ជីវិតចំណាយពេលតែ ១០ នាទីជារៀងរាល់ថ្ងៃ មុនពេលចូលដំណេក នោះអ្នកនឹងអាចទទួលបានការគេងលក់ដ៏ស្កប់ស្កល់ ដែលវាក៏ជាកត្តាផ្លាស់ប្តូរភាពវិជ្ជមានជាច្រើនដល់សុខភាពរាងកាយរបស់អ្នកផងដែរ៖ របៀបម៉ាស្សាទី ១ ដូចបង្ហាញក្នុងរូប តាមរយៈចង្អូរជុំវិញសាច់ដុំកនៅខាងក្រោយ អ្នកគ្រាន់តែប្រើមេដៃទាំងសងខាង មកសង្កត់ហើយញីចុះឡើងជាចលនារង្វង់ទៅលើចុះក្រោម រយៈពេល ៤ ទៅ ៥ នាទី ហើយដកដង្ហើមវែងៗនៅពេលទទួលបានការម៉ាស្សា នោះធានាត្រឹមមួយសន្ទុះអ្នកនឹងមានអារម្មណ៍ងងុយ ហើយអាចគេងលក់ស្រួលដោយផាសុកភាព។ របៀបម៉ាស្សាទី ២ ប្រើមេដៃរបស់ អ្នកដដែលមកសង្កត់ត្រង់ផ្នែកកំភួនជើង (ដូចបង្ហាញក្នុងរូប) ហើយញីសង្កត់ចុះឡើងប្រហែល ៣ ទៅ ៥ នាទីមុនចូលគេង។ សកម្មភាពនេះ ជាក្បួនបុរាណដែលគេជឿថា…
ជីវិតតើអ្នកចង់បានអាយុវែង ក្មេងជាងវ័យដែរឬទេ? ប្រសិនជាចង់បាន ចូរអ្នកអនុវត្តជាប្រចាំនៅទម្លាប់ទាំង ៥ ខាងក្រោម៖ ៥) សុទិដ្ឋិនិយម ការគិតវិជ្ជមាន ការមើលឃើញគ្រប់យ៉ាងក្នុងផ្លូវល្អ ដែលនាំឲ្យអារម្មណ៍អ្នកល្អជាប្រចាំ នោះក៏ជាចំណែកមួយជួយបញ្ចៀសអ្នកពីការកើតមានជំងឺផ្សេងៗផងដែរ។ រាងកាយនឹងមានអារម្មណ៍ថាស្រណុកស្រួល មិនទទួលរងសម្ពាធ ដែលវាជាកត្តាពន្យារអាយុរបស់អ្នកមួយផ្នែកហើយ។ ៤) ផឹកតែបៃតងទៀងទាត់ តាមការស្រាវជ្រាវបង្ហាញថា តែបៃតងដើរតួយ៉ាងសំខាន់ក្នុងការពន្យារភាពចាស់ និងធ្វើឲ្យមនុស្សមានអាយុវែង ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះជំងឺរ៉ាំរ៉ៃមួយចំនួន មិនអាចមកបៀតអ្នកបានឡើយ។ លើសពីនេះវាសម្បូរទៅសារធាតុប៉ូលីហ្វេណុល ខាតេជិន និងសារធាតុផ្សំដទៃទៀត ដែលជួយបន្ថយល្បឿននៃភាពចាស់ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង។ ៣) ត្រាំនិងម៉ាស្សាជើងជាប្រចាំ អ្នកត្រូវជៀសវាងជើងត្រជាក់ ដោយបន្ទាប់ពីធ្វើសកម្មភាពពេញមួយថ្ងៃ…
