ជីវិតនិងសុខភាពក្រៅពីការជ្រើសរើសប្រភេទអាហារដែលត្រឹមត្រូវនិងល្អចំពោះសុខភាព ដោយឡែកលើផ្នែកភេសជ្ជៈអ្នកក៏គួរតែទទួលទាននូវប្រភេទភេសជ្ជៈណាដែលល្អចំពោះរាងកាយបានហើយ។ ខាងក្រោមយើងណែនាំភេសជ្ជៈ ៥ ដែលល្អបំផុតចំពោះសុខភាព ជួយឲ្យស្បែកភ្លឺស្អាត និងក្មេងជាងវ័យ៖ ៥) ទឹកដូង ទឹកដូងមានផ្ទុកកាឡូរីទាប មិនធ្វើឲ្យឡើងទម្ងន់ ហើយមានជាតិវីតាមីន និងជាតិរ៉ែច្រើននៅក្នុងនោះ។ ទទួលទានទឹកដូងជាប្រចាំក្នុងកម្រិតមធ្យមមួយ គឺអាចជួយព្យាបាលស្បែកស្ងួត និងបញ្ចៀសភាពចាស់មុនអាយុ។ ជាងនេះវាក៏អាចជួយគ្រប់គ្រងសម្ពាធឈាម និងជាតិស្កររបស់យើងឲ្យដំណើរការទៅបានល្អផងដែរ ហើយជាពិសេសគឺជួយពង្រឹងសមត្ថភាពនៃប្រព័ន្ធរំលាយអាហារ។ ៤) ទឹកការ៉ុត ការ៉ុតគឺសំបូរទៅដោយវីតាមីន A ដែលល្អសម្រាប់ស្បែក ហើយការទទួលទានទឹកការ៉ុតជាប្រចាំនោះហើយជាអាថ៌កំបាំងដែលជួយឲ្យស្បែកស្រអាប់ ប្រែមកជាស្បែកភ្លឺថ្លា។ ល្អបំផុតគួរទទួលទានទឹកការ៉ុត ១ កែវជារៀងរាល់ថ្ងៃ ដែលវាក្រៅពីជួយដល់ស្បែក ជាងនេះក៏ជួយរក្សាទម្ងន់រាងកាយទៀតផង។ ៣)…
ជីវិតនិងសុខភាពជឿថាមនុស្សភាគច្រើនប្រាកដជាស្គាល់ ហើយធ្លាប់បានទទួលទាននូវគ្រាប់ផ្កាឈូករ័ត្ន ព្រោះវាងាយស្រួលរកទិញ និងមានតម្លៃធូរថ្លៃ។ ខ្លះគិតថាគ្រាន់តែយកមកតេសកុំឲ្យអផ្សុកមាត់ ប៉ុន្តែការពិតទៅវាមានអត្ថប្រយោជន៍ធំៗដល់ទៅ ១០ ដែលល្អចំពោះសុខភាពជាច្រើនផ្នែក៖ ១០) កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល សារធាតុ Polyunsaturated ក្នុងគ្រាប់ផ្កាឈូករ័ត្ន វាអាចចូលទៅជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ ដែលមានហានិភ័យអាចបណ្តាលឲ្យយើងកើតជំងឺដាច់សរសៃឈាមបេះដូង។ ៩) ល្អសម្រាប់សុខភាពឆ្អឹង ឆ្អឹងជាជាលិកាដែលត្រូវការសារធាតុចិញ្ចឹម ដូចជាផ្នែកផ្សេងទៀតនៃរាងកាយអ៊ីចឹងដែរ ហើយសារធាតុម៉ាញេសូម រ៉ែ និងផូរស្វ័រជាដើមគឺសុទ្ធសឹងតែមាននៅក្នុងគ្រាប់ផ្កាឈូករ័ត្ន។ ៨) ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម សម្រាប់មនុស្សភាគច្រើនដែលឧស្សាហ៍ទទួលទានគ្រាប់ផ្កាឈូករ័ត្ន គឺនឹងទទួលបានការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អប្រសើរជាងមុន នោះក៏ដោយសារតែវាមានផ្ទុកនូវសរសៃ ដែលអាចកាត់បន្ថយនូវការស្រូបយកជាតិស្ករក្នុងឈាម ស្របពេលដែលម៉ាញេសូមវាពង្រឹងនូវបម្រែបម្រួលនៃអាំងស៊ុយលីន។ ៧) ពង្រឹងការបន្សាបជាតិពុល សេលេញ៉ូមគឺជាសារធាតុរ៉ែដ៏សំខាន់ដែលវាចូលទៅកម្ចាត់នូវកាកសំណល់អាក្រក់ក្នុងរាងកាយ…
