ជីវិតនិងសុខភាពទម្លាប់នៃការសន្សំសំចៃគឺល្អបំផុតហើយ តែវាគួរស្ថិតក្នុងកាលៈទេសៈសមស្របមួយដែរ ហើយរបស់ខ្លះក៏មិនគួរសន្សំសំចៃនោះដែរ ជាពិសេសគឺអាហារមួយចំនួននៅខាងក្នុងផ្ទះ។ ទម្លាប់របស់ស្រ្តីមេផ្ទះជាច្រើនចេះតែគិតថាវាមិនអី តែការពិតទៅ គឺវាប៉ះពាល់ដល់សុខភាពរាងកាយអ្នកទទួលទានខ្លាំងណាស់៖ ៣) បន្តប្រើប្រេងដែលចម្អិនហើយ មនុស្សជាច្រើន តែងតែប្រើប្រាស់ប្រេងដែលធ្លាប់ចម្អិនហើយ យកមកចម្អិនម្តងទៀត។ តាមពិតទៅ នេះគ្រោះថ្នាក់បំផុត ព្រោះប្រភេទប្រេងទាំងនោះ ងាយផ្ទុកជាតិពុលផ្លាតុកស៊ីន បង្កទៅជាជំងឺមហារីកថ្លើម។ ដោយឡែកប្រេងចម្អិនទាំងអស់ មិនគួរប្រើប្រាស់លើសពី ៣ ខែឡើយ។ ២) រក្សាទុកអាហារសល់ អាហារដែល់សល់ ពួកគាត់និយមយកទៅទុកក្នុងទូទឹកកក បើទោះបីជាសីតុណ្ហភាពក្នុងទូទឹកកកស្ថិតនៅកម្រិតទាប តែវាក៏នៅតែអាចបង្កើតជាបាក់តេរីចូលទៅបំផ្លាញអាហារនោះបានផងដែរ។ ជាក់ស្តែងដូចជាប្រភេទបន្លែបៃតង ការដែលរក្សាទុកយូរ បរិមាណប្រូតេអ៊ីននឹងបាត់បង់ ហើយជំនួសមកវិញនៅនីត្រាតកើនឡើង ដែលវាជាដើមចមនាំឲ្យកើតជំងឺមហារីកទៅពេលខាងមុខ។…
ជីវិតនិងសុខភាពបុរសជនជាតិចិន អាយុ ៤៥ ឆ្នាំ (មិនបង្ហើបឈ្មោះ) បានរងការរាករូសច្រើនថ្ងៃជាប់គ្នា សឹងតែព្យាបាលមិនចង់ទាន់ ហើយក្រោយសួរនាំ ក៏ដោយសារបានលូកទទួលទានអាហារដែលរក្សាទុកក្នុងទូទឹកកកហួសពីមួយយប់។ បើតាមការណែនាំពីអ្នកជំនាញ បាននិយាយថា ប្រភេទអាហារទាំង ៥ ខាងក្រោម គឺមិនអនុញ្ញាតឲ្យយកទៅរក្សាទុកក្នុងទូទឹកកក ដល់ផុតពីមួយយប់ រួចលើកមកទទួលទាននោះទេ ព្រោះវាងាយនឹងបង្កឲ្យមានបាក់តេរី មេរោគជាច្រើនចូលមកក្នុងរាងកាយ បណ្តាលឲ្យយើងទៅជាពុលអាហារ ហើយបើមើលមិនទាន់អាចប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ។ ៥) បន្លែដែលចម្អិនហើយ បន្លែបៃតងដែលចម្អិនហើយ មិនគួរទុកដល់ហួសមួយយប់ទេ ដោយវាមិនត្រឹមតែបាត់បង់ទាំងសារធាតុសំខាន់ ក៏ដូចជាវីតាមីននៅក្នុងនោះទេ ទៀតសោតក៏ជាតិនីត្រាតក៏ងាយនឹងរលាយ បង្កជាបាក់តេរីមិនល្អ ចូលមកក្នុងពោះទៀតផង។ យកល្អបន្លែដែលចម្អិន ឬឆ្លងកាត់ការស្ងោរ…
