គេហទំព័រ KNONGSROK

ជីវិត

អាហារ​ទាំង ១០ អាច​សម្អាត​ជាតិ​ពុល​ក្នុង​សួត គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​ទទួល​ទាន​រាល់ថ្ងៃ

សួត​គឺ​ជា​សរីរាង្គ​ផ្លូវ​ដង្ហើម​ដ៏​សំខាន់​ក្នុង​រាងកាយ​មនុស្ស ហើយ​សុខភាព​យើង​ល្អ ឬ​មិន​ល្អ ក៏​អាស្រ័យ​ទៅ​លើ​កត្តា​ផ្នែក​សួត​ហ្នឹង​ដែរ។ ដូច្នេះ​យើង​ត្រូវ​តែ​ប្រាកដ​ថា នឹង​មិន​មាន​ជាតិ​ពុល​នៅ​ក្នុង​នោះ ហើយ​ដើម្បី​ឲ្យ​សួត​ដំណើរការ​ទៅ​បាន​ល្អ គ្រូ​ពេទ្យ​បាន​ណែនាំ​នៅ​អាហារ ១០ ប្រភេទ​ខាង​ក្រោម​ដែល​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ៖ ១០) ការ៉ុត ការ៉ុត​មាន​ផ្ទុក​នូវ​សារធាតុ Carotene និង Lutein ដែល​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សួត។ សារធាតុ​ទាំង​នេះ ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែល​អាច​ចូល​ទៅ​សម្អាត​ជាតិ​ស្លេស​ចេញ​ពី​ក្នុង​សួត​ផង​ដែរ។ ៩) ខ្ទឹម​បារាំង វា​មាន​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​ដង្ហើម ហើយ​អាច​កាត់​បន្ថយ​ការ​ក្អក និង​ជំងឺ​ផ្តាសាយ។ ខ្ទឹម​បារាំង​នេះ​សោត​ក៏​ជួយ​ឲ្យ​សួត​ដំណើរការ​បាន​ល្អ​ផង​ដែរ។ ៨) ផ្លែ​ប៉ោម ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យ​រឹងមាំ និង​ប្រព័ន្ធ​ដង្ហើម​អាច​ដំណើរការ​ល្អ។…

ជីវិត

មិនមែន​ឲ្យ​តែ​បន្លែ​សុទ្ធ​តែ​ល្អ​ទេ ៣ នេះ​កុំ​លូក​ច្រើន​ពេក ប្រយ័ត្ន​ខ្សោយ​ក្រលៀន

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ប្រភេទ​បន្លែ​ទាំង ៣ ខាង​ក្រោម អ្នក​គួរ​តែ​ដាក់​កំហិត​ក្នុង​ការ​ទទួល​ទាន ពោល​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ ដោយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​តម្រង​នោម ឬ​ក្រលៀន​បាន​ទៅ​ថ្ងៃ​មុខ៖ ៣) ស្ពៃ​ខ្មៅ វា​អាច​ផ្តល់​នូវ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន​មក​កាន់​រាងកាយ តែ​យ៉ាង​ណា​បរិមាណ​អាស៊ីដ Oxalic មាន​នៅ​ក្នុង​នោះ គឺ​មាន​ច្រើន ដែល​វា​ជះ​ឥទ្ធិពល​អាក្រក់ រាប់​បាន​ជា​ភ្នាក់ងារ​បំផ្លាញ​តម្រង​នោម។ សមាសធាតុ​ទាំង​អស់​ នឹង​បម្លែង​ទៅ​ជា​អាស៊ីដ​អ៊ុយរិក​កំឡុង​ពេល​រំលាយ​អាហារ ហើយ​ពេល​ធ្លាក់​ទៅ​តម្រង​នោម វា​នឹង​កើត​ក្លាយ​ជា​ក្រួស។ ដូច្នេះ​អ្នក​គួរ​កំណត់​ការ​ទទួល​ទាន​ស្ពៃ​ខ្មៅ ឬ​ស្ពៃ​ខៀវ នៅ​បរិមាណ​សមល្មម មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ​ក្នុង​ពេល​តែ​មួយ។ ២) ផ្លែ​ម្រះ ជា​បន្លែ​មាន​រសជាតិ​ល្វីង ដែល​អ្នក​ខ្លះ គេ​គិត​ថា​វា​ជា​ថ្នាំ​ត្រជាក់…

ជីវិត

ភេសជ្ជៈ ៤ នេះ​ទទួល​ទាន​រៀងរាល់​ព្រឹក ​អាច​កម្ចាត់​ខ្លាញ់​លើស ​ស្រក់​ទម្ងន់​យ៉ាង​ឆាប់​រហ័ស

