គេហទំព័រ KNONGSROK

ជីវិត

ចង់​ស្រក​លឿន អាច​មក​សាក​បាន! នេះ​តិចនិក​ទទួល​ទាន​ដំឡូង​ជ្វា ២ អាទិត្យ ស្រក​ ២ គីឡូ

ដំឡូង​ជ្វា​ជា​របស់​ដែល​មាន​កាឡូរី​ទាប ហើយ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ដោយឡែក​ប្រសិន​អ្នក​ដឹង​ពី​របៀប​ទទួល​ទាន​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ថែម​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ឆាប់​រហ័ស​យ៉ាង​មាន​ប្រសិទ្ធភាព​ទៀត​ផង។ អត្ថប្រយោជន៍​នៃ​ដំឡូង​ជ្វា​ចំពោះ​សុខភាព: វា​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ជួយ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នៅ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ជួយ​ការពារ​ការ​ស្រូប​យក​ជាតិ​ខ្លាញ់​ធាត់ ល្អ​ចំពោះ​ការ​សម្រក​ទម្ងន់។ បើ​ធៀប​នឹង​អាហារ​ដទៃ​ទៀត​គឺ​ខុស​កាឡូរី​គ្នា​ច្រើន សម្រាប់​ដំឡូង​ជ្វា​មាន​កាឡូរី​ទាប ដោយ​ដំឡូង​ជ្វា ១០០ ក្រាម មាន​តែ ៨៥ កាឡូរី​ប៉ុណ្ណោះ។ ជាង​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន A,B, C ជាតិ​ដែក ប៉ូតាស្យំ ដែល​ល្អ​ចំពោះ​សុខភាព​ស្បែក ហើយ​វា​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​ការ​របស់​ពោះវៀន ឲ្យ​បញ្ចេញ​កាក​សំណល់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​បាន​ល្អ​ថែម​ទៀត​ផង។ តើ​ទទួល​ទាន​បែប​ណា​ដើម្បី​សម្រក​ទម្ងន់​បាន​រហ័ស? តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​អាហារូបត្ថម្ភ​របស់​ជប៉ុន​លោក Maaki Ninomiya បាន​ចែករំលែក​មក​ថា ប្រសិន​អ្នក​ទទួល​ទាន​ដំឡូង​ជ្វា​ឲ្យ​បាន​ត្រឹមត្រូវ​ជា​ប្រចាំ នោះ​អ្នក​អាច​ស្រក​ទម្ងន់…

សម្រង់

អ្នកណាខ្លះមានបញ្ហារឿងសង្វារ! តោះសាកល្បងបំបាត់សង្វារដោយវិធីងាយៗបែបធម្មជាតិ

ស្នាមសង្វារ កើតមានឡើងបណ្ដាលមកពីហេតុផលផ្សេងៗខុសៗពីគ្នា ហើយសង្វារក៏ធើ្វឲ្យមិត្តនាៗរីមានការរំខានផលដែរ។ អ្នកខ្លះកើតមានស្នាមសង្វារក្នុងកំឡុងពេលមានផ្ទៃពោះ ឬសម្រាលកូនរួច ចំណែកឯអ្នកខ្លះមិនធ្លាប់មាន ផ្ទៃពោះមួយចំនួនទៀតក៏អាចកើតមានស្នាមសង្វារបានដែរ ដោយសារតែការឡើងទម្ងន់ ឬស្រកទម្ងន់ លឿនពេក។ ការព្យាបាលស្នាមសង្វារតាមបែបទំនើប គឺត្រូវការនូវការចំណាយពេលវេលា និងប្រាក់អស់ច្រើន។ ទោះជាយ៉ាងណា ក៏នៅមានការព្យាបាល បំបាត់សង្វារតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាព និងមិនបាច់ចំណាយច្រើន៖ ១. ប្រទាលកន្ទុយក្រពើ អត្ថប្រយោជន៏នៃប្រទាលកន្ទុយក្រពើមានការពេញនិយមបំផុតនៅក្នុងការថែរក្សាស្បែកនិង មានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាស្បែកជាច្រើន។ វាមានសារធាតុចិញ្ចឹមសំខាន់នានា និងមានសមាសធាតុសកម្មដែលអាចប្រើក្នុងការព្យាបាលការរលាកស្រាលៗ និងមានគុនសម្បត្តិមួយទៀតព្យាបាលស្នាមសង្វារ។ វិធីប្រើ៖ .យកសាច់ប្រទាលកន្ទុយក្រពើលាបលើទៅលាបដោយផ្ទាល់លើកន្លែងមានស្លាកស្នាមលើរាងកាយ .ហើយម៉ាស្សាថ្នមៗ ទុកវាឲស្ងួតរយៈពេល ២-៣ នាទី រួចលាងសម្អាតដោយទឹកក្តៅឧណ្ឌៗ។ .ប្រើ២ដងក្នុងមួយថ្ងៃ…

ជីវិត

កុំ​លូក​តាម​ចង់! ផ្នែក​ទាំង ៣ របស់​មាន់ អ្នក​មិន​គួរ​ទទួល​ទាន​ទេ ប្រឈម​គ្រោះថ្នាក់​ខ្ពស់​ណាស់