ជីវិតប្រសិនជាអ្នកចង់ស្រកទម្ងន់ ក្រៅពីកត្តានៃការហាត់ប្រាណ នោះរបបអាហារ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ក៏ជាផ្នែកសំខាន់ផ្សេងទៀតដែលអ្នកត្រូវយល់ដឹងផងដែរ។ ខាងក្រោមយើងបង្ហាញពីអាហារ ៤ ប្រភេទដែលអ្នកចង់ស្រកទម្ងន់ មិនគួរប្រកែកមិនទទួលទានឡើយ៖ ៤) អាហារដែលមានជាតិសរសៃ (Fiber) ប្រភេទអាហារមានជាតិសរសៃ (Fiber) ជាអ្វីដែលអ្នកត្រូវជ្រើសរើសមុនគេ ព្រោះវានឹងជួយឲ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែតពេលទទួលទាន ហើយកាត់បន្ថយចំណង់អាហារបានច្រើន។ លើសពីនេះទៀតវាក៏បន្ថែមនូវវីតាមីន និងជាតិទឹកទៅក្នុងរាងកាយ ដូច្នេះហើយអ្នកមិនគួរបដិសេធប្រភេទអាហារនេះឡើយ។ ប្រភេទអាហារជាតិសរសៃ មានដូចជា សណ្តែក ផ្កាខាត់ណាខៀវ គ្រាប់ធញ្ញជាតិ និងផ្លែឈើដូចជា ប៉ោម បឺរ និងបឺរីជាដើម។ ៣) អាហារដែលផ្ទុកអាស៊ីតខ្លាញ់ អាស៊ីតខ្លាញ់អូមេហ្គា…
ជីវិតស្នាមសង្វារ មនុស្សយើងម្នាក់ៗកើតឡើងផ្សេងគ្នា ខ្លះដោយសារធ្លាប់ឆ្លងកាត់ការវះកាត់ ខ្លះដោយសារប្រែប្រួលមាឌខ្លាំងពេកជាដើម។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok ណែនាំគ្រឿងផ្សំធម្មជាតិ ៥ ដែលអាចជួយកម្ចាត់ស្នាមសង្វារបាត់ដូចគេបេះ យ៉ាងមានប្រសិទ្ធភាពនិងសុវត្ថិភាព៖ ៥) ស្ករ ស្ករសយើងធម្មតាហ្នឹង គ្រប់គ្នាបានមើលរំលង តែការពិតវាជារបស់ងាយនិងសាមញ្ញបំផុត ដែលអាចប្រើប្រាស់បំបាត់ស្នាមសង្វារបាន។ វិធីធ្វើ គឺប្រើស្ករ ២ ស្លាបព្រាបាយ លាយប្រេងអាល់ម៉ុង ៥ ស្លាបព្រាបាយ កូរចូលគ្នាឲ្យសព្វ ហើយយកមកលាបនិងម៉ាស្សាថ្នមៗលើទីតាំងដែលមានស្នាមសង្វារ យ៉ាងហោចណាស់ ៥ នាទី ដោយធ្វើ ៣ ដង/សប្តាហ៍។ ៤)…
ជីវិតខែនេះជារដូវសម្បូរទៅដោយផ្លែទៀប ហើយបើស៊ីជម្រៅទៅវាក៏មានផ្តល់ប្រយោជន៍មួយចំនួនសម្រាប់រាងកាយមនុស្សយើងផងដែរ។ យ៉ាងណាតាមការណែនាំរបស់អ្នកជំនាញ បានប្រាប់ថា ផ្នែកទាំង ២ នៃផ្លែទៀប ជាពិសេសសម្រាប់មនុស្សចាស់និងក្មេងតូច ត្រូវតែបកឬសម្អាតវាចេញសិន មិនត្រូវទទួលទានទាំងអ៊ីចឹងនោះទេ៖ តាំងពីបុរាណមក ផ្លែទៀបជាប្រភេទផ្លែឈើដែលមានឱជារសឆ្ងាញ់ មានជីវជាតិត្រូវគ្រប់បណ្តាស្រទាប់មនុស្សគ្រប់រូប។ យ៉ាងណាវាក៏មានផ្ទុកសារធាតុដែលអាចបង្កជាគ្រោះថ្នាក់បន្តិចបន្តួចផងដែរ ហើយមិនសុទ្ធតែគ្រប់គ្នាដឹងនោះទេ។ នោះគឺផ្នែកសំបកនៃផ្លែទៀប និងគ្រាប់នៃផ្លែទៀប។ បញ្ជាក់ម្តងទៀតគឺផ្នែកសំបក និងផ្នែកគ្រាប់ ដែលវាមានជាតិពុលឲ្យឈ្មោះថា Annonacin ដែលអាចបង្កផលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ ដូច្នេះយើងត្រូវប្រាកដថា ពេលទទួលទាននឹងពុំបានលេបផ្នែកទាំង ២ ដូចបង្ហាញខាងលើ ចូលទៅក្នុងពោះ ជាពិសេសគឺមនុស្សចាស់ និងកុមារតូចៗ ត្រូវតែសម្អាតឬដកផ្នែកទាំងពីរចេញ។ ប៉ុន្តែវាក៏តាមស្ថានភាពចៃដន្យខ្លះដែរ…
ជីវិតនៅកំឡុងស្ថានភាពដែលពិភពលោកជួបបញ្ហាជំងឺរាតត្បាត ជឿថាមនុស្សមួយចំនួនចេះតែមានការព្រួយបារម្ភ ដោយចង់ដឹងថា តើផ្នែកសួតរបស់ពួកគេមានដំណើរការល្អ ឬខ្សោយជាងមនុស្សទូទៅដែរឬទេ? ពួកគេពិតជាពិបាកនឹងស្វែងរកវិធីធ្វើតេស្ត ហើយបើតាមការណែនាំខ្លះគេតម្រូវការឧបករណ៍ តែក្នុងអត្ថបទនេះ Knongsrok សូមចែករំលែកវិធីសាមញ្ញតាមធម្មជាតិ ៤ ក៏អាចដឹងខ្លះៗពីដំណើរការសរីរាង្គសួតរបស់អ្នកបានដែរ៖ ១) ឡើងជណ្ដើរ សាកល្បងឡើងជណ្តើរផ្ទះ កម្ពស់ ៣ ជាន់ ប្រសិនអ្នកអាចដើរឡើងជាធម្មតា ដោយមិនមានការថប់ដង្ហើម ឬទាមទារឲ្យឈប់សម្រាក នោះមានន័យថា សួតអ្នកនៅល្អខ្លាំង។ ប៉ុន្តែបើផ្ទុយពីនោះ អ្នកដើរឡើងបន្តិចហត់ ដង្ហក់ខ្យល់ចង់ឈប់សម្រាក នោះសួតអ្នករាងមានបញ្ហាបន្តិចហើយ។ ២) លំហាត់ប្រាណនៅនឹងកន្លែង អ្នកអាចសាកល្បងវិធីមួយទៀត គឺការរត់នៅនឹងមួយកន្លែង ដែលលំហាត់ប្រាណនេះ…
ជីវិតការទទួលទានផ្លែឈើ តាមថាមិនសុទ្ធតែល្អនោះទេ ហើយត្រូវសួរខ្លួនឯងថាយើងចង់ទទួលទានដើម្បីទទួលបានអ្វីត្រលប់មកវិញ? ជាក់ស្តែងបើអ្នកចង់បានសម្រស់ក្មេងជាងវ័យ សាច់ចាំមិនងាយជ្រីវជ្រួញ អ្នកគួរតែជ្រើសរើសប្រភេទផ្លែឈើទាំង ៥ ដូចបង្ហាញខាងក្រោម៖ ៥) ផ្លែទទឹម វាមានផ្ទុកប៉ូលីហ្វេណុលអាស៊ីត និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយផលប៉ះពាល់នៃរ៉ាឌីកាលសេរី អាចការពារភាពជ្រីវជ្រួញនិងភាពចាស់ជាងវ័យ។ ក្រៅពីនេះផ្លែទទឹមក៏ជួយឲ្យសម្ពាធឈាមមានតុល្យភាព និងល្អប្រសើរឡើងវិញនូវបញ្ហាសរសៃឈាមបេះដូងថែមទៀតផង។ ៤) ផ្លែបឺរ ផ្លែបឺរ មានអាស៊ីដខ្លាញ់អូមេហ្គា-៣ ដែលវាអាចផ្តល់សំណើមនិងជួយឲ្យស្បែកភ្លឺថ្លា