លាយទឹកដោះគោស្រស់ ២ កែវ ជាមួយម្សៅ Baking…
ជីវិតសម្រាប់មនុស្សស្រី យើងត្រឹមសង្កេតលើទម្រង់និងផ្ទៃមុខរបស់នាង បើឃើញ ៣ ចំណុចដូចខាងក្រោម មានន័យថាសុខភាពរបស់នាងល្អ ទាំងថ្លើម តម្រងនោម ប្រព័ន្ធរំលាយអាហារជាដើម សុទ្ធតែដំណើរការល្អ ហើយគ្មានបញ្ហាអ្វីទេ៖ ៣) ស្បែកមុខភ្លឺមានពណ៌ចែងចាំង ស្រ្តីបើឈានចូលវ័យរាងក្បែរ ៣០ ឆ្នាំ ស្បែកមុខនឹងចាប់ផ្តើមឡើងស្ងួត ជ្រីវជ្រួញ និងរាងងងឹតបន្តិចហើយ ប៉ុន្តែបើអ្នកថែរក្សាស្បែកបានល្អ ហើយសុខភាពគ្មានបញ្ហាអ្វីផង។ នោះស្ថានភាពស្បែកនឹងបង្ហាញចេញមកដូចក្មេងស្រករ ២០ ហើយចែងចាំងចេញពីខាងក្នុង ដែលមើលទៅមិនស្រអាប់។ ២) រង្វង់ភ្នែកមិនឡើងខ្មៅ ជាទូទៅមនុស្សស្រីកាន់តែរាងចំណាស់ រាងកាយនឹងបាត់បង់ Collagen យ៉ាងឆាប់រហ័ស។ វាជាប្រូតេអ៊ីនម្យ៉ាង…
ជីវិតស៊ុតគឺជាអាហារដែលសម្បូរទៅដោយវីតាមីន D, B6, B12 និងសារធាតុរ៉ែសំខាន់មួយចំនួនដល់រាងកាយ។ ផ្នែកលឿងនៃស៊ុតគឺមានផ្ទុកកាឡូរីនិងខ្លាញ់ធាត់ច្រើនជាងផ្នែកស យ៉ាងណាវាក៏នៅតែរាប់បានថា អាចផ្តល់ប្រយោជន៍ដល់រាងកាយច្រើនជាងផលប៉ះពាល់។ យ៉ាងណាសម្រាប់មនុស្ស ១ ក្នុងចំណោម ៨ ប្រភេទដូចរៀបរាប់ខាងក្រោមនេះ អ្នកមិនគួរទទួលទានស៊ុតនោះទេ ព្រោះអាចបង្កើតជាផលអវិជ្ជមានបន្ថែមបន្ទុកដល់រាងកាយទៅវិញ៖ ៨) មនុស្សដែលមានអាឡែរហ្សី ប្រូតេអ៊ីនមួយចំនួនដែលមាននៅក្នុងស៊ុត ក៏អាចប្រតិកម្មជាមួយភាពអាឡែរហ្សីរបស់មនុស្សបានផងដែរ ហើយវាអាចធ្វើប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។ និយាយជារួមមិនថាតែពងក្ងាន ពងទា ឬពងមាន់។ ៧) មនុស្សដែលមានជំងឺរាករូស អ្នកដែលមានជំងឺរាករូស គួរជៀសវាងអាហារដែលសម្បូរទៅដោយប្រូតេអ៊ីននិងខ្លាញ់ដែលមាននៅក្នុងស៊ុត ព្រោះអាហារទាំងនេះអាចធ្វើឲ្យអាការៈរបស់អ្នកកាន់តែធ្ងន់ធ្ងរឡើង។ ៦) មនុស្សដែលគ្រុនក្តៅ ការទទួលទានស៊ុតនឹងបន្ថែមកម្តៅដល់រាងកាយ ដូច្នេះអ្នកមានជំងឺគ្រុនក្តៅស្រាប់…