សាច់​មាន់ ទ្រូង​មាន់ ភ្លៅ​មាន់ ជា​ផ្នែក​ដែល​ល្អ​ក្នុង​ការ​ទទួល​ទាន ដោយ​វា​អាច​បំពេញ​ប្រូតេអ៊ីន និង​អាហារូបត្ថម្ភ​មួយ​ចំនួន​មក​កាន់​រាងកាយ។ ផ្ទុយ​មក​វិញ ផ្នែក​ទាំង ៣ ខាង​ក្រោម បើ​ទោះ​បី​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណា ក៏​អ្នក​មិន​គួរ​លូក​ទទួល​ទាន​នោះ​ដែរ ព្រោះ​វា​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព៖ ៣) ​កញ្ចូញ​គូទ​មាន់ គ្នា​យើង​ភាគ​ច្រើន និយម​ចូលចិត្ត​ទទួល​ទាន​វា​ណាស់ តែ​ពុំ​បាន​ដឹង​នោះ​ទេ ថា​ផ្នែក​នៃ​កញ្ចូញ គឺ​ងាយ​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ជា​ច្រើន ដែល​មិន​បាន​បំផ្លាញ បើ​ទោះ​បី​ឆ្លង​កាត់​ការ​ចម្អិន​ហើយ​ក៏​ដោយ។ លើស​ពី​នេះ​វា​ក៏​ជា​ផ្នែក​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​ខ្ពស់ ដូច្នេះ​វា​មិន​សក្ដិសម​ទេ សម្រាប់​អ្នក​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ធាត់…។ ២) ក​មាន់ បើ​ទោះ​បី​ជា​ក​មាន់ មិន​មាន​សាច់​ច្រើន​ដូច​ផ្នែក​ផ្សេង​ទៀត​ក៏​ដោយ តែ​វា​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ចូលចិត្ត។ យ៉ាង​ណា​ក​មាន់…

ជីវិត

ញុាំឆាប់ឆ្អែត មិនឡើងគីឡូ នេះណែនាំផ្លែឈើ ៧ ប្រភេទ ល្អបំផុតសម្រាប់អ្នកចង់ស្រកទម្ងន់

ជឿ​ថា​បញ្ហា​លើស​ទម្ងន់ ឬ​ឡើង​ទម្ងន់​លឿន ជា​រឿង​ដែល​គ្រប់​គ្នា​មិន​ចង់​ជួប​ប្រទះ​នោះ​ទេ ព្រោះ​វា​ក្រៅ​ពី​ធ្វើ​ឲ្យ​រាងកាយ​មើល​ទៅ​មិន​ស្អាត ទៀត​សោត​ក៏​ជះ​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ផង​ដែរ។ បើ​សួរ​ថា​តើ​វិធី​សម្រក​ទម្ងន់​អាច​ធ្វើ​ទៅ​បាន​ដោយ​របៀប​ណា​ខ្លះ? ចម្លើយ៖ គឺ​មាន​ច្រើន​មធ្យោបាយ ហើយ​មាន​វិធី​ខុសៗ​ពី​គ្នា។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ពី​ផ្លែ​ឈើ ៧ ប្រភេទ ដែល​ញាំ​ទៅ​ឆាប់​ឆ្អែត ហើយ​មាន​ជាតិ​កាឡូរី​ទាប ជាតិ​ស្ករ​ទាប មិន​ងាយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​នោះ​ឡើយ៖ ៧) ស្រ្តបឺរី ផ្លែ​ឈើ​នេះ នៅ​ទម្ងន់ ៨៥ ក្រាម មាន​ជាតិ​ស្ករ​ត្រឹម ៤,១ ក្រាម ហើយ​ជាតិ​កាឡូរី​តែ ២៧ កាឡូរី​តែ​ប៉ុណ្ណោះ។ ៦) គីវី…

ជីវិត

លើស​ពី​ភេសជ្ជៈ​ដាស់​អារម្មណ៍ ការ​ទទួល​ទាន​កាហ្វេ​នៅ​ម៉ោង​ទាំង ៤ អាច​នាំ​ប្រយោជន៍​ច្រើន​ណាស់

កាហ្វេ​មិនមែន​ត្រឹម​តែ​ជា​ភេសជ្ជៈ​ជួយ​ដាស់​អារម្មណ៍​ ធ្វើ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​ទៅ​លើ​អ្វី​មួយ​នោះ​ទេ ទៀត​សោត​ក៏​មាន​ប្រយោជន៍​ដទៃ​ទៀត​ផង​ដែរ។ តើ​អ្នក​មាន​ដឹង​ទេ​ថា ត្រឹម​តែ​ការ​ទទួល​ទាន​កាហ្វេ ក៏​មាន​ឥទ្ធិពល​ល្អ​សម្រាប់​មុខងារ​ថ្លើម​ និង​សរីរាង្គ​មួយ​ចំនួន ក្នុង​រាងកាយ​ដែរ​នោះ? ជា​ពិសេស​ប្រសិន​អ្នក​ទទួល​ទាន​ត្រូវ​ម៉ោង​មាស​ទាំង ៤ ខាង​ក្រោម៖ ៤) ចាប់​ពី​ម៉ោង ១០:០០ ព្រឹក ដល់ ១១:៣០ ព្រឹក មនុស្ស​ជា​ច្រើន​តែងតែ​មាន​ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​សូម្បី​តែ​ជំនួស​អាហារ​ពេល​ព្រឹក យ៉ាង​ណា​វា​ជា​ទម្លាប់​មិន​ល្អ​ទេ។ ប្តូរ​មក​វិញ អ្នក​គួរ​ទទួល​ទាន​នៅ​ចន្លោះ​ពី​ម៉ោង ១០:០០ ទៅ ១១:៣០ នាទី​ព្រឹក នេះ​ជា​ពេលវេលា​ល្អ បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ហើយ​ក៏​ជា​ពេល​អ័រម៉ូន​ស្រ្តេស​ចុះ​ថយ ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភ្លឺស្វាង និង​ល្អ​ចំពោះ​មុខងារ​​ថ្លើម។…

