ប្លែកៗBlogger ដ៏ស្រស់ស្អាតមួយរូបនៅឯប្រទេសជប៉ុន គឺមានឈ្មោះថា Mizutani Masoko មានអាយុលើសពី ៥០ ឆ្នាំហើយ តែមើលទៅសម្រស់របស់នាង គឺដូចក្មេងស្រករ ២០ ឬ ៣០ ឆ្នាំអ៊ីចឹង។ មានវិធីថែសម្រស់ជាច្រើនដែលអ្នកស្រី ដែលកំពុងមានកូន ២ រូប រមែងប្រើប្រាស់ តែក្នុងចំណោមនោះ យើងសូមលើកមកបង្ហាញនូវវិធីសាមញ្ញមួយ ដែលមនុស្សទូទៅអាចយកទៅអនុវត្តបាន និងមិនចាំបាច់ចំណាយច្រើនឡើយ។ នោះគឺការប្រើប្រាស់កន្សែងក្តៅ ប៉ុន្តែត្រូវប្រើឲ្យត្រូវតាមក្បួនខ្នាត ដោយយើងត្រូវត្រាំកន្សែងក្នុងទឹកក្ដៅឧណ្ហ៍ៗ ជាមួយសីតុណ្ហភាព ៤០ ទៅ ៥០ អង្សាសេ បន្ទាប់មកយកវាមកដាក់លើមុខរយៈពេល…
ប្លែកៗជាការពិតមនុស្សយើងបើស្រ្តេសច្រើន គួបផ្សំសរីរាង្គក្នុងរាងកាយដំណើរការមិនសូវល្អផង ក៏នាំឲ្យការគេង ពិបាកដំណើរការទៅបានរលូនខ្លាំងណាស់។ ជាហេតុធ្វើឲ្យមនុស្សខ្លះ គេងភ្ញាក់កណ្តាលយប់ ឬខ្លះទៅគេងមិនបានលក់ស្កប់ស្កល់ដល់ព្រឹកស្រួលបួលដូចគេឯងឡើយ។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមណែនាំនូវវិធី ៤ ដែលអាចឲ្យអ្នកគេងលក់ស្កប់ស្កល់លែងដឹងព្រឹក ជាពិសេសសម្រាប់អ្នកស្រ្តេសច្រើនគួរតែយកទៅអនុវត្ត៖ ៤) ដាក់ខ្នើយនៅក្រោមដៃ ការដាក់ខ្នើយនៅក្រោមដៃរបស់អ្នក គឺជាវិធីសាមញ្ញ តែអាចឲ្យអ្នកគេងលក់ស្រួលដោយមិនដឹងខ្លួន។ តាមការស្រាវជ្រាវ ការធ្វើបែបនេះ វាកាត់បន្ថយការឈឺឆ្អឹងខ្នង និងស្នាមជ្រួញនៅលើស្បែកបាន។ ៣) ដាក់ខ្នើយក្រោមជង្គង់ ស្តាប់ទៅគួរឲ្យអស់សំណើច តែវាជាការពិត ដែលពួកយើងផ្ទាល់ក៏បានសាកល្បងហើយដែរ គឺពិតជាអាចជួយឲ្យប្រសើរឡើងនូវការគេងពិតមែន។ អ្នកជំនាញការគេង និយាយថាពេលដាក់ខ្នើយកល់ក្រោមជង្គង់ គឺវាអាចជួយឲ្យចរន្តឈាមរវាងជើងនិងរាងកាយ រត់ល្អ…
ប្លែកៗមានរបស់សាមញ្ញ ៥ នៅជុំវិញខ្លួនរបស់អ្នក ដែលអ្នកខ្លះមានប្រើប្រាស់វាជាប្រចាំ ហើយតាមរយៈក្លិននិងផ្សែងរបស់វាដែលយើងបានស្រូបចូលមកក្នុងខ្លួន ក៏ងាយនឹងបណ្ដាលឲ្យយើងកើតជំងឺមហារីក និងជំងឺមួយចំនួន។ បែបនេះយើងគួរតែជៀសវាង ហើយប្រើប្រាស់នៅបរិមាណសមរម្យមួយបានហើយ៖ ៥) ក្រមួនក្រអូប ដោយសារតែបរិយាកាសជុំវិញយើងមិនអំណោយផល ឬដោយសារក្លិនមិនល្អជះចេញពីបរិវេណណាមួយ នាំឲ្យមនុស្សជាច្រើនជ្រើសរើសការដាក់នូវក្រមួនក្រអូបខាងក្នុងរថយន្ត ឬក្នុងបន្ទប់។ យ៉ាងណាក្រៅពីផលចំណេញនៃក្លិនក្រអូបរបស់វា វាក៏អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពយើងផងដែរ នោះក៏ដោយសារតែសារធាតុដែលមានក្នុងក្រមួនដូចជា អាល់អ៊ីដ្រូហ្សែន អាសេតូន សេតុល ដែលជាធាតុបង្កើតឲ្យមានក្លិនក្រអូប យើងបានស្រូបយកវាក្នុងកម្រិតមួយច្រើនពេក បែបនេះអាចនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយឈានឲ្យកើតមានជំងឺផ្លូវដង្ហើមថែមទៀត។ ការព្រមានពីអ្នកជំនាញនៅសហរដ្ឋអាមេរិកបាននិយាយថា ការស្រូបយកក្លិនទាំងនេះជាប្រចាំអាចនាំឲ្យមុខងាររបស់សួតមានការចុះថយ ៤ ភាគរយ។ ៤) សៀវភៅនិងលុយ មនុស្សមួយចំនួនញៀននឹងក្លិនសៀវភៅ…
ប្លែកៗស្នាមសង្វារតែងតែកើតឡើងទៅលើមនុស្សដែលធ្លាប់ឆ្លងកាត់មុខកាំបិតនៃការវះកាត់ ឬដោយសារឡើងចុះទម្ងន់លឿនពេក និងការបង្កដោយគ្រោះថ្នាក់មួយចំនួន។ យ៉ាងណាយើងមានវិធីព្យាបាលច្រើនផ្សេងៗពីគ្នា តែក្នុងអត្ថបទនេះ Knongsrok សូមបង្ហាញពីរូបមន្តធម្មជាតិ ៤ ដែលអ្នកអាចសាកល្បងអនុវត្តបាន៖ ៤) រមៀត អ្នកអាចប្រើរមៀតស្រស់ឬរមាតលាយជាមួយទឹក រួចយកវាមកលាបនៅលើផ្ទៃដែលឡើងសង្វារ ឬម្យ៉ាងទៀតដែលក៏អាចលាយជាមួយទឹកឃ្មុំ ឬទឹកដោះគោជូរដើម្បីបន្ថែមសារធាតុចិញ្ចឹមចាំបាច់មួយចំនួនទៅក្នុងស្បែក។ ៣) ប្រើ Aloe Vera ប្រទាលក្រពើ ឬយើងហៅថា Aloe Vera យើងអាចយកទឹករបស់វា មកលាបលើស្បែក ហើយទុកវាចោលមួយយប់ នោះវានឹងជ្រាបចូលទៅកោសិកាស្បែក។ តាមពិតទៅវាជួយបានច្រើនណាស់ ទាំងព្យាបាលស្នាមអុជខ្មៅ ស្នាមសង្វារ ស្នាមមុន ហើយមានប្រសិទ្ធភាពបំផុត។…
ប្លែកៗជារៀងរាល់ពេលក្រោកពីដំណេកមនុស្សជាច្រើនប្រាកដជាជួបនូវបញ្ហាក្លិនមាត់មិនល្អ ហើយប្រសិនមានដៃគូនៅជាមួយទៀត នោះប្រាកដជាមានអារម្មណ៍អៀនខ្មាស ដែលអ្នកគួរតែប្រញាប់រកដំណោះស្រាយ។ តើក្លិនមាត់មិនល្អនៅពេលព្រឹកបណ្តាលមកពីអ្វី? មាត់ស្ងួត: ទឹកមាត់អាចលាងសម្អាតបាក់តេរីនៅក្នុងមាត់ ដែលបណ្តាលឲ្យមានក្លិនដង្ហើមមិនល្អ បែបនេះប្រសិនអ្នកបាត់បង់ទឹកមាត់ច្រើននោះរមែងងើបមកមានក្លិនមាត់មិនល្អហើយ។ អាហារមួយចំនួន: ទម្លាប់នៃការទទួលទានអាហារមុនពេលចូលដំណេកក៏ធ្វើឲ្យមានក្លិនមាត់មិនល្អដែរ ជាក់ស្តែងអ្នកអាចប្តូរមកបរិភោគរបស់មួយចំនួនដូចជាខ្ទឹមបារាំង ឬខ្ទឹមស វាអាចប្រឆាំងក្លិនមាត់មិនល្អពេលព្រឹកបាន។ ស្ថានភាពសុខភាព: អ្នកខ្លះជួបប្រទះបញ្ហាច្រាល់ទឹកអាស៊ីត ដែលបង្កផលប៉ះពាល់ដល់ក្រពះ ក៏នាំឲ្យការដកដង្ហើមចេញតាមមាត់ភាយក្លិនមិនល្អដូចគ្នា។ ដោយឡែកសម្រាប់ដំណោះស្រាយយើងបង្ហាញវិធីទាំង ៥ ដូចខាងក្រោម៖ ១) កុំប្រើប្រាស់ទឹកពុលមាត់ក្រោយដោះធ្មេញរួច ជាការពិតទឹកពុលមាត់អាចជួយឲ្យការដកដង្ហើមរបស់អ្នកសាយភាយក្លិនល្អ តែវាក៏ធ្វើឲ្យមាត់ស្ងួតផងដែរ។ ការពុលមាត់ក៏អាចរាំងស្ទះដល់ការផលិតទឹកមាត់ផងដែរ ជាពិសេសនៅពេលយប់មាត់របស់យើងផលិតទឹកមាត់ទឹក អ៊ីចឹងយល់ល្អពេលដោះធ្មេញហើយមិនចាំបាច់ពុលមាត់ទៀតទេមុនចូលគេង។ ២) កុំទម្លាប់គេងចំហមាត់ គ្នាយើងភាគច្រើនទម្លាប់គេងចំហមាត់ ដែលវាអាចអនុញ្ញាតឲ្យមាត់មានសភាពស្ងួត…
ប្លែកៗត្រឹមតែប្រើប្រាស់គ្រឿងផ្សំសាមញ្ញ ២ មុខ គឺខ្ទឹមស និងទឹកឃ្មុំ នោះក៏អាចបង្កើតជាឱសថដែលនាំមកនូវប្រយោជន៍ជាច្រើនដល់សុខភាព។ ខាងក្រោមយើងបង្ហាញពីប្រសិទ្ធភាព និងវិធីអនុវត្ត៖ ប្រសិទ្ធភាពនៃខ្ទឹមសត្រាំក្នុងទឹកឃ្មុំ ខ្ទឹមស និងទឹកឃ្មុំ ប្រៀបដូចជាថ្នាំដែលគេប្រើតាំងពីបុរាណមក ដោយសម្រាប់ខ្ទឹមវាមានជាតិហឹរស្រាលៗ ហើយមានវីតាមីន A,E,B1,B2… និងជំរុញដល់ប្រព័ន្ធរំលាយអាហារ បន្សាបជាតិពុលក្នុងរាងកាយ និងកម្ចាត់ស្លេស។ ខណៈដែលទឹកឃ្មុំ វាសម្បូរទៅដោយវីតាមីន A, B, D និងសារធាតុរ៉ែ ហើយក្នុងនៅក្បួនឱសថបុរាណចិន គឺគេប្រើវាថ្នាំព្យាបាលជំងឺដំបៅក្រពះ ពោះវៀន។ ដូច្នេះហើយនៅពេលដែលគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា នោះវានឹងកាន់តែលើកកម្ពស់សុខភាពឲ្យដំណើរការល្អ ហើយបញ្ចៀសជំងឺរាំរ៉ៃមួយចំនួន ដោយអ្នកគ្រាន់ទទួលទានល្បាយវា ១៥…
ប្លែកៗការមករដូវ ឬមកខែ ជាធម្មជាតិរបស់ស្រ្តីម្នាក់ៗ តែកំឡុងពេលនោះ ពួកគេក៏ត្រូវយល់ដឹងពីរបៀបមើលថែរាងកាយឲ្យបានល្អផងដែរ។ មានរឿងដែលត្រូវជៀសវាងជាច្រើន ដែលអ្នកមិនគួរធ្វើនៅពេលមករដូវ ព្រោះវាអាចធ្វើឲ្យយើងចាស់ជាងវ័យ។ ខាងក្រោម Knongsrok ណែនាំដល់ស្រ្តីគ្រប់រូប ត្រូវបញ្ចៀសការទទួលទានភេសជ្ជៈ ៥ ប្រភេទ ដែលអាចនាំឲ្យចាស់ជាងវ័យ និងរងការឈឺចាប់ធ្ងន់ធ្ងរ៖ ៥) ទឹកដោះគោ យ៉ាអួរ បើតាមវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិកបានណែនាំថា ការទទួលទានទឹកដោះគោ កំឡុងពេលមករដូវ វាមិនបានផ្តល់ប្រយោជន៍សម្រាប់រាងកាយនោះទេ។ ផ្ទុយទៅវិញវាអាចបង្កទៅជាផលប៉ះពាល់ នាំឲ្យហើមពោះទៅវិញ ជាងនេះក៏បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងធាត់ផងដែរ។ ៤) ទឹកត្រជាក់ កំឡុងពេលមករដូវ គឺស្បូនត្រូវបានបើកដើម្បីជំរុញឈាមឲ្យចេញ ហើយវាក៏ជាដំណើរការបន្សាបជាតិពុលចេញពីរាងកាយផងដែរ។…
ប្លែកៗការទទួលទានអាហារដែលមានជាតិប្រៃច្រើន គឺងាយបង្កទៅជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពទៅពេលខាងមុខ។ ប្រសិនអ្នកសង្កេតឃើញសញ្ញាព្រមានទាំង ៥ ខាងក្រោម នោះអ្នកគួរតែផ្លាស់ប្តូររបបអាហារជាបន្ទាន់ ព្រោះរាងកាយអ្នកកំពុងលើសជាតិប្រៃហើយ៖ ៥) ហើមដៃជើង ប្រសិនអ្នកមានអារម្មណ៍ថា ជើងនិងដៃដូចជាហើម ភ្នែកឡើងបាយ នៅពេលព្រឹកងើបពីគេង នោះមកពីអ្នកទទួលទានអាហារមានជាតិប្រៃច្រើនពេក។ យោងតាមការណែនាំរបស់អ្នកជំនាញ គឺត្រូវប្រញាប់ផ្លាស់ប្តូររបបអាហារជាបន្ទាន់ ដោយកាត់បន្ថយអាហារដែលមានជាតិប្រៃ ឬកំណត់នូវបរិមាណសមរម្យណាមួយ។ ៤) ស្រេកទឹកខ្លាំង ពេលជាតិអំបិលចូលក្នុងខ្លួនលើសលប់ នោះវានឹងរំខានដល់តុល្យភាពនៃសារធាតុរាវក្នុងរាងកាយ ដែលធ្វើឲ្យយើងមានអារម្មណ៍ថាស្រេកទឹកឥតឈប់។ ក៏ដោយសាររាងកាយពេលនោះ ត្រូវការជាតិទឹកច្រើនលើសធម្មតា ដើម្បីសម្អាតសាច់ដុំ និងសរីរាង្គផ្សេងទៀត ជួយឲ្យវាធ្វើការបានត្រឹមត្រូវ។ ៣) ការផ្លាស់ប្តូរទឹកនោម នៅពេលរាងកាយប្រមូលផ្តុំទៅដោយជាតិសូដ្យូម ឬអំបិលច្រើនពេក…
ប្លែកៗទម្លាប់នៅពេលព្រឹក មានទាំងល្អនិងអាក្រក់ ហើយវាអាចកំណត់ពីស្ថានភាពសុខភាពរបស់អ្នកទៅពេលខាងមុខបាន។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok ណែនាំឲ្យអ្នកជៀសឆ្ងាយពីទម្លាប់ទាំង ៥ ខាងក្រោម៖ ៥) គេងយូរ ជាការពិត ការគេងច្រើន ៧-៨ ម៉ោង គឺរាប់ថាល្អ តែការគេងដល់លែងចង់ក្រោកនៅពេលព្រឹក នោះអាចឲ្យអ្នកប្រឈមនូវការអស់កម្លាំងនិងខូចសុខភាពផ្លូវចិត្តទៅវិញ។ យកល្អអ្នកគួរព្យាយាមគេងពីយប់ កុំនៅដល់យប់ជ្រៅពេក ពោលមុនម៉ោង ១១ យប់គឺល្អបំផុត ហើយទម្លាប់ក្រោកនៅម៉ោង ៦ ឬ ៧ យ៉ាងយូរ ព្រោះប្រសិនណាគេងយូរពេក យូរទៅនឹងវិវត្តទៅជាជំងឺដំបៅក្រពះ ការរំលាយអាហារដំណើរការមិនល្អជាដើម។ ៤) រំលងអាហារពេលព្រឹក…
ប្លែកៗក្រៅពីការទទួលទានទឹកដោះគោ និងអាហារសមុទ្រ តាមពិតទៅប្រសិនអ្នកចង់ទទួលបានជាតិកាល់ស្យូម អ្នកក៏អាចងាកមកទទួលទានប្រភេទបន្លែទាំង ៧ ដូចបង្ហាញខាងក្រោម៖ ៧) ខាត់ណា ខាត់ណាក៏សម្បូរទៅដោយជាតិកាល់ស្យូម ដែលងាយឲ្យរាងកាយស្រូបយកផងដែរ។ វាក៏មាននូវវីតាមីន K ដែលជួយបង្កើតអយស្ទូស៊ីន ពង្រឹងកាល់ស្យូមនៅក្នុងឆ្អឹង។ ៦) សាឡាត់ សាឡាត់ក៏មានជាតិកាល់ស្យូម ដែលជួយឲ្យរាងកាយលូតលាស់ និងថែរក្សាឆ្អឹង ក៏ដូចជាធ្មេញឲ្យរឹងមាំ។ ក្រៅពីនេះវាសម្បូរទៅ ដោយវីតាមីន A និង B ក៏ដូចជាជាតិរ៉ែជួយជាពិសេសសម្រាប់មនុស្សចាស់ក្នុងការប្រឆាំងនឹងជំងឺបេះដូង។ ៥) ផ្កាខាត់ណាខៀវ វាសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ហើយក៏មានវីតាមីន K…
ប្លែកៗពេលខ្លះមនុស្សមួយចំនួន ជួបបញ្ហាលើសទម្ងន់ឬធាត់មិនដឹងមូលហេតុ តាមពិតទៅបើសង្កេតឲ្យដល់ គឺមកពីរបបអាហារប្រចាំថ្ងៃនោះឯង។ ខាងក្រោមយើងណែនាំពីភេសជ្ជៈ ២ ប្រភេទដែលអ្នកត្រូវជៀសវាង ឬទទួលទានក្នុងកម្រិតសមរម្យមួយ ព្រោះវាអាចបណ្តាលឲ្យឡើងទម្ងន់ឆាប់រហ័ស ដោយមិនដឹងខ្លួន៖ ១) ទឹកផ្លែឈើកំប៉ុង ស្តាប់ទៅគឺល្អណាស់ ដោយមនុស្សជាច្រើនគិតថានៅក្នុងនោះ មានផ្ទុកនូវវីតាមីន ជាតិសរសៃ ដែលល្អសម្រាប់ស្បែកនិងរាងកាយរបស់យើង។ តែយ៉ាងណាទឹកផ្លែឈើកំប៉ុងទាំងអស់ មិនសុទ្ធតែល្អនោះទេ ដោយវាក៏មានផ្ទុកជាតិស្ករខ្លះដែរ ខណៈដែលសារធាតុចិញ្ចឹមមួយចំនួនដូចជាវីតាមីន A និង E ជាដើម វាពុំបានរលាយក្នុងទឹកសព្វ ដូចយើងទទួលទានផ្លែឈើស្រស់ឡើយ។ តាមការស្រាវជ្រាវទឹកផ្លែឈើកំប៉ុង មានទឹកផ្លែស្រស់តែ ៥-១០ ភាគរយប៉ុណ្ណោះ សល់ប៉ុន្មានគឺសារធាតុទឹកធម្មតា…