ជីវិតនិងសុខភាពមានមនុស្សជាច្រើនចង់ស្រកទម្ងន់ខ្លាំងណាស់ ហើយផ្តោតតែលើការហាត់ប្រាណមួយមុខ ខណៈដែលលទ្ធផលទទួលបានមកវិញ ក៏មិនងាយជាទីគាប់ចិត្តនោះដែរ។ តាមពិតទៅតាមការស្រាវជ្រាវ ការចង់សម្រកទម្ងន់ឬទប់ស្កាត់មិនឲ្យឡើងទម្ងន់រាងកាយ វាក៏ស៊ីសងទៅលើទម្លាប់និងសកម្មភាពនៃការរស់នៅរបស់មនុស្សម្នាក់នោះផងដែរ។ ជាក់ស្តែងដូចជាទម្លាប់នៅពេលព្រឹកព្រលឹមទាំង ៤ នេះ បើអ្នកមិនផ្លាស់ប្តូរទេនោះ រាងកាយរបស់អ្នកនឹងងាយឡើងទម្ងន់ឆាប់រហ័សបំផុត៖ ៤) មិនរៀបចំកន្លែងគេងឲ្យបានស្អាត ក្រោយពេលក្រោក តាមការស្រាវជ្រាវបង្ហាញឲ្យឃើញថា អ្នកដែលក្រោកពីដំណេកហើយពុំបានរៀបចំកន្លែងគេងឲ្យបានស្អាត នោះមានហានិភ័យធ្វើឲ្យឆាប់ឡើងទម្ងន់យ៉ាងរហ័ស។ នោះក៏ដោយសារតែពួកគេជាមនុស្សដែលមិនចេះបង្កើតវិន័យសម្រាប់ខ្លួនឯង បែបនេះគេជឿថាការដាក់វិន័យទៅលើការសម្រកទម្ងន់ក៏ពិបាកនឹងធ្វើទៅបានដូចគ្នា។ ជាការណែនាំល្អបំផុត អ្នកគួរឆ្លៀតពេលបន្តិចដើម្បីរៀបចំកន្លែងគេងឲ្យបានស្អាត និងជាការបំភ្លឺថ្ងៃថ្មីដ៏ស្រស់ស្រាយរបស់អ្នកផងដែរ។ ៣) មិនទទួលទានអាហារពេលព្រឹក កុំថាមួយថ្ងៃបាយព្រឹក បាយថ្ងៃ បូកចូលគ្នានាំឲ្យអ្នកស្រកទម្ងន់នោះ វាជារឿងច្រឡំធំហើយ ផ្ទុយទៅវិញនាំឲ្យអ្នកឡើងទម្ងន់លើសដើម។ តាមការស្រាវជ្រាវដដែលបង្ហាញថា នៅពេលដែលមនុស្សអត់បាយព្រឹក…
ជីវិតនិងសុខភាពកាហ្វេជាភេសជ្ជៈមួយប្រភេទដែលមនុស្សទូទៅចូលចិត្តទទួលទានជាប្រចាំ ដោយមិនថាតែបុរស នារី អ្នកមានមាឌស្គម មាឌធាត់ ហើយជាពិសេសគឺអ្នកដែលធ្វើការនៅការិយាល័យ អត់វាមិនសូវបាននោះទេ។ ក្រៅពីផ្តល់អត្ថប្រយោជន៍មួយចំនួន ជាងនេះវាក៏អាចជួយដល់ការសម្រកទម្ងន់បានទៀតផង ឲ្យតែអ្នកមានតិចនិកទទួលទានវាឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះ Knongsrok បង្ហាញ ២ ចំណុចសម្រាប់អ្នកចង់សម្រកទម្ងន់តាមរយៈការទទួលទានកាហ្វេ៖ ២) កាត់បន្ថយឬបញ្ឈប់ ការទទួលទានកាហ្វេជាមួយស្ករ និង Cream ដូចអ្នកដឹងស្រាប់ហើយ ស្ករនិង Cream គឺជាសត្រូវដែលប្រឆាំងនឹងការស្រកទម្ងន់។ បែបនេះនៅរាល់ពេលទទួលទានកាហ្វេ អ្នកគួរតែកាត់បន្ថយឲ្យបាននៅការដាក់គ្រឿងផ្សំទាំងនេះ ហើយបើអាចទម្លាប់ទទួលទានកាហ្វេខ្មៅបានទៀត គឺកាន់តែល្អ ព្រោះវាមានលាយបញ្ចូលគ្នាតែទឹក និងជាតិកាហ្វេអ៊ីនតែប៉ុណ្ណោះ។ ១) ទទួលទានកាហ្វេមុនធ្វើលំហាត់ប្រាណ…
ជីវិតនិងសុខភាពជាទូទៅសម្រាប់ប្រជាជនជប៉ុន អ្នកនឹងមិនសូវឃើញពួកគេមានរូបរាងធាត់ ឬលើសទម្ងន់នោះទេ ហើយជាពិសេសគឺនារីៗ អាចថែរូបរាងកាយបានយ៉ាងល្អ។ តាមការណែនាំនូវវិធីពិសេស ៥ ពីនារីជប៉ុន យើងសូមបង្ហាញអ្នករាល់គ្នាអំពីវិធីសម្រកទម្ងន់ ដែលវាសាមញ្ញ ហើយងាយមិនទាមទារការចំណាយកម្លាំងអ្វីច្រើននោះទេ៖ ៥) ទទួលទានចេកជាមួយទឹក