គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ត្រូវ​ដឹង! អាហារ​ពណ៌​ស ៣ កាន់​តែ​ទទួល​ទាន​​ច្រើន កាន់​តែ​នាំ​ជំងឺ​ដល់​ខ្លួន

អាហារ​ពណ៌​ស​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម​នេះ ប្រសិន​អ្នក​ទទួល​ទាន​កាន់​តែ​ច្រើន នោះ​នឹង​កាន់​តែ​ប្រឈម​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ធាត់ បេះដូង ទឹក​នោម​ផ្អែម… ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ទទួល​ទាន​នៅ​កម្រិត​ដ៏​សមរម្យ​មួយ​បាន​ហើយ៖ ៣) ស្ករ​ស ជា​រឿយៗ​ពេល​ចម្អិន​អាហារ អ្នក​ខ្លះ​ដែល​និយម​ការ​ទទួល​ទាន​ផ្អែម ចូលចិត្ត​ប្រើប្រាស់​ស្ករ​ស​ច្រើន ដែល​ងាយ​ឲ្យ​រាងកាយ​ប្រឈម​គ្រោះថ្នាក់ ព្រោះ​អី​ថ្លើម និង​តម្រងនោម​ពិបាក​ធ្វើ​ការ​ក្នុង​ការ​រំលាយ​សារធាតុ​ទាំង​នេះ​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ​នៅ​ពេល​ជាតិ​ស្ករ​ចូល​រាងកាយ​ច្រើន កម្រិត​អាំងស៊ុយលីន​ក៏​ឡើង​ខ្ពស់ ហើយ​កម្រិត​ជាតិ​គ្លុយកូស​នៅ​ក្នុង​ឈាម​ដែល​ផ្សារ​ភ្ជាប់​ទៅ​កាន់​កោសិកា​មួយ​ចំនួន​ក្នុង​រាងកាយ ក៏​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ មហារីក​សុដន់ មហារីក​ពោះវៀន​ធំ… សុទ្ធ​តែ​ជា​ជំងឺ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ២) អំបិល ជា​គ្រឿង​ទេស​ដែល​គេ​ខ្វះ​ពុំ​បាន ហើយ​សំខាន់​ជាង​ស្ករ​ទៅ​ទៀត ដោយ​ក្នុង​អាហារ​ខ្លះ គឺ​អ្នក​ចម្អិន​ដាក់​មួយ​ឆ្ងាញ់​ដៃ ដោយ​មិន​សូវ​គិត​ពី​សុខភាព​នោះ​ទេ។ អ្នក​ត្រូវ​ដឹង​ថា កម្រិត​ជាតិ​ប្រៃ​ប្រមូល​ផ្តុំ​ច្រើន​ក្នុង​រាងកាយ…

ជីវិតនិងសុខភាព

កុំ​គិត​ថា​មិន​អី! ​នេះ​បន្លែ ៣ ប្រភេទ នាំ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់ ដោយ​មិន​ដឹង​ខ្លួន

កុំ​គិត​ថា​គ្រាន់​តែ​ទទួល​ទាន​បន្លែ​ធម្មតា​មិន​អី​នោះ​ តាម​ពិត​ទៅ​បន្លែ ៣ ប្រភេទ​ខាង​ក្រោម ក៏​អាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ ពោល​ឡើង​លឿន​ជាង​ការ​ទទួល​ទាន​បង្អែម​ឬ​អាហារ​ផ្អែម​មួយ​ចំនួន​ទៅ​ទៀត៖ ៣) បន្លែ​ដែល​មាន​ជាតិ​ម្សៅ​ច្រើន មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​ទទួល​ទាន​បន្លែ​ច្រើន គឺ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ តែ​យ៉ាង​ណា​ប្រភេទ​បន្លែ​ដូច​ជា​ម្សៅ ស្ពៃ​ក្តោប ឆៃថាវ​ វា​ពិត​ជា​មាន​បរិមាណ​កាបូអ៊ីដ្រាត​ខ្ពស់​ណាស់ ដូច្នេះ​ប្រសិន​បើ​ទទួល​ទាន​ច្រើន ក៏​អាច​បណ្តាល​ឲ្យ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​រហ័ស​ផង​ដែរ។ បញ្ជាក់​យើង​មិនមែន​ណែនាំ​មិន​ឲ្យ​អ្នក​ទទួល​ទាន​បន្លែ​នោះ​ទេ តែ​យក​ល្អ​បំផុត គួរ​កំណត់​ការ​ទទួល​ទាន​ត្រឹម ៦៤ ក្រាម/ថ្ងៃ គឺ​ខ្ពស់​បំផុត រួច​គួរ​លាយ​វា​ជាមួយ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ផ្សេង​ទៀត ដូច​ជា​សាច់ និង​ស៊ុត​ជា​ដើម ដើម្បី​កាត់​បន្ថយ​ការ​ឆ្លើយតប​ជាតិ​ស្ករ​ក្នុង​ឈាម។ ២) ប្រភេទ​អាហារ​មាន​គ្រាប់ គ្រាប់​សណ្តែក ក៏​ដូច​ជា​បន្លែ​ដែល​មាន​គ្រាប់​មួយ​ចំនួន​ផ្សេង​ទៀត វា​មាន​ផ្ទុក​ជាតិ​កាបូអ៊ីដ្រាត​ច្រើន ហើយ​បើ​ទោះ​បី​វា​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​រាងកាយ…

ជីវិតនិងសុខភាព

ច្របាច់ ៥ វិនាទី ការ​ឈឺចាប់​នៃ​ម្រាមដៃ​នីមួយៗ អាច​បង្ហាញ​ថា​សរីរាង្គ​ខាង​ក្នុង​អ្នក​នៅ​ល្អ​ឬ​អត់?

តាម​រយៈ​ការ​ធ្វើ​តេស្ត​សាមញ្ញ​មួយ​នេះ អ្នក​អាច​កត់​សម្គាល់​ដឹង​បាន ពី​សុខភាព​ខាង​ក្នុង​រាងកាយ ឬ​ដំណើរការ​នៃ​សរីរាង្គ​ខាង​ក្នុង​របស់​អ្នក​បាន៖ ការ​តេស្ត​ទី ១) ក្តាប់​ដៃ​ទាំង​សង​ខាង ក្តាប់​ដៃ​ទាំង​សង​ខាង​រយៈ​ពេល ៣០ វិនាទី បន្ទាប់​មក​សូម​បើក​មើល​បាត​ដៃ​របស់​អ្នក ថា​បម្រែបម្រួល​នៃ​ពណ៌​លើ​បាត​ដៃ​នឹង​បាត់​ទៅ​វិញ​លឿន​ឬ​យ៉ាង​ណា។ ជា​ធម្មតា​ការ​ក្តាប់​ដៃ​ វា​ធ្វើ​ឲ្យ​សរសៃឈាម​ក្នុង​ដៃ​ត្រូវ​បាន​ច្របាច់ ហើយ​សកម្មភាព​នេះ​វា​នឹង​រំខាន​ដល់​ប្រព័ន្ធ​ឈាម​រត់ បណ្តាល​ឲ្យ​បាត​ដៃ​ប្រែ​ទៅ​ជា​ពណ៌​ស​និង​ខៀវ។ យ៉ាង​ណា​ប្រសិន​បើ​បាត​ដៃ​មក​វិញ វា​ត្រលប់​ប្រែ​មក​សភាព​ពណ៌​ដើម​យ៉ាង​ឆាប់​រហ័ស នោះ​មាន​ន័យ​ថា សរសៃឈាម​អ្នក​នៅ​មាន​សុខភាព​ល្អ។ ប៉ុន្តែ​ប្រសិន​វា​ត្រូវ​ការ​ពេល​យូរ អាច​ដល់​ទៅ ១០ វិនាទី​ឬ​លើស​នោះ ក្នុង​ការ​វិល​មក​សភាព​ពណ៌​នៃ​បាត​ដៃ​ដូច​ធម្មតា​វិញ នោះ​បង្ហាញ​ថា សរសៃឈាម​អ្នក​ដំណើរការ​មិន​ជា​ល្អ​នោះ​ឡើយ ឬ​ជា​សញ្ញា​បង្ហាញ​ថា សរសៃឈាម​ឡើង​រឹង​ផង​ដែរ។ ការ​តេស្ត​ទី ២) ច្របាច់​ចុង​ម្រាម​ដៃ​នីមួយៗ​រយៈ​ពេល…

ជីវិតនិងសុខភាព

លើស​ជាតិ​ស្ករ​និង​ខ្លាញ់​ក្នុង​ឈាម នេះ​រូបមន្ត​ព្យាបាល ​ចំណាយ​តិច បាត់​ដូច​គេ​បេះ

ជំងឺ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម និង​ខ្លាញ់​ក្នុង​ឈាម គឺ​ជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​និយម​ជួប​ប្រទះ ជា​ពិសេស​មនុស្ស​អាយុ​ស្រករ​ជាង ៤០ ឆ្នាំ​ឡើង​ទៅ។ យ៉ាង​ណា​ក៏​មាន​បន្លែ​មួយ​ប្រភេទ ដែល​យើង​អាច​យក​វា​មក​ច្នៃ ​ទទួល​ទាន ហើយ​ប្រៀប​ដូច​ជា​ឱសថ​អាច​ចូលរួម​ចំណែក​ព្យាបាល​ជំងឺ​ទាំង​នោះ​បាន។ នោះ​គឺ ជី​គីនឆាយ ដែល​វា​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប​មួយ​ចំនួន​ផង​ដែរ តែ​ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ដឹង​ទេ ថា​វា​អាច​វា​មាន​សមត្ថភាព​បញ្ចៀស​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​ចំនួន ជា​ពិសេស​ជំងឺ​ឡើង​សម្ពាធ​ឈាម ជាតិ​ស្ករ​ក្នុង​ឈាម និង​ខ្លាញ់​ក្នុង​ឈាម​ជា​ដើម។ តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​វៀតណាម ចែករំលែក​មក​ថា ប្រសិន​ជំងឺ​របស់​អ្នក​ស្ថិត​នៅ​ដំណាក់កាល​ដំបូង នោះ​គឺ​អាច​អនុវត្ត​បាន និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។ វិធី​ធ្វើ​គឺ​ងាយ​ទេ ត្រឹម​តែ​យក​គីនឆាយ​ ១ ដើម បោះ​ចូល​ទៅ​ក្នុង​ទឹក​ដាំ​ពុះ ៥០០ ម.ល រួច​ស្ងោរ ៥…

