គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ដូច​ជួយ​ពន្យារ​អាយុ ២០ ឆ្នាំ បើ​អ្នក​ប្រកាន់ខ្ជាប់​ទម្លាប់​ទទួល​ទាន​ទាំង ៦ នេះ

សុខភាព​រាងកាយ គឺ​ជា​កត្តា​កំណត់​នៅ​អាយុ​ជីវិត​របស់​អ្នក ហើយ​បើ​អ្នក​ចង់​បាន​អាយុ​វែង ក៏​ទាមទារ​ឲ្យ​សុខភាព​របស់​យើង​ដំណើរការ​ទៅ​ល្អ​ដូច​គ្នា។ ការ​ទទួល​ទាន​ជា​ផ្នែក​សំខាន់​មួយ ហើយ​ក្បួន​ទទួល​ទាន​អាហារ​ទាំង ៦ ខាង​ក្រោម​ បើ​អ្នក​អនុវត្ត​ជាប់​លាប់ នោះ​ដូច​ជួយ​ពន្យារ​អាយុ​អ្នក​បាន​ ២០ ឆ្នាំ៖ ១) ទទួល​ទាន​ចន្លោះ​ពី ៤-៦ ម៉ោង កុំ​ទទួល​ទាន​អាហារ​ជាប់​ម៉ោង​គ្នា​ពេក ដោយ​ប្រសិន​ចង់​ឲ្យ​ក្រពះ​រំលាយ​អាហារ​បាន​ល្អ គឺ​ត្រូវ​ដាក់​ចន្លោះ​ប្រហែល ៤-៦ ម៉ោង​ ដែល​វា​ជា​ពេលវេលា​រំលាយ​បាន​ល្អ​បំផុត។ ២) កុំ​បរិភោគ​តក់ក្រហល់ កុំ​ទទួល​ទាន​ដោយ​ភាព​តក់ក្រហល់ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ក្រពះ​របស់​អ្នក ដូច្នេះ​ត្រូវ​ទំពា​យឺតៗ ដោយ​ជា​ធម្មតា​អាហារ​ពេល​ថ្ងៃ​ត្រង់​យ៉ាង​តូច​ក៏​គួរ​ចាយ​ពេល ១៥-២០ នាទី​ហើយ​អាហារ​ពេល​យប់​អាច​ថា ៣០ នាទី។…

ជីវិតនិងសុខភាព

ស្រក​ទម្ងន់​ ស្បែក​ភ្លឺ​រលោង​ត្រឹម​រយៈ​ពេល​ខ្លី បើ​ចេះ​ច្នៃ​ផឹក​ទឹក​សណ្ដែក​ខ្មៅ ២ ពេល​នេះ

ទឹក​សណ្តែក​ខ្មៅ គឺ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់ និង​ជួយ​ដល់​សរីរាង្គ​ជា​ច្រើន​សម្រាប់​រាងកាយ​ស្រ្តី។ យ៉ាង​ណា​បើ​អ្នក​ចេះ​ច្នៃ យក​មក​ទទួល​ទាន​ដូច​បង្ហាញ​ទាំង ២ ពេល​ខាង​ក្រោម នោះ​ប្រសិទ្ធភាព​នឹង​មាន​កាន់​តែ​ខ្ពស់៖ ២) កំឡុង​អាហារ​ពេល​ព្រឹក នៅ​ពេល​ទើប​ភ្ញាក់​ពី​ដំណេក រាងកាយ​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ប្រសិន​អ្នក​ទទួល​ទាន​ទឹក​សណ្តែក​ខ្មៅ ជាមួយ​អាហារ​ពេល​ព្រឹក វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​អាច​បំពេញ​ជាតិ​ទឹក​បាន​ល្អ ហើយ​ក៏​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​រស់រវើក និង​មាន​សភាព​ទន់ល្មើល​យ៉ាង​ល្អ​ថែម​ទៀត​ផង​ដែរ។ ជាមួយ​គ្នា​នេះ សណ្តែក​ខ្មៅ គឺ​ជា​ប្រភព​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ កាត់​បន្ថយ​ចំណង់​នៃ​ការ​ឃ្លាន ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ ហើយ​វា​ក៏​មាន​កាឡូរី​ទាប​ នាំ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។ ១) មុន​ពេល​ទទួល​ទាន​អាហារ ទឹក​សណ្តែក​ខ្មៅ ផ្តល់​ជាតិ​សរសៃ​ច្រើន ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ វា​ក៏​មាន​សារធាតុ​សំខាន់ៗ​ជា​ច្រើន…

