ប្លែកៗសម្រាប់មនុស្សស្រីទាំងឡាយ ប្រសិនបង្ហាញចេញសញ្ញាព្រមាន ៥ នេះមក គឺច្បាស់ណាស់ថារាងកាយរបស់ពួកគេកំពុងចាស់ជាងវ័យ ឬល្បឿននៃភាពចាស់ លឿនជាងធម្មតា។ ប៉ុន្តែបើអ្នកគ្មានទាំង ៥ ចំណុចនោះ យើងសូមចូលរួមអបអរ ព្រោះសុខភាពអ្នកគឺល្អខ្លាំងណាស់៖ ៥) ក្លិនមាត់មិនល្អ មិនសុទ្ធតែមកពីការសម្អាតអនាម័យខ្លួនប្រាណមិនល្អនោះទេ តែបញ្ហាក្លិនមាត់ពេលខ្លះមកពីបញ្ហាក្រពះ ពោះវៀន ជាសរីរាង្គនៅខាងក្នុងរាងកាយឯណោះ។ សារធាតុមិនល្អ ឬបាក់តេរីដែលជាប់ក្នុងក្រពះពោះវៀន វានឹងបង្ហើរចេញមកក្រៅតាមរយៈខ្យល់ដង្ហើមនេះឯង។ ការជួបបញ្ហានេះ ក៏ងាយនឹងវិវត្តឲ្យអ្នកឆ្ពោះទៅរកភាពចាស់ផងដែរ។ ដូច្នេះសម្រាប់របបអាហារទទួលទានជាប្រចាំ ត្រូវជ្រើសរើសឲ្យបានល្អិតល្អន់បំផុត។ ៤) សក់ស្តើង ស្រ្តីកាន់តែចាស់ អ័រម៉ូនសំខាន់ជាច្រើនកាន់តែត្រូវបាត់បង់ នាំឲ្យស្បែកខូច ហើយទៅមើលសរសៃសក់ក៏ដុះមកតិចជាងមុនផង និងស្តើងផងដែរ។…
ប្លែកៗប្រសិនក្នុងរាងកាយអ្នកមានកំណកឈាម ឬការកកឈាម នោះអ្នកគួរតែដឹងមុនហើយរកវិធីព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងការប៉ះពាល់ធ្ងន់ធ្ងរទៅពេលខាងមុខ ឬអាចវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល។ ខាងក្រោម Knongsrok ចែករំលែកពីសញ្ញាសម្គាល់ទាំង ៧៖ ៧) ឧស្សាហ៍វិលមុខ នៅពេលដែលឈាម viscosity មានការថយចុះ ហើយកម្រិតអុកស៊ីហ្សែនធ្លាក់ចុះ បណ្តាលឲ្យមានការផ្គត់ផ្គង់ឈាមនិងអុកស៊ីហ្សែនមកកាន់ខួរក្បាលមិនគ្រប់គ្រាន់ ដែលជាហេតុងាយបណ្តាលឲ្យអ្នកឧស្សាហ៍វិលមុខ និងពិបាកដកដង្ហើមនៅពេលព្រឹក។ ៦) ចេះតែមានអារម្មណ៍ហត់នឿយអស់កម្លាំង ប្រសិនភ្ញាក់ពីដំណេកមក មិនទាន់បញ្ចេញថាមពលអ្វីផង អ្នកចេះតែមានអារម្មណ៍ថាខ្លួនឯងអស់កម្លាំង នោះក៏ជាសញ្ញាមួយដែរ ព្រោះដោយសារលំហូរនៃចរន្តឈាមនិងការផ្គត់ផ្គង់អុកស៊ីហ្សែនក្នុងរាងកាយ មានមិនគ្រប់គ្រាន់។ ៥) ដង្ហើមខ្លី ពេលចរាចរឈាមមិនគ្រប់គ្រាន់ ហេតុនេះបណ្តាលឲ្យមានការផ្លាស់ប្តូរអុកស៊ីហ្សែន ដែលវាបណ្តាលឲ្យខួរក្បាល សួត…
