ជីវិតនិងសុខភាពការគេងពិតជាសំខាន់សម្រាប់មនុស្សយើង តែយ៉ាងណា ប្រសិនបើអ្នកគេងតិចពេក ឬច្រើនពេកក៏មិនល្អសម្រាប់សុខភាពអ្នកដែរ។ យ៉ាងណាមិញ អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមវ័យជាមួយនឹងពេលកំណត់ក្នុងការគេង។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអ្នកនឹងអាចទទួលបានពីការគេងបានគ្រប់គ្រាន់ ជាពិសេសគឺ អ្នកកំណតការគេងទៀងពេលត្រឹមម៉ោង១០យប់ជាប្រចាំ។ ១. យើងនឹងទទួលបានការគេងច្រើនបំផុត ដំណេករបស់យើងត្រូវបានបែងចែកជាវដ្ដរយៈពេល ៩០ នាទីនៃការគេងធ្ងន់ និងស្រាល ចាប់ពីចលនាភ្នែកដែលមិនរហ័សទៅជាគេងមិនលក់ រហូតដល់ចលនាភ្នែករហ័សអាចគេងលក់ស្កប់ស្កល់។ ផ្នែកជ្រៅ និងសម្រាកបំផុតនៃការគេងរបស់យើងគឺចន្លោះពីម៉ោង ១០ យប់។ នេះមានន័យ ថាអ្នកត្រូវសម្រាកឱ្យបានពេញលេញអ្នកគួរតែចាប់ផ្តើមគេងលក់ស្រួលនៅត្រឹមម៉ោងនេះ។ ដូចគ្នានេះផងដែរ ការសិក្សាមួយបាននិយាយថា ការគេងមុន និងយូរជាងនេះជួយឱ្យយើងបញ្ឈប់គំនិតអវិជ្ជមាន និងគួរឱ្យព្រួយបារម្ភដែលអាចធ្វើឱ្យយើងគេងពេលយប់។ ២.…
ជីវិតនិងសុខភាពសញ្ញា ៣ ខាងក្រោមបង្ហាញថា សុខភាពរបស់អ្នកមិនល្អ សូមពិនិត្យជាមួយគ្រូពេទ្យភ្លាមៗ។ ព្រោះវាក៏ជារោគសញ្ញាមួយដែលបង្ហាញថា អ្នកមានអាយុមិនវែងនោះឡើយ។ ១. ក្អករយៈពេលយូរមិនបាត់ទេ រាល់ពេលដែលរាងកាយរបស់យើងក្អក មានការឆ្លុះបញ្ចាំងការពារខ្លួនពីផ្លូវដង្ហើម។ ប្រសិនបើអ្នកមានរោគសញ្ញាក្អក នោះបញ្ជាក់ថាអ្នកមានជំងឺផ្លូវដង្ហើមដូចជាជំងឺ pharyngitis, tonsillitis, រលាកទងសួតស្រួចស្រាវ និងរ៉ាំរ៉ៃ។ ប្រសិនបើការក្អករបស់អ្នកមិនបាត់ជាយូរមកហើយ សូមពិនិត្យជាមួយគ្រូពេទ្យ។ ដោយសារតែការក្អករបស់អ្នករយៈពេលយូរ អាចជាសញ្ញាមួយដែលបង្ហាញថាអ្នកមានជំងឺចុងសួត និងបំពង់កដែលនឹងជះឥទ្ធិពលដល់អាយុយឺនយូរនិងសុខភាពរបស់អ្នក។ ២. ឧស្សាហ៍វិលមុខ ស្រាលក្បាល នៅពេលដែលអ្នកឃើញថាអ្នកតែងតែវិលមុខ វាជារោគសញ្ញាបណ្តោះអាសន្នអាចជាការធ្លាក់ចុះនៃសម្ពាធឈាម ភាពស្លេកស្លាំង … ប៉ុន្តែប្រសិនបើរោគសញ្ញាវិលមុខលេចឡើងញឹកញាប់ និងមានរយៈពេលជាង ៣០…
ជីវិតនិងសុខភាពការបន្ទោបង់គឺជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ជួយឲ្យរាងកាយមនុស្សមិនសូវផ្ទុកជាតិពុល និងជួយឲ្យមានអាយុវែង។ ប៉ុន្តែអ្នកក៏គួរតែបន្ទោបង់ឲ្យត្រូវទៅតាមពេលវេលាជាទម្លាប់ ដែលនោះអាចជួយបានច្រើនបំផុត។ Knongsrok ណែនាំឲ្យអ្នកបន្ទោបង់ ២ លើក/ថ្ងៃ ជាប្រចាំ ហើយកំណត់តាមពេលវេលាដូចខាងក្រោម៖ ១) នៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង ក្រោយពីការគេងអស់មួយយប់របស់យើង ពេលងើបមកចូរទទួលទានទឹកក្តៅអុនៗមួយកែវ ដោយវានឹងជួយបំពេញបន្ថែមជាតិទឹកក្នុងខ្លួន និងជួយឲ្យពោះវៀនធ្វើការបានស្រួលផងដែរ។ រាល់អាហារដែលយើងបានទទួលទានពីថ្ងៃមុន នឹងត្រូវរំលាយ មិនថាជាតិពុល ឬកាកសំណល់មិនល្អនានា ដោយវានឹងធ្លាក់ទៅអស់ ក្រោយពេលយើងបន្ទោបង់នាពេលព្រឹកព្រលឹមនេះ។ បែបនេះវានឹងជួយឲ្យរាងកាយរបស់យើងនៅថ្ងៃថ្មី មានសុខភាពល្អ ហើយមិនងាយមានជំងឺមកបៀតបៀននោះឡើយ។ ២) ក្រោយបរិភោគអាហារពេលល្ងាចរួចប្រហែល ៣០ នាទី បើអាចធ្វើបានមួយដងទៀតក្រោយបរិភោគអាហារពេលល្ងាចរួចប្រមាណ ៣០…
ជីវិតនិងសុខភាពបង្គាជាអាហារសមុទ្រមួយប្រភេទ ដែលមនុស្សជាច្រើននិយមទទួលទាន ដោយសារវាមានផ្ទុកប្រូតេអ៊ីន កាល់ស្យូម និងជាតិអូមេហ្គា-៣ ដែលល្អចំពោះសុខភាព។ យ៉ាងណានៅផ្នែកខ្លះរបស់វាក៏មានផ្ទុកជាតិពុល ដែលអាចបង្កផលប៉ះពាល់សម្រាប់អ្នកផងដែរ ហើយអ្នកគួរតែជៀសវាងឲ្យបាន៖ ៣) ក្បាលបង្គា តំបន់ក្បាលមានប្រមូលផ្តុំនៅសរីរាង្គជាច្រើនរបស់បង្គា ហេតុនេះហើយរៀងរាល់ពេលចម្អិនរួច យើងរមែងឃើញវាលេចឡើងនូវសារធាតុខ្មៅជាច្រើន។ វាក៏ជាកន្លែងដែលផ្ទុកនូវអាសេនិច ដែលជាសារធាតុពុលខ្ពស់ អាចបណ្តាលឲ្យអ្នកពពោះកូនមានពិការភាព និងរលូតកូន។ ដូច្នេះដើម្បីធានាសុវត្ថិភាពអ្នកគួរតែកាត់ក្បាលបង្គាបោះចោល។ ជាងនេះមិនចាំបាច់តែពេលចម្អិនរួចរាល់នោះទេ ពេលអ្នកទៅទិញក៏គួរតែមើលក្បាលបង្គាដែរ ប្រសិនវាមានជាំក្បាលច្រើននោះច្បាស់ណាស់ វាមានផ្ទុកសារធាតុពុលច្រើន ដែលមិនគួរចម្អិនយកមកទទួលទានឡើយ។ ២) សំបក មនុស្សជាច្រើនជឿថា សំបកបង្គាមានផ្ទុកនូវកាល់ស្យូមខ្ពស់ដែលល្អសម្រាប់ឆ្អឹង តែយ៉ាងណាគឺវាខុសស្រឡះពីការគិតនោះ។ សមាសធាតុសំខាន់នៃសំបកបង្កងគឺឈីតទីន ដែលវាជួយឲ្យសំបករឹងមាំ ហើយការទទួលទានទាំងសំបកមិននាំផលល្អចំពោះសុខភាពនោះទេ។…
ជីវិតនិងសុខភាពជឿថាមានមនុស្សជាច្រើនប្រាកដជាធ្លាប់បានជួប នៅពេលដែលជ្រុលលេបរបស់ក្តៅចូលពោះ ហើយឆ្លងកាត់អណ្ដាតធ្វើឲ្យរលាក ឧទាហរណ៍៖ ដូចជាផឹកកាហ្វេកំពុងក្តៅខ្លាំង ហុតទឹកស៊ុប ឬអាហារណាផ្សេងៗទៀតជាដើម។ យ៉ាងណាវាត្រូវការពេលយូរណាស់អាចចន្លោះពេលមួយថ្ងៃអីនោះ ទម្រាំតែអណ្តាតរបស់អ្នកវិលមកសភាពដើមវិញ ហើយលែងមានការឈឺចាប់។ តាមរយៈអត្ថបទនេះ Knongsrok បង្ហាញរបស់ ៣ ដែលអាចជួយពន្លឿនព្យាបាលឲ្យវាត្រលប់មកភាពដើមលឿនជាងមុន ដោយក្នុងនោះមានដូចជា៖ ៣) ទឹកដោះគោ ទឹកដោះគោអាចធ្វើឲ្យអណ្តាតដែលរលាក វិលមករកភាពប្រក្រតីវិញបានក្នុងរយៈពេលលឿនបំផុត