ជីវិតនិងសុខភាព

ស្រ្តីក្រោយអាយុ ៣០ ឆ្នាំ បើមានផ្នែកទាំង ៥ ច្បាស់ណាស់នឹងមានសុខភាពល្អ អាយុវែង

ប្រសិនអ្នកជាមនុស្សស្រី ដែលស្ថិតនៅអាយុ ៣០ ឆ្នាំ ឬចូលល្បាក់ជាង ៤០ ឆ្នាំអីហើយ តែនៅមានផ្នែកទាំង ៥ ខាងក្រោម ដូចបង្ហាញ នោះគឺរាប់បានជាមនុស្សដែលនឹងមានអាយុវែង ហើយមិនងាយចេះឈឺថ្កាត់អ្វីឡើយ៖ ៥) មុខធំ ជាមួយមនុស្សដែលមានមុខធំ សម្រាប់ស្រ្តី បើតាមការពន្យល់របស់អ្នកជំនាញ ពេលពួកគេមករដូវ ក៏មានឈាមមកច្រើនដែរ ដូច្នេះបើមិនបានប៉ះប៉ូវនូវរបបអាហារឲ្យគ្រប់គ្រាន់ត្រលប់មកវិញ នោះអាចជាបញ្ហា។ តែយ៉ាងណាស្រ្តីចូលល្បាក់អាយុ ៣០ ឆ្នាំឡើងទៅ បើទម្រង់មុខនៅពេញ ស្បែកនៅរលោង ពណ៌មុខស៊ីជម្ពូដដែល នោះជាទូទៅរមែងមានអាយុវែងជាងមនុស្សដែលមានមុខតូច។ ៤) ដង្ហើមវែង ប្រសិនក្នុងល្បាក់អាយុរាងចំណាស់…

ជីវិតនិងសុខភាព

ស្រក​ទម្ងន់​ភ្លាមៗ​ត្រឹម​តែ ១ សប្តាហ៍ ដោយ​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ ជាមួយ​របស់​ធម្មជាតិ ៣ នេះ

ជា​រូបមន្ត​សាមញ្ញ ដែល​អ្នក​ត្រឹម​តែ​ប្រើប្រាស់​ទឹក​ឃ្មុំ ហើយ​ផ្សំ​ជាមួយ​របស់​ធម្មជាតិ​ទាំង ៣ ខាង​ក្រោម នោះ​អាច​ឲ្យ​អ្នក​ទទួល​បាន​ការ​ស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​ត្រឹម​តែ ១ សប្ដាហ៍៖ ១) ទឹក​ឃ្មុំ + ក្រូច​ឆ្មា វា​ត្រូវ​បាន​គេ​រាប់​ចូល​ជា​របស់​ដែល​ជួយ​លើក​កម្ពស់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​កម្ចាត់​កាក​សំណល់ ជាតិ​ពុល​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​បំផុត។ វិធី​ធ្វើ​គឺ​ងាយ គ្រាន់​តែ​លាយ​ទឹក​ឃ្មុំ ជាមួយ​នឹង​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​ច្របាច់​ក្រូច​ឆ្មា​ចូល​ប៉ុន្មាន​ចំណិត រួច​ទទួល​ទាន​រៀងរាល់​ព្រឹក។ វា​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​លើស​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​ជួយ​សម្អាត​បំពង់​ក និង​ក្រពះ​ថែម​ទៀត​ផង។ ២) ទឹក​ឃ្មុំ + ខ្ញី ខ្ញី​មាន​ភាព​ក្តៅ ហឹរ មាន​ឥទ្ធិពល​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​ជួយ​ឲ្យ​រាង​ស្លីម។ ទឹក​ឃ្មុំ​លាយ​ជាមួយ​ខ្ញី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា…

ជីវិតនិងសុខភាព

បណ្តោយទៀតអត់បានទេ! បើជួបរោគសញ្ញា ៤ អ្នកកំពុងកើតជំងឺទឹកនោមផ្អែមដំណាក់កាល់ធ្ងន់ហើយ

ប្រសិនអ្នកឃើញខ្លួនឯងជួបរោគសញ្ញាទាំង ៤ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន ព្រោះអ្នកអាចកំពុងស្ថិតក្នុងដំណាក់កាលលើសជាតិស្ករក្នុងឈាម ឬទឹកនោមផ្អែម ដំណាក់កាលធ្ងន់ធ្ងរមួយហើយ។ សូមប្រញាប់ទៅធ្វើការត្រួតពិនិត្យ និងរកវិធីព្យាបាលជាបន្ទាន់៖ ៤) សមត្ថភាពភ្នែកចុះខ្សោយបន្តិចម្តង ពេលជំងឺទឹកនោមផ្អែមកើតឡើងកាន់តែធ្ងន់ធ្ងរ នោះវានឹងទាញឲ្យភ្នែកក៏កាន់តែមើលឃើញព្រាលបន្តិចម្តងៗ។ ជារួមបើចាប់អារម្មណ៍ថា សុខៗសមត្ថភាពនៃការមើលរបស់អ្នកភ្នែក ចាប់ចុះខ្សោយ នោះក៏ចូលទៅក្នុងការដែលរាងកាយគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អផងដែរ។ ៣) សម្ពាធឈាមឡើងខ្ពស់ អ្នកប្រហែលជាគិតថា សម្ពាធឈាមនិងជំងឺទឹកនោមផ្អែមមិនទាក់ទងគ្នា តែការពិតទៅ គឺវាមានការផ្សារភ្ជាប់គ្នា ដោយប្រសិនទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ នោះសម្ពាធឈាមក៏នឹងឡើងខ្ពស់ដូចគ្នា។ ២) ឡើងហើមរាងកាយ ពេលជំងឺទឹកនោមផ្អែម វិវត្តទៅរកដំណាក់កាលចុងក្រោយ នោះរាងកាយត្រង់ផ្នែកណាមួយ នឹងឡើងហើមដោយគ្មានមូលហេតុ។ ជាក់ស្តែងដូចហើមដៃ…

