ជីវិតនិងសុខភាពពេលខ្លះទិញអាហារមកស្តុកទុកចោលរយៈពេលយូរ ដល់បើកទូម្តងៗ របស់ខ្លះគរពេកក៏មានតែរើបោះចោល ហើយរបស់ខ្លះក៏ហួសកាលបរិច្ឆេទផលិត ឬយើងនិយមហៅថា ហួសដឺឡេក៏មិនអាចយកមកទទួលទានបាន។ យ៉ាងណាបើនិយាយពីផលិតផលចំណីអាហារហូបចុក ដែលហួសដឺឡេ គឺមាន ២ ប្រភេទ ហើយជឿថាពេលទៅទិញ អ្នកប្រាកដជាទម្លាប់មើលបាតឬផ្នែកខាងក្រោយនៃកញ្ចប់របស់វា ដោយឃើញមានពាក្យ ២ រវាង EXP/EXD និង BBF/BBE។ មនុស្សជាច្រើនដឹងត្រឹមថាវាជាសញ្ញាបង្ហាញពីកាលបរិច្ឆេទហួសដឺឡេ តែអ្នកមិនដឹងនោះទេថាមានមួយគឺនៅតែអាចទទួលបាន ទោះផុតកាលបរិច្ឆេទក៏ដោយ។ ខាងក្រោមយើងពន្យល់ពីភាពខុសគ្នារវាងពាក្យសម្គាល់ទាំង ២ នោះ៖ EXP/EXD (Expiration): ជាការបង្ហាញនូវកាលបរិច្ឆេទផុតកំណត់នៃគុណភាពអាហារ ហើយវាមិនត្រូវបានអនុញ្ញាតឲ្យលក់ក្រោយផុតកាលបរិច្ឆេទនោះទេ។ ប្រភេទអាហារឬផលិតផលនេះ ហាមដាច់ខាតមិនឲ្យយកទៅទទួលទាន ព្រោះវាអាចប៉ះពាល់ដល់សុខភាព…
ជីវិតនិងសុខភាពផ្លែឈើទាំង ៦ ប្រភេទខាងក្រោមនេះ សុទ្ធតែមានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងៗពីគ្នា ដែលវាល្អចំពោះសុខភាព តែលើកលែងអ្នកទទួលទានវាពេលព្រឹកឬពេលថ្ងៃប៉ុណ្ណោះ បើទុកដល់យប់ចាំទទួលទានគឺមិនល្អទៅវិញ ហើយអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ៖ ៦) ធូរេន ធូរេនអ្នកមិនគួរបរិភោគច្រើនពេកនោះទេ ព្រោះវាងាយនឹងនាំឲ្យឡើងកម្តៅក្នុងខ្លួន ហើយឡើងជាការកើតមុន។ អ្នកគួរតែជ្រើសរើសទទួលទានវានៅពេលព្រឹកគឺល្អបំផុត ដោយមិនងាយនឹងជះបញ្ហាអ្វីដល់សុខភាព តែបើទទួលទានពេលយប់ អាចនាំឲ្យមានបញ្ហាទៅវិញ ព្រោះវាមានជាតិស្ករខ្ពស់ ជាពិសេសសម្រាប់អ្នកលើសជាតិស្ករក្នុងឈាម អ្នកមានជំងឺបេះដូង និងសម្ពាធឈាមទាបជាដើម។ ៥) ផ្លែបឺរ ផ្លែបឺរ ១០០ ក្រាម មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនរាប់មិនអស់ ហើយវាក៏មានមុខងារប្រឆាំងនឹងបាក់តេរីផ្សេងៗផងដែរ។ បើអ្នកទទួលទានពេលល្ងាច ក៏មិនល្អដូចគ្នា ព្រោះវាអាចបណ្តាលឲ្យហើមពោះ ឬលើសទម្ងន់។…
ជីវិតនិងសុខភាពសម្រាប់មនុស្សស្រី ចូលដល់វ័យចំណាស់បន្តិច ខ្លះ ២០ ក្រាស់ ខ្លះហៀរចូល ៣០ ឆ្នាំឡើងទៅ រាងកាយនឹងចាប់ផ្តើមចុះថយនូវការផលិតកូឡាជែន ក៏ដូចជាបាត់បង់នូវសារធាតុសំខាន់មួយចំនួនផ្សេងទៀត អាចធ្វើឲ្យរាងកាយងាយប្រែទៅសភាពចាស់ ហើយក៏ងាយនឹងគេសួរថា ឥឡូវចាស់ម្ល៉េះបង ផងដែរ។ Knongsrok សុំធ្វើការណែនាំនូវទឹកទិព្វ ៥ ប្រភេទ ដែលមនុស្សស្រីមិនគួរមើលរំលង បើចង់ឲ្យរាងកាយនៅក្មេងជាងវ័យកាន់ឆ្នាំ៖ ៥) ទឹកផ្លែទទឹម ផ្លែទទឹមមានរសជាតិឆ្ងាញ់ អាចផ្តល់ថាមពល និងសារធាតុចិញ្ចឹមដ៏មានតម្លៃសម្រាប់រាងកាយរបស់លោកអ្នក។ ប្រសិនស្រ្តីទទួលទានផ្លែទទឹមជាប្រចាំ នោះអាចការពាររាងកាយពីការខូចខាតនៃរ៉ាឌីកាលសេរី ហើយកាត់បន្ថយកម្រិតនៃការរលាក។ វាក៏មានសារធាតុម្យ៉ាងឲ្យឈ្មោះថា Punicalagins ដែលអាចជួយរក្សាកូឡាជែននៅក្នុងស្បែក ពន្យារភាពចាស់…
ជីវិតនិងសុខភាពយើងតែងតែគិតថាផ្លែឈើគឺ ល្អចំពោះស្បែក ធ្វើឲ្យស្បែកកាន់តែស្អាត។ យ៉ាងណាវាជាការយល់ឃើញខុស ព្រោះផ្លែឈើមួយចំនួនប្រសិនទទួលទានក្នុងបរិមាណច្រើន វាមានតែធ្វើឲ្យស្បែកឆាប់ខូចទៅវិញទេ៖ ៤) ផ្លែស្វាយ ស្វាយក៏ជះឥទ្ធិពលអវិជ្ជមានដល់ស្បែកផងដែរ ប្រសិនជាយើងទទួលទានវាច្រើន ជាពិសេសបន្ទាប់ពីទទួលទានអាហាររួច។ ដោយសារតែផ្លែស្វាយងាយនឹងប្រតិកម្មជាមួយគ្រឿងទេសក្នុងអាហារ បណ្តាលឲ្យរាងកាយឡើងក្តៅ ក្រហាយ ងាយនឹងកើតមុនលើស្បែក។ ៣) ទុរេន ផ្លែទុរេនងាយនឹងបង្កើនកម្តៅក្នុងរាងកាយព្រោះវាមានផ្ទុកជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ ហើយក៏ងាយបង្កឲ្យក្តៅក្នុងមាត់ កើតមុនលើមុខ។ ការទទួលទានវាច្រើន និងញឹកញាប់ពេក ក៏អាចធ្វើឲ្យសភាពស្បែកប្រែទៅជាពណ៌លឿង ពន្លឿនល្បឿនការបាត់បង់ខូឡាជែន និងបង្កើនភាពជ្រីវជ្រួញលើស្បែក។ ២) ឪឡឹក ដ្បិតបើ Nitric Oxide ក្នុងផ្លែឪឡឹក…
ជីវិតនិងសុខភាពមនុស្សជាច្រើនមិនយល់ច្បាស់នោះទេ អំពីសារៈសំខាន់នៃការគេង។ ជាការពិតរឿងទាំង ៥ ខាងក្រោម ដាច់ខាតអ្នកមិនត្រូវធ្វើនោះទេមុនពេលចូលគេង ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់គុណភាពនៃការគេង ហើយយូរទៅមិនខុសពីកំពុងបន្ថយអាយុជីវិតខ្លួនឯងទេ៖ ៥) ចូលគេងភ្លាមៗបន្ទាប់ពីទទួលទានអាហារ បន្ទាប់ពីទទួលអានអាហារឆ្អែត មនុស្សមួយចំនួនមានអារម្មណ៍ថាងងុយគេង ហើយក៏ដាក់ខ្លួនគេងភ្លាមៗ ដែលនេះវាបានធ្វើឲ្យល្បឿនចលនារំលាយអាហារមានការធ្លាក់ចុះ ហើយការស្រូបយកអាហារូបត្ថម្ភសំខាន់ៗក៏បាត់បង់ផងដែរ។ ជាងនេះការគេងផ្អៀងចំហៀងខ្លួន ក៏អាចបណ្តាលឲ្យក្រពះច្រាល នាំឲ្យក្អួតថែមទៀតផង។ យកល្អអ្នកមិនគួរចូលគេងភ្លាមៗទេ ពោលពេលទទួលទានអាហាររួចគួរមានសកម្មភាពក្រោកឈរ ដើរថ្នមៗ ដើម្បីជំរុញឲ្យចលនាពោះវៀនដំណើរការបានល្អ។ ៤) ចូលគេងយឺត ដោយសារមូលហេតុមួយចំនួន នាំឲ្យមនុស្សចូលគេងយឺត តែយ៉ាងណាការបន្តបញ្ឈរភ្នែកដល់ម៉ោង ២-៣ ព្រឹកជាប្រចាំនោះ គឺមិនល្អឡើយ។ យូរទៅវាបណ្តាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសុខភាពថ្លើម និងសរសៃឈាមបេះដូង។…
ជីវិតនិងសុខភាពសម្រាប់អ្នកអង្គុយធ្វើការយូរម៉ោង អ្នកមិនងាយចូលដំណេក តែងលេចចេញអាការៈ ៤ បង្ហាញមកដូចខាងក្រោម ខ្លះអាចច្រឡំថាមកពីជំងឺផ្សេង តែការពិតទៅ វាជាដើមចមអាចនាំឲ្យអ្នកកើតជំងឺបេះដូង ហើយបើព្យាបាលមិនទាន់ គឺអាចហួសពេល និងប៉ះពាល់ដល់អាយុជីវិត៖ ៤) អស់កម្លាំង ឆាប់ថប់អារម្មណ៍ មានហេតុផលជាច្រើនដែលបណ្តាលឲ្យអ្នកអស់កម្លាំង តែទោះជាយ៉ាងណា បើអ្នកត្រឹមតែធ្វើការងារស្រាលៗ ហើយមានអារម្មណ៍ថាល្វើយ អស់កម្លាំង គ្មានថាមពលក្នុងខ្លួន អ្នកក៏ត្រូវតែយកចិត្តទុកដាក់លើស្ថានភាពសុខភាពដែរ។ រោគសញ្ញានេះ បើបន្ត នោះយូរទៅកាន់តែធ្ងន់ធ្ងរ អាចដល់គាំងបេះដូង។ លើសពីនេះបើអ្នកងាយធ្លាក់ចូលទៅក្នុងស្ថានភាពធុញថប់ផ្លូវអារម្មណ៍ញឹកញាប់ ស្រ្តេសច្រើន នោះក៏ជារឿងដែលគួរឲ្យបារម្ភមួយដែរ។ ៣) ឈឺទ្រូង អ្នកឧស្សាហ៍ឈឺទ្រូង គឺ…
ជីវិតនិងសុខភាពបើយោងតាមវេជ្ជបណ្ឌិតនៅឯប្រទេសចិន បានកត់សម្គាល់ឃើញថា មនុស្សជាច្រើនសព្វថ្ងៃពេលចង់លូតកម្ពស់បែបធម្មជាតិ ពួកគេផ្តោតតែលើការទទួលទានទឹកដោះគោ ដោយការពិតទៅ ខ្លះវាមានប្រសិទ្ធភាពមែនហើយ ប៉ុន្តែបើចង់បានផលឆាប់រហ័ស និងសុវត្ថិភាពទៀតនោះ អ្នកគួរតែងាកមកលូកបន្លែខាងក្រោម ៣ នេះវិញ៖ ៣) ស្ពៃខ្មៅ ដើម្បីលើកកម្ពស់ឆ្អឹង អ្នកគួរទទួលយកសារធាតុចិញ្ចឹមសំខាន់ៗដូចជាកាល់ស្យូម ជាតិសរសៃ និងវីតាមីន ហើយទាំងអស់នោះ វាមាននៅក្នុងស្ពៃខ្មៅ។ ក្រៅពីជំនួយដល់ការអភិវឌ្ឍឆ្អឹង ទៀតសោតក៏ជួយកុមារឲ្យកើនកម្ពស់យ៉ាងឆាប់រហ័សផងដែរ ហើយវាជួយការពារជំងឺពុកឆ្អឹង និងបញ្ចៀសមហារីកមួយចំនួន។ លើសពីនេះវាក៏មានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ការពារហានិភ័យនៃការទល់លាមក និងជួយកុមារស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អប្រសើរ។ ២) ផ្កាខាត់ណាខៀវ ផ្កាខាត់ណាខៀវ ជាអាហារដែលមានឱជារស ហើយក៏មានសារធាតុចិញ្ចឹមច្រើន។ អ្នកជំនាញនិយាយថា…
