គេហទំព័រ KNONGSROK

ប្លែកៗ

ដូច​កំពុង​បន្ថយ​អាយុ​ជីវិត​ខ្លួន​ឯង! នេះ​កំហុស ៥ ដែល​អ្នក​មិន​គួរ​ធ្វើ ពេល​ងូត​ទឹក

មនុស្ស​ជា​ច្រើន​គិត​ថា​សកម្មភាព​នៃ​ការ​ងូត​ទឹក​គឺ​សាមញ្ញ ហើយ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​គិតគូរ​ច្រើន​នោះ​ទេ តែ​ការ​ពិត​ទៅ វា​មាន​ចំណុច​ខ្លះ ដែល​ល្អ ខ្លះ​ក៏​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​អាយុជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ។ ខាង​ក្រោម Knongsrok បង្ហាញ​កំហុស ៥ ដែល​អ្នក​គួរ​ជៀសវាង៖ ៥) ងូត​ទឹក​យូរ​ពេក មនុស្ស​ជា​ច្រើន​ចូលចិត្ត​នៅ​ត្រាំ​ទឹក​ដើម្បី​បន្ធូរ​អារម្មណ៍ ប៉ុន្តែ​បើ​អ្នក​ចាយ​ពេល​ត្រាំ​ទឹក​ដល់ ១-២ ម៉ោង នោះ​នឹង​បណ្តាល​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ទៅ​វិញ​ទេ។ ល្អ​បំផុត​គួរ​តែ​កំណត់​ពេលវេលា​ត្រឹម ៣០ នាទី​គឺ​យូរ​បំផុត​ហើយ។ ៤) ងូត​ទឹក​ភ្លាមៗ បន្ទាប់​ពី​ហាត់ប្រាណ បន្ទាប់​ពី​ហាត់ប្រាណ​ហើយ រាងកាយ​តែងតែ​បែក​ញើស​និង​ក្តៅ នេះ​ធ្វើ​ឲ្យ​ជា​មនុស្ស​ជា​ច្រើន​ចង់​ងូត​ទឹក​សម្អាត​រាងកាយ​ភ្លាមៗ។ ទោះ​យ៉ាង​ណា​ការ​ធ្វើ​បែប​នេះ វា​នឹង​ធ្វើ​ឲ្យ​ខ្យល់​ត្រជាក់​ជ្រាប​ចូល​តាម​រន្ធ​ញើស ហើយ​កាត់​បន្ថយ​ដំណើរការ​នៃ​សរីរាង្គ​ខ្លះ​ក្នុង​រាងកាយ និង​ធ្វើ​ឲ្យ​ភាព​សុាំ​ចុះ​ខ្សោយ។ មួយ​ផ្សេង​ទៀត​​អ្នក​ក៏​អាច​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ផង​ដែរ…

ប្លែកៗ

របស់​ល្វីង ២ ត្រូវ​លូក​ឲ្យ​ច្រើន ហើយ​របស់​ផ្អែម ៣ ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ បើ​ចង់​បាន​អាយុ​វែង

ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​ជា​ច្រើន​ដល់​រាងកាយ និង​ការពារ​ថ្លើម​របស់​អ្នក អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​សម្រាប់​អាហារ​ខាង​ក្រោម​ទាំង ៥ មាន ២ ដែល​យើង​ណែនាំ​ឲ្យ​ទទួល​ទាន​ច្រើន និង ៣ ត្រូវ​ជៀសវាង៖ ១) ម្រះ ផ្លែ​ម្រះ​មាន​រសជាតិ​ល្វីង ចត់ តែ​ទោះ​យ៉ាង​ណា​វា​សម្បូរ​ទៅ​ដោយ​វីតាមីន រ៉ែ និង​ផ្តល់​នូវ​ជាតិ​សរសៃ​ច្រើន ហើយ​វា​ក៏​ល្អ​សម្រាប់​ថ្លើម​ផង​ដែរ និង​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​កម្រិត​នៃ​អង់ស៊ី ក៏​ដូច​ជា​ការ​រលាក​ថ្លើម AST និង ALT។ វា​ក៏​អាច​កាត់​បន្ថយ​កម្រិត​ប៊ីលីរុយប៊ីន​នៅ​ក្នុង​ឈាម​ផង​ដែរ ដោយ​ជា​ទូទៅ​ការ​កើន​ឡើង​កម្រិត​ប៊ីលីរុយបីន​ខ្ពស់ អាច​ធ្វើ​ឲ្យ​ថ្លើម​ខ្សោយ និង​ប្រព័ន្ធ​ទឹក​ប្រមាត់​អាច​ត្រូវ​បាន​រារាំង។ ២) គីនឆាយ របស់​នេះ​មាន​ជាតិ​ល្វីង​បន្តិច តែ​សម្បូរ​ទៅ​ដោយ​វីតាមីន…

ប្លែកៗ

ក្រោក​ពី​គេង​ភ្លាម កុំ​លូក​ភេសជ្ជៈ ៣ នេះ​ឲ្យ​សោះ ប្រយ័ត្ន​ចាស់​ទៅ​ខ្សោយ​តម្រង​នោម

