គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ផ្ញើ​ជូន​ប្រុសៗ ទើប​ចប់​សកម្មភាព​លើ​គ្រែ កុំ​ធ្វើ​រឿង ៤ នេះ​ឲ្យ​សោះ ប្រយ័ត្ន​អាយុ​ខ្លី

សម្រាប់​បុរសៗ​ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង និង​មិន​គួរ​ខ្មាសអៀន​នឹង​ចែករំលែក​ឡើយ ព្រោះ​វា​ទាក់ទង​នឹង​អាយុ​ជីវិត។ ដោយ​ក្រោយ​ទើប​តែ​បញ្ចប់​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ​ភ្លាមៗ អ្នក​ត្រូវ​តែ​បញ្ចៀស​ឲ្យ​បាន​ការ​បន្ត​ធ្វើ​សកម្មភាព​ខាង​ក្រោម​ទាំង ៤ ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​សុខភាព​រាងកាយ៖ ៤) នោម​ភ្លាមៗ សម្រាប់​ស្រ្តី ការ​នោម​ភ្លាមៗ​បន្ទាប់​ពី​ទើប​តែ​រួម​ភេទ​រួច វា​ជួយ​វិធី​ល្អ​ដើម្បី​ការពារ​ផ្នែក​ឯកជន​របស់​ពួក​គេ តែ​យ៉ាង​ណា​ខុស​ពី បុរស​សកម្មភាព​នេះ អាច​ធ្វើ​ឲ្យ​បំផ្លាញ​ក្រពេញប្រូស្តាត​បាន​យ៉ាង​ងាយ។ ដោយ​ក្រោយ​ពេល​រួម​ភេទ​ហើយ​ភ្លាមៗ ក្រពេញ​ប្រូស្តាត​នឹង​ត្រូវ​បាន​រំញោច ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​តំបន់​ក្រលៀន​របស់​បុរស។ ៣) ជក់​បារី បុរស​ជា​ច្រើន​ទម្លាប់​ទាញ​បារី​មក​ជក់ ក្រោយ​រួម​ភេទ​រួច ដោយ​នេះ​ជា​ទម្លាប់​អាច​ប៉ះពាល់​ដល់​ចរន្ត​ឈាម​ធ្ងន់ធ្ងរ។ វា​ងាយ​ឲ្យ​សារធាតុ​ពុល​ ដែល​ចេញ​ពី​ផ្សែង ជ្រៀត​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម បន្ទាប់​ពី​ទើប​តែ​រួម​ភេទ។ ២) យក​ក្រដាស​អនាម័យ​មក​ជូត​លើ​តំបន់​ឯកជន ក្រោយ​ពី​បញ្ចេញ​ទឹក​កាម បុរស​មួយ​ចំនួន​ទម្លាប់​យក​ក្រដាស​អនាម័យ​មក​ជូត​ដោយ​ផ្ទាល់​លើ​តំបន់​ឯកជន…

ជីវិតនិងសុខភាព

សញ្ញា​ព្រមាន​ ៤ លេច​ឡើង​លើ​ផ្ទៃ​ក្រចក បង្ហាញ​ច្បាស់ៗ​ថា​រាងកាយ​អ្នក​កំពុង​ខ្វះខាត​អ្វី

តាម​រយៈ​ការ​សង្កេត​លើ​ផ្ទៃ​ក្រចក ក៏​អាច​បង្ហាញ​ពី​សភាព​នៃ​សុខភាព​រាងកាយ​មនុស្ស ថា​កំពុង​មាន​សុខភាព​ល្អ​ឬ​អត់​ដែរ?​ ប្រសិន​អ្នក​ជា​មនុស្ស​ដែល​មាន​ផ្ទៃ​ក្រចក​រាប​ស្មើ​ល្អ ក្រចក​ដុះ​លូតលាស់​លឿន​ធម្មតា ហើយ​មាន​ពណ៌​ផ្កាឈូក​ស្រាល គួរ​តែ​មិន​អី​ទេ តែ​បើ​ដូច​ក្នុង​លក្ខខណ្ឌ​ទាំង ៤ ខាង​ក្រោម នោះ​ជា​រឿង​ដែល​ត្រូវ​តែ​ប្រយ័ត្ន៖ ៤) ក្រចក​ស្ងួត​ ប្រេះ​ និង​ផុយ តាម​វេជ្ជបណ្ឌិត​ខាង​ជំនាញ​សាល​ស្បែក​នៅ​អូស្ត្រាលី បាន​ចែករំលែក​ថា ប្រសិន​អ្នក​កំពុង​ខ្វះខាត​ជាតិ​វីតាមីន និង​អាហារូបត្ថម្ភ​នោះ​ក្រចក​នឹង​មិន​ងាយ​លូតលាស់​ឡើយ ហើយ​វា​ក៏​ខ្សោយ ងាយ​ផុយ​បាក់​ស្រួលៗ​ផង​ដែរ។ ដូច្នេះ​យក​ល្អ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ ជា​ពិសេស​ជ្រើសរើស​អាហារ​ណា​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន A, B, C, D និង E។ ៣) ក្រចក​ឡើង​ពណ៌​ជាំ…

ជីវិតនិងសុខភាព

ចែក​គ្នា​បាន​ដឹង! ប្រញាប់​ដក​របស់​ ៤ នេះ​ចេញ​ពី​ក្បាល​គ្រែ បើ​មិន​ចង់​នាំ​ជំងឺ​ចូល​ខ្លួន

