គេហទំព័រ KNONGSROK

ប្លែកៗ

ចែករំលែក​គ្រឿង​ផ្សំ​ធម្មជាតិ​ ៥ អាច​ផ្តល់​សំណើម​ដល់​ស្បែក ត្រូវ​ម៉ាច់​នរណា​មាន​ជើង​ស្ងួត

មនុស្ស​ស្រី​ពេល​ខ្លះ​មិន​ហ៊ាន​នឹង​ស្លៀក​ខ្លី​ទៅ​ខាង​ក្រៅ​នោះ​ទេ ព្រោះ​ជើង​របស់​ពួក​គេ​មើល​ទៅ​គ្មាន​សំណើម ស្ងួត​ប្រេះ ដែល​មើល​ទៅ​មិន​រលោង​ទាល់​តែ​សោះ។ ​ថ្ងៃ​នេះ Knongsrok សូម​ណែនាំ​នៅ​គ្រឿង​ផ្សំ​ធម្មជាតិ ៥ ដែល​អាច​កែខៃ​បញ្ហា​ខាង​លើ​បាន ហើយ​កុំ​ភ្លេច​ចែករំលែក​ឲ្យ​គ្នា​យើង​បាន​ដឹង​ផង៖ ៥) ប្រេង​ដូង ប្រេងដូង​ជា​ថ្នាំ​លើក​សម្រស់​ស្រ្តី ​ពី​ក្បាល​ដល់​ចុង​ជើង​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។ អ្នក​គ្រាន់​តែ​យក​វា​មក​លាប​លើ​ផ្នែក​ជង្គង់ កែង​ជើង ក​ជើង នោះ​គឺ​អាច​ផ្តល់​សំណើម​ជា​ប្រចាំ​បាន​ហើយ តែ​មិន​ចាំ​បាច់​លាភ​វា​ច្រើន​ពេក​ទេ។ ៤) ប្រេងល្ហុង ប្រេងល្ហុង​មាន​សារធាតុ​ល្អៗ​ជា​ច្រើន ដែល​អាច​យក​ឈ្នះ​ស្បែក​ស្ងួត ហើយ​វា​ក៏​ជា​អាថ៌កំបាំង​ក្នុង​ការ​ការពារ​ស្បែក​ប្រេះ និង​ស្ងួត មនុស្ស​ជា​ច្រើន​មិន​ធ្លាប់​បាន​ដឹង​ផង​ដែរ។ អ្នក​អាច​បន្តក់​វា​មក​លាប​ដូច​ជា​ប្រេង​ដូង​អ៊ីចឹង​ដែរ ទៅ​លើ​ផ្នែក​ដែល​ធ្លាប់​ទទួល​រង​សភាព​ស្ងួត។ ៣) ប្រេង​អាល់ម៉ុង វា​ជួយ​ឲ្យ​ស្បែក​រាប​ស្មើ ហើយ​ក៏​មាន​ឥទ្ធិពល​ផ្តល់​សំណើម​ដល់​ស្បែក​ជើង​បាន​យ៉ាង​ល្អ​ផង​ដែរ។…

ប្លែកៗ

ទោះហូបមិនដកមាត់ ក៏មិនធាត់ នេះ​តិចនិក​ទទួល​ទាន​អាហារ​សម្រន់ ៥ យ៉ាង

អាហារសម្រន់​ទោះ​វា​មាន​ផ្ទុក​នូវ​សារជាតិ​មួយ​ចំនួន​ដែល​ល្អ​ចំពោះ​រាងកាយ ក៏​ជឿ​ថា​នៅ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន​ដែរ ប្រសិន​អ្នក​ពុំ​មាន​របៀបរបប​នៃ​ការ​ទទួល​ទាន​វា​ឲ្យ​បាន​ត្រឹមត្រូវ។ ខាង​ក្រោម Knongsrok ចែករំលែក​តិចនិក​ទទួល​ទាន​អាហារ​សម្រន់ ៥ យ៉ាង ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​បាន ហើយ​លែង​បារម្ភ​រឿង​ឡើង​ទម្ងន់​ទៀត​ទៅ៖ ៥) ទទួល​ទាន​វា​ដោយ​ឯកឯង នៅ​ពេល​ទទួល​ទាន​អាហារ​សម្រន់​ហាម​ផ្តាច់​កុំ​ទទួល​ទាន​កំឡុង​ពេល​អង្គុយ​ចុច​ទូរសព្ទ ឬ​មើល​ទូរទស្សន៍​អី​ឲ្យ​សោះ។ នេះ​វា​ធ្វើ​ឲ្យ​យើង​ចេះ​តែ​ហូប​ដោយ​មិន​ដឹង​ខ្លួន បែប​នេះ​ចូរ​ទទួល​ទាន​វា​ដោយ​ឯកឯង ហើយ​រយៈ​ពេល ១០ នាទី​ជា​កំហិត រួច​ចាំ​មើល​ទៅ​គឺ​អ្នក​នឹង​ទទួល​ទាន​វា​ត្រឹម​តិចតួច​ដោយ​ស្វ័យប្រវត្តិ។ ៤) ជ្រើសរើស​ពេលវេលា​ត្រឹមត្រូវ ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ទទួល​ទាន​អាហារ​សម្រន់ គឺ​ចន្លោះ​ពី​ម៉ោង​ពេល​រសៀល ២ ទៅ ៥ ល្ងាច ដែល​ពេលវេលា​នេះ​ល្អ​សម្រាប់​ការ​រំលាយ ហើយ​មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​តឹង​ពោះ​ពេក​នោះ​ទេ។ ៣) ជ្រើសរើស​ប្រភេទ​អាហារ​ដែល​ដុត…

ប្លែកៗ

បើ​ចេញ​សញ្ញា​ ៥ នេះ​មក​ ច្បាស់​ណាស់​សួត​អ្នក​កំពុង​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ

ជា​ទូទៅ​នៅ​ពេល​ដែល​សួត​របស់​មនុស្ស​យើង​ម្នាក់ៗ​រង​ការ​ខូចខាត ឬ​លែង​ដំណើរការ​ល្អ នោះ​រាងកាយ​នឹង​បញ្ចេញ​សញ្ញា​ ៥ នេះ​មក ដែល​យើង​អាច​សង្កេត​មើល​បាន៖ ៥) ឈឺ​ទ្រូង នៅ​ពេល​ដែល​មុខងារ​សួត​ចុះ​ខ្សោយ សញ្ញា​បង្ហាញ​មុន​គេ​គឺ​តឹងទ្រូង ឈឺ​ទ្រូង នោះ​ក៏​ដោយសារ​តែ​ប្រព័ន្ធ​ឈាម​រត់ និង​ប្រព័ន្ធ​ដក​ដង្ហើម​វា​ដំណើរការ​មិន​ដល់​គ្នា​ដូច​មុន។ រាងកាយ​កំពុង​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្ថានភាព​ខ្វះ​អុកស៊ីហ្សែន នាំ​ឲ្យ​ចរន្ត​ឈាម​មិន​អាច​រត់​បាន​ប្រក្រតី។ ៤) បន្ត​ក្អក​ច្រើន​ថ្ងៃ​ជាប់ ​ការ​ក្អក វា​ជា​សញ្ញា​ព្រមាន​ផ្សេងៗ​គ្នា តែ​បើ​ការ​ក្អក​នេះ​បន្ត​ជាប់​រយៈ​ពេល​ច្រើន​ថ្ងៃ ឬ​យូរ មិន​ឃើញ​ចុះ​ថយ​សោះ អ្នក​គួរ​តែ​ប្រញាប់​ទៅ​រក​ពេទ្យ​ជាបន្ទាន់ ព្រោះ​នេះ​អាច​ប៉ះពាល់​ដល់ផ្នែក​សួត​ហើយ។ ៣) ពិបាក​ដក​ដង្ហើម ដង្ហើម​ខ្លី ដក​ដង្ហើម​ញាប់ៗ វា​ក៏​ជា​សញ្ញា​ព្រមាន ថា​សួត​កំពុង​មាន​បញ្ហា​ដូច​គ្នា។ តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ពេល​អ្នកដក​ដង្ហើមមក​ខ្លីៗ…

សម្រស់និងសុខភាព

លា​ហើយ​បញ្ហា​កបឿ អនុវត្ត​តែ​វិធី​សាមញ្ញ ៥ នេះ យក​ប្រសិទ្ធភាព​ទៅ​ណា​អស់

សម្រាប់​អ្នក​មាន​បញ្ហា​កបឿ ពេល​ឱន​មុខ​ចុះ មើល​ទៅ​អាក្រក់​មើល ធាត់​ខ្លាំង ប្រសិន​ចង់​រក​ដំណោះស្រាយ មក​អាន​អត្ថបទ​នេះ​ត្រូវ​ហើយ ដោយ​ Knongsrok នឹង​ណែនាំ​នូវ​វិធីសាស្រ្ត​សាមញ្ញ ៥ ដូច​ខាង​ក្រោម៖ ៥) កែ​តម្រូវ​ឥរិយាបថ​អង្គុយ ឥរិយាបថ​អង្គុយ​មិន​ត្រឹមត្រូវ ក៏​អាច​ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​សាច់​ក ឡើង​បឿ​ទៀត​ផង។ ដោយសារ​តែ​សាច់ដុំ​តំបន់​ក នោះ​បាត់បង់​ការ​បត់បែន ហើយ​វា​នៅ​តែ​មួយ​កន្លែង​ជាប់​រយៈ​ពេល​យូរ។ ដូច្នេះ​អ្នក​គួរ​តែ​ទម្លាប់​អង្គុយ​ឲ្យ​ត្រង់​ខ្លួន ហើយ​ដាក់​កុំព្យូទ័រ​ឲ្យ​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​ប្រើ​ភ្នែក​សម្លឹង​ទៅ​លើ ល្អ​ជាង​សម្លឹង​មក​ក្រោម ហើយ​យូរ​ទៅ​បញ្ហា​បឿ​ក ក៏​នឹង​កាត់​បន្ថយ​ម្តង​បន្តិច​ដោយ​មិន​ដឹង​ខ្លួន។ ៤) ឥរិយាបថ​គេង​ដ៏​ត្រឹមត្រូវ ការ​គេង​ក៏​ដូច​គ្នា កុំ​គេង​ចំហៀង ឬ​ផ្កាប់​មុខ​លើ​ខ្នើយ ដែល​បណ្តាល​ឲ្យ​ឡើង​ស្នាម​ជ្រីវជ្រួញ…

ប្លែកៗ

ថ្នាំ​ទិព្វ​ធម្មជាតិ​ទាំង ៤ អាច​ពង្រឹង​ភាពស៊ាំ​បាន​ល្អ​បំផុត ដែល​អ្នក​មិន​គួរ​ខ្វះ​