ជីវិត

មេផ្ទះ ៩០ ភាគរយ​មិន​ដឹង! ​អាហារ​ ៣ តែ​ហ៊ាន​សន្សំសំចៃ​ពេក ដឹង​តែ​មហារីក​ចូល​ខ្លួន​ហើយ

ទម្លាប់​នៃ​ការ​សន្សំសំចៃ​គឺ​ល្អ​បំផុត​ហើយ តែ​វា​គួរ​ស្ថិត​ក្នុង​កាលៈទេសៈ​សមស្រប​មួយ​ដែរ ហើយ​របស់​ខ្លះ​ក៏​មិន​គួរ​សន្សំសំចៃ​នោះ​ដែរ ជា​ពិសេស​គឺ​អាហារ​មួយ​ចំនួន​នៅ​ខាង​ក្នុង​ផ្ទះ។ ទម្លាប់​របស់​ស្រ្តី​មេផ្ទះ​ជា​ច្រើន​ចេះ​តែ​គិត​ថា​វា​មិន​អី តែ​ការ​ពិត​ទៅ គឺ​វា​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​អ្នក​ទទួល​ទាន​ខ្លាំង​ណាស់៖ ៣) បន្ត​ប្រើ​ប្រេង​ដែល​ចម្អិន​ហើយ មនុស្ស​ជា​ច្រើន តែងតែ​ប្រើប្រាស់​ប្រេង​ដែល​ធ្លាប់​ចម្អិន​ហើយ យក​មក​ចម្អិន​ម្តង​ទៀត។ តាម​ពិត​ទៅ នេះ​គ្រោះថ្នាក់​បំផុត ព្រោះ​ប្រភេទ​ប្រេង​ទាំង​នោះ ងាយ​ផ្ទុក​ជាតិ​ពុល​ផ្លាតុកស៊ីន បង្ក​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម។ ដោយឡែក​ប្រេង​ចម្អិន​ទាំង​អស់ មិន​គួរ​ប្រើប្រាស់​លើស​ពី ៣ ខែ​ឡើយ។ ២) រក្សា​ទុក​អាហារ​សល់ ​អាហារ​ដែល់​សល់ ពួក​គាត់​និយម​យក​ទៅ​ទុក​ក្នុង​ទូ​ទឹក​កក បើ​ទោះ​បី​ជា​សីតុណ្ហភាព​ក្នុង​ទូ​ទឹកកក​ស្ថិត​នៅ​កម្រិត​ទាប តែ​វា​ក៏​នៅ​តែ​អាច​បង្កើត​ជា​បាក់តេរី​ចូល​ទៅ​បំផ្លាញ​អាហារ​នោះ​បាន​ផង​ដែរ។ ជាក់ស្តែង​ដូច​ជា​ប្រភេទ​បន្លែ​បៃតង ការ​ដែល​រក្សា​ទុក​យូរ បរិមាណ​ប្រូតេអ៊ីន​នឹង​បាត់បង់ ហើយ​ជំនួស​មក​វិញ​នៅ​នីត្រាត​កើន​ឡើង ដែល​វា​ជា​ដើមចម​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ទៅ​ពេល​ខាង​មុខ។…

ជីវិត

អាយុ​ខ្លី​មិន​ដឹង​ខ្លួន! ហាម​យក​អាហារ ៥ នេះ​មក​ទទួល​ទាន បើ​រក្សា​ទុក​មួយ​យប់​ហើយ

បុរស​ជនជាតិ​ចិន អាយុ ៤៥ ឆ្នាំ (​មិន​បង្ហើប​ឈ្មោះ) បាន​រង​ការ​រាករូស​ច្រើន​ថ្ងៃ​ជាប់​គ្នា សឹង​តែ​ព្យាបាល​មិន​ចង់​ទាន់ ហើយ​ក្រោយ​សួរនាំ​ ក៏​ដោយសារ​បាន​លូក​ទទួល​ទាន​អាហារ​ដែល​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​ហួស​ពី​មួយ​យប់។ បើ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​និយាយ​ថា ប្រភេទ​អាហារ​ទាំង ៥ ខាង​ក្រោម គឺ​មិន​អនុញ្ញាត​ឲ្យ​យក​ទៅ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​ ដល់​ផុត​ពី​មួយ​យប់ រួច​លើក​មក​ទទួល​ទាន​នោះ​ទេ ព្រោះ​វា​ងាយ​នឹង​បង្ក​ឲ្យ​មាន​បាក់តេរី មេរោគ​ជា​ច្រើន​ចូល​មក​ក្នុង​រាងកាយ បណ្តាល​ឲ្យ​យើង​ទៅ​ជា​ពុល​អាហារ ហើយ​បើ​មើល​មិន​ទាន់​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ធ្ងន់ធ្ងរ។ ៥) បន្លែ​ដែល​ចម្អិន​ហើយ បន្លែ​បៃតង​ដែល​ចម្អិន​ហើយ មិន​គួរ​ទុក​ដល់​ហួស​មួយ​យប់​ទេ ដោយ​វា​មិន​ត្រឹម​តែ​បាត់បង់​ទាំង​សារធាតុ​សំខាន់ ក៏​ដូច​ជា​វីតាមីន​នៅ​ក្នុង​នោះ​ទេ ទៀត​សោត​ក៏​ជាតិ​នីត្រាត​ក៏​ងាយ​នឹង​រលាយ បង្ក​ជា​បាក់តេរី​មិន​ល្អ ចូល​មក​ក្នុង​ពោះ​ទៀត​ផង។ យក​ល្អ​បន្លែ​ដែល​ចម្អិន ឬ​ឆ្លង​កាត់​ការ​ស្ងោរ…

ជីវិត

ចែក​គ្នា​បាន​ដឹង! បើ​ចេញ​អាការៈ​ ៤ នេះ កុំ​ទៅ​ងូត​ទឹក​ឲ្យ​សោះ ប្រយ័ត្ន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ស្លាប់​មួយ​រំពេច