ដើម្បី​គេង​លក់​ស្កប់ស្កល់ ទទួល​បាន​សុខភាព​ល្អ និង​បញ្ចៀស​រាងកាយ​ពី​ការ​មាន​ជំងឺ​បៀតបៀន​ផ្សេងៗ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​នឹង​មិន​មាន​របស់​ទាំង ៤ ខាង​ក្រោម នៅ​ក្បែរ​ខ្លួន ឬ​ក្បែរ​ក្បាល​ដំណេក​កំឡុង​ពេល​អ្នក​គេង៖ ៤) ទឹក​អប់​ដែល​មាន​គុណភាព​អន់ ទឹក​អប់​ដែល​មាន​គុណភាព​ទាប គឺ​មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា Phthalates ដើម្បី​បង្កើន​ក្លិន​ក្រអូប ហើយ​ប្រភេទ​ទឹក​អប់ តម្លៃ​ថោក ​មាន​យីហោ​មិន​ច្បាស់ គេ​ដាក់​សារធាតុ​គីមី​នេះ​ច្រើន​ណាស់។ រួច​បើ​យើង​ដាក់​វា​ក្នុង​បន្ទប់​គេង រក្សា​ទុក​មិន​បាន​ល្អ​ ហើយ​ភាយ​ក្លិន​នោះ​ក្នុង​បន្ទប់​រយៈ​ពេល​យូរ និង​សូម្បី​តែ​ពេល​យើង​គេង ក៏​យើង​ស្រូប​យក​វា​ចូល​មក​ក្នុង​រាងកាយ​ដែរ នោះ​គឺ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់ ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ Endocrine។ ៣) សៀវភៅ​ថ្មី បន្ទាប់​ពី​ទិញ​សៀវភៅ​ថ្មី អ្នក​មិន​គួរ​ដាក់​លើ​តុ​ក្បែរ​ក្បាល​ដំណេក​ ឬ​លើ​គ្រែ​គេង​នោះ​ទេ ព្រោះ​ក្លិន​នៃ​ទឹក​ថ្នាំ​នៃ​សៀវភៅ​ថ្មី…

ជីវិតនិងសុខភាព

ខុស​ធ្ងន់​ហើយ សម្រាប់​អ្នក​ចង់​សម្រក​គីឡូ បើ​គិត​ថា​លូក​ផ្លែ​ឈើ ៤ នេះ​ល្អ

សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ប្រសិន​នៅ​មាន​ទម្លាប់​ទទួល​ទាន​ផ្លែ​ឈើ​ទាំង ៤ ខាង​ក្រោម នោះ​គឺ​ជា​កំហុស​ដ៏​ធំ​មួយ​ ហើយ​គួរ​តែ​ប្រញាប់​ធ្វើ​ការ​ផ្លាស់ប្តូរ៖ ៤) ផ្លែ​ឈើ​ស្ងួត ដំណាប់​ផ្លែ​ឈើ​ស្ងួត ច្រើន​តែ​មាន​ជាតិ​ស្ករ​ខ្ពស់ ហើយ​មាន​ជាតិ​សរសៃ​ទាប។ ទំពាំង​បាយជូរ​ក្រៀម​មួយ​កូន​ពែង មាន​ដល់ ៥០០ កាឡូរី ខណៈ​ដែល​ពុទ្រា​ក្រៀម​មួយ​កូន​ពែង មាន​ដល់ ៤៥០ កាឡូរី ដូច្នេះ​សន្ទស្សន៍​ជាតិ​ស្ករ​ក្នុង​ផ្លែ​ឈើ​ស្ងួត ឬ​ក្រៀម​គឺ​មាន​ខ្ពស់​ខ្លាំង នាំ​ឲ្យ​ឡើង​ទម្ងន់​ឆាប់​រហ័ស។ ៣) ឪឡឹក ផ្លែ​ឈើ​នេះ​មាន​ជាតិ​ទឹក និង​ជាតិ​សរសៃ​ច្រើន ប៉ុន្តែ​វា​ក៏​មាន​សន្ទស្សន៍ Glycemic ខ្ពស់ ហើយ​ជា​រួម​មិន​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​នោះ​ទេ។ ២) ចេក…

ជីវិតនិងសុខភាព

ទម្លាប់​រស់នៅ​កំណត់​អាយុ​ជីវិត​មនុស្ស! បើ​អ្នក​មាន ១ ក្នុង​ចំណោម​ ៤ នេះ ​ត្រូវ​កែតម្រូវ​ជា​បន្ទាន់

ដែរ​លឺ​គេ​និយាយ​ទេ​ថា អាយុ​ជីវិត​មនុស្ស ឬ​សុខភាព​មនុស្ស វា​ស៊ីសង​លើ​ទម្លាប់​រស់នៅ​ជា​ប្រចាំ​នេះ​ឯង ហើយ​បើ​អ្នក​នៅ​ប្រកាន់ខ្ជាប់​ទម្លាប់​មិន​ល្អ​ទាំង ៤ ខាង​ក្រោម នោះ​វា​ពិត​ជា​ប៉ះពាល់​ខ្លាំង​ទៅ​ថ្ងៃ​មុខ ដែល​អ្នក​គួរ​តែ​ប្រញាប់​កែ​តម្រូវ​ជា​បន្ទាន់៖ ៤) ផ្តោត​លើ​អាហារ​ពេល​ល្ងាច​ជា​ចម្បង មនុស្ស​ជា​ច្រើន​គិត​ថា​ អាហារ​ពេល​ល្ងាច​សំខាន់​ណាស់ ខ្លះ​សម្រុក​ទទួល​ទាន​តែ​ពេល​ល្ងាច ហើយ​ពេល​ព្រឹក​និង​ពេល​ថ្ងៃ​ទទួល​ទាន​តិចៗ​ទៅ​​វិញ។ តើ​អ្នក​ដឹង​ទេ​ថា ទម្លាប់​របៀប​នេះ គឺ​ងាយ​នឹង​ឡើង​ទម្ងន់ ធាត់ បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម បេះដូង​ដោយ​មិន​ដឹង​ខ្លួន? អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​ទទួល​ទាន​ច្រើន នៃ​អាហារ​ពេល​ល្ងាច ហើយ​គួរ​ជ្រើសរើស​នូវ​អាហារ​ល្អៗ​មក​ទទួល​ទាន ជា​ពិសេស​អាហារ​មិន​សូវ​មាន​ជាតិ​ខ្លាញ់។ ជំនួស​មក​វិញ​ដោយ​បន្ថែម​បន្លែ​បៃតង គ្រាប់​ធញ្ញជាតិ សាច់​ត្រី និង​កុំ​ទទួល​ទាន​យប់​ជ្រៅ​ពេក ពោល​មុន​ចូល​ដំណេក ៣-៤ ម៉ោង​គឺ​ល្អ​បំផុត។…