ជីវិតនិងសុខភាព

រមៀត​ជួយ​ឲ្យ​ស្បែក​ស្អាត បន្ថយ​ជាតិ​ខ្លាញ់ តែ​អត់​ត្រូវ​ជាមួយ​មនុស្ស ៥ ប្រភេទ​នេះ​ទេ

រមៀត​ក៏​ដូច​ជា​ម្សៅ​រមៀត ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឱសថ​ធម្មជាតិ​ដែល​ផ្តល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​និង​សម្រស់​ស្រ្តី។ វា​ជួយ​បាន​ទាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ និង​អ្នក​ចង់​បាន​ស្បែក​ស្អាត​បែប​ធម្មជាតិ។ តែ​យ៉ាង​ណា​សម្រាប់​មនុស្ស​ទាំង ៥ ប្រភេទ​ខាង​ក្រោម Knongsrok មិន​ណែនាំ​ឲ្យ​ទទួល​ទាន​រមៀត​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​វិញ​មក​កាន់​រាងកាយ៖ ៥) ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​បំបៅ​ដោះ​កូន រមៀត​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្នាំ​បង្កើន​ភាព​សុាំ​ដ៏​អស្ចារ្យ តែ​យ៉ាង​ណា​ វា​មិន​ជា​សុវត្ថិភាព​នោះ​ទេ​សម្រាប់​ស្រ្តី​ដែល​ត្រូវ​បំបៅ​ដោះ​កូន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន និង​រំញោច​ឲ្យ​មាន​បម្រែបម្រួល​អ័រម៉ុន។ ៤) មនុស្ស​ដែល​មាន​ភាព​ស្លេកស្លាំង ភាព​ស្លេកស្លាំង​ បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ដែល​កើត​ឡើង​នៅ​ពេល​រាងកាយ​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​គ្រប់គ្រាន់ ឬ​រាងកាយ​បាត់បង់​កោសិកា​ឈាម​ក្រហម​ច្រើន​ពេក។ ដូច្នេះ​ការ​ទទួល​ទាន​រមៀត វា​ធ្វើ​ឲ្យ​មាន​កំហាប់​ខ្ពស់ ដែល​រារាំង​ការ​ស្រូប​យក​ជាតិ​ដែក នាំ​ឲ្យ​ស្ថានភាព​ស្លេកស្លាំង​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ៣) អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន…

ជីវិតនិងសុខភាព

ផ្លែ​ឈើ​ផ្ទុក​ជាតិ​ស្ករ​ទាប ៥ ដែល​អ្នក​ចង់​ស្រក​ទម្ងន់ មិន​គួរ​មើល​រំលង

ផ្លែ​ឈើ​គឺ​ជា​អាហារ​ដ៏​ចាំបាច់​ដែល​អ្នក​មិន​អាច​ខ្វះ​បាន យើ​វា​កាន់​តែ​ល្អ​ប្រសិន​ជា​ផ្លែ​មាន​ជាតិ​ស្ករ​ទាប។ Knongsrok ណែនាំ​នូវ​ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​ទាប ៥ ដែល​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ជា​ពិសេស៖ ៥) ផ្លែ​ស្រ្តបឺរី ជា​ផ្លែ​ឈើ ដែល​មាន​បរិមាណ​ស្ករ​ធម្មជាតិ​ទាប ហើយ​មាន​វីតាមីន C ជួយ​ក្នុង​ការ​ចិញ្ចឹម​សរីរាង្គ​ជា​ច្រើន​ផ្សេង​ទៀត។ ជា​មធ្យម​ផ្លែ​ស្រ្តបឺរី​ទំហំ​មធ្យម​ចំនួន ៤ ផ្លែ​មាន​ជាតិ​ស្ករ​តែ ៤,១ ក្រាម​ប៉ុណ្ណោះ។ ៤) ផ្លែ​បឺរ យើង​និយាយ​តែ​ទទួល​ទាន​ផ្លែ​បឺរ​សុទ្ធ គឺ​វា​ល្អ​ខ្លាំង​ណាស់​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ជា​ពិសេស​សម្រាប់​អ្នក​ចង់​ដុត​ជាតិ​ខ្លាញ់​ពី​រាងកាយ​បាន​ឆាប់​រហ័ស។ ជា​មធ្យម​ផ្លែ​បឺរ​ពាក់​កណ្តាល​មាន​ជាតិ​ស្ករ​តែ ១,៦ ក្រាម ហើយ​គេ​និយម​ទូទៅ​មិន​ងាយ​ទទួល​ទាន​អស់​មួយ​ផ្លែ​ពេញ​ទេ។ ៣) ត្រប់វែង វា​ក៏​ជា​ផ្លែ​ឈើ ហើយ​ក៏​រាប់​ក្នុង​ថ្នាក់​បន្លែ​ដែរ ដោយ​អាហារ​ពណ៌​ស្វាយ​មួយ​នេះ…