អ្នក​ឯកទេស​អាហារូបត្ថម្ភ​បាន​ណែនាំ​នូវ​ភេសជ្ជៈ ៤ ប្រភេទ​ខាង​ក្រោម ដែល​អ្នក​គួរ​តែ​ទទួល​ទាន​រៀងរាល់​ព្រឹក ព្រោះ​វា​អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស៖ ៤) តែ​បៃតង តែ​បៃតង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ពន្លឿន​ការ​រំលាយ​អាហារ និង​បង្កើន​ថាមពល​រាងកាយ។ ដូច្នេះ​ហើយ បន្ទាប់​ពី​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន អ្នក​គួរ​តែ​ឆ្លៀត​ទទួល​ទាន​តែ​បៃតង​មួយ​ពែង​​រៀងរាល់​ព្រឹក ដើម្បី​លាង​ជាតិ​ខ្លាញ់​ពី​រាងកាយ។ តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ Catechins ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​រំលាយ​ខ្លាញ់ កាត់​បន្ថយ​កម្រិត​ខ្លាញ់​លើស​ក្នុង​ឈាម ក្នុង​ថ្លើម បាន​យ៉ាង​ល្អ​ផង​ដែរ។ ជា​ទូទៅ​ការ​ទទួល​ទាន​តែ​បៃតង​មួយ​ពែង​រៀងរាល់​ព្រឹក ដូច​អាច​ជួយ​រាងកាយ​ដុត​បាន ១០០ កាឡូរី។ ៣) កាហ្វេ​ខ្មៅ កាហ្វេ​ខ្មៅ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន ដែល​នឹង​ជួយ​ឲ្យ​អាស៊ីដ​ខ្លាញ់​ក្នុង​ឈាម​បម្លែង​ទៅ​ជា​ថាមពល។ បើ​អ្នក​ចង់​សម្រក​ទម្ងន់​លឿន​ជាង​នេះ អ្នក​គួរ​តែ​ផឹក​កាហ្វេ​ខ្មៅ​ គ្មាន​ជាតិ​ស្ករ គ្មាន​ទឹក​ដោះ​គោ។ ក្នុង​…

ជីវិត

ចែក​ឲ្យ​មេ​ផ្ទះ​បាន​ដឹង​ផង! អាហារ ៤ នេះ​បើ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​យូរ ​មិន​អាច​លើក​មក​ទទួល​ទាន​ទេ

ទូ​ទឹកកក​ជា​កន្លែង​រក្សា​ទុក​អាហារ ​ដែល​យើង​ចង់​ប្រើប្រាស់​រយៈ​ពេល​យូរ ប៉ុន្តែ​វា​ដោយ​របស់​ដែរ ហើយ​អាហារ​ខ្លះ​បើ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​យូរ​ពេក វា​នឹង​នាំ​ឲ្យ​ខូច​គុណភាព​ទៅ​វិញ រួច​បើ​យើង​លើក​មក​ទទួល​ទាន នោះ​នឹង​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖ ១) បាយ បាយ​ដែល​យើង​ទទួល​ទាន​សល់ បើ​ទុក​ក្នុង​ទូ​ទឹកកក​យូរ វា​នឹង​ឡើង​ទៅ​ជា​បាក់តេរី ទៅ​ជា​ផ្សិត ពេល​យើង​មក​ទទួល​ទាន អាច​នាំ​ឲ្យ​យើង​រាគ ឬ​ក្អួត​បាន។ ជា​ធម្មតា​គេ​មិន​ណែនាំ​ឲ្យ​យក​មក​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​នោះ​ទេ ​ជា​ពិសេស​មិន​ត្រូវ​លើស​ពី ២៤ ម៉ោង ព្រោះ​វា​នឹង​ខូច​គុណភាព​ហើយ​បាត់បង់​សារធាតុ​ចិញ្ចឹម ពេល​វា​អស់​កម្តៅ។ ២) សាច់​ចម្អិន​រួច សម្រាប់​ប្រភេទ​សាច់​គោ សាច់​មាន់ សាច់​ជ្រូក ដែល​ចម្អិន​រួច អាច​ទុក​សម្រាប់​ទទួល​ទាន​យ៉ាង​យូរ​ត្រឹម ១-២ ​ថ្ងៃ​ប៉ុណ្ណោះ បើ​ទុក​លើស​នោះ​គឺ​វា​នឹង​បង្ក​ទៅ​ជា​បាក់តេរី…

ជីវិត

ទាំង​បុរស​និង​ស្រ្តី ៣ រឿង​នេះ ខ្ជិល​ចុះ គាំទ្រ​ឲ្យ​ខ្ជិល ព្រោះ​ដូច​ជួយ​ពន្យារ​អាយុ ២០ ឆ្នាំ

ពាក្យ​ថា “ខ្ជិល” មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ ជា​ពិសេស​ជាមួយ​រឿង​ទាំង ៣ ខាង​ក្រោម​នេះ ដែល​អ្នក​គួរ​តែ​ខ្ជិល ល្អ​ច្រើន​ជាង​ឧស្សាហ៍ ព្រោះ​វា​ដូច​នាំ​ឲ្យ​អ្នក​អាយុ​វែង ពន្យារ​អាយុ​អ្នក​បាន ២០ ឆ្នាំ៖ ៣) ខ្ជិល​ខឹង តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ខឹង​ច្រើន អាច​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ជា​ច្រើន រួម​ទាំង​ជំងឺ​បេះដូង​ផង​ដែរ។ ពេល​ខ្លះ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ច្រើន បែរ​ជា​ទាញ​ខ្លួន​ឯង​ឲ្យ​ទៅ​ធ្លាក់​ក្នុង​អន្លង់​នៃ​គ្រឿង​ស្រវឹង ការ​ជក់​បារី ដែល​សុទ្ធ​តែ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ។ ដូច្នេះ​បើ​រឿង​ខ្លះ​ខ្ជិល​ខឹង ខ្ជិល​អន់ចិត្ត ខ្ជិល​មាន​អារម្មណ៍​មួម៉ៅ​ទៅ​លើ​វា នោះ​ជា​រឿង​ល្អ​ទៅ​វិញ។ មនុស្ស​អាយុ​វែង រមែង​មាន​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ល្អ ពោល​បើ​ល្អ​ផ្លូវ​កាយ ហើយ​ចិត្ត​គ្រាំគ្រា​រាល់​ថ្ងៃ នោះ​ក៏​រស់​មិន​បាន​យូរ​ដែរ។ ២)…