ជីវិតនិងសុខភាព

ថ្នាំ​គ្រាប់​មិន​សុទ្ធ​តែ​ល្អ! ៣ ​ប្រភេទ​នេះ ហ៊ាន​តែ​លេប​ច្រើន អាច​នាំ​ឲ្យ​ខូច​ថ្លើម ខ្សោយ​ក្រលៀន

មាន​ថ្នាំ​មួយ​ចំនួន ដែល​អ្នក​មិន​ចេះ​តែ​ប្រើ​តាម​ចិត្ត​ចង់​នោះ​ទេ ពោល​គួរ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​អី​ជៀសវាង​អាច​នាំ​ឲ្យ​ខូច​ថ្លើម ក្រលៀន និង​តម្រងនោម​ជា​ដើម។ Knongsrok ណែនាំ​នូវ​ថ្នាំ ៣ ប្រភេទ បើ​ជៀស​បាន​អ្នក​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​លេប ក៏​គួរ​អនុវត្ត​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ៖ ៣) ថ្នាំ​សម្រក​ទម្ងន់ គ្រប់​ថ្នាំ​សម្រក​ទម្ងន់ ត្រូវ​ប៉ាន់​មនុស្ស​ស្រី​ភាគ​ច្រើន។ អ្នក​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​នោះ​ទេ ថា​ពេល​ទទួល​ទាន​វា អ្នក​នឹង​មាន​អាការៈ​នោម​ញឹក​ជាង​ធម្មតា ក៏​ដោយសារ​តែ​ថ្នាំ​ប្រភេទ​នេះ វា​ដាក់​បន្ទុក​ទៅ​លើ​តម្រងនោម​របស់​អ្នក​ខ្លាំង​ណាស់ យូរ​ទៅ អាច​នាំ​ឲ្យ​ខូច​មុខងារ​តម្រងនោម​ទៀត​ផង។ យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​ផ្ទុក Aristolochic acid 1 គឺ​វា​ប្រៀប​ដូច​ជា​ជាតិ​ពុល​ ដែល​ស្ថិត​នៅ​កម្រិត​ខ្ពស់ អាច​បំផ្លាញ​សរីរាង្គ​តម្រងនោម…

ជីវិតនិងសុខភាព

មិនមែន​សន្សំ​លុយ​ទេ តែ​ដូច​សន្សំ​ជំងឺ! នេះ​ផល​ប៉ះពាល់​ធំ ៤ បង្ក​ពី​ការ​ប្រើប្រាស់​ប្រេង​ឆា​នៅ​សល់

ដើម្បី​ជា​ការ​សន្សំសំចៃ ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន​តែងតែ​ប្រើប្រាស់​នូវ​ប្រេង​ឆា​ដែល​ធ្លាប់​ប្រើប្រាស់​រួច​ហើយ ឬ​ប្រេង​ឆា​សល់ យក​មក​ប្រើ​វា​ជា​ថ្មី តែ​ពួក​គេ​ពុំ​បាន​ដឹង​នោះ​ទេ ថា​វា​អាច​បង្ក​ជំងឺ​ជា​ច្រើន​មក​ដល់​រាងកាយ។ មិន​មែន​ជា​ការ​បន្លាច តែ​គឺ​ជា​ការ​ពិត ខាង​ក្រោម Knongsrok បង្ហាញ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៤ ពី​ការ​ប្រើប្រាស់​ប្រេង​ឆា​ដែល​នៅ​សល់៖ ៤) ហានិភ័យ​នៃ​ជំងឺ​មហារីក ប្រេង​ឆា ខ្លាញ់ ពេល​ចៀន​នៅ​សីតុណ្ហភាព​ខ្ពស់ វា​នឹង​កើត​មាន​ប្រតិកម្ម​គីមី ហើយ​ផលិត​ឡើង​នូវ Aldehydes ជា​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។ ប្រសិន​អ្នក​បន្ត​ប្រើប្រាស់​វា​បន្តិច​ម្តងៗ យូរ​ទៅ​ជាតិ​ពុល​នឹង​កើន​ឡើង​កាន់​តែ ខ្លាំង ហើយ​អាច​បង្ក​ជា​ជំងឺ​មហារីក​ផ្សេងៗ​មក​កាន់​រាងកាយ។ ៣) ការ​កើន​ឡើង​កូឡេស្តេរ៉ុល​អាក្រក់ អាហារ​ដែល​ចម្អិន​ជាមួយ​ប្រេង​ដែល​ធ្លាប់​ប្រើ​រួច​ហើយ គឺ​ងាយ​នឹង​បង្កើន​កម្រិត​កូលេស្តេរ៉ុល​អាក្រល់ LDL មក​ក្នុង​ខ្លួន។…