ហើយវាក៏ជួយចិញ្ចឹមកោសិកាស្បែកនិងជួយពន្យឺតដំណើរការចាស់ផងដែរ។ ៣) ផ្លែប្ល៊ូបឺរី មិនត្រឹមតែមានឱជារសឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ថែមទាំងជួយដល់សុខភាពជាច្រើនផងដែរ ដូចជាពង្រឹងសុខភាពបេះដូង និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់។ ជាមួយសម្រស់វិញ គឺវាជួយជំរុញការផលិតខូឡាជែន ដែលធ្វើឲ្យស្បែក ក្រចក…
ជីវិតតាមបទពិសោធន៍ពីស្រ្តីជនជាតិកូរ៉េមួយរូប ដែលអតីតកាលធ្លាប់ជាស្រ្តីដែលលើសទម្ងន់ធ្ងន់ធ្ងរ ឡើងដល់ ៩៣ គីឡូក្រាម តែក្រោយរយៈពេល ២ ខែកំឡុងពេលរាតត្បាតជំងឺ COVID-19 នាងអាចសម្រកបានដល់ទៅ ៣១ គីឡូក្រាម មកសល់ត្រឹម ៦២ គីឡូក្រាមវិញ។ នាងក៏បានចែករំលែកនៅវិធីសាស្ត្រគួរឲ្យចាប់អារម្មណទាំង ៥ ដូចខាងក្រោម៖ ៥) មិនប្រើថ្នាំសម្រកទម្ងន់ នារីដែលមានឈ្មោះថា Han Wei ធ្លាប់សាកល្បងថ្នាំសម្រកទម្ងន់ពីមុនមកដែរ តែក្រោយពេលឈប់ប្រើ វាក៏ឡើងវិញ ដូច្នេះហើយនាងមិនចង់ប្រើប្រាស់ផ្លូវកាត់ ដែលអាចប៉ះពាល់សុខភាពនោះទៀតទេ។ ផ្ទុយទៅវិញនាងមិនជ្រើសរើសដាច់ខាត នៅការប្រើថ្នាំសម្រកក្នុងពេលវេលាជាង ២ ខែមកនេះ។…
ជីវិតមនុស្សស្រីជាទូទៅតែចូលដល់អាយុរាង ៣០ ឆ្នាំក្រាស់ ឬហៀរចូលអាយុ ៤០ ច្រើនតែប្រែប្រួលសភាពរាងកាយ ដែលខ្លះទៅមានស្នាមអុជខ្មៅឡើងច្រើន ស្បែកឡើងជ្រីវជ្រួញ និងមិនភ្លឺចែងចាំងដូចមុន។ ប៉ុន្តែក៏យើងសង្កេតឃើញស្រ្តីខ្លះ សាច់សឹងតែស្អាតជាងក្រមុំទៅទៀត តាមពិតទៅពួកគេមានរូបមន្តសាមញ្ញ ៤ ដែលអ្នករាល់គ្នាអាចយកទៅអនុវត្តបាន៖ ៤) ទទួលទានឲ្យបានគ្រប់គ្រាន់ ទឹកគឺជាសារធាតុផ្សំជាពិសេស ដែលរាងកាយត្រូវការចាំបាច់ ហើយបើមានជាតិទឹកគ្រប់គ្រាន់ វាក៏ជួយបន្សាបជាតិពុលបានល្អផងដែរ។ ផ្ទុយទៅវិញបើរាងកាយខ្វះជាតិទឹក នោះជាតិពុលនឹកកកកុញច្រើននៅក្នុងខ្លួន ជាហេតុនាំឲ្យស្បែកស្ងួត និងឡើងស្នាមជ្រួញយ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកគួរមានទម្លាប់ទទួលទានទឹកប្រហែល ៨ កែវ ឬ ២ លីត្រក្នុងមួយថ្ងៃ។ ៣) ធ្វើលំហាត់ប្រាណយ៉ាងហោច…
ជីវិតបច្ចុប្បន្នគេកំពុងពេញនិយមនៅភេសជ្ជៈថ្មី ដែលហៅឈ្មោះថា តែមេអំបៅ។ ប្រភេទរុក្ខជាតិនោះពេលដាក់ចូលទឹកទៅ វានឹងប្រែពណ៌ទៅជាពណ៌រាងខៀវស្រងាត់ យ៉ាងណាតាមការស្រាវជ្រាវវាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពបានដែរ ប្រសិនយើងប្រើប្រាស់ខុស។ តាមប្រភពគេហទំព័រគួរឲ្យទុកចិត្តមួយ បានបង្ហាញថាផ្កាមេអំបៅដែលយើងយកមកច្នៃលើកសម្រស់ពណ៌តែនោះ គឺមានផ្នែក ២ ដែលវាបង្កប់ជាតិពុល គឺត្រង់ផ្នែកគ្រាប់និងឬស។ តាមពិតទៅឬសរបស់វា មានជាតិពុលមួយផ្នែកនោះ តាមប្រទេសខ្លះគេច្នៃវាទៅជាឱសថ ដើម្បីបង្ក្រាបពិសសត្វពស់ ក៏ដូចជាសត្វល្អិតខ្ទិចមួយចំនួន។ រីឯគ្រាប់របស់វាក៏ដូចគ្នាដែរ បើគេច្នៃប្រើត្រឹមត្រូវ គឺអាចបន្សាបភាពក្តៅក្នុងខ្លួនឲ្យទៅជាត្រជាក់បាន យ៉ាងណាគេមិនណែនាំឲ្យចេះតែប្រើប្រាស់តាមចិត្តចង់នោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ច្រើនជាងផ្តល់ប្រយោជន៍។ មនុស្ស ៤ ប្រភេទដែលគេណែនាំមិនឲ្យទទួលទានប្រភេទតែមេអំបៅ ឬផ្កាមេអំបៅដែលគេច្នៃទៅធ្វើជារបស់អ្វីមួយ មានដូចជាស្រ្តីកំពុងពពោះ មនុស្សដែលត្រៀមឆ្លងកាត់ការវះកាត់ មនុស្សចាស់ដែលមានជំងឺ ក៏ដូចជាក្មេងតូចៗ ដែលនៅមានប្រព័ន្ធភាពសុាំខ្សោយ៕…
ជីវិតទម្លាក់ម្រះ ២-៣ ចំណិតទៅក្នុងទឹកដែលយើងទទួលទានជាប្រចាំ នោះអ្នកនឹងឃើញប្រយោជន៍ធំដូចៗខាងក្រោម៖ ផ្លែម្រះវាមានវីតាមីន C ខ្ពស់ ហើយមានមុខងារជួយការពារលំហូរឈាម ប្រឆាំងជំងឺមហារីក ការពារជំងឺផ្តាសាយនិងជំងឺបេះដូងជាដើម។ លើសពីនេះជាតិល្វីងរបស់វាក៏ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ការពារនិងព្យាបាលជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាពទៀតផង។ ទន្ទឹមនឹងជាតិល្វីង វាក៏ជាប្រភេទបន្លែដែលមានជាតិត្រជាក់ អាចបន្សាបជាតិពុលក្នុងរាងកាយ បញ្ចុះកម្តៅ កម្ចាត់ជាតិខ្លាញ់លើស និងជាថ្នាំទិព្វព្យាបាលជំងឺតម្រងនោមបានមិនគួរឲ្យជឿ។ ទៅដល់ផ្នែកសម្រស់ឯណោះវិញ វាក៏ជួយឲ្យស្បែករលោង ជួសជុលកោសិកាចាស់ដែលងាប់ជំនួសមកកោសិកាថ្មី។ បន្ថែមទៅដល់វីតាមីន C របស់វា អាចជួយបំបាត់ភាពតានតឹងនៃផ្លូវអារម្មណ៍ ជួយឲ្យស្មារតីស្រស់ស្រាយឡើងវិញ ហើយថែមទាំងបន្ថែមភាពធន់ផងដែរ។ ចុងក្រោយនិយាយពីវិធីធ្វើ គឺងាយទេ អ្នកគ្រាន់តែហាន់ម្រះជាចំណិតតូចៗ រួចបោះចូលទៅក្នុងទឹកដាំពុះ ហើយបើចង់កាត់បន្ថយជាតិល្វីង…
ជីវិតប្រសិនអ្នកចង់ទទួលបានរាងកាយដែលមានសុខភាពល្អ គ្មានជំងឺមកបៀតបៀន អ្នកគួរតែមានទម្លាប់ ៣ ដូចបង្ហាញខាងក្រោម ហើយបញ្ចៀសនៅទម្លាប់អាក្រក់ ១ នោះអ្នកនឹងមានអាយុវែង ហើយផាត់អស់ជំងឺផ្សេងៗពីរាងកាយ៖ ១) ផឹកទឹកក្ដៅឧណ្ហ៍ៗ ងើបពីគេងភ្លាម រាងកាយកំពុងខ្វះជាតិទឹក ដូច្នេះអ្នកគួរតែបន្ថែមជាតិទឹក តាមរយៈទឹកក្ដៅឧណ្ហ៍ៗ មួយកែវរៀងរាល់ព្រឹក មុនពេលទទួលទានអាហារពេលព្រឹក។ វាមានសារៈសំខាន់ខ្លាំងណាស់ ដោយជួយសម្អាតប្រព័ន្ធរំលាយអាហារ និងជាតិពុលដែលកកកុញពីយប់ ហើយធ្វើឲ្យក្រពះ ពោះវៀនមានអារម្មណ៍ថាដំណើរការស្រួល។ ២) ធ្វើសមាធិយ៉ាងហោចណាស់ ៣០ នាទី អ្នកត្រូវនៅកន្លែងស្ងាត់ ហើយធ្វើសមាធិតាមរយៈការបន្ធូរអារម្មណ៍ ឬស្តាប់តន្រ្តីបែបបំពេអារម្មណ៍រយៈពេល ៣០ នាទី។ អង្គុយពត់ខ្នងឲ្យត្រង់…
ជីវិតនេះជាខែដែលកំពុងពេញរដូវផ្លែមៀន ដែលវាក៏មានផ្តល់នូវប្រយោជន៍មួយចំនួនសម្រាប់រាងកាយផងដែរ។ យ៉ាងណាមនុស្សខាងក្រោម ៦ ប្រភេទនេះ មិនគួរទទួលទានផ្លែមៀននោះទេ ព្រោះវាអាចបង្កជាផលប៉ះពាល់សម្រាប់សុខភាពទៅវិញ៖ ៦) ក្មេងតូចៗ បើតាមការណែនាំពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Bach Mai របស់ប្រទេសវៀតណាម បានឲ្យដឹងថា ក្មេងតូចៗមិនគួរទម្លាប់ឲ្យទទួលទានផ្លែមៀននោះទេ ព្រោះពួកគេប្រឈមខ្ពស់អាចនឹងស្លាក់ ឬថប់ដង្ហើម ដោយសារគ្រាប់របស់វានៅទើជាប់បំពង់ខ្យល់ ហើយកន្លងមកក៏ធ្លាប់មានករណីស្លាប់បែបនេះមួយចំនួនផងដែរ។ ៥) ស្រ្តីពពោះ ស្រ្តីពពោះក៏មិនគួរទទួលទាននោះដែរ ព្រោះវាងាយនឹងនាំឲ្យពួកគាត់ជួបបញ្ហាទល់លាមក ទឹកនោមឡើងក្រហម ឬរលាកបំពង់កជាដើម។ ជាធម្មតាផ្លែមៀន គឺងាយនឹងធ្វើឲ្យរាងកាយឡើងកម្តៅ ដូច្នេះហើយបើនិយាយពីសារធាតុចិញ្ចឹមចាំបាច់ គឺមិនមាននោះទេសម្រាប់ស្រ្តីពពោះ។ ៤) មនុស្សលើសទម្ងន់ អ្នកមានជំងឺធាត់ឬលើសទម្ងន់…