បើ​អ្នក​ស្ថិត​ក្នុង​អាការៈ​បែប​នេះ ហាម​ផ្តាច់​កុំ​ទៅ​ងូត​ទឹក​ឲ្យ​សោះ ព្រោះ​អ្នក​ប្រឈម​នឹង​ជួប​បញ្ហា​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​បណ្តាល​ឲ្យ​អ្នក​បាត់បង់​អាយុ​ជីវិត​ត្រឹម​មួយ​រំពេច៖ ៤) ពេល​មាន​អាការៈ​វិល​មុខ​ខ្លាំង នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​វិល​មុខ ឬ​ឈឺ​ក្បាល មិន​ចុះ​ថមថយ​ទាល់​តែ​សោះ​នោះ វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មួយ​ហើយ។ វា​មាន​ន័យ​ថា​ពេល​នេះ​ខួរ​ក្បាល​កំពុង​ត្រូវ​ការ​អុកស៊ីសែន​ជា​ខ្លាំង ហើយ​បើ​អ្នក​អូស​បន្លាយ​ពេល​មិន​រត់​រក​ការ​ព្យាបាល នោះ​នឹង​ប្រឈម​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ធ្ងន់ធ្ងរ។ បើ​ជួប​អាការៈ​បែប​នេះ ហាម​ផ្តាច់​កុំ​ទៅ​ងូត​ទឹក គិត​ថា​ងូត​ហើយ​ស្វាង​ឲ្យ​សោះ ព្រោះ​វា​អាច​នឹង​ទាញ​ស្ថានភាព​ឲ្យ​កាន់​តែ​អាក្រក់​លើស​ដើម។ ៣) ពេល​ដែល​អស់​កម្លាំង គ្រុន​ក្តៅ និង​សម្ពាធ​ឈាម​ធ្លាក់​ចុះ ប្រសិន​បើ​អ្នក​ឃើញ​ថា​ខ្លួន​មិន​សូវ​ស្រួល​ខ្លួន ដោយ​មាន​អាការៈ​ដូច​ជា​ត្រជាក់​ក្តៅៗ ហើយ​សម្ពាធ​ឈាម​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​នោះ ក៏​អ្នក​មិន​គួរ​ងូត​ទឹក​ភ្លាមៗ​ដែរ ព្រោះ​ជា​ទូទៅ​សីតុណ្ហភាព​នៃ​ទឹក​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​ចុះ​ទ្រុឌទ្រោម រាងកាយ​កាន់​តែ​បាក់ស្បាត ហើយ​ងាយ​នឹង​បាត់បង់​ជីវិត​ត្រឹម​មួយ​ពព្រិច​ភ្នែក។ ២) ពេល​ស្រវឹង ប្រសិន​បើ​អ្នក​ស្រវឹង​ជោគ​ខ្លួន ហើយ​ទៅ​ងូត​ទឹក…

ជីវិត

ហាម​ទទួល​ទាន​សរីរាង្គ​ ២ នេះ​របស់​ត្រី ព្រោះ​បណ្តុំ​ទៅ​ដោយ​ជាតិ​ពុល គ្រោះថ្នាក់​ណាស់

មនុស្ស​ជា​ច្រើន និយម​ទទួល​ទាន​សាច់​ត្រី ប៉ុន្តែ​បងប្អូន​យើង​ខ្លះ​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ណាស់​ដែរ​ ថា​មាន​ផ្នែក​ខ្លះ គេ​មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ឡើយ ផ្ទុយ​ទៅ​វិញ​គួរ​ជៀសវាង ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។ ១) ប្រមាត់​ត្រី ប្រមាត់​ត្រី​ជា​សរីរាង្គ​រំលាយ​អាហារ​របស់​ត្រី ដែល​វា​ងាយ​មាន​ជាតិ​ពុល​ច្រើន​នៅ​ក្នុង​នោះ ហើយ​បើ​អ្នក​ធ្វើ​ត្រី មិន​យក​សាច់​វា​ចេញ រួច​ចម្អិន​ទាំង​ដុល​នោះ វា​នឹង​នាំ​ឲ្យ​សាច់​ត្រី​ប្រែ​រសជាតិ។ មួយ​ផ្សេង​ទៀត​ បើ​អ្នក​លូក​ទទួល​ទាន​ដោយ​មិន​បាន​គិត​ផង វា​មិន​ខុស​ពី​កំពុង​ដាក់​បន្ទុក​ដល់​សរីរាង្គ​ថ្លើម​ខ្លួន​ឯង ងាយ​ធ្វើ​ឲ្យ​ខូច​ថ្លើម​លឿន​បំផុត។ ២) ថ្លើម​ត្រី បើ​ជា​សត្វ​មាន់ ជ្រូក​ជា​ដើម សម្រាប់​ផ្នែក​ថ្លើម ជា​ផ្នែក​មាន​ជីវជាតិ​ តែ​បើ​ត្រី ជា​កន្លែង​ដែល​អ្នក​គួរ​តែ​លើកលែង​ទៅ​វិញ។ ក៏​ដោយសារ​តែ​ថ្លើម​ត្រី ជា​សរីរាង្គ​បន្សាប​ជាតិ​ពុល​របស់​ត្រី ហើយ​ជា​ធម្មតា​ទេ ត្រី​ងាយ​នឹង​ស្រូប​យក​ជាតិ​ពុល​ជា​ច្រើន ពេល​វា​នៅ​ក្នុង​ទឹក​ទន្លេ…