ជីវិតនិងសុខភាព

ទម្លាប់ ៣ នេះស្រីៗខ្ជិលខ្លះទៅមិនខុសទេ ព្រោះបើឧស្សាហ៍ពេកអាចឆាប់ចាស់ជាងវ័យ

ទម្លាប់រស់នៅប្រចាំថ្ងៃខ្លះ មិនសុទ្ធតែត្រូវឧស្សាហ៍ធ្វើវាញឹកញាប់ហើយល្អនោះទេ ទម្លាប់ខ្លះបើអ្នកដកឃ្លាបានខ្លះ នោះទើបជារឿងល្អទៅវិញ។ ខាងក្រោមយើងបង្ហាញពីចំណុចធំៗ ៣ ដែលស្រ្តីមិនគួរធ្វើវាញឹកញាប់ពេកនោះទេ៖ ៣) កុំងូតទឹកញាប់ពេក ការងូតទឹកសម្អាតខ្លួនជាប្រចាំ ដ្បិតជួយឲ្យយើងមានក្លិនខ្លួនល្អនិងស្រស់ស្រាយ តែវាអាចប៉ះពាល់សុខភាពស្បែកទៅវិញ។ តាមការស្រាវជ្រាវពីគ្រូពេទ្យជំនាញផ្នែកស្បែកនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកមិនគួរងូតទឹកលើសពី ២ ដង/ថ្ងៃនោះទេ ព្រោះដោយសារសាប៊ូដែលអ្នកយកមកដុសខ្លួនវាមានផ្ទុកសារធាតុគីមីសម្អាត ដែលយូរទៅធ្វើឲ្យស្បែកបាត់បង់សំណើម ក្លាយទៅជាស្បែកស្ងួតនិងគ្រើម។ ២) កុំផ្លុំសក់ច្រើនពេក ការផ្លុំសម្ងួតសក់ ជួយឲ្យសក់ឆាប់ស្ងួត មិននៅសើមដែលយើងពិបាកក្នុងការគេង ឬធ្វើឲ្យធំក្លិន។ ប៉ុន្តែបើអ្នកទម្លាប់ធ្វើវាញឹកញាប់ ហើយប្រើប្រាស់នៅខ្យល់ផ្លុំសីតុណ្ហភាពខ្ពស់ជ្រុល អាចនឹងងាយធ្វើឲ្យសក់ស្ងួត ឬបែកចុង។ តាមពិតទៅល្អបំផុត អ្នកគួរតែប្រើប្រាស់កន្សែងមកជូតវាថ្នមៗ…

ជីវិតនិងសុខភាព

កុំ​លេងសើច​នឹង​ជីវិត! ហាម​ផ្ដាច់​មិន​ត្រូវ​ធ្វើ​រឿង​ ៣ នេះ មុន​ពេល​ងូត​ទឹក

ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អ្នក​បាន​ធ្វើ ឬ​បាន​កើត​ឡើង​មុន​ពេល​ងូត​ទឹក សុទ្ធ​តែ​ជា​សញ្ញា​ដែល​អាច​នាំ​ឲ្យ​អ្នក​ជួប​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​មួយ​ពព្រិច​ភ្នែក​វា​អាច​ឆក់​យក​ជីវិត​អ្នក​បាន។ ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ខ្សោយ និង​រាង​ចំណាស់​ត្រូវ​តែ​បញ្ចៀស​ទម្លាប់​ទាំង ៣ ខាង​ក្រោម៖ ៣) ទើប​តែ​ឈប់​ហាត់ប្រាណ​ភ្លាមៗ យោង​តាម​អ្នក​ជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​ហាត់ប្រាណ យើង​រមែង​បញ្ចេញ​សកម្មភាព​ខ្លាំង ដែល​នាំ​ឲ្យ​ដំណើរការ​ចរន្ត​ឈាម វា​ធ្វើ​ការ​ទៅ​លឿន​ដូច​គ្នា។ នៅ​ពេល​នេះ​ប្រសិន​អ្នក ទើប​តែ​ហាត់ប្រាណ​ហើយ រួច​ទៅ​ងូត​ទឹក នោះ​រន្ធ​ញើស​នឹង​បើក ដែល​នាំ​ឲ្យ​ឈាម​នឹង​ច្រាល​ទៅ​ផ្ទៃ​ខាង​លើ អាច​បណ្តាល​ឲ្យ​គាំង​បេះដូង ឬ​ខួរក្បាល​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​អ្នក​ដួល​សន្លប់​មួយ​រំពេច។ ចំពោះ​ករណី​ងូត​ទឹក​ក្រោយ​ការ​ហាត់ប្រាណ​ហើយ​ភ្លាម​នេះ មិន​ថា​តែ​អ្នក​ងូត​ទឹក​ត្រជាក់ ឬ​ទឹកក្តៅ​នោះ​ទេ គឺ​សុទ្ធ​តែ​ប៉ះពាល់​ដូច​គ្នា។ បែប​នេះ​ល្អ​បំផុត​គួរ​តែ​ទុក​រាងកាយ​ឲ្យ​សម្រាក​រយៈ​ពេល ១ ម៉ោង​សិន​ក្រោយ​ហាត់ប្រាណ សឹម​ធ្វើ​ការ​ងូត​ទឹក។…

ជីវិតនិងសុខភាព

ផឹក​ទឹក​ច្រើន​ល្អ តែ​ ៣ ពេល​នេះ ហាម​ទទួល​ទាន ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រលៀន​និង​បេះដូង​ខ្សោយ