ចាប់ផ្តើមពីពេលព្រឹកទៅ អ្នកអាចទទួលទានចេក ២-៣ ផ្លែជាមួយទឹកប៉ុន្មានកែវ ដោយជាធម្មតានៅពេលដែលសារជាតិសរសៃ (Fiber) របស់ចេក ជួបគ្នាជាមួយនឹងទឹក នោះវានឹងឆាប់ជួយឲ្យអ្នកឆ្អែតពេញពោះ។ ចំពោះអាហារពេលល្ងាចចូរទទួលទានឲ្យបានមុនម៉ោង ៦ ល្ងាច ហើយផ្តោតលើប្រភេទអាហារបន្លែជាពិសេស។ ៤) ផឹកតែបៃតងក្តៅ រៀងរាល់ទទួលទានអាហាររួច តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឲ្យយើងមិនចាស់ជាងវ័យ ហើយជាងនេះក៏អាចកម្ចាត់បាក់តេរីក្នុងពោះវៀនផងដែរ។…
ជីវិតនិងសុខភាពជឿថាមនុស្សស្រីមួយចំនួនប្រាកដជាបានជួបនូវបញ្ហាផ្នែកនៃជើងគឺឡើងធំខុសពីផ្នែកផ្សេងទៀតដែលចង់បាន តួយ៉ាងដូចជាផ្នែកទ្រគាក ឬផ្នែកទ្រូងជាដើម ដែលចង់បានធំ បែរជាមិនបានទៅវិញ។ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីជើងរបស់អ្នកឡើងធំដូចទៅនឹងបុរស? ខាងក្រោមយើងបង្ហាញហេតុផលចាក់ចំៗចំនួន ៤៖ ៤) អង្គុយយូរ អង្គុយយូរពេក នឹងធ្វើឲ្យលំហូរឈាមដំណើរការមិនស្រួល ទើបជាលទ្ធផលនាំឲ្យជើងរបស់អ្នកធំ។ ៣) ឈរយូរ ឈរយូរពេកក៏មិនល្អដែរ ពោលគឺទាំងការអង្គុយនិងឈរ ចូរធ្វើឲ្យនៅកម្រិតសមល្មមមួយ។ ព្រោះការឈរយូរពេកវានាំឲ្យសាច់ដុំភ្លៅតឹងឡើងរឹង បែបនេះចង់មិនឲ្យវាឡើង ចូរធ្វើលំហាត់ប្រាណតាមរយៈការដើរឲ្យបានច្រើន។ ២) ចូលចិត្តញុាំហឹរ នៅក្នុងប្រភេទអាហារហឹរ គឺមានផ្ទុកជាតិសូដ្យូមខ្ពស់ ដែលបណ្តាលឲ្យជើងរបស់អ្នកឡើងហើម។ ១) ទទួលទានទឹកមិនបានគ្រប់គ្រាន់ ការទទួលទានទឹកមិនបានគ្រប់គ្រាន់ ដែលនាំឲ្យខះជាតិទឹកក្នុងខ្លួន ហើយកង្វះខាតនៅការជួសជុលសារពាង្គកាយនៅផ្នែកជើងក្រោយពីវាបានរឹតបន្តឹង៕…
ជំងឺនិងឱសថដើមប្រមោយដំរី ដុះស្ទើពេញដី តែមិនសូវមានអ្នកដឹងថាអាចប្រើជាឱសថកបជំងឺសន្ធឹកមិនគួរឱ្យជឿ ដោយវាអាចព្យាបាលជំងឺ៖ ហើមសួត ដំបៅសួត បួសសួត ដំបៅក្នុងមាត់ ប្រទេះទឹកបាយ ក្អក ហឺត គ្រុន ផ្តាសាយ ពិស បូស នោមតិច នោមចេញឈាម ហើមបណ្តាលមកពីរលាកតំរងនោម និងប្រឆាំង ការរលាក និងហើម។ ប្រភេទរុក្ខជាតិ ៖ ប្រមោយដំរី សម្រាប់ការព្យាបាលជំងឺហើមសួត ដំបៅសួតបួសសួត ដំបៅក្នុងមាត់ ប្រមេះទឹកបាយ ក្អក ហឺត គ្រុនផ្តាសាយ ពិស…
ជីវិតនិងសុខភាពជាទូទៅស្ករកៅស៊ូអ្នកអាចទំពារាប់ម៉ោង ហើយវាមិនរលាយនឹងផ្លាស់ប្តូរទំហំឲ្យរួមនោះទេ ចុះបើសុខៗវាធ្លាក់ចូលទៅក្នុងពោះអ្នក ឬច្រឡំលេបចូលបាត់ តើវាមានផលប៉ះពាល់អ្វីដែរឬទេ? ជាការពិតក្នុងរាងកាយរបស់យើងវាមិនអាចរំលាយសារធាតុស្ករកៅស៊ូនោះបានទេ តែការដែលមានអ្នកលើកឡើងថាវានឹងនៅក្នុងពោះអ្នករយៈពេល ៧ ឆ្នាំ គឺវាមិនមែនជាការពិតឡើយ។ ផ្នែកសំខាន់នៃស្ករកៅស៊ូ គឺមិនរលាយដូចជាជាតិសរសៃដែលមាននៅក្នុងបន្លែនិងគ្រាប់ធញ្ញជាតិមួយចំនួនអ៊ីចឹងដែរ ហើយរាងកាយរបស់យើងមិនអាចផលិតអង់ស៊ីមរំលាយអាហារដើម្បីបំបែកវាបានឡើយ។ ដូច្នេះវាដូចជាអាហារដទៃទៀតដែរ ដោយវានឹងឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ហើយត្រូវបានធ្លាក់ចេញមកក្រៅតាមរយៈលាមក។ តើស្ករកៅស៊ូអាចនាំឲ្យមានការកកស្ទះនៅដំណើរការនៃផ្នែកពោះវៀនដែរឬទេ? ជាការពិតស្ករកៅស៊ូដែលធ្លាក់ទៅអាចឲ្យមានការរាំងស្ទះនៅដំណើរការនៃពោះវៀនដែរ តែវាកម្រនឹងកើតមានបំផុត។ ប្រសិនបើមនុស្សម្នាក់លេបស្ករកៅស៊ូចូលទៅ នោះអាចនឹងឲ្យនាំឲ្យមានបញ្ហាទល់លាមក ប៉ុន្តែច្រើនតែកើតឡើងតែលើកុមារតូចៗតែប៉ុណ្ណោះ។ ធ្លាប់មានការសិក្សានៅឆ្នាំ ១៩៩៨ បង្ហាញថា កុមារដែលធ្លាប់លេបស្ករកៅស៊ូចូលពោះ បានធ្វើឲ្យពួកគេមានការឈឺចាប់ធ្ងន់ធ្ងរនៅផ្នែកក្រពះ ហើយទល់លាមក និងមានការក្អួតចង្អោរខ្លះ។ តើវាត្រូវការពេលយូរប៉ុណ្ណាទើបស្ករកៅស៊ូនោះធ្លាក់ចេញមកក្រៅវិញ? យោងទៅតាមអ្នកជំនាញវាទាមទារពេលប្រហែល ៤០…
ជីវិតនិងសុខភាពនៅក្នុងសម័យឆ្នាំ ២០២១ ទៅហើយ រឿងបញ្ហាសុខភាពមិនថាតែបុរសឬនារី ចាំបាច់ត្រូវតែដឹង ហើយគួរតែបើកចំហ ព្រោះក្នុងទំនាក់ទំនងខ្លះយើងអាចមើលថែគ្នាទៅមកបាន និងដឹងសុខទុក្ខពីគ្នាកាន់តែស៊ីជម្រៅ។ ទាក់ទងនឹងរឿងរដូវរបស់ស្រ្តី មិនថាបុរសជាសង្សារ ឬស្វាមី ចាំបាច់គួរតែដឹង ព្រោះវាទាក់ទងនឹងសុខភាពរបស់មនុស្សស្រីដែលយើងស្រលាញ់។ ខាងក្រោមនេះជារឿង ៧ យ៉ាងដែលស្រ្តីត្រូវជៀសវាង កំឡុងពេលមករដូវ៖ ៧) កុំធ្វើលំហាត់ប្រាណខ្លាំងពេក ព្រោះដោយសារនៅពេលមករដូវ ស្រ្តីបានបាត់បង់ឈាមច្រើនរួចទៅហើយ បែបនេះប្រសិនណាហាត់ប្រាណខ្លាំងទៀតវានឹងធ្វើឲ្យបើកញើសច្រើន ហើយជួនខ្លះអាចឲ្យអ្នកសន្លប់។ វាជារឿងល្អក្នុងការធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការធ្វើយូហ្គាជាដើម។ ៦) កុំបរិភោគអាហារប្រភេទនេះ វាពិបាកនឹងតម តែបើជៀសបានគួរតែជៀស។ អាហារដែលមានជាតិខ្លាញ់ច្រើន តួយ៉ាងដូចជាដំឡូងចៀន ឬសាច់អាំងដែលមានខ្លាញ់ច្រើន…
ជីវិតនិងសុខភាពអនាម័យគឺជាអ្វីដែលមនុស្សគ្រប់រូបគួរតែធ្វើ ប៉ុន្តែផ្នែកទាំង ៥ នេះលើរាងកាយ ក៏មិនចាំបាច់សម្អាតញឹកញាប់ពេកដែរ ព្រោះមានភាពកខ្វក់បន្តិចទើបវានាំប្រយោជន៍ដល់សុខភាព។ ផ្ចិត ដោយសារតែផ្ចិតវាមានផ្នត់ជាច្រើនធ្លាក់ទៅក្នុងយ៉ាងជ្រៅ ដែលនាំឲ្យសំណល់ខ្មៅវាចេះតែកើតមានជាប់នោះជារឿយៗ។ អ្នកខ្លះទៅក៏ទម្លាប់សម្អាតវាយ៉ាងទៀងទាត់ហើយហ្មត់ចត់បំផុត តែទោះជាយ៉ាងណាទង់ផ្ចិតមិនចាំបាច់សម្អាតវាពេកនោះទេ។ ដោយសារតែនៅពេលអ្នកសម្អាតញឹកញាប់ពេក វាធ្វើឲ្យទងផ្ចិតបាត់បង់នូវស្រទាប់ការពារខាងក្រៅ ហើយអាចអាចអនុញ្ញាតឲ្យខ្យល់ត្រជាក់ចូល ឬយើងនិយមនិយាយតគ្នាថា ខ្យល់ចូលពោះ គឺវាចូលតាមហ្នឹងឯង។ នៅពេលជួបបញ្ហានេះ វានឹងធ្វើឲ្យពោះយើងមិនស្រួល ជាពិសេសទៅលើស្រ្តីគឺប៉ះពាល់ជាងបុរស។ សក់ សក់ដើរតួយ៉ាងសំខាន់ក្នុងការបំពេញមុខមាត់មនុស្ស។ ដូច្នេះហើយទើបមនុស្សជាច្រើនឧស្សាហ៍សម្អាតសក់ជាប្រចាំ ដើម្បីការពារកុំឲ្យឡើងអង្គែ ឬមានក្លិនមិនល្អ។ ប៉ុន្តែអ្នកខ្លះកក់សក់ច្រើនលើកក្នុងមួយថ្ងៃ ឬច្រើនលើសលប់ពេក វាជាកំហុសទៅវិញ ព្រោះវាធ្វើឲ្យស្បែកក្បាលចុះថយគុណភាព។ អ្នកត្រូវដឹងថាស្បែកក្បាលវាមានសមត្ថភាពអាចបន្សុទ្ធការលាងសម្អាតដោយខ្លួនឯងបាន អ៊ីចឹងសូមកុំកក់សក់ដោយប្រើសាប៊ូញឹកញាប់ពេក។ ច្រមុះ…
ជីវិតនិងសុខភាពសកម្មភាពនិងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ គឺជាកត្តាដែលអ្នកត្រូវតែស្វែងយល់ឲ្យបានច្បាស់ថាអ្វីដែលគួរនិងមិនគួរធ្វើ ព្រោះសកម្មភាពខ្លះវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។ ខាងក្រោមយើងបង្ហាញអំពីទម្លាប់ ៥ ដែលអ្នកគួរជៀសវាង ប្រយ័ត្នចាស់ទៅឈឺចុកចាប់សន្លាក់ ហើយមានបញ្ហាឆ្អឹងដោយមិនដឹងមូលហេតុ៖ ៥) ទម្លាប់អង្គុយគងអន្ទាក់ខ្លា អង្គុយគងអន្ទាក់ខ្លាញឹកញាប់អាចធ្វើឲ្យខ្លួនឯងកាន់តែមានសម្ពាធដល់ផ្នែកឆ្អឹងខ្នង ព្រោះវាធ្វើឲ្យតំបន់ចង្កេះ និងសាច់ដុំពោះស្ថិតក្នុងដំណើរការដែលគ្មានតុល្យភាព។ ទម្លាប់អង្គុយបែបនេះវានឹងធ្វើឲ្យចាស់ទៅអ្នកឧស្សាហ៍ឈឺឆ្អឹងខ្នង ហើយឥរិយាបថនៃការអង្គុយល្អបំផុតគឺដាក់ជង្គង់ឲ្យទាបស្មើនឹងកម្ពស់ត្រគាក។ ៤) ការគេងផ្កាប់មុខ ការគេងផ្កាប់មុខដូចបង្ហាញក្នុងរូបភាព កុំថាជាឥរិយាបថល្អ ដោយតាមការស្រាវជ្រាវគឺវាធ្វើឲ្យអ្នកឆាប់ឈឺកនិងផ្នែកខ្នង។ ទម្លាប់គេងបែបនេះយូរ ក៏នាំឲ្យអ្នកមានអាការៈឈឺក្បាលក្រោយក្រោកពីគេងផងដែរ។ ៣) អង្គុយកន្ធែក មនុស្សជាច្រើនទម្លាប់អង្គុយកន្ធែកជើងដូចជានៅពេលសម្អាតសំលៀកបំពាក់ ឬលានចានលាងបន្លែអ្វីជាដើម។ យ៉ាងណាមិញឥរិយាបថអង្គុយបែបនេះ អាចបង្កគ្រោះថ្នាក់ខ្លាំងដល់រាងកាយ ដោយតាមអ្នកជំនាញណែនាំកុំឲ្យអង្គុយបែបហ្នឹងលើសពី ២០ នាទី។ ៤)…
ជីវិតនិងសុខភាពការថើបថ្ពាល់ឬថើបមាត់មនុស្សដែលយើងស្រលាញ់ មិនត្រឹមតែផ្តល់អារម្មណ៍បែបស្និទ្ធស្នាល ឬធ្វើឲ្យដៃគូមានអារម្មណ៍ល្អ ជាងនេះវាក៏អាចផ្តល់នូវអត្ថប្រយោជន៍ល្អជាច្រើនចំពោះរាងកាយ។ ក្នុងនោះយើងបង្ហាញ ៧ ចំណុចដូចខាងក្រោម៖ ១) ដំណើរការប្រព័ន្ធសរសៃឈាមបានល្អជាងមុន តាមការសិក្សាមួយបានបង្ហាញថា ការថើបគ្នាកាន់តែញឹកញាប់ជួយឲ្យកម្រិតកូលេស្តេរ៉ុលកាន់តែចុះទាប។ ដោយឡែកនៅពេលអ្នកថើបគ្នា នោះរាងកាយនឹងផលិតអុកស៊ីតូស៊ីនបន្ថែមទៀត