នៅ​ពេល​ព្រឹក​បន្ទាប់​ពេល​ក្រោក​ពី​គេង អ្នក​គួរ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ១ កែវ ​ដើម្បី​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ ហើយ​ត្រូវ​ជៀសវាង​ការ​ទទួល​ទាន​ភេសជ្ជៈ​ខាង​ក្រោម ៣ នេះ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ខ្សោយ​ក្រលៀន ឬ​ខ្សោយ​តម្រង​នោម ក៏​ដូច​ជា​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត៖ ៣) ទឹក​អំបិល មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ការ​ខ្ពុរ​មាត់​ជាមួយ​ទឹក​អំបិល​នៅ​ពេល​ព្រឹក អាច​ជួយ​សម្លាប់​បាក់តេរី ការពារ​ជំងឺ តែ​អ្នក​មិន​បាន​ដឹង​នោះ​ទេ ថា​ទម្លាប់​បែប​នេះ វា​បណ្តាល​ឲ្យ​មាត់​ស្ងួត និង​ខ្សោះ​ជាតិ​ទឹក​ពី​ខ្លួន។ តាម​ពិត​ទៅ ការ​ទទួល​ទាន និង​ខ្ពុរ​ទឹក​អំបិល​នៅ​ពេល​ពោះ​ទទេ គឺ​មិន​ល្អ​នោះ​ទេ ហើយ​វា​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​ទៀត​ផង។ ដោយសារ​តែ​ពេល​យើង​សម្រាក​អស់​មួយ​យប់ ឈាម​ច្រើន​តែ​ស្ថាន​នៅ​សភាព​ក្រាស់ ដូច្នេះ​ងាយ​នឹង​បង្កើន​សម្ពាធ​ឈាម ពោល​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម សរសៃឈាម​បេះដូង និង​ខួរក្បាល​ស្រាប់។​…

ប្លែកៗ

ខ្ទឹម​ស​ផ្តល់​ប្រយោជន៍​ច្រើន តែ​មនុស្ស ៣ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ដាច់​ខាត

ខ្ទឹម​ស គឺ​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ល្អ​ច្រើន​ចំពោះ​សុខភាព ដោយ​ជា​ទូទៅ​ខ្ទឹម​ស ១០០ ក្រាម មាន​ប្រូតេអ៊ីន ៦,៣៦ ក្រាម កាបូអ៊ីដ្រាត ៣៣ ក្រាម កាឡូរី​និង​សារធាតុ​ចិញ្ចឹម​ដូច​ជា​វីតាមីន B, កាល់ស្យូម ម៉ាញេសូម​ជា​ដើម ១៥០ ក្រាម។ ជា​ពិសេស​វា​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី ប្រឆាំង​ការ​រលាក​ផង​ដែរ។ ការ​ទទួល​ទាន​ខ្ទឹម​ស ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​គឺ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ផ្តាសាយ និង​ការ​ឆ្លង​មេរោគ​មួយ​ចំនួន តែ​សម្រាប់​មនុស្ស​ខាង​ក្រោម ៣ ប្រភេទ​នេះ មិន​គួរ​ទទួល​ទាន​ខ្ទឹម​ស​ឡើយ៖ ១) អ្នក​មាន​ជំងឺ​ភ្នែក ដោយសារ​ខ្ទឹម​ស​មាន​សារធាតុ​ផ្សំ ដែល​ធ្វើ​ឲ្យ​រលាក​ភ្នាស​រំអិល​និង​ជាលិកា​ភ្ជាប់​នៃ​ភ្នែក ដូច្នេះ​អ្នក​មាន​ជំងឺ​ឈឺ​ភ្នែក គួរ​កំណត់​ការ​ទទួល​ទាន​វា​នៅ​បរិមាណ​ទាប​បំផុត។…

ប្លែកៗ

មនុស្ស​ស្រី​ស្រករ ៣០-៤០ ឆ្នាំ បើ​មាន​របស់ ៣ នេះ​តូច ១ នេះ​ស្ដើង ច្រើន​តែ​អាយុ​វែង

មនុស្ស​ស្រី​ដែល​មាន​អាយុ​ចូល​ខ្ទង់ ៣០ ទៅ ៤០ ឆ្នាំ ប្រសិន​រាងកាយ​របស់​ពួក​នាង អាច​មាន​ទំហំ ៣ នេះ​តូច ហើយ​ ១ នេះ​ស្ដើង មិន​ត្រឹម​តែ​មើល​ទៅ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​មាន​សុខភាព​ល្អ​ណាស់​ដែរ ហើយ​អាច​រស់នៅ​ដោយ​មាន​អាយុ​វែង​ទៀត​ផង៖ ៤) ដើម​ទ្រូង​តូច មនុស្ស​ស្រី​ដែល​មាន​ទ្រូង​តូច គឺ​ស្រស់​ស្អាត​បែប​ម្យ៉ាង ហើយ​កុំ​មាន​អារម្មណ៍​ខ្មាសអៀន​អី ព្រោះ​វា​ក៏​ជា​ទាក់ទាញ​បុរស​ជា​ច្រើន​ផង​ដែរ។ អ្វី​ដែល​សំខាន់​នោះ ដើម​ទ្រូង​តូច គឺ​ជា​សញ្ញា​សុខភាព​ល្អ​ទៅ​វិញ​ទេ ព្រោះ​យោង​តាម​ការ​ស្រាវជ្រាវ អ្នក​ដែល​មាន​ដើម​ទ្រូង​ធំ គឺ​ងាយ​នឹង​កើត​ជំងឺ​ខួរឆ្អឹង​ខ្នង បញ្ហា​ចង្កេះ និង​ស្មា។ ៣) ក្បាល​ពោះ​តូច នៅ​ពេល​ឈាន​ដល់​វ័យ…

ប្លែកៗ

បើ​ចេញ​សញ្ញា ៣ លើ​ដៃ​នោះ​ជាតិ​ស្ករ​ឡើង​ខ្ពស់​ហើយ ប្រញាប់​រត់​រក​ផ្លែ​ឈើ ៤ នេះ​ជា​បន្ទាន់

ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន​ដល់​សុខភាព​រាងកាយ​ទាំង​មូល។​ ដោយ​ឡែក​អ្នក​អាច​សម្គាល់​មើល​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ តាម​រយៈ​សញ្ញា ៣ ដែល​លេច​ចេញ​លើ​ដៃ​ដូច​ខាង​ក្រោម៖ ៣) កន្ទួល​ក្រហម​លើ​ដៃ ជា​ទូទៅ​វា​តែងតែ​លេច​ឡើង​នៅ​ពេល​ស្បែក​ដៃ​ប៉ះ​នឹង​ការ​រលាក ឬ​សត្វ​ល្អិត​ខាំ ប៉ុន្តែ​វា​ក៏​នឹង​បាត់​ទៅ​វិញ ២-៣ ម៉ោង​ក្រោយ។ យ៉ាង​ណា​វា​ឡើង​ញឹកញាប់​រាប់​ម៉ោង នោះ​ជា​សញ្ញា​បង្ហាញ​ពី​ការ​បាត់បង់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅ​វិញ។ ២) ស្ពឹក​ម្រាម​ដៃ មនុស្ស​វ័យ​កណ្តាល​និង​ចំណាស់​ភាគ​ច្រើន​តែង​ជួប ហើយ​ការ​ស្ពឹក​ម្រាម​ដៃ​នេះ ពេល​ខ្លះ​វា​រាល​ដល់​ដៃ​មក​ផ្នែក​ខាង​លើ​ទៀត​ក៏​មាន។ បើ​ឧស្សាហ៍​កើត​ឡើង​ញឹកញាប់ នោះ​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ។ ១) ពង​បើក​លើ​ដៃ បើ​គ្មាន​ការ​រលាក ឬ​ទៅ​ប៉ះ​ទង្គិច​អ្វី​ផង តែ​មាន​ពង​បែក​សុខៗ​ឡើង​មក​លើ​ដៃ នោះ​ជា​សញ្ញា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​ជា​ធម្មតា​វា​មិន​បង្ក​ឲ្យ​អ្នក​រមាស់ ឬ​ឈឺ​ចាប់​អ្វី​នោះ​ទេ។ ខាង​ក្រោម​ផ្លែ​ឈើ ៤…

ប្លែកៗ

ក្រូចឆ្មាលាយ​ទឹកក្ដៅឧណ្ហ៍ៗ​មាន​ប្រយោជន៍​ច្រើន​ណាស់ តែ​បើ​ផឹក​ខុស​ ៥ របៀប​នេះ ដឹង​តែ​យ៉ាប់​ហើយ

មនុស្ស​ជា​ច្រើន​បាន​ដឹង​រួច​ហើយ ថា​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ លាយ​ជាមួយ​ក្រូចឆ្មារ​ដែល​មាន​ជាតិ​ជូរ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព។ យ៉ាង​ណា​អ្នក​ត្រូវ​ដឹង​ថា របៀប​នៃ​ការ​ទទួល​ទាន ៥ ខាង​ក្រោម គឺ​ជា​កំហុស​ដែល​ត្រូវ​ជៀសវាង ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ៖ ៥) អ្នក​ជំងឺ​មាន​រាងកាយ​ត្រជាក់ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ប្រសិន​អ្នក​ជំងឺ​មាន​រាងកាយ​ត្រជាក់​ខ្លាំង អ្នក​មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក ព្រោះ​អាច​នាំ​ឲ្យ​ជំងឺ​ឬ​សភាព​រាងកាយ​កាន់​តែ​ទ្រុឌទ្រោម​ទៅ។ ឧទាហរណ៍៖ អ្នក​ជំងឺ​ស្ទាប​ខ្លួន​ទៅ​ត្រជាក់​ស្រិប អស់​កម្លាំង ត្រជាក់​ចុង​សន្លាក់​ម្រាម​ដៃ​ម្រាម​ជើង គឺ​ដាច់​ខាត​មិន​ត្រូវ​ទទួល​ទាន​វា​ឡើយ។ ៤) ការ​លាយ​ទឹក​ក្រូច​ឆ្មា​ជាមួយ​ទឹក​ក្តៅ​ពេក ការ​ទទួល​ទាន​ទឹក​ក្រូចឆ្មា​ដែឡ​ក្តៅ​ខ្លាំង​ពេក វា​នឹង​បំផ្លាញ​អង់ហ្សីម​ដែល​មាន​ប្រយោជន៍​នៅ​ក្នុង​ក្រូចឆ្មារ នាំ​ឲ្យ​បាត់បង់​តម្លៃ​នៃ​អាហារូបត្ថម្ភ​របស់​វា។ យក​ល្អ​គួរ​តែ​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ដែល​មាន​សីតុណ្ហភាព​ក្តៅ​ល្មម ពោល​កុំ​ក្តៅ​ដូច​ទឹក​កំពុង​ពុះ។ ៣) ផឹក​ពេល​ពោះ​ទទេ ទឹក​ក្រូចឆ្មារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ណាស់…

ប្លែកៗ

រូបមន្ត​នារី​ជប៉ុន៖ របៀប​ទទួល​ទាន​ទឹក​សណ្ដែក ១ អាទិត្យ​ស្រក ៣ គីឡូ

មក​សាកល្បង​វិធី​សម្រក​ទម្ងន់​ដ៏​ងាយ​មួយ​នេះ ពី​ជនជាតិ​ជប៉ុន គឺ​អាច​ឲ្យ​អ្នក​ទម្ងន់​រាងកាយ​ដោយ​មិន​ដឹង​ខ្លួន ត្រឹម​តែ​ការ​ប្រើប្រាស់​ទឹក​សណ្តែក។ តើ​ធ្វើ​ដូចម្តេច​ដើម្បី​សម្រក​ទម្ងន់​ដោយ​ការ​ទទួល​ទាន​ទឹក​សណ្តែក? ទឹក​សណ្តែក​មាន​គ្រឿង​ផ្សំ ដែល​ល្អ​សម្រាប់​សុខភាព​ ហើយ​មាន​ជាតិ​ខ្លាញ់​ទាប។ ការ​អនុវត្ត​គឺ​ងាយ ចាប់​ពី​ថ្ងៃ​ដំបូង ដល់​ថ្ងៃ​ទី ៧ មុន​រៀងរាល់​ទទួល​ទាន​អាហារ​ប្រចាំ​ពេល​នីមួយៗ អ្នក​ត្រូវ​ទទួល​ទាន​ទឹក​សណ្តែក ២០០ ម.ល ដោយ​វា​អាច​បន្ថែម​ប្រូតេអ៊ីន ជួយ​ដល់​ចលនា​ក្រពះពោះវៀន ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត មិន​សូវ​ឃ្លាន។ ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី ក្នុង​កំឡុង​ពេល​មក​រដូវ​ក៏​អាច​ទទួល​ទាន​បាន​ដែរ ហើយ​វា​នឹង​ជួយ​ឲ្យ​ការ​សម្រក​ទម្ងន់​កាន់​តែ​មាន​ប្រសិទ្ធភាព។ ដោយ​តាម​អ្នក​សាកល្បង​ភាគ​ច្រើន​បង្ហើប​ថា អាច​ស្រក ៣ គីឡូក្រាម​ឯ​ណោះ។ គោលការណ៍​សំខាន់​មួយ​ទៀត ក្រៅ​ពី​ការ​ទទួល​ទាន​ទឹកសណ្តែក​ជា​ប្រចាំ ៣ ពេល អ្នក​ក៏​ត្រូវ​ទទួល​ទាន​ទឹក​នៅ​កម្រិត​មធ្យម​ដែល​ល្អ​សម្រាប់​សុខភាព​បាន​ហើយ…

ប្លែកៗ

លែង​បារម្ភ​មុន​កប់​ក្រោម​ស្បែក ប្រើ​តែ​វិធី​សាមញ្ញ ៣ អាច​ឃើញ​ប្រសិទ្ធភាព​ពិតៗ

មុន​កប់​ក្រោម​ស្បែក ជា​ទូទៅ​វា​ពិបាក​នឹង​ព្យាបាល​ជាង​ប្រភេទ​មុន​ដទៃ ដែល​វា​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​ទាំង​មូល មើល​ទៅ​ឃើញ​ស្បែក​យើង​រាង​រដុបៗ ដ្បិត​វា​មិន​សូវ​ឈឺ​ចាប់ តែ​វា​ពិបាក​នឹង​ព្យាបាល​ខ្លាំង​ណាស់ បើ​យើង​ចេះ​តែ​បណ្តែតបណ្តោយ។ ការ​កើត​មុន​កប់​ក្រោម​ស្បែក ច្រើន​តែ​ឆ្លង​ពី​បាក់តេរី​ដែល​មក​ទំ​លើ​មុខ ពោល​មិន​មែន​តែ​ដៃ​របស់​យើង​មួយ​មុខ​ទេ ទៀត​សោត​មាន​របស់របរ​ផ្សេង​ទៀត​ដូច​ជា​ម៉ាស អាវ ភួយ ខ្នើយ ក៏​មាន​បាក់តេរី​បង្ក​ឲ្យ​កើត​មុន​បាន​ផង​ដែរ។ មួយ​ផ្សេង​ទៀត​គឺ​ការ​ទទួល​ទាន​អាហារ​មិន​ទៀងទាត់ អ្នក​រំលង​អាហារ​ញឹកញាប់ ក៏​ធ្វើ​រាងកាយ និង​ស្បែក​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​គ្រប់គ្រាន់។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​វិធី​ព្យាបាល​សាមញ្ញ ៣ ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​បាន។ ១) ការ​ស្ទីម​ជាមួយ​តែ​បៃតង អ្នក​យក​ស្លឹក​តែ​បៃតង​មក​លាង ហើយ​ដាំ​ឲ្យ​ពុះ​ជាមួយ​ទឹក លាង​មុខ​របស់​អ្នក​ជាមួយ​ទឹក​ធម្មតា​សិន រួច​ស្ទីម​មុខ​រយៈ​ពេល ១៥ នាទី​ជាមួយ​តែ​បៃតង​ដែល​មាន​ដាំ​ពុះ…

ប្លែកៗ

ចង់​ពង្រឹង​ការ​ចងចាំ ខួរក្បាល​ដំណើរការ​ល្អ នេះ​អាហារ ៤ អ្នក​មិន​ត្រូវ​មើល​រំលង​ទេ