ជីវិត

ស្រ្តី​មេ​ផ្ទះ ៩០ ភាគរយ​មិន​បាន​ដឹង! ពេល​ទៅ​ផ្សារ​កុំ​ទិញ​ផ្នែក​ទាំង ៥ ​នៃ​ជ្រូក​មក​បរិភោគ​ឲ្យ​សោះ

សាច់​ជ្រូក​ជា​ប្រភេទ​អាហារ​ដ៏​ពេញ​និយម និង​ងាយស្រួល​ចម្អិន​មួយ ហើយ​ស្រ្តី​មេ​ផ្ទះ​ភាគ​ច្រើន​មិន​ងាយ​រំលង​នោះ​ទេ ព្រោះ​វា​ក្រៅ​ពី​មាន​ឱជារស​ក៏​អាច​ច្នៃ​ទៅ​ជា​អាហារ​ច្រើន​បែប​ផង​ដែរ។ យ៉ាង​ណា​ផ្នែក​ទាំង ៥ នៃ​សត្វ​ជ្រូក អ្នក​មិន​គួរ​ទិញ​វា​យក​មក​ទទួល​ទាន​ឡើយ​ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ពុល​ខ្ពស់​ណាស់​ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​សមាជិក​គ្រួសារ​បាន៖ ៥) ខួរ​ជ្រូក អ្នក​ខ្លះ​និយាយ​ថា ខួរជ្រូក​ជា​អាហារ​បំប៉ន ដែល​វា​មាន​ផ្ទុក​នូវ​ជាតិ​ផូស្វ័រ ជាតិ​ដែក និង​សមាសធាតុ​ល្អ​មួយ​ចំនួន។ យ៉ាង​ណា​ដោយសារ​វា​មាន​កូលេស្តេរ៉ុល​ខ្ពស់​ពេក ជា​ធម្មតា​ខួរ​ជ្រូក​ ១០០ ក្រាម មាន​កូលេស្តេរ៉ុល​ប្រហែល ៣ ០០០ មិល្លីក្រាម ដែល​វា​គ្រប់គ្រាន់​សម្រាប់​រាងកាយ​ដល់​រយៈ​ពេល ១០ ​ថ្ងៃ​ឯ​ណោះ។ ដូច្នេះ​បើ​អ្នក​ទទួល​ទាន​វា​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​លើស​កូលេស្តេរ៉ុល ប្រែ​ទៅ​ជា​ការ​កើត​ជំងឺ​វិញ។ ៤)…

ជីវិត

៦-១០ ព្រឹក​ជា​ម៉ោង​បេះដូង​និង​ខួរក្បាល​ងាយ​ប៉ះ​ទង្គិច បើ​ចង់​អាយុ​វែង ហាម​ធ្វើ​រឿង ៤ នេះ​ដាច់ខាត

ទម្លាប់​នៅ​ពេល​ព្រឹក ខ្លះ​ពិត​ជា​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​ខ្លាំង​ណាស់ ដោយ​ទម្លាប់​ទាំង​អស់​នោះ មនុស្ស​មួយ​ចំនួន​មើល​រំលង ពុំ​បាន​ចាប់​អារម្មណ៍​ថែម​ទៀត។ ជា​ការ​ពិត ផ្នែក​បេះដូង​និង​ខួរក្បាល គឺ​ជា​សរីរាង្គ​ដែល​ងាយ​រក​គ្រោះថ្នាក់​ខ្លាំង​បំផុត។ ប្រសិន​វា​ជួប​បញ្ហា ឬ​ការ​ប៉ះ​ទង្គិច​ណា​មួយ គឺ​វា​ងាយ​នឹង​បង្កើត​ជា​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​បាន។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ទម្លាប់ ៤ ដែល​អ្នក​ត្រូវ​ជៀសវាង​នៅ​ពេល​ព្រឹក ព្រោះ​វា​ងាយ​នឹង​ប៉ះពាល់​ដល់​ផ្នែក​បេះដូង និង​ខួរក្បាល៖ ៤) សម្ពាធ​ផ្លូវ​អារម្មណ៍ ពេល​ព្រឹក ការ​គ្រប់គ្រង​អារម្មណ៍​គឺ​សំខាន់​ណាស់ សុំ​កុំ​ឲ្យ​ពេល​ក្រោក​ពី​ដំណេក​ភ្លាម ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត ការ​ខឹង​សម្បា ការ​លឺ​សំឡេង​ស្រែក​ឡូឡា​ទាំង​ព្រឹក​ព្រលឹម​ភ្លាម​អី។ ពេលវេលា​នេះ បរិមាណ Adrenaline ត្រូវ​បាន​បញ្ចេញ​ច្រើន​ក្នុង​រាងកាយ ជា​ហេតុ​នាំ​ឲ្យ​ងាយ​ប៉ះពាល់​ដល់​សម្ពាធ​ឈាម។ ការ​ទទួល​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ទាំង​ព្រឹក គឺ​ងាយ​នឹង​បំផ្លាញ​សរសៃឈាម ក៏​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត​ជាង​ពេល​ណាៗ​ទាំង​អស់។…

ជីវិត

នេះ​រូបមន្ត​ភេសជ្ជៈ​សម្រក​ទម្ងន់ ដុត​ខ្លាញ់​ស្មើ​នឹង​ការ​រត់ ១ ម៉ោង ហើយ​បណ្តេញ​ជាតិ​ពុល​បាន​ល្អ​ណាស់