ជីវិតនិងសុខភាពការទិញផលិតផលថែរក្សាសម្រស់សព្វថ្ងៃពិតជាមានតម្លៃថ្លៃខ្លាំងណាស់ សម្រាប់ផលិតផលមានគុណភាពខ្ពស់។ តែថ្ងៃនេះអ្នកមិនចាច់ចំណាយលុយអត់ប្រយោជន៍ទិញផលិតផលលាបមុខ ឬសឺរ៉ូបលាបមុខតទៅទៀតទេ។ ថ្ងៃនេះយើងខ្ញុំយើងនឹងណែនាំពិវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ងាយៗ មិនចំណាយលុយច្រើន ថែមទាំងមានគុណប្រយោជន៍ចំពោះស្បែកមុខ និងសរសៃសក់ទៀតផង។ តោះ! មកតាមដាវវិធីធ្វើទឹកសឺរ៉ូមវីតាមីន C ខាងក្រោមនេះ ៖ #គ្រឿងផ្សំ -ក្រូច (ប្រើក្រូចអីក៏បានដែរ) -ប្រេងអូលីវ ឬប្រើប្រេងដូងក៏បាន(អាចរកបាននៅផ្សរទំនើប) -ដប ឬដបទីបដែលមានទុយោបន្តក់ #ការអនុវត្តិ វិធីទី១៖ យកផ្លែក្រូចលាងទឹកឱ្យស្អាត រួចឈូសវាឱ្យល្អិតៗ ហើយដាក់ក្នុងកែវមួយ រួចចាក់ប្រេងអូលីវចូលឱ្យសមមល្មម ចាំបិទរក្សាទុកឱ្យបាន ៣ថ្ងៃសិន។ បន្ទាប់មកយកប្រេងនោះច្រោះយកតែទឹកដាក់ក្នុងដបរក្សាទុកប្រើប្រាស់។ វិធីទី២៖…
ជីវិតនិងសុខភាពជឿថានរណាៗក៏ចង់ទទួលបានផ្ទៃមុខស្រស់ស្អាតដែរ ដោយអ្នកខ្លះហ៊ានចំណាយលុយទិញផលិតផលផង ទៅកែសម្ផស្សផង ពេលខ្លះនៅតែគ្មានប្រសិទ្ធភាព។ ជាក់ស្តែងណាស់ ការប្រើប្រាស់ផលិតផលគីមីមិនល្អដូចជាការថែទាំតាមបែបធម្មជាតិនោះឡើយ ហេតុនេះហើយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា គ្រាន់តែអនុវត្តតាមវិធីសាស្រ្តសាមញ្ញងាយៗមួយចំនួនដូចខាងក្រោម អ្នកនឹងទទួលបានផ្ទៃមុខស្រស់ស្អាតជាមិនខាន៖ ទី១. នៅពេលដើរចេញទៅក្រៅផ្ទះត្រូវកម្ដៅថ្ងៃ ហើយត្រឡប់ចូលក្នុងផ្ទះវិញ សូមកុំទាន់លុបលាងមុខភ្លាមៗឱ្យសោះ ត្រូវរង់ចាំយ៉ាងហោចណាស់១៥នាទីសិនសឹមលុបលាងមុខ។ ហេតុអ្វី? ព្រោះថា បើយើងលុបមុខទាំងដែលស្បែកមុខកំពុងតែក្ដៅ វានឹងធ្វើឱ្យស្បែកមុខយើងជាំ ឬរោលមិនខានឡើយ។ ទី២. ការបាត់បង់ជាតិទឹក ឬខ្វះជាតិក្នុងខ្លួន ជាមូលហេតុធ្វើឱ្យស្បែករបស់យើងជ្រីវជ្រួញ គ្រើម និងចាស់ជាងវ័យ។ ដូច្នេះដើម្បីឱ្យស្បែកភ្លឺរលោង និងមានសំណើមល្អ ក្នុងមួយថ្ងៃត្រូវញ៉ាំទឹកឱ្យបានចន្លោះពី៨ទៅ១២កែវ។…