ជីវិតនិងសុខភាព

អាហារ ៥ ដល់​ថ្នាក់​អង្គការ​សុខភាព​ពិភពលោក ដាក់​ចូល​បញ្ជី​ខ្មៅ ព្រោះ​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់

អាហារ​ដែល​អ្នក​ទទួល​ទាន​រាល់​ថ្ងៃ មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​នោះ​ទេ ក៏​មាន​អាហារ​ខ្លះ ដែល​វា​ឆ្ងាញ់​រសជាតិ តែ​និយាយ​ពី​ប្រយោជន៍​មក​កាន់​រាងកាយ គឺ​គ្មាន​សោះ ផ្ទុយ​ទៅ​វិញ មាន​តែ​ដាក់​បន្ទុក​មក​លើ​រាងកាយ​របស់​អ្នក នាំ​ឲ្យ​ខូច​សុខភាព​ ឬ​យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដោយ​មិន​ដឹង​ខ្លួន។ ខាង​ក្រោម យើង​បង្ហាញ​អាហារ​ទាំង ៥ ប្រភេទ ដល់​ថ្នាក់​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់ WHO ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា បញ្ចៀស​ក្នុង​ការ​ទទួល​ទាន៖ ៥) ប្រភេទ​ត្រី​ដុត​អំបិល ត្រី​ដុត​អំបិល មាន​រសជាតិ​ប្រៃ​ឆ្ងាញ់ តែ​យ៉ាង​ណា វា​មាន​កំហាប់​អំបិល​ខ្ពស់​ណាស់ រួច​ប្រសិន​ជា​អាហារ​នោះ ត្រូវ​បាន​គេ​រក្សា​ទុក​យូរ ទើប​លើក​មក​ទទួល​ទាន​ទៀត វា​នឹង​ដាក់​បន្ទុក​មក​លើ​រាងកាយ​កាន់​តែ​ធ្ងន់ធ្ងរ។ ការ​សិក្សា​មួយ​រក​ឃើញ​ថា ការ​ទទួល​ទាន​ប្រភេទ​អំបិល​ជាប់​នឹង​សាច់​ឬ…

ជីវិតនិងសុខភាព

ផ្សំ​ទម្លាប់ ៤ នេះ​ចូល​គ្នា ទើប​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ឆាប់​រហ័ស និង​មាន​សុខភាព​ល្អ

ចង់​បាន​ចង្កេះ​ស្តើង រាង​ស្លីម ហើយ​មាន​សុខភាព​ល្អ Knongsrok សូម​ណែនាំ​នូវ​វិធី​សម្រក​ទម្ងន់​ដ៏​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទាំង ៤ ខាង​ក្រោម៖ ៤) បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ ប្រូតេអ៊ីន អ្នក​គួរ​តែ​កាត់​បន្ថយ​អាហារ​កំប៉ុង អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត និង​ជាតិ​ស្ករ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​ក្នុង​បញ្ជី​របប​អាហារ​ជា​ប្រចាំ​របស់​អ្នក អ្នក​គួរ​តែ​បន្ថែម​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​ទាប តួ​យ៉ាង​ដូច​ជា​សណ្ដែក ស៊ុត គ្រាប់​ធញ្ញជាតិ ទ្រូង​មាន់ ខ្លាញ់​ត្រី។ ជាង​នេះ​អ្នក​ត្រូវ​បន្ថែម​ប្រភេទ​បន្លែ មក​កាន់​របប​អាហារ​ប្រចាំ​ថ្ងៃ ដោយ​វា​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ បន្ថែម​ភាព​សាំ​ បញ្ចៀស​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ផង​ដែរ។ ៣) កំណត់​បរិមាណ​អាហារ អ្នក​គួរ​មាន​ទម្លាប់​ទទួល​ទាន​អាហារ​តិចៗ ចន្លោះ…

ជីវិតនិងសុខភាព

ផ្ញើ​ទៅ​ប្រុសៗ! ប្រយ័ត្ន​អាយុ​ខ្លី​មិន​ដឹង​ខ្លួន បើ​នៅ​បន្ត​ទម្លាប់​អាក្រក់​ ៥ នេះ​រៀងរាល់​ព្រឹក