ជីវិតនិងសុខភាពបើអ្នកស្ថិតក្នុងអាការៈបែបនេះ ហាមផ្តាច់កុំទៅងូតទឹកឲ្យសោះ ព្រោះអ្នកប្រឈមនឹងជួបបញ្ហាដាច់សរសៃឈាមខួរក្បាល ហើយបណ្តាលឲ្យអ្នកបាត់បង់អាយុជីវិតត្រឹមមួយរំពេច៖ ៤) ពេលមានអាការៈវិលមុខខ្លាំង នៅពេលដែលអ្នកចាប់ផ្តើមវិលមុខ ឬឈឺក្បាល មិនចុះថមថយទាល់តែសោះនោះ វាអាចជារោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលមួយហើយ។ វាមានន័យថាពេលនេះខួរក្បាលកំពុងត្រូវការអុកស៊ីសែនជាខ្លាំង ហើយបើអ្នកអូសបន្លាយពេលមិនរត់រកការព្យាបាល នោះនឹងប្រឈមការប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ។ បើជួបអាការៈបែបនេះ ហាមផ្តាច់កុំទៅងូតទឹក គិតថាងូតហើយស្វាងឲ្យសោះ ព្រោះវាអាចនឹងទាញស្ថានភាពឲ្យកាន់តែអាក្រក់លើសដើម។ ៣) ពេលដែលអស់កម្លាំង គ្រុនក្តៅ និងសម្ពាធឈាមធ្លាក់ចុះ ប្រសិនបើអ្នកឃើញថាខ្លួនមិនសូវស្រួលខ្លួន ដោយមានអាការៈដូចជាត្រជាក់ក្តៅៗ ហើយសម្ពាធឈាមមានការធ្លាក់ចុះខ្លាំងនោះ ក៏អ្នកមិនគួរងូតទឹកភ្លាមៗដែរ ព្រោះជាទូទៅសីតុណ្ហភាពនៃទឹកនឹងធ្វើឲ្យស្ថានភាពកាន់តែចុះទ្រុឌទ្រោម រាងកាយកាន់តែបាក់ស្បាត ហើយងាយនឹងបាត់បង់ជីវិតត្រឹមមួយពព្រិចភ្នែក។ ២) ពេលស្រវឹង ប្រសិនបើអ្នកស្រវឹងជោគខ្លួន ហើយទៅងូតទឹក…
ជីវិតនិងសុខភាពជឿថាបញ្ហាលើសទម្ងន់ ឬឡើងទម្ងន់លឿន ជារឿងដែលគ្រប់គ្នាមិនចង់ជួបប្រទះនោះទេ ព្រោះវាក្រៅពីធ្វើឲ្យរាងកាយមើលទៅមិនស្អាត ទៀតសោតក៏ជះផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរផងដែរ។ បើសួរថាតើវិធីសម្រកទម្ងន់អាចធ្វើទៅបានដោយរបៀបណាខ្លះ? ចម្លើយ៖ គឺមានច្រើនមធ្យោបាយ ហើយមានវិធីខុសៗពីគ្នា។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមនាំឲ្យអ្នករាល់គ្នាស្គាល់ពីផ្លែឈើ ៧ ប្រភេទ ដែលញាំទៅឆាប់ឆ្អែត ហើយមានជាតិកាឡូរីទាប ជាតិស្ករទាប មិនងាយឲ្យអ្នកឡើងទម្ងន់នោះឡើយ៖ ៧) ស្រ្តបឺរី ផ្លែឈើនេះ នៅទម្ងន់ ៨៥ ក្រាម មានជាតិស្ករត្រឹម ៤,១ ក្រាម ហើយជាតិកាឡូរីតែ ២៧ កាឡូរីតែប៉ុណ្ណោះ។ ៦) គីវី…
