ជីវិតនិងសុខភាពការបរិភោគអាហារ គឺជាកត្តាដ៏សំខាន់មួយសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ ព្រោះនិយាយពីគុណប្រយោជន៍និងគុណវិបត្តិដល់រាងកាយគឺវាហ្នឹងហើយជាអ្នកកំណត់។ បើអ្នកទទួលទានអាហារមិនល្អចូលទៅក្នុងខ្លួន នោះប្រៀបបាននឹងកំពុងសន្សំជំងឺពីតូចទៅធំដូចគ្នា។ យ៉ាងណាបើសួរថា តើធ្វើបែបណាទើបដឹងថាយើងបរិភោគអាហារមិនល្អ? តោះមកតាមដានដោយឃ្លាំមើលអាការៈឬសញ្ញាចម្លែកទាំង ៧ ដូចខាងក្រោម៖ ៧) សក់មិនភ្លឺរលោង សក់ពណ៌រាងស្រអាប់ៗ មិនសូវភ្លឺ នោះក៏ជាសញ្ញាបង្ហាញយ៉ាងច្បាស់ដែរថា របបអាហារដែលអ្នកទទួលទានគឺមានភាពមិនត្រឹមត្រូវ។ អ្នកកំពុងតែខ្វះជាតិប្រូតេអ៊ីន និងសារធាតុរ៉ែយ៉ាងខ្លាំង។ ចូរទម្លាប់ទទួលទានឲ្យបានច្រើននៅតៅហ៊ូ និងសណ្តែក។ ៦) ស្បែកឡើងរមាស់ មានន័យថា អ្នកកំពុងមានកង្វះខាតនូវវីតាមីន A តែនេះមិនបានណែនាំឲ្យអ្នកទិញថ្នាំមានជាតិវីតាមីន A មកទទួលទាននោះទេ។ ផ្ទុយទៅវិញអ្នកគួរជ្រើសរើសយកការទទួលទានឲ្យបានត្រឹមត្រូវ ដូចជាការបរិភោគផ្លែក្រូច និងបន្លែមួយចំនួនផ្សេងទៀតជាដើម។ ៥)…
ជីវិតនិងសុខភាពជឿថាគ្នាយើងខ្លះចង់ស្រកទម្ងន់ខ្លាំងណាស់ ហើយទម្លាប់មួយគឺផ្តោតលើការហាត់ប្រាណ ប៉ុន្តែមិនសូវបានចាប់អារម្មណ៍លើរបបអាហារដែលខ្លួនទទួលទានប្រចាំថ្ងៃឡើយ។ ក្នុងអត្ថបទនេះ Knongsrok ណែនាំនូវផ្លែឈើ ៥ ប្រភេទ ដែលអ្នកគួរតែបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយអ្នកនឹងឃើញលទ្ធផលត្រឹមរយៈពេលខ្លី ថាស្រកទម្ងន់កម្រិតណា៖ ៥) ផ្លែក្រូចថ្លុង ក្រូចថ្លុងត្រូវបានគេទទួលស្គាល់ថាជាប្រភេទផ្លែឈើសម្រាប់សម្រកទម្ងន់ដ៏ល្អបំផុតមួយ ព្រោះវាមានកាឡូរីទាប ហើយមានជាតិសរសៃខ្ពស់។ ជាតិសរសៃដែលមាននៅក្នុងក្រូចថ្លុងក៏ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ហើយវាជួយឲ្យអ្នកឆាប់មានអារម្មណ៍ឆ្អែត និងមិនសូវមានចំណង់លើការទទួលទានអាហារមានកាឡូរីខ្ពស់នោះទេ។ ៤) ក្រូចឆ្មារ ក្រូចឆ្មារសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមមួយចំនួនដែលល្អចំពោះរាងកាយ។ ការទទួលទានទឹកក្រូចឆ្មារ អាចជួយឲ្យអ្នកឆាប់មានអារម្មណ៍ឆ្អែត ពោលគឺមានប្រសិទ្ធភាពល្អណាស់សម្រាប់ការចង់សម្រកទម្ងន់។ ៣) ផ្លែក្រូច ផ្លែក្រូចមិនធ្វើឲ្យអ្នកធាត់ ហើយក៏ជាប្រភពផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់អ្នកចង់សម្រកទម្ងន់។ ផ្លែក្រូច…