ហើយប្រសិនអ្នកមិនចង់ទទួលទានទឹកដោះគោស្រស់ អ៊ីចឹងក៏អាចជំនួសបានដោយទឹកដោះគោជូរ ឬទឹកដោះគោជាតិផ្លែឈើផ្សេងៗ។ ២) ទឹកអំបិល ការយកទឹកអំបិលមកថ្ពុល ហើយគ្រលាស់វាលើផ្ទៃអណ្តាត ក្រៅពីជួយសម្លាប់បាក់តេរីនិងមេរោគក្នុងមាត់ ជាងនេះក៏អាចជួយឲ្យអណ្តាតឆាប់ឡើងត្រជាក់ និងជាសះស្បើយពីស្នាមរលាកវិញផងដែរ។ អ្នកអាចធ្វើវាក្រោយពេលទទួលទានអាហាររួច និងមុនពេលចូលគេង។…
ជីវិតនិងសុខភាពជំងឺខ្សោយបេះដូង មិនមែនជារឿងលេងសើចគិតថាមិនអីនោះទេ ព្រោះវាអាចគំរាមកំហែងដល់អាយុជីវិត បើអ្នកមិនបានយកចិត្តទុកដាក់ ហើយយល់ដឹងពីជំងឺមួយនេះច្បាស់។ ខាងក្រោមយើងបង្ហាញពីរោគសញ្ញានៃជំងឺខ្សោយបេះដូងទាំង ៧ ចំណុច និងវិធីនៃការការពារកុំឲ្យកើតមានជំងឺនេះ។ តាមការណែនាំពីវេជ្ជបណ្ឌិត Pradub Sukhum នៅឯមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ បានពន្យល់នៅចំណុចមួយចំនួន អាចបង្ហាញថាអ្នកមានជំងឺខ្សោយបេះដូង៖ ឆាប់អស់កម្លាំង និងហត់នឿយលឿន ការដកដង្ហើមប្រព្រឹត្តិទៅមិនបានល្អ ជាពិសេសកំឡុងពេលធ្វើលំហាត់ប្រាណ ពិបាកដកដង្ហើមនៅពេលទម្រេតខ្នង ភ្ញាក់នៅពាក់កណ្តាលយប់ដោយសារការក្អក ឬពិបាកដកដង្ហើម ជើង កជើង ប្រអប់ជើង ឬខ្លួនប្រាណមានឡើងហើម ឧស្សាហ៍វិលមុខញឹកញាប់ ទៅបន្ទប់ទឹកញឹកញាប់នៅពេលយប់ វិធីបញ្ចៀសកុំឲ្យមានជំងឺខ្សោយបេះដូង ឬទប់ស្កាត់កុំឲ្យធ្ងន់ធ្ងរ អ្នកត្រូវអនុវត្តដូចខាងក្រោម៖…
ជីវិតនិងសុខភាពទឹកមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់យើង ប៉ុន្តែប្រសិនបើអ្នកទទួលទានទឹកតាមវិធីទាំង ៣ យ់ាងនេះ វានឹងផ្តល់អត្ថប្រយោជន៍ និងគ្រោះថ្នាក់ខ្លាំងដល់សុខភាពអ្នកទៅវិញ។ ១. ផឹកតែនៅពេលស្រេកទឹក យោងតាមការសិក្សារបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិអាមេរិក ជាមធ្យមបុរសត្រូវការផឹកទឹកប្រហែល ៣,៧ លីត្រក្នុងមួយថ្ងៃ តួលេខនេះសម្រាប់ស្ត្រីគឺ ២,៧ លីត្រ។ ទោះយ៉ាងណាក៏ដោយ ការពិតមានមនុស្សជាច្រើនដែលមិនខ្វល់អំពីការផ្តល់ទឹកគ្រប់គ្រាន់សម្រាប់រាងកាយ ហេតុផលតែមួយគត់ដែលធ្វើឱ្យពួកគេផឹកទឹក គឺដោយសារតែពួកគេមានអារម្មណ៍ថា “ស្រេកទឹក”។ ការស្រេកទឹក គឺជាការឆ្លើយតបខាងសរីរវិទ្យាទូទៅ។ នៅពេលដែលយើងមានអារម្មណ៍ថា “ស្រេកទឹក” ពោលគឺបរិមាណទឹកនៅក្នុងរាងកាយខ្វះតុល្យភាពកោសិកាខ្លះធ្លាក់ចូលទៅក្នុងស្ថានភាពខ្សោះជាតិទឹក។ នៅពេលនេះការទទួលទានទឹកច្រើនពេក ត្រូវបានគេចាត់ទុកថាជាទម្រង់បំពេញបន្ថែមទឹកអកម្ម ដែលមិនមានអត្ថប្រយោជន៍ចំពោះសុខភាព។ ប្រសិនបើរាងកាយស្ថិតក្នុងស្ថានភាពខ្វះជាតិទឹកក្នុងរយៈពេលយូរ នោះវានឹងនាំឱ្យមានជំងឺគ្រោះថ្នាក់ដូចជា ក្រួសក្នុងតម្រងនោម រលាកប្រព័ន្ធទឹកនោម…