ជីវិតនិងសុខភាពតាមសារព័ត៌មានក្រៅស្រុកមួយបានចុះផ្សាយថា បុរសមានវ័យ ២៨ ឆ្នាំ ឈ្មោះ Wang Fan មកពីខេត្ត Hebei ប្រទេសចិន បានមកបម្រើការជាអ្នកសរសេរកម្មវិធី (Programmer) នៅទីក្រុងប៉េកាំង ហើយដោយសារមមាញឹកនឹងការងារខ្លាំងពេក គេមិនសូវបានយកចិត្តទុកដាក់នឹងរបបអាហារនោះទេ។ ទាំងមិនទាន់ចូលអាយុ ៣០ ផង បុរសខាងលើបានបាត់បង់ជីវិត ដោយសារជំងឺក្រពេញទីរ៉ូអ៊ីត ហើយក្រោយធ្វើការស្រាវជ្រាវ ក៏ដោយសារជាប់ពាក់ព័ន្ធនឹងរបបអាហារដែលគេទទួលទានជាប្រចាំ ទាំង ២ ខាងក្រោម៖ ២) ប្រភេទអាហារជ្រក់ ដោយសារតែរវល់នឹងការងារខ្លាំង ដូច្នេះគាត់មិនសូវមានពេលធ្វើម្ហូបទទួលទានត្រឹមត្រូវដូចគេនោះទេ ដូច្នេះក៏ចាប់យកអាហារស្រួលៗ គឺប្រភេទអាហារត្រាំ ឬជ្រក់ទុក…
ជីវិតនិងសុខភាពតើធ្វើបែបណា អាចសម្គាល់ថា ម្នាក់នោះជាបុរសដែលមានភាពរឹងមាំ ឬខ្សោយ សម្រាប់រឿងលើគ្រែ? ពេលខ្លះមនុស្សមិនសំខាន់លើអាយុនោះទេ ហើយបើសួរថា បើមិនមើលតាមអាយុ គួរមើលតាមចំណុចណា តុះទៅតាមដាន ៤ ចំណុចជាមួយ Knongsrok ដូចខាងក្រោម៖ ៤) ពុកចង្កា បុរសដែលមានពុកចង្កាដុះច្រើន ឬដុះលឿន អាចបង្ហាញថា ពួកគេមានកម្រិតខ្ពស់នៃអ័រម៉ូនភេទ ពោលការរួមភេទរបស់ពួកគេ គឺរាប់បានថានឹងឈានដល់ចំណុចលេចធ្លោ។ ៣) ត្រចៀក តាមទស្សនៈវេជ្ជសាស្ត្រចិន បុរសដែលមានត្រចៀកធំ ក្រាស់ អាចសន្និដ្ឋានបានថា ពួកគេមានក្រលៀនល្អ តម្រងនោមល្អ។ ចំណុចនេះហើយ អាចនិយាយថា…
ជីវិតនិងសុខភាពដំឡូងជ្វាជារបស់ដែលមានកាឡូរីទាប ហើយសំបូរទៅដោយជាតិសរសៃ ដោយឡែកប្រសិនអ្នកដឹងពីរបៀបទទួលទានឲ្យបានត្រឹមត្រូវ នោះថែមជួយឲ្យអ្នកស្រកទម្ងន់ឆាប់រហ័សយ៉ាងមានប្រសិទ្ធភាពទៀតផង។ អត្ថប្រយោជន៍នៃដំឡូងជ្វាចំពោះសុខភាព: វាសំបូរទៅដោយជាតិសរសៃ ជួយឲ្យល្អប្រសើរឡើងនៅប្រព័ន្ធរំលាយអាហារ ហើយជួយការពារការស្រូបយកជាតិខ្លាញ់ធាត់ ល្អចំពោះការសម្រកទម្ងន់។ បើធៀបនឹងអាហារដទៃទៀតគឺខុសកាឡូរីគ្នាច្រើន សម្រាប់ដំឡូងជ្វាមានកាឡូរីទាប ដោយដំឡូងជ្វា ១០០ ក្រាម មានតែ ៨៥ កាឡូរីប៉ុណ្ណោះ។ ជាងនេះវាក៏មានផ្ទុកនូវវីតាមីន A,B, C ជាតិដែក ប៉ូតាស្យំ ដែលល្អចំពោះសុខភាពស្បែក ហើយវាជួយជំរុញដល់ការធ្វើការរបស់ពោះវៀន ឲ្យបញ្ចេញកាកសំណល់ជាតិពុលចេញពីរាងកាយបានល្អថែមទៀតផង។ តើទទួលទានបែបណាដើម្បីសម្រកទម្ងន់បានរហ័ស? តាមការណែនាំពីអ្នកជំនាញអាហារូបត្ថម្ភរបស់ជប៉ុនលោក Maaki Ninomiya បានចែករំលែកមកថា ប្រសិនអ្នកទទួលទានដំឡូងជ្វាឲ្យបានត្រឹមត្រូវជាប្រចាំ នោះអ្នកអាចស្រកទម្ងន់…