ជីវិតផ្លែឈើទាំង ៥ ដែលមានពណ៌ក្រហម ដូចរៀបរាប់ខាងក្រោម អ្នកគួរតែមានទម្លាប់ទទួលទានជាប្រចាំ ព្រោះវាល្អទាំងសម្រាប់សុខភាពស្បែក និងអាចបង្កើនភាពសុាំដល់រាងកាយ ជួយបញ្ចៀសជំងឺផ្សេងៗបានទៀតផង៖ ៥) ផ្លែប៉ោម ផ្លែប៉ោមមានឥទ្ធិពលពង្រឹងប្រព័ន្ធភាពសុាំបានយ៉ាងល្អ អាចប្រឆាំងនឹងជំងឺមហារីកផ្សេងៗ ហើយជួយដល់បេះដូង។ លើសពីនេះជាតិសរសៃរបស់វា ក៏ជួយចិញ្ចឹមរាងកាយ បង្កើនចំនួនកោសិកាឈាមក្រហមច្រើនជាងមុនផងដែរ។ បន្ថែមដល់វីតាមីនដែលមាននៅក្នុងនោះ និងកាឡូរីទាបផង វាពិតជាល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយជួយឲ្យស្បែកស្អាតតាមរយៈវីតាមីន C ដែលមាននៅក្នុងផ្លែប៉ោម។ ៤) ទំពាំងបាយជូរក្រហម ផ្លែទំពាំងបាយជូរមានផ្ទុកនូវផូស្វ័រ ជាតិដែក កាល់ស្យូម អាស៊ីដហ្វូលិក និងសារជាតិ Flavonoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងភាពចាស់ជាងវ័យបានយ៉ាងមានប្រសិទ្ធភាព។…
ជីវិតទម្លាប់និងដំណោះស្រាយទាំង ៥ ខាងក្រោម អាចជួយឲ្យអ្នករាល់គ្នាដែលជួបបញ្ហាវិលមុខ និងឈឺក្បាលពេលក្រោកពីគេងនៅព្រឹកព្រលឹម ឲ្យមានអារម្មណ៍ស្រស់ស្រាយ និងផាសុកភាពវិញបាន៖ ៥) ផឹកទឹកមួយកែវ ក្រោយក្រោកពីគេងភ្លាម កុំទៅស្រវាលើកទូរស័ព្ទមកចុច អ្នកគួរតែតម្រង់ទៅទទួលទានទឹកក្ដៅឧណ្ហ៍ៗមួយកែវ ដើម្បីបន្សាបជាតិពុល និងផ្តល់ថាមពលដែលបាត់បង់ត្រលប់មកវិញសិន។ ៤) ដាក់ទម្លាប់ហាត់ប្រាណនៅពេលព្រឹក អ្នកគួរតែឆ្លៀតពេលហាត់ប្រាណនៅពេលព្រឹក ដើម្បីពង្រឹងឲ្យអារម្មណ៍របស់អ្នកល្អប្រសើរ ហើយមានការផ្តោតខ្ពស់។ ត្រឹមតែជាការដើរយឺតៗ ឬរត់ ដែលអាចជួយឲ្យខួរក្បាលបញ្ចេញនូវអ័រម៉ូនអង់ដូហ្វីនឲ្យចូលទៅក្នុងចរន្តឈាម ដែលអាចកាត់បន្ថយអាការៈស្រ្តេស ងងុយដេក និងការឈឺចាប់ផ្សេងៗ។ ជាងនេះកុំធ្វើតែមួយថ្ងៃ គួរតែមានទម្លាប់កំណត់ពេលវេលាច្បាស់លាស់ ទោះតិចច្រើនក្តី ឲ្យតែបានធ្វើ។ ៣) ពត់ខ្លួន ក្រោយងើបពីគេងមក…
ជីវិតការទទួលទានទឹកក្ដៅឧណ្ហ៍ៗគឺជាជម្រើសដ៏ល្អបំផុត ក្រោយពេលក្រោកពីគេង ហើយគួរបញ្ចៀសឲ្យបាននៅការទទួលទានភេសជ្ជៈ ៥ ប្រភេទដូចបង្ហាញខាងក្រោម៖ ៥) តែបៃតង តែបៃតងវាមានសារៈសំខាន់មួយចំនួនចំពោះរាងកាយដែរ តែការទទួលទាននៅពេលក្រពះទទេស្អាត ក្រោយក្រោកពីគេងវាជារឿងមិនល្អទៅវិញ។ នោះក៏ដោយសារតែបៃតងមានផ្ទុកជាតិតានីន ដែលវាអាចបង្កើនជាតិអាស៊ីតក្នុងក្រពះ នាំឲ្យចុកពោះឬឈឺពោះ ហើយកាត់បន្ថយការស្រូបយកជាតិដែក នាំឲ្យអ្នកប្រែទៅជាសភាពស្លេកស្លាំង។ ៤) កាហ្វេ មនុស្សជាច្រើនមានទម្លាប់ទទួលទានកាហ្វេមុនទទួលទានអាហារពេលព្រឹក ពោលឲ្យតែបានដាក់កាហ្វេចូលពោះមួយកែវសិនទើបអស់ចិត្ត។ ទម្លាប់នេះមិនល្អទេ ព្រោះវាងាយនឹងធ្វើឲ្យក្រហាយទ្រូង ហើយចុះថយនូវសមត្ថភាពនៃប្រព័ន្ធរំលាយអាហារ ឬអាចវិវត្តទៅជាជំងឺក្រពះ។ លើសពីនេះវាក៏នឹងបណ្តាលឲ្យអ្នកមានអាការៈញ័រខ្លួន ឈឺក្បាល ឬបេះដូងលោតញាប់សម្រាប់មនុស្សមួយចំនួនផងដែរ។ ៣) ទឹកឃ្មុំ ទឹកឃ្មុំក៏នឹងធ្វើឲ្យអ្នកឈឺពោះ ឬរាគបានដែរ ប្រសិនទទួលទានវាទាំងព្រឹកព្រលឹមអុល។ លើសពីនេះជាតិស្ករដែលមានក្នុងទឹកឃ្មុំ…
ជីវិតមកទល់ខែនេះ គឺចូលរដូវកាលដែលគេនិយមទទួលទានផ្លែទៀប ដោយវាក៏ជាផ្លែឈើដែលមានផ្តល់សារធាតុចិញ្ចឹមច្រើនផងដែរ ដល់រាងកាយ តែយ៉ាងណាសម្រាប់មនុស្ស ៤ ប្រភេទខាងក្រោម មិនគួរទទួលទានឡើយ។ បញ្ជាក់បន្តិច ផ្លែទៀបមានផ្ទុកនូវវីតាមីន C, ប៉ូតាស្យូម, ជាតិសរសៃនិងសារធាតុរ៉ែសំខាន់ៗមួយចំនួន។ ផ្លែទៀបសាច់សុទ្ធ ១០០ ក្រាម មានផ្ទុក ៦៤ កាឡូរី ប្រូតេអ៊ីន ១,៦ ក្រាម ទឹក ៨២,៥ ក្រាម កាល់ស្យូម ៣៥ មិល្លីក្រាម និងវីតាមីន C ៣៦ មិល្លីក្រាមជាដើម។…
ជីវិតតាមអ្នកជំនាញផ្នែកថែទាំសុខភាពនិងសម្រកទម្ងន់បានណែនាំឲ្យស្គាល់នូវផ្លែឈើ ៦ ប្រភេទ ដែលអ្នកចង់សម្រកទម្ងន់គ្រប់រូប គួរតែដឹង ហើយត្រូវជ្រើសរើសមកទទួលទាន ប្រសិនចង់ទទួលបានប្រសិទ្ធស្រកទម្ងន់ឆាប់រហ័ស៖ ៦) ផ្លែប៉ោម ផ្លែឈើនេះមានជាតិសរសៃខ្ពស់ ហើយមានកាឡូរីទាប នាំឲ្យប្រព័ន្ធរំលាយអាហារដំណើរការទៅបានល្អ និងជាពិសេសជួយឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែតបានយូរ។ យោងទៅតាមអ្នកជំនាញនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ផ្លែប៉ោមខ្នាតកណ្តាលមួយផ្លែ អាចផ្តល់ជាតិសរសៃ Fiber ប្រមាណ ៤,៣៧ ក្រាម និងកាឡូរី ៩៦,៤។ ការសិក្សាបង្ហាញថា ការទទួលទានផ្លែឈើប្រភេទនេះជាប្រចាំអាចជួយឲ្យអ្នកគ្រប់គ្រងទម្ងន់បានល្អ។ ៥) ផ្លែ Raspberry ជាផ្លែឈើមួយប្រភេទ ដែលពេញនិយមនៅក្រៅស្រុក ព្រោះវាអាចផ្តល់ឲ្យរាងកាយនូវជាតិ Fiber ជាច្រើន…