ជីវិតនិងសុខភាពយើងប្រើដើម្បីព្រងើយកន្តើយចំពោះបញ្ហាសុខភាពតិចតួចរបស់អ្នក ហើយមានមនុស្សតិចតួចណាស់ដែលបានទៅជួបគ្រូពេទ្យ នៅពេលដែលយើងអស់កម្លាំងឬមានរលៀករោលនៅលើខ្លួនរបស់យើង។ បើយោងតាមស្ថិតិដែលបានរកឃើញ ស្រ្តីមានការថែរក្សាសុខភាពរបស់ពួកគេច្រើនជាងបុរស។ ស្រ្តីជាទូទៅនៅពេលពួកគេមានការសង្ស័យថាមានជំងឺ ឬមានរោគសញ្ញាដែលបញ្ជាក់ថាជាជំហានដំបូងនៃជំងឺ ពួកគេតែងតែទៅជួបគ្រូពេទ្យដើម្បីពិគ្រោះ។ រីឯបុរសវិញពួកគេតែនិយាយថាមិនអីៗហើយវាជាលេសដើម្បីខ្ជិលទៅជួបពេទ្យ។ ១. អ្នកឆាប់អស់កម្លាំង គ្រុនរងាហើយពិបាកដកដង្ហើម វាត្រូវបានគេជឿថារោគសញ្ញាចម្បងនៃជំងឺរលាកសួតគឺជាការក្អកនិងគ្រុនក្តៅរយៈពេលយូរ។ ទោះជាយ៉ាងណាក៏ដោយរលាកសួតជំងឺដែលធ្វើឱ្យសុខភាពរបស់យើងទ្រុតទ្រោមបានផងដែរ។ ប្រសិនបើអ្នកមានជំងឺផ្តាសាយហើយពិបាកដកដង្ហើម ឬបន្ទាប់ពីអ្នកហាត់ប្រាណមិនទៀងទាត់ឬអ្នកអស់កម្លាំងបន្ទាប់ពីធ្វើការពេញមួយថ្ងៃវាអាចជាសញ្ញានៃការរលាកសួត។ វាក៏អាចមានរោគសញ្ញាផ្សេងៗទៀតដូចជា ការដកដង្ហើមចេញនិងចូលលឺសំឡេង ក្ដៅខ្លួន នឹងភ្នែកក្រហមជាដើម។ ការទៅជួបគ្រូពេទ្យក្នុងករណីនេះជាដំណោះស្រាយដ៏ល្អបំផុត។ ២. ដុំពកដែលអាចមាននៅលើខ្លួនរបស់អ្នក មុនដំបូងបំផុតអ្នកត្រូវពិនិត្យមើលខ្លួនឯងចំពោះជំងឺមួយនេះ ហើយកន្លែងដែលត្រូវពិនិត្យនោះគឺវាស្ថិតនៅសុដន់ និងក្រលៀន។ ទោះជាយ៉ាងណាក៏ដោយទីតាំងនៃកោសិកាទាំងនេះនៃវិទ្យាសាស្ត្រផ្សេងៗគ្នាអាចនៅគ្រប់ទីកន្លែង។ ពួកវាអាចប្រែជាមានដុំក្រោមស្បែក ដែលមិនបង្កគ្រោះថ្នាក់ទេប៉ុន្តែវាក៏អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិតដែលអ្នកគួរតែទៅលេងជាដំបូងគឺរោគសើស្បែក។ ៣. អ្នកមានសក់ជ្រុះច្រើន…
ជីវិតនិងសុខភាពទឹកដូងជាភេសជ្ជៈដែលល្អបំផុតសម្រាប់រាងកាយ ដោយវាអាចបំពេញជាតិទឹក ធ្វើឲ្យរាងកាយចុះត្រជាក់ តែយ៉ាងណាក៏មានបង្កប់ប្រយោជន៍ជាច្រើនផ្សេងទៀត ហើយបើអ្នកទទួលទានត្រូវតាមពេលវេលា ក្បួនខ្នាតរបស់វាទៀតនោះ គឺកាន់តែល្អបំផុត។ ខាងក្រោម Knongsrok បង្ហាញពេលទាំង ៤ ដែលអ្នកគួរតែទទួលទានទឹកដូង៖ ៤) ទទួលទាននៅពេលព្រឹកឬរសៀល ដើម្បីបញ្ចៀសការហើមពោះ និងការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ពេលវេលាល្អបំផុត គឺទទួលទានទឹកដូងនៅពេលព្រឹកព្រលឹម ឬពេលរសៀល។ ក៏ដោយសារទឹកដូងមានផ្ទុកអាស៊ីដ Lauric វាអាចជួយពង្រឹងប្រព័ន្ធភាពសុាំ ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងជួយក្នុងការសម្រកទម្ងន់។ លើសពីនេះវាក៏ជាប្រភពថាមពលដ៏ល្អ អាចធ្វើឲ្យអ្នកអាចធ្វើការ និងហាត់ប្រាណយ៉ាងងាយស្រួល បន្ទាប់ពីទទួលទានទឹកដូងរួចរាល់។ ៣) មុននិងក្រោយពេលហាត់កីឡា ឬធ្វើការធ្ងន់ ៣០…