ជីវិតអ្នកជំនាញនៅឯប្រទេសជប៉ុន Tsuneo Matsuo បានធ្វើតេស្តលើមនុស្ស ៣ នាក់ដែលលើសទម្ងន់ ហើយជាលទ្ធផលរកឃើញថា ការទទួលទានផ្លែចេកតាមក្បួនខ្នាតដ៏ត្រឹមត្រូវពិតជាអាចជួយបានមែន។ នោះគឺជាវិធីដ៏សាមញ្ញ ដែលតម្រូវឲ្យអ្នកទទួលទានផ្លែចេក ១ ទៅ ២ ផ្លែមុនរយៈពេល ១៥ ទៅ ៣០ នាទីនៃអាហារពេលល្ងាច រួចហើយទទួលទានទឹកឲ្យបាន ២០០ មីលីលីត្រ រួចសឹមទទួលទានអាហារពេលល្ងាច។ វិធីនេះបានអនុវត្តទៅ លើមនុស្សស្រី ៣ នាក់ ជាលទ្ធផលសុទ្ធតែឃើញស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព គ្រាន់ខុសៗគ្នាបន្តិចបន្តួច នៅរយៈពេល ១ ខែកន្លះ។ ស្រ្តីទី…
ជីវិតភេសជ្ជៈបណ្តេញជាតិពុលគឺជារបស់ដែលល្អបំផុតសម្រាប់សុខភាព ព្រោះវាអាចចូលទៅលាងសម្អាតជាតិខ្លាញ់លើស និងជាតិពុលក្នុងរាងកាយ ហើយបន្សល់មកវិញនូវក្បាលពោះរាបស្មើ លែងពិបាកក្នុងការស្លៀកពាក់ ឬបង្ហាញសាច់ដ៏ស្រស់ស្អាតរបស់នៅខាងក្រៅ។ Knongsrok ណែនាំភេសជ្ជៈ ៣ ប្រភេទ ដែលអ្នកអាចធ្វើដោយខ្លួនឯងបាននៅផ្ទះ ដោយត្រឹមអនុវត្តរូបមន្តដូចខាងក្រោម៖ រូបមន្តទី ១ ទឹកក្រូចឆ្មា + ទឹកក្ដៅឧណ្ហ៍ៗ រូបមន្តងាយបំផុតគឺអ្នកគ្រាន់តែហាន់ក្រូចឆ្មាមួយផ្លែ ហើយច្របាច់យកទឹកដាក់ចូលក្នុងកែវដែលមានទឹកក្ដៅឧណ្ហ៍ៗ ទម្លាប់ទទួលទានវា ១ កែវ/ថ្ងៃ រៀងរាល់ពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង (មុនទទួលទានអាហារពេលព្រឹក) ត្រឹមតែរយៈពេលខ្លីអ្នកនឹងឃើញលទ្ធផល។ រូបមន្តទី ២ ទឹកឃ្មុំ + ក្រូចឆ្មារ + យ៉ាអួរ…
ជីវិតថ្លើមគឺជាសរីរាង្គដ៏សំខាន់ក្នុងរាងកាយមនុស្ស ព្រោះវាមានតួនាទីបន្សាបជាតិពូលក្នុងរាងកាយ។ ប្រសិនវាមានបញ្ហាដំណើរការមិនល្អ នោះរាងកាយមនុស្សយើងក៏ត្រូវផ្តុំជាតិពុលច្រើន នាំឲ្យក្លាយជាគ្រោះថ្នាក់ខ្លាំងទៅពេលខាងមុខ។ ខាងក្រោមយើងអាចសង្កេតមើលបាន ដែលវាជាសញ្ញាព្រមានទាំង ៥ ថាថ្លើមអ្នកកំពុងមានបញ្ហាហើយ៖ ៥) ភ្ញាក់ពីព្រលឹមទឹកនោមមានពណ៌លឿងដូចតែ ទឹកនោមរបស់មនុស្សយើងបើមានសុខភាពល្អធម្មតា គឺអាចមានពណ៌លឿងស្រាល តែបើយើងជាមនុស្សទទួលទានទឹកគ្រប់គ្រាន់ ហើយសុខៗនោមមកចេញពណ៌លឿងខ្មៅ នោះអ្នកត្រូវតែប្រយ័ត្ន។ វាបណ្តាលមកពីថ្លើមរបស់អ្នកមានបញ្ហា ដែលប៉ះពាល់ដល់ការរំលាយប៊ីលីរុកប៊ីន ហើយវាហូរមកតាមទឹកនោមច្រើនជាងធម្មតា ទើបនាំឲ្យពណ៌ទឹកនោម ឡើងពណ៌ខ្មៅងងឹត។ ៤) ដូចមានជាតិល្វីងក្នុងមាត់ ពេលងើបមក អ្នកមិនទទួលទានអ្វីសោះ តែមានអារម្មណ៍ថាដូចជាមានជាតិល្វីងក្នុងមាត់ ឬជូរមាត់ទាំងព្រឹក នោះមកពីទឹកប្រមាត់របស់អ្នកដំណើរការខុសធម្មតា ហើយកំពុងវិវត្តទៅរកជំងឺរលាកថ្លើម និងជំងឺរលាកបំពង់ទឹកប្រមាត់។ ៣) មានឈាមហូរតាមអញ្ចាញធ្មេញ…
ជីវិតចំណាយត្រឹមតែ ១៥ នាទីមុនចូលគេង ដើម្បីធ្វើលំហាត់ប្រាណផ្នែកជើង ដូចយើងបង្រៀនខាងក្រោមនេះ ត្រឹមរយៈពេលខ្លី អ្នកនឹងឃើញលទ្ធផលដ៏អស្ចារ្យ។ មុនពេលហាត់ប្រាណសូមទទួលទានទឹកក្ដៅឧណ្ហ៍ៗ មួយកែវប្រហែល ៣០០ ម.ល ហើយដកដង្ហើមវែងៗ៖ ចលនាទី ១: ដេករាបស្មើនៅលើគ្រែ (គួរជ្រើសរើសគ្រែលដែលមិនទន់ពេក) ជើងទាំងពីរនៅជិតគ្នា ហើយដាក់ដៃមកខាងក្រោយក្បាលថ្នមៗ ចលនាទី ២: លើកជើងរបស់អ្នកឡើងទៅលើ នៅមុំ ៩០ ដឺក្រេ ហើយរាងកាយព្យាយាមទម្រេតទៅមុខ ចលនាទី ៣: រក្សាជំហរបែបនេះ ដោយរាប់ពី ១ ដល់ ២០០…
ជីវិតធូរេនប្រមូលផ្តុំទៅដោយជាតិវីតាមីន C, B, ជាតិដែក/ទង់ដែង, ប៉ូតាស្យូម ក៏ដូចជាអាស៊ីដ Folate ដែលល្អសម្រាប់បង្ការជំងឺបេះដូងជាដើម។ យ៉ាងណាអ្នកជំនាញបានណែនាំ ថាអ្នកមិនត្រូវទទួលទានធូរេនជាមួយអាហារទាំង ៤ ខាងក្រោមនេះទេ ព្រោះវាអាចប្រតិកម្មគ្នា និងបង្កទៅជាបញ្ហាពុលបាន៖ ៤) ហាមជាមួយអាហារសមុទ្រ ធូរេនវាជារបស់ក្តៅ រីឯអាហារសមុទ្រក៏ជារបស់ក្តៅ នៅពេលទទួលទានវាចូលគ្នា វានឹងធ្វើឲ្យក្រហាយក្រពះ បណ្តាលឲ្យយើងអាចទៅជាមានជំងឺរាករូស ប៉ះពាល់ធ្ងន់ដល់ប្រព័ន្ធរំលាយអាហារ។ ៣) កុំបរិភោគជាមួយរបស់ហឹរ អ្នកមិនគួរទទួលទានធូរេនជាមួយអាហារដែលមានម្ទេស ដែលបន្ថែមភាពក្តៅចូលគ្នាក្នុងពេលតែមួយនោះទេ ព្រោះវាអាចធ្វើឲ្យឡើងមុនលើមុខ និងបញ្ហាទល់លាមកជាដើម។ បន្ថែមពីនេះ អ្នកត្រូវដឹងថាធូរេនមួយផ្លែៗមានខ្លាញ់ឆ្អែតច្រើនណាស់ ហើយបើអ្នកទទួលទានអាហារផ្សេងទៀតដែលមានជាតិហឹរ ដូចជាមានសាច់ជ្រូក…