ជីវិតត្រយូងចេកយើងអាចច្នៃយកទៅធ្វើជាម្ហូបច្រើនមុខផ្សេងៗពីគ្នា ដូចជាសម្ល ឬអន្លក់ជាដើម។ យ៉ាងណានៅពីក្រោយការទទួលទានត្រយូងចេក តើអ្នកធ្លាប់បានដឹងដែរឬទេ ថាវាមានផ្តល់ប្រយោជន៍ល្អជាច្រើនចំពោះសុខភាព? ខាងក្រោម Knongsrok សុំបង្ហាញប្រយោជន៍ទាំង ៧ របស់វា៖ ៧) ជួយឲ្យប្រសើរនូវសុខភាពស្បូន ត្រយូងផ្តល់នូវជាតិដែក កាល់ស្យូម ដែលល្អចំពោះការពង្រឹងនូវជញ្ជាំងស្បូន។ ស្រ្តីមានផ្ទៃពោះក៏អាចបរិភោគវាបាន ដើម្បីជួយឲ្យសុខភាពល្អកាន់តែល្អ និងគ្រប់គ្រងនូវដំណើរការផលិតអ័រម៉ូនប្រូសេស្តេរ៉ូន។ ៦) ការពារបេះដូង ដោយសារសម្បូរនូវជាតិប៉ូតាស្យួម វាក៏អាចជួយការពារប្រព័ន្ធសរសៃឈាមបេះដូងបានយ៉ាងល្អផងដែរ។ ជាងនេះវាដើរតួក្នុងរាងកាយ លើការកាត់បន្ថយបរិមាណអំបិលមិនល្អដែលកើតចេញពីរបបអាហារ ហើយក៏ជួយឲ្យអ្នកមានតុល្យភាពសម្ពាធឈាមថែមទៀត។ ៥) ធ្វើឲ្យប្រសើរនូវប្រព័ន្ធរំលាយអាហារ អ្នកដែលឧស្សាហ៍ឈឺចុងដង្ហើម ទល់លាមក ប្រព័ន្ធរំលាយអាហារចុះខ្សោយ ចូរងាកមកទទួលទានត្រយូងចេកឲ្យបានច្រើន។…
ជីវិតមនុស្សជាច្រើនទម្លាប់រក្សាទុកអាហារនៅផ្ទះកាន់ខែ ព្រោះមិនសូវចង់ចេញទៅខាងក្រៅ។ ប៉ុន្តែវាដោយប្រភេទអាហារនោះទេ ដោយសម្រាប់ ៥ ប្រភេទទាំងខាងក្រោម អ្នកមិនគួររក្សាទុកវាយូរពេកទេ ព្រោះអាចនាំឲ្យគ្រោះថ្នាក់ខ្លាំងដល់រាងកាយ ពេលយកមកបរិភោគ៖ ៥) ប្រេងឆា មនុស្សជាច្រើនតែងតែទម្លាប់ទិញនូវប្រេងឆាដបធំ ព្រោះគិតថាអាចប្រើបានយូរ និងសន្សំសំចៃ។ យ៉ាងណាមិនមានន័យថាល្អនោះទេ ព្រោះបើយើងរក្សាទុកយូរ ដោយមានបើកគម្របចុះឡើងញឹកញាប់ វាអាចធ្វើឲ្យជាប់បាក់តេរីនិងជាតិកខ្វក់ ក្លាយទៅជាផ្សិតធ្លាក់ទៅក្នុងនោះ។ យល់ល្អគួរប្រើប្រាស់ក្នុងបរិមាណសមរម្យមួយ ពោលកុំយកវាមកទុកកាន់ខែដល់ដុះផ្សិត ហើយបន្តប្រើប្រាស់។ ៤) ពោត អ្នកខ្លះទុកពោតដើម្បីច្នៃទៅជាការចម្អិនអាហារផ្សេងៗ តែបើអ្នករក្សាវាទុកយូរដល់ដុះផ្សិតហើយ ត្រូវតែបោះវាចោល មិនត្រូវកាត់ផ្នែកផ្សិតនោះចេញ ហើយគិតថាមិនអីនោះទេ។ បើនៅបន្តយកមកទទួលទាន អាចវិវត្តឲ្យរាងកាយអ្នកកើតទៅជាជំងឺមហារីកនៅពេលខាងមុខ។ ៣)…