ជីវិតនិងសុខភាព

កុំ​ស្តាយ! ប្រយ័ត្ន​មហារីក​ចូល​ខ្លួន ដោយសារ​ការ​ទទួល​ទាន​អាហារ​សល់​ទាំង ៥ នេះ

អាហារ​ដែល​មាន​ជីវជាតិ​បំផុត ក៏​អាច​ក្លាយ​ជា​អាហារ​ដែល​មាន​បាក់តេរី​ច្រើន​បំផុត​ផង​ដែរ ប្រសិន​អ្នក​ទុក​ចោល​ដល់​មួយ​យប់។ អាហារ​ ៥ ខាង​ក្រោម ទោះ​យើង​រក្សា​បាន​ត្រឹមត្រូវ​បែប​ណា ក៏​វា​នៅ​តែ​អាច​បង្កើត​ជា​បាក់តេរី​ដ៏​ច្រើន​ផង​ដែរ ហើយ​យូរ​ទៅ​អាច​បង្ក​ជា​ជំងឺ​មហារីក​ទៀត​ផង៖ ៥) បន្លែ​បៃតង បន្លែ​បៃតង​មាន​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​ចិញ្ចឹម​ច្រើន តែ​យ៉ាង​ណា​ប្រសិន​យើង​ទទួល​ទាន​នៅ​អាហារ​ពេល​ល្ងាច​មិន​អស់​ទេ ចូរ​កុំ​រក្សា​វា​ទុក​ដល់​ព្រឹក​ស្អែក​ ហើយ​លើក​មក​ទទួល​ទាន​ទៀត​អី ដ្បិត​បើ​បាន​រក្សា​ទុក​ក្នុង​ទូ​ទឹកកក​ហើយ​ក៏​ដោយ។ មូលហេតុ​គឺ​ដោយសារ​បន្លែ​នៅ​ពេល​ទុក​ចោល​មួយ​យប់ វា​បាន​ផលិត​នូវ​ជាតិ​នីត្រាត​ច្រើន ដែល​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព ហើយ​ក៏​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​នៅ​ពេល​ខាង​មុខ​ផង​ដែរ។ ៤) ផ្សិត​ត្រចៀក​កណ្តុរ មិន​គួរ​ទទួល​ទាន​វា​ឆ្លង​ថ្ងៃ​នោះ​ទេ ក្រោយ​ពេល​ចម្អិន​ហើយ បើ​អ្នក​ទុក​ចោល​មួយ​យប់ នោះ​វា​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ក្រៅ​ពី​នេះ ​កំឡុង​ពេល​រក្សា​ទុក​មួយ​យប់ នោះ​វា​ក៏​បាន​បង្កើត​នូវ​ជាតិ​នីត្រាត​ច្រើន ហើយ​បាត់បង់​ទាំង​សារធាតុ​ចិញ្ចឹម…

ជីវិតនិងសុខភាព

អាយុ ៦០ ក៏​មិន​បារម្ភ​រឿង​ជំងឺ បើ​ទម្លាប់​ធ្វើ​រឿង ៣ នេះ​មុន​ចូល​គេង ហើយ​ជៀស ២ រឿង

ទម្លាប់​មួយ​ចំនួន​មុន​ចូល​គេង បើ​អ្នក​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​បញ្ចៀស​នៅ​ទម្លាប់​ដែល​មិន​គប្បី​ធ្វើ នោះ​វា​ពិត​ជា​សំខាន់​ក្នុង​ការ​កំណត់​នៅ​កត្តា​សុខភាព​ទៅ​ថ្ងៃ​ខាង​មុខ។ ខាង​ក្រោម​ជា​រឿង ៣ ដែល​អ្នក​គួរ​ធ្វើ និង ២ មិន​គួរ​ធ្វើ​មុន​ពេល​ចូល​គេង៖ ១) ដាក់​ជើង​ត្រាំ​ក្នុង​ទឹក មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​ចិន ដែល​គេ​មាន​អាយុ​វែង គឺ​តែងតែ​ចែករំលែក​មក​ថា​មុន​ពេល​ចូល​គេង​គឺ​ឧស្សាហ៍​ត្រាំ​ជើង​ក្នុង​ទឹក។ មូលហេតុ​គឺ​ជួយ​ឲ្យ​ឈាម​រត់ស្រួល និង​ឆាប់​គេង​លក់​ស្កប់ស្កល់។ យោង​តាម​ការ​បង្ហាញ​ពី​អ្នក​ជំនាញ ការ​ត្រាំ​ទឹក​ជើង​មិន​ត្រឹម​តែ​ជួយ​ដល់​ចរន្ត​ឈាម បេះដូង​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​បាន​ល្អ​ទៀត​ផង។ ២) ផឹក​ទឹក​ដោះ​គោះ​រមៀត​មួយ​កែវ ប្រសិន​បើ​អ្នក​ចង់​រស់នៅ​ដល់​អាយុ ៦០ ឆ្នាំ ដោយ​គ្មាន​ជំងឺ​មក​បៀត អ្នក​អាច​សាកល្បង​បាន ដោយ​មុន ១ ម៉ោង​ពេល​ចូល​គេង អ្នក​អាច​ផឹក​ទឹក​ដោះ​គោ​រមៀត​មួយ​កែវ…