រូបមន្ត​នៃ​ភេសជ្ជៈ​ខាង​ក្រោម​នេះ គឺ​ជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​បងប្អូន ដែល​ចង់​សម្រក​ទម្ងន់ និង​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ហើយ​បើ​ធៀប​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ វា​អាច​ដុត​ខ្លាញ់​ប្រហែល​នឹង​ការ​ដែល​យើង​រត់ ១ ម៉ោង។ នោះ​គឺ ទឹក​ខ្ញី​លាយ​ទឹក​ឃ្មុំ ដោយ​វិធី​ធ្វើ​ សូម​បង្ហាញ​ដូច​ខាង​ក្រោម៖ ជំហាន​ទី ១) យក​ខ្ញី​ស្រស់ លាង​វា​ឲ្យ​ស្អាត ជំហាន​ទី ២) កាត់​ខ្ញី​ជា​ចំណិត​ស្តើងៗ ព្រោះ​វា​អាច​ជួយ​ឲ្យ​ខ្ញី​បញ្ចេញ​សារធាតុ​ពី​ខាង​ក្នុង​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ទាប់​ពី​ប្រើ ជំហាន​ទី ៣) ដាក់​ចំណិត​ខ្ញី​ទាំង​នោះ​ទៅ​ក្នុង​ពែង​មួយ ចាក់​ទឹកក្ដៅឧណ្ហ៍ៗ​ចូល កុំ​ដាក់​ទឹក​ក្តៅ​កំពុង​ពុះ ព្រោះ​អាច​បាត់បង់​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្ញី ដូច្នេះ​មិនមាន​ប្រសិទ្ធភាព​ខ្ពស់ ជំហាន​ទី ៤) ដាក់​ទឹក​ឃ្មុំ​ក្នុង​បរិមាណ​សមស្រប បន្ទាប់​មក​កូរ​ឲ្យ​សព្វ…

ជីវិត

សញ្ញា ៥ លើ​ប្រអប់​ជើង ព្រមាន​ដល់​មនុស្ស​អាយុ​ខ្លី បើ​អ្នក​អត់​មាន​ រាប់​ថា​ល្អ​បំផុត​ហើយ

ផ្នែក​ជើង​មាន​ទំនាក់ទំនង​ទៅ​កាន់​សរីរាង្គ​មួយ​ចំនួន​ធំ​ ក្នុង​រាងកាយ ហើយ​ប្រសិន​វា​សុខៗ​ចេញ​សញ្ញា​ទាំង​​ ៥ ដូច​បង្ហាញ​ខាង​ក្រោម​ចេញ​មក នោះ​គឺ​ជា​សញ្ញា​មិន​ល្អ​ទេ ព្រោះ​វា​ព្រមាន​ពី​សញ្ញា​មនុស្ស​អាយុ​ខ្លី។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​អត់​មាន​ទាំង ៥ ចំណុច​នោះ គឺ​រាប់​ថា​អ្នក​ជា​មនុស្ស​សុខភាព​ល្អ​ហើយ៖ ៥) ប្រអប់​ជើង​តែងតែ​រមាស់ ប្រសិន​ប្រអប់​ជើង​របស់​អ្នក​តែងតែ​រមាស់​ខុស​ធម្មតា ដោយ​មិន​មាន​មូលហេតុ​ច្បាស់ វា​ជា​សញ្ញា​បង្ហាញ​ពី​ការ​ឆ្លង​នូវ​បាក់តេរី ឬ​ជំងឺ​ទឹក​នោម​ផ្អែម។ ប្រសិន​អាការៈ​នេះ​មិន​បាត់​ទៅ​វិញ ហើយ​អ្នក​មិន​រក​វិធី​ដោះស្រាយ​ទេ​នោះ វា​អាច​ជា​ពិបាក​ទៅ​ពេល​ក្រោយ ក្នុង​ករណី​វា​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ ៤) ក្រចក​ជើង​ផុយ​ស្រួយ និង​ស្លេក​ខុស​ពី​ធម្មតា ប្រសិន​មុខងារ​ថ្លើម​លាង​ជាតិ​ពុល​មិន​បាន​ល្អ ចរន្ត​ឈាម​រត់​មិន​បាន​ល្អ​នៅ​ក្នុង​រាងកាយ ឬ​ផ្តល់​ឈាម​មក​កាន់​ផ្នែក​នៃ​ប្រអប់​ជើង​មិន​គ្រប់គ្រាន់ នោះ​វា​នឹង​ចេញ​សញ្ញា​ ក្រចក​ជើង​ផុយ​ស្រួយ​ខុស​ធម្មតា ក៏​ដូច​ជា​ក្រចក​ជើង​មាន​ពណ៌​ឡើង​ស្លេក ខុស​ពី​ក្រចក​ជើង​មនុស្ស​ទូទៅ​ដែល​មាន​សុខភាព​ល្អ ឡើង​ពណ៌​ផ្កាឈូក​ស្រាល។…

ជីវិត

ព្រលប់ៗ​មុន​ចូល​ដំណេក កុំ​រំលង​ភេសជ្ជៈ ៥ ព្រោះ​អាច​ដុត​ជាតិ​ខ្លាញ់​ សម្រក​ទម្ងន់​បាន​ល្អ​ណាស់

ប្រសិន​អ្នក​អាច​ប្រកាន់​ទម្លាប់​នៃ​ការ​ទទួល​ទាន​ភេសជ្ជៈ​ទាំង ៥ ខាង​ក្រោម​ជា​ប្រចាំ​ មុន​ពេល​ចូល​ដំណេក នោះ​នឹង​អាច​ធានា​នូវ​ប្រសិទ្ធភាព ក្នុង​ការ​សម្រក​ទម្ងន់ ស្រក​ខ្លាញ់​ក្បាល​ពោះ​បាន​យ៉ាង​ល្អ៖ ៥) ទឹក​ត្រសក់ ជា​អាហារ​ដែល​មាន​កាឡូរី​ទាប និង​ទឹក​ច្រើន ជា​រួម​មាន​ប្រយោជន៍​ណាស់​សម្រាប់​ការ​សម្រក​ទម្ងន់។ ក្នុង​ត្រសក់​មួយ​ផ្លែ (ប្រហែល ៥២ ក្រាម) មាន​ត្រឹម​តែ ៨ កាឡូរី ជាតិ​ខ្លាញ់ ០,១ ក្រាម ប៉ុន្តែ​មាន​ជាតិ​ទឹក​និង​ជាតិ​សរសៃ​ច្រើន។ ទឹក​ត្រសក់ ឬ​ទឹក​ក្រឡុក​ត្រសក់ អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​ដុត​បំផ្លាញ​កាឡូរី រក្សា​អារម្មណ៍​ឲ្យ​ឆ្អែត​បាន​យូរ ហើយ​ក៏​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត ការពារ​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​បេះដូង និង​ទឹកនោម​ផ្អែម​ផង​ដែរ។ ៤)…