ប្លែកៗស៊ុតគឺជាអាហារម្យ៉ាង ដែលមានជីវជាតិ និងប្រូតេអ៊ីនល្អជាច្រើន។ តែយ៉ាងណាជាមួយការទទួលទានលាយគ្នា នឹងអាហារទាំង ៤ ខាងក្រោម វាបង្កទៅជាផលមិនល្អ នាំឲ្យគ្រោះថ្នាក់ដល់រាងកាយទៅវិញ៖ ៤) ស្ករស ហាមផ្តាច់ការទទួលទានស៊ុត លាយជាមួយស្ករស ព្រោះដោយសារធាតុទាំងពីរ ដែលមានក្នុងស៊ុតនិងស្ករស ប្រតិកម្មចូលគ្នា វានឹងដាក់បន្ទុកទៅលើក្រពះ។ ជាងនេះដោយសារតែស៊ុតសម្បូរទៅដោយសារធាតុចិញ្ចឹមស្រាប់ អ៊ីចឹងក៏ប្រឈមនឹងឲ្យអ្នកកើតជំងឺទឹកនោមផ្អែម និងធាត់ ឬវិវត្តទៅជាកោសិកាជំងឺមហារីកថែមទៀតផង។ ៣) ផ្លែទន្លាប់ បន្ទាប់ពីទទួលទានផ្លែទន្លាប់ ហើយភ្លាមៗនោះទៅលូកស៊ុត អ្នកអាចសាកបាន ដោយអ្នកក្រពះខ្សោយអាចនឹងមានអាការៈចង់ក្អួតចង្អោរ ឬអ្នកធម្មតា អាចវិវត្តទៅរកជំងឺរលាកក្រពះស្រួចស្រាល់។ ក្នុងករណីដែលអ្នកជ្រុលទទួលទានហើយមានបញ្ហាណាមួយ ដោយចៃដន្យ អ្នកត្រូវប្រញាប់ទទួលទានទឹក…
ប្លែកៗផ្នែករសើបទាំង ៣ លើរាងកាយ ដូចបង្ហាញខាងក្រោម អ្នកមិនត្រូវអនុញ្ញាតឲ្យដៃអ្នកដទៃមកប៉ះពាល់ច្រើនពេកនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់បាន៖ ៣) ផ្នែកកញ្ចឹងក ផ្នែកកញ្ចឹងក ជឿថាអ្នកមិនងាយឲ្យនរណាមកប៉ះនោះទេ តែក្នុងទំនាក់ទំនងស្នេហាស្អិតល្មួតនឹងគ្នា អ្នកចេះតែបណ្ដែតបណ្ដោយខ្លះហើយ។ យ៉ាងណាការប៉ះអង្អែលក្តី ការថើបក្តី គួរតែជៀសវាងផ្នែកនេះ ព្រោះសំបកនៃផ្ទៃកញ្ចឹងកគឺស្តើងខ្លាំងណាស់ ប្រសិនអ្នកប៉ះដល់កម្លាំងរាងខ្លាំងបន្តិច អាចប្រឈមគ្រោះថ្នាក់។ ជាពិសេសគឺផ្នែកប្រហោងឆ្អឹងនៃកញ្ចឹងក បើអ្នកសង្កត់វាខ្លាំងពេក អាចនឹងធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះខ្លាំង ហើយនាំឲ្យសន្លប់មួយរំពេច។ ២) ផ្នែកផ្ចិត ផ្ចិតក៏ជាផ្នែកមួយដែលមិនងាយនឹងឲ្យនរណាមកបំពានបានដែរ តែបើដៃគូឬនរណាអាចមកប៉ះបានហើយ ក៏មិនគួរអនុញ្ញាតដែរ ព្រោះស្បែកនៅជុំវិញផ្ចិតស្តើងខ្លាំងណាស់ ហើយងាយនឹងឆ្លងបាក់តេរីផ្សេងៗបាន។ កុំថាអ្នកបង្កើតសកម្មភាពអ្វីមួយហើយ មកសម្អាតវាបានងាយៗឲ្យសោះ ព្រោះការដែលសម្អាតញឹកញាប់ពេក…
ប្លែកៗខាងក្រោម Knongsrok បង្ហាញពីវិធីស្រូបយកប្រយោជន៍សំខាន់ៗ ៤ ពីការប្រើប្រាស់ម្សៅសណ្តែកខៀវ ក្នុងការព្យាបាលមុខមានស្នាមជាំ និងជួយឲ្យស្បែកស យ៉ាងមានប្រសិទ្ធភាពបំផុត៖ ៤) លាងមុខ គ្រាន់តែយកម្សៅសណ្តែកខៀវ ២ ស្លាបព្រាកាហ្វេ លាយជាមួយទឹកកន្លះពែង រួចកូរឲ្យសព្វ។ បន្ទាប់ពីលាងមុខ សល់ជាតិសំណើមតិចៗហើយ ចូរយកល្បាយនៃម្សៅដែលកូរនោះ មកលាបម៉ាស្សាថ្នមៗប្រហែល ១០ នាទីសឹមលាងទឹកសម្អាតចេញវិញ។ ២) ធ្វើជាម៉ាសបិទមុខ អ្នកអាចរកទិញម្សៅសណ្តែកខៀវនៅលើទីផ្សារ ហើយយកវាមកផ្សំធ្វើជាម៉ាសបិទមុខ ដែលវាអាចជួយឲ្យស្បែកភ្លឺរលោងបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយរូបមន្តងាយៗ អ្នកគ្រាន់តែចាក់ម្សៅសណ្តែកខៀវ ៣ ស្លាបព្រាបាយ លាយជាមួយនឹងទឹកដោះគោស្រស់ គ្មានជាតិស្ករ…
ប្លែកៗការទទួលទានទឹកតែ វាបានក្លាយទៅជាទម្លាប់របស់មនុស្សមួយចំនួន ដោយអ្នកខ្លះក៏ទម្លាប់ផឹកវាជំនួសទឹកបរិសុទ្ធធម្មតាទៀតក៏មាន។ ទឹកតែមានវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម តែក៏វាអាចបង្កផលប៉ះពាល់មួយចំនួនផងដែរ ដល់រាងកាយមនុស្ស ជាពិសេសមនុស្ស ៥ ប្រភេទខាងក្រោម៖ ៥) ស្រ្តីមានផ្ទៃពោះ ស្រ្តីមានផ្ទៃពោះ ការទទួលទានទឹកតែច្រើន គឺងាយប្រឈមនឹងហានិភ័យស្លេកស្លាំង ប៉ះពាល់ដល់ការវិវត្តនៃទារក។ ម្យ៉ាងវិញទៀត វាបានរំញោចនូវប្រព័ន្ធប្រសាទ ធ្វើឲ្យបេះដូងលោតញាប់ ហើយក៏អាចបណ្តាលឲ្យម្តាយពពោះ គេងមិនលក់ទៀតផង។ ៤) ស្រ្តីកំពុងបំបៅដោះកូន ស្រ្តីដែលកំពុងបំបៅដោះកូន ក៏មិនគួរទទួលទានតែច្រើនពេកដែរ ព្រោះសារធាតុដែលមានក្នុងតែ ពេលជ្រាបចូលទឹកដោះ វាងាយបង្កផលប៉ះពាល់ដល់ទារក ហើយក៏រារាំងដល់ការអភិវឌ្ឍផ្នែកសំខាន់មួយចំនួននៃរាងកាយទារក។ ៣) ក្មេងក្រោមអាយុ ៣…
ប្លែកៗការមករដូវ អាចធ្វើឲ្យស្រ្តីមានអារម្មណ៍មិនល្អដូចថ្ងៃធម្មតាទូទៅ តែយ៉ាងណាបើវាមិនកើតឡើងជាប្រចាំ ឬខុសប្រក្រតី នោះវាក៏ជាសញ្ញាគួរឲ្យបារម្ភទៅវិញ អំពីសុខភាពស្បូនរបស់អ្នក។ ការមករដូវ គឺជាកត្តាដ៏សំខាន់មួយបង្ហាញពីដំណើរការល្អ ឬអាក្រក់នៃសុខភាពរបស់ស្រ្តី។ ខាងក្រោម Knongsrok បង្ហាញពីចំណុច ៤ ប្រសិនអ្នកជាស្រ្តី ហើយស្ថិតក្នុងស្ថានភាពបែបហ្នឹង ក៏មានន័យថា សុខភាពរបស់អ្នកនៅល្អ ហើយយើងសូមចូលរួមអបអរផង៖ ៤) វដ្ដរដូវទៀងទាត់ វដ្ដរដូវស្រ្តី ជាធម្មតាមានរយៈពេល ២៨ ថ្ងៃ ទោះយ៉ាងណាក៏អាចមានអ្នកខ្លះហៀរចូលដល់ ៣០ ទៅ ៤០ ថ្ងៃ។ យ៉ាងណាបើវដ្ដនេះវាទៀងទាត់ គឺមិនអីទេ គឺមានន័យស្បូននៅដំណើរការធម្មតា។…