ជីវិតនិងសុខភាព

បើ​នៅ​អត់​បោះ​ចោល​ទម្លាប់ ៤ ពេល​ក្រោក​ពី​គេង អ្នក​ដូច​កំពុង​កាត់​បន្ថយ​អាយុ​ខ្លួន​ឯង

រៀងរាល់​ព្រឹក​ពេល​ក្រោក​ពី​ដំណេក ប្រសិន​អ្នក​នៅ​រក្សា​ទម្លាប់​មិន​ល្អ​ទាំង ៤ ខាង​ក្រោម នោះ​អ្នក​ដូច​កំពុង​កាត់​បន្ថយ​អាយុ​ជីវិត​ខ្លួន​ឯង ដែល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ៖ ៤) ស្ទុះ​លឿន​ពេក ពេល​ភ្ញាក់ ជា​ពិសេស​នៅ​រដូវ​រងា​នេះ​ផ្ទាល់​តែ​ម្តង ប្រសិន​ពេល​ភ្ញាក់ អ្នក​ស្ទុះ​ក្រោក​មក​លឿន​ពេក​នោះ​គឺ​ប្រឈម​ហានិភ័យ​គ្រោះថ្នាក់​ខ្ពស់​ណាស់។ ដោយសារ​តែ​បន្ទាប់​ពី​គេង​ពេញ​មួយ​យប់ ចរន្តឈាម​វា​ស្ថិត​នៅ​សភាព​យឺត សម្ពាធ​ឈាម​ក៏​ទាប ហើយ​ប្រសិន​អ្នក​ស្ទុះ​ក្រោក​មក​មួយ​ទំហឹង​ភ្លាមៗ នោះ​អាច​ប្រឈម​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​មួយ​រំពេច ឬ​អាច​បណ្តាល​ឲ្យ​អ្នក​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ។ ៣) មិន​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​មួយ​កែវ ក្រោយ​ភ្ញាក់ ក្រោយ​ភ្ញាក់​ពី​គេង ប្រសិន​អ្នក​មិន​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ ហើយ​ស្រូត​ទៅ​ងូត​ទឹក​សម្អាត​ខ្លួន​ ឬ​បន្ទោបង់​ភ្លាម នោះ​ជា​រឿង​មិន​ល្អ​ឡើយ។ ព្រោះ​ក្រោយ​ពី​គេង​មួយ​យប់ រាងកាយ​នឹង​បាត់បង់​ជាតិ​ទឹក ហើយ​បណ្តាល​ឲ្យ​អ្នក​អស់​កម្លាំង​ ងងុយ​ដេក…

ជីវិតនិងសុខភាព

ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ​ត្រូវ​ចាំ ទម្លាប់​លូក​សាច់ ៣ បន្លែ ៣ បើ​មិន​ចង់​ចាស់​ជាង​វ័យ

ជា​ទូទៅ​ស្រ្តី​ដែល​មាន​អាយុ​ហៀរ​ចូល​ក្រោយ ៣០ ឆ្នាំ រាងកាយ​នឹង​ចាប់ផ្តើម​ចុះ​អន់ថយ​នូវ​ការ​ផលិត​កូឡាជែន ដើរ​វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សម្រស់ និង​ជួយ​ឲ្យ​យើង​ក្មេង​ជាង​វ័យ។ យ៉ាង​ណា​ប្រសិន​វា​បាត់បង់ ឬ​មាន​ការ​ថយ​ចុះ​ពេក​នោះ សភាព​រាងកាយ​អ្នក​នឹង​ប្រែ​ទៅ​ជា​ចាស់​ជាង​វ័យ ជា​អ្វី​ដែល​នារី​គ្រប់​រូប​មិន​ប្រាថ្នា​ចង់​បាន​នោះ​ឡើយ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​សាច់ ៣ និង​ផ្លែ​ឈើ​ ៣ ប្រភេទ​ដែល​បងប្អូន​នារី​គួរ​តែ​លូក​ទទួល​ទាន​ឲ្យ​បាន​ច្រើន៖ ៣) សាច់​មាន់ វា​មាន​ផ្ទុក​អាស៊ីដ​អាមីណូ ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​កូឡាជែន។ ជា​ពិសេស​ត្រង់​ផ្នែក​ក និង​ឆ្អឹង​ខ្ចី​មាន់ គឺ​ជា​កន្លែង​មាន​ផ្ទុក​កូឡាជែន​ច្រើន បន្ថែម​ពី​នេះ​វា​ក៏​ចូលរួម​ជួយ​ព្យាបាល​ជំងឺ​សន្លាក់​ថែម​ទៀត។ ការ​ទទួល​ទាន​សាច់​មាន់ ជា​ទម្លាប់​ដែល​អ្នក​គួរ​តែ​ធ្វើ ព្រោះ​វា​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដែល​ស្បែក​ត្រូវ​ការ​ ដើម្បី​ប្រឆាំង​នឹង​ភាព​ចាស់។ យ៉ាង​ណា​គួរ​ទទួល​ទាន់​សាច់​មាន់​ស្ងោរ ជា​ជាង​សាច់​មាន់​បំពង ព្រោះ​វា​មិនមែន​ជាតិ​ខ្លាញ់​នាំ​ឲ្យ​ឡើង​ទម្ងន់។…

ជីវិតនិងសុខភាព

បើ​ចង់​បាន​ក្រលៀន​ល្អ រៀងរាល់​ព្រឹក​ពេល​ក្រោក​ពី​គេង កុំ​ភ្លេច​ធ្វើ​រឿង​សាមញ្ញ ៣ នេះ