ជីវិតនិងសុខភាពតាមការស្រាវជ្រាវ ការទទួលទានគឺជារឿងដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍផ្នែកបញ្ញាស្មារតី និងរាងកាយរបស់ក្មេងតូចៗ ដោយវាត្រូវបានគេផ្តល់ចំណាត់ថ្នាក់លើសពីរបបអាហារដែលត្រូវទទួលទានប្រចាំថ្ងៃទៀតផង។ យ៉ាងណាតាមប្រភពគេហទំព័រក្រៅស្រុកបានណែនាំម៉ោងមាសចន្លោះពេល ២ ដូចខាងក្រោម ដែលអាណាព្យាបាលគួរទម្លាប់ឲ្យពួកគេចូលដំណេក ហើយកុំដាស់ឲ្យពួកគេភ្ញាក់ឲ្យសោះ។ ចន្លោះម៉ោង ២១ ដល់ម៉ោង ០០ តាមការស្រាវជ្រាវបានបង្ហាញថា អាណាព្យាបាលគួរតែទម្លាប់ឲ្យក្មេងចាប់ចូលដំណេកពីម៉ោង ២១:០០ ឬម៉ោង ៩ យប់ ហើយទម្រាំដល់ម៉ោង ១០ យប់ពួកគេអាចគេងលក់ស្កប់ស្កល់។ ជាទូទៅចន្លោះពីម៉ោង ១០ យប់ដល់ម៉ោង ១២:០០ នាទីរំលងអាធ្រាត្រនេះ គឺជាពេលអភិវឌ្ឍរាងកាយនិងបញ្ញារបស់កុមារតូចៗបានល្អបំផុត បែបហ្នឹងហើយគួរកុំធ្វើអ្វីឲ្យពួកគេភ្ញាក់ចន្លោះម៉ោងហ្នឹងឲ្យសោះ។ ចន្លោះម៉ោង ៥ ដល់ម៉ោង…
ជីវិតនិងសុខភាពមិនថាតែជានិស្សិត ឬបុគ្គលិកបម្រើការនៅស្ថាប័នណាមួយ រៀងរាល់ពេលព្រឹក បើអត់កាហ្វេចូលពោះ គឺហាក់ដូចជាបាត់បង់អ្វីម្យ៉ាង ហើយគ្មានកម្លាំងកំហែងបំពេញកិច្ចការងារនោះទេ។ យ៉ាងណាសម្រាប់ស្រ្តីដែលមានទម្លាប់ទទួលទានកាហ្វេជាប្រចាំ ខ្លះ ២-៣ កែវក្នុងមួយថ្ងៃ ជាលទ្ធផលគឺរមែងនាំឲ្យទំហំដើមទ្រូងមានទំហំតូច និងមិនងាយរីកធំនោះទេ។ នេះបើតាមការស្រាវជ្រាវពីស្ថាប័នមួយនៅឯប្រទេសស៊ុយអែត។ ពួកគេបានបង្ហាញឲ្យដឹងថា សារធាតុកាហ្វេអ៊ីនពិតជាមានទំនាក់ទំនងជាមួយនឹងទំហំដើមទ្រូងរបស់ស្រ្តីពិតមែន ដោយផ្អែកតាមការធ្វើតេស្តជាមួយស្រ្តីចំនួន ២៧០ នាក់សម្រាប់ស្រ្តីដែលទម្លាប់ទទួលទានកាហ្វេ ២-៣ កែវក្នុងមួយថ្ងៃ គឺពួកគេមានហានិភ័យនៃការកើតជំងឺមហារីកសុដន់ទាបខ្លាំងណាស់ ដោយនេះគឺជាប្រយោជន៍ដ៏ធំមួយសម្រាប់ការរស់នៅ។ ប៉ុន្តែគុណវិបត្តិដ៏ធំនោះ គឺប៉ះពាល់ទៅលើអរម៉ូនអឺស្រ្តូសែន ដែលវាទទួលខុសត្រូវលើការរីកធំធាត់នៃទំហំដើមទ្រូងរបស់ស្រ្តី។ ប្រភពបន្ថែមថា តាមពិតបញ្ហានេះវាមិនជាអ្វីដែលស្រ្តីគ្រប់រូបត្រូវបារម្ភនោះទេព្រោះទំហំនៃដើមទ្រូង ការដែលមានទំហំតូចគឺល្អចំពោះសុខភាពទៅវិញ ហើយអ្នកមានទំហំធំគឺអាចជួបផលប៉ះពាល់ច្រើនទៅថ្ងៃខាងមុខ ជាពិសេសគឺប្រឈមជំងឺមហារីកសុដន់ហ្នឹងតែម្តង៕ ប្រភព៖ បរទេស…
ជីវិតនិងសុខភាពនៅខែនេះជាខែសំបូរដំណាំផ្លែស្វាយ ដែលនៅលើទីផ្សារវាក៏មានតម្លៃធូរ ហើយបងប្អូនអាចរកទិញមកទទួលទានបានដោយមិនពិបាកនោះទេ។ យ៉ាងណាក៏ជឿថា គ្នាយើងខ្លះបានដឹងអំពីប្រយោជន៍មួយចំនួនរបស់វារួចមកហើយ តែថ្ងៃនេះ Knongsrok សូមលម្អិតអំពីគុណប្រយោជន៍សំខាន់ ៨ យ៉ាង អំពីការទទួលទានទឹកស្វាយក្រឡុក ដែលអ្នកគួរតែដឹង៖ ៨) ជួយដល់បញ្ហាក្រពះ ដោយសារមានជាតិសរសៃខ្ពស់ វាក៏បានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដំណើរការផ្នែកក្រពះក្នុងរាងកាយ។ ប្រសិនអ្នកមានបញ្ហារលាកត្រង់ផ្នែកក្រពះ ឬពោះវៀន អ្នកជំនាញបានណែនាំឲ្យក្រឡុកផ្លែស្វាយមកទទួលទាន ដែលវាល្អជាងការទទួលទានផ្លែស្វាយជាដុំៗ។ ៧) ជួយបំបាត់ភាពស្លេកស្លាំង វាក៏មានផ្ទុកជាតិដែកនៅខាងក្នុងនោះផងដែរ ហើយកង្វះជាតិដែកដូចអ្នកដឹងស្រាប់ហើយ វានឹងធ្វើឲ្យយើងឆាប់ស្លេកស្លាំង។ វាកាន់តែល្អបំផុតសម្រាប់ស្រ្តីកំពុងពពោះ និងត្រៀមសម្រាលកូន ព្រោះទារកត្រូវការជាតិដែកខ្ពស់។ ៦) ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល ដោយសារតែការផ្ទុកនូវវីតាមីន C…
ជីវិតនិងសុខភាពបើអ្នកស្ថិតក្នុងចំណោមស្រ្តី ៤ ប្រភេទដូចរៀបរាប់ខាងក្រោម នៅពេលមានស្វាមីអ្នកត្រូវតែស្រូតឆាប់យកកូន ហើយមិនអាចអូសបន្លាយរង់ចាំពេលយូរឆ្នាំនោះទេ ព្រោះអាចនឹងប្រឈមការអត់កូន៖ ៤) ស្រ្តីដែលមានកាយសម្បទាទន់ខ្សោយ ស្រ្តីដែលមានភាពទន់ខ្សោយនៃរាងកាយ ដូចជាងាយនឹងឆាប់កើតមានជំងឺផ្សេងៗ ឬមានជំងឺពីកំណើត គួរតែរៀបគម្រោងយកកូនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅពេលដែលអ្នកចូលដល់អាយុរាងចាស់បន្តិច នោះហានិភ័យនៃការជួបផលលំបាកទាំងម្តាយនិងទារកគឺច្រើនតែកើតមាន។ ៣) ស្រ្តីធ្លាប់រំលូតកូន បច្ចុប្បន្ននេះមានវិធីពន្យារកំណើតដែលមានប្រសិទ្ធភាពជាច្រើន ប៉ុន្តែមិនសុទ្ធតែស្រ្តីទាំងអស់បានដឹងនិងអនុវត្តនោះទេ។ ហេតុនេះហើយករណីស្រ្តីដែលមានផ្ទៃពោះដោយចៃដន្យ ឬនៅពេលមិនទាន់ចង់បានក៏មានច្រើន ហើយពួកនាងតែសម្រេចចិត្តរំលូតកូនទាំងបង្ខំ។ ការធ្វើបែបនេះវានាំឲ្យស្បូនចាប់ផ្តើមមានសភាពស្តើង ហើយក្រោយមកអំប្រ៊ីយ៉ុងនឹងពិបាកក្នុងការបង្កកំណើត ហើយចាប់ចុះថយសមត្ថភាពនៃការក្លាយជាម្តាយរបស់ទារក។ ២) ស្ត្រីដែលធ្វើការច្រើនហួសកម្រិត សព្វថ្ងៃនេះស្ត្រីក៏រមែងធ្វើការរាប់ម៉ោងមិនចាញ់បុរសឡើយ ហើយខ្លះមានទាំងថែមម៉ោងការងារដាច់យប់ទៀតក៏មាន។ ការគេងមិនសូវបានគ្រប់គ្រាន់ មិនសូវមានពេលធ្វើលំហាត់ប្រាណ សុទ្ធតែជាមូលហេតុនាំឲ្យប៉ះពាល់ខ្លាំងទៅថ្ងៃខាងមុខ។ ជាពិសេសស្រ្តីដែលទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើន…
ជីវិតនិងសុខភាពនៅពេលមករដូវ ជាទូទៅស្រ្តីតែងតែមានបញ្ហាឈឺពោះ មិនស្រួលក្នុងខ្លួន ហើយផ្លាស់ប្តូរអារម្មណ៍ច្រើន និងមានចំណង់ក្នុងការឃ្លានខុសពីធម្មតា។ យ៉ាងណាការទទួលទានរបស់នៅពេលនេះ ក៏ត្រូវតែប្រយ័ត្ន ព្រោះរបស់ខ្លះអាចនាំឲ្យប៉ះពាល់សុខភាពអ្នក និងធ្វើឲ្យការឈឺចាប់មានការកើនឡើងលើសដើម។ ចំពោះស្រ្តីខ្លះនៅពេលដែលឈឺចាប់ខ្លាំងពេក ក៏សម្រេចប្រើប្រាស់ថ្នាំដើម្បីទប់និងកាត់បន្ថយការឈឺចាប់រយៈពេលខ្លី ប៉ុន្តែទម្លាប់នៃការប្រើថ្នាំ គឺមិនល្អនោះទេចំពោះសុខភាព។ អត្ថបទនេះ Knongsrok ណែនាំការជ្រើសរើសអាហារ&ភេសជ្ជៈ ៥ ប្រភេទដែលល្អបំផុតសម្រាប់ស្រ្តីកំឡុងពេលមករដូវ៖ ៥) ត្រីសាម៉ុង វាជាអាហារដែលស្រ្តីគួរតែទទួលបានបំផុតកំឡុងពេលមករដូវ ព្រោះជាតិអូមេហ្គា-៣ នឹងជួយឲ្យអារម្មណ៍របស់អ្នកល្អ មិនសូវតានតឹង ហើយបន្ថែមនឹងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ថែមទៀតផង។ ជាងនេះវានឹងជួយបន្ធូរសាច់ដុំ ហើយបំបាត់ការឈឺចុកចាប់។ ប្រសិនបើអ្នកមិនចូលចិត្តប្រភេទត្រីសាម៉ុង ក៏អាចទទួលទានអាហារផ្សេងទៀត ឲ្យតែជាប្រភពផ្ទុកនូវអូមេហ្គា-៣ ដូចជាគ្រាប់សណ្តែក ទឹកដោះគោសណ្តែក…
ជីវិតនិងសុខភាពច្រមុះរបស់មនុស្សមួយចំនួន ខ្លះរមែងអាឡែស៊ីនឹងបរិយាកាសជុំវិញ ខ្លះពេលកើតមានផ្តាសាយក៏រមែងហៀរចេញជាទឹកសំបោរ ហើយប្រភេទនៃពណ៌សំបោរក៏មានច្រើនពណ៌ច្រើនប្រភេទផងដែរ។ ពណ៌សំបោរនីមួយៗគឺជាសញ្ញាសម្គាល់នៃប្រភេទជំងឺដែលអ្នកកំពុងមានផ្ទុក ហើយអ្នកខ្លះក៏មិនដឹងខ្លួនថែមទៀត។ យ៉ាងណា Knongsrok សូមចែករំលែកចំណេះដឹងថ្មីទាក់ទងនឹងពណ៌សំបោរ ដែលអាចបង្ហាញច្បាស់ថាអ្នកមានផ្ទុកជំងឺអ្វី ហើយត្រូវប្រញាប់រកវិធីព្យាបាល៖ ពណ៌ថ្លាច្បាស់ធម្មតា ជាសញ្ញាបង្ហាញពីការរលាកច្រមុះ ដោយសារអាឡែស៊ី ឬការឆ្លងមេរោគផ្លូវដង្ហើមណាមួយ ដែលវាមិនជាធ្ងន់ធ្ងរអ្វីនោះទេ ពោលគឺសាមញ្ញធម្មតា។ ពណ៌ស វាអាចកើតឡើងចំពោះអ្នកដែលទទួលទានប្រភេទផលិតផលមានជាតិទឹកដោះគោច្រើនហួសកម្រិត ហើយធ្វើឲ្យច្រមុះបាត់បង់សំណើមជាតិទឹក។ នាំឲ្យទឹកសំបោរឡើងក្រាស់ ស្អិត ហើយមានពណ៌សក្បុស ហើយជួនខ្លះមកពីជំងឺហើមច្រមុះ។ ពណ៌លឿង នោះអាចមកពីការរាតត្បាតនៅបាក់តេរីខាងក្នុងប្រហោងច្រមុះ ហើយក៏ជាសញ្ញាបង្ហាញថាអ្នកអាចនឹងមានជំងឺរលាកទងសួត ឬបញ្ហានៃប្រហោងឆ្អឹងនៃត្រង់ផ្នែកទ្រូងណាមួយ។ ពណ៌បៃតង ជាសញ្ញាមួយដែលបង្ហាញថា រាងកាយរបស់អ្នកកំពុងព្យាយាមទប់ទល់នឹងបាក់តេរី ហើយជារឿយៗវាពាក់ព័ន្ធនឹងការហើមច្រមុះ…
ជីវិតនិងសុខភាពប្រសិននៅលើផ្ទៃមុខរបស់អ្នក កើតមាននូវអាការៈនិងរោគសញ្ញាទាំង ៤ ដូចខាងក្រោម សូមប្រញាប់ទៅពិនិត្យ និងទទួលយកយោបល់ពីវេជ្ជបណ្ឌិតអ្នកជំនាញផ្នែកថ្លើម ព្រោះសញ្ញាទាំងនោះបង្ហាញច្បាស់ៗណាស់ថាថ្លើមរបស់អ្នកកំពុងមានបញ្ហាហើយ៖ ១) កើតមុននៅតំបន់ចង្កា ជាទូទៅនៅលើផ្ទៃមុខរបស់យើង កន្លែងដែលកើតមានមុននីមួយៗ គឺសុទ្ធតែមានអត្ថន័យតំណាងច្បាស់លាស់ណាស់។ ដោយឡែកសម្រាប់តំបន់ចង្កា បើមុននាំគ្នាទៅប្រមូលផ្តុំកើតឡើងនៅក្បែរនោះ មានន័យថា ថ្លើមរបស់អ្នកកំពុងមានផ្ទុកជាតិពុល ហើយត្រូវទៅរកវេជ្ជបណ្ឌិតដើម្បីសួរនាំ និងទទួលយកការណែនាំណាមួយ។ ២) ស្បែករិល ស្បែកលើផ្ទៃមុខរបស់អ្នកក៏អាចជាសញ្ញាតំណាងឲ្យឃើញថា អ្នកមានជំងឺឬអត់នោះដែរ។ ជាទូទៅស្បែកមុខមនុស្សមានសុខភាពល្អ គឺមានសភាពស្រស់ថ្លា និងឡើងពណ៌ស៊ីជម្ពូទៀតក៏មាន។ ផ្ទុយទៅវិញបើផ្ទៃមុខរបស់អ្នក មានស្បែកស្រអាប់ ហើយមិនសូវភ្លឺថ្លា និងជាំមុខអីជាដើមទៀតនោះ វាច្បាស់ៗណាស់ថាអ្នកមានបញ្ហាផ្នែកថ្លើមមិនល្អ។ ៣) លេចចេញស្នាមពណ៌លើមុខចម្លែកៗ…