ប្លែកៗជាទូទៅយើងតែងតែគិតថាជំងឺដាច់សរសៃឈាមខួរក្បាល រមែងកើតឡើងភ្លាមៗដោយឯកឯង ប៉ុន្តែការពិតទៅជំងឺនេះវាបានបញ្ជូនរោគសញ្ញា ដែលចេញជាអាការៈមួយចំនួនមកហើយ តែខ្លួនយើងផ្ទាល់ពុំបានចាប់អារម្មណ៍ឬកត់សម្គាល់។ ដើម្បីបញ្ចៀសកុំឲ្យកើតមានជំងឺប៉ះពាល់ដល់អាយុជីវិតមួយនេះទាន់ អ្នកជំនាញបានណែនាំនៅអាការៈ ២ ប្រភេទដែលអ្នកគួរឲ្យតែដឹង ហើយប្រញាប់ទៅរកគ្រូពេទ្យដើម្បីពិគ្រោះ៖ ១) ការផ្លាស់ប្តូរ Ischemia រោគសញ្ញាដំបូងបង្អស់នៃជំងឺដាច់សរសៃឈាមខួរក្បាល គឺការផ្លាស់ប្តូរ Ischemia ដែលវាជាការរំខានដោយសារការផ្គត់ផ្គង់ឈាមដល់ខួរក្បាលមិនគ្រប់គ្រាន់។ រោគសញ្ញានេះនឹងលេចឡើងដែលធ្វើឲ្យជំងឺមានអារម្មណ៍ថាឈឺក្បាល វិលមុខ ស្ពឹកដៃស្ពឹកជើង ពិបាកនិយាយ ពិបាកដើរ និងពេលខ្លះរឹងមាត់។ បន្ទាប់មករាងកាយរបស់អ្នកក៏ជាសះស្បើយមកសភាពធម្មតាវិញនៅរយៈពេល ២៤ ម៉ោងឬអាចលឿនជាងនេះ។ បើឧស្សាហ៍កើតសភាពបែបនេះ កុំយល់ច្រឡំឲ្យសោះថាអ្នកខ្វះជាតិកាល់ស្យូម។ តាមការស្រាវជ្រាវបង្ហាញថា ៧ ភាគរយនៃអ្នកជំងឺដែលមានការផ្លាស់ប្តូរ Ischemic…
ប្លែកៗប្រេងខ្យល់ គឺជារបស់របរប្រើប្រាស់ម្យ៉ាង ដែលមនុស្សជាច្រើនខ្វះពុំបាន ជាពិសេសគឺមនុស្សវ័យចំណាស់។ តែយ៉ាងណា វាមិនមែនត្រូវបានគេយកទៅប្រើប្រាស់ដោយលាបតែពេលឈឺពោះ ឬពេលឈឺចាប់ត្រង់អវយវៈណាមួយនោះទេ ផ្ទុយទៅវិញលើសពីអ្វីដែលអ្នកគិត អ្នកគួរតែមានវានៅជាប់ក្បាលដំណេក ព្រោះវាអាចនាំប្រយោជន៍ធំៗទាំង ៥ ដូចបង្ហាញខាងក្រោម៖ ៥) ជួយបំបាត់ការឈឺចាប់ពេលមករដូវ ចំពោះស្រ្តីដែលមានការឈឺចាប់ពេលមករដូវ សូមបន្តក់ប្រេងខ្យល់ ២ ទៅ ៣ ដំណក់លើពោះហើយញី ម៉ាស្សាថ្នមៗ ដែលវាអាចជួយឲ្យឈាមរបស់អ្នករត់បានស្រួល និងបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាព។ ៤) ព្យាបាលជំងឺក្អក ចេះតែរមាស់បំពង់ក ក្អក ចូរអ្នកយកប្រេងខ្យល់មកលាប ហើយម៉ាស្សាថ្នមៗជុំវិញផ្នែកបំពង់ក ឲ្យឡើងក្ដៅឧណ្ណៗ។ ការធ្វើដូច្នេះ វានឹងជួយកាត់បន្ថយអាការៈរមាស់…