ជីវិត

ចែក​គ្នា​ដឹង! ចង់​ឲ្យ​ឈាម​រត់​ស្រួល គេង​លក់​ស្កប់ស្កល់ កុំ​ភ្លេច​ក្បាច់​សង្កត់​ជីពចរ ៤ នេះ

ការ​គេង​លក់​ស្កប់ស្កល់​គឺ​ជា​កត្តា​សំខាន់​ណាស់ ដោយ​វា​ផ្សារភ្ជាប់​ទៅ​នឹង​សុខភាព​របស់​អ្នក។ ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ ៤ វិធី សម្រាប់​សង្កត់​ជីពចរ ហើយ​ចាយ​ពេល​មិន​ដល់ ១០ នាទី​ឡើយ៖ ៤) ជីពចរ​ក​ដៃ ត្រង់​ផ្នែក​ក​ដៃ​របស់​អ្នក មាន​ជីពចរ [ដូច​បង្ហាញ​ក្នុង​រូប] ចូរ​ប្រើប្រាស់​មេ​ដៃ​ម្ខាង​ទៀត ទៅ​ចុច​លើ​ទីតាំង​នោះ ដោយ​អនុវត្ត​ប្រហែល ៣ នាទី ដល់​មាន​អារម្មណ៍​ថា​រាង​ឈឺចាប់​បន្តិចបន្តួច។ ការ​អនុវត្ត​នេះ គឺ​មាន​ប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​ចរន្ត​ឈាម​ឲ្យ​រត់​ស្រួល កាត់​បន្ថយ​ហានិភ័យ​ជំងឺ​សរសៃប្រសាទ ការ​គេង​មិន​លក់ ក៏​លែង​ជា​បញ្ហា ហើយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដូច​គ្នា។ ៣) ចំហៀង​ក​ដៃ​ខាង​ក្នុង ត្រង់​ផ្នែក​ចំហៀង​ក​ដៃ​ខាង​ក្នុង…

ជីវិត

ទម្លាប់ ៥ ត្រូវ​ផ្លាស់ប្ដូរ​ជា​បន្ទាន់ ប្រសិន​អ្នក​ចង់​ផ្លាស់​ជោគវាសនា ឲ្យ​ក្លាយ​ជា​អ្នក​មាន

ជោគជ័យ​មិន​បាន​កើត​ឡើង​ដោយ​ឯកឯង​នោះ​ទេ ហើយ​ជោគវាសនា​របស់​មនុស្ស គឺ​មនុស្ស​ខ្លួន​ឯង​នោះ​ហើយ ជា​អ្នក​គូសវាស រៀបចំ​វា​ឡើង។ ប្រសិន​ចង់​ឲ្យ​ជោគវាសនា​មាន​ការ​ផ្លាស់ប្តូរ ក្លាយ​ទៅ​ជា​អ្នក​មាន​បាន អ្នក​ត្រូវ​ចងចាំ​នូវ ៥ ចំណុច​ខាង​ក្រោម៖ ៥) បោះបង់​ការ​គិត​រឿង​កំប៉ិកកំប៉ុក គោលដៅ​សំខាន់​របស់​មនុស្ស​ភាគ​ច្រើន គឺ​ចង់​មាន​លុយ​សម្រាប់​ចិញ្ចឹម​គ្រួសារ និង​ទុក​សម្រាក​ក្រោយ​ពេល​ចូល​និវត្ត។ អ្នក​មាន​ប៉ុណ្ណា​ក៏​ពួក​គេ​នៅ​តែ​ខំ​រក​ដែរ ដូច្នេះ​គោលដៅ​ចម្បង គឺ​ការ​ប្រឹងប្រែង​រក​លុយ។ ពេលវេលា​សប្បាយ កុំ​យក​វា​ជា​ធំ​ពេក កុំ​គិត​ថា​ខ្លួន​មិន​មាន​ពេលវេលា​សប្បាយ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​នោះ​អី ទាំង​អស់​នោះ​ជា​រឿង​កំប៉ិកកំប៉ុក​ទៅ​វិញ​ទេ។ តែ​នេះ​ក៏​មិន​មាន​ន័យ​ថា មិន​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ ឬ​លំហែ​ខ្លួន​ខ្លះ​ទេ តែ​ត្រឹម​ឲ្យ​មាន​គោលដៅ កុំ​លើសលប់​ពេក។ ៤) រក​បាន​ភ្លេច​សន្សំ អ្នក​ខ្លះ​សប្បាយ​នឹង​រក ក៏​យក​វា​ទៅ​ចាយ​មួយ​អស់​ដៃ។ បើ​រក​បាន…