ជីវិតនិងសុខភាព#វិធីថែទាំផ្ទៃមុខនិងស្បែកឱ្យស្រស់ស្អាត បុគ្គលិកខ្ញុំ និងយុវជនជាច្រើនតែងតែសួរខ្ញុំពីការថែទាំផ្ទៃមុខនិងស្បែក។ ពួកគាត់តែងសួរខ្ញុំថា តើខ្ញុំមានវិធីអ្វីធ្វើឱ្យផ្ទៃមុខនិងស្បែកស្រស់ស្អាត ភ្លឺរលោង និងក្មេងជាងវ័យ។ ខ្ញុំមិនអាចឆ្លើយសំណួរនេះទៅពួកគាត់គ្រប់គ្នាបានទេ ដូច្នេះខ្ញុំសូមឆ្លើយតាមគេហទំព័រហ្វេសប៊ុករបស់ខ្ញុំទៅចុះ។ មានវិធីជាច្រើនជួយឱ្យផ្ទៃមុខនិងស្បែករបស់យើងស្រស់ស្អាត ភ្លឺរលោង និងក្មេងជាងវ័យ ប៉ុន្តែពេលនេះ ខ្ញុំសូមលើកយកវិធីសាមញ្ញៗនិងមានប្រសិទ្ធភាព ៨ចំណុចមកចែកជូនមិត្តអ្នកអានដូចតទៅ៖ ទី១. ពិសាទឹកបរិសុទ្ធ ឬទឹកស្អាតឱ្យបាន៨ទៅ១៥កែវក្នុងមួយថ្ងៃ ទឹកជួយឱ្យកោសិកានិងសរីរាង្គមានសុខភាពល្អ ស្បែកស្រស់ថ្លានិងភ្លឺរលោង ធ្វើឱ្យក្រលៀនដំណើរការល្អ ធ្វើឱ្យប្រមាត់ចម្រាញ់ទឹកបានល្អ ធ្វើឱ្យសរីរាង្គក្រោយស្លាបប្រចៀវខាងឆ្វេងចម្រាញ់ឈាមបានល្អជាដើម។ ផ្ទុយទៅវិញ បើក្នុងខ្លួនយើងខ្វះជាតិទឹកឬបាត់បង់ជាតិទឹក នឹងធ្វើឱ្យស្បែករបស់យើងជ្រីវជ្រួញ គ្រើម ចាស់ជាងវ័យ។ មិនតែប៉ុណ្ណោះ វានឹងធ្វើឱ្យយើងរលាកតម្រងនោមញឹកញាប់ រលាកក្រពះ មហារីកពោះវៀនធំ…
ជីវិតនិងសុខភាពទូទឹកកកជាកន្លែងដែលមានសីតុណ្ហភាពទាប សម្រាប់ក្លាសេឬរក្សាទុករបស់ដែលចាំបាច់មួយចំនួន។ យ៉ាងណាមិនមែនសុទ្ធតែរបស់ទាំងអស់ត្រូវដាក់ក្នុងទូ នោះទេព្រោះវាធ្វើឲ្យខូចគុណភាព និងពេលខ្លះអាចបង្កផលប៉ះពាល់ដល់សុខភាពទៀតប្រសិនអ្នកយកមកទទួលទាន។ ខាងក្រោមបង្ហាញពីបន្លែផ្លែឈើ ១២ ប្រភេទដែលមិនត្រូវដាក់ក្នុងទូទឹកកក ហើយជាអ្វីដែលស្រ្តីមេផ្ទះភាគច្រើនមិនធ្លាប់បានដឹង៖ ផ្លែក្រូច នេះគឺជាផ្លែឈើដែលមានជាតិអាស៊ីតខ្ពស់ ដូច្នេះវាងាយនឹងខូចពេលដែលរក្សាទុកក្នុងកន្លែងមានសីតុណ្ហភាពទាប។ នៅពេលរក្សាទុក សំបកក្រូចវានឹងស្រអាប់ហើយប្រែពណ៌។ ផ្លែបឺរ ការទុកផ្លែបឺរនៅក្នុងទូទឹកកកយូរ វានាំឲ្យផ្លែនោះមិនងាយនឹងឡើងទុំ ដោយល្អបំផុតគឺត្រូវរក្សាទុកនៅខាងក្រៅមានសភាពត្រជាក់បែបធម្មជាតិ។ ប៉េងប៉ោះ ប៉េងប៉ោះមិនត្រូវគ្នាជាមួយសីតុណ្ហភាពត្រជាក់ខ្លាំងឡើយ ដោយការរក្សាទុកវាក្នុងទូទឹកកក នឹងនាំឲ្យវាខូចរសជាតិដើម ហើយឡើងទន់ និងលេចចេញចំណុចខ្មៅៗលើសំបក។ ឪឡឹក បើរក្សាទុកក្នុងទូទឹកកក ផ្លែឪឡឹកនឹងប្តូររសជាតិ បែបនេះល្អបំផុតគឺដាក់ក្នុងទូធម្មតា ឬត្រាំក្នុងទឹកត្រជាក់។ ផ្លែប៉ោម ទុកផ្លែប៉ោមក្នុងទូទឹកកក នឹងនាំឲ្យសាច់វាចុះថយគុណភាព…
