ឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ណែនាំពីវិធីថែទាំផ្ទៃមុខ និងស្បែកឱ្យស្រស់ស្អាត

Knongsrok 1
ការផ្សាយពាណិជ្ជកម្ម

#វិធីថែទាំផ្ទៃមុខនិងស្បែកឱ្យស្រស់ស្អាត

បុគ្គលិកខ្ញុំ និងយុវជនជាច្រើនតែងតែសួរខ្ញុំពីការថែទាំផ្ទៃមុខនិងស្បែក។ ពួកគាត់តែងសួរខ្ញុំថា តើខ្ញុំមានវិធីអ្វីធ្វើឱ្យផ្ទៃមុខនិងស្បែកស្រស់ស្អាត ភ្លឺរលោង និងក្មេងជាងវ័យ។ ខ្ញុំមិនអាចឆ្លើយសំណួរនេះទៅពួកគាត់គ្រប់គ្នាបានទេ ដូច្នេះខ្ញុំសូមឆ្លើយតាមគេហទំព័រហ្វេសប៊ុករបស់ខ្ញុំទៅចុះ។

ការផ្សាយពាណិជ្ជកម្ម

136144269_3959790300733066_7272577901938692664_o (1)

មានវិធីជាច្រើនជួយឱ្យផ្ទៃមុខនិងស្បែករបស់យើងស្រស់ស្អាត ភ្លឺរលោង និងក្មេងជាងវ័យ ប៉ុន្តែពេលនេះ ខ្ញុំសូមលើកយកវិធីសាមញ្ញៗនិងមានប្រសិទ្ធភាព ៨ចំណុចមកចែកជូនមិត្តអ្នកអានដូចតទៅ៖

ការផ្សាយពាណិជ្ជកម្ម

ទី១. ពិសាទឹកបរិសុទ្ធ ឬទឹកស្អាតឱ្យបាន៨ទៅ១៥កែវក្នុងមួយថ្ងៃ

Water

ការផ្សាយពាណិជ្ជកម្ម

ទឹកជួយ​ឱ្យកោសិកានិងសរីរាង្គមានសុខភាពល្អ ស្បែកស្រស់ថ្លានិងភ្លឺរលោង ធ្វើឱ្យក្រលៀនដំណើរការល្អ ធ្វើឱ្យប្រមាត់ចម្រាញ់ទឹកបានល្អ ធ្វើឱ្យសរីរាង្គក្រោយ​ស្លាបប្រចៀវខាងឆ្វេងចម្រាញ់ឈាមបានល្អជាដើម។ ផ្ទុយទៅវិញ បើក្នុងខ្លួនយើងខ្វះជាតិទឹកឬបាត់បង់ជាតិទឹក នឹងធ្វើឱ្យស្បែករបស់យើងជ្រីវជ្រួញ គ្រើម ចាស់ជាងវ័យ។ មិនតែប៉ុណ្ណោះ វានឹងធ្វើឱ្យយើងរលាកតម្រងនោមញឹកញាប់ រលាកក្រពះ មហារីកពោះវៀនធំ ស្អិតពោះវៀន ខួរក្បាលឆាប់ស្ងួតដែលធ្វើឱ្យយើងសឺៗ ស្រវាំងភ្នែក ងងឹតភ្នែក រូងភ្នែក មាត់ស្ងួត ស្អិត និងធុំក្លិន។

ដូច្នេះ សូមពិសាទឹកឱ្យបានច្រើន គឺពិសាចាប់ពី៨ទៅ១៥កែវក្នុងមួយថ្ងៃ អាស្រ័យទៅតាមមាឌបុគ្គលម្នាក់ៗ។ ការពិសាទឹកនេះទៀតសោត ពុំចាំ​បាច់​ទាល់តែស្រេកទើបពិសានោះទេ គឺត្រូវពិសាឱ្យបានញឹកញាប់ និង​ឱ្យគ្រប់ជាតិទឹកក្នុងខ្លួន ទោះបីមិនស្រេកដ៏ដោយចុះ។

ការផ្សាយពាណិជ្ជកម្ម

ទី២. ពេលដើរចេញទៅក្រៅផ្ទះត្រូវកម្ដៅថ្ងៃ ឬមិនត្រូវកម្ដៅថ្ងៃក៏ដោយចុះ សូមកុំទាន់លុបលាងមុខភ្លាមៗឱ្យសោះ