ប្លែកៗប្រសិនអ្នកសង្កេតឃើញសញ្ញា ៣ នេះកំឡុងពេលគេង នោះមានន័យថា មុខងារថ្លើម និងផ្នែកមួយចំនួននៃរាងកាយរបស់អ្នកគឺដំណើរការល្អ ហើយមិនចាំបាច់បារម្ភខ្លាំងអំពីបញ្ហាការកើតជំងឺ ឬរោគសញ្ញាព្រមាននៃជំងឺអ្វីនោះទេ។ តើអ្នកមាន ១ ក្នុងចំណោម ៣ ចំណុចខាងក្រោមដែរឬទេ? ៣) ងាយគេង ប្រសិនថ្លើមអ្នកខ្សោយ នោះនឹងកើតមានសញ្ញារំខានដល់អ័រម៉ូន ដែលធ្វើឲ្យអ្នកគេងមិនលក់ តែបើបញ្ច្រាសមកវិញ អ្នកអាចគេងលក់ធម្មតា មិនពិបាកក្នុងការសម្ងំឲ្យខ្លួនឯងគេងលក់ នោះមានន័យថា ថ្លើមរបស់អ្នកល្អ។ ២) គេងដោយគ្មានកើតការយល់សប្ដិ យោងទៅតាមអ្នកជំនាញផ្នែកសុខភាពជាច្រើនជឿថា អ្នកដែលគេងមមើ គេងនិយាយតែឯង ឬយល់សប្ដិ នោះក៏ជាសញ្ញាបង្ហាញថាថ្លើមកំពុងមានការចុះខ្សោយផងដែរ។ លើសពីនេះកោសិកាខួរក្បាលក៏ដំណើរការមិនសូវល្អដូចគ្នា ដែលនាំឲ្យប៉ះពាល់ដល់ដំណែកបែបនេះ។…
ប្លែកៗមនុស្សជាច្រើនតែងមានទម្លាប់ដឹងថា ការទទួលទានស្រា គឺងាយងាយនឹងធ្វើឲ្យខូចថ្លើម ឬប៉ះពាល់ដល់ដំណើរការថ្លើម យ៉ាងឆាប់រហ័សបំផុត។ យ៉ាងណាបើស៊ីជម្រៅឲ្យអស់ទៅ របបអាហារប្រចាំថ្ងៃមួយចំនួន ក៏អ្នកត្រូវប្រយ័ត្នដែរ ព្រោះអាហារខ្លះក៏អាចប៉ះពាល់ដល់ថ្លើមដូចគ្នា។ ៤) សាច់ជាប់ខ្លាញ់ ប្រភេទសាច់ជាប់ខ្លាញ់ ភាគច្រើនគេនិយមចម្អិនឲ្យក្លាយទៅជាខសាច់ជ្រូកជាដើមនោះ គឺមានឥទ្ធិពលធ្វើឲ្យខូចថ្លើមនិងក្រលៀនបានដូចគ្នា។ ក៏ដោយសារពេលជាតិខ្លាញ់កកកុញច្រើនពេក ថ្លើមមិនអាចបន្សាបជាតិពុលអស់ ឬវាធ្វើការហួសប្រមាណ។ មួយផ្សេងទៀតបើអ្នកបន្តទទួលទានវាជាប្រចាំ យូរទៅក៏អាចនាំឲ្យកើតជំងឺដាច់សរសៃឈាមទៀតផង។ ៣) មីស្រុះ ប្រភេទមីកញ្ចប់ ឬមីកំប៉ុងដែលមនុស្សជាច្រើន និយមចូលចិត្តបរិភោគជំនួសបាយ ប្រសិនអ្នកប្រកាន់ខ្ជាប់ក្លាយទៅជាទម្លាប់ នោះមិនយូរទេ ប្រព័ន្ធដំណើរការនៃថ្លើម និងតម្រងនោមរបស់អ្នក គឺនឹងមានបញ្ហាជាក់ជាមិនខាន។ ក៏ដោយសារតែសារធាតុបន្ថែមទៅក្នុងមីកញ្ចប់នោះ មិនអាចកកកុញច្រើនពេកទេមកក្នុងរាងកាយ ព្រោះវាងាយបង្កទៅជាជំងឺជាច្រើន…
ប្លែកៗយោងតាមរបាយការណ៍ចុងក្រោយពាក់ព័ន្ធនឹងបញ្ហាសុខភាព គេសង្កេតឃើញថា មូលហេតុដែលបង្កឲ្យមានជំងឺផ្សេងៗទៅក្នុងខ្លួនប្រាណរបស់មនុស្ស មិនមែនដោយសារតែកត្តាចំណីអាហារ កត្តាអាកាសធាតុទាំងស្រុងនោះទេ ផ្ទុយទៅវិញទម្លាប់អាក្រក់ ៤ ក្នុងការប្រើប្រាស់បង្គន់ ក៏អាចជះឥទ្ធិពលផងដែរ។ ១) ទម្លាប់នៃការកាច់ទឹកដោយមិនបិទគម្រប ក្រុមហ៊ុនផលិតចានបង្គន់នៅចក្រភពអង់គ្លេសមួយបានធ្វើតេស្តបង្ហាញឲ្យឃើញ នៅពេលដែលអ្នកចុចកាច់ទឹកដោយមិនបិទចានបង្គន់ នោះវានឹងសាយភាយនូវបាក់តេរីនិងតំណក់ទឹកជាច្រើនខ្ទាតចេញមកបរិយាកាសខាងក្រៅ។ ចំហាយសាយភាយនេះ អាចបង្កគ្រោះ.ថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស ដែលជាបណ្តាលឲ្យរាករូស ក្អក ហើយអាចឈានដល់ការរលាកសួត ឬក្រពះទៀតផង។ ២) កាច់ទឹកនៅពេលអ្នកកំពុងអង្គុយបន្ទោរបង់ ជឿថាមនុស្សជាច្រើនទម្លាប់បែបហ្នឹង នៅពេលកំពុងអង្គុយបន្ទោបង់គឺបានកាច់ទឹកដើម្បីសម្អាតវា។ អ្នកសូមប្រញាប់កែប្រែទម្លាប់នេះ ព្រោះស្រដៀងនឹងការបង្ហាញខាងលើ គឺមានបាក់តេរីតូចៗរាប់លានដែលវាហោះចេញមកបរិយាកាស បែបនេះប្រសិនអ្នកកំពុងអង្គុយនៅលើចានបង្គន់ស្រាប់នោះ បាក់តេរីនឹងហោះទៅប៉ះស្បែកអ្នកបានឆាប់រហ័សបំផុត។ ៣) សម្អាតបង្គន់ដោយមិនប្រើប្រាស់ស្រោមដៃនិងម៉ាស មនុស្សជាច្រើនរំលងការអនុវត្តនេះ…
ប្លែកៗប្រទេសជប៉ុន គឺជាប្រទេសមួយដែលមានអត្រាប្រជាជនទម្ងន់ធាត់ ទាបបំផុតនៅលើពិភពលោក ទើបនាំឲ្យពួកគេរមែងមានអាយុវែង ជាងបណ្តាប្រទេសដទៃទៀត។ ទម្លាប់មួយក្នុងទម្លាប់ជាច្រើន ពាក់ព័ន្ធនឹងការទទួលទានបាយជាប្រចាំ ប្រជាជនជប៉ុនក៏មានក្បួនខ្នាតមួយខុសពីគេផងដែរ។ ដ្បិតបើជនជាតិជប៉ុនខ្លះឃើញទទួលទានបាយច្រើនក៏ដោយ តែទម្ងន់រាងកាយរបស់ពួកគេគឺមិនងាយលើសនោះទេ។ នៅពីក្រោយនោះពួកគេមានរូបមន្តអាថ៌កំបាំង គឺការប្រើប្រាស់ទឹកខ្មេះក្នុងពេលដាំបាយ។ វិធីអនុវត្តគឺសាមញ្ញទេ វាដូចតែយើងដាំបាយធម្មតា ដោយបន្ទាប់ពីលាងអង្ករ ដាក់ទឹកអីរួចរាល់ហើយ មុននឹងដាក់ដាំ ជនជាតិជប៉ុនគេមានបន្ថែមនៅទឹកខ្មេះមួយស្លាបព្រាបន្ថែមទៀត សឹមយកទៅដាំឲ្យឆ្អិនហើយលើកមកទទួលទានធម្មតា។ ការធ្វើបែបនេះ វាធ្វើឲ្យអង្ករដែលនោះឡើងក្លិនឈ្ងុយល្អ ហើយប្រែជាទន់ ងាយស្រួលក្នុងការទទួលទាន។ ជាងនេះបាយដែលជាអាហារមានកាបូអ៊ីដ្រាតខ្ពស់ នៅពេលយើងបន្ថែមទឹកខ្មេះ វានឹងបង្កើនភាពប្រែប្រួលអាំងស៊ុយលីនពី ១៩ ទៅ ៣៤ ភាគរយ ការពារការកើនឡើងជាតិស្ករក្នុងឈាម ជួយការពារការកើតជំងឺទឹកនោមផ្អែម។…
ប្លែកៗសម្រាប់បុរសៗដែលចង់ដឹងថាខ្លួនឯង ឬមិត្តភក្តិខ្លួនឯង មានតម្រងនោមល្អឬអត់ អាចពិនិត្យមើលសញ្ញាសម្គាល់ទាំង ៤ ខាងក្រោមនេះបាន៖ ៤) បាតដៃស្ងួត តម្រងនោមទទួលខុសត្រូវលើការរំលាយអាហារទឹក និងសំណល់មួយចំនួនក្នុងរាងកាយ ប្រសិនវាដំណើរការល្អប្រក្រតី នោះលើសភាពបាតដៃនឹងស្ងួតធម្មតា។ ផ្ទុយទៅវិញ បើដៃឧស្សាហ៍បែកញើសច្រើន មានន័យថា ទឹកមិនអាចបញ្ចេញទៅខាងក្រៅបានល្អនោះទេ ហើយជ្រាបមកតាមបាតដៃ។ ៣) គ្មានភាពហើមលើដៃ ប្រសិនបាក់តេរីជ្រៀតចូលទៅក្នុងសរីរាង្គតម្រងនោម