សម្រង់ជាទូទៅនៅស្រុកគេ រាល់ថ្ងៃគេរកតែពេលវេលា ដើម្បីទៅគ្រប់គ្រងគ្រួសារ គ្រប់គ្រងក្រុមហ៊ុន គ្រប់គ្រងប្រទេស ជាពិសេសគេទៅមើលការខុសត្រូវបុគ្គលិក ណែនាំបុគ្គលិក បង្រៀនបុគ្គលិក ឬទៅអភិវឌ្ឍខ្លួនគេសឹងមិនបានផង។ ចំណែកយើងវិញ មួយថ្ងៃៗរវល់តែរឿងផឹកស៊ី ស្រវឹងអួទីនួ ស្រវឹងមិនចេះស្វាង តិចៗទៅខារ៉ាអូខេ តិចៗទៅជួបជុំមិត្តភក្ដិ តិចៗទៅជប់លៀង។ ការផឹកស៊ីបន្តកន្ទុយគ្នារដឹកដូច្នេះ ដោយសារតែយើងមានទម្លាប់មួយ គឺទម្លាប់ផឹកស៊ី ហើយការបង្កើតទម្លាប់បែបនេះយូរៗទៅនឹងក្លាយជាវប្បធម៌មួយ ដែលគេហៅថា វប្បធម៌ផឹកស៊ី វប្បធម៌និយាយសាំតាប៉ែ វប្បធម៌លេងល្បែងរហូតលែងចង់ទៅធ្វើការងារ ឬលែងនាំគ្នាទៅធ្វើស្រែចម្ការក៏មាន។ នេះជាការលើកឡើងរបស់ឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សា និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី…
ជីវិតនិងសុខភាពការគេងឱបខ្នើយ ស្ទើរតែក្លាយជាទម្លាប់ និងចំណូលចិត្តរបស់មនុស្សជាច្រើន មិនថាក្មេង ឬចាស់នោះទេ។ តែយ៉ាងណាមិញ ការគេងគងខ្នើយ (ដាក់ខ្នើយចំកណ្ដាលចន្លោះជើងទាំងពីរ) ពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលអ្នកមិនធ្លាប់ដឹង។ ដូច្នេះខាងក្រោមនេះ គឺជាការចែករំលែកខ្លះៗ ដែលក្នុងការងារ គ្រូពេទ្យក្នុងស្រុក បានប្រែសម្រួល ចែកជូនអ្នកទាំងអស់គ្នា។ សម្រាប់អ្នកដែលមិនទម្លាប់គេងបែបនេះ គួរតែសាកល្បងអនុវត្តន៍ជាមួយនឹងទម្លាប់បែបនេះដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។ ១. ជួយធ្វើឱ្យប្រសើរឡើងនូវឥរិយាបថនៃការគេង ទីតាំងគេងមិនគ្រប់គ្រាន់អាចជាមូលហេតុចម្បងនៃការឈឺត្រគាក ខ្នង និងឈឺសន្លាក់បន្ទាប់ពីភ្ញាក់ពីគេង។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចជួយខ្លួនអ្នកដោះស្រាយបញ្ហានេះបានយ៉ាងឆាប់រហ័ស ដោយកាន់ខ្នើយទន់ ៗ ដាក់គង ឬឱបរវាងជើងរបស់អ្នកពេលអ្នកគេង។ ការគេងវិធីនេះនឹងជួយកាត់បន្ថយសម្ពាធលើឆ្អឹងខ្នង និងខ្នងទាប ហើយជាថ្មីម្តងទៀត វាក៏ជួយធ្វើឱ្យទីតាំងគេងប្រសើរឡើងផងដែរ។…