ក្រលៀន​ឬ​តម្រង​នោម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​ក្នុង​រាងកាយ​របស់​យើង ព្រោះ​វា​ជា​កន្លែង​ដែល​បញ្ចេញ​ជាតិ​ពុល ទៅ​ខាង​ក្រៅ ឬ​ច្រុះ​ចោល​នូវ​សារធាតុ​មិន​ល្អ​មួយ​ចំនួន ប្រសិន​វា​លែង​ដំណើរការ ឬ​ដំណើរការ​មិន​ល្អ នោះ​នឹង​កកកុញ​ក្លាយ​ទៅ​ជា​គ្រួស​ក្នុង​តម្រង​នោម​កើត​ឡើង។ ដូច្នេះ​ប្រសិន​ចង់​ឲ្យ​ក្រលៀន​ដំណើរការ​ល្អ រៀងរាល់​ព្រឹក​ពេល​ក្រោក​ពី​គេង អ្នក​ត្រូវ​ទម្លាប់​អនុវត្ត​សកម្មភាព​សាមញ្ញ ៣ នេះ​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ៖ ៣) ត្រដុស​ត្រចៀក​ថ្នមៗ នៅ​ពេល​ក្រោក​ពី​ដំណេក​ភ្លាមៗ អ្នក​អាច​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​ទៅ​លើ​ត្រចៀក ដោយ​ជូត​ត្រដុស​វា​ថ្នមៗ [ដូច​បង្ហាញ​ក្នុង​រូប] រយៈ​ពេល ៣ ទៅ ៥ នាទី។ កុំ​មើល​ស្រាល​ចលនា​សាមញ្ញ​នេះ ព្រោះ​វា​អាច​នាំ​ប្រយោជន៍​ច្រើន​ណាស់​ដល់​រាងកាយ រួម​ទាំង​បំប៉ន​តម្រង​នោម​ផង​ដែរ។ ២) ដើរ​ចង្អឺត​ជើង នៅ​ពេល​ដើរ​ទៅ​បន្ទប់​ទឹក កុំ​មាន​ការ​ខ្មាសអៀន ឬ​គិត​ថា​ជា​រឿង​ឆ្កួត​ឡប់​ឲ្យ​សោះ ប្រសិន​អ្នក​អាច​ដើរ​ដោយ​ចង្អឺត​ជើង…

ជីវិតនិងសុខភាព

កត់​ទុក​ទៅ! បន្លែ​ ៤ ប្រភេទ ​តម្លៃ​ថោក​ងាយ​ស្រួល​រក អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

បងប្អូន​​យើង​គួរ​តែ​ដឹង​និង​ស្គាល់​នូវ​បន្លែ ៤ ប្រភេទ​ខាង​ក្រោម ព្រោះ​វា​សំខាន់​ណាស់ មាន​តួ​នាទី​អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ជា​រួម​អាច​បញ្ចៀស​ការ​កើត​មាន​ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព ជាង​នេះ​បងប្អូន​ក៏​ពិបាក​រក​ទិញ​វា​នៅ​លើ​ទីផ្សារ​នោះ​ដែរ៖ ៤) គីនឆាយ អ្នក​អាច​ទទួល​ទាន​វា​ធម្មតា​ក៏​បាន ឬ​ក្រឡុក​ទៅ​ជា​ទឹក​គីនឆាយ​ក៏​បាន ដោយ​វា​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​សន្លាក់ អ្នក​មាន​មេរោគ​ក្នុង​ឈាម ជា​ពិសេស​គឺ​មាន​ប្រសិទ្ធភាព​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ល្អ​សម្រាប់​អ្នក​ការពារ និង​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ដោយឡែក​សារធាតុ​ក្នុង​គីនឆាយ​ក៏​ អាច​រំងាប់​ប្រព័ន្ធ​ប្រសាទ កាត់​បន្ថយ​ភាព​តានតឹង និង​ថប់​អារម្មណ៍ ជួយ​ឲ្យ​អ្នក​សម្រាន្ត​លក់​ស្រួល​ផង​ដែរ។ ៣) សាឡាត់ បន្លែ​នេះ​មាន​ជាតិ​កាបូអ៊ីដ្រាត​ច្រើន សក្តិសម​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ហើយ​ក៏​មាន​វីតាមីន និង​អាស៊ី Hydrochloric មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ចុះ​ជាតិ​ស្ករ ល្អ​សម្រាប់​អ្នក​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់។ ២) ស្ពៃក្តោប…

ជីវិតនិងសុខភាព

ជៀស​ឲ្យ​បាន ហាម​ទទួល​ទាន​ទឹក​ដោយ​ប្រើប្រាស់​កែវ ៤ ប្រភេទ​នេះ ​ព្រោះ​អាច​កើត​ជំងឺ​មហារីក