ហើយធ្វើឲ្យដំណើរការវាចុះខ្សោយ ការរំលាយអំបិលមិនត្រូវបានអនុវត្តត្រឹមត្រូវ នោះនឹងបង្ហាញមកច្បាស់ៗដូចជាអាការៈហើមដៃ និងសន្លាក់។ ប៉ុន្តែបើអ្នកមិនមានបញ្ហាហើមដៃ ឬចុកសន្លាក់ដៃញឹកញាប់អ្វីទេនោះ គឺមានន័យថាតម្រងនោមយើងនៅល្អទេ។ ២) បាតដៃពណ៌ល្អ មើលទៅបាតដៃបើមានពណ៌ផ្កាឈូក គឺសុខភាពល្អណាស់ ហើយសរីរាង្គក្នុងរាងកាយក៏មិនជាមានបញ្ហាអ្វីដែរ។…
ប្លែកៗការគេង ប្រសិនអ្នកមិនសូវយកចិត្តទុកដាក់ចេះតែប្រើប្រាស់ខ្នើយដែលមិនមានស្តង់ដារ ចេះតែគេងបែរទៅនេះបែរទៅនោះខុសរបៀប នោះអ្នកនឹងឧស្សាហ៍មានអាការៈឈឺឆ្អឹងឆ្អែង ឬចុករោយកខ្លាំងក្រោយងើបពីគេង។ តាមពិតទៅ ការគេង ក៏មានរបៀបដ៏ត្រឹមត្រូវរបស់វាដែរ ហើយអ្នកអាចសាកល្បងបានត្រឹមតែរយៈពេលខ្លី អ្នកនឹងបានឃើញប្រសិទ្ធភាព៖ ៤) កុំគេងខ្នើយទាបពេកឬអត់ខ្នើយ ត្រូវតែមានខ្នើយមកកល់ចន្លោះក្រោមក ឬគេងឲ្យបានពេញមួយតួក្បាល ដោយមិនអាចគេងដោយអត់ខ្នើយ ឬបញ្ឆិតក្បាលបន្តិចអ្វីនោះទេ ព្រោះបើអ្នកធ្វើខុស នឹងនាំឲ្យអ្នកឆាប់ចុករោយក។ ៣) បែរទៅតាមមុំដ៏ត្រឹមត្រូវ ក្នុងការបត់បែនទៅរកមុំខ្លះ វាធ្វើឲ្យរាងកាយឈឺចុកចាប់ ហើយអ្នកឆាប់ដឹងលឿនទេ អ៊ីចឹងត្រូវប្រញាប់ប្តូរទៅមុំថ្មី ដែលជួយឲ្យរាងកាយមានអារម្មណ៍ថាសុខស្រួលហើយ សឹមគេង។ ២) ត្រូវរកខ្នើយមកកៀបសងខាងជើង អ្នកគួរមានទម្លាប់យកខ្នើយមួយមកដាក់ក្រោមជង្គង់ទាំងពីរ នៅពេលអ្នកគេងបែរខ្នង នោះវាជួយឲ្យយើងមិនឈឺចាប់ផ្នែកត្រគាក។ ១)…
ប្លែកៗស៊ុតជាអាហារម្យ៉ាង ដែលគ្រួសារជាច្រើនមិនងាយមើលរំលង ដោយវាអាចច្នៃទៅជាអាហារជាច្រើនមុខក្នុងការទទួលទាន។ តែយ៉ាងណាស៊ុត មិនអាចទទួលទានជាមួយរបស់ខាងក្រោមទាំង ២ នេះទេ៖ ១) ផ្លែទ្រលាប់ ជាផ្លែឈើមានរសជាតិផ្អែម ហើយដល់ខែគេនិយមទទួលទាន ក៏វាមានតម្លៃរាងធូរដែរលើទីផ្សារ។ តែយ៉ាងណាអ្នកត្រូវកត់ចំណាំទុក របស់នេះមិនអាចទទួលទានព្រមគ្នាជាមួយស៊ុតបាននោះទេ។ ក៏ដោយសារតែស៊ុតជាប្រភេទអាហារសម្បូរប្រូតេអ៊ីន និងជាតិស្ករខ្ពស់ ដូច្នេះបើបន្ថែមផ្លែឈើនេះព្រមគ្នាទៀត វាអាចប៉ះពាល់ដល់មុខងាររំលាយអាហារ អាចបណ្តាលឲ្យរាគ ឬហើមពោះបាន។ ២) ទឹកតែ ជារបស់ដែលគ្រួសារខ្លះខ្វះមិនបាននៅលើតុ តែយ៉ាងណាកំឡុងពេលទទួលទានស៊ុត អ្នកជំនាញណែនាំមិនឲ្យទទួលទានតែភ្លាមៗព្រមគ្នាទេ។ ក៏ដោយសារតែ មានជាតិតានីនច្រើនពេក ហើយប្រូតេអ៊ីននៅក្នុងស៊ុត ពេលចូលប្រតិកម្មជាមួយទីនីន គឺវាងាយបណ្តាលឲ្យរាងកាយកើតទៅជគ្រួសដក់ជាប់ក្នុងតម្រងនោម។ បន្តទម្លាប់បែបនេះយូរទៅនឹងកើតមានជំងឺគ្រួសក្នុងតម្រងនោមបាន៕ ប្រភព៖…