ជំងឺនិងឱសថទម្លាប់ទាំង ៤ ខាងក្រោម គឺជាហេតុបង្កឱ្យកើតមានជំងឺមហារីកដល់អ្នកបានយ៉ាងងាយ ដូច្នេះ គួរតែឈញវេងយល់ និងបញ្ឈប់នូវទម្លាប់មិនល្អនេះឱ្យទាន់ពេល បើមិនចង់អាយុខ្លី។ ១. ផឹកស្រាច្រើន យោងតាមរបាយការណ៍របស់អ្នកជំនាញផ្នែកសុខភាព មនុស្សភាគច្រើនដែលមានជំងឺមហារីកថ្លើម គឺបានប្រើប្រាស់ស្រាច្រើនពេក។ មូលហេតុគឺថាជាតិអាល់កុលបានចូលទៅធ្វើឱ្យខូចដល់ក្រពះ។ ប្រសិនបើការប្រើប្រាស់សារធាតុពុលក្នុងអាហារយូរអង្វែង នឹងងាយស្រូបយកដោយក្រពះ និងឆ្លងតំបន់ថ្លើមមុខងារបន្សាបជាតិពុលក្នុងថ្លើម នឹងរងផលប៉ះពាល់ដែលនាំឱ្យកើតជំងឺក្រិនថ្លើម និងមហារីកថ្លើម។ កាលណាស្ត្រីទទួលទានសុរាកាន់តែច្រើន ហានិភ័យនៃជំងឺមហារីកសុដន់កាន់តែខ្ពស់។ នេះគឺដោយសារតែអេតាណុលជួយបង្កើនកម្រិតអរម៉ូនអ៊ឹស្ត្រូសែន និងធ្វើឱ្យសកម្មដល់អ្នកទទួលកត្តាលូតលាស់ដូចអាំងស៊ុយលីន ដែលជាហេតុធ្វើឱ្យសកម្មនៃការរីកសាយនៃកោសិកាក្រពេញ mammary ដែលនាំឱ្យកើតមានជំងឺមហារីកសុដន់។ ២. ការជក់បារីជាប្រចាំ នៅពេលអ្នកជក់បារី ឬស្រូបផ្សែងបារី វាពិតជាបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពអ្នក។ ដោយសារតែផ្សែងមានផ្ទុកសារធាតុគីមី…
ជីវិតនិងសុខភាពការដាក់កម្រិតលើការទទួលទានអាហារពេលល្ងាច គឺជារឿងដែលអ្នកគ្រប់គ្នាត្រូវតែគិតគូរឱ្យបានមត់ចត់ ព្រោះមានអាហារខ្លះវាពិតជាឆ្ងាញ់ ជាពិសេសគឺការទទួលទានជួបជុំក្នុងក្រុមគ្រួសារ។ តែយ៉ាងណាមិញ អាហារខ្លះ គឺពិតជាមិនល្អនោះឡើយ វាអាចបង្កបញ្ហាយ៉ាងខ្លាំងដល់ក្រពះ និងអាចធ្វើឱ្យអ្នកគេងមិនលក់ថែមទៀតផង។ ខាងក្រោមនេះគឺជាអាហារទាំង៥ប្រភេទ ដែលវារសជាតិឆ្ងាញ់ និងជាទីពេញនិយមសម្រាប់មនុស្សគ្រប់គ្នា តែវានឹងក្លាយទៅជាអាហារពុល ប្រសិនបើអ្នកទទួលទាននៅពេលយប់ ៖ ១. នំខេក នំខេកមិនមែនជាអាហារសម្រន់ដែលមានសុខភាពល្អទេ ជាពិសេសនៅពេលញ៉ាំនៅពេលយប់។ ការបរិភោគនំនៅពេលយប់នឹងធ្វើឱ្យរាងកាយងាយនឹងប្រមូលផ្តុំជាតិខ្លាញ់ មិនល្អបណ្តាលឱ្យឡើងទម្ងន់ ខ្លាញ់ លើសឈាម ជំងឺបេះដូង និងទឹកនោមផ្អែម។ ការញុំាបង្អែមច្រើនក៏ធ្វើឱ្យអ្នកមានថាមពលលើសដែរ ប្រព័ន្ធរំលាយអាហារត្រូវធ្វើការងារធ្ងន់ធ្វើឱ្យគេងមិនលក់។ ២. អាហារចៀន អាហារចៀនច្រើនតែមានរសជាតិទាក់ទាញ ដែលធ្វើឱ្យការបរិភោគកាន់តែឆ្ងាញ់។ ទោះយ៉ាងណា…
ជីវិតនិងសុខភាពបច្ចុប្បន្ន បំពង់ដាក់ទឹកក្ដៅត្រជាក់ ដែលគេចំណាំតែហៅថាបំពង់ទឹកប្រេន ឬទែម៉ូដាក់ទឹក គឺជាបំពង់ទឹកដ៏ពេញនិយមសម្រាប់មនុស្សគ្រប់គ្នា ព្រោះវាងាយស្រួលនឹងថែរក្សាទឹកឱ្យស្ថិតក្នុងសីតុណ្ហភាពដែលអ្នកចង់បាន និងងាយស្រួលដាក់តាមខ្លួនផងដែរ។ តែយ៉ាងណាមិញ បំពង់ទឹកនេះដែរ គឺយើងចំណាំតែដាក់ទឹកក្ដៅ ឬត្រជាក់ធម្មតា តែក៏មានអ្នកខ្លះគាត់ដាក់ភេសជ្ជៈផ្សេងៗ ដែលជាហេតុ ឬជាផលមិនល្អនោះឡើយ។ ដូច្នេះ មានភេសជ្ជៈ៣ប្រភេទ ដែលអ្នកមិនគួរដាក់នៅក្នុងបំពង់ទឹកនេះទេ។ ១. ទឹកផ្លែឈើផ្សេងៗដែលមានជាតិជូរ ប្រភេទទឹកផ្លែឈើដូចជា ទឹកក្រូច ទឹកក្រូចឆ្មា ទឹកក្រូចថ្លុង ទឹកផ្លែប៉ោម ទឹកប៉េងប៉ោះ … ឬអាហារដែលមានជាតិអាស៊ីតខ្ពស់ដូចជា ទឹកជ្រលក់ ទឹកស៊ុបជូរជាដើម … គឺមិនត្រូវបានអនុញ្ញាតឱ្យដាក់ក្នុងដបទែម៉ូទេ។ មូលហេតុគឺថា…