អរម៉ូននេះវាជួយបន្ថយភាពស្រ្តេស និងការធុញថប់អារម្មណ៍បានយ៉ាងល្អ ហើយជាពិសេសក៏ជួយកាត់បន្ថយការឡើងសម្ពាធឈាមផងដែរ។ ២) ប្រតិកម្មអាលែកហ្សីនឹងចុះអន់ថយ ប្រសិនដៃគូរបស់អ្នកមានបញ្ហាអាលែកហ្សីចំណីអាហារឬរបស់ប្រើប្រាស់ណាមួយ នោះការថើបនឹងអាចជួយកាត់បន្ថយអាលែកហ្សីបានថែមទៀតផង ពោលប្រតិកម្មនៃការកើតអាលែកហ្សីវានឹងថយចុះ ឬលែងមានតែម្តង។ ៣) ជួយឲ្យមុខក្មេងជាងវ័យ សាច់ដុំមុខជាច្រើនវានឹងធ្វើដំណើរការនៅពេលអ្នកថើបគ្នា ដូច្នេះវាប្រៀបបាននឹងការហាត់ប្រាណលើផ្នែកមុខង៊ីចឹង។ ក្នុងរយៈពេលមួយនាទីនៃការថើប អ្នកអាចដុតបាន ២៦ កាឡូរី ហើយដោយសារការថើបនេះសោតវាជួយឲ្យលំហូរឈាមទៅកាន់ផ្ទៃមុខដំណើរការកាន់តែល្អ ជួយឲ្យស្បែកមុខក្មេងជាងវ័យ។…
ជីវិតនិងសុខភាពការប្រាស្រ័យទាក់ទងល្អ គឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែមាន ប៉ុន្តែនៅរាល់ពេលដែលអ្នកបញ្ចេញសំឡេងចេញទៅ ក៏ត្រូវប្រាកដថាក្លិនមាត់របស់អ្នកល្អ មិនប៉ះពាល់អារម្មណ៍ដៃគូម្ខាងទៀតផងដែរ។ ជួនខ្លះអ្នកមិនចាប់អារម្មណ៍ ឬទើបតែទទួលទានរបស់ណាមួយដែលមានក្លិនមិនល្អ ហើយភ្លេចស្ពាយទឹកពុលមាត់ ឬស្ករគ្រាប់ធ្វើឲ្យបាត់ក្លិនមាត់តាមខ្លួន នោះយើងណែនាំរបស់សាមញ្ញ ៣ នេះប្រសិនមានវាក្បែរខ្លួនអាចយកប្រើបាន៖ ១) ផ្លែការ៉ុត ក្រៅពីផ្តល់វីតាមីន E ជួយបន្ថែមកម្លាំងរាងកាយ ការ៉ុតក៏អាចកម្ចាត់ដង្ហើមមិនល្អ តាមរយៈ ការចូលទៅកម្ចាត់បាក់តេរីក្នុងមាត់របស់យើងផងដែរ។ មួយផ្សេងទៀតដោយសារតែជាតិសរសៃដ៏ច្រើនរបស់វា ក៏ជួយសម្រួលដល់ប្រព័ន្ធផ្នែកពោះវៀនរបស់យើងដំណើរការទៅល្អ។ បែបនេះបើនៅលើតុមានការ៉ុតដែលគេហាន់ជាចំនិតៗហើយ ចូរចាប់យកមកទំពាក្នុងមាត់ និងទទួលទានដើម្បីសម្អាត នោះនឹងអាចបំបាត់ក្លិនមាត់មិនល្អបានហើយ។ ២) ទឹកតែ ប្រភេទស្លឹកតែ គឺល្អដូចគ្នាមិនថាអ្នកយកមកទំពា ឬចម្អិនទៅជាទឹកតែ ព្រោះវាមានផ្ទុកនូវជាតិតានីន អាចកម្ចាត់មេរោគបាក់តេរីក្នុងមាត់។…
ជីវិតនិងសុខភាពជឿថាមានមនុស្សជាច្រើនប្រាកដជាធ្លាប់ជួប សុខៗនៅពាក់កណ្តាលយប់ក៏កូរពោះ ហាក់ដូចជាមិនទាន់ឆ្អែតនូវការទទួលទានពីភ្លឺ ហើយបើមិនរកអ្វីមកប៉ះប៉ូវក្រពះទេ គឺចូលគេងមិនលក់ឡើយ។ តាមការណែនាំពីអ្នកជំនាញ បានបង្ហាញនូវអាហារ ៣ ប្រភេទ ដែលអ្នកអាចទទួលទានបាននៅពាក់កណ្តាលយប់ ហើយបរិភោគច្រើនប៉ុណ្ណាក៏មិនឡើងទម្ងន់នោះដែរ។ ៣) ផ្លែប៉ោម មិនថាប្រភេទផ្លែប៉ោមក្រហមឬបៃតងគឺសុទ្ធតែល្អដូចគ្នា ព្រោះវាមានផ្ទុកសារធាតុសរសៃខ្ពស់ ហើយឆាប់ចម្អែតក្រពះបានលឿន និងមានជាតិកាឡូរីទាប។ ២) ផ្លែក្រូច ផ្លែក្រូចមានផ្ទុកនូវជាតិវីតាមីន C ហើយក៏មានជាតិកាឡូរីទាបដែរ នាំឲ្យការទទួលទានពុំចាំបាច់ព្រួយបារម្ភដល់ការឡើងទម្ងន់អ្វីឡើយ។ ដោយឡែកសម្រាប់អ្នកនិយមធ្វើការដាច់យប់ អាចទទួលទានផ្លែក្រូចបាន ព្រោះវាមានផ្ទុកជាតិទឹកនិងផ្អែមលាយជូរ ដែលអាចកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បាន។ ១) តៅហ៊ូ ទទួលទានតៅហ៊ូក៏ល្អដូចគ្នា ហើយមិនឲ្យអ្នកឡើងទម្ងន់ទេ តែកុំដាក់ស្ករខ្លាំងពេក។…
ជីវិតនិងសុខភាពក្រូចឆ្មាជាអាហារមួយប្រភេទ ដែលមានរសជាតិជូរ ប៉ុន្តែវាមានផ្ទុកនូវសារធាតុដែលអាចបន្សាបនៅអាស៊ីតក្នុងរាងកាយមនុស្សបាន។ ក្រៅពីជួយដល់សុខភាព ការទទួលទានទឹកក្រូចឆ្មាក៏ថែមទាំងជួយបំបាត់មុខមុន ជួយសម្រកទម្ងន់ និងជួយដល់ស្បែកថែមទៀតផង។ ខាងក្រោមបង្ហាញពីការទទួលទាននិងរបៀបប្រើប្រាស់ទឹកក្រូចឆ្មាដើម្បីទទួលបានអត្ថប្រយោជន៍ធំ ៥៖ ១) ទទួលទានទឹកក្រូចឆ្មាជាមួយទឹកក្តៅអុនៗនៅពេលព្រឹកព្រលឹម ជួយដល់ប្រព័ន្ធរំលាយអាហារ ហើយក៏អាចជួយសម្អាតពោះវៀន រីឯក្រូចឆ្មាដែលសំបូរទៅដោយវីតាមីនសេ ក៏ជួយបន្សាប ហ្រ្វីរ៉ាឌីកាល ដែលកើតចេញពីការបរិភោគចំណីអាហារ ការចម្អិនមិនត្រឹមត្រូវ និងកើតចេញពីការផលិតថាមពលក្នុងរាងកាយ។ ២) ទទួលទានទឹកក្រូចឆ្មាមុនចូលដំណេក វាអាចជួយឲ្យមុខមានសភាពភ្លឺថ្លានិងភ្លឺចែងចាំង។ ៣) ទទួលទានទឹកក្រូចឆ្មាជាមួយសូដា នៅពេលកម្រិតសីតុណ្ហភាពក្នុងខ្លួនកើនឡើង យើងអាចផឹកវាដើម្បីជួយកាត់បន្ថយកម្តៅ ជាពិសេសក្រោយពេលហាត់ប្រាណ អាចផឹកទឹកក្រូចឆ្មាលាយសូដាគឺល្អបំផុត។ ៤) យកទឹកក្រូចឆ្មាទៅលាបលើផ្ទៃមុខដែលមានមុន យកទឹកក្រូចឆ្មាទៅលាបនៅលើផ្ទៃមុខដែលមាន ហើយទុកចោលមួយយប់…
ជីវិតនិងសុខភាពមិនថាតែមនុស្សចាស់ឬក្មេងៗ ខ្លះអាយុទើបស្រករជាង ២០ ដោះស្កូវពេញក្បាលបាត់ទៅហើយ។ ជាការពិតគ្មាននរណាចង់ឲ្យអ្នកដទៃមើលមកថាយើងចាស់មុនអាយុនោះឡើយ។ មកអានអត្ថបទនេះអ្នកប្រាកដជាអាចដោះស្រាយបញ្ហាខាងលើបាន ដោយតាមការចែករំលែកពីជនជាតិជប៉ុនគឺពួកគេទម្លាប់ទទួលទានអាហារ ៥ ប្រភេទនេះ ដើម្បីការពារកុំឲ្យមានសក់ស្កូវ៖ ១) ល្ងខ្មៅ ល្ងខ្មៅគឺជាអាហារមួយក្នុងចំណោមអាហារជាច្រើនទៀតដែលប្រជាជនជប៉ុនបរិភោគប្រចាំថ្ងៃ។ វាមានផ្ទុកសារធាតុចិញ្ចឹមដែលមានប្រយោជន៍ក្នុងការរំញោចកោសិកាសារធាតុពណ៌សក់ និងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវការកើនឡើងនៃសក់ស្កូវដែលបណ្តាលមកពីភាពចាស់។ ២) សារ៉ាយសមុទ្រ វាក៏ជាប្រភេទអាហារមួយដែលប្រជាជនជប៉ុនរមែងបរិភោគដែរ ដោយភាគច្រើនពួកគេយកទៅខ្ចប់ជាមួយបាយ ហើយវាសំបូរទៅដោយសារធាតុអ៊ីយ៉ូត ដែលដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យកោសិកាមេឡានីនដំណើរការ ជាធាតុផ្សំធ្វើឲ្យសក់ប្រែមកពណ៌ខ្មៅ។ ៣) ឈីស កង្វះសារធាតុអាមីណូអាស៊ីត ក៏ជាដើមចមធ្វើឲ្យសក់ប្រែពណ៌ផងដែរ បែបនេះការទទួលទានឈីសអាចបំពេញឲ្យវាមានភាពគ្រប់គ្រាន់ និងការពារការប្រែពណ៌សក់មកជាសក់ស្កូវបាន។ អ្នកគួរទទួលទានឈីសចន្លោះពី ៥០ ទៅ ២០០…
ជីវិតនិងសុខភាពទម្លាប់នៃការបរិភោគប្រចាំថ្ងៃ គឺជាកត្តាវិនិច្ឆ័យនៃហេតុផលឡើងឬស្រកទម្ងន់របស់អ្នកបាន។ អ្នកខ្លះទៅខំហាត់ប្រាណខ្លាំងប៉ុណ្ណាក៏ដោយ តែបើការបរិភោគមិនអនុវត្តឲ្យបានត្រឹមត្រូវ នោះគីឡូក៏មានតែឡើងលើសដើម។ ថ្ងៃនេះ Knongsrok ណែនាំអាហារ ៥ ប្រភេទ ដែលអ្នកចង់ស្រកគីឡូគួរទម្លាប់បរិភោគឲ្យបានច្រើន ជំនួសអាហារប៉ះពាល់ផ្សេងទៀត ហើយអាហារទាំងនេះបរិភោគច្រើនប៉ុណ្ណាក៏មិនឡើងគីឡូដែរ៖ ៥) ស៊ុត ស៊ុតគឺជាអាហារដែលផ្តល់នូវសុខភាពល្អបំផុតសម្រាប់រាងកាយ ព្រោះវាមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ ហើយធាតុផ្សំនៃស៊ុតគឺប្រូតេអ៊ីន។ អ្នកគួរតែជ្រើសរើសស៊ុតជាអាហារពេលព្រឹករៀងរាល់ថ្ងៃ និងជំនួសនៅការបរិភោគអាហារដទៃ។ ៤) បន្លែបៃតង បន្លែបៃតងគឺជាអាហារមួយដែលទាំងបុរសនិងនារីអាចបរិភោគបាន ដោយគ្មានការបារម្ភចំពោះរឿងឡើងគីឡូ។ បន្លែមានទាំងជាតិទឹកនិងសរសៃច្រើន តែមិនសូវមានកាឡូរីខ្ពស់នោះទេ បែបនេះប្រសិនអ្នកបរិភោគចំណីអាហារមានជាតិខ្លាញ់ សូមលាយឡំផ្ទាប់ឲ្យបានច្រើនជាមួយបន្លែ ដើម្បីបន្លប់ការឆ្អែត និងរក្សាតុល្យភាពអាហារូបត្ថម្ភក្នុងរាងកាយបាន។ ៣) ត្រី…
ជីវិតនិងសុខភាពជឿថាមនុស្សជាច្រើនប្រាកដជាបានជួប នៅបញ្ហាស្នាមអុជខ្មៅ ដែលវាចៃដន្យកើតឡើងនៅលើផ្ទៃមុខ ឬលើស្បែក។ គ្នាយើងខ្លះក៏មានផលិតផលដើម្បីលុបបំបាត់វា តែចេះតែឡើងមកទៀត អ៊ីចឹងគួរតែដឹងពីដើមចមនៃបញ្ហាដើម្បីបញ្ចៀសវាវិញល្អជាង៖ ៦) ពន្លឺចេញពីឧបករណ៍អេឡិចត្រូនិក មានមនុស្សតិចណាស់ដែលមិនចាប់អារម្មណ៍ តាមពិតទៅការដែលនៅជិតភ្លើងជះចេញពីអំពូលយូរក៏នាំឲ្យអ្នកឡើងស្នាមអុជខ្មៅដែរ។ មួយផ្សេងទៀតមិនថាតែសកម្មភាពប្រចាំថ្ងៃ នៅមុខអេក្រង់កុំព្យូទ័រ ស្មាតហ្វូន ឬទូរទស្សន៍យូរក៏ជាដើមចមមួយដែរ។ ៥) រាលដាលពីបញ្ហាមុន នៅពេលមុខអ្នកកើតមុន នោះវានឹងធ្វើឲ្យស្បែកមុខផលិតជិតមេឡានីន ដែលបណ្តាលឲ្យមានស្នាមអុជខ្មៅ និងពេលខ្លះកើតចេញជាស្នាមទៀតផង។ បែបនេះសូមរកអ្នកឯកទេសស្បែកមុខ ដើម្បីធ្វើការព្យាបាលការកើតមុនឲ្យបានល្អជាមុនសិន។ ៤) មិនប្រើប្រាស់ Sunscreen ឡេលាបមុខការពារកម្តៅថ្ងៃ គឺជារបស់សំខាន់បំផុតមិនថាតែសម្រាប់មនុស្សស្រីឬមនុស្សប្រុសទេ។ មិនថាតែពេលដើរចេញទៅខាងក្រៅ ឬសូម្បីតែនៅក្នុងផ្ទះ បើទម្លាប់អាចលាបវាបាន គួរតែលាបរៀងរាល់ពេលព្រឹកព្រលឹម។…