ការ​ទទួល​ទាន​ទឹក​ច្រើន គឺ​ល្អ​ហើយ ព្រោះ​វា​ជួយ​ដល់​សរីរាង្គ​ជា​ច្រើន​ក្នុង​រាងកាយ។ តែ​យ៉ាង​ណា​នៅ​ពេលវេលា​ទាំង ៣ ខាង​ក្រោម ការ​ទទួល​ទាន​ទឹក​គឺ​ជា​រឿង​មិន​ល្អ​ទៅ​វិញ ជា​ពិសេស​បើ​ទទួល​ទាន​ច្រើន​ជោគជាំ គឺ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បេះដូង ​ក្រលៀន និង​ក្រពះ​ជា​ដើម៖ ៣) ពេល​កំពុង​ហាត់ប្រាណ មុខងារ​បេះដូង និង​សួត​ត្រូវ​បាន​ដំណើរការ​ខ្លាំង​នៅ​ពេល​ហាត់​ប្រាណ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ចុះ​ខ្សោយ។ ដូច្នេះ​កំឡុង​ពេល​ហាត់​ប្រាណ​ ប្រសិន​សម្រុក​ទទួល​ទាន​ទឹក​ភ្លាមៗ គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​ហើម​ពោះ ឈឺ​ពោះ ក្អួត​ចង្អោរ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ក៏​វា​ដាក់​បន្ទុក​ទៅ​ដល់​តម្រង​នោម និង​បេះដូង​ទៀត​ផង។ ក្នុង​កំឡុង​ពេល​ហាត់​ប្រាណ សូដ្យូម​ត្រូវ​បាត់បង់​តាម​រយៈ​ញើស ហើយ​ការ​ស្រេក​ទឹក វា​ជា​រឿង​ធម្មតា​ទេ តែ​ប្រភេទ​ជំងឺ​មួយ ឲ្យ​ឈ្មោះ​ថា Hyponatremia ក៏​ងាយ​នឹង​កើត​មាន…

ជីវិតនិងសុខភាព

ចង់​គេង​លក់​ស្កប់ស្កល់ ក្មេង​ជាង​វ័យ​ មនុស្ស​ស្រី​ត្រូវ​តែ​ដោះ​របស់ ៥ នេះ​ចេញ​ពេល​គេង

ណែនាំ​សម្រាប់​នារីៗ ដែល​ចង់​ទទួល​បាន​សុខភាព​ល្អ និង​សម្រស់​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ នោះ​គឺ​រៀងរាល់​ពេល​ចូល​ដំណេក​ ត្រូវ​តែ​ទម្លាប់​ដោះ​របស់ ៥ នេះ​ចេញ៖ ៥) ដោះ​សំលៀក​បំពាក់​តឹងៗ ការ​ស្លៀក​ពាក់​តឹង​ពេក ជា​មូលហេតុ​នាំ​ឲ្យ​ដំណេក​របស់​អ្នក​ប្រព្រឹត្តិ​ទៅ​មិន​បាន​ល្អ មួយ​ទៀត​សោត​វា​ក៏​ធ្វើ​ឲ្យ​ស្ទះ​ចរន្ត​ឈាម ​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។ អ្នក​គួរ​តែ​ជ្រើសរើស​ស្លៀក​នូវ​សំលៀកបំពាក់​រលុងៗ ត្រជាក់ៗ ដើម្បី​ឲ្យ​រាងកាយ​អាច​គេង​លក់​ដោយ​ផាសុកភាព។ ៤) ដោះ​ចេញ​នៅ​គ្រឿងអលង្ការ​ទាំង​អស់ គ្រឿងអលង្ការ​ក៏​ដូច​គ្នា បើ​អ្នក​គេង​ទាំង​មាន​វា​ជាប់​ខ្លួន ពេល​ខ្លះ​វា​តឹង វា​បង្ហាប់​ជាប់​រាងកាយ​ធ្វើ​ឲ្យ​ស្ទះ​ចរន្ត​ឈាម បង្កើត​ឲ្យ​មាន​អារម្មណ៍​ច្របូកច្របល់ និង​គេង​មិន​លក់។ មួយ​ផ្សេង​ទៀត​គ្រឿងអលង្ការ​ខ្លះ ក៏​អាច​កោស​រាងកាយ​ឬ ធ្វើ​ឲ្យ​មុត​ផ្នែក​ណា​មួយ​ជា​យថាហេតុ​នៅ​ពេល​គេង។ ៣) ដោះ​ចេញ​ Contact lenes អ្នក​ដែល​ប្រើប្រាស់​លែន​ពាក់​ភ្នែក…

ជីវិតនិងសុខភាព

បើចេញសញ្ញា ២ នេះញឹកញាប់ អ្នកខ្សោយសួតហើយ ត្រូវប្រញាប់ទៅប៉ូវអាហារ ៣ ជាបន្ទាន់

ជារឿយៗមនុស្សភាគច្រើន តែងតែយកចិត្តទុកដាក់ តែលើជំងឺបេះដូង ថ្លើម និងតម្រងនោម ប៉ុន្តែភាគតិចណាស់ ដែលចាប់អារម្មណ៍លើបញ្ហាសួត។ តាមថាទៅ សួតក៏ងាយរងគ្រោះខ្លាំងផងដែរ ហើយវាជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ដូច្នេះស្រមៃទៅមើល បើមានបញ្ហាអ្វីទៅ នោះប្រាកដជាយ៉ាប់ហើយ។ តាមរយៈអត្ថបទនេះ Knongsrok ចែករំលែកនូវរោគសញ្ញា ២ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ប្រសិនវាលេចមកញឹកញាប់ នោះមានន័យថា សួតរបស់អ្នកកំពុងមានបញ្ហាហើយ៖ ២) ឈឺចាប់ទ្រូង ជំងឺមហារីកសួត អាចបណ្តាលឲ្យឈឺចុកចាប់ផ្នែកទ្រូង ជាពិសេសនៅពេលអ្នកក្អក គឺចេះតែចុកទ្រូងមកជាញឹកញាប់។ នោះក៏ដោយសារតែកូនកណ្តុររីកធំ រាលដាលដល់ជញ្ជាំងទ្រូង ស្រទាប់ជុំវិញសួត គេឲ្យឈ្មោះថា Pleura…