ក្នុង​ស្ថានភាពមិនថារដូវក្តៅហុយដីក្តី រដូវរងាធ្លាក់ខ្យល់ក្តី សម្រាប់​បងប្អូន​យើង​គួរ​តែ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​បាន​រឹងមាំ​ល្អ ហើយ​ក្នុង​ចំណោម​អាហារ​ទិព្វ​ទាំង ៤ ខាង​ក្រោម ទាំង​អ្នក​និង​គ្រួសារ​មិន​គួរ​ខ្វះ​ឡើយ៖ ៤) ខ្ទឹម​ស្រស់ នៅ​ក្នុង​ខ្ទឹម​ស មាន​សមាសធាតុ​មួយ​ហៅ​ថា​ អាលីស៊ីន ដែល​វា​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​បាក់តេរី​បាន​យ៉ាង​ល្អ។ ទន្ទឹម​នេះ វា​ក៏​អាច​សម្លាប់​បាក់តេរី​ដែល​តម្រង់​មក​សួត​របស់​អ្នក​ផង​ដែរ ដូច្នេះ​វា​ក៏​ជា​ចំណែក​មួយ​ ជួយ​ការពារ​អ្នក​ពី​ជំងឺបាន​មួយ​ផ្នែក។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​ណែនាំ​ឲ្យ​ទទួល​ទាន​ខ្ទឹម​ស​ទាំង​នៅ​ស្រស់ ព្រោះ​ពេល​យក​ទៅ​ចម្អិន វា​នឹង​នាំ​ឲ្យ​បរិមាណ អាលីស៊ីន​មាន​ការ​ថយ​ចុះ។ ៣) ទឹក​ឃ្មុំ ជា​ឱសថ​ទិព្វ​ធម្មជាតិ​តាំង​ពី​ដើម​រៀង​មក ដោយ​ទឹក​ឃ្មុំ​ជួយ​បាន​ច្រើន​ណាស់ ហើយ​ទាក់ទិន​នឹង​ការ​សម្លាប់​បាក់តេរី​នេះ​សោត ក៏​ធ្វើ​បាន​ល្អ​ដែរ។ វា​នឹង​ជួយ​ឲ្យ​ដំណើរការ​ភាពស៊ាំ​របស់​យើង​មាន​ការ​រឹងមាំ​ល្អ បញ្ចៀស​ការ​ឆ្លង​នូវ​មេរោគ​ផ្សេងៗ។ ២) ខ្ញី​ស្រស់…

ប្លែកៗ

សាច់​ហូប តែ​សំបក​ក្រូចថ្លុង​ត្រូវ​ទុក ​ព្រោះ​អាច​ផ្តល់​ប្រយោជន៍​ធំ ២ មិន​សូវ​មាន​អ្នក​ដឹង

​ក្រូចថ្លុង​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មនុស្ស​ជា​ច្រើន និយម​ទទួល​ទាន​ ​ព្រោះ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រាងកាយ ហើយ​វា​ក៏​ងាយ​រក និង​មិន​មាន​តម្លៃ​ថ្លៃ​នោះ​ដែរ។ យ៉ាង​ណា​ក្រោយ​ទទួល​ទាន​សាច់​ក្រូចថ្លុង តាម​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា​ទុក​សំបក​របស់​វា ហើយ​ច្នៃ​មក​ចេញ​ជា​ប្រយោជន៍ ២ ខាង​ក្រោម៖ ១) ប្រឆាំង​ក្លិន​មាត់​មិន​ល្អ សារធាតុ​សំខាន់ៗ​ដូច​ជា​វីតាមីន C ដែល​មាន​ជាប់​សំបក​ក្រូចថ្លុង មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ប្រើ​យក​ទៅ​លើក​សម្រស់​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​គ្រឿង​ផ្សំ​ជួយ​ប្រឆាំង​នឹង​បញ្ហា​ក្លិន​ដង្ហើម​មិន​ល្អ​ផង​ដែរ។ សូម​អ្នក​យក​សំបក​ក្រូចថ្លុង​ស្ងួត រួច​យក​ទៅ​ដាក់​ក្នុង​ទឹក​ដាំ​ពុះ ហើយ​លាយ​វាយ​ជាមួយ​អំបិល​ ១ ស្លាបព្រា​កាហ្វេ។ រួច​យក​ទឹក​នេះ មក​ខ្ពុល​លាង​មាត់​ ២ ​ដង/ថ្ងៃ ដើម្បី​អាច​កម្ចាត់​ក្លិន​មាត់​បាន​យ៉ាង​ល្អ។ ២) ព្យាបាល​ទំពែក អ្នក​ដែល​មាន​បញ្ហា​ទំពែក​ក្បាល អ្នក​គួរ​ប្រើ​សំបក​ក្រូចថ្លុង​ស្រស់ យក​មក​ត្រដុស​លើ​សក់…

ប្លែកៗ

ក្រោយ​អាយុ ៣០ បន្ថយ​អាហារ ៤ នេះ​ឲ្យ​កាន់​តែ​តិច អាយុ​កាន់​តែ​វែង ក្មេង​ជាង​វ័យ

ប្រសិន​អ្នក​ចង់​រស់នៅ​មាន​សុខភាព​ល្អ អាយុ​វែង ក្មេង​ជាង​វ័យ ភាព​ចាស់​មិន​ងាយ​មក​បៀតបៀន បន្ទាប់​ពី​អាយុ ៣០ ឆ្នាំ អ្នក​គួរ​តែ​កាត់​បន្ថយ​ឬ​ចៀស​ឲ្យ​បាន​នៅ​អាហារ ៤ ប្រភេទ​ខាង​ក្រោម​នេះ៖ ៤) ស៊ុប​កំប៉ុង យោង​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អ្នក​ដែល​និយម​ទទួល​ទាន​ស៊ុប​កំប៉ុង​ញឹកញាប់ គឺ​ងាយ​ឲ្យ​ឡើង​សម្ពាធ​ឈាម និង​ស្បែក​ឆាប់​ចាស់។ ជា​ពិសេស​សម្រាប់​ស្រ្តី គឺ​ងាយ​មាន​ស្នាម​ជ្រីវជ្រួញ ហើយ​ក៏​ងាយ​កើត​ជំងឺ​មហារីក គ្មាន​កូន និង​ការ​កើន​ទម្ងន់​ផង​ដែរ។ ៣) នំ​ផ្អែមៗ​ពេល​ព្រឹក អាហារ​ពេល​ព្រឹក​របស់​មនុស្ស​ភាគ​ច្រើន និយម​ណាស់​ជ្រើសរើស​យក​នំ​ខេក ដោយ​គិត​ថា​វា​ឆាប់​ឆ្អែត និង​ងាយ​ទទួល​ទាន​ឆាប់​រហ័ស។ យ៉ាង​ណា​អ្នក​មិន​ដឹង​នោះ​ទេ ថា​កម្រិត​ជាតិ​ស្ករ​ខ្ពស់​នៃ​នំ​នោះ គឺ​ងាយ​ឲ្យ​អ្នក​ប្រឈម​បញ្ហា​សុខភាព បាត់បង់​ភាព​ធន់​នៃ​រាងកាយ ក៏​ដូច​ជា​អាំងស៊ុយលីន…

ប្លែកៗ

ឆ្ងល់​ម៉េច​ចេះ​តែ​គេង​មិន​លក់ សួរ​ខ្លួន​ឯង​សិន​មុន​គេង មាន​ធ្វើ​រឿង ៥ នេះ​អត់?