នៅពេលត្រឡប់ចូលក្នុងផ្ទះវិញ សូមកុំទាន់លុបលាងមុខភ្លាមៗឱ្យសោះ យើងត្រូវរង់ចាំយ៉ាងហោចណាស់១០ទៅ១៥នាទីសិន សឹមលុបលាងមុខ។ ព្រោះថា បើយើងលុបមុខទាំងដែលស្បែកមុខកំពុងតែក្ដៅ វានឹងធ្វើឱ្យស្បែកមុខយើងជាំឬរោល។ ដ្បិតអីបើយើងលុបលាងមុខភ្លាមៗ ស្បែកមុខយើងមិនទាន់បិទរន្ធជិត ធ្វើឱ្យមេរោគចូលក្នុងផ្ទៃមុខ បង្កឱ្យស្បែកមុខយើងកើតមុនឬរលាកដំបៅ។

ការផ្សាយពាណិជ្ជកម្ម

ទី៣. កុំយកម្រាមដៃទៅប៉ះឬអង្អែលផ្ទៃមុខ ញេចឬឆ្កឹះមុនលេង

4 9

ការផ្សាយពាណិជ្ជកម្ម

កុំយកម្រាមដៃទៅប៉ះឬអង្អែលផ្ទៃមុខ ញេច ឬឆ្កឹះមុនលេង ព្រោះវាធ្វើឱ្យមេរោគដែលជាប់ដៃយើងចូលក្នុងរន្ធស្បែកមុខ ជាហេតុធ្វើឱ្យមុខយើងដំបៅលើសដើម កើតមុនលើសដើម។ នៅពេលយើងយកម្រាមដៃទៅ​ញេចមុន វានឹងឆ្លងពីមួយចំហៀងទៅមួយចំហៀងទៀត ដោយសារមុខយើងគ្មានសរសៃឈាមបិទបើកទេ ខុសពីសរសៃឈាមសរីរាង្គដទៃទៀត។

ប៉ុន្តែបើចង់ញេចមុន ត្រូវទុកមុនឱ្យទុំសិនសឹមញេច ហើយមុនពេលញេចត្រូវយកអាល់កុលឬសាប៊ូលាងដៃនិងលាងមុខសិនដើម្បីសម្លាប់មេរោគ។ បន្ទាប់មក យកសំឡីឬក្រដាសជូតមាត់មកទ្រាប់ច្របាច់គ្រាប់មុននិង​ឈាមឱ្យអស់ ឬយកក្រដាសជូតមាត់ដែលមានអាល់កុលមកជូតពីលើ រហូតដល់ឈាមឈប់ហូរ មេរោគលែងចូល រួចសឹមយើងយកថ្នាំផ្សះ Neosporin មកលាបពីលើមួយថ្ងៃ៣ទៅ៤ដង។ ធ្វើបែបនេះ រន្ធមុនជាសះលឿន អត់ដំបៅ មេរោគអត់ចូល អត់ក្លាយ មុខអត់ប្រហោង។

ទី៤. ត្រូវលុបមុខជាមួយទឹកធម្មតា(ទឹករ៉ូប៊ីណេ)ឱ្យបានញឹកញាប់

Xl_iStock_000010306960Small

ហោចណាស់ត្រូវលុបមុខឱ្យបាន៤ដងក្នុងមួយថ្ងៃ ហើយយកកន្សែងស្អាតមក​ជូតផ្ទៃមុខថ្នមៗ។ មែនទែនទៅ ពេលចេញទៅក្រៅផ្ទះ ដូចជាទៅរៀនឬទៅធ្វើការ គួរដាក់កន្សែងស្អាតតាមខ្លួន ដើម្បីជូតមុខក្រោយពេល​លុប​លាងមុខរួច។ បើសិនជាមានលទ្ធភាព គួរទិញសាប៊ូ Cetaphil ទុកលុបមុខពេលព្រឹក និងពេលយប់មុនចូលគេង។

សូមបញ្ជាក់ថា យើងលុបលាងមុខ១ឬ២សប្ដាហ៍ដំបូង ស្បែកមុខយើងរៀងតឹងនិងរបកបន្តិច ប៉ុន្តែបើយើងលុប១ខែទៅ២ខែ កោសិកាដែលតឹងឬរបកនោះនឹងជ្រុះឯកឯង ហើយនឹងធ្វើឱ្យស្បែកយើងទប់ល្មើយ ភ្លឺរលោង។ ម្យ៉ាងសូម្បីមុនក្នុងសាច់យើងក៏លៀនចេញមកដែរ ហើយយើងគ្រាន់តែប៉ះឬសង្កត់តិចៗវានឹងចេញមក។