ជីវិតនិងសុខភាពការមើលឃើញគីឡូរបស់ខ្លួនឯងឡើងមិនត្រឹមតែនាំឱ្យមានការខកចិត្តប៉ុណ្ណោះទេប៉ុន្តែវាក៏អាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើនផងដែរ។ យោងតាមការស្រាវជ្រាវ ការលើសទម្ងន់បង្កើនហានិភ័យនៃការស្លាប់មុនអាយុ។ ទោះជាយ៉ាងណាក៏ដោយកត្តាដែលអាចធ្វើឲ្យឡើងទម្ងន់ត្រូវបានគេរកឃើញនៅក្នុងទម្លាប់នៅពេលល្ងាចរបស់យើងទាំងអស់គ្នា។ ប្រសិនបើអ្នកដឹងអំពីហេតុផលដែលអ្នករកឃើញអ្នកនឹងមានប្រុងប្រយ័ត្ននិងជ្រើសរើសរបៀបរស់នៅដែលមានសុខភាពល្អជាងមុន។ ដូច្នេះហើយយើងបានប្រមូលនូវកំហុសមួយចំនួនមុនពេលចូលគេងទូទៅបំផុតដែលជាហេតុផលនាំឱ្យឡើងទម្ងន់។ 1. ញ៉ាំអាហារនៅពេលយប់ជ្រៅ © Depositphotos.com © Depositphotos.com យោងតាមការសិក្សាបានដាស់តឿនយើងថាការញ៉ាំអាហារនៅពេលយប់ជ្រៅធ្វើឲ្យឡើងទម្ងន់។ លើសពីនេះទៀតវាអាចបង្កើនកូលេស្តេរ៉ុលកម្រិតអាំងស៊ុយលីននិងជះឥទ្ធិពលជាអវិជ្ជមានដល់អ័រម៉ូនរបស់យើង។ 2. កុំញ៉ាំកាហ្វេនៅពេលយប់ © Depositphotos.com © Depositphotos.com ញ៉ាំកាហ្វេនៅពេលយប់វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកប៉ុណ្ណោះទេប៉ុន្តែអ្នកគួរតែទទួលទានកាហ្វេរយៈពេល ៦ ម៉ោងមុនពេលចូលគេង។ អ្នកវិទ្យាសាស្ត្រក៏ពន្យល់ដែរថានៅក្នុងកាហ្វេមានជាតិអាស៊ីតក្លូរីនដែលអាចធ្វើឲ្យយើងឡើងទម្ងន់ផងដែរ។ សូមព្យាយាមទទួលទានទឹកក្តៅជំនួសកាហ្វេវិញទើបល្អ។ 3. គេងមិនបានគ្រប់គ្រាន់ © Depositphotos.com ©…
ជីវិតនិងសុខភាពទម្លាប់ទាំង ៥ យ៉ាងនេះ ដែលមនុស្សជាច្រើនតែងតែធ្វើ ហើយក៏ជាហេតុដែលធ្វើឱ្យខូចដល់ចង្កេះ និងបណ្តាលឱ្យមានបញ្ហាឆ្អឹងចង្កេះផងដែរ។ ដូច្នេះអ្នកគួរតែដឹង និងប្រុងប្រយ័ត្ន កុំឱ្យអ្វីៗហួសពេល។ ១. ប្រើស្មាតហ្វូនជាប្រចាំ ការប្រើប្រាស់ទូរសព្ទធម្មតា គឺជាអ្វីដែលមនុស្សជាច្រើនតែងតែលេងជាប្រចាំ មានមនុស្សជាច្រើនដែលមិនទុកវាចោលក្នុងកាលៈទេសៈណាក៏ដោយ សូម្បីតែពេលបរិភោគអាហារ ឬទៅបង្គន់។ ប៉ុន្តែតើអ្នកដឹងទេ ព្រោះអេក្រង់ទូរស័ព្ទមិនដល់កម្រិតភ្នែកទេ ពេលប្រើវាអ្នកច្បាស់ជាត្រូវឱនក្បាលបណ្តាលឱ្យឆ្អឹងកពត់ និងលាតសន្ធឹង។ ការសិក្សាមួយក៏បានវាស់ទម្ងន់លើឆ្អឹងខ្នងមាត់ស្បូននៅមុំផ្សេងៗគ្នា ហើយបានរកឃើញថា ប្រសិនបើអ្នកបត់ចុះក្រោម ៦០ ដឺក្រេដើម្បីមើលលើអេក្រង់ សម្ពាធគឺស្មើនឹងអ្នកកំពុងតែដាក់ក្មេងនៅលើស្មា។ ក្មេងមានទម្ងន់ ២៧ គីឡូក្រាមនៅលើស្មា។ នេះមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ទេ ប៉ុន្តែតាមពិតដាក់សម្ពាធយ៉ាងខ្លាំងទៅលើឆ្អឹងខ្នងរបស់អ្នក។ ២.…