ជីវិត

សក់ស្កូវមុនអាយុ កុំគិតថាជាដំណពូជ តែការពិតអ្នកកំពុងប្រឈមជំងឺធ្ងន់ ៣ នេះទេ

មនុស្សជាច្រើនគិតថា ការដុះសក់ស្កូវ ឬសរសៃសក់ឡើងបែកពណ៌ប្រផេះ ទាំងវ័យក្មេង គឺដោយសារតែហ្សែនពីកំណើត គិតច្រើនពេក ស្រ្តេសច្រើន តែពួកគេពុំបានដឹងច្បាស់នោះទេ ថាវាជាសញ្ញាព្រមានសុខភាពធ្ងន់ធ្ងរទាំង ៣ ខាងក្រោមទៅវិញ៖ ៣) កង្វះហ្សែន សក់ស្កូវមុនអាយុ អាចបណ្តាលមកពីកង្វះហ្សែនក្នុងការផលិតមេឡានីន។ មនុស្សជួបបញ្ហានេះ ច្រើនតែមានសក់ស្កូវតាំងពីអាយុជាង ២០។ ក្នុងករណីខ្លះ អាចបណ្តាលមកពីឬសសក់របស់ពួកគេរងការបំផ្លាញ ដែលយូរទៅអាចវិវត្តទៅជាជំងឺក្រិនសរសៃឈាម។ ២) ជំងឺសរសៃប្រសាទ ស្ថានភាពតានតឹង សរសៃប្រសាទខ្លាំង ការគេងមិនគ្រប់គ្រាន់ របួសផ្លូវចិត្ត ក៏ជាមូលហេតុនាំឲ្យដុះសក់ស្កូវមុនអាយុ។ ក្នុងស្ថានភាពនេះ melanocytes ត្រូវបានផលិតនៅក្នុងរាងកាយ នាំឲ្យរំខានដល់សំយោគនៃ…

ជីវិត

ទម្លាប់​សាមញ្ញ ២ គ្រប់​គ្នា​មើល​រំលង តែ​ធាតុ​ពិត​អាច​បំផ្លាញ​ក្រលៀន​របស់​អ្នក​បាន

តាំង​ពី​យូរ​ណាស់​មក​ហើយ មនុស្ស​ជា​ច្រើន​គិត​ថា ការ​ទទួល​ទាន​អាហារ​ប្រៃ​លើសលប់ គឺ​អាច​បំផ្លាញ​ក្រលៀន​របស់​អ្នក​បាន ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​កត្តា​សាមញ្ញ ២ ផ្សេង​ទៀត ក៏​អាច​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដូច​គ្នា។ យោង​តាម​វេជ្ជបណ្ឌិត​ជំនាញ​ក្រៅ​ស្រុក បាន​ណែនាំ​ឲ្យ​មនុស្ស​ទូទៅ គួរ​ជៀស​ទម្លាប់​អាក្រក់​ទាំង ២ ខាង​ក្រោម ព្រោះ​វា​ក៏​អាច​បំផ្លាញ​ក្រលៀន ឬ​តម្រង​នោម​របស់​អ្នក​បាន​ដូច​គ្នា៖ ១) ការ​ទទួល​ទាន​ទឹក​មិន​គ្រប់គ្រាន់ ការ​ខ្ជិល​ផឹក​ទឹក ផឹក​ទឹក​មិន​គ្រប់គ្រាន់ ជា​ពិសេស​នៅ​រដូវ​រងា ក៏​វា​អាច​បំផ្លាញ​តម្រង​នោម​របស់​អ្នក​បាន​ដែរ។ ជា​ទូទៅ​ទឹក​ជួយ​តម្រង​នោម​ច្រោះ​យក​កាក​សំណល់​ចេញ​មក​ខាង​ក្រៅ ដូច្នេះ​បើ​រាងកាយ​ខ្វះ​ជាតិ​ទឹក នោះ​តម្រង​នោម​ក៏​នឹង​ត្រូវ​ធ្វើ​ការ​ខ្លាំង ដែល​យូរ​ទៅ​នាំ​ឲ្យ​មុខងារ​សមត្ថភាព​តម្រង​នោម​ឬ​ក្រលៀន​មាន​ការ​ធ្លាក់​ចុះ។ ២) ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​ពេក ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​គឺ​ល្អ​ហើយ​សម្រាប់​សុខភាព តែ​យ៉ាង​ណា វា​ក៏​អាច​បំផ្លាញ​សុខភាព​របស់​អ្នក​បាន​ដូច​គ្នា។ តាម​ការ​ពន្យល់​ពី​វេជ្ជបណ្ឌិត​នៅ​ក្រៅ​ស្រុក…

ជីវិត

គ្រប់​គ្នា​មើល​រំលង! នេះ​ទម្លាប់​សាមញ្ញ ៤ ល្អ​ទាំង​ចំពោះ​សុខភាព ល្អ​ទាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់