ជីវិតនិងសុខភាពការទទួលទានដំឡូងជ្វា ត្រូវបានគេទទួលស្គាល់ថា ដូចជាឱសថសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ប្រសិនអ្នកចេះទទួលទានវាត្រឹមត្រូវ។ យ៉ាងណាជឿថាមិនសុទ្ធតែគ្រប់គ្នាបានដឹងនោះទេ ដូច្នេះហើយខាងក្រោម Knongsrok ចែករំលែកនូវពេលវេលាមាស ២ និងពេលមិនល្អ ១ ដែលអ្នកត្រូវដឹង៖ ១) ត្រូវទទួលទានពេលព្រឹក ជំនួសនូវការទទួលទានបាយ ឬអាហារមួយចំនួននៅពេលព្រឹក អ្នកអាចទទួលទានដំឡូងជ្វា ព្រោះវាអាចបំពេញក្រពះ និងបំពេញថាមពល ធ្វើឲ្យស្បែកស្រស់ស្អាត ការពារអ្នកពីជំងឺមួយចំនួនផងដែរ។ ដំឡូងជ្វា អ្នកអាចទទួលទានវារាល់ថ្ងៃដោយមិនបាច់បារម្ភ ពីការឆ្លងមេរោគ ឬបាក់តេរីអ្វីឡើយ ហើយវាមានជាតិសរសៃច្រើន និងម្សៅតិច ដែលមានន័យថា អ្នកទទួលទានដោយមិនបាច់ខ្លាចឡើងទម្ងន់ ជារួមល្អទៅវិញទេ បើអ្នកកំពុងគិតចង់សម្រកទម្ងន់នោះ។ ២)…
ជីវិតនិងសុខភាពប្រភេទទាំង ៤ ប្រភេទខាងក្រោម គឺពេញនិយមណាស់សម្រាប់បងប្អូនយើងមួយចំនួន ដោយពួកគាត់មិនបានស្វែងយល់ស៊ីជម្រៅ ដែលការពិតទៅគឺប្រឈមហានិភ័យខ្ពស់អាចកើតមានជំងឺជាច្រើន៖ ៤) ទឹកក្តៅ ឬត្រជាក់ពេក ទឹកក្តៅ ងាយរលាកមាត់ បំពង់អាហារ និងស្រទាប់ក្រពះ ដូច្នេះការទទួលទានទឹកក្តៅពេក ក៏ត្រូវបានគេចាត់ទុកជាដើមចម បង្កទៅជាមហារីកពោះវៀនធំផងដែរ។ យកល្អមិនត្រូវឲ្យសីតុណ្ហភាពទឹកនោះ លើសពី ៦៥ អង្សាសេឡើយ។ ទន្ទឹមនោះដែរ ទឹកត្រជាក់ពេក ក៏អាចបណ្តាលឲ្យរលាកក្រពះ ពោះវៀនដូចគ្នាដែរ។ ជារួមទៅ គឺអ្នកគួរទទួលទានទឹកក្ដៅឧណ្ហ៍ៗ ដែលមានសីតុណ្ហភាពចន្លោះពី ៣០ ទៅ ៤៥ អង្សាសេ។ ៣)…
ជីវិតនិងសុខភាពដើម្បីលើកកម្ពស់សុខភាព ការពាររាងកាយពីជំងឺផ្សេងៗ អ្នកគួរតែបន្ថែមអាហារទាំង ៥ មុខខាងក្រោម ទៅក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះវាផ្តល់ប្រយោជន៍ល្អៗជាច្រើន៖ ៥) ខ្ទឹមបារាំង ខ្ទឹមបារាំង មានសមត្ថភាពកាត់បន្ថយសម្ពាធឈាម និងជំរុញការបញ្ចេញសូដ្យូមពីរាងកាយ ហើយវាក៏អាចកាត់បន្ថយកូលេស្តេរ៉ុល ពោលដើរតួរក្សាសរសៃឈាមឲ្យមានសុខភាពល្អ និងការពារអ្នកពីជំងឺក្រិនសរសៃឈាម។ ៤) ផ្សិត ផ្សិតមានអាស៊ីដអាមីណូរហូតដល់ ១៦ ប្រភេទ ដែលក្នុងនោះច្រើនជាង ៧ មានសារៈសំខាន់សម្រាប់រាងកាយ។ វាក៏មានផ្ទុកអាស៊ីដខ្លាញ់មិនឆ្អែត វីតាមីន និងសារធាតុជាច្រើន ជួយកាត់បន្ថយខ្លាញ់ក្នុងឈាម។ ជារួមវាអាចការពារជំងឺលើសជាតិខ្លាញ់ក្នុងឈាម និងជំងឺសរសៃឈាមបេះដូង។ ៣) ត្រសក់ ជាបន្លែដែលគ្រប់គ្នាស្គាល់និងតែងតែទទួលទាន…
ជីវិតនិងសុខភាពត្រកួនជាបន្លែម្យ៉ាងដែលគេអាចច្នៃទៅជាម្ហូបមានឱជារសជាច្រើនមុខ ហើយក៏ជាអាហារដែលបងប្អូនយើងនិយមទទួលទាន។ យ៉ាងណាក៏មិនប្រាកដថាត្រកួននៅលើទីផ្សារទាំងអស់ សុទ្ធតែជារបស់ធម្មជាតិ គ្មានជាតិគីមី ឬមិនឆ្លងកាត់ការបាញ់ថ្នាំទាំងអស់នោះដែរ។ នៅក្នុងអត្ថបទនេះ Knongsrok សុំបង្ហាញពីវិធីកត់សម្គាល់ ៣ យ៉ាងដែលអ្នកគួរតែដឹង មុនទទួលទានត្រកួន៖ ៣) មើលតាមរូបរាង ប្រភេទត្រកួនដែលឆ្លងកាត់ការបាញ់ថ្នាំគីមី គឺវាឆាប់ស្រស់ ហើយក៏ឆាប់ខូចទៅវិញដែរ។ ប្រភេទរូបរាងរបស់វា គឺមើលទៅធំ ជាងប្រភេទដើមធម្មតា តែងាយក្រៀម។ ជាងនេះបើទិញយកមកទុកតែប៉ុន្មានម៉ោង នោះស្លឹករបស់វានឹងប្រែពីពណ៌បៃតង ទៅជាពណ៌លឿង ហើយជួនខ្លះក៏រលួយ ដែលអ្នកមិនគួរយកមកទទួលទានឡើយ។ ២) មើលពណ៌ នៅពេលទៅទិញត្រកួន សូមអ្នកកុំជ្រើសរើសយកត្រកួនដែលមានស្លឹកបៃតងងងឹត ផ្ទុយទៅវិញត្រូវជ្រើសយកប្រភេទស្លឹកពណ៌បៃតងខ្ចី។ ដោយសារតែប្រភេទស្លឹកបៃតងចាស់…
ជីវិតនិងសុខភាពពេលទៅទិញសាច់ជ្រូកពីផ្សារ យកមកដល់ផ្ទះមនុស្សជាច្រើនត្រឹមតែយកវាទៅក្លាសេចោលក្នុងទូទឹកកក ដោយគិតថាវិធីងាយៗប៉ុណ្ណឹងគឺអាចធ្វើឲ្យសាច់នៅស្រស់បានហើយ។ ជារួមពួកគាត់គិតថា ឲ្យតែសាច់នៅកន្លែងកក គឺវានៅអាចប្រើប្រាស់បាន។ ដោយតាមពិតទៅ នោះជាការយល់ឃើញខុស ហើយការដែលយកទៅដាក់ក្លាសេភ្លាមៗរបៀបហ្នឹង គឺមានតែងាយនឹងចម្លងបាក់តេរី រួចក៏ធ្វើឲ្យបាត់បង់គុណភាពសាច់ មិនស្រស់បានយូរនោះដែរ។ ខាងក្រោម Knongsrok បង្ហាញពីវិធីរក្សាទុកសាច់ជ្រូកឲ្យបានយូរ ដែលស្រ្តីមេផ្ទះចាំបាច់ត្រូវដឹង៖ ជំហានទី ១) ពេលទិញសាច់ជ្រូកហើយ ចូរកាត់វាជាកង់ៗ ស្មានល្មមនឹងអាហារមួយពេលៗនៃក្រុមគ្រួសាររបស់អ្នក ជំហានទី ២) លាងសាច់ជ្រូកដើម្បីកម្ចាត់ភាពកខ្វក់លើផ្ទៃសាច់ ដោយយកសាច់ទៅដាក់ក្នុងចានទឹកមួយ ដោយលាយជាមួយទឹកខ្មេះបន្តិច អំបិលកន្លះស្រលាបព្រា ហើយកូរវារហូតដល់រលាយចូលគ្នា រួចត្រាំទុកចោលរយៈពេល ២០ នាទី ជំហានទី…