មាន​មនុស្ស​ជា​ច្រើន​ត្អូញត្អែរ​រឿង គេ​មិន​លក់​ដោយ​គ្មាន​មូលហេតុ ហើយ​គិត​មិន​ឃើញ​អំពី​ដំណោះស្រាយ។ ប៉ុន្តែ​ការ​ពិត​ទៅ ដើមចម​គឺ​អាច​មក​ពី​អ្នក​ខ្លួន​ឯង​ច្រើន​ជាង​ទេ ហើយ​យើង​ណែនាំ​នូវ ៥ ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ​មុន​ពេល​ចូល​គេង៖ ៥) មិន​បាន​សម្រាក មុន​ពេល​ចូល​គេង ដោយសារ​មមាញឹក​ខ្លាំង​ពេញ​មួយ​ថ្ងៃ នាំ​ឲ្យ​រាងកាយ​ហត់នឿយ ហើយ​មក​ដល់​ឃើញ​គ្រែ​ដឹង​តែ​ទម្លាក់​ខ្លួន​ទៅ​ហើយ តែ​យ៉ាង​ណា​ពួក​គេ​ខ្លះ​ជួប​បញ្ហា​ភ្ញាក់​កណ្តាល​អធ្រាត្រ ឬ​ដាក់​ខ្លួន​ទៅ​ភ្លាម មិន​បាន​គេង​លក់​ស្កប់ស្កល់​នោះ​ទេ។ ​នោះ​ក៏​ដោយសារ​តែ​ខួរក្បាល​មិន​បាន​សម្រាក​ត្រឹមត្រូវ ហើយ​វា​ហាក់​ដូច​នៅ​តែ​ដើរ កំឡុង​ពេល​អ្នក​គេង។ យក​ល្អ​អ្នក​គួរ​មាន​ទម្លាប់​សម្រាក​ខួរក្បាល​បន្តិច ត្រឹម ១៥ នាទី​ទៅ ៣០ នាទី​ក៏​ល្អ​ដែរ ចន្លោះ​ពេល​រសៀល មុន​ពេល​បន្ត​ការងារ​ឬ​ការ​រកស៊ី​របស់​អ្នក ជា​ជាង​ចាំ​សរុប​នៅ​ពេល​យប់។ ៤) ផឹក​តែ​ខ្មៅ​មុន​ចូល​គេង…

ប្លែកៗ

អត់​ដែល​ដឹង​សោះ! រូបមន្ត​ធម្មជាតិ ប្រើ​សំបក​ដំឡូង​បារាំង ប្រែ​សក់​ស្កូវ​ឲ្យ​មក​ជា​ខ្មៅ​រលោង

បញ្ហា​សក់​ស្កូវ​ឬ​សរសៃ​សក់​ឡើង​ពណ៌​ស ប្រផេះ គឺ​រមែង​កើត​មាន​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ការ​គិត​ច្រើន​ពេក និង​អាច​ពេល​ខ្លះ​មក​ពី​តំណ​ពូជ។ មាន​វិធី​ជា​ច្រើន​ដែល​អាច​លុប​បំបាត់​និង​កម្ចាត់​បញ្ហា​សក់​ស្កូវ ឲ្យ​ប្រែ​ទៅ​ជា​សក់​ខ្មៅ​រលោង​បាន ដោយ​តាម​វិធី​បែប​វិទ្យាសាស្ត្រ​ទំនើប និង​បែប​ធម្មជាតិ។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​បង្ហាញ​នូវ​វិធី​ធម្មជាតិ ដែល​ធានា​មិន​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ឬ​សរសៃ​សក់ ដោយ​ត្រឹម​តែ​ប្រើប្រាស់​ដំឡូង​បារាំង។ តម្រូវ​ការ៖ ដំឡូង​បារាំង ៥-៦ ផ្លែ ឆ្នាំង​ស្រុះ​ទឹកក្តៅ ក្រណាត់​ស្ងួត​ទទេ​មួយ វិធី​ធ្វើ៖ ចិត​ដំឡូង​បារាំង​យក​តែ​សំបក ជាប់​សាច់​តិចៗ ហើយ​យក​សំបក​ទាំង​នោះ​មក​លាយ​ជាមួយ​ទឹក​ជាង ១ លីត្រ រួច​ស្រុះ​វា​ឲ្យ​ក្តៅ រយៈ​ពេល ២០-៣០ នាទី ពេល​ស្រុះ​រួច​ហើយ យើង​ច្រុះ​យក​តែ​ទឹក មក​ដាក់​ក្នុង​ចាន​មួយ…

ប្លែកៗ

ចែក​គ្នា​ដឹង! រូបមន្ត​ប្រើ​ខ្ទឹម​ស អាច​ព្យាបាល​មុខ​មុន យ៉ាង​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព

ខ្ទឹម​ស ដែល​គេ​យក​ទៅ​ចម្អិន​អាហារ នៅ​ខាង​ក្នុង​នោះ​មាន​ផ្ទុក​សមាសធាតុ​ល្អៗ​ជា​ច្រើន ដែល​វា​ក៏​ដើរ​តួ​ក្នុង​ការ​ព្យាបាល​មុខ​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។ យ៉ាង​ណា Knongsrok សូម​ណែនាំ​នូវ​រូបមន្ត ចែក​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង និង​អាច​យក​ទៅ​អនុវត្ត​ដោយ​សុវត្ថិភាព៖ បញ្ជាក់​ថា​ខ្ទឹម​ស​មាន​ផ្ទុក​សារជាតិ diallyl disulfide, allicin និង Sulphur ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី ហើយ​កាត់​បន្ថយ​ការ​ឡើង​ក្រហម​លើ​ស្បែក​ដែល​ងាយ​កើត​មុន។ វីតាមីន B, E… ជួយ​ស្តារ​ស្បែក​ដែល​ខូច ហើយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ ការពារ​ការ​កើត​មុន។ លើស​ពី​នេះ​ខ្ទឹម​ស​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​ត្រឹម​តែ​មាន​ប្រសិទ្ធភាព​ការពារ​ការ​កើត​មុន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ល្អ​សម្រាប់​សរីរាង្គ​មួយ​ចំនួន​ផ្សេង​ទៀត​នៃ​រាងកាយ​ផង​ដែរ។ ជាង​នេះ​សារធាតុ​រ៉ែ​ដូច​ជា​ម៉ាញេសូម ផូស្វ័រ កាល់ស្យូម ក៏​ជួយ​បង្កើន​ភាព​ធន់​របស់​ស្បែក។ វិធី​ធ្វើ៖ លាង​សម្អាត​ផ្ទៃ​មុខ​របស់​អ្នក​ជា​មុន…

ប្លែកៗ

អ្នក​ឧស្សាហ៍​ហូប​មី​ប្រហែល​នឹង​ឈប់​ឯង ក្រោយ​ដឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង ៦ យ៉ាង​នេះ

មី​កញ្ចប់​ឬ​មី​កំប៉ុង អាច​រាប់​បាន​ថា​ជា​អាហារ​សម្រន់​ដែល​អ្នក​គួរ​ទទួល​ទាន​តែ​ក្នុង​ពេលវេលា​បន្ទាន់ ឬ​ចាំ​បាច់​ណា​មួយ ឬ​រវល់​មិន​បាន​ធ្វើ​ម្ហូប​ម្តង​ម្កាល​តែ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​យក​មី​មក​ជំនួស​បាយ ឬ​យក​វា​មក​ធ្វើ​ជា​អាហារ​ប្រចាំ ៣-៤ ដង​ក្នុង​មួយ​សប្តាហ៍ នោះ​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​យ៉ាង​ធ្ងន់ធ្ងរ។ Knongsrok ជឿថា​ក្រោយ​អ្នក​ដែល​ឧស្សាហ៍​ហូប​មី បាន​អាន​ហេតុផល​ប៉ះពាល់​ទាំង ៦ នៅ​ខាង​ក្រោម​នេះ​ហើយ ពួក​គេ​ប្រហែល​ជា​នឹង​ឈប់​ឯង ដោយ​មិន​ចាំ​បាច់​នរណា​បង្ខំ​ច្រើន​ឡើយ៖ ៦) ដាក់​បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ និង​ក្រពះ មី​គឺ​ជា​អាហារ​ដែល​ពិបាក​នឹង​រំលាយ​បំផុត យូរ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ក្រពះ និង​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ការ​ធ្លាក់​ចុះ ហើយ​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​ហើម​ពោះ និង​ឈឺ​ពោះ។ ៥) ធ្វើ​ឲ្យ​កើត​ជំងឺ​ធាត់ លើស​ទម្ងន់ ការ​បរិភោគ​មី​កញ្ចប់​ជា​អាហារ​ពេល​ព្រឹក ឬ​អាហារ​សម្រន់​ជា​ប្រចាំ នឹង​បណ្ដាល​ឲ្យ​រាងកាយ​មាន​ផ្ទុក​នូវ​កាបូអ៊ីដ្រាត​និង​ខ្លាញ់​លើសលប់។ វា​ជា​ហេតុផល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​ខ្លាញ់​និង​កាឡូរី​ក្នុង​រាងកាយ ហើយ​ជា​ហានិភ័យ​នៃ​ការ​កើន​ឡើង​កូឡេស្តេរ៉ុល…

ប្លែកៗ

មានន័យថាគេស្រលាញ់អ្នកលើសពីខ្លួនប្រាណ បើក្រោយបញ្ចប់សកម្មភាពលើគ្រែ គេធ្វើរឿង ៤ នេះដាក់អ្នក

ចង់​ដឹង​ថា​បុរស​នោះ​គេ​ស្រលាញ់​យើង​ស្មោះ ឬ​សម្លឹង​ចង់​បាន​តែ​ខ្លួន​ប្រាណ​យើង គឺ​ងាយស្រួល​ទេ ពោល​គឺ​អង្កេត​មើល​សកម្មភាព ៤ យ៉ាង​នេះ ក្រោយ​ពី​បញ្ចប់​សកម្មភាព​លើ​គ្រែ​រួចរាល់៖ ៤) បារម្ភ​ពី​សុខទុក្ខ​អ្នក ន័យ​នេះ​ចង់​សំដៅ​ដល់​សុខភាព​របស់​អ្នក ដោយ​គេ​ប្រាកដ​ជា​សួរនាំ​អ្នក ថា​អ្នក​មាន​ស្ថានភាព​បែប​ណា​ហើយ មាន​ឈឺ​ត្រង់​ណា​អី​ឬ​អត់ ស្តាប់​ទៅ​វា​ជា​រឿង​តូចតាច ប៉ុន្តែ​ក៏​មាន​ន័យ​ថា គេ​ជា​បុរស​ដែល​បាន​ខ្វល់ខ្វាយ​ពី​អ្នក​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់ ហើយ​លើស​ពី​កំដរ​អារម្មណ៍​លើ​គ្រែ គេ​ក៏​ជា​មនុស្ស​ដែល​បារម្ភ​ពី​អ្នក​បំផុត​ផង​ដែរ ៣) មិន​សុំ​អ្នក​បន្ត​តាម​តែ​ចិត្ត មាន​មនុស្ស​ប្រុស​ជា​ច្រើន ដែល​នៅ​ពេល​បាន​រួមភេទ​ហើយ គឺ​មិន​ចង់​បញ្ឈប់​នោះ​ទេ ហើយ​ចេះ​តែ​ទទូច​សុំ​អ្នក​បន្ត​រហូត។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បុរស​នោះ គេ​ស្រលាញ់​អ្នក​ពិត គេ​ពុំ​បាន​គិត​តែ​ពី​អារម្មណ៍​ត្រូវការ​របស់​គេ​ទេ ផ្ទុយ​ទៅ​វិញ​គេ​នឹង​សួរនាំ​អ្នក​ត្រឹមត្រូវ ថា​អាច​បន្ត​ឬ​អត់ ព្រោះ​គេ​គោរព​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក និង​បារម្ភ​ពី​ភាព​អស់​កម្លាំង​របស់​អ្នក។ ២)…