ការ​មាន​អាយុ​វែង និង​មាន​សុខភាព​ល្អ ជា​ក្តី​សុបិន​របស់​មនុស្ស​យើង​គ្រប់​រូប តែ​ទោះ​ជា​យ៉ាង​ណា សកម្មភាព​រាល់​ថ្ងៃ វា​បាន​ធ្វើ​ឲ្យ​យើង​មាន​ចន្លោះ​ប្រហោង ហើយ​ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង។ សម្រាប់​បុរស ខាង​ក្រោម​ Knongsrok ណែនាំ​ទម្លាប់​អាក្រក់ ៥ ដែល​ត្រូវ​ជៀសវាង បើ​មិន​ចង់​អាយុ​ខ្លី៖ ៥) ការ​ជក់​បារី​នៅ​ពេល​ព្រឹក សម្រាប់​អ្នក​ជក់​បារី ពួក​គេ​បើក​ភ្នែក​មិន​ទាន់​ទេ តែងតែ​ជក់​មួយ​ដើម​ពីរ​នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​បាត់​ងងុយ​គេង តែ​យ៉ាង​ណា​ទម្លាប់​នេះ​មិន​ល្អ​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​សួត ក្រោយ​ទទួល​រង​នូវ​ជាតិ​នីកូទីន​ច្រើន​ពេក។ ៤) ការ​រំលង​អាហារ​ពេល​ព្រឹក មនុស្ស​សម័យ​នេះ រវល់​នឹង​ការងារ​ពេក តែងតែ​រំលង​អាហារ​ពេល​ព្រឹក។ ខ្លះ​ទៀត​ដាច់​យប់ ក៏​គេង​យូរ ហើយ​ចាំ​ទទួល​ទាន​បាយ​ថ្ងៃ​សរុប។ យ៉ាង​ណា​តាម​ការ​ស្រាវជ្រាវ​អ្នក​ដែល​រំលង​អាហារ​ពេល​ព្រឹក…

ជីវិតនិងសុខភាព

បើចេញសញ្ញា ២ នេះញឹកញាប់ អ្នកខ្សោយសួតហើយ ត្រូវប្រញាប់ទៅប៉ូវអាហារ ៣ ជាបន្ទាន់

ជារឿយៗមនុស្សភាគច្រើន តែងតែយកចិត្តទុកដាក់ តែលើជំងឺបេះដូង ថ្លើម និងតម្រងនោម ប៉ុន្តែភាគតិចណាស់ ដែលចាប់អារម្មណ៍លើបញ្ហាសួត។ តាមថាទៅ សួតក៏ងាយរងគ្រោះខ្លាំងផងដែរ ហើយវាជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ដូច្នេះស្រមៃទៅមើល បើមានបញ្ហាអ្វីទៅ នោះប្រាកដជាយ៉ាប់ហើយ។ តាមរយៈអត្ថបទនេះ Knongsrok ចែករំលែកនូវរោគសញ្ញា ២ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ប្រសិនវាលេចមកញឹកញាប់ នោះមានន័យថា សួតរបស់អ្នកកំពុងមានបញ្ហាហើយ៖ ២) ឈឺចាប់ទ្រូង ជំងឺមហារីកសួត អាចបណ្តាលឲ្យឈឺចុកចាប់ផ្នែកទ្រូង ជាពិសេសនៅពេលអ្នកក្អក គឺចេះតែចុកទ្រូងមកជាញឹកញាប់។ នោះក៏ដោយសារតែកូនកណ្តុររីកធំ រាលដាលដល់ជញ្ជាំងទ្រូង ស្រទាប់ជុំវិញសួត គេឲ្យឈ្មោះថា Pleura…

ជីវិតនិងសុខភាព

មិន​ចេះ​តែ​ប្រើ​ទេ នេះ​តិចនិក​បាញ់​ទឹកអប់ ៥ កន្លែង​ជួយ​ឲ្យ​ក្រអូប​ឈ្ងុយ​ជាប់​បាន​យូរ

ឆ្ងល់​ថា ម៉េច​មនុស្ស​ស្រី​មួយ​ចំនួន​ពេល​ដើរ​កាត់​យើង ក៏​មាន​ក្លិន​ទឹក​អប់​ភាយ​មក​ជាប់​ច្រមុះ​ឈ្ងុយ​ខ្លាំង​ម្ល៉េះ? វា​មាន ២ កត្តា មួយ​គួប​ផ្សំ​នឹង​ផលិតផល​ដែល​ពួក​គេ​ប្រើប្រាស់ ពីរ​គឺ​របៀប​នៃ​ការ​ប្រើប្រាស់​បាញ់​ទៅ​លើ​ទីតាំង​ដែល​ត្រឹមត្រូវ ព្រោះ​បើ​អ្នក​មាន​របស់​ល្អ​ប្រើ​ហើយ តែ​បាញ់​ខុស​របៀប​ ក៏​វា​មិន​បាន​ប្រយោជន៍​ពិត​ប្រាកដ​នោះ​ដែរ។ ខាង​ក្រោម Knongsrok ណែនាំ​សម្រាប់​ស្រីៗ​ជា​ពិសេស ដែល​ចង់​បាន​ក្លិន​ទឹក​អប់​ជាប់​ខ្លួន​យូរ និង​ឈ្ងុយ​ភាយ​ខ្លាំង​ទាក់ទាញ​អ្នក​ជុំវិញ​ខ្លួន គឺ​ត្រូវ​បាញ់​ទៅ​លើ​ទីតាំង ៥ ខាង​ក្រោម៖ ៥) សក់ នេះ​ជា​កន្លែង​ល្អ​បំផុត​មួយ សម្រាប់​បាញ់​ទឹក​អប់ ព្រោះ​សក់​នឹង​រក្សា​ក្លិន​ក្រអូប​បាន​យូរ ហើយ​បន្សល់​ទុក​នូវ​ក្លិន​ក្រអូប​ប្រហើរ។ អ្នក​ត្រូវ​បាញ់​ទឹក​អប់​លើ​ស្និត​សិត​សក់​ជា​មុន ឬ​ប្រើ​កន្សែង​ដើម្បី​ស្រូប​យក​ទឹក​អប់ រួច​យក​មក​សិត​ឬ​យី​លើ​ក្បាល។ ចូរ​អ្នក​កុំ​បាញ់​ទឹក​ដោយ​ផ្ទាល់​ទៅ​លើ​សរសៃ​សក់ ព្រោះ​ជាតិ​អាល់កុល​នៅ​ក្នុង​ទឹក​អប់ អាច​ធ្វើ​ឲ្យ​សក់​ស្ងួត សក់​ស្អិត​ពិបាក​លាង​សម្អាត​បាន។…