ជីវិតនិងសុខភាពសាច់មាន់ ទ្រូងមាន់ ភ្លៅមាន់ ជាផ្នែកដែលល្អក្នុងការទទួលទាន ដោយវាអាចបំពេញប្រូតេអ៊ីន និងអាហារូបត្ថម្ភមួយចំនួនមកកាន់រាងកាយ។ ផ្ទុយមកវិញ ផ្នែកទាំង ៣ ខាងក្រោម បើទោះបីមានរសជាតិឆ្ងាញ់ប៉ុណ្ណា ក៏អ្នកមិនគួរលូកទទួលទាននោះដែរ ព្រោះវាបណ្តាលឲ្យប៉ះពាល់សុខភាព៖ ៣) កញ្ចូញគូទមាន់ គ្នាយើងភាគច្រើន និយមចូលចិត្តទទួលទានវាណាស់ តែពុំបានដឹងនោះទេ ថាផ្នែកនៃកញ្ចូញ គឺងាយផ្ទុកទៅដោយបាក់តេរីជាច្រើន ដែលមិនបានបំផ្លាញ បើទោះបីឆ្លងកាត់ការចម្អិនហើយក៏ដោយ។ លើសពីនេះវាក៏ជាផ្នែកប្រមូលផ្តុំជាតិខ្លាញ់ខ្ពស់ ដូច្នេះវាមិនសក្ដិសមទេ សម្រាប់អ្នកមានជំងឺសរសៃឈាមបេះដូង និងធាត់…។ ២) កមាន់ បើទោះបីជាកមាន់ មិនមានសាច់ច្រើនដូចផ្នែកផ្សេងទៀតក៏ដោយ តែវាត្រូវបានមនុស្សជាច្រើនចូលចិត្ត។ យ៉ាងណាកមាន់…
ជីវិតនិងសុខភាពថ្លើមគឺជាសរីរាង្គដ៏សំខាន់ ដែលទទួលខុសត្រូវក្នុងការបន្សាបជាតិពុល ហើយបើថ្លើមមានសុខភាពល្អ នោះសរីរាង្គដទៃទៀត ក៏ដំណើរការល្អដូចគ្នា។ ផ្ទុយទៅវិញ បើតួនាទីរបស់ថ្លើមចុះខ្សោយ បណ្តុំជាតិពុលច្រើនក្នុងរាងកាយ យូរទៅអ្នកនឹងប្រឈមហានិភ័យនៃការកើតជំងឺជាបន្តបន្ទាប់។ ខាងក្រោម Knongsrok ណែនាំនូវបន្លែ ៣ ប្រភេទ ដែលល្អបំផុតសម្រាប់ការលើកកម្ពស់ និងជួយឲ្យថ្លើមលាងជាតិពុលពីរាងកាយបានស្អាតល្អ៖ ៣) ស្ពៃខ្មៅ ជាបន្លែដ៏ពេញនិយម មានតម្លៃថោក ងាយស្រួលរកនៅលើទីផ្សារ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន C, K, និងសារធាតុរ៉ែ។ ការទទួលទានវាជាប្រចាំ អាចជួយបង្កើនចរាចរឧស្ម័នក្នុងថ្លើម ដើម្បីកាត់បន្ថយដំណើរការគាំងនៃថ្លើម ហើយក៏អាចកម្ចាត់កូឡេស្តេរ៉ុលលើសចេញពីរាងកាយថែមទៀតផង។ ២) ត្រកួន វាមានកាឡូរីតិចណាស់…