ជីវិតនិងសុខភាព

អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន! កំឡុង​ពេល​គេង បើ​ឧស្សាហ៍​ជួប​រឿង ៤ នេះ ​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ទំនោរ​កើត​ឡើង​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ ហើយ​ក៏​មាន​រោគ​សញ្ញា​ព្រមាន​មួយ​ចំនួន​ដែល​អ្នក​អាច​ដឹង​មុន ដើម្បី​រក​វិធី​ទប់ស្កាត់​និង​ព្យាបាល។ ខាង​ក្រោម Knongsrok ណែនាំ​ឲ្យ​អ្នក​កត់​សម្គាល់​មើល​នូវ ៤ ចំណុច ដើម្បី​យក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ៖ ៤) គេង​ហៀរ​ទឹក​មាត់ បើ​យូរៗ​ម្តង​មិន​អី​ទេ តែ​បើ​ក្លាយ​ជា​ទម្លាប់ ពេល​អ្នក​គេង​ចំហៀង​ឬ​គេង​ធម្មតា​នោះ វា​គឺ​ជា​រោគសញ្ញា​ព្រមាន​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ច្បាស់​ណាស់។ ស្ថានភាព​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល ដែល​បណ្តាល​ឲ្យ​អ្នក​រមែង​ហៀរ​ទឹក​មាត់​ចេញ​មក។ ៣) ហូរ​ឈាម​ច្រមុះ​នៅ​ពេល​គេង នៅ​ពេល​មាន​អាកាសធាតុ​ក្តៅ​ស្ងួត​អ្នក​អាច​ហូរ​ឈាម​ច្រមុះ តែ​បើ​ត្រឹម​តែ​ការ​គេង​ក្នុង​បន្ទប់​ធម្មតា គ្មាន​សីតុណ្ហភាព​ក្តៅ​អី​ផង​នោះ ហើយ​អ្នក​នៅ​តែ​មាន​អាការៈ​ហូរ​ឈាម​ចេញ​ពី​ច្រមុះ នោះ​ជា​រឿង​ដែល​ត្រូវ​តែ​បារម្ភ។ ការ​ហូរ​ឈាម​ពី​ច្រមុះ បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ឡើង​ចុះ​ខ្លាំង​ពេក​ដែល​បណ្តាល​ឲ្យ​ដាច់​រហែក​សរសៃឈាម​តូចៗ​នៃ​ច្រមុះ។ ២) ឈឺ​ក្បាល​ខ្លាំង​នៅ​ពេល​គេង ការ​ឈឺ​ផ្នែក​ក្បាល ដូច​ត្រូវ​គេ​វាយ​យ៉ាង​ដំណំ…

ជីវិតនិងសុខភាព

ចែក​គ្នា​បាន​ដឹង! ផ្សិត​ត្រចៀក​កណ្តុរ កុំ​ចម្អិន ២ របៀប​នេះ ប្រយ័ត្ន​កើត​មហារីក​ថ្លើម

ផ្សិត​ត្រចៀក​កណ្តុរ​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ប្រាកដ​ជា​ពេញ​និយម​ខ្លាំង ដែល​បងប្អូន​ជា​ច្រើន​នឹង​ជ្រើស​យក​មក​ធ្វើ​ជា​ម្ហូប។ ជា​ការ​ពិត វា​ក៏​មាន​ប្រយោជន៍​ណាស់​ដែរ សម្រាប់​រាងកាយ​មនុស្ស ដោយ​វា​មាន​ជាតិ​ដែក​ខ្ពស់ ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ក៏​មាន​វីតាមីន K និង​កាល់ស្យូម​ជា​ច្រើន​ផង​ដែរ។ យ៉ាង​ណា​សម្រាប់​ការ​ចម្អិន​ផ្សិត​ត្រចៀក​កណ្តុរ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ នឹង​បញ្ចៀស​ការ​ប្រើប្រាស់​ខុស​របៀប​ទាំង ២ ខាង​ក្រោម ព្រោះ​បើ​ធ្វើ​ខុស នោះ​អ្នក​នឹង​បង្កើត​ជា​សារជាតិ​ពុល​មក​កាន់​រាងកាយ​ទៅ​វិញ៖ ២) កុំ​ត្រាំ​ក្នុង​ទឹកក្តៅ មនុស្ស​ជា​ច្រើន យល់​ឃើញ​ថា ការ​ត្រាំ​ផ្សិត​ត្រចៀក​កណ្តុរ​ក្នុង​ទឹកក្តៅ គឺ​អាច​ជួយ​ឲ្យ​វា​រីក​បាន​ឆាប់​រហ័ស តែ​យ៉ាង​ណា​ក៏​ដោយ របៀប​នេះ នាំ​ឲ្យ​វា​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ក្នុង​នោះ​ទៅ​វិញ​ទេ។ ក៏​ដោយសារ​តែ​វា​ដុះ​លើ​គល់​ឈើ​ស្ងួត និង​សើម វា​មាន​អត្រា​ជាតិ​ផ្សិត​ខ្ពស់ ដោយ​ការ​ត្រាំ​ក្នុង​ទឹក​គឺ​ជា​រឿង​ល្អ ព្រោះ​ដើម្បី​ជួយ​កម្ចាត់​បាក់តេរី…