ប្លែកៗគ្រប់គ្នាតែងតែមានទម្លាប់យល់ឃើញថា ឲ្យតែបន្លែ គឺសុទ្ធតែល្អសម្រាប់សុខភាពរាងកាយ ហើយទទួលទានយ៉ាងណាក៏មិនធាត់ឬឡើងទម្ងន់នោះដែរ។ យ៉ាងណាបើអ្នកបន្តការគិតនេះ ទៅលើបន្លែ ៥ ប្រភេទខាងក្រោម នោះគឺជាការយល់ឃើញខុសហើយ៖ ៥) ល្ពៅ ជាបន្លែដែលនាំឲ្យអ្នកឡើងទម្ងន់យ៉ាងងាយ ដោយវាមានផ្ទុកនូវជាតិម្សៅច្រើន ដូច្នេះសម្រាប់អ្នកចង់សម្រកទម្ងន់ មិនគួរទទួលទានវាច្រើនពេកទេ។ ម្សៅចេញពីល្ពៅ ពេលចូលទៅក្នុងរាងកាយ វានឹងត្រូវបានបម្លែងទៅជាជាតិគ្លុយកូស ដែលជាសមាសធាតុផ្ទុកជាតិខ្លាញ់ នាំឲ្យអ្នកឡើងទម្ងន់។ ៤) ដំឡូងបារាំង ងាយស្រួលរកទិញ មានតម្លៃថោក អាចច្នៃទៅជាមុខម្ហូបជាច្រើននៅលើតុ។ តែយ៉ាងណាវាក៏ងាយឲ្យអ្នកឡើងទម្ងន់លឿនដែរ។ ដោយសារតែវាមានផ្ទុកនូវកាបូអ៊ីដ្រាតច្រើន ដែលរក្សាទុកជាតិខ្លាញ់លើស ពិបាកក្នុងការដុត។ ខ្លាំងបំផុតនោះគឺដំឡូងបារាំងបំពងហ្នឹងតែម្តង។ ៣) ពោត…
ប្លែកៗមកចំណាយពេលអានអត្ថបទនេះ ដើម្បីយល់ពីវិធីសាមញ្ញក្នុងការព្យាបាលបញ្ហាស្នាមខ្មៅលើជង្គង់ឬកែងដៃ នៅផ្ទះរបស់អ្នកបាន ដោយមានប្រសិទ្ធភាពនិងសុវត្ថិភាព៖ ១) ប្រើស្ករក្រហមនិងប្រេងអូលីវ ស្ករក្រហមឬស្ករត្នោតមានប្រសិទ្ធភាពក្នុងការជម្រុះកោសិកាងាប់ ហើយប្រេងអូលីវអាចជួយផ្តល់សំណើមដល់ស្បែក។ វិធីធ្វើ៖ លាយប្រេងអូលីវនិងស្ករត្នោតក្នុងបរិមាណស្មើគ្នា ហើយលាបល្បាយនោះទៅលើផ្ទៃរាបស្មើនៃជង្គង់និងកែងដៃ ហើយម៉ាស្សាថ្នមៗប្រហែល ៥ នាទី បន្ទាប់មកលាងទឹកជាមួយនិងសាប៊ូចេញ។ ២) ប្រើថ្នាំដុសធ្មេញ វាជាវិធីសាមញ្ញមួយផ្សេងទៀត ដែលអ្នកអាចប្រើសម្រាប់ព្យាបាលជង្គង់និងកែងដៃខ្មៅ។ វាអាចជួយឲ្យស្បែកលើនោះ សនិងភ្លឺថ្លា ហើយកម្ចាត់បាក់តេរីងាប់លើស្បែក។ វិធីធ្វើមានដូចខាងក្រោម៖ ជំហានទី ១: ប្រើប្រាស់ថ្នាំដុសធ្មេញ អំបិល និងទឹកក្រូចឆ្មាដាក់ទៅក្នុងចានមួយហើយកូរឲ្យសព្វ ជំហានទី ២: ប្រើសំឡីកប្បាសមកត្រាំក្នុងទឹកក្ដៅឧណ្ហ៍ៗ រួចជូតសម្អាតនៅតំបន់កែងដៃនិងជង្គង់…