ជីវិតនិងសុខភាពជឿថាមនុស្សស្រីសឹងតែទាំងអស់ សុទ្ធតែចង់បានសក់វែងនិងខ្មៅភ្លឺរលោង ហើយនៅអត្ថបទនេះគឺយើងមានរូបមន្តបែបធម្មជាតិដ៏ពិសេសមួយមកណែនាំអ្នករាល់គ្នា ដោយប្រើប្រាស់ខ្ទឹមក្រហម ជាមួយនឹងទឹកឃ្មុំ។ វាសុទ្ធតែជារបស់ដែលងាយរក និងមានតម្លៃធូរ ហើយអ្នករាល់គ្នាអាចសាកល្បងបាន ដោយជាទូទៅខ្ទឹមក្រហមវាមានសារធាតុម្យ៉ាងដែលអាចប្រឆាំងការរុះសក់ និងធ្វើឲ្យសរសៃសក់មានភាពល្អប្រសើរត្រឹមតែរយៈពេល ១ ខែក្រោយការអនុវត្ត។ ជាងនេះវាក៏ជួយឲ្យចរន្តឈាមនៃស្បែកក្បាលដំណើរការទៅល្អ និងជួយកាត់បន្ថយការរលាកស្បែកក្បាលនានាផងដែរ។ ការអនុវត្ត: ១) យកខ្ទឹមក្រហម ៤ ទៅ ៥ ផ្លែមកបកសំបកចេញ ហើយអាចហាន់ ឬដំវាឲ្យបែកជាចំណិត ២) យកវាមកច្របាច់ចេញជាទឹកដាក់កូនចានមួយ សឹមយកទឹកឃ្មុំមួយស្លាបព្រាបាយមកលាយ ៣) ច្របល់វាឲ្យចូលគ្នា ហើយយកកូនក្រណាត់មួយមកជ្រលក់ និងយកមកម៉ាស្សាលើស្បែកក្បាល ក៏ដូចជាសក់ថ្នមៗ ហើយទុកវាចោលចន្លោះពេល…
ជីវិតនិងសុខភាពប្រសិនអ្នកចូលទៅកាន់អាហារដ្ឋានតាមបណ្តាប្រទេសនៅប៉ែកអាស៊ី និងអឺរ៉ុបភាគច្រើន គឺរមែងឃើញគេដាក់ទឹកបរិសុទ្ធ ឬទឹកតែឲ្យមួយកែវនៅក្បែរអាហាររបស់យើង ប៉ុន្តែខុសអីនៅឯប្រទេសជប៉ុន គឺពុំធ្វើដូច្នោះទេ ហើយអស់ច្រើនបំផុតគឺដាក់ត្រឹមទឹកមួយកូនពែងតូចតែប៉ុណ្ណោះ។ នៅពីក្រោយនោះគឺមានហេតុផលសំខាន់ដែលប្រជាជនជប៉ុន មានទម្លាប់យល់ឃើញថា ការទទួលទានទឹកស្របពេលជាមួយគ្នា ក្នុងពេលទទួលទានអាហារ គឺជារឿងដែលមិនល្អ។ យើងបង្ហាញហេតុផលចំនួន ៤ ដូចខាងក្រោម៖ ១) នាំឲ្យមាត់ស្ងួត ការដែលទទួលទានទឹកស្របគ្នាជាមួយអាហារ គឺនាំឲ្យទឹកមាត់របស់អ្នកស្ងួតឬខះទៅវិញទេ ហើយជាពិសេសបើមនុស្សមួយចំនួនបន្ថែមចំណិតក្រូចឆ្មារទៅក្នុងទឹកនោះទៀត គឺធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ការផលិតទឹកមាត់។ ជាងនេះសម្រាប់ទឹកក្រូចឆ្មារក៏អាចប៉ះពាល់ដល់សុខភាព ដែលនាំឲ្យចាល់អាស៊ីត និងអាចបំផ្លាញស្រោមធ្មេញរបស់អ្នក អ៊ីចឹងល្អបំផុតគួរទទួលទានវាក្រោយពេលទទួលទានអាហាររួច។ ២) បណ្តាលឲ្យខូចប្រព័ន្ធរំលាយអាហារ ពេលទទួលទានទឹកជាមួយអាហារ ទឹកមាត់របស់អ្នកនឹងត្រូវរលាយ ហេតុផលនេះវាបានបណ្តាលផលប៉ះពាល់ដល់ការបញ្ចេញទឹកក្រពះ ដែលទទួលខុសត្រូវក្នុងការរំលាយអាហារ។ សញ្ញានៃការរំលាយអាហារនឹងចុះខ្សោយ…