អាហារ​ទាំង ៤ ខាង​ក្រោម​នេះ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ពង្រឹង​ការ​ចងចាំ មិន​ថា​តែ​សម្រាប់​ក្មេង​តូចៗ ក៏​ដូច​ជា​មនុស្ស​ធំ​ទាំង​ឡាយ។ អ្នក​គួរ​តែ​បន្ថែម​វា​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ប្រសិន​ជា​អាច៖ ៤) ត្រី​ យោង​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ឲ្យ​ដឹង​ថា សាច់​ត្រី​ដូច​ជា​ត្រី​សាម៉ុង ត្រី​ធូណា មាន​ផ្ទុក​ខ្លាញ់​ល្អ​ច្រើន ដែល​ល្អ​បំផុត​សម្រាប់​ខួរក្បាល ហើយ​អាស៊ីដខ្លាញ់​អូមេហ្គា ៣ វីតាមីន B ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក៏​សុទ្ធ​តែ​មាន​នៅ​ក្នុង​នោះ​ផង​ដែរ។ ៣) ផ្កា​ខាត់ណា ផ្កា​ខាត់​ណា​ជា​បន្លែ​ម្យ៉ាង ដែល​ល្អ​បំផុត​សម្រាប់​ជួយ​ពង្រឹង​ការ​ចងចាំ ហើយ​អ្នក​គួរ​ទទួល​ទាន​វា​យ៉ាង​ហោច​ណាស់ ២-៣ ពេល​ក្នុង​មួយ​សប្តាហ៍។ វា​ជា​ប្រភព​វីតាមីន K និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​វីតាមីន​ដែល​រលាយ​ខ្លាញ់​នេះ នឹង​ជួយ​បង្កើត…

ប្លែកៗ

ហេតុផល​ល្អៗ ៥ ដែល​អ្នក​គួរ​ផឹក​ទឹក​ខ្ទឹម​បារាំង​មួយ​កែវ​មុន​ចូល​គេង​រៀងរាល់​យប់

ខ្ទឹម​បារាំង​មិន​ត្រឹម​តែ​ជា​គ្រឿង​ផ្សំ​ កែច្នៃ​នៅ​ក្នុង​ម្ហូប​អាហារ​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជា​ឱសថ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​ផង​ដែរ ប្រសិន​អ្នក​ដឹង​ពី​របៀប​ប្រើប្រាស់​វា​ឲ្យ​ត្រឹម​តាម​ក្បួន។ អ្នក​អាច​ធ្វើ​ទឹក​ខ្ទឹម​បារាំង​សម្រាប់​ទទួល​ទាន​ដោយ​ខ្លួន​ឯង​បាន ព្រោះ​វា​ផ្តល់​ប្រយោជន៍​ធំៗ ៥ សម្រាប់​រាងកាយ។ វិធី​ធ្វើ​គឺ​អ្នក​គ្រាន់​តែ​កាត់​ខ្ទឹម​បារាំង​ជា​ចំណិតៗ ហើយ​ដាក់​ក្នុង​ឆ្នាំង​ដាំ​ទឹក​ពុះ រួច​លើក​មក​ទទួល​ទាន​ដូច​ទឹក​តែ។ ៥) ជួយ​បន្សាប​ជាតិ​ពុល ដោយសារ​រសជាតិ​ហឹរ ក្រពុល​នៃ​ខ្ទឹម​បារាំង ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ចូលចិត្ត​ទទួល​ទាន​ទេ តែ​យ៉ាង​ណា​វា​ល្អ​ខ្លាំង​ណាស់​ក្នុង​ការ​ដើរ​តួ​ជា​អ្នក​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ។ ការ​ទទួល​ទាន​ទឹក​ខ្ទឹម​បារាំង​នៅ​ពេល​យប់ ជួយ​លើក​កម្ពស់​មុខងារ​មេតាប៉ូលីស​ក្នុង​រាងកាយ ដែល​ល្អ​ខ្លាំង​សម្រាប់​សុខភាព។ ៤) ព្យាបាល​ជំងឺ​គ្រុន ពេល​រាងកាយ​ញ័រញាក់ គ្រុន ជា​ពិសេស​នៅ​រដូវ​រងា និង​ស្លឹក​ឈើ​ជ្រុះ វា​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នក​ផ្ដាសាយ និង​ក្អក​ផង​ដែរ។ វា​អាច​ដើរ​តួ​ជា​អ្នក​ព្យាបាល​ជំងឺ​ទាំង​អស់​ខាង​លើ​បាន​ ដោយ​គ្រាន់​តែ​ទទួល​ទាន​ទឹក​ខ្ទឹម​បារាំង​មួយ​កែវ​នៅ​ពេល​យប់។ ខ្ទឹម​បារាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​អាលីស៊ីន ដែល​មាន​ឥទ្ធិពល​សម្លាប់​មេមរោគ…

ប្លែកៗ

នេះ “ម៉ោង​មាស” ដែល​អ្នក​គួរ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ជួយ​មិន​ឲ្យ​ឡើង​ទម្ងន់

Golden Hour ឬ​យើង​និយម​ហៅ​ថា “ម៉ោង​មាស” គឺ​សំដៅ​ទៅ​ពេលវេលា​ដ៏​សក្តិសម​និង​ល្អ​បំផុត ក្នុង​ការ​សម្រេច​ធ្វើ​រឿង​អ្វី​មួយ។ សម្រាប់​ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ដែល​ជា​សកម្មភាព​ប្រចាំ​ថ្ងៃ​ក៏​ជា​រឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មួយ​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ខ្វាយខ្វល់​ពី​ទម្ងន់​រាងកាយ។ ប្រសិន​អ្នក​ចង់​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ ឬ​ចង់​សម្រក​ទម្ងន់​ អ្នក​ត្រូវ​អនុវត្ត​របៀប​ទទួល​ទាន​អាហារ​ពេល​ល្ងាច​តាម​ ៣ ចំណុច​ខាង​ក្រោម៖ ៣) ពេលវេលា​ល្អ​ដែល​គួរ​ទទួល​ទាន មិន​ចេះ​តែ​ទទួល​ទាន​តាម​តែ​ចិត្ត​ចង់​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​នឹង​ចង្វាក់​នៃ​ការ​គេង​របស់​អ្នក។ លើស​ពី​នេះ​បើ​អ្នក​បរិភោគ​យប់​ពេក ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​មិន​បាន​ល្អ ទៅ​ជា​ស្តុក​ខ្លាញ់​លើស​នៅ​ក្នុង​ខ្លួន។ យោង​ទៅ​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ចន្លោះ​ពី​ម៉ោង ៦ ល្ងាច​ទៅ ម៉ោង ៩ យប់។ ម៉ោង​ល្អ​បំផុត (Golden Hour) គឺ…

ប្លែកៗ

ទឹកអប់ជួយមិនបានរហូតទេ បើចង់បានក្លិនក្រអូបធម្មជាតិចេញពីខាងក្នុង ត្រូវទទួលទានរបស់ ៥ យ៉ាងនេះ

ក្លិន​ខ្លួន​គឺ​ជា​ផ្នែក​មួយ​នៃ​មន្តស្នេហ៍​របស់​មនុស្ស ដែល​អាច​ទាក់ទាញ​មនុស្ស​ជុំវិញ​ខ្លួន​ឲ្យ​មក​ចង់​ក្បែរ។ជា​ពិសេស​គឺ​នារីៗ​ការ​ជ្រើសរើស​ប្រើប្រាស់​ទឹកអប់ ដែល​មាន​ក្លិន​ដ៏​ទាក់ទាញ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ យ៉ាង​ណា​បើ​អ្នក​ចង់​ឲ្យ​មាន​ក្លិន​ក្រអូប​ភាយ​ចេញ​ពី​ខាង​ក្នុង​នៃ​ស្បែក ឬ​ចេញ​ពី​ខ្លួន​ប្រៀប​ដូច​ធម្មជាតិ​ផ្តល់​ឲ្យ​គឺ​វា​ពិត​ជា​ពិបាក ប៉ុន្តែ​នៅ​អត្ថបទ​នេះ​យើង​សូម​ណែនាំ​របស់ ៥ ប្រភេទ​ដែល​អ្នក​គួរ​តែ​ទទួល​ទាន ហើយ​វា​អាច​ជួយ​បង្កើត​ក្លិន​ល្អ​ចេញ​ពី​ខ្លួន​របស់​អ្នក​បាន៖ ១) ប៉េងប៉ោះ ប្រភេទ​បន្លែ​មួយ​នេះ គឺ​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ចូល​ទៅ​សម្លាប់​បាក់តេរី​និង​មេរោគ​ក្នុង​ខ្លួន តាម​បែប​ធម្មជាតិ ហើយ​ជាង​នេះ​ក៏​កាត់​បន្ថយ​បរិមាណ​បាក់តេរី​ដែល​អាច​បង្ក​ក្លិន​មិន​ល្អ​លើ​ខ្លួនប្រាណ​របស់​យើង​ផែរ។ លើស​ពី​នេះ​ក៏​ជួយ​បង្រួម​រន្ធ​ញើស​ឲ្យ​តូច​ជាង​មុន ដែល​វា​អាច​គ្រប់គ្រង​ពី​ការ​បញ្ចេញ​ជាតិ​រំអិល​នៃ​ញើស​ហួស​ប្រមាណ។ អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​ប៉េងប៉ោះ​ក្រឡុក​កន្លះ​កែវ/ថ្ងៃ ឬ​ទទួល​ទាន​វា​ស្រស់ៗ​ក៏​បាន។ ២) តែ​បៃតង តែបៃតង​ជា​របស់​ពេញ​និយម​នៅ​ប្រទេស​ជប៉ុន ហើយ​វា​មិន​ត្រឹម​តែ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​នោះ​ទេ ទៀត​សោត​ក៏​ផ្តល់​អត្ថប្រយោជន៍ ដែល​អាច​ជួយ​ឲ្យ​ក្លិន​ខ្លួន​មាន​ភាព​ឈ្ងុយ​ល្អ ហើយ​ទាំង​ក្លិន​ជើង​ក៏​ដូច​គ្នា។ វា​ក៏​មាន​សារធាតុ​ដែល​ជួយ​លុបបំបាត់​ជាតិ​ពុល​ក្នុង​ខ្លួន តែ​សូម​ណែនាំ​កុំ​សូវ​ទទួល​ទាន​ជាមួយ​ស្ករ យល់​ល្អ​គួរ​ប្រើប្រាស់​ទឹកឃ្មុំ​ជំនួស​បើ​ចាំ​បាច់ ដោយ​ប្រើប្រាស់​ទឹក​ឃ្មុំ​ក៏​វា​មិន​ងាយ​ឲ្យ​យើង​គីឡូ​ផង​ដែរ។ ៣)…