ជីវិតជើងមាន់ត្រូវបានគេច្នៃទៅធ្វើជាម្ហូបអាហារជាច្រើនប្រភេទ ហើយវាក៏បានក្លាយជាអាហារសម្រន់ដ៏ពេញនិយមមួយផងដែរ។ ដ្បិតឃើញតម្លៃថោកៗ ក៏មានមនុស្សតិចណាស់ដែលដឹងថា ជើងមាន់មានបង្កប់នូវប្រយោជន៍ល្អចំពោះសុខភាពជាច្រើន៖ ៥) មានផ្ទុកនូវកូឡាជែន ជើងមាន់មានផ្ទុកនូវកូឡាជែនពីធម្មជាតិ ប្រហាក់ប្រហែលនឹងបន្លែបៃតង ក៏ដូចជាផ្លែឈើមួយចំនួនអ៊ីចឹងដែរ។ នៅពេលបន្ថែមកូឡាជែនចូលដល់រាងកាយ វាក៏ចូលរួមចំណែកជួយបង្កើតកោសិកាថ្មី ជំនួសឲ្យកោសិកាចាស់ដែលងាប់នៅលើស្បែក។ ទន្ទឹមនេះ វាក៏ជួយឲ្យរាងកាយផលិតឈាមក្រហមបានច្រើន និងបង្កើនអត្រាមេតាប៉ូលីសខ្លាញ់ក្នុងរាងកាយ ជួយដល់ការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ៤) ជួយបំបាត់ការឈឺចាប់សន្លាក់ កូឡាជែននៅក្នុងជើងមាន់នេះសោត ក៏អាចជំរុញក្នុងការបង្កើតជាលិកាឡើងវិញ ដើម្បីកាត់បន្ថយការរលាកសន្លឹកឆ្អឹងផ្សេងៗ។ ជាទូទៅនៅពេលឈឺសន្លាក់ វាដោយសារឆ្អឹងរបស់អ្នកទ្រុឌទ្រោមហើយពេលវាត្រដុសគ្នាទៅ ធ្វើឲ្យហើម និងឈឺចាប់ពិបាកក្នុងការធ្វើចលនា។ តាមការសិក្សាសាកល្បងទៅលើមនុស្ស ១៩១ នាក់ ដែលមានជំងឺរលាកសន្លាក់ជង្គង់ ក្នុងកំឡុងពេល ៣…
ជីវិតណែនាំសម្រាប់នារីៗ ដែលចង់ទទួលបានសុខភាពល្អ និងសម្រស់ស្រស់ស្អាតក្មេងជាងវ័យកាន់ឆ្នាំ នោះគឺរៀងរាល់ពេលចូលដំណេក ត្រូវតែទម្លាប់ដោះរបស់ ៥ នេះចេញ៖ ៥) ដោះសំលៀកបំពាក់តឹងៗ ការស្លៀកពាក់តឹងពេក ជាមូលហេតុនាំឲ្យដំណេករបស់អ្នកប្រព្រឹត្តិទៅមិនបានល្អ មួយទៀតសោតវាក៏ធ្វើឲ្យស្ទះចរន្តឈាម ប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ អ្នកគួរតែជ្រើសរើសស្លៀកនូវសំលៀកបំពាក់រលុងៗ ត្រជាក់ៗ ដើម្បីឲ្យរាងកាយអាចគេងលក់ដោយផាសុកភាព។ ៤) ដោះចេញនៅគ្រឿងអលង្ការទាំងអស់ គ្រឿងអលង្ការក៏ដូចគ្នា បើអ្នកគេងទាំងមានវាជាប់ខ្លួន ពេលខ្លះវាតឹង វាបង្ហាប់ជាប់រាងកាយធ្វើឲ្យស្ទះចរន្តឈាម បង្កើតឲ្យមានអារម្មណ៍ច្របូកច្របល់ និងគេងមិនលក់។ មួយផ្សេងទៀតគ្រឿងអលង្ការខ្លះ ក៏អាចកោសរាងកាយឬ ធ្វើឲ្យមុតផ្នែកណាមួយជាយថាហេតុនៅពេលគេង។ ៣) ដោះចេញ Contact lenes អ្នកដែលប្រើប្រាស់លែនពាក់ភ្នែក…