ជីវិតនិងសុខភាពក្រៅពីកត្តាចំណីអាហារ ជាងនេះរបៀបរបបនៃការរស់នៅប្រចាំថ្ងៃ ក៏ជាកត្តាកំណត់អាយុរបស់អ្នកបានផងដែរ។ បើសុខភាពផ្លូវកាយល្អ ហើយសុខភាពផ្លូវចិត្តមិនអំណោយទានផង ភាពទ្រុឌទ្រោមនៃការរាងកាយក៏ចុះអន់ថយទៅតាមនោះ។ តាមរបាយការណ៍ស្រាវជ្រាវពីអ្នកវិទ្យាសាស្រ្តបានបង្ហាញថា សកម្មភាពសាមញ្ញ ១០ យ៉ាងនេះ អាចជួយបន្ថែមចំនួនឆ្នាំនៃអាយុរបស់មនុស្សឲ្យរស់បានយូរជាងមុន៖ ១០) មានរាងកាយស្គម សម្រាប់មនុស្សធាត់ គឺជាទូទៅមានអាយុតិចជាងមនុស្សស្គម។ ដោយការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានខ្លាញ់ក្បាលពោះ និងលើសទម្ងន់ ងាយនឹងវិវត្តទៅកើតជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមបេះដូង។ ៩) ការគិតវិជ្ជមាននិងសប្បាយរីករាយ ការដែលមានអារម្មណ៍សប្បាយរីករាយ នោះហើយជាសេចក្តីសុខផ្លូវចិត្ត។ អ្នកត្រូវប្រើប្រាស់ការរស់នៅបែបសុទិដ្ឋិនិយម ដែលគិតវិជ្ជមានឲ្យបានច្រើន ហើយកុំសូវមានអារម្មណ៍អវិជ្ជមានទៅលើមជ្ឈដ្ឋានខាងក្រៅខ្លាំងពេក។ ៨) សើចឲ្យបានច្រើន ការដែលសើចឲ្យបានច្រើន ក៏អាចបន្ថែមគុណភាពនៃអាយុជីវិតរបស់យើងម្នាក់ៗបានផងដែរ។ មនុស្សដែលសើចច្រើន…
ជីវិតនិងសុខភាពបញ្ហាសុខភាព គឺវាស៊ីសងលើសកម្មភាពនិងទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើង ហើយជឿថាគ្មាននរណាមកកំណត់វាបាននោះទេ សំខាន់លើយើងខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។ ទម្លាប់រស់នៅ ហូបចុក ការប្រើប្រាស់អារម្មណ៍ តើអ្នកធ្វើបានល្អកម្រិតណាហើយ ទាំងនោះគឺជាដើមចមដែលសម្រេចលទ្ធផលនៃអាយុរបស់អ្នក។ ខាងក្រោម Knongsrok បង្ហាញរបៀបរស់នៅតាមគន្លងសាមញ្ញទាំង ៩ ដែលជួយឲ្យអ្នកមានអាយុវែង និងមិនងាយមានជំងឺមកបៀតបៀនបានឡើយ៖ ៩) កុំទទួលទានច្រើនពេក ជាអាថ៌កំបាំងរបស់ប្រជាជនជប៉ុន ពួកគេមិនសូវទទួលទានឲ្យឆ្អែតជាប់ពោះគ្រប់ពេលនោះទេ។ តាមការស្រាវជ្រាវ ៨០ ភាគរយនៃអ្នកដែលទទួលទានតិច គឺអាចជួយឲ្យសភាពរាងកាយក្មេងជាងវ័យ។ ៨) មិនរំលងរឿងលើគ្រែ ការរួមភេទ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍អាចជួយឲ្យអ្នកអាយុវែង ច្រើនជាងមុនរយៈពេល ៣…
ជីវិតនិងសុខភាពនៅពេលដែលអ្នកមានបញ្ហាសុខភាព វាក៏មានអាការៈឬរោគសញ្ញាបង្ហាញមកដោយប្រយោលតាមរយៈសញ្ញាផ្សេងៗពីគ្នា។ ដោយឡែកការលេចចេញនូវស្នាមខ្មៅ ឬស្នាមអុជខ្មៅលើរាងកាយនៃផ្នែកទាំង ៣ នេះក៏អាចឲ្យយើងកត់សម្គាល់បានដែរ៖ ៣) ស្នាមខ្មៅលើផ្ទៃមុខ ប្រសិនអ្នកជួបបញ្ហាលើស្បែកមុខ ដែលកើតមានស្នាមអុជខ្មៅច្រើនខុសពីធម្មតា នោះគឺជាសញ្ញាបង្ហាញច្បាស់ថា អ្នកមានបញ្ហានៅផ្នែកថ្លើម ដែលវាកំពុងរងការខូចខាតហើយទាមទារឲ្យមានការពិនិត្យជាបន្ទាន់។ ជាធម្មតានៅពេលដែលកោសិកាថ្លើមត្រូវបានបំផ្លាញ នោះវានឹងនាំឲ្យមានការកើនឡើងនូវជាតិដែកក្នុងឈាម បណ្តាលឲ្យស្បែកឡើងស្រអាប់និងងងឹត ខុសពីធម្មតា។ ២) ក្រចកឡើងស្នាមខ្មៅ នេះជាសញ្ញាមួយផ្សេងទៀតដែលអ្នកត្រូវទៅរកពេទ្យពិនិត្យផ្នែកថ្លើមជាបន្ទាន់ដូចគ្នា ដោយតាមការណែនាំពីអ្នកជំនាញបានឲ្យដឹងថា រោគសញ្ញានៃការឡើងឆ្នូតពណ៌ខ្មៅ ឬពណ៌លឿង-ត្នោតលើក្រចក នោះហើយជាសញ្ញាបង្ហាញថាថ្លើមមានបញ្ហា។ ប៉ុន្តែបើវាលេចចេញពណ៌ផ្កាឈូកថ្លាធម្មតា នោះមានន័យថា សុខភាពថ្លើមរបស់អ្នកនៅដំណើរការល្អ។ ១) ស្នាមខ្មៅក្រោមរង្វង់ភ្នែក ស្នាមខ្មៅនៅក្រោមរង្វង់ភ្នែក មិនជាសញ្ញាគួរឲ្យបារម្ភខ្លាំងនោះទេ ព្រោះវាគ្រាន់តែបង្ហាញថា…
ជីវិតនិងសុខភាពជំងឺមហារីកមាត់ស្បូន ត្រូវបានគេស្គាល់ថាជាជំងឺដែលស្រ្តីភាគច្រើនខ្លាចរអាខ្លាំងបំផុត ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត ហើយងាយនឹងកើតឡើងទៅលើមនុស្សស្រីជាច្រើនសឹងគ្រប់កម្រិតអាយុ។ តាមអ្នកជំនាញបានឲ្យដឹងថា ជំងឺមហារីកមាត់ស្បូនបានរកឃើញថាកើតឡើងញឹកញាប់បំផុត លើមនុស្សស្រីអាយុចន្លោះពី ៣០ ទៅ ៧០ ឆ្នាំ (កាន់តែច្រើនលើអ្នកអាយុចន្លោះ ៤៥ -៥៥ ឆ្នាំ) ហើយក៏មានអត្រាកើតឡើងលើមនុស្សស្រីដែលមានអាយុស្រករ ២០ ឬជាពិសេសសម្រាប់អ្នកដែលមានដៃគូ និងឆ្លងកាត់ការរួមភេទច្រើនលើក។ Knongsrok សូមបង្ហាញអាការៈ ៣ ដែលអ្នកគួរតែតាមដាន ហើយវាអាចបង្ហាញថាអ្នកមានកើតជំងឺដ៏គួរឲ្យខ្លាចមួយនោះ ហើយគួរប្រញាប់ទៅរកគ្រូពេទ្យ ដើម្បីពិគ្រោះនិងដោះស្រាយជាបន្ទាន់៖ ៣) ការហូរឈាម រោគសញ្ញាទូទៅដែលងាយសម្គាល់ គឺការហូរឈាមតាមទ្វារមាសមិនប្រក្រតី ដោយវាអាចកើតឡើងកំឡុងពេលមករដូវ ឬក្រោយពេលរួមភេទ។…
ជីវិតនិងសុខភាពមនុស្សជាច្រើនគិតថា ការទទួលទានភេសជ្ជៈមានជាតិអាកុល ឬស្រាច្រើនអាចប៉ះពាល់ធ្ងន់ធ្ងរដល់ថ្លើម។ តាមពិតទៅគឺត្រឹមត្រូវហើយ ប៉ុន្តែមិនមែនត្រឹមតែស្រាមួយមុខនោះទេ សូម្បីតែអាហារដែលយើងទទួលទានរាល់ថ្ងៃ ប្រភេទខ្លះក៏អ្នកគួរតែចាប់អារម្មណ៍ដែរថាវាជាដើមចមធ្វើឲ្យខូចថ្លើមធ្ងន់ធ្ងរ។ ក្នុងនោះមានអាហារ ៣ ប្រភេទដែលអ្នកគួរជៀសវាង៖ ៣) អាហារដែលដុះផ្សិត មិនថាតែប្រភេទអាហារទូទៅ ឬបន្លែផ្លែឈើ មនុស្សមួយចំនួនគិតថា ឲ្យតែលាងទឹកអស់ផ្សិតនោះហើយ គឺអាចយកមកចម្អិនទទួលទានបានហើយ។ ការគិតនេះគឺខុសហើយ បើទោះបីជាអ្នកបានលាងសម្អាតហើយក៏ដោយ ប៉ុន្តែអាហារនោះបានមានផ្ទុកសារជាតិអាផ្លាតុកស៊ីន ដែលផលិតដោយផ្សិតចូលទៅខាងក្នុងរួចហើយ ពោលគឺសារជាតិពុលទាំងអស់វាមិនទៅជាមួយទឹកនោះទេ។ សារជាតិអាផ្លាតុកស៊ីន គឺជាសារជាតិបង្កឲ្យកើតមានជំងឺមហារីក និងបំផ្លាញកោសិកាថ្លើមធ្ងន់ធ្ងរ។ តាមអ្នកជំនាញប្រាប់ឲ្យដឹងថា បើអ្នកទទួលទានតែ ១ មិល្លីក្រាម នោះហានិភ័យនៃការកើតជំងឺគឺអាចកើតមានភ្លាមៗ។ ២) ផ្សិតក្រៀមដែលត្រាំទឹកយូរ…