ជីវិតនិងសុខភាព

ចំណាំ​មើល! មនុស្ស​ទម្លាប់​រត់​ទៅ​បន្ទប់​ទឹក ២ ពេល​នេះ គឺ​ច្រើន​តែ​សុខភាព​ល្អ អាយុ​វែង

ការ​ចាំ​សង្កេត​មើល​ពេលវេលា​ដែល​អ្នក​ឧស្សាហ៍​ទៅ​បន្ទោបង់​ ក៏​ជា​សញ្ញា​ដែល​បង្ហាញ​ពី​តម្រុយ​ល្អ នៃ​ស្ថានភាព​សុខភាព​របស់​អ្នក​ផង​ដែរ។ ប្រសិន​ជា​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស ដែល​រមែង​ទៅ​បន្ទោបង់ នៅ​ពេលវេលា​ទាំង ២ ខាង​ក្រោម នោះ​អ្នក​គឺ​ជា​មនុស្ស​មាន​សុខភាព​ល្អ អាច​មាន​អាយុ​វែង៖ ២) ចន្លោះ​ម៉ោង ០៥:០០ ដល់ ៧:០០ ព្រឹក តាម​ក្បួន​បុរាណ​ចិន រៀងរាល់​ព្រឹក​ចាប់​ពី​ម៉ោង ៥ ដល់ ៧ ព្រឹក ជា​ម៉ោង​ដែល​មនុស្ស​មួយ​ចំនួន​ងើប​ពី​ដំណេក វា​ជា​ពេល​ដែល​ពោះវៀន​ធំ​នៃ​រាងកាយ​មនុស្ស​ចាប់ផ្តើម​ដំណើរការ។ ប្រសិន​អ្នក​មាន​ចលនា​ពោះវៀន បន្ទោបង់​ជា​រៀងរាល់​ថ្ងៃ​នៅ​ចន្លោះ​ម៉ោង​នេះ គឺ​មាន​ន័យ​ថា មុខងារ​រំលាយ​អាហារ​របស់​អ្នក គឺ​ដំណើរការ​ជា​ធម្មតា មិន​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​បារម្ភ​ទេ ហើយ​ក៏​វា​បាន​ចូលរួម​បញ្ចេញ​ជាតិ​ពុល​ទៀងទាត់​ផង​ដែរ។ ក៏​ដោយសារ​បន្ទាប់​ពី​កកកុញ​អាហារ…

ជីវិតនិងសុខភាព

សាឡាត់ស្រួយ ផ្ទុកកាល់ស្យូមខ្ពស់ជាងឆ្អឹងស៊ុប ៣៦ ដង ហើយថែមទាំងផ្តល់ប្រយោជន៍ធំ ៤ នេះ

សាឡាត់ស្រួយ ជាបន្លែបៃតងម្យ៉ាងដែលសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន A និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។ អ្នកអាចទទួលវា ទាំងបែបឆៅ ឬឆ្អិនទៅតាមចំណូលចិត្ត ហើយមិនប៉ះពាល់អ្វីនោះទេ។ វាមានជាតិកាល់ស្យូមខ្ពស់ខ្លាំងណាស់ ដោយធៀបនឹងឆ្អឹងស៊ុប ច្រើនជាងដល់ទៅ ៣៦ ដងឯណោះ។ ដោយឡែកបើសម្លឹងទៅប្រយោជន៍ដទៃផ្សេងទៀត សាឡាត់ស្រួយមានប្រយោជន៍ធំៗដល់ទៅ ៤ ដូចខាងក្រោម៖ ៤) បញ្ចុះកម្តៅ សម្រកទម្ងន់ សាឡាត់ស្រួយ មានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ ហើយវាក៏មានកាឡូរីទាប ត្រឹមតែ ១៥ កាឡូរីប៉ុណ្ណោះ ក្នុង ១០០ ក្រាម ពោលទាបជាងទាំងប៉េងប៉ោះទៅទៀត។ ដូច្នេះវាពិតជាល្អខ្លាំងណាស់…