ប្លែកៗ

យំ​ឲ្យ​មាន​ន័យ យំ​ឲ្យ​ចំណេញ! អ្នក​ជំនាញ​ថា យំ​ចន្លោះ​ម៉ោង ៧-១០ យប់ អាច​សម្រក​ទម្ងន់​បាន​ល្អ​បំផុត

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​យំ​ក៏​អាច​នាំ​ផល​ល្អ​ជា​ច្រើន​ដល់​រាងកាយ​មនុស្ស​យើង​ផង​ដែរ ហើយ​រួម​បញ្ចូល​ទាំង​ការ​សម្រក​ទម្ងន់​ថែម​ទៀត។ យ៉ាង​ណា​អ្នក​ក៏​ត្រូវ​យំ​ឲ្យ​ត្រូវ​តាម​បែបបទ​របស់​គេ​ដែរ៖ ហេតុអ្វី​អ្នក​យំ? ហេតុផល​នៃ​ការ​យំ ការ​ស្រក់​ទឹក​ភ្នែក ​វា​មាន​មូលហេតុ​ច្រើន​ផ្សេង​ពី​គ្នា ខ្លះ​ទៅ​ដោយសារ​រឿង​រំភើប​ចិត្ត ខ្លះ​ទៅ​ពិបាក​ចិត្ត ខ្លះ​ទៅ​ធូលី​ចូល​ភ្នែក ដែល​នាំ​ឲ្យ​ភ្នែក​កើត​មាន​សំណើម​និង​រអិល​គ្រាប់​ភ្នែក​នៅ​កំឡុង​ពេល​យំ។ ការ​យំ​ជួយ​ឲ្យ​ស្រក​ទម្ងន់? តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត​បង្ហាញ​ថា ​ក្នុង​មួយ​ជីវិត​មនុស្ស ជា​ទូទៅ​អ្នក​យំ​ប្រហែល ៦២ លីត្រ​នៃ​ទឹក​ភ្នែក។ ការ​យំ​អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន ក៏​ដោយសារ​តែ​ក្រពេញ Adrenal បាន​បញ្ចេញ​អរម៉ូន Cortisol ជា​អរម៉ូន​ជួយ​រាងកាយ​ប្រឆាំង​នឹង​ភាព​តានតឹង​ធ្វើ​ឲ្យ​អារម្មណ៍​មាន​តុល្យភាព ហើយ​វា​ក៏​មាន​ឥទ្ធិពល​ជួយ​រំលាយ​ជាតិ​ស្ករ​និង​ខ្លាញ់​សម្រាប់​ផ្តល់​ថាមពល​រាងកាយ​ផង​ដែរ។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ​នៅ​ពេល​អរម៉ូន ACTH មាន​ការ​បញ្ចេញ​មក វា​នាំ​ឲ្យ​ជាតិ​ខ្លាញ់​ក៏​ត្រូវ​បាន​រំលាយ ហើយ​ជៀសវាង​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​លើស។ មាន​ភស្តុតាង​បង្ហាញ​ថា…

ប្លែកៗ

ចាស់​ជាង​វ័យ​មិន​ដឹង​ខ្លួន បើ​អ្នក​នៅ​បន្ត​ទទួល​ទាន​ទឹក​ ដោយ​ខុស​របៀប​ទាំង ៥ នេះ

ទឹក​គឺ​ជា​របស់​ដែល​សំខាន់ ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស​យើង ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​សុទ្ធ​តែ​ការ​ទទួល​ទាន​ទឹក អាច​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ទាំង​អស់​នោះ​ដែរ។ ក្នុង​ការ​អនុវត្ត​ខុស​របៀប​ទាំង ៥ ខាង​ក្រោម វា​មាន​តែ​បង្ក​ផល​ប៉ះពាល់​ទៅ​វិញ ហើយ​អាច​បណ្តាល​ឲ្យ​អ្នក​ឆាប់​ចាស់​ជាង​វ័យ ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ដែល​ចូលចិត្ត​ចូល​គេង​យប់​ជ្រៅ​ទៅ​ទៀត៖ ៥) ការ​ផឹក​ទឹក​តិច​ពេក រាងកាយ​មនុស្ស​យើង​ភាគ​ច្រើន អាច​ដំណើរការ​ទៅ​បាន​ក៏​ដោយសារ​ទឹក ព្រោះ​សរីរាង្គ​ជា​ច្រើន​ត្រូវ​ការ​ទឹក​ជា​ចាំ​បាច់។ ទោះ​ជា​យ៉ាងណា​ប្រសិន​មនុស្ស​ជា​ច្រើន​មិន​សូវ​ចូលចិត្ត​ទទួល​ទាន​ទឹក ហើយ​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក នោះ​ការ​បន្ត​រយៈ​ពេល​យូរ អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ស្លេក មិន​ភ្លឺ ហើយ​នាំ​ឲ្យ​ឆាប់​ចាស់​ជាង​វ័យ​ដោយ​មិន​ដឹង​ខ្លួន។ ៤) ការ​ផឹក​ទឹក​លឿន​ពេក ជា​ធម្មតា​​នៅ​ពេល​យើង​មាន​អារម្មណ៍​ស្រេក​ទឹក យើង​សម្រុក​ផឹក​យកៗ​លឿន​ពេក នោះ​វា​នឹង​ប៉ះពាល់​ជា​ខ្លាំង​ដល់​លំពែង និង​ក្រពះ ហើយ​ធ្វើ​ឲ្យ​ខូច​មុខងារ​រំលាយ​អាហារ និង​ការ​ស្រូប​យក​របស់​ក្រពះ ពោះវៀន។ ហេតុ​នេះ​ហើយ​ទើប​គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​អ្នក​មិន​គួរ​ផឹក​ទឹក​លឿន​ពេក​ទេ…