ការ​រស់នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ទន្ទឹម​នឹង​ការ​ប្រើប្រាស់​របស់របរ​ទំនើប​ដែល​អាច​ផ្តល់​ភាព​ងាយស្រួល និង​ចំណេញ​ពេលវេលា​ដល់​មនុស្ស ក្នុង​នោះ​វា​ក៏​មាន​លាយឡំ​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ។ អត្ថបទ​នេះ​យើង​និយាយ​អំពី​ការ​ប្រើប្រាស់​កែវ​ទឹក ឬ​កែវ​ទទួល​ទាន​ភេសជ្ជៈ​នានា ដែល​អ្នក​គួរ​តែ​ជៀស​ឲ្យ​បាន​នៅ​កែវ ៤ ប្រភេទ​ខាង​ក្រោម ព្រោះ​វា​អាច​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុ​ជីវិត៖ ៤) កែវ​ក្រដាស នៅ​ទីតាំង​មួយ​ចំនួន​ដូច​ជា​ហាង​កាហ្វេ ឬ​តាម​ទីតាំង​ផ្តល់​សេវាកម្ម​ណា​មួយ គេ​មាន​ដាក់​កែវ​ក្រដាស​ទុក​សម្រាប់​ទទួល​ភ្ញៀវ ព្រោះ​វា​មើល​ទៅ​មាន​ផាសុកភាព​និង​មាន​តម្លៃ​សមរម្យ។ យ៉ាង​ណា​វា​ក៏​អាច​បង្ក​ជំងឺ​មហារីក​បាន​ផង​ដែរ ជា​ពិសេស​នៅ​ពេល​អ្នក​ទទួល​ទាន​ទឹក​ក្តៅ។ ៣) កែវ​ប្លាស្ទិក កែវ​ប្លាស្ទិក​គឺ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ដោយ​កែវ​ប្រភេទ​ភាគ​ច្រើន​ទាក់​ចិត្ត​កុមារ​តូចៗ​ឲ្យ​ចង់​ប្រើប្រាស់ ព្រោះ​ដោយសារ​តែ​ការ​រចនា​ពណ៌​ឬ​រូបភាព​ដ៏​ស្រស់ស្អាត​នៅ​លើ​នោះ។ យ៉ាង​ណា​វា​មាន​ផ្ទុក​សារធាតុ​មិន​ល្អ ដែល​នៅ​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​ខ្លួន គឺ​មិន​ល្អ​ឡើយ​ចំពោះ​សុខភាព។ ២) កែវ​ដែក​ឬ​លោហៈ នៅ​លើ​ទីផ្សារ​សព្វថ្ងៃ​មាន​លក់​កែវ​ប្រភេទ​នេះ​ច្រើន​ណាស់ ព្រោះ​វា​មាន​តម្លៃ​ធូរ​ជាង​កែវ​ថ្ម ហើយ​មនុស្ស​ភាគ​ច្រើន​យល់​ថា បើ​ទទួល​ទាន​ក្តៅ…

ជីវិតនិងសុខភាព

ស្រ្តី​មេ​ផ្ទះ ៩០ ភាគរយ​មិន​បាន​ដឹង! ពេល​ទៅ​ផ្សារ​កុំ​ទិញ​ផ្នែក​ទាំង ៥ ​នៃ​ជ្រូក​មក​បរិភោគ​ឲ្យ​សោះ

សាច់​ជ្រូក​ជា​ប្រភេទ​អាហារ​ដ៏​ពេញ​និយម និង​ងាយស្រួល​ចម្អិន​មួយ ហើយ​ស្រ្តី​មេ​ផ្ទះ​ភាគ​ច្រើន​មិន​ងាយ​រំលង​នោះ​ទេ ព្រោះ​វា​ក្រៅ​ពី​មាន​ឱជារស​ក៏​អាច​ច្នៃ​ទៅ​ជា​អាហារ​ច្រើន​បែប​ផង​ដែរ។ យ៉ាង​ណា​ផ្នែក​ទាំង ៥ នៃ​សត្វ​ជ្រូក អ្នក​មិន​គួរ​ទិញ​វា​យក​មក​ទទួល​ទាន​ឡើយ​ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ពុល​ខ្ពស់​ណាស់​ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​សមាជិក​គ្រួសារ​បាន៖ ៥) ខួរ​ជ្រូក អ្នក​ខ្លះ​និយាយ​ថា ខួរជ្រូក​ជា​អាហារ​បំប៉ន ដែល​វា​មាន​ផ្ទុក​នូវ​ជាតិ​ផូស្វ័រ ជាតិ​ដែក និង​សមាសធាតុ​ល្អ​មួយ​ចំនួន។ យ៉ាង​ណា​ដោយសារ​វា​មាន​កូលេស្តេរ៉ុល​ខ្ពស់​ពេក ជា​ធម្មតា​ខួរ​ជ្រូក​ ១០០ ក្រាម មាន​កូលេស្តេរ៉ុល​ប្រហែល ៣ ០០០ មិល្លីក្រាម ដែល​វា​គ្រប់គ្រាន់​សម្រាប់​រាងកាយ​ដល់​រយៈ​ពេល ១០ ​ថ្ងៃ​ឯ​ណោះ។ ដូច្នេះ​បើ​អ្នក​ទទួល​ទាន​វា​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​លើស​កូលេស្តេរ៉ុល ប្រែ​ទៅ​ជា​ការ​កើត​ជំងឺ​វិញ។ ៤)…

ជីវិតនិងសុខភាព

៦-១០ ព្រឹក​ជា​ម៉ោង​បេះដូង​និង​ខួរក្បាល​ងាយ​ប៉ះ​ទង្គិច បើ​ចង់​អាយុ​វែង ហាម​ធ្វើ​រឿង ៤ នេះ​ដាច់ខាត

ទម្លាប់​នៅ​ពេល​ព្រឹក ខ្លះ​ពិត​ជា​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​ខ្លាំង​ណាស់ ដោយ​ទម្លាប់​ទាំង​អស់​នោះ មនុស្ស​មួយ​ចំនួន​មើល​រំលង ពុំ​បាន​ចាប់​អារម្មណ៍​ថែម​ទៀត។ ជា​ការ​ពិត ផ្នែក​បេះដូង​និង​ខួរក្បាល គឺ​ជា​សរីរាង្គ​ដែល​ងាយ​រក​គ្រោះថ្នាក់​ខ្លាំង​បំផុត។ ប្រសិន​វា​ជួប​បញ្ហា ឬ​ការ​ប៉ះ​ទង្គិច​ណា​មួយ គឺ​វា​ងាយ​នឹង​បង្កើត​ជា​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​អ្នក​បាន។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ទម្លាប់ ៤ ដែល​អ្នក​ត្រូវ​ជៀសវាង​នៅ​ពេល​ព្រឹក ព្រោះ​វា​ងាយ​នឹង​ប៉ះពាល់​ដល់​ផ្នែក​បេះដូង និង​ខួរក្បាល៖ ៤) សម្ពាធ​ផ្លូវ​អារម្មណ៍ ពេល​ព្រឹក ការ​គ្រប់គ្រង​អារម្មណ៍​គឺ​សំខាន់​ណាស់ សុំ​កុំ​ឲ្យ​ពេល​ក្រោក​ពី​ដំណេក​ភ្លាម ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត ការ​ខឹង​សម្បា ការ​លឺ​សំឡេង​ស្រែក​ឡូឡា​ទាំង​ព្រឹក​ព្រលឹម​ភ្លាម​អី។ ពេលវេលា​នេះ បរិមាណ Adrenaline ត្រូវ​បាន​បញ្ចេញ​ច្រើន​ក្នុង​រាងកាយ ជា​ហេតុ​នាំ​ឲ្យ​ងាយ​ប៉ះពាល់​ដល់​សម្ពាធ​ឈាម។ ការ​ទទួល​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ទាំង​ព្រឹក គឺ​ងាយ​នឹង​បំផ្លាញ​សរសៃឈាម ក៏​ដូច​ជា​សរីរាង្គ​ដទៃ​ទៀត​ជាង​ពេល​ណាៗ​ទាំង​អស់។…

ជីវិតនិងសុខភាព

នេះ​រូបមន្ត​ភេសជ្ជៈ​សម្រក​ទម្ងន់ ដុត​ខ្លាញ់​ស្មើ​នឹង​ការ​រត់ ១ ម៉ោង ហើយ​បណ្តេញ​ជាតិ​ពុល​បាន​ល្អ​ណាស់

រូបមន្ត​នៃ​ភេសជ្ជៈ​ខាង​ក្រោម​នេះ គឺ​ជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​បងប្អូន ដែល​ចង់​សម្រក​ទម្ងន់ និង​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ហើយ​បើ​ធៀប​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ វា​អាច​ដុត​ខ្លាញ់​ប្រហែល​នឹង​ការ​ដែល​យើង​រត់ ១ ម៉ោង។ នោះ​គឺ ទឹក​ខ្ញី​លាយ​ទឹក​ឃ្មុំ ដោយ​វិធី​ធ្វើ​ សូម​បង្ហាញ​ដូច​ខាង​ក្រោម៖ ជំហាន​ទី ១) យក​ខ្ញី​ស្រស់ លាង​វា​ឲ្យ​ស្អាត ជំហាន​ទី ២) កាត់​ខ្ញី​ជា​ចំណិត​ស្តើងៗ ព្រោះ​វា​អាច​ជួយ​ឲ្យ​ខ្ញី​បញ្ចេញ​សារធាតុ​ពី​ខាង​ក្នុង​បាន​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បន្ទាប់​ពី​ប្រើ ជំហាន​ទី ៣) ដាក់​ចំណិត​ខ្ញី​ទាំង​នោះ​ទៅ​ក្នុង​ពែង​មួយ ចាក់​ទឹកក្ដៅឧណ្ហ៍ៗ​ចូល កុំ​ដាក់​ទឹក​ក្តៅ​កំពុង​ពុះ ព្រោះ​អាច​បាត់បង់​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្ញី ដូច្នេះ​មិនមាន​ប្រសិទ្ធភាព​ខ្ពស់ ជំហាន​ទី ៤) ដាក់​ទឹក​ឃ្មុំ​ក្នុង​បរិមាណ​សមស្រប បន្ទាប់​មក​កូរ​ឲ្យ​សព្វ…

ជីវិតនិងសុខភាព

សញ្ញា ៥ លើ​ប្រអប់​ជើង ព្រមាន​ដល់​មនុស្ស​អាយុ​ខ្លី បើ​អ្នក​អត់​មាន​ រាប់​ថា​ល្អ​បំផុត​ហើយ

ផ្នែក​ជើង​មាន​ទំនាក់ទំនង​ទៅ​កាន់​សរីរាង្គ​មួយ​ចំនួន​ធំ​ ក្នុង​រាងកាយ ហើយ​ប្រសិន​វា​សុខៗ​ចេញ​សញ្ញា​ទាំង​​ ៥ ដូច​បង្ហាញ​ខាង​ក្រោម​ចេញ​មក នោះ​គឺ​ជា​សញ្ញា​មិន​ល្អ​ទេ ព្រោះ​វា​ព្រមាន​ពី​សញ្ញា​មនុស្ស​អាយុ​ខ្លី។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​អត់​មាន​ទាំង ៥ ចំណុច​នោះ គឺ​រាប់​ថា​អ្នក​ជា​មនុស្ស​សុខភាព​ល្អ​ហើយ៖ ៥) ប្រអប់​ជើង​តែងតែ​រមាស់ ប្រសិន​ប្រអប់​ជើង​របស់​អ្នក​តែងតែ​រមាស់​ខុស​ធម្មតា ដោយ​មិន​មាន​មូលហេតុ​ច្បាស់ វា​ជា​សញ្ញា​បង្ហាញ​ពី​ការ​ឆ្លង​នូវ​បាក់តេរី ឬ​ជំងឺ​ទឹក​នោម​ផ្អែម។ ប្រសិន​អាការៈ​នេះ​មិន​បាត់​ទៅ​វិញ ហើយ​អ្នក​មិន​រក​វិធី​ដោះស្រាយ​ទេ​នោះ វា​អាច​ជា​ពិបាក​ទៅ​ពេល​ក្រោយ ក្នុង​ករណី​វា​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ ៤) ក្រចក​ជើង​ផុយ​ស្រួយ និង​ស្លេក​ខុស​ពី​ធម្មតា ប្រសិន​មុខងារ​ថ្លើម​លាង​ជាតិ​ពុល​មិន​បាន​ល្អ ចរន្ត​ឈាម​រត់​មិន​បាន​ល្អ​នៅ​ក្នុង​រាងកាយ ឬ​ផ្តល់​ឈាម​មក​កាន់​ផ្នែក​នៃ​ប្រអប់​ជើង​មិន​គ្រប់គ្រាន់ នោះ​វា​នឹង​ចេញ​សញ្ញា​ ក្រចក​ជើង​ផុយ​ស្រួយ​ខុស​ធម្មតា ក៏​ដូច​ជា​ក្រចក​ជើង​មាន​ពណ៌​ឡើង​ស្លេក ខុស​ពី​ក្រចក​ជើង​មនុស្ស​ទូទៅ​ដែល​មាន​សុខភាព​ល្អ ឡើង​ពណ៌​ផ្កាឈូក​ស្រាល។…

ជីវិតនិងសុខភាព

ហាម​ទទួល​ទាន​សរីរាង្គ​ ២ នេះ​របស់​ត្រី ព្រោះ​បណ្តុំ​ទៅ​ដោយ​ជាតិ​ពុល គ្រោះថ្នាក់​ណាស់

មនុស្ស​ជា​ច្រើន និយម​ទទួល​ទាន​សាច់​ត្រី ប៉ុន្តែ​បងប្អូន​យើង​ខ្លះ​ក៏​មិន​សូវ​ចាប់​អារម្មណ៍​ណាស់​ដែរ​ ថា​មាន​ផ្នែក​ខ្លះ គេ​មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ឡើយ ផ្ទុយ​ទៅ​វិញ​គួរ​ជៀសវាង ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។ ១) ប្រមាត់​ត្រី ប្រមាត់​ត្រី​ជា​សរីរាង្គ​រំលាយ​អាហារ​របស់​ត្រី ដែល​វា​ងាយ​មាន​ជាតិ​ពុល​ច្រើន​នៅ​ក្នុង​នោះ ហើយ​បើ​អ្នក​ធ្វើ​ត្រី មិន​យក​សាច់​វា​ចេញ រួច​ចម្អិន​ទាំង​ដុល​នោះ វា​នឹង​នាំ​ឲ្យ​សាច់​ត្រី​ប្រែ​រសជាតិ។ មួយ​ផ្សេង​ទៀត​ បើ​អ្នក​លូក​ទទួល​ទាន​ដោយ​មិន​បាន​គិត​ផង វា​មិន​ខុស​ពី​កំពុង​ដាក់​បន្ទុក​ដល់​សរីរាង្គ​ថ្លើម​ខ្លួន​ឯង ងាយ​ធ្វើ​ឲ្យ​ខូច​ថ្លើម​លឿន​បំផុត។ ២) ថ្លើម​ត្រី បើ​ជា​សត្វ​មាន់ ជ្រូក​ជា​ដើម សម្រាប់​ផ្នែក​ថ្លើម ជា​ផ្នែក​មាន​ជីវជាតិ​ តែ​បើ​ត្រី ជា​កន្លែង​ដែល​អ្នក​គួរ​តែ​លើកលែង​ទៅ​វិញ។ ក៏​ដោយសារ​តែ​ថ្លើម​ត្រី ជា​សរីរាង្គ​បន្សាប​ជាតិ​ពុល​របស់​ត្រី ហើយ​ជា​ធម្មតា​ទេ ត្រី​ងាយ​នឹង​ស្រូប​យក​ជាតិ​ពុល​ជា​ច្រើន ពេល​វា​នៅ​ក្នុង​ទឹក​ទន្លេ…

ជីវិតនិងសុខភាព

លើស​ពី​ភេសជ្ជៈ​ដាស់​អារម្មណ៍ ការ​ទទួល​ទាន​កាហ្វេ​នៅ​ម៉ោង​ទាំង ៤ អាច​នាំ​ប្រយោជន៍​ច្រើន​ណាស់

កាហ្វេ​មិនមែន​ត្រឹម​តែ​ជា​ភេសជ្ជៈ​ជួយ​ដាស់​អារម្មណ៍​ ធ្វើ​ឲ្យ​អ្នក​មាន​ការ​ផ្តោត​ទៅ​លើ​អ្វី​មួយ​នោះ​ទេ ទៀត​សោត​ក៏​មាន​ប្រយោជន៍​ដទៃ​ទៀត​ផង​ដែរ។ តើ​អ្នក​មាន​ដឹង​ទេ​ថា ត្រឹម​តែ​ការ​ទទួល​ទាន​កាហ្វេ ក៏​មាន​ឥទ្ធិពល​ល្អ​សម្រាប់​មុខងារ​ថ្លើម​ និង​សរីរាង្គ​មួយ​ចំនួន ក្នុង​រាងកាយ​ដែរ​នោះ? ជា​ពិសេស​ប្រសិន​អ្នក​ទទួល​ទាន​ត្រូវ​ម៉ោង​មាស​ទាំង ៤ ខាង​ក្រោម៖ ៤) ចាប់​ពី​ម៉ោង ១០:០០ ព្រឹក ដល់ ១១:៣០ ព្រឹក មនុស្ស​ជា​ច្រើន​តែងតែ​មាន​ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ព្រលឹម ឬ​សូម្បី​តែ​ជំនួស​អាហារ​ពេល​ព្រឹក យ៉ាង​ណា​វា​ជា​ទម្លាប់​មិន​ល្អ​ទេ។ ប្តូរ​មក​វិញ អ្នក​គួរ​ទទួល​ទាន​នៅ​ចន្លោះ​ពី​ម៉ោង ១០:០០ ទៅ ១១:៣០ នាទី​ព្រឹក នេះ​ជា​ពេលវេលា​ល្អ បន្ទាប់​ពី​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ហើយ​ក៏​ជា​ពេល​អ័រម៉ូន​ស្រ្តេស​ចុះ​ថយ ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ភ្លឺស្វាង និង​ល្អ​ចំពោះ​មុខងារ​​ថ្លើម។…