ជីវិតនិងសុខភាពបើតាមការណែនាំរបស់អ្នកជំនាញបានឲ្យដឹងថា មានផ្នែក ២ លើរាងកាយស្រ្តី រៀងរាល់ពេលងូតទឹក ប្រសិនអ្នកយកចិត្តទុកដាក់សម្អាត និងម៉ាស្សាវាថ្នមៗ នោះនឹងអាចជួយឲ្យចរន្តដំណើរការល្អ ពោលជាការជះឥទ្ធិពលវិជ្ជមានសម្រាប់សុខភាព៖ ១) ក្បាលពោះ ផ្នែកក្បាលពោះ ប្រហែលជាកន្លែងដែលមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់សម្អាតពេកនោះទេ ពេលងូតទឹក។ ផ្ទុយទៅវិញ នេះជាការរំលងចំណុចល្អមួយហើយ ព្រោះវាចាំបាច់ណាស់ដែលអ្នកគួរសម្អាត ដោយវាអាចជួយជំរុញដល់ការរំលាយអាហារឲ្យដំណើរការល្អ ក៏ដូចជាជួយឲ្យឈាមរត់ជុំវិញតំបន់ក្រពះ មានភាពល្អប្រសើរឡើង។ ការលាងសម្អាត ម៉ាស្សាថ្នមៗប៉ុន្មានវិនាទី ក៏វាកាន់តែល្អសម្រាប់ស្រ្តីដែលត្រៀមមករដូវ ព្រោះវាអាចជួយបំបាត់ការឈឺចាប់បានមួយផ្នែកធំ និងការពារហានិភ័យនៃជំងឺរោគស្រ្តីបានថែមទៀតផង។ ២) ម្រាមជើង ពេលងូតទឹកផ្កាឈូក មនុស្សជាច្រើនមើលរំលងនៅការសម្អាតត្រង់ផ្នែកម្រាមជើងនេះឯង។ តាមពិតវាជាចំណុចរសើបជួយឲ្យឈាមរត់ស្រួល ដែលមនុស្សជាច្រើនមិនធ្លាប់បានដឹង។ វាល្អទាំងអាចកម្ចាត់បាក់តេរី…
ជីវិតនិងសុខភាពតាមការស្រាវជ្រាវមនុស្សដែលមិនសូវមានអាយុវែង ច្រើនតែមាន ៥ ចំណុចដូចបង្ហាញខាងក្រោមនេះ ហើយប្រសិនចង់បន្ថែមអាយុកាលជីវិត ចាំបាច់អ្នកត្រូវតែផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ៖ ៥) លើសខ្លាញ់ក្បាលពោះ គ្រប់គ្នាដឹងហើយ អ្នកដែលមានជំងឺធាត់គឺមិនល្អឡើយសម្រាប់សុខភាព ហើយវាអាចបង្កទៅជាជំងឺរ៉ាំរ៉ៃជាច្រើនទៅពេលខាងមុខ។ នៅពេលមានជាតិខ្លាញ់កកកុញនៅក្នុងពោះច្រើន វាក៏នឹងដាក់បន្ទុកទៅលើសរីរាង្គដទៃទៀតផងដែរ។ ភាពធាត់នេះសោត ក៏បណ្តាលឲ្យអ្នកឆាប់អស់កម្លាំង ពិបាកក្នុងការធ្វើចលនា ក៏ដូចជាបង្កើនហានិភ័យជំងឺតម្រងនោម និងជំងឺសរសៃឈាម។ ៤) គុណភាពនៃការគេងចុះខ្សោយ មនុស្សដែលមានអាយុវែង ច្រើនតែអាចគេងបានជាប្រចាំរយៈពេល ៧ ម៉ោង ហើយមានពេលវេលាសម្រាកនៅពេលថ្ងៃចន្លោះពី ៣០ នាទី ទៅ ១ ម៉ោងផ្សេងទៀត។ ផ្ទុយទៅវិញសម្រាប់អ្នកអាយុខ្លី…