ប្លែកៗ

ដល់​ពេល​ត្រូវ​ផ្លាស់ប្ដូរ! ផ្នែក​ទាំង ៦ ​នេះ​លើ​រាងកាយ ​អ្នក​កំពុង​សម្អាត​ខុស​របៀប​ហើយ

ក្រោយ​បញ្ចេញ​សកម្មភាព​ពេញ​មួយ​ថ្ងៃ ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជា​ច្រើន អ្នក​តែងតែ​ប្រឡាក់​ជាប់​នូវ​មេរោគ និង​បាក់តេរី​តូចៗ​មក​លើ​ដង​ខ្លួន ហើយ​មាន​តែ​ការ​ងូត​ទឹក​ទេ គឺ​អាច​សម្អាត​វា​បាន​ល្អ។ យ៉ាង​ណា​វា​ក៏​ទាមទារ​ឲ្យ​អ្នក​ដឹង​ពី​របៀប​សម្អាត​ដោយ​ត្រឹមត្រូវ​ដែរ បែប​នេះ​យើង​ធ្វើ​ការ​ចែករំលែក​នូវ​ចំណុច ៦ លើ​រាងកាយ ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ដឹង និង​ប្រហែល​ជា​សម្អាត​មិន​បាន​ត្រឹមត្រូវ​ឡើយ៖ ៦) ផ្នែក​ប្រអប់​ជើង មនុស្ស​ភាគ​ច្រើន​គិត​ថា​ឲ្យ​តែ​ទឹក​ឬ​ជាតិ​សាប៊ូ​ដែល​ហូរ​ពី​ផ្នែក​ខាង​លើ​មក​ក្រោម នោះ​ផ្នែក​ប្រអប់​ជើង​គឺ​វា​នឹង​ត្រូវ​បាន​សម្អាត​ហើយ។ តាម​ពិត​ទៅ​គឺ​អត់​ទេ ហើយ​ចំពោះ​អ្នក​ដែល​និយម​ពាក់​ស្បែក​ជើង​ប្រភេទ​ផ្ទាត់ ឬ​ស្បែក​ជើង​ដែល​មិន​ប្រើប្រាស់​ស្រោម​ជើង​ទៀត​នោះ គឺ​អាច​ប្រមូល​ផ្តុំ​ទៅ​ដោយ​បាក់តេរី​ជា​ច្រើន។ ហេតុ​នេះ​អ្នក​ត្រូវ​តែ​ប្រើប្រាស់​ទឹក​សាប៊ូ​មក​ដុះ​សម្អាត​ទាំង​អស់ មិន​ថា​តែ​ផ្នែក​ក​ជើង ឬ​បាត​ជើង​នោះ​ឡើយ។ ៥) ផ្នែក​ខាង​ក្រោយ​នៃ​ក ជា​ពិសេស​សម្រាប់​ស្រីៗ​ដែល​មាន​សក់​វែង ហើយ​ឧស្សាហ៍​ធ្វើ​លំហាត់ប្រាណ គឺ​មិន​ត្រូវ​ចន្លោះ​ចំណុច​ទី ៥ នេះ​ឡើយ។ ផ្នែក​កញ្ចឹង​ក មនុស្ស​ជា​ច្រើន​បាន​ចន្លោះ​…

ប្លែកៗ

កម្ចាត់​ស្នាម​ស្រអាប់ ជួយ​ឲ្យ​ក្លៀក​ភ្លឺ​រលោង ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​សាមញ្ញ ៤ នេះ

ស្បែក​ក្លៀក​ខ្មៅ ស្រអាប់​មិន​ភ្លឺ​រលោង ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ស្រ្តី​បាត់បង់​ភាព​ជឿជាក់ និង​មិន​ហ៊ាន​ស្លៀក​អាវ​ដៃ​ខ្លី ឬ​អាវ​វៀល​ក្លៀក។ តែ​យ៉ាង​ណា​ជាមួយ​វិធី​សាមញ្ញ​ខាង​ក្រោម ៤ Knongsrok សូម​ចែករំលែក​ឲ្យ​អ្នក​យក​ទៅ​អនុវត្ត គឺ​អាច​ទទួល​បាន​ប្រសិទ្ធភាព ហើយ​មិន​ពិបាក​នោះ​ទេ៖ ៤) ការ​ប្រើប្រាស់​ក្រូចឆ្មារ​និង​អំបិល អ្នក​ត្រូវ​កាត់​ក្រូចឆ្មារ​មួយ​ចំហៀង ហើយ​ជ្រលក់​វា​ជាមួយ​អំបិល​ដែល​នៅ​ល្អ ហើយ​យក​វា​មក​ត្រដុស​ថ្នមៗ​លើ​ស្បែក​ក្លៀក រយៈ​ពេល ៣ នាទី​សឹម​លាង​ទឹក​ចេញ។ ឬ​វិធី​ម្យ៉ាង​ទៀត​អ្នក​អាច​លាយ​អំបិល ១ ស្លាប​ព្រា​បាយ​ជាមួយ​ទឹក​ក្រូចឆ្មា​ស្រស់​កន្លះ​ស្លាប​ព្រា​បាយ ហើយ​លាប​វា​ត្រង់​ក្លៀក រួច​រង់ចាំ​ប្រហែល ១០ នាទី​បន្ទាប់​មក​លាង​សម្អាត​ជាមួយ​ទឹក ៣) ប្រើប្រាស់​ម្សៅ Baking Soda ម្សៅ​ដែល​គេ​យក​ទៅ​ដុត​នំ ឬ​យើង​ហៅ​ថា…