ជីវិតនិងសុខភាព

លើស​ពី​បន្លែ​ធម្មតា ស្ពៃក្ដោប​បង្កប់​ប្រយោជន៍​ពិសេស ៤ កម្រ​មាន​អ្នក​ដឹង

ស្ពៃក្ដោប​មិន​ត្រឹម​តែ​ជា​បន្លែ​ដែល​យើង​អាច​យក​ទៅ​ចម្អិន​មក​ទទួល​ទាន​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​អាច​ច្នៃ​ទៅ​ជា​របស់​មាន​ប្រសិទ្ធភាព​ ដើម្បី​បំបាត់​ការ​ឈឺចាប់​ផង​ដែរ។ ក៏​ដោយសារ​វា​មាន​ផ្ទុក​សារធាតុ Phytonutrients ដែល​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហេតុ​នេះ​ហើយ​អ្នក​ជំនាញ​ខាង​ឱសថ​បាន​ណែនាំ​ឲ្យ​យក​ស្ពៃក្ដោប​ទៅ​ប្រើប្រាស់ ៤ របៀប​ដូច​ខាង​ក្រោម ដើម្បី​នាំ​ប្រយោជន៍​បន្ថែម​លើស​ពី​ការ​ទទួល​ទាន៖ ៤) បំបាត់​ការ​ឈឺចាប់​ក្រពេញ​ទីរ៉ូអ៊ីត អ្នក​គ្រាន់​តែ​យក​សន្លឹក​ស្ពៃ​ក្តោប​ប៉ុន្មាន​សន្លឹក មក​រុំ​នៅ​បរិវេណ​ក ហើយ​យក​ក្រមា​ឬ​បង់​រុំ​មក​រុំ​ទុក​ចោល​មួយ​យប់ រួច​សឹម​ព្រឹក​ស្អែក​យក​វា​ចេញ និង​លាង​សម្អាត​បរិវេណ​ក។ ៣) បំបាត់​ការ​ឈឺក្បាល យក​ស្ពៃក្តោប​ប៉ុន្មាន​សន្លឹក មក​បិទ​លើ​ក្បាល ទុក​វា​ចោល​មួយ​យប់ នេះ​ក៏​ជា​វិធី​អាច​បំបាត់​ការ​ស្រ្តេស ជួយ​សម្រួល​សតិ​អារម្មណ៍ និង​បំបាត់​ការ​ឈឺចាប់​ផ្នែក​ក្បាល​នេះ​ផង​ដែរ។ ២) ឈឺ​សុដន់ ដោយសារ​តែ​ការ​បំបៅ​ដោះ​កូន កុំ​បារម្ភ​ខ្លាំង​ពេក​អី បើ​អ្នក​មាន​បញ្ហា​នេះ អ្នក​អាច​យក​សន្លឹក​ស្ពៃក្តោប​មក​ច្របាច់​ ដាក់​ឲ្យ​ណែន​ជាប់​ត្រង់​កន្លែង​ដើម​ទ្រូង…

ជីវិតនិងសុខភាព

ទឹកឃ្មុំ​ប្រើ​ត្រូវ​របៀប ​នឹង​មាន​សុខភាព​ល្អ តែ​បើ​ហ៊ាន​លាយ​របស់ ៣ នេះ​ចូល អាច​នាំ​ឲ្យ​អាយុ​ខ្លី

ដ្បិត​បើ​ទឹកឃ្មុំ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​របស់​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​មួយ​ចំនួន តែ​យ៉ាង​ណា​បើ​អ្នក​ផ្សំ​ខុស ជាមួយ​របស់​ដែល​មិន​គួរ​ផ្សំ នោះ​វា​នឹង​នាំ​ឲ្យ​ទឹកឃ្មុំ​ត្រូវ​បាត់បង់​សារធាតុ​ចិញ្ចឹម ហើយ​ថែម​ទាំង​បង្ក​ជាតិ​ពុល នាំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទៅ​វិញ។ ខាង​ក្រោម Knongsrok សូម​ចែករំលែក​ទៅ​កាន់​បងប្អូន​និយម​ប្រើប្រាស់​ទឹក​ឃ្មុំ ហើយ​បងប្អូន​គួរ​តែ​ចែករំលែក​បន្ត។ នោះ​គឺ​ហាម​ផ្តាច់​មិន​ឲ្យ​លាយ​របស់​ ៣ ជាមួយ​ទឹកឃ្មុំ​ឡើយ៖ ៣) លាយ​ទឹកឃ្មុំ ជាមួយ​តៅហ៊ូ បើ​តាម​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​វៀតណាម បាន​ពន្យល់​ថា តៅហ៊ូ ពិត​ណាស់​វា​មាន​ជាតិ​ត្រជាក់ អាច​បញ្ចុះ​កម្តៅ តែ​យ៉ាង​ណា​ការ​លាយ​វា​ជាមួយ​ទឹក​ឃ្មុំ រួច​យក​មក​ទទួល​ទាន​ព្រម​គ្នា នោះ​អាច​នឹង​នាំ​ឲ្យ​កើត​មាន​ប្រតិកម្ម​អង់ស៊ីម​ក្នុង​ទឹក​ឃ្មុំ ប៉ះ​ជាមួយ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​តៅហ៊ូ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន។ ២) លាយ​ទឹក​ឃ្មុំ ជាមួយ​ខ្ទឹម​ស ដូច​គ្នា សម្រាប់​ខ្ទឹម​ស បើ​ពេល​ណា​ផ្សំ​ជាមួយ​ទឹក​ឃ្មុំ…