ជីវិតនិងសុខភាពគ្រប់គ្នាប្រាកដជាដឹងថា ចំណីអាហារដែលមានរុយរោមគឺមិនល្អ វាមេរោគខ្លាំងណាស់ តែក៏មានអ្នកខ្លះ បានត្រឹមតែយកដៃបក់រុយចេញ ហើយក៏បន្តទទួលទានទៀត ដោយមិនបានចោលវានោះឡើយ។ តែយ៉ាងណា ៤ចំណុចខាងក្រោមនេះ វានឹងបង្ហាញឱ្យអ្នកបានយល់កាន់តែច្បាស់ថា អ្នកមិនគួរទទួលទានចំណីអាហារដែលរុយរោមនោះទេ។ ១. ពេលវារោម គឺវាបានក្អួតលើអាហាររបស់អ្នកហើយ រុយចិញ្ចឹមដោយជញ្ជក់វត្ថុរាវចូលក្នុងមាត់របស់វា។ រូបរាងមាត់គឺជាហេតុផលដែលពួកវាត្រូវបង្វែរអាហារទាំងអស់ទៅជាអង្គធាតុរាវ។ ដើម្បីធ្វើដូចនេះ វានឹងបញ្ចេញទឹកមាត់លើម្ហូបរបស់អ្នក។ ទឹកមាត់នេះមានផ្ទុកនូវអ្វីដែលពួកវាបានបរិភោគពីមុនដូចជាសាច់រលួយ ឬក៏អាចជាលាមកផងដែរ។ អង់ស៊ីមរំលាយអាហារមាននៅក្នុងទឹកមាត់បំបែករចនាសម្ព័ន្ធរឹងមាំនៃអាហារជួយឱ្យពួកវាស្រូបយកអាហាររាវទោវិញ។ ២. សត្វរុយញីអាចពងលើអាហាររបស់អ្នក អាហារសេសសល់ដែលអ្នកបានទុកសម្រាប់ពេលក្រោយអាចប្រែទៅជាសម្បុកដ៏ល្អសម្រាប់សត្វរុយពងដាក់។ រុយអាចដាក់ពងបាន ១២០-១៣០ ពងក្នុងពេលតែមួយ។ ហើយមួយសន្ទុះក្រោយមកពងនឹងញាស់ទៅជាកូនរុយ (ឬត្រូវបានគេហៅថា ដង្កូវតូចៗ) ។ ដង្កូវទាំងនេះអាចក្លាយទៅជាបាក់តេរី…
ជីវិតនិងសុខភាពការគេងពិតជាសំខាន់សម្រាប់មនុស្សយើង តែយ៉ាងណា ប្រសិនបើអ្នកគេងតិចពេក ឬច្រើនពេកក៏មិនល្អសម្រាប់សុខភាពអ្នកដែរ។ យ៉ាងណាមិញ អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមវ័យជាមួយនឹងពេលកំណត់ក្នុងការគេង។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន ដែលអ្នកនឹងអាចទទួលបានពីការគេងបានគ្រប់គ្រាន់ ជាពិសេសគឺ អ្នកកំណតការគេងទៀងពេលត្រឹមម៉ោង១០យប់ជាប្រចាំ។ ១. យើងនឹងទទួលបានការគេងច្រើនបំផុត ដំណេករបស់យើងត្រូវបានបែងចែកជាវដ្ដរយៈពេល ៩០ នាទីនៃការគេងធ្ងន់ និងស្រាល ចាប់ពីចលនាភ្នែកដែលមិនរហ័សទៅជាគេងមិនលក់ រហូតដល់ចលនាភ្នែករហ័សអាចគេងលក់ស្កប់ស្កល់។ ផ្នែកជ្រៅ និងសម្រាកបំផុតនៃការគេងរបស់យើងគឺចន្លោះពីម៉ោង ១០ យប់។ នេះមានន័យ ថាអ្នកត្រូវសម្រាកឱ្យបានពេញលេញអ្នកគួរតែចាប់ផ្តើមគេងលក់ស្រួលនៅត្រឹមម៉ោងនេះ។ ដូចគ្នានេះផងដែរ ការសិក្សាមួយបាននិយាយថា ការគេងមុន និងយូរជាងនេះជួយឱ្យយើងបញ្ឈប់គំនិតអវិជ្ជមាន និងគួរឱ្យព្រួយបារម្ភដែលអាចធ្វើឱ្យយើងគេងពេលយប់។ ២.…