ជីវិតអាហារនិងភេសជ្ជៈខាងក្រោមនេះ បើទោះបីជាក្មេងៗនិយមចូលចិត្តទទួលទានក៏ដោយ តែស្រាប់ឪពុកម្តាយទាំងឡាយគួរតែដាក់កំហិតសម្រាប់ពួកគេ កុំឲ្យទទួលទានច្រើនពេក។ បើបន្តយូរទៅនឹងនាំឲ្យកុមារក្រិន ឬតឿលែងលូតកម្ពស់ ដោយសារតែការបាត់បង់ជាតិកាល់ស្យូម៖ ៣) អាហារមានជាតិអំបិលច្រើន ការបរិភោគអាហារដែលមានជាតិអំបិលច្រើន ងាយនឹងបះពាល់ដល់ការលូតកម្ពស់ បំផ្លាញថ្លើម និងតម្រងនោមរបស់ពួកគេ។ នៅពេលដែលរាងកាយផ្ទុកជាតិអំបិលច្រើនពេក នោះនឹងធ្វើឲ្យកាល់ស្យូមត្រូវបានបញ្ចេញច្រើនជាងមុន ដែលនាំឲ្យប៉ះពាល់ដល់ឆ្អឹង និងការលូតលាស់នៃរាងកាយ។ ភាគច្រើនអំបិលមានផ្ទុកនៅក្នុងអាហារសម្រន់ អាហារកែច្នៃដូចជាសាច់ក្រក… ដូច្នេះឪពុកម្តាយគួរតែដាក់កម្រិតទទួលទានសម្រាប់ពួកគេ និងបញ្ចៀសការទទួលទានជាប្រចាំ។ ២) អាហារដែលមានជាតិស្ករច្រើន ជាតិស្ករខ្ពស់ពេកក៏មិនល្អដែរ ក្រៅពីផ្តល់ហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ជាងនេះក៏នាំឲ្យកើតជំងឺធាត់ ខ្សោយតម្រងនោម និងប៉ះពាល់ដល់ការលូតកម្ពស់ថែមទៀតផង។ នោះក៏ដោយសារតែជាតិស្ករក្នុងឈាមកើនឡើង ហើយនាំឲ្យរាងកាយត្រូវតែបញ្ចេញនូវបរិមាណអាំងស៊ុយលីនច្រើន។ ទន្ទឹមនេះក៏នាំឲ្យការផលិតអរម៉ូនលូតលាស់ GH…
ជីវិតនៅក្នុងផ្ទះបាយរបស់អ្នក គួរតែមានគ្រឿងទេសទាំង ៥ ដូចបង្ហាញខាងក្រោម ដ្បិតវាមានរសជាតិហឹរបន្តិចមែន តែគួរតែផ្សំយកមកទទួលទានឲ្យបានជាប់លាប់ជាប្រចាំ ព្រោះវាល្អសម្រាប់សុខភាព ទាំងការស្រកទម្ងន់ និងប្រឆាំងភាពចាស់ជាងវ័យ៖ ៥) ខ្ទឹមស នៅក្នុងខ្ទឹមស វាមានជាតិឈួលនិងហឹរ តែពេលទទួលទានទៅវាអាចរំញោចដល់ប្រព័ន្ធប្រសាទឲ្យបញ្ចេញអ័រម៉ូន Adrenaline ដើម្បីបង្កើននៃប្រសិទ្ធភាពរំលាយអាហារ។ លើសពីនេះខ្ទឹមស ក៏មានលក្ខណៈប្រឆាំងភាពធាត់ ដោយវាការពារនូវការប្រមូលផ្តុំជាតិខ្លាញ់លើសមកក្នុងរាងកាយ។ ៤) ខ្ញី ខ្ញីគឺជាគ្រឿងទេសមួយ ដែលមេផ្ទះភាគច្រើននិយមប្រើប្រាស់ ហើយបើនិយាយពីប្រយោជន៍របស់វាវិញ គឺជួយដុតខ្លាញ់ក្នុងរាងកាយបានយ៉ាងឆាប់រហ័ស។ វាក៏ជារបស់សម្រាប់សម្រកទម្ងន់យ៉ាងមានសុវត្ថិភាពនិងប្រសិទ្ធភាពផងដែរ។ ៣) ម្ទេស នៅក្នុងម្ទេសមានសមាសធាតុមួយឲ្យឈ្មោះថា Capsaicin ដែលវាជួយជំរុញដល់ប្រព័ន្ធរំលាយអាហារ និងការដុតកាឡូរីក្នុងរាងកាយ។…