ទី៥. មុនពេលចូលគេងត្រូវលុបមុខ និងកក់សក់ជារៀងរាល់ថ្ងៃ

Shampoo Hair

ការកក់សក់រាល់ថ្ងៃធ្វើឱ្យស្បែកក្បាលស្រឡះ សក់ចាស់ជ្រុះ សក់ថ្មីឆាប់ដុះ កោសិកាចាស់ជ្រុះ កោសិកាថ្មីដុះឡើងវិញ និងធ្វើឱ្យស្បែកក្បាលគ្មានខ្លាញ់ គ្មានមេរោគ គ្មានធូលី ធ្វើឱ្យស្បែកក្បាលនិងផ្ទៃមុខយើងស្រស់ស្អាត។ ប៉ុន្តែបើធ្វើបែបនេះហើយនៅតែចេញមុន ដំបៅមុខទៀត នោះមកពីយើងអត់ប្ដូរស្រោមខ្នោយ អត់បោកគក់ស្រោមខ្នោយ។

ទី៦. បោកគក់ស្រោមខ្នើយ

តើប៉ុន្មានថ្ងៃទើបអ្នកទាំងអស់គ្នាបោកគក់ស្រោមខ្នើយម្ដង? អ្នកខ្លះថា១ខែបោកគក់ម្ដង ចំណែកអ្នកខ្លះទៀតថាកន្លះឆ្នាំទើបបោកគក់ម្ដង។ បើខ្ជិលដល់ម្ល៉ឹងៗ តើឱ្យផ្ទៃមុខរលោងស្អាតយ៉ាងម៉េចនឹងកើតទៅ? ក្នុងមួយសប្ដាហ៍ត្រូវបោកគក់ ឬប្ដូរស្រោមខ្នើយ​ឱ្យបាន១ដងយ៉ាងតិច ហើយត្រូវហាលស្រោមខ្នើយទាំងនោះឱ្យត្រូវកម្ដៅថ្ងៃ ដើម្បីឱ្យវាងាប់មេរោគអស់។ ព្រោះបើយើងមិនងាយប្ដូរ ឬមិនងាយ​បោកគក់ស្រោមខ្នើយទេ វានឹងបង្កជាមេរោគចៃដីនិងមេរោគផ្សេងៗនៅជាប់ស្រោមខ្នើយនោះ លុះពេលយើងកើយទៅធ្វើឱ្យមុខយើងឡើងមុន​ឬ​អាឡែកហ្ស៊ីជាដើម។

ទី៧. កាត់បន្ថយការញ៉ាំអាហារដែលមានជាតិខ្លាញ់ ហឹរ ជូរ ចត់ ខ្លោច ខ្វះអនាម័យ និងប្រើគ្រឿងគ្រៅច្រើន

ដ្បិតអីអាហារទាំងអស់ហ្នឹងសុទ្ធតែ​អាឡែកហ្ស៊ីជាមួយស្បែកមុខរបស់យើង។ ផ្ទុយទៅវិញ យើងត្រូវញ៉ាំជាតិទឹកដោះគោឱ្យបានច្រើន ព្រោះវាមានជាតិកាល់ស្យូម និងមានវីតាមីនប៊ី(B) និងវីតាមីនអ៊ី(E) ដែលជួយស្បែកយើងឱ្យរលោង និងស្រស់ថ្លា។ មួយវិញទៀត ត្រូវញ៉ាំបន្លែផ្លែឈើដែលមានវីតាមីនស៊ី ព្រោះវាជួយការពាររាងកាយយើងឱ្យរឹងមាំ មិនងាយដំបៅ មិនងាយឈឺ មិនងាយរលាក។

ទី៨. កុំលាបឡេ ឬម្សៅផ្ដេសផ្ដាស

ឡេ និងម្សៅ គឺជាផលិតផលដែលមានផ្ទុកសារធាតុគីមី ដែលអាចធ្វើឱ្យស្បែករបស់យើងអាឡែកហ្ស៊ី រមាស់ ហើម ឡើងក្រហម និងដំបៅជាដើម។ ប៉ុន្តែក្នុងករណីចង់លាប យើងត្រូវតែ​លាបសាកល្បងត្រង់កន្លែងណាមួយសិន។ នៅពេលលាបសាកល្បងហើយពុំឃើញមានប្រតិកម្មអ្វីទេ នោះយើងអាចលាបបាន។ ក៏ប៉ុន្តែសូមចាំថា បើចង់ប្រើផលិតផលឡេឬម្សៅណាមួយ ត្រូវពិនិត្យផលិតផលនោះមើលសិន​ថា តើមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឬអត់? បើផលិតផលនោះគ្មានការទទួលស្គាល់ពីក្រសួង សុខា ភិបាលទេ សូមកុំប្រើឱ្យសោះព្រោះ​វាអាចបង្កគ្រោះថ្នាក់ដល់យើងបាន៕

#សម្រង់ប្រសាសន៍_ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយ_MJQUP_Team

ការផ្សាយពាណិជ្ជកម្ម