ប្លែកៗ

ប្រយ័ត្ន​តែ​ដាច់​សរសៃឈាម​ខួរក្បាល ដោយសារ​ទម្លាប់​មិន​ល្អ ៥ នៅ​ពេល​ព្រឹក

បើ​ចង់​ទទួល​បាន​សុខភាព​ល្អ បញ្ចៀស​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ រៀងរាល់​ពេល​ព្រឹក អ្នក​ត្រូវ​ហាមផ្តាច់​កុំ​អនុវត្ត​សកម្មភាព ៥ នេះ​ឲ្យ​សោះ៖ ៥) រួម​ភេទ​នៅ​ពេល​ព្រឹក បន្ទាប់​ពី​ភ្ញាក់​ពី​គេង រាងកាយ​តែងតែ​ស្ថិត​ក្នុង​ស្ថានភាព​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​នឹង​បណ្តាល​ឲ្យ​មាន​ការ​រំញោច​ចរាចរ​ឈាម​ខ្លាំង ហើយ​អាច​នាំ​ឲ្យ​ឡើង​សម្ពាធ​ឈាម កើត​ជា​ជំងឺ​គាំង​បេះដូង ដាច់​សរសៃឈាម​ជា​ដើម។ ៤) ឆេវឆាវ​ទាំង​ព្រលឹម ពេល​ឈាម​ស្ថិត​ក្នុង​សភាព Viscous នោះ​អត្រា​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ខួរក្បាល​គឺ​ឡើង​ខ្ពស់​ណាស់។ ដូច្នេះ​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ឆេវឆាវ​ខ្លាំង​មួយ​រំពេច វា​ក៏​អាច​កន្រា្តក់​សរសៃឈាម​នាំ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ឈាម​មិន​គ្រប់គ្រាន់ បណ្តាល​ទៅ​ជា​ជំងឺ​ដាច់​សរសៃឈាម​បាន។ ៣) ងើប​ទៅ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ​លឿន​ពេក នៅ​ពេល​ព្រឹក​ព្រលឹម​ពេក រាងកាយ​ដែល​ទទួល​សីតុណ្ហភាព​ខាង​ក្រៅ គឺ​ត្រជាក់​ខ្លាំង ដូច្នេះ​ការ​ហាត់ប្រាណ​នៅ​ព្រឹក​ព្រលឹម​ពេក នៅ​ខាង​ក្រៅ​ផ្ទះ គឺ​អាច​នាំ​ឲ្យ​ភាព​សុាំ​ចុះ​ខ្សោយ អាច​បង្កើន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ផ្សេងៗ​ដូច​ជា​លើស​ឈាម…

ប្លែកៗ

ទឹកឃ្មុំ​មាន​សុទ្ធ​តែ​វីតាមីន​ល្អៗ តែ​បើ​អ្នក​ផឹក​ត្រូវ​ពេល ៤ នេះ ទើប​បាន​ប្រសិទ្ធភាព​ទ្វេ​ដង

ទឹក​ឃ្មុំ​សម្បូរ​ទៅ​ដោយ​វីតាមីន A, C, K ប៉ុន្តែ​ប្រសិន​បើ​អ្នក​ផឹក​វា នៅ​ពេល​ត្រឹមត្រូវ​ នោះ​វា​នឹង​បន្ថែម​ប្រសិទ្ធភាព​ទ្វេ​ដង៖ ១) ពេល​ព្រឹក បន្ទាប់​ពី​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់ ពេល​ព្រឹក​អ្នក​អាច​ទទួល​ទាន​ទឹក​ឃ្មុំ​មួយ​កែវ​លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ដើម្បី​ឲ្យ​វា​ចូល​ទៅ​សម្អាត​ជាតិ​ពុល​ទាំង​ឡាយ​ក្នុង​រាងកាយ ហើយ​ជួយ​ឲ្យ​អ្នក​បន្ទោបង់​បាន​ស្រួល។ លើស​ពី​នេះ វា​ក៏​ជួយ​សម្អាត​ក្រពះ ហើយ​អាច​បំពេញ​ថាមពល​ដល់​រាងកាយ​ខ្ពស់​ជាង​ទឹក​ដោះគោ​ដល់​ទៅ ៥ ដង។ ២) ពេល​រសៀល នៅ​ពេល​រសៀល អ្នក​គួរ​បន្ថែម​ការ​ទទួល​ទាន​ទឹក​ឃ្មុំ​មួយ​កែវ ដើម្បី​ជួយ​បំពេញ​ថាមពល អាច​ថា​កំឡុង​ពេល​ម៉ោង ៣-៤ រសៀល​គឺ​ល្អ​បំផុត។ ៣) ផឹក​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច អ្នក​គួរ​បន្ថែម​ទឹក​ឃ្មុំ​លាយ​ទឹកក្ដៅឧណ្ហ៍ៗ ​មួយ​កែវ​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​ល្អ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ…

ប្លែកៗ

ស្រក​អត់​ដឹង​ខ្លួន! នេះ​រូបមន្ត​ប្រើ​សណ្តែក​ក្រហម ជួយ​ឲ្យ​ចង្កេះ​ស្លីម ​លើក​សម្រស់​ក្មេង​ជាង​វ័យ

នេះ​អាច​ជា​អត្ថបទ​ល្អ​មួយ សម្រាប់​ស្រ្តី​ជា​ពិសេស ឬ​សម្រាប់​បុរសៗ​ដែល​ចង់​ទទួល​បាន​ចំណេះដឹង​សម្រាប់​ចែក​ជូន​ស្រ្តី​ដែល​ខ្លួន​ស្រលាញ់។ នោះ​គឺ​ការ​ប្រើប្រាស់​សណ្តែក​ក្រហម ដែល​ងាយ​ធ្វើ ងាយ​រក​ទិញ ហើយ​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ស្រក​ក្បាល​ពោះ ចង្កេះ​តូច​ជាង​មុន និង​សំខាន់​អាច​ជួយ​លើក​សម្រស់​ថែម​ទៀត​ផង។ សណ្តែក​ក្រហម​មិន​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់​មួយ​មុខ​ទេ តែ​វា​ក៏​ជួយ​បញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល​ក្នុង​ខ្លួន​ផង​ដែរ។ ជា​ទូទៅ​សណ្តែក​ក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែល​វា​ទាប​ជាង​ប្រភេទ​ពូជ​សណ្តែក​ដទៃ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម និង​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ថែម​ទៀត​ផង។ ពាក់ព័ន្ធ​នឹង​សម្រស់​ឯ​ណោះ​វិញ វា​មាន​សមត្ថភាព​រារាំង​នៅ​ការ​ផលិត​និង​បន្ថយ​ជាតិ​ពណ៌​មេឡានីន បង្កើន​ល្បឿន​ការ​ផលិត​កូឡាជែន ដោយ​ហេតុ​នេះ​អាច​ជួយ​ឲ្យ​ស្បែក​រលោង​និង​មាន​ភាព​យឺត។ ដោយឡែក​វីតាមីន E ដែល​មាន​ក្នុង​នោះ ក៏​ជួយ​ពន្យារ​ភាព​ចាស់ និង​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ ជួយ​ឲ្យ​ស្បែក​រលោង​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ។…

ប្លែកៗ

ចែក​ឲ្យ​ស្រីៗ​ដឹង​ផង! ពេលវេលា​មាស ៥ ​ដែល​អ្នក​ត្រូវ​ថែ​រក្សា​ស្បែក​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ

ស្បែក​គឺ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​មនុស្ស​ស្រី ហើយ​ការ​ដែល​ចង់​បាន​ស្បែក​ទន់​រលោង មាន​សុខភាព​ល្អ វា​ជា​រឿង​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់ និង​មាន​របៀប​ថែទាំ​ត្រឹមត្រូវ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ពេលវេលា​មាស ៥ ដែល​អ្នក​គួរ​ថែ​ទាំ​ស្បែក ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត៖ ០៧-០៨ ព្រឹក: លាង​មុខ​ហើយ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ បន្ទាប់​ភ្ញាក់​ពី​គេង អ្នក​គួរ​លាង​មុខ និង​ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​ថ្នមៗ ព្រោះ​ភាព​កខ្វក់​និង​បាក់តេរី​ចេញ​ពី​ស្រោម​ខ្នើយ ភួយ​ ជាតិ​ខ្លាញ់​លើស​នៅ​លើ​ស្បែក អាច​នឹង​ដក់​ជាប់ បណ្តាល​ឲ្យ​ស្ទះ​រន្ធ​ញើស អាច​ក្លាយ​ជា​មុន ប្រសិន​អ្នក​មិន​បាន​សម្អាត​ដិតដល់​នៅ​ពេល​ព្រឹក។ បន្ថែម​ពី​នេះ ទោះ​រវល់​ប៉ុណ្ណា អ្នក​ក៏​មិន​គួរ​រំលង​ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​រៀងរាល់​ព្រឹក​ផង​ដែរ ព្រោះ​វា​អាច​ជួយ​ការពារ​ស្បែក​របស់​អ្នក​ពី​ផល​ប៉ះពាល់​នៃ​ពន្លឺ​ព្រះ​អាទិត្យ ក៏​ដូច​ជា​ពន្លឺ​ចេញ​ពី​កុំព្យូទ័រ ទូរស័ព្ទ ដែល​អាច​កាត់​បន្ថយ​ភាព​ចាស់។ ម៉ោង​…

ប្លែកៗ

ធូរថ្លៃទេរបស់ ៥ នេះ ទទួល​ទាន​កាន់​តែ​ច្រើន កាន់​តែ​ជួយ​បញ្ចៀស​ជំងឺ​ នាំ​ឲ្យ​អាយុ​វែង

ប្រភេទ​អាហារ​និង​ភេសជ្ជៈ​ដែល​អាច​ទទួល​ទាន​បាន​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម គឺ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ និង​មាន​ឥទ្ធិពល​អាច​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ ជួយ​ឲ្យ​អ្នក​មិន​ងាយ​មាន​ជំងឺ​មក​បៀតបៀន ហើយ​អាច​មាន​អាយុ​វែង៖ ៥) តែបៃតង នៅ​ក្នុង​សារធាតុ​ចិញ្ចឹម​នៃ​តែ​បៃតង គឺ​មាន​ផ្ទុក​ជាតិ​រ៉ែ ​វីតាមីន​ជា​ច្រើន លាយឡំ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ល្អ​ខ្លាំង​ចំពោះ​សុខភាព។ លើស​ពី​នេះ​ទម្លាប់​ទទួល​ទាន​តែ​បៃតង​ក្តៅៗ​រាល់​ថ្ងៃ​ ក៏​ជួយ​ពង្រឹង​ផ្នែក​បេះដូង​របស់​អ្នក ឲ្យ​មាន​ដំណើរការ​ឈាម​រត់​ស្រួលផង​ដែរ។ ជាងនេះការ​ផឹក​តែ​បៃតង​ទៀងទាត់​ជា​រៀងរាល់​ថ្ងៃ ក៏​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន ដូច​ជា​ជំងឺ​ទឹកនោមផ្អែម បេះដូង មហារីក បែប​នេះ​ចន្លោះ ៣ ទៅ ៥ ពែង​ក្នុង​មួយ​ថ្ងៃ រាប់​ថា​សក្តិសម​នឹង​ផ្តល់​ប្រយោជន៍​សុខភាព​ច្រើន​បំផុត។ ៤) ខ្ទឹម​ស នៅ​ក្នុង​សមាសធាតុ​ខ្ទឹម​ស…