ជីវិត

ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ​ត្រូវ​ចាំ ទម្លាប់​លូក​សាច់ ៣ បន្លែ ៣ បើ​មិន​ចង់​ចាស់​ជាង​វ័យ

ជា​ទូទៅ​ស្រ្តី​ដែល​មាន​អាយុ​ហៀរ​ចូល​ក្រោយ ៣០ ឆ្នាំ រាងកាយ​នឹង​ចាប់ផ្តើម​ចុះ​អន់ថយ​នូវ​ការ​ផលិត​កូឡាជែន ដើរ​វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សម្រស់ និង​ជួយ​ឲ្យ​យើង​ក្មេង​ជាង​វ័យ។ យ៉ាង​ណា​ប្រសិន​វា​បាត់បង់ ឬ​មាន​ការ​ថយ​ចុះ​ពេក​នោះ សភាព​រាងកាយ​អ្នក​នឹង​ប្រែ​ទៅ​ជា​ចាស់​ជាង​វ័យ ជា​អ្វី​ដែល​នារី​គ្រប់​រូប​មិន​ប្រាថ្នា​ចង់​បាន​នោះ​ឡើយ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​សាច់ ៣ និង​ផ្លែ​ឈើ​ ៣ ប្រភេទ​ដែល​បងប្អូន​នារី​គួរ​តែ​លូក​ទទួល​ទាន​ឲ្យ​បាន​ច្រើន៖ ៣) សាច់​មាន់ វា​មាន​ផ្ទុក​អាស៊ីដ​អាមីណូ ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​កូឡាជែន។ ជា​ពិសេស​ត្រង់​ផ្នែក​ក និង​ឆ្អឹង​ខ្ចី​មាន់ គឺ​ជា​កន្លែង​មាន​ផ្ទុក​កូឡាជែន​ច្រើន បន្ថែម​ពី​នេះ​វា​ក៏​ចូលរួម​ជួយ​ព្យាបាល​ជំងឺ​សន្លាក់​ថែម​ទៀត។ ការ​ទទួល​ទាន​សាច់​មាន់ ជា​ទម្លាប់​ដែល​អ្នក​គួរ​តែ​ធ្វើ ព្រោះ​វា​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដែល​ស្បែក​ត្រូវ​ការ​ ដើម្បី​ប្រឆាំង​នឹង​ភាព​ចាស់។ យ៉ាង​ណា​គួរ​ទទួល​ទាន់​សាច់​មាន់​ស្ងោរ ជា​ជាង​សាច់​មាន់​បំពង ព្រោះ​វា​មិនមែន​ជាតិ​ខ្លាញ់​នាំ​ឲ្យ​ឡើង​ទម្ងន់។…

ជីវិត

បើ​ចង់​បាន​ក្រលៀន​ល្អ រៀងរាល់​ព្រឹក​ពេល​ក្រោក​ពី​គេង កុំ​ភ្លេច​ធ្វើ​រឿង​សាមញ្ញ ៣ នេះ

ក្រលៀន​ឬ​តម្រង​នោម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​ក្នុង​រាងកាយ​របស់​យើង ព្រោះ​វា​ជា​កន្លែង​ដែល​បញ្ចេញ​ជាតិ​ពុល ទៅ​ខាង​ក្រៅ ឬ​ច្រុះ​ចោល​នូវ​សារធាតុ​មិន​ល្អ​មួយ​ចំនួន ប្រសិន​វា​លែង​ដំណើរការ ឬ​ដំណើរការ​មិន​ល្អ នោះ​នឹង​កកកុញ​ក្លាយ​ទៅ​ជា​គ្រួស​ក្នុង​តម្រង​នោម​កើត​ឡើង។ ដូច្នេះ​ប្រសិន​ចង់​ឲ្យ​ក្រលៀន​ដំណើរការ​ល្អ រៀងរាល់​ព្រឹក​ពេល​ក្រោក​ពី​គេង អ្នក​ត្រូវ​ទម្លាប់​អនុវត្ត​សកម្មភាព​សាមញ្ញ ៣ នេះ​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ៖ ៣) ត្រដុស​ត្រចៀក​ថ្នមៗ នៅ​ពេល​ក្រោក​ពី​ដំណេក​ភ្លាមៗ អ្នក​អាច​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​ទៅ​លើ​ត្រចៀក ដោយ​ជូត​ត្រដុស​វា​ថ្នមៗ [ដូច​បង្ហាញ​ក្នុង​រូប] រយៈ​ពេល ៣ ទៅ ៥ នាទី។ កុំ​មើល​ស្រាល​ចលនា​សាមញ្ញ​នេះ ព្រោះ​វា​អាច​នាំ​ប្រយោជន៍​ច្រើន​ណាស់​ដល់​រាងកាយ រួម​ទាំង​បំប៉ន​តម្រង​នោម​ផង​ដែរ។ ២) ដើរ​ចង្អឺត​ជើង នៅ​ពេល​ដើរ​ទៅ​បន្ទប់​ទឹក កុំ​មាន​ការ​ខ្មាសអៀន ឬ​គិត​ថា​ជា​រឿង​ឆ្កួត​ឡប់​ឲ្យ​សោះ ប្រសិន​អ្នក​អាច​ដើរ​ដោយ​ចង្អឺត​ជើង…

ជីវិត

កត់​ទុក​ទៅ! បន្លែ​ ៤ ប្រភេទ ​តម្លៃ​ថោក​ងាយ​ស្រួល​រក អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

បងប្អូន​​យើង​គួរ​តែ​ដឹង​និង​ស្គាល់​នូវ​បន្លែ ៤ ប្រភេទ​ខាង​ក្រោម ព្រោះ​វា​សំខាន់​ណាស់ មាន​តួ​នាទី​អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ជា​រួម​អាច​បញ្ចៀស​ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព ជាង​នេះ​បងប្អូន​ក៏​ពិបាក​រក​ទិញ​វា​នៅ​លើ​ទីផ្សារ​នោះ​ដែរ៖ ៤) ភ្លៅ​កង្កែប អ្នក​អាច​ទទួល​ទាន​វា​ធម្មតា​ក៏​បាន ឬ​ក្រឡុក​ទៅ​ជា​ទឹក​ភ្លៅ​កង្កែប​ក៏​បាន ដោយ​វា​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​សន្លាក់ អ្នក​មាន​មេរោគ​ក្នុង​ឈាម ជា​ពិសេស​គឺ​មាន​ប្រសិទ្ធភាព​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ល្អ​សម្រាប់​អ្នក​ការពារ និង​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ដោយឡែក​សារធាតុ​ក្នុង​ភ្លៅ​កង្កែប​ក៏​ អាច​រំងាប់​ប្រព័ន្ធ​ប្រសាទ កាត់​បន្ថយ​ភាព​តានតឹង និង​ថប់​អារម្មណ៍ ជួយ​ឲ្យ​អ្នក​សម្រាន្ត​លក់​ស្រួល​ផង​ដែរ។ ៣) សាឡាត់ បន្លែ​នេះ​មាន​ជាតិ​កាបូអ៊ីដ្រាត​ច្រើន សក្តិសម​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ហើយ​ក៏​មាន​វីតាមីន និង​អាស៊ី Hydrochloric មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ចុះ​ជាតិ​ស្ករ ល្អ​សម្រាប់​អ្នក​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។ ២) ស្ពៃក្តោប…

ជីវិត

ជៀស​ឲ្យ​បាន ហាម​ទទួល​ទាន​ទឹក​ដោយ​ប្រើប្រាស់​កែវ ៤ ប្រភេទ​នេះ ​ព្រោះ​អាច​កើត​ជំងឺ​មហារីក

ការ​រស់នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ទន្ទឹម​នឹង​ការ​ប្រើប្រាស់​របស់របរ​ទំនើប​ដែល​អាច​ផ្តល់​ភាព​ងាយស្រួល និង​ចំណេញ​ពេលវេលា​ដល់​មនុស្ស ក្នុង​នោះ​វា​ក៏​មាន​លាយឡំ​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ។ អត្ថបទ​នេះ​យើង​និយាយ​អំពី​ការ​ប្រើប្រាស់​កែវ​ទឹក ឬ​កែវ​ទទួល​ទាន​ភេសជ្ជៈ​នានា ដែល​អ្នក​គួរ​តែ​ជៀស​ឲ្យ​បាន​នៅ​កែវ ៤ ប្រភេទ​ខាង​ក្រោម ព្រោះ​វា​អាច​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុ​ជីវិត៖ ៤) កែវ​ក្រដាស នៅ​ទីតាំង​មួយ​ចំនួន​ដូច​ជា​ហាង​កាហ្វេ ឬ​តាម​ទីតាំង​ផ្តល់​សេវាកម្ម​ណា​មួយ គេ​មាន​ដាក់​កែវ​ក្រដាស​ទុក​សម្រាប់​ទទួល​ភ្ញៀវ ព្រោះ​វា​មើល​ទៅ​មាន​ផាសុកភាព​និង​មាន​តម្លៃ​សមរម្យ។ យ៉ាង​ណា​វា​ក៏​អាច​បង្ក​ជំងឺ​មហារីក​បាន​ផង​ដែរ ជា​ពិសេស​នៅ​ពេល​អ្នក​ទទួល​ទាន​ទឹក​ក្តៅ។ ៣) កែវ​ប្លាស្ទិក កែវ​ប្លាស្ទិក​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដោយ​កែវ​ប្រភេទ​ភាគ​ច្រើន​ទាក់​ចិត្ត​កុមារ​តូចៗ​ឲ្យ​ចង់​ប្រើប្រាស់ ព្រោះ​ដោយសារ​តែ​ការ​រចនា​ពណ៌​ឬ​រូបភាព​ដ៏​ស្រស់ស្អាត​នៅ​លើ​នោះ។ យ៉ាង​ណា​វា​មាន​ផ្ទុក​សារធាតុ​មិន​ល្អ ដែល​នៅ​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​ខ្លួន គឺ​មិន​ល្អ​ឡើយ​ចំពោះ​សុខភាព។ ២) កែវ​ដេក​ឬ​លោហៈ នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​មាន​លក់​កែវ​ប្រភេទ​នេះ​ច្រើន​ណាស់ ព្រោះ​វា​មាន​តម្លៃ​ធូរ​ជាង​កែវ​ថ្ម ហើយ​មនុស្ស​ភាគ​ច្រើន​យល់​ថា បើ​ទទួល​ទាន​ក្តៅ…