ក្រៅ​ពី​ការ​កែសម្រួល​របប​អាហារ ការ​ធ្វើ​លំហាត់​ប្រាណ ក៏​នៅ​មាន​មធ្យោបាយ​ផ្សេង​ទៀត ដែល​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធភាព។ ខាង​ក្រោម​យើង​បង្ហាញ ៤ វិធី​ដែល​អ្នក​គួរ​ដឹង៖ ៤) ងូត​ទឹក​ក្តៅ នេះ​គឺ​ជា​វិធី​ល្អ​មួយ ដើម្បី​បំបាត់​ភាព​តានតឹង តែ​វា​ក៏​ចូលរួម​ចំណែក​ដុត​កាឡូរី​រាងកាយ​បាន​មួយ​ផ្នែក​ផង​ដែរ។ យោង​តាម​ការ​ស្រាវជ្រាវ ការ​ងូត​ទឹក​ក្តៅ ឬ​ត្រាំ​ខ្លួន​ក្នុង​ទឹក​ក្តៅ​រយៈ​ពេល ១ ម៉ោង​ អាច​ជួយ​ដុត​បំផ្លាញ ១៣០ កាឡូរី នេះ​ជា​យុទ្ធសាស្រ្ត​ដ៏​ល្អ​មួយ​ក្នុង​ការ​សម្រក​ទម្ងន់។ ៣) ធ្វើ​ការងារ​ផ្ទះ ការ​ធ្វើ​ការងារ​ផ្ទះ ក៏​អាច​សម្រក​ទម្ងន់​របស់​អ្នក​បាន​ដែរ ដោយ​ការ​ចំណាយ​ពេល​លាង​ចាន ១ ម៉ោង អាច​ដុត​បំផ្លាញ ១០០ កាឡូរី…

ជីវិត

មនុស្ស​មិន​សូវ​មាន​អាយុ​វែង​ ច្រើន​មាន ៥ ចំណុច​នេះ តែ​បើ​អ្នក​គ្មាន​យើង​សូម​អបអរ​សាទរ!

តាម​ការ​ស្រាវជ្រាវ​មនុស្ស​ដែល​មិន​សូវ​មាន​អាយុ​វែង ច្រើន​តែ​មាន ៥ ចំណុច​ដូច​បង្ហាញ​ខាង​ក្រោម​នេះ ហើយ​ប្រសិន​ចង់​បន្ថែម​អាយុកាល​ជីវិត​ ចាំបាច់​អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​រស់នៅ និង​របប​អាហារ​ប្រចាំ​ថ្ងៃ៖ ៥) លើស​ខ្លាញ់​ក្បាល​ពោះ គ្រប់​គ្នា​ដឹង​ហើយ អ្នក​ដែល​មាន​ជំងឺ​ធាត់​គឺ​មិន​ល្អ​ឡើយ​សម្រាប់​សុខភាព ហើយ​វា​អាច​បង្ក​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ទៅ​ពេល​ខាង​មុខ។ នៅ​ពេល​មាន​ជាតិ​ខ្លាញ់​កកកុញ​នៅ​ក្នុង​ពោះ​ច្រើន វា​ក៏​នឹង​ដាក់​បន្ទុក​ទៅ​លើ​សរីរាង្គ​ដទៃ​ទៀត​ផង​ដែរ។ ភាព​ធាត់​នេះ​សោត ក៏​បណ្តាល​ឲ្យ​អ្នក​ឆាប់​អស់​កម្លាំង ពិបាក​ក្នុង​ការ​ធ្វើ​ចលនា ក៏​ដូច​ជា​បង្កើន​ហានិភ័យ​ជំងឺ​តម្រងនោម និង​ជំងឺ​សរសៃឈាម។ ៤) គុណភាព​នៃ​ការ​គេង​ចុះ​ខ្សោយ មនុស្ស​ដែល​មាន​អាយុ​វែង ច្រើន​តែ​អាច​គេង​បាន​ជា​ប្រចាំ​រយៈ​ពេល ៧ ម៉ោង ហើយ​មាន​ពេលវេលា​សម្រាក​នៅ​ពេល​ថ្ងៃ​ចន្លោះ​ពី ៣០ នាទី ទៅ ១ ម៉ោង​ផ្សេង​ទៀត។ ផ្ទុយ​ទៅ​វិញ​សម្រាប់​អ្នក​អាយុ​ខ្លី…

ជីវិត

ផ្ញើ​ជូន​អ្នក​ខ្ជិល អ្នក​សន្សំសំចៃ​ជ្រុល! អាហារ​ពេល​ព្រឹក ៤ ដូច​កំពុង​សន្សំ​រោគ​ក្នុង​រាងកាយ