ជីវិតនិងសុខភាពប្រភេទបន្លែខាងក្រោមនេះ ពិតជាពេញនិយមខ្លាំងនៅប្រទេសជប៉ុន មិនថាតែការកែច្នៃឬការទទួលទានផ្ទាល់ គឺពាំនាំនូវប្រយោជន៍ជាច្រើនរាប់មិនអស់។ នោះគឺទំពាំងស្រស់ ហើយខាងក្រោមយើងនឹងរៀបរាប់ពីប្រយោជន៍របស់វា៖ ៥) ជួយស្រ្តីស្រកទម្ងន់ ទំពាំងឫស្សី ឬ ទំពាំងស្រស់ មានផ្ទុកនូវជាតិសរសៃច្រើន និងកាឡូរីទាប សក្តិសមសម្រាប់ស្រ្តីដែលចង់សម្រកទម្ងន់។ ការទទួលទានវា ក៏ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លានអាហារថែមទៀតផង។ ៤) ការពារជំងឺបេះដូង កាត់បន្ថយសម្ពាធឈាម ការទទួលទានប្រភេទទំពាំងឫស្សីស្រស់នៅពេលព្រឹក អាចជួយឲ្យរាងកាយទទួលបានជាតិប៉ូតាស្យូមប្រហែល ១៨ ភាគរយ វាដើរតួក្នុងការលើកកម្ពស់សុខភាពបេះដូង ហើយលើសពីនេះ បរិមាណសរសៃនៅក្នុងពន្លកបន្លែនោះ ក៏ជួយកាត់បន្ថយសម្ពាធឈាម និងបញ្ចុះកូឡេស្តេរ៉ុលបានយ៉ាងល្អផងដែរ។ ៣) ប្រឆាំងជំងឺមហារីក វាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបន្សាបរ៉ាឌីកាលសេរី…
ជីវិតនិងសុខភាពអាចសាកល្បងបាន ត្រឹមតែការទម្លាក់ខ្ទឹមស ចូលទៅក្នុងបង្គន់នៅពេលយប់ នោះអ្នកនឹងឃើញរឿងភ្ញាក់ផ្អើលនៅព្រឹកបន្ទាប់។ ការបោះខ្ទឹមសចូលទៅបង្គន់៖ ជាធម្មតាអ្នកតែងតែប្រើប្រាស់ទឹកសាប៊ូ ឬសារធាតុគីមីមួយចំនួន ដើម្បីសម្អាត និងសម្លាប់មេរោគក្នុងបង្គន់ តែយ៉ាងណាជំនួសមកការប្រើប្រាស់ខ្ទឹមស ១ កំពឹស វាក៏អាចជួយដោះស្រាយបញ្ហានោះបានដូចគ្នា។ ក៏ដោយសារតែខ្ទឹមស មានផ្ទុកសារធាតុ Allicin ជាក្លិនក្រអូប និងជាអង់ទីប៊ីយ៉ូទីកធម្មជាតិ។ វាមិនត្រឹមតែអាចកម្ចាត់បាក់តេរី កម្ចាត់ក្លិនមិនល្អប៉ុណ្ណោះទេ ទៀតសោតក៏អាចទាំងសម្លាប់ផ្សិតដែលជាប់នៅចានបង្គន់ថែមទៀតផងដែរ។ ដូច្នេះការបោះខ្ទឹមស ចូលចានបង្គន់មុនពេលចូលគេង រួចទុកចោលមួយយប់ គឺជាវិធីសាស្ត្រដែលអ្នកគួរតែអនុវត្ត។ វិធីនោះគឺងាយទេ ត្រឹមតែបកសំបកខ្ទឹមស មួយកំពឹស រួចបោះវាចោលក្នុងបង្គន់ មិនបាច់ចុចទឹកទេ។ ចូរអនុវត្តបែបនេះ ២-៣…
ជីវិតនិងសុខភាពអាហារពេលព្រឹកគឺជារបបអាហារដ៏សំខាន់ វាដើរតួកំណត់ថាមពលរាងកាយយើងពេញមួយថ្ងៃ។ ទោះជារវល់មមាញឹកយ៉ាងណា ក៏អ្នកគួរតែជៀសឲ្យបាននូវប្រភេទអាហារទាំង ៤ ខាងក្រោម៖ ៤) អាហារពេលព្រឹកនៅតាមផ្លូវ បើសម្រាប់មនុស្សធំមិនសូវជាប៉ះពាល់ខ្លាំងទេ ព្រោះរាងកាយមានភាពសុាំខ្លះ តែសម្រាប់កុមាររដែលស្ថិតនៅដំណាក់កាលអភិវឌ្ឍ គឺងាយនឹងរងការបង្កគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ការទទួលទានអាហារតាមដងផ្លូវជាប្រចាំ។ ភាគច្រើននៃអាហារតាមដងផ្លូវ គឺគេតម្រូវសម្រាប់អ្នកចង់បានរបស់ទទួលទានងាយៗ រហ័ស តែបើនិយាយពីគុណភាពអនាម័យគឺមិនអាចធានាបានឡើយ។ ឧទាហរណ៍ដូចប្រភេទនំដូណាត់ អាហារចៀន ទឹកសណ្តែកមួយចំនួន គឺអ្នកមិនគួរទទួលទានឡើយនៅពេលព្រឹក។ ប្រសិនទទួលទានក៏គួរជ្រើសរើសទីតាំងមួយ ដែលច្បាស់លាស់ថាមានអនាម័យ។ ៣) អាហារដែលសល់ពីថ្ងៃម្សិលមិញ អ្នកខ្លះនៅព្រឹកថ្ងៃថ្មី ខ្ជិលងើបចម្អិនអាហារ ក៏ពួកគេទៅយកអាហារដែលសល់ពីយប់មកចម្អិន ហើយទទួលទានម្តងទៀតនៅពេលព្រឹក។ យ៉ាងណារបស់ដែលទុកក្នុងទូទឹកកក ឬរបស់ដែលកម្តៅច្រើនលើកច្រើនពេក វាងាយនឹងបង្កជាតិពុលច្រើនក្នុងរាងកាយ…
ជីវិតនិងសុខភាពការគេងលក់ស្កប់ស្កល់គឺជាកត្តាសំខាន់ណាស់ ដោយវាផ្សារភ្ជាប់ទៅនឹងសុខភាពរបស់អ្នក។ ក្នុងអត្ថបទនេះ Knongsrok ណែនាំនូវ ៤ វិធី សម្រាប់សង្កត់ជីពចរ ហើយចាយពេលមិនដល់ ១០ នាទីឡើយ៖ ៤) ជីពចរកដៃ ត្រង់ផ្នែកកដៃរបស់អ្នក មានជីពចរ [ដូចបង្ហាញក្នុងរូប] ចូរប្រើប្រាស់មេដៃម្ខាងទៀត ទៅចុចលើទីតាំងនោះ ដោយអនុវត្តប្រហែល ៣ នាទី ដល់មានអារម្មណ៍ថារាងឈឺចាប់បន្តិចបន្តួច។ ការអនុវត្តនេះ គឺមានប្រយោជន៍ក្នុងការគ្រប់គ្រងចរន្តឈាមឲ្យរត់ស្រួល កាត់បន្ថយហានិភ័យជំងឺសរសៃប្រសាទ ការគេងមិនលក់ ក៏លែងជាបញ្ហា ហើយហានិភ័យនៃជំងឺបេះដូង ក៏ត្រូវបានកាត់បន្ថយដូចគ្នា។ ៣) ចំហៀងកដៃខាងក្នុង ត្រង់ផ្នែកចំហៀងកដៃខាងក្នុង…
ជីវិតនិងសុខភាពមនុស្សជាច្រើនគិតថា ការដុះសក់ស្កូវ ឬសរសៃសក់ឡើងបែកពណ៌ប្រផេះ ទាំងវ័យក្មេង គឺដោយសារតែហ្សែនពីកំណើត គិតច្រើនពេក ស្រ្តេសច្រើន តែពួកគេពុំបានដឹងច្បាស់នោះទេ ថាវាជាសញ្ញាព្រមានសុខភាពធ្ងន់ធ្ងរទាំង ៣ ខាងក្រោមទៅវិញ៖ ៣) កង្វះហ្សែន សក់ស្កូវមុនអាយុ អាចបណ្តាលមកពីកង្វះហ្សែនក្នុងការផលិតមេឡានីន។ មនុស្សជួបបញ្ហានេះ ច្រើនតែមានសក់ស្កូវតាំងពីអាយុជាង ២០។ ក្នុងករណីខ្លះ អាចបណ្តាលមកពីឬសសក់របស់ពួកគេរងការបំផ្លាញ ដែលយូរទៅអាចវិវត្តទៅជាជំងឺក្រិនសរសៃឈាម។ ២) ជំងឺសរសៃប្រសាទ ស្ថានភាពតានតឹង សរសៃប្រសាទខ្លាំង ការគេងមិនគ្រប់គ្រាន់ របួសផ្លូវចិត្ត ក៏ជាមូលហេតុនាំឲ្យដុះសក់ស្កូវមុនអាយុ។ ក្នុងស្ថានភាពនេះ melanocytes ត្រូវបានផលិតនៅក្នុងរាងកាយ នាំឲ្យរំខានដល់សំយោគនៃ…