ជីវិតនិងសុខភាព

នារី​ឈ្លាសវៃ​មិន​រំលង​អាហារ ៥ មុខ​នេះ​ទេ ព្រោះ​អាច​បន្សាប​ជាតិ​ពុល ជួយ​ឲ្យ​ស្បែក​ស្អាត

ខាង​ក្រោម​ទាំង ៥ នេះ​គឺ​ជា​អាហារ​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ស្គាល់ តែ​ស្រ្តី​ខ្លះ​ក៏​រំលង​ ព្រោះ​មិន​បាន​ស៊ីជម្រៅ​មើល​ឃើញ​នូវ​ប្រយោជន៍​របស់​វា៖ ៥) ផ្លែ​ល្មុត ប្រសិន​អ្នក​ចង់​ឲ្យ​ស្បែក​របស់​អ្នក​ស មាន​សំណើម​បែប​ធម្មជាតិ និង​អាច​បន្សាប​ជាតិ​ពុល​លើ​ស្បែក​ផង​នោះ ល្មុត​ជា​ផ្លែ​ឈើ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ។ វា​មាន​វីតាមីន​ចម្រុះ ដែល​ជួយ​សម្រួល​ដល់​សរសៃឈាម បន្សាប​ជាតិ​ពុល និង​ការពារ​ថ្លើម។ លើស​ពី​នេះ ល្មុត​ក៏​ជួយ​ឲ្យ​ពោះវៀន​មាន​សំណើម និង​កាត់​បន្ថយ​ចលនា​ពោះ​វៀន បង្កើន​ភាព​សុាំ​ដល់​រាងកាយ​ផង​ដែរ។ ៤) ទំពាំង​បាយ​ជូរ​ក្រៀម ផ្លែ​ឈើ​នេះ​មាន​ជីវជាតិ​ច្រើន និង​ល្អ​ចំពោះ​សុខភាព វា​ក៏​ជួយ​បំពេញ​ឈាម ធ្វើ​ឲ្យ​ស្បែក​ស ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សារធាតុ​ពណ៌​នៃ​ស្បែក។ លើស​ពី​នេះ វា​ក៏​មាន​ជាតិ Procyanidin ដែល​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​រលោង និង​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ…

ជីវិតនិងសុខភាព

យិនស៊ិន​មិន​ប្តូរ ជួយ​ឲ្យ​ស្រ្តី​ក្មេង​ជាង​វ័យ ស្បែក​ភ្លឺ​រលោង ប្រសិន​លូក​យ៉ាអួរ នៅ​ពេល​មាស ៣ នេះ

ទឹកដោះគោ​ជូរ ឬ​យើង​ស្គាល់​ថា យ៉ាអួរ គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ស្រ្តី ជា​ពិសេស​ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន ចំ​ពេល​មាស​ទាំង ៣ ខាង​ក្រោម ដើម្បី​ទទួល​ប្រសិទ្ធភាព​ទ្វេ​ដង៖ ពេល​ព្រឹក ជា​ពេលវេលា​ដែល​រាងកាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត ហើយ​ប្រសិន​អ្នក​ទទួល​ទាន​យ៉ាអួរ ១ ពែង​តូច​រៀងរាល់​ព្រឹក នោះ​វា​អាច​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​កាល់ស្យូម​បាន​យ៉ាង​ច្រើន។ តែ​យើង​មិន​ណែនាំ​ឲ្យ​ទទួល​ទាន ពេល​ពោះ​នៅ​ទទេ​នោះ​ទេ ​ព្រោះ​អាស៊ីត​ក្រពះ អាច​កម្ចាត់​បាក់តេរី​មាន​ប្រយោជន៍​ដែល​ស្ថិត​ក្នុង​យ៉ាអួរ​បាន។ ពេល​យប់ យោង​តាម​អ្នក​ជំនាញ ពី​ម៉ោង ១២ រំលង​អាធ្រាត្រ ដល់​ព្រឹក ជា​ពេល​រាងកាយ​មាន​ជាតិ​កាល់ស្យូម​ទាប​បំផុត ដូច្នេះ​ការ​បន្ថែម​យ៉ាអួរ​ទៅ​ក្នុង​របប​អាហារ​ពេល​យប់ ក៏​ជា​រឿង​ចាំ​បាច់​មួយ​ដូច​គ្នា។ លើស​ពី​នេះ ដោយសារ​វា​មាន​ផ្ទុក​អាស៊ីត​ឡាក់ទិក មាន​ឥទ្ធិពល​ជួយ​ឲ្យ​រាងកាយ​រក្សា​ជាតិ​កាល់ស្យូម​បាន​យូរ។ យើង​ណែនាំ​ឲ្យ​ទទួល​ទាន​វា…