ជីវិតនិងសុខភាពផ្សិតត្រចៀកកណ្តុរ ដែលយើងនិយមឃើញបងប្អូនជាច្រើន និយមយកមកទទួលទាន ដោយច្នៃធ្វើជាមុខម្ហូបផ្សេងៗ ដោយជាការពិតគេជឿថា វាអាចជាប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ ប៉ូវកម្លាំង សាច់ដុំ ជួយឲ្យឈាមចុះត្រជាក់ តែយ៉ាងណាបើយើងយកវាទៅចម្អិនខុសក្បួនខ្នាត ក៏មានតែនាំផលប៉ះពាល់ទៅវិញ។ នៅឯប្រទេសចិន ធ្លាប់មានបុរសម្នាក់ ទទួលរងអាការៈពុល រហូតដល់វិវត្តទៅជាជំងឺមហារីកថ្លើម ដោយសារតែការទទួលទានផ្សិតត្រចៀកកណ្តុរ។ ដើមចមមកពីគាត់យកវាទៅត្រាំទឹកយូរពេក ដោយជាធម្មតាទេ យើងត្រូវយកវាទៅត្រាំទឹកជាមុន ដើម្បីឲ្យវារីកមុនបោះទៅក្នុងឆ្នាំងចម្អិនមកជាម្ហូបអាហារ តែបើត្រាំហួសពេលវេលាកំណត់ វាបង្កជាបញ្ហាទៅវិញ។ សូម្បីតែអង្គការសុខភាពពិភពលោកក៏ព្រមានផងដែរ អំពីការប្រើប្រាស់ផ្សិតត្រចៀកកណ្តុរ ដោយថា មិនត្រូវត្រាំទឹកលើសពី ១៥ ទៅ ២០ នាទីនោះទេ ដោយប៉ុណ្ណេះជាពេលវេលាស្តង់ដារដ៏ល្អបំផុត។ ផ្ទុយទៅវិញបើត្រាំយូររាប់ម៉ោង…
ជីវិតនិងសុខភាពការចូលគេងយប់ជ្រៅពេក ការទទួលទានស្រាច្រើន អាចរាប់បានថាជាទម្លាប់ដែលអាចបំផ្លាញថ្លើមរបស់អ្នកយ៉ាងលឿនបំផុត។ តែយ៉ាងណាទម្លាប់អាក្រក់ ២ ខាងក្រោមនៅពេលព្រឹក គឺអាចធ្វើឲ្យថ្លើមខូចខាតធ្ងន់ធ្ងរជាងនោះទៅទៀត៖ ១) ការទប់នោមនៅពេលព្រឹក យោងតាមអ្នកជំនាញខាងវេជ្ជសាស្រ្តបានណែនាំថា ការទប់នោមនៅពេលព្រឹក គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់ថ្លើម។ ជាធម្មតានៅពេលអ្នកនោម នោះរាងកាយនឹងបញ្ចេញជាតិពុលដែលបានប្រមូលពេញមួយយប់នៅក្នុងថ្លើម ហើយឆ្លងកាត់តាមទឹកនោមបង្ហូរចេញមកក្រៅ។ ដូច្នេះប្រសិនបើមិនត្រូវបានបញ្ចេញឲ្យទាន់ពេលវេលាទេ ជាតិពុលនឹងថយចុះ នាំឲ្យពុលថ្លើម ខ្សោយថ្លើម រលាកថ្លើម និងមហារីកថ្លើមនៅរយៈពេលខាងមុខណាមួយ។ ២) មិនទទួលទានអាហារពេលព្រឹក ប្រសិនអ្នកមិនទទួលទានអាហារពេលព្រឹក ដល់ក្លាយជាទម្លាប់រយៈពេលយូរ នោះវានឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុចិញ្ចឹម នាំឲ្យរាងកាយចុះខ្សោយ ជាពិសេសសរីរាង្គសំខាន់មួយចំនួនដូចជាថ្លើម ក្រៀមស្វិតជាដើម។ ប្រសិនអ្នករំលងមិនទទួលទានអាហារពេលព្រឹក វានឹងបណ្តាលឲ្យមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម ជាតិស្ករនៅក្នុងឈាមចុះទាប…