ប្លែកៗមនុស្សជាច្រើនកំពុងវិវត្តទៅរកជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន ហើយពេលខ្លះក៏ចេញរោគសញ្ញាព្រមានមួយចំនួនផងដែរ តែពួកគេមិនបានចាប់អារម្មណ៍។ ការដែលបណ្តោយមិនដឹងខ្លួននេះហើយ យូរទៅនឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ ពិបាកព្យាបាល។ ក្នុងអត្ថបទនេះ Knongsrok សូមណែនាំពីវិធីសាមញ្ញ ៤ ក្នុងការកត់សម្គាល់ពីសញ្ញាកើតជំងឺទឹកនោមផ្អែម ដោយសង្កេតមើលទៅលើក្រចកដៃរបស់អ្នក៖ ៤) ក្រចកពណ៌ក្រហមស្រាល មើលទៅលើផ្ទៃក្រចក បើវាមានពណ៌ផ្កាឈូកដិតល្អនោះគឺអាចឲ្យយើងដឹងថា ខ្លួនយើងមានសុខភាពល្អ។ ផ្ទុយទៅវិញ បើទម្រង់ក្រចកមើលទៅប្តូរពណ៌ខុសពីធម្មតា វាឡើងរាងក្រហមកន្ទួល នោះអាចជាសញ្ញាព្រមានមិនល្អទេ ដែលអ្នកគួរតែទៅពិនិត្យជាមួយគ្រូពេទ្យដើម្បីដឹងថាច្បាស់ថាអ្នកកើតជំងឺទឹកនោមផ្អែមឬអត់? ៣) ក្រចកប្រែទៅជាពណ៌លឿង ហើយផុយស្រួយ អ្នកកើតជំងឺទឹកនោមផ្អែមភាគច្រើន គឺងាយនឹងឆ្លងមេរោគផ្សិតខ្លាំងណាស់ ហេតុនេះហើយងាយធ្វើឲ្យប៉ះពាល់បរិមាណកូឡាជេនខាងក្នុងក្រចក ទើបធ្វើឲ្យក្រចកឡើងពណ៌លឿង និងផុយ។ ការផ្លាស់ប្តូរក្លាយជាពណ៌លឿងនេះសោត បើសុខៗវារំលេចចេញមក…
ប្លែកៗយោងតាមអ្នកជំនាញ ផ្នែកគេង បានណែនាំនូវរបស់ដែលអ្នកត្រូវដោះ និងពាក់លើរាងកាយនៅពេលគេង ព្រោះជាការពិត ការគេងគឺសំខាន់ណាស់ក្នុងការកំណត់នូវដំណើរការសុខភាពរបស់មនុស្សយើងម្នាក់ៗ ក៏ដូចជាជួយលើកសម្រស់ផងដែរ៖ ៣) ដោះអាវទ្រនាប់ មនុស្សជាច្រើនគិតថា ការពាក់អាវទ្រនាប់ដើម្បីបញ្ចៀសការយារធ្លាក់នៃសុដន់។ តែយ៉ាងណាពួកគេមិនបានដឹងនោះទេ ថាវាប៉ះពាល់សុខភាពធ្ងន់ធ្ងរខ្លាំងណាស់។ មូលហេតុគឺដោយសារអាវទ្រនាប់ វារារាំងនូវចរន្តឈាម មិនឲ្យដំណើរការបានល្អ នាំឲ្យពិបាកដកដង្ហើមពេញមួយយប់ កំឡុងពេលគេង។ លើសពីនេះខ្សែក្រវាត់នៃអាវ ក៏ដូចជាទំពក់របស់វានោះ ក៏អាចនាំឲ្យស្បែកឡើងជាំ និងរលាកបានផងដែរ ដល់យូរទៅអាចបណ្តាលឲ្យកើតជាដុំពក។ ប្រសិនស្ថិតក្នុងអាកាសធាតុសើម វាងាយនឹងបង្កមេរោគផ្សិតថែមទៀត។ ដូច្នេះយប់ឡើង ល្អបំផុតគឺមិនចាំបាច់ប្រើប្រាស់វាទេ។ ២) ដោះគ្រឿងអលង្ការ ប្រហែលជាអ្នកចូលចិត្តពាក់ក្រវិល ឬចិញ្ចៀន មិនបានចាប់អារម្មណ៍រឿងទាំងនេះទេ…