ជីវិតនៅលើផ្ទៃមុខយើង ជឿថាអ្នកប្រាកដជាឆ្ងល់ ថាហេតុអ្វីកើតមុននៅទីតាំងមាត់ ពេលខ្លះទៅឡើក្បែរភ្នែក? អ្នកត្រឹមតែដឹងពីដំណោះស្រាយ ដោយប្រើប្រាស់ផលិតផលណាមួយមកលាងសម្អាត តែជឿថាអ្នកមិនទាន់ច្បាស់នោះទេ អំពីមូលហេតុនៃការកើតឡើងនៃគ្រាប់មុនទាំងអស់នោះ។ ខាងក្រោមយើងបង្ហាញពីហេតុផលនៃការកើតមានលើផ្នែកទាំង ៥ នៃមុខ ដើម្បីយើងងាយស្រួលក្នុងការបញ្ចៀសនៅពេលក្រោយ៖ ៥) ថ្ងាស ការកើតមុននៅលើថ្ងាស គឺភាគច្រើនដោយសារបញ្ហាស្រ្តេស ការគេងមិនលក់ ភាពតានតឹងផ្លូវអារម្មណ៍ខ្លាំងពេក។ មួយផ្សេងទៀតក៏ដោយសារការទទួលទានអាហារកំប៉ុងច្រើន ឬរបស់ដែលមានជាតិផ្អែមខ្ពស់។ ៤) ច្រមុះ ការកើតមុនលើច្រមុះ ក៏ដោយសារវាអ្នកកើតមានក្រពេញខ្លាញ់ច្រើន ហើយស្ទះរន្ធញើស។ ដំណោះស្រាយល្អបំផុតត្រង់ផ្នែកនេះ គឺមានតែការប្រើប្រាស់ប្រភេទម៉ាសបកមុន ហើយលាបក្រែមផ្តល់សំណើមទៅលើនោះ។ ៣) ថ្ពាល់ខាងលើ ការកើតមុននៅលើផ្នែកថ្ពាល់ អាចមកពីអ្នកគេងនៅលើខ្នើយដែលមិនស្អាត…
ជីវិតសម្រាប់អ្នកដែលធ្វើការនៅផ្ទះក្តី នៅការិយាល័យក្តី ដែលនៅមុខអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទយូរ សូមអ្នកមិនត្រូវភ្លេចទម្លាប់ទាំង ៤ ខាងក្រោមឡើយ មិនដូច្នោះទេគុណភាពស្បែករបស់អ្នកនឹងមានការធ្លាក់ចុះ ហើយខូចខាតដោយមិនដឹងខ្លួន៖ ៤) កុំភ្លេចចំណាយពេលសម្រាក មានន័យថា ពេលអង្គុយយូររាប់ម៉ោង អ្នកគួរឆ្លៀតពេលសម្រាកភ្នែក និងស្បែកឲ្យឃ្លាតឆ្ងាយពីរបស់ទាំងនោះបាន ៥ ទៅ ១០ នាទី។ នេះមិនត្រឹមតែជួយដកឃ្លាសម្រាប់ស្បែក និងភ្នែកនោះទេ តែក៏សម្រាប់សុខភាពខួរក្បាល កុំឲ្យស្រ្តេសពេកផងដែរ។ ៣) កុំភ្លេចលាបឡេការពារកម្តៅថ្ងៃ កុំគិតថាមិនអីពេលអ្នកមិនចេញទៅខាងក្រៅ ឬដើរតាមផ្លូវ។ នេះដោយសារអ្នកទទួលរងពន្លឺពណ៌ខៀវចេញពីអេក្រង់ វាក៏នៅតែអាចបំផ្លាញស្បែករបស់អ្នកបានដូចគ្នា អ៊ីចឹងត្រូវតែមានទម្លាប់លាបឡេការពារកម្តៅថ្ងៃជាប្រចាំ។ ២) កុំភ្លេចបំពេញសំណើមដល់ស្បែក…