ជីវិតនិងសុខភាព

ក្មេងៗ​វ័យ​កណ្តាល​ចូលចិត្ត​ណាស់ តែ​អត់​ដឹង​អាហារ ៣ នេះ​អាច​នាំ​ឲ្យ​អាយុ​ខ្លី

សម្រាប់​ក្មេងៗ​វ័យ​កណ្តាល​អាយុ​ចន្លោះ ១៥-២៣ ឆ្នាំ​ជា​ដើម ប្រសិន​អ្នក​ចង់​រស់នៅ​បាន​យូរ មិន​មាន​ជំងឺ​មក​បៀតបៀន គួរ​តែ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​នៅ​ប្រភេទ​អាហារ​ទាំង ៣ ខាង​ក្រោម ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​ធ្ងន់ធ្ងរ​ណាស់​នៅ​ពេល​ទៅ​មុខ៖ ១) អាហារ​ត្រាំ យោង​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អាហារ​ដែល​មាន​ជាតិ​ជូរ គេ​ត្រាំ​ទុក​យូរ វា​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ណាស់ ហើយ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ក្រពះ នាំ​ឲ្យ​ក្រហាយ​ទ្រូង និង​បង្ក​ទៅ​ជា​ហានិភ័យ​នៃ​ជំងឺ​មហារីក។ ២) អាហារ​ដែល​ខ្លោច អាហារ​ដែល​មាន​ជាតិ​ខ្លោច ជាប់​កំណក​ខ្លោច​ពណ៌​ខ្មៅ​ច្រើន ក៏​អ្នក​មិន​គួរ​ទទួល​ទាន​ដែរ ព្រោះ​សារធាតុ Benzopyrene វា​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ក្រពះ។ បន្ថែម​ពី​នេះ​វា​ក៏​ធ្វើ​ឲ្យ​លើស​ទម្ងន់ ហើយ​កើត​ជំងឺ​បេះដូង ឡើង​សម្ពាធ​ឈាម​ជា​ដើម​ផង​ដែរ។ ៣) អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់ មនុស្ស​ឈាន​ចូល​វ័យ​ជិត…

ជីវិតនិងសុខភាព

បើ​មាន ១ ត្រូវ​បញ្ឈប់​ជា​បន្ទាន់! ទម្លាប់​អាក្រក់ ពេល​គេង​ ៤ ដែល​អាច​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី

ការ​បន្ត​ទម្លាប់​គេង ដូច​រៀបរាប់​ទាំង ៤ ខាង​ក្រោម គឺ​អាច​នាំ​ឲ្យ​សុខភាព​អ្នក​ចុះ​អន់​ថយ អាយុ​ខ្លី​មិន​ដឹង​ខ្លួន ដូច្នេះ​ហើយ​បើ​មាន អ្នក​គួរ​តែ​កែប្រែ​ជា​បន្ទាន់៖ ៤) ផ្កាប់​មុខ​លើ​ខ្នើយ​ពេល​គេង បែប​នេះ​ស្មើ​នឹង​អ្នក​គេង​សង្កត់​ក្រពះ​ខ្លួន​ឯង ដែល​វា​ទម្លាប់​អាក្រក់ ហើយ​ឆ្អឹង​ខ្នង ក៏​នឹង​អាច​មាន​បញ្ហា​ផង​ដែរ​ទៅ​ពេល​ខាង​មុខ។ វា​ក៏​ងាយ​នឹង​នាំ​ឲ្យ​សាច់ដុំ​សន្លាក់​ផ្សេង​ទៀត ទទួល​រង​ឈឺ​ចាប់ បើ​អ្នក​ប្រកាន់ខ្ជាប់​ទម្លាប់​គេង​ផ្កាប់​មុខ។ យូរ​ទៅ អ្នក​អាច​មាន​អារម្មណ៍​ថប់​ដង្ហើម រំខាន​ដល់​ចរន្ត​ឈាម បណ្តាល​ឲ្យ​តឹង​ផ្នែក​ក រួច​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​នោះ​សោត ក៏​ប្រឈម​នឹង​បញ្ហា​ផង​ដែរ។ មួយ​វិញ​ទៀត មុខ​របស់​អ្នក​ដែល​ផ្កាប់​ទៅ​លើ​ខ្នើយ​ពេញ​មួយ​យប់ ក៏​ងាយ​នឹង​កើត​ស្នាម​ជ្រីវជ្រួញ ឡើង​មុន​បាន​យ៉ាង​ងាយ។ ៣) គេង​ដោយ​សក់​សើម ការ​គេង​ដោយ​សក់​កំពុង​សើម គឺ​កំពុង​បង្កើន​សំណើម…

ជីវិតនិងសុខភាព

បើ​គ្មាន​សោះ អ្នក​សំណាង​ហើយ! មនុស្ស​អាយុ​ខ្លី ច្រើន​មាន​ផ្នែក​ទាំង ៥ នេះ​ឡើង​ពណ៌​ស