ជីវិតនិងសុខភាពតាំងពីយូរណាស់មកហើយ មនុស្សជាច្រើនគិតថា ការទទួលទានអាហារប្រៃលើសលប់ គឺអាចបំផ្លាញក្រលៀនរបស់អ្នកបាន ប៉ុន្តែពួកគេមិនបានដឹងនោះទេ ថាកត្តាសាមញ្ញ ២ ផ្សេងទៀត ក៏អាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។ យោងតាមវេជ្ជបណ្ឌិតជំនាញក្រៅស្រុក បានណែនាំឲ្យមនុស្សទូទៅ គួរជៀសទម្លាប់អាក្រក់ទាំង ២ ខាងក្រោម ព្រោះវាក៏អាចបំផ្លាញក្រលៀន ឬតម្រងនោមរបស់អ្នកបានដូចគ្នា៖ ១) ការទទួលទានទឹកមិនគ្រប់គ្រាន់ ការខ្ជិលផឹកទឹក ផឹកទឹកមិនគ្រប់គ្រាន់ ជាពិសេសនៅរដូវរងា ក៏វាអាចបំផ្លាញតម្រងនោមរបស់អ្នកបានដែរ។ ជាទូទៅទឹកជួយតម្រងនោមច្រោះយកកាកសំណល់ចេញមកខាងក្រៅ ដូច្នេះបើរាងកាយខ្វះជាតិទឹក នោះតម្រងនោមក៏នឹងត្រូវធ្វើការខ្លាំង ដែលយូរទៅនាំឲ្យមុខងារសមត្ថភាពតម្រងនោមឬក្រលៀនមានការធ្លាក់ចុះ។ ២) ការទទួលទានអាហារមានជាតិប្រូតេអ៊ីនច្រើនពេក ការទទួលទានអាហារមានជាតិប្រូតេអ៊ីនគឺល្អហើយសម្រាប់សុខភាព តែយ៉ាងណា វាក៏អាចបំផ្លាញសុខភាពរបស់អ្នកបានដូចគ្នា។ តាមការពន្យល់ពីវេជ្ជបណ្ឌិតនៅក្រៅស្រុក…
ជីវិតនិងសុខភាពក្រៅពីការកែសម្រួលរបបអាហារ ការធ្វើលំហាត់ប្រាណ ក៏នៅមានមធ្យោបាយផ្សេងទៀត ដែលជួយឲ្យអ្នកសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ខាងក្រោមយើងបង្ហាញ ៤ វិធីដែលអ្នកគួរដឹង៖ ៤) ងូតទឹកក្តៅ នេះគឺជាវិធីល្អមួយ ដើម្បីបំបាត់ភាពតានតឹង តែវាក៏ចូលរួមចំណែកដុតកាឡូរីរាងកាយបានមួយផ្នែកផងដែរ។ យោងតាមការស្រាវជ្រាវ ការងូតទឹកក្តៅ ឬត្រាំខ្លួនក្នុងទឹកក្តៅរយៈពេល ១ ម៉ោង អាចជួយដុតបំផ្លាញ ១៣០ កាឡូរី នេះជាយុទ្ធសាស្រ្តដ៏ល្អមួយក្នុងការសម្រកទម្ងន់។ ៣) ធ្វើការងារផ្ទះ ការធ្វើការងារផ្ទះ ក៏អាចសម្រកទម្ងន់របស់អ្នកបានដែរ ដោយការចំណាយពេលលាងចាន ១ ម៉ោង អាចដុតបំផ្លាញ ១០០ កាឡូរី…