ប្លែកៗ

ចង់បានមុខក្មេងជាងវ័យ រៀងរាល់ព្រឹកគួរទម្លាប់ទទួលទានភេសជ្ជៈ ៦ ប្រភេទនេះ

សម្រាប់​អ្នក​ដែល​ចង់​ទទួល​បាន​សុខភាព​ល្អ សម្រស់​ក្មេង​ជាង​វ័យ មុខ​មិន​ចាស់​ជាង​អាយុ រៀងរាល់​ព្រឹក​គួរ​តែ​ទម្លាប់​ទទួល​ទាន​មួយ​ឬ​ពីរ​ក្នុង​ចំណោម​ភេសជ្ជៈ​ទាំង ៦ ប្រភេទ​នៅ​ខាង​ក្រោម៖ ៦) តែ​ឈើ​យីហ៊ុប នៅ​ពេល​ព្រឹក​ប្រសិន​អ្នក​បាន​ទទួល​ទាន​តែ​ឈើ​យីហ៊ុប​មួយ​ពែង នោះ​នឹង​មាន​អត្ថប្រយោជន៍​ជា​ច្រើន មិន​ថា​តែ​សម្រាប់​ប្រព័ន្ធ​រំលាយអាហារ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អង់ទីប៊ីយ៉ូទីក។ ជាង​នេះ​វា​ក៏​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង​ជួយ​ឲ្យ​បង្ការ​រាងកាយ​មិន​ឲ្យ​ចាស់​ជាង​វ័យ​ផង​ដែរ។ ៥) ទឹក ទឹក​ជា​របស់​ចាំបាច់​ដែល​អ្នក​ទទួល​ទាន​នៅ​ពេល​ព្រឹក ព្រោះ​វា​អាច​លុបបំបាត់​ជា​ពុល និង​រក្សា​សំណើម​ក្នុង​ខ្លួន។ អ្នក​គួរ​តែ​ផឹក​ឲ្យ​បាន ១-២ ពែង​ក្រោយ​ក្រោក​ពី​ដំណេក ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ទៅ​បាន​ល្អ និង​មិន​មាន​បញ្ហា​ទល់​លាមក។ ៤) ទឹក​ផ្លែឈើ ជា​ភេសជ្ជៈ​ដែល​អ្នក​អាច​ប្រើប្រាស់​ជំនួស​ទឹក​បាន​នៅ​ពេល​ព្រឹក ហើយ​អ្នក​ក៏​អាច​បន្ថែម​នូវ​ចំណិត​ក្រូច​ឆ្មា ត្រសក់​ពី​លើ​នោះ​ដើម្បី​ទទួល​បាន​វីតាមីន​បន្ថែម​ទៀត។ អ្នក​ក៏​អាច​យក​ក្រូច​ឆ្មា​ទៅ​លាយ​នឹង​ក្តៅ​អ៊ុនៗ​ដើម្បី​ទទួល​បាន​វីតាមីន ដែល​ជួយ​បង្កើន​ភាព​សាំ​ក្នុង​ខ្លួន​ដូច​គ្នា។…

ប្លែកៗ

អ្នក​ផ្សេង​អាច​ល្អ​ដល់​សុខភាព តែ​មនុស្ស ៥ ប្រភេទ​នេះ​មិន​គួរ​ទទួល​ទាន​ផ្លែ​បឺរ​ដាច់​ខាត

ផ្លែ​បឺរ​មាន​ជីវជាតិ​សំខាន់​ជា​ច្រើន​សម្រាប់​រាងកាយ ដោយ​មាន​ដូច​ជា​វីតាមីន C, E, K និង B6 ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម ប៉ូតាស្យូម បេតាខារ៉ូទីន និង​អាស៊ីតខ្លាញ់​អូមេហ្គា ៣ សុទ្ធ​សឹង​ល្អ​សម្រាប់​សុខភាព។ យ៉ាង​ណា​សម្រាប់​មនុស្ស​ ៥ ប្រភេទ​នេះ អ្នក​គួរ​តែ​និយាយ​ថា​ “ទេ” ចំពោះ​ការ​ទទួល​ទាន​ផ្លែ​បឺរ​ឬ​ទឹក​បឺរ​ក្រឡុក៖ ៥) មនុស្ស​ដែល​មាន​ប្រតិកម្ម​អាលែហ្សី (Hypersensitivity) មនុស្ស​ដែល​ងាយ​អាលែហ្សី​នឹង​របស់​អ្វី​មួយ គឺ​ងាយ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ទៅ​លើ​ស្បែក ឬ​នាំ​ឲ្យ​ក្អួត​លឿន​បំផុត ប្រសិន​ទទួល​ទាន​ផ្លែ​បឺរ​ច្រើន​ពេក។ អ្នក​នឹង​ចាប់ផ្តើម​ចេញ​កន្ទួល​រមាស់​ក្រហម​នៅ​លើ​ស្បែក ហើយ​ក៏​អាច​ឈាន​ទៅ​ដល់​ការ​រមាស់​ឬ​ហើម​អណ្តាត​ផង​ដែរ។ ៤) អ្នក​ជំងឺ​ថ្លើម អ្នក​ដែល​មាន​ជំងឺ​ថ្លើម ក៏​មិន​គួរ​ទទួល​ទាន​ដែរ…