នៅ​ពេល​ដែល​អ្នក​ឃើញ​ផ្នែក​ទាំង ៥ លើ​រាងកាយ​ឡើង​ពណ៌​ស ឬ​ស្លេក អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន ព្រោះ​អី​វា​ជា​រោគ​សញ្ញា​ព្រមាន​នៃ​ជំងឺ​មួយ​ចំនួន ដែល​អាច​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី។ ផ្ទុយ​មក​វិញ បើ​អ្នក​គ្មាន ១ ក្នុង​ចំណោម​ចំណុច​ទាំង ៥ យើង​សូម​អបអរ អ្នក​កំពុង​ជា​មនុស្ស​ដែល​មាន​សុខភាព​ល្អ៖ ៥) បបូរ​មាត់​ពណ៌​ស ជា​ធម្មតា​មនុស្ស​មាន​សុខភាព​ល្អ គឺ​បបូរ​មាត់​ឡើង​រលោង និង​ពណ៌​រាង​ផ្កាឈូក តែ​បើ​បបូរ​មាត់​ឡើង​ពណ៌​ស នោះ​អាច​មក​ពី​ជំងឺ​ខ្វះ​គ្រាប់​ឈាម ថ្លើម ក្រលៀន​មិន​ល្អ​ជា​ដើម។ ៤) សក់​ឡើង​ពណ៌​ស សក់​ស្កូវ ទាំង​ក្មេង​វ័យ គឺ​អាច​មក​ពី​បញ្ហា​ប្រព័ន្ធ​ប្រសាទ និង​ផ្នែក​ខាង​ក្រោយ​នៃ​ក្បាល មាន​បញ្ហា​មួយ​ចំនួន។ សញ្ញា​នេះ ក៏​អាច​ផ្សារភ្ជាប់​ទៅ​នឹង​​ផ្នែក​លំពែង​របស់​អ្នក…

ជីវិតនិងសុខភាព

បន្លែ​​បៃតង​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព តែ​មនុស្ស ៤ ប្រភេទ​នេះ កុំ​លូក​ច្រើន​ពេក

បន្លែ​គ្រប់​មុខ​ជា​ទូទៅ វា​មិន​ជា​មាន​ឱជារស​អ្វី​ឆ្ងាញ់​ទេ តែ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន A, B, C, K, កាល់ស្យូម, carotene ហើយ​បន្លែ​ខ្លះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ថ្នាំ​ព្យាបាល​ដើម្បី​បណ្តេញ​ជាតិ​ពុល បំបាត់​ការ​ក្អក ការពារ​ផ្តាសាយ និង​ព្យាបាល​ការ​ហូរឈាម​ក្រពះ​ទៀត​ក៏​មាន។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​រដូវ​បន្លែ ពេញ​ជីវជាតិ​ល្អ គឺ​ចន្លោះ​ពី​ខែ​កញ្ញា ដល់​ខែ​មេសា ដែល​ពេល​នេះ​វា​រីក​នៅ​ពណ៌​បៃតង​ស្រស់​ល្អ។ យ៉ាង​ណា​មនុស្ស ៤ ប្រភេទ​ខាង​ក្រោម ត្រូវ​បាន​គេ​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​បន្លែ​ច្រើន​ពេក​ឡើយ៖ ៤) អ្នក​មាន​ជំងឺ​ហើម​ពោះ អ្នក​ដែល​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ដូច​ជា​ហើម​ពោះ ចុក​ពោះ ឈឺ​ក្រពះ មិន​គួរ​ទទួល​ទាន​បន្លែ​ច្រើន​ពេក​ ព្រោះ​វា​អាច​បន្ថែម​ឲ្យ​អាការៈ​ហើម​ពោះ កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ជា​ពិសេស​កុំ​ទទួល​បាន​បន្លែ​ឆៅ​ឲ្យ​សោះ។…

ជីវិតនិងសុខភាព

ជៀស​ឲ្យ​បាន! ប្រយ័ត្ន​ថ្លើម​បែក​ម៉ត់​ដូច​តៅហ៊ូ​ស្អុយ ដោយសារ​ទម្លាប់​លូក​អាហារ ៣ នេះ

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្រៅ​ស្រុក បាន​ឲ្យ​ដឹង​ថា បុរស​វ័យ ៧២ ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន មាន​ឈ្មោះ Wang បាន​ទទួល​មរណភាព​ ដោយសារ​ជំងឺ​មហារីក​ថ្លើម​ដោយ​មិន​ដឹង​ខ្លួន។ ប្រភព​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​ស្ថានភាព​រាងកាយ​លោក​ចុះ​ខ្សោយ​ម្តង​បន្តិច តែ​ចេះ​តែ​បណ្តែតបណ្តោយ​ដោយ​ធ្ងន់ធ្ងរ បាន​ព្រម​មក​ពិនិត្យ។ គួបផ្សំ​នឹង​អាយុ​កាន់​តែ​ជរា​ផង ស្ថានភាព​ជំងឺ​មហារីក​ថ្លើម ដែល​ទើប​តែ​រក​ឃើញ ក៏​ព្យាបាល​មិន​ទាន់​ពេល​នោះ​ដែរ។ ក្រោយ​ការ​សួរនាំ​ពី​សមាជិក​គ្រួសារ ពាក់ព័ន្ធ​នឹង​របប​អាហារ​ដែល​លោក​ទទួល​ទាន គឺ​មាន​ភេសជ្ជៈ​និង​អាហារ​ទាំង ៣ ខាង​ក្រោម ដែល​លោក Wang លូក​ជា​ប្រចាំ៖ ៣) ភេសជ្ជៈ​មាន​ជាតិ​អាកុល ជា​ការ​ពិត​ភេសជ្ជៈ​មាន​ជាតិ​អាកុល គឺ​មាន​អេតាណុល​ច្រើន ដែល​សារធាតុ​នេះ​នឹង​ត្រូវ​បំបែក​ដោយ​ថ្លើម កើត​ជា acetaldehyde…