អាហារ​ពេល​ព្រឹក​គឺ​ជា​របប​អាហារ​ដ៏​សំខាន់ វា​ដើរ​តួ​កំណត់​ថាមពល​រាងកាយ​យើង​ពេញ​មួយ​ថ្ងៃ។ ទោះ​ជា​រវល់​មមាញឹក​យ៉ាង​ណា ក៏​អ្នក​គួរ​តែ​ជៀស​ឲ្យ​បាន​នូវ​ប្រភេទ​អាហារ​ទាំង ៤ ខាង​ក្រោម៖ ៤) អាហារ​ពេល​ព្រឹក​នៅ​តាម​ផ្លូវ បើ​សម្រាប់​មនុស្ស​ធំ​មិន​សូវ​ជា​ប៉ះពាល់​ខ្លាំង​ទេ ព្រោះ​រាងកាយ​មាន​ភាព​សុាំ​ខ្លះ តែ​សម្រាប់​កុមាររ​ដែល​ស្ថិត​នៅ​ដំណាក់កាល​អភិវឌ្ឍ គឺ​ងាយ​នឹង​រង​ការ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ សម្រាប់​ការ​ទទួល​ទាន​អាហារ​តាម​ដង​ផ្លូវ​ជា​ប្រចាំ។ ភាគ​ច្រើន​នៃ​អាហារ​តាម​ដង​ផ្លូវ គឺ​គេ​តម្រូវ​សម្រាប់​អ្នក​ចង់​បាន​របស់​ទទួល​ទាន​ងាយៗ រហ័ស តែ​បើ​និយាយ​ពី​គុណភាព​អនាម័យ​គឺ​មិន​អាច​ធានា​បាន​ឡើយ។ ឧទាហរណ៍​ដូច​ប្រភេទ​នំ​ដូណាត់ អាហារ​ចៀន ទឹក​សណ្តែក​មួយ​ចំនួន​ គឺ​អ្នក​មិន​គួរ​ទទួល​ទាន​ឡើយ​នៅ​ពេល​ព្រឹក។ ប្រសិន​ទទួល​ទាន​ក៏​គួរ​ជ្រើសរើស​ទីតាំង​មួយ ដែល​ច្បាស់លាស់​ថា​មាន​អនាម័យ។ ៣) អាហារ​ដែល​សល់​ពី​ថ្ងៃ​ម្សិលមិញ អ្នក​ខ្លះ​នៅ​ព្រឹក​ថ្ងៃ​ថ្មី ខ្ជិល​ងើប​ចម្អិន​អាហារ ក៏​ពួក​គេ​ទៅ​យក​អាហារ​ដែល​សល់​ពី​យប់​មក​ចម្អិន ហើយ​ទទួល​ទាន​ម្តង​ទៀត​នៅ​ពេល​ព្រឹក។ យ៉ាង​ណា​របស់​ដែល​ទុក​ក្នុង​ទូ​ទឹកកក ឬ​របស់​ដែល​កម្តៅ​ច្រើន​លើក​ច្រើន​ពេក វា​ងាយ​នឹង​បង្ក​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ…

ជីវិត

បន្លែ​ម្យ៉ាង ជនជាតិ​ជប៉ុន​ចូលចិត្ត​ទទួល​ទាន ​ព្រោះ​អាច​សម្រក​ទម្ងន់ និង​ការពារ​ជំងឺ​មហារីក

ប្រភេទ​បន្លែ​ខាង​ក្រោម​នេះ ពិត​ជា​ពេញ​និយម​ខ្លាំង​នៅ​ប្រទេស​ជប៉ុន មិន​ថា​តែ​ការ​កែច្នៃ​ឬ​ការ​ទទួល​ទាន​ផ្ទាល់ គឺ​ពាំនាំ​នូវ​ប្រយោជន៍​ជា​ច្រើន​រាប់​មិន​អស់។ នោះ​គឺ​ទំពាំង​ស្រស់ ហើយ​ខាង​ក្រោម​យើង​នឹង​រៀបរាប់​ពី​ប្រយោជន៍​របស់​វា៖ ៥) ជួយ​ស្រ្តី​ស្រក​ទម្ងន់ ទំពាំង​ឫស្សី ឬ ទំពាំង​ស្រស់ ​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ​ច្រើន និង​កាឡូរី​ទាប សក្តិសម​សម្រាប់​ស្រ្តី​ដែល​ចង់​សម្រក​ទម្ងន់។ ការ​ទទួល​ទាន​វា ក៏​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​ថែម​ទៀត​ផង។ ៤) ការពារ​ជំងឺ​បេះដូង កាត់​បន្ថយ​សម្ពាធ​ឈាម ការ​ទទួល​ទាន​ប្រភេទ​ទំពាំង​ឫស្សី​ស្រស់​នៅ​ពេល​ព្រឹក អាច​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​ជាតិ​ប៉ូតាស្យូម​ប្រហែល ១៨ ភាគរយ វា​ដើរ​តួ​ក្នុង​ការ​លើក​កម្ពស់​សុខភាព​បេះដូង ហើយ​លើស​ពី​នេះ បរិមាណ​សរសៃ​នៅ​ក្នុង​ពន្លក​បន្លែ​នោះ ក៏​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម និង​បញ្ចុះ​កូឡេស្តេរ៉ុល​បាន​យ៉ាង​ល្អ​ផង​ដែរ។ ៣) ប្រឆាំង​ជំងឺ​មហារីក វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បន្សាប​រ៉ាឌីកាល​សេរី…

ជីវិត

មិន​ជឿ​សាក​មើល​បាន! បោះ​ខ្ទឹម​ស​មួយ​កំពឹស​ចូល​បង្គន់ ​ព្រឹក​ឡើង​នឹង​ឃើញ​លទ្ធផល​ដ៏​ភ្ញាក់ផ្អើល

អាច​សាកល្បង​បាន ​ត្រឹម​តែ​ការ​ទម្លាក់​ខ្ទឹម​ស ចូល​ទៅ​ក្នុង​បង្គន់​នៅ​ពេល​យប់ នោះ​អ្នក​នឹង​ឃើញ​រឿង​ភ្ញាក់ផ្អើល​នៅ​ព្រឹក​បន្ទាប់។ ការ​បោះ​ខ្ទឹម​ស​ចូល​ទៅ​បង្គន់៖ ជា​ធម្មតា​អ្នក​តែងតែ​ប្រើប្រាស់​ទឹក​សាប៊ូ ឬ​សារធាតុ​គីមី​មួយ​ចំនួន ដើម្បី​សម្អាត និង​សម្លាប់​មេរោគ​ក្នុង​បង្គន់ តែ​យ៉ាង​ណា​ជំនួស​មក​ការ​ប្រើប្រាស់​ខ្ទឹម​ស ១ កំពឹស វា​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​នោះ​បាន​ដូច​គ្នា។ ក៏​ដោយសារ​តែ​ខ្ទឹម​ស មាន​ផ្ទុក​សារធាតុ Allicin ជា​ក្លិន​ក្រអូប និង​ជា​អង់ទីប៊ីយ៉ូទីក​ធម្មជាតិ។ វា​មិន​ត្រឹម​តែ​អាច​កម្ចាត់​បាក់តេរី​ កម្ចាត់​ក្លិន​មិន​ល្អ​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​អាច​ទាំង​សម្លាប់​ផ្សិត​ដែល​ជាប់​នៅ​ចាន​បង្គន់​ថែម​ទៀត​ផង​ដែរ។ ដូច្នេះ​ការ​បោះ​ខ្ទឹម​ស ចូល​ចាន​បង្គន់​មុន​ពេល​ចូល​គេង រួច​ទុក​ចោល​មួយ​យប់ គឺ​ជា​វិធីសាស្ត្រ​ដែល​អ្នក​គួរ​តែ​អនុវត្ត។ ​វិធី​នោះ​គឺ​ងាយ​ទេ ​ត្រឹម​តែ​បក​សំបក​ខ្ទឹម​ស មួយ​កំពឹស រួច​បោះ​វា​ចោល​ក្នុង​បង្គន់ មិន​បាច់​ចុច​ទឹក​ទេ។ ចូរ​អនុវត្ត​បែប​នេះ ២-៣…

ជីវិត

ចែករំលែក​ផង! ផ្នែក ២ លើ​ដង​ខ្លួន ពេល​ងូត​ទឹក​កុំ​ភ្លេច​សម្អាត បើ​ចង់​ឲ្យ​ចរន្ត​ឈាម​ដើរ​ស្រួល

បើ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា មាន​ផ្នែក ២ លើ​រាងកាយ​ស្រ្តី រៀងរាល់​ពេល​ងូត​ទឹក ប្រសិន​អ្នក​យក​ចិត្ត​ទុក​ដាក់​សម្អាត​ និង​ម៉ាស្សា​វា​ថ្នមៗ នោះ​នឹង​អាច​ជួយ​ឲ្យ​ចរន្ត​ដំណើរការ​ល្អ ពោល​ជា​ការ​ជះ​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​សុខភាព៖ ១) ក្បាល​ពោះ ផ្នែក​ក្បាល​ពោះ ប្រហែល​ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ពេក​នោះ​ទេ ពេល​ងូត​ទឹក។ ផ្ទុយ​ទៅ​វិញ នេះ​ជា​ការ​រំលង​ចំណុច​ល្អ​មួយ​ហើយ ព្រោះ​វា​ចាំ​បាច់​ណាស់​ដែល​អ្នក​គួរ​សម្អាត ដោយ​វា​អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ ក៏​ដូច​ជា​ជួយ​ឲ្យ​ឈាម​រត់​ជុំវិញ​តំបន់​ក្រពះ មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ការ​លាង​សម្អាត ម៉ាស្សា​ថ្នមៗ​ប៉ុន្មាន​វិនាទី ក៏​វា​កាន់​តែ​ល្អ​សម្រាប់​ស្រ្តី​ដែល​ត្រៀម​មក​រដូវ ព្រោះ​វា​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​បាន​មួយ​ផ្នែក​ធំ និង​ការពារ​ហានិភ័យ​នៃ​ជំងឺ​រោគ​ស្រ្តី​បាន​ថែម​ទៀត​ផង។ ២) ម្រាម​ជើង ពេល​ងូត​ទឹក​ផ្កា​ឈូក មនុស្ស​ជា​ច្រើន​មើល​រំលង​នៅ​ការ​សម្អាត​ត្រង់​ផ្នែក​ម្រាម​ជើង​នេះ​ឯង។ តាម​ពិត​វា​ជា​ចំណុច​រសើប​ជួយ​ឲ្យ​ឈាម​រត់​ស្រួល ដែល​មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​បាន​ដឹង។ វា​ល្អ​ទាំង​អាច​កម្ចាត់​បាក់តេរី…

ជីវិត

កត់​ទុក​ផង! បន្លែ ៣ ត្រូវ​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​អាច​លាង​ជាតិ​ពុល​ក្នុង​ថ្លើម​បាន​ល្អ​ណាស់