ប្លែកៗដំឡូងជ្វាត្រូវបានមនុស្សមួយចំនួនយកវាមកទទួលទានជំនួសបាយ ឬរាប់បានជាអាហារសម្រន់ដ៏ល្អមួយ សម្រាប់អ្នកចង់សម្រកទម្ងន់។ ជាងនេះវាក៏បានផ្តល់សារធាតុចិញ្ចឹមមកកាន់រាងកាយច្រើនផងដែរ ហើយនិយាយពីតម្លៃក៏ធូរថ្លៃ និងងាយស្រួលរកទិញថែមទៀត។ តែយ៉ាងណាអ្នកត្រូវចាំថា អាហារទាំង ៥ ខាងក្រោម អ្នកមិនត្រូវយកវាមកទទួលទានរួមគ្នាជាមួយដំឡូងជ្វាឡើយ ព្រោះវាអាចបង្កផលប៉ះពាល់ផ្សេងៗគ្នា៖ ៥) សាច់មាន់ កុំបរិភោគដំឡូងជ្វាជាមួយសាច់មាន់ ក៏ដោយសារតែប្រតិកម្មនៃអាហារទាំងពីរចូលគ្នា អាចនាំឲ្យអ្នកហើមពោះ មិនស្រួលពោះ ហើយវាក៏ប៉ះពាល់ដល់ការរំលាយអាហារផងដែរ ដ្បិតបើរបស់ទាំងពីរមានសារធាតុចិញ្ចឹមល្អក៏ដោយ។ ៤) ផ្លែទន្លាប់ ផ្លែទន្លាប់ និងដំឡូងជ្វា ត្រូវចែកការទទួលទានឲ្យដាច់ពីគ្នា យ៉ាងហោចណាស់រយៈពេល ៥ ម៉ោង។ នោះក៏ដោយសារតែជាតិស្ករ ដែលមានក្នុងផ្លែទាំងពីរវាមានដូចគ្នា ហើយប្រសិនរំលាយក្នុងពេលតែមួយ នឹងបណ្តាលឲ្យក្រពះបញ្ចេញជាតិទឹកមកច្រើន…
ប្លែកៗជាទូទៅឲ្យតែឃ្លានមនុស្សមួយចំនួនមិនសូវបានគិតដិតដល់នោះទេ អ្វីដែលនៅក្បែរដៃគឺស្រវាទទួលទានរបស់ហ្នឹងហើយ។ ទោះយ៉ាងណា អាហារខ្លះវាមិនល្អទេ ពេលពោះយើងនៅទទេ ហើយអាចបង្កជាគ្រោះថ្នាក់មកដល់រាងកាយទៅវិញ៖ ៥) ចេក ជាផ្លែឈើដែលអាចផ្តល់សារធាតុចិញ្ចឹមច្រើនមកកាន់រាងកាយ ហើយជាមធ្យមការទទួលទានផ្លែចេកមួយក្នុងមួយថ្ងៃ គឺល្អសម្រាប់ពន្លឿនការបញ្ចេញជាតិពុលពីរាងកាយ និងជួយចិញ្ចឹមស្បែកផងដែរ។ យ៉ាងណាពេលពោះអ្នកនៅទទេ អ្នកមិនគួរទទួលទានវាទេ ព្រោះវាអាចធ្វើឲ្យសាច់ដុំស្ពឹកស្រពន់ អស់កម្លាំង ហើយកម្រិតប៉ូតាស្យូមខ្ពស់នៅក្នុងឈាម។ ណែនាំជាពិសេសសម្រាប់អ្នកបើកបរ ហាមផ្តាច់មិនគួរទទួលទានចេកជំនួសបាយពេលឃ្លានខ្លាំងទេ ព្រោះអាចធ្វើឲ្យស្ពឹកសាច់ដុំ បង្កជាគ្រោះថ្នាក់តាមដងផ្លូវ។ ៤) ផ្លែទន្លាប់ ជាផ្លែឈើពេញនិយមមួយនៅរដូវកាលនេះ ហើយវាមាននូវវីតាមីន និងជាតិសរសៃ សារធាតុរ៉ែ ដែលល្អសម្រាប់រាងកាយក្នុងការស្រូបយក។ ទោះជាយ៉ាងណា សារធាតុតានីន ប៉េទីន និងសារធាតុមួយចំនួនផ្សេងទៀត…
ប្លែកៗប្រកាន់ខ្ជាប់នៅទម្លាប់នៃការទទួលទានអាហារទាំង ៦ ប្រភេទនេះជាប្រចាំ នោះនឹងធានាបានថា អ្នកប្រាកដជាក្មេងជាងវ័យ ហើយមានគេសរសើរច្រើនថា “ម៉េចក្មេងម្ល៉េះឥឡូវ” ហើយគ្មានទេពាក្យថា “អ្នកចាស់ជាងអាយុ”។ ៦) រមៀត រមៀតមានផ្ទុកនូវសារធាតុ Curumin ដែលក្រៅពីជួយការពារជំងឺមហារីក វាក៏មានឥទ្ធិពលប្រឆាំងភាពចាស់ជាងវ័យសម្រាប់ស្បែករបស់អ្នកផងដែរ។ ជាងនេះក៏ការពារដល់កោសិកាស្បែក ហើយការពារពីការបំផ្លាញរ៉ាឌីកាលសេរី អាចកាត់បន្ថយការកើតស្នាមជ្រីវជ្រួញ។ ៥) ផ្លែឃីវី សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែឃីវី អាចជួយឲ្យស្បែករឹងមាំ និងជួយកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព។ ពួកវាក៏ជួយកាត់បន្ថយនៅការបំផ្លាញដោយកាំរស្មី UV មកលើស្បែកផងដែរ។ ៤) ត្រីសាម៉ុង ត្រីសាម៉ុងមានផ្ទុកនូវខ្លាញ់អូមេហ្គា ៣ ដែលរារាំងអង់ស៊ីម មិនឲ្យវិវត្តទៅកើតស្នាមជ្រីវជ្រួញ។…
ប្លែកៗការដាំទឹក ស្តាប់ទៅជារឿងសាមញ្ញ នរណាក៏ចេះ នរណាក៏អាចធ្វើបាន តែយ៉ាងណាវាក៏មានក្បួនខ្នាតវាត្រឹមត្រូវដែរ ហើយបើយើងមិនចាប់អារម្មណ៍ចេះតែបន្ត នោះដូចកំពុងឲ្យរាងកាយទទួលទានទឹក ដែលមិនល្អមួយអ៊ីចឹង។ ខាងក្រោម Knongsrok បង្ហាញពីកំហុស ៣ ដែលកើតចេញពីការដាំទឹក៖ ៣) ទឹកមិនទាន់ពុះស្រួល កុំពេលដាក់កំសៀវភ្លាម តែប៉ុន្មាននាទីឃើញពពុះនិងផ្សែងហុយចេញមក គិតថាទឹកនោះពុះ តាមពិតទៅវាមិនទាន់ពុះស្រួលនោះទេ។ ជាទូទៅសីតុណ្ហភាពទឹក ដែលនៅក្រោម ១០០ អង្សា នោះវានឹងមិនអាចកម្ចាត់បាក់តេរីបានល្អឡើយ ផ្ទុយទៅវិញទឹកដែលដាក់ភ្លាម តែប៉ុន្មាននាទីឃើញពពុះហុយចេញមក គឺទើបតែបាន ៥០ អង្សាសេអីប៉ុណ្ណោះឯង ដែលមានន័យថា ទឹកក្តៅមែនពិត តែបាក់តេរីមិនទាន់បានកម្ចាត់ត្រូវស្តង់ដារនៅឡើយ។…
ប្លែកៗសាច់ជ្រូកជាអាហារមួយប្រភេទដែលពេញនិយមបំផុតសម្រាប់ប្រជាជននៅតំបន់អាស៊ី ហើយពួកគេគិតថាវាជាអាហារដែលងាយស្រួលចម្អិន និងតម្រូវត្រូវសឹងគ្រប់មុខម្ហូប។ ប៉ុន្តែអ្នកត្រូវដឹងនិងជៀសឲ្យបាននៅការទិញសាច់ជ្រូក ៣ ប្រភេទនេះយកមកទទួលទាន ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៖ ៣) សាច់រឹង បើសួរថាឲ្យមើលបែបណាដឹង អ្នកអាចយករបស់អ្វីមួយទៅចុចពីលើវាបាន ប្រសិនណាវាផតចូលក្នុងហើយតឹងណែនមកវិញ នោះជាសាច់ល្អដែលអាចយកមកបរិភោគយ៉ាងឆ្ងាញ់មាត់បាន។ ផ្ទុយទៅវិញប្រសិនអ្នកចុចវាហើយ វារឹងឬមិនផតត្រលប់មកវិញទាល់តែសោះ ឬផតមកវិញក្នុងរយៈពេលយូរ នោះជាសាច់ដែលមិនគួរទិញទេ។ និយាយឲ្យសាមញ្ញទៅវាជាសាច់សល់ ដែលគេក្លាសេចោលរយៈពេលយូរ ហើយវាខះជាតិទឹក។ សាច់ប្រភេទនេះវាលែងជាស្រស់ហើយ មួយទៀតសារធាតុចិញ្ចឹមនៅក្នុងសរសៃនោះ ក៏ត្រូវបានបំផ្លាញស្ទើរតែទាំងអស់ដែរ។ ២) សាច់ដែលជាប់ដុំសៗពីលើ វាប្រៀបដូចជាដុំក្រួស ឬគ្រាប់ស្រូវដែលមានពណ៌ស ដុះនៅពីលើសាច់ ហើយកុំគិតថាវាល្អណា ព្រោះវាគឺជាពពួកប៉ារ៉ាស៊ីតទៅវិញទេ។ សំណាងមិនល្អប្រសិនណាអ្នកប៉ះសាច់ជ្រូកឆ្លងមេរោគទៀត នោះនៅពេលទទួលទានវាចូលពោះ…