ជីវិតនិងសុខភាពប្រទេសនៅតំបន់អាស៊ីសឹងតែទាំងអស់ ក៏ដូចជាបណ្តាប្រទេសនៅតំបន់អឺរ៉ុប ទម្លាប់នៃការគេងរបស់មនុស្ស គឺគេងនៅលើគ្រែធម្មតា ប៉ុន្តែខុសអីតែជនជាតិជប៉ុនគឺពុំចូលចិត្តមានគ្រែនោះទេ ហើយទម្លាប់គេងរៀបលើឥដ្ឋការ៉ូ ឬបន្ទះក្តារនៃផ្ទះរបស់ពួកគេ។ ជឿថាមានមនុស្សជាច្រើនប្រាកដជាឆ្ងល់ ហើយថ្ងៃនេះ Knongsrok សូមធ្វើការបង្ហាញនូវអត្ថប្រយោជន៍ ៥ ដែលប្រជាជនរមែងមានអាយុវែងជាងគេបំផុតក្នុងលោកមួយនេះទទួលបាន៖ ៥) ជួយឲ្យបាត់ឈឺខ្នង ការគេងនៅលើផ្ទៃរាបស្មើ គឺល្អសម្រាប់ខ្នងរបស់អ្នក ហើយក៏អាចព្យាបាលជំងឺឈឺឆ្អឹងខ្នងរបស់អ្នកដែលកើតរាប់ឆ្នាំបានផងដែរ។ វាខុសពីការគេងនៅលើគ្រែទន់ ត្បិតមានអារម្មណ៍ថាស្រួល ប៉ុន្តែយូរទៅពូកនោះវានឹងចាប់ផ្តើមស្រុតចុះបន្តិចម្តងៗ ធ្វើឲ្យខ្នងរបស់អ្នកកោង នាំឲ្យមានការឈឺចាប់។ ៤) ជួយពង្រឹងជំហរឆ្អឹងខ្នង ប្រសិនបើអ្នកគេងលើពូកមានខ្នើយ នោះឆ្អឹងខ្នងរបស់អ្នកនឹងស្ថិតនៅជំហរមួយ (ដូចបង្ហាញក្នុងរូបភាព) ដែលវាខុសពីការគេងរាបស្មើ ដែលធ្វើឲ្យជំហរឆ្អឹងខ្នងមានសភាពត្រង់ មិនបង្កឲ្យឈឺចុកចាប់អ្វីនោះទេ។ ៣)…
ជីវិតនិងសុខភាពអាហារទាំង ៤ ប្រភេទនៅខាងក្រោម បើទោះបីជាខ្លះមានរសជាតិឆ្ងាញ់ក៏ដោយ ប៉ុន្តែវាមានផ្ទុកនូវសារធាតុដែលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ហើយត្រូវបានអង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យបញ្ចៀសតាមដែលអាចធ្វើទៅបាន៖ ៤) ប្រភេទអាហារជ្រក់ ជាក់ស្តែងដូចជាគីមឈី ស្ពៃជ្រក់ ឬជ្រក់បន្លែផ្សេងៗទៀតជាដើម អ្នកជំនាញបានណែនាំមិនឲ្យទទួលទានច្រើនពេកនោះទេ ព្រោះអាហារប្រភេទនេះនៅពេលដែលត្រាំទុក នោះវានឹងប្រមូលផ្តុំឡើងនូវសារធាតុ Nitrites ដែលអង្គការសុខភាពពិភពលោកចាត់ទុកអាហារប្រភេទនេះ ជាអាហារដែលអាចនាំឲ្យកើតមានជំងឺក្រិនថ្លើម ឬដុះដុំសាច់ក្នុងថ្លើម។ ៣) សាច់អាំងបាប៊ីឃ្យូ អាហារប្រភេទសាច់អាំងបាប៊ីឃ្យូរដែលវាស្ថិតនៅសីតុណ្ហភាពខ្ពស់ជ្រុល គឺងាយនឹងលេចចេញនូវជាតិ Benzenepyrene ដែលនៅពេលវាកកកុញក្នុងខ្លួនយើងច្រើន អាចបណ្តាលឲ្យខូចថ្លើម បែបនេះទោះអ្នកចូលចិត្តប៉ុណ្ណា សូមកុំទទួលទានញឹកញាប់ពេក។ ២) អាហារដែលខ្លោច ស្រដៀងនឹងសាច់អាំងដែរ…