ថ្លើម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បន្សាប​ជាតិ​ពុល ហើយ​បើ​ថ្លើម​មាន​សុខភាព​ល្អ នោះ​សរីរាង្គ​ដទៃ​ទៀត ក៏​ដំណើរការ​ល្អ​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ បើ​តួ​នាទី​របស់​ថ្លើម​ចុះ​ខ្សោយ បណ្តុំ​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ យូរ​ទៅ​អ្នក​នឹង​ប្រឈម​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ជា​បន្តបន្ទាប់។ ខាង​ក្រោម Knongsrok ណែនាំ​នូវ​បន្លែ ៣ ប្រភេទ ដែល​ល្អ​បំផុត​សម្រាប់​ការ​លើក​កម្ពស់ និង​ជួយ​ឲ្យ​ថ្លើម​លាង​ជាតិ​ពុល​ពី​រាងកាយ​បាន​ស្អាត​ល្អ៖ ៣) ស្ពៃ​ខ្មៅ ជា​បន្លែ​ដ៏​ពេញ​និយម មាន​តម្លៃ​ថោក ងាយ​ស្រួល​រក​នៅ​លើ​ទីផ្សារ។ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូច​ជា​វីតាមីន C, K, និង​សារធាតុ​រ៉ែ។ ការ​ទទួល​ទាន​វា​ជា​ប្រចាំ អាច​ជួយ​បង្កើន​ចរាចរ​ឧស្ម័ន​ក្នុង​ថ្លើម ដើម្បី​កាត់​បន្ថយ​ដំណើរការ​គាំង​នៃ​ថ្លើម ហើយ​ក៏​អាច​កម្ចាត់​កូឡេស្តេរ៉ុល​លើស​ចេញ​ពី​រាងកាយ​ថែម​ទៀត​ផង។ ២) ត្រកួន វា​មាន​កាឡូរី​តិច​ណាស់…

ជីវិត

បុរស​វ័យ ២៨ ឆ្នាំ ស្លាប់​ទាំង​វ័យ​ក្មេង ដោយសារ​បណ្ដោយ​ខ្លួន​ជាមួយ​អាហារ ២ នេះ​ពេក

តាម​សារព័ត៌មាន​ក្រៅ​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា បុរស​មាន​វ័យ ២៨ ឆ្នាំ ឈ្មោះ Wang Fan ​មក​ពី​ខេត្ត Hebei ប្រទេស​ចិន បាន​មក​បម្រើ​ការ​ជា​អ្នក​សរសេរ​កម្មវិធី (Programmer) នៅ​ទីក្រុង​ប៉េកាំង ហើយ​ដោយ​សារ​មមាញឹក​នឹង​ការងារ​ខ្លាំង​ពេក គេ​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​របប​អាហារ​នោះ​ទេ។ ទាំង​មិន​ទាន់​ចូល​អាយុ ៣០ ផង បុរស​ខាង​លើ​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ហើយ​ក្រោយ​ធ្វើ​ការ​ស្រាវជ្រាវ ក៏​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​របប​អាហារ​ដែល​គេ​ទទួល​ទាន​ជា​ប្រចាំ ទាំង​ ២ ខាង​ក្រោម៖ ២) ប្រភេទ​អាហារ​ជ្រក់ ដោយសារ​តែ​រវល់​នឹង​ការងារ​ខ្លាំង ដូច្នេះ​គាត់​មិន​សូវ​មាន​ពេល​ធ្វើ​ម្ហូប​ទទួល​ទាន​ត្រឹមត្រូវ​ដូច​គេ​នោះ​ទេ ដូច្នេះ​ក៏​ចាប់​យក​អាហារ​ស្រួលៗ គឺ​ប្រភេទ​អាហារ​ត្រាំ ឬ​ជ្រក់​ទុក…

ជីវិត

មិន​បាច់​សាក​ក៏​ដឹង មើល​តែ ៤ ចំណុច​ អាច​ដឹង​ហើយ​ថា​បុរស​នោះ​ខ្លាំង​រឿង​លើ​គ្រែ​ឬ​អត់?

តើ​ធ្វើ​បែប​ណា អាច​សម្គាល់​ថា ម្នាក់​នោះ​ជា​បុរស​ដែល​មាន​ភាព​រឹងមាំ ឬ​ខ្សោយ សម្រាប់​រឿង​លើ​គ្រែ? ពេល​ខ្លះ​មនុស្ស​មិន​សំខាន់​លើ​អាយុ​នោះ​ទេ ហើយ​បើ​សួរ​ថា បើ​មិន​មើល​តាម​អាយុ គួរ​មើល​តាម​ចំណុច​ណា តុះ​ទៅ​តាមដាន​ ៤ ចំណុច​ជាមួយ Knongsrok ដូច​ខាង​ក្រោម៖ ៤) ពុកចង្កា បុរស​ដែល​មាន​ពុកចង្កា​ដុះ​ច្រើន ឬ​ដុះ​លឿន អាច​បង្ហាញ​ថា ពួក​គេ​មាន​កម្រិត​ខ្ពស់​នៃ​អ័រម៉ូន​ភេទ ពោល​ការ​រួមភេទ​របស់​ពួក​គេ គឺ​រាប់​បាន​ថា​នឹង​ឈាន​ដល់​ចំណុច​លេចធ្លោ។ ៣) ត្រចៀក តាម​ទស្សនៈ​វេជ្ជសាស្ត្រ​ចិន បុរស​ដែល​មាន​ត្រចៀក​ធំ ក្រាស់ អាច​សន្និដ្ឋាន​បាន​ថា ពួក​គេ​មាន​ក្រលៀន​ល្អ តម្រង​នោម​ល្អ។ ចំណុច​នេះ​ហើយ អាច​និយាយ​ថា…