ជីវិតទារកគឺមានភាពទន់ខ្សោយ ងាយនឹងទទួលការចម្លងរោគយ៉ាងឆាប់រហ័ស ជាពិសេសតាមរយៈផ្លូវដង្ហើម។ តាមរយៈការរៀបរាប់ខាងក្រោម យើងនឹងបង្ហាញមូលហេតុស៊ីជម្រៅ និងអ្វីដែលអ្នកគួរតែជៀសវាង ពាក់ព័ន្ធនឹងការថើបមាត់ទារក។ ជាការពិតទារកមានប្រព័ន្ធភាពសាំខ្សោយជាងនរណាទាំងអស់ ដូច្នេះអ្នកជាម្តាយឪពុកត្រូវតែរក្សាពួកគេឲ្យបានដិតដល់ជាទីបំផុតនៅពេលដែលទើបកើត ឬកំឡុងពេលមួយសប្តាហ៍ដំបូង។ នៅពេលណាដែលទារកត្រូវបានប៉ះពាល់ទៅនឹងវីរុស ឬបាក់តេរីណាមួយ នោះជីវិតរបស់ពួកគេប្រឈមនឹងគ្រោះថ្នាក់ភ្លាមៗនៅពេលនោះ។ ដូច្នេះហើយដើម្បីការពារពួកគេ អ្នករាល់គ្នាត្រូវតែលាងសម្អាតដៃឲ្យបានល្អមុននឹងទៅចាប់កាន់ ឬពទារកនោះ ព្រោះដៃរបស់យើងជាប្រភពផ្ទុកមេរោគរាប់ពាន់។ លើសពីនេះទៀតសូម្បីតែមុខរបស់យើងក៏មានផ្ទុកនូវមេរោគរាប់មិនអស់ដែលមិនឃើញផងដែរ អ៊ីចឹងនៅពេលយកទៅបបោសឬថើបថ្ពាល់ និងមាត់របស់ទារក វាមិនខុសពីការចម្លងមេរោគទៅលើស្បែករបស់ពួកគេទេ។ ការថើបមាត់ទារកដែលទើបកើត អាចបង្កផលប៉ះពាល់ដល់អាយុជីវិតរបស់ពួកគេ៖ ទារកដែលទើបនឹងកើតងាយឆ្លងជំងឺ HSV-1 ដែលមានឈ្មោះពេញថាវីរុស Herpes Simplex Virus លឿនបំផុត។ នៅពេលពួកគេឆ្លងជំងឺនេះ នឹងបណ្តាលឲ្យពួកគេមានដំបៅជុំវិញមាត់និងបបូរមាត់…
ប្លែកៗការថើបគឺជាសិល្បៈមួយរបស់មនុស្សសម្រាប់បន្ថែមឱជារសស្នេហ៍ ហើយការថើបមានច្រើនប្រភេទ ប៉ុន្តែត្រូវចាំថាការថើបខ្លះពុំបានផ្តល់ក្តីសុខឲ្យដៃគូម្ខាងទៀតទេ ផ្ទុយទៅវិញអាចបង្កគ្រោះថ្នាក់ដល់ជីវិតសម្រាប់អ្នកទាំងសងខាងទៀតផង។ តាមការណែនាំពីអ្នកជំនាញ បានបង្ហើបថាដៃគូស្នេហាទាំងអស់សូមបញ្ចៀសឲ្យបាននៅការថើបតំបន់ទាំង ៤ នេះ ព្រោះជាការពិតវាអាចប៉ះពាល់ដល់អាយុជីវិតបាន៖ ១) ការថើបត្រចៀក ត្រចៀកជាផ្នែកតូចមួយនៃរាងកាយ ហើយបណ្តុំទៅដោយសរសៃប្រសាទជាច្រើនដែលធ្វើឲ្យមនុស្សឆាប់រំញោចនិងរសើបលឿនបំផុត។ ប៉ុន្តែតាមការណែនាំពីវេជ្ជបណ្ឌិតលោក Levi Reiter នៃសកលវិទ្យាល័យ Hofstra របស់សហរដ្ឋអាមេរិក ស្រាវជ្រាវឃើញថាការយកបបូរមាត់ទៅថើបត្រង់ផ្នែកត្រចៀក អាចបណ្តាលឲ្យដៃគូម្ខាងទៀតមានជំងឺថ្លង់ ឬងាយខូចត្រចៀកបាន។ ២) ការថើបក កញ្ចឹងកគឺជាផ្នែកខ្សោយបំផុតនៃរាងកាយ ហើយផ្នែកប្រហោងឆ្អឹងទាំងសងខាងមានផ្ទុកសរសៃប្រសាទដែលគ្រប់គ្រងសីតុណ្ហភាពរាងកាយ គ្រប់គ្រងសម្ពាធឈាមនិងចង្វាក់បេះដូង។ នៅពេលដែលអ្នកបបោសថើប ឬប៉ះពាល់ត្រង់ផ្នែកនោះ អាចធ្វើឲ្យវាមានសភាពខ្សោយលែងដំណើរការ ហើយពិបាកដកដង្ហើម រហូតអាចប៉ះពាល់ដល់អាយុជីវិតទៀតផង។…
ប្លែកៗមិនថាអ្នកដែលរវល់នឹងការងារ ឬគ្រាន់តែប្រើប្រាស់ទូរស័ព្ទជាការកម្សាន្ត ហើយប្រើយូរដល់យប់ជ្រៅ រហូតក្លាយជាទម្លាប់ បើសុខៗរាងកាយរបស់អ្នកចេញសញ្ញាទាំង ៣ នេះមក អ្នកត្រូវតែប្រញាប់កាត់បន្ថយឬបញ្ឈប់ជាបន្ទាន់ មិនអ៊ីចឹងទេអ្នកអាចនឹងវិវត្តទៅដល់ជំងឺដាច់សរសៃឈាមខួរក្បាល៖ ៣) ឧស្សាហ៍ឈឺក្បាល ខួរក្បាលជាសរីរាង្គមួយដែលមានសរសៃប្រសាទច្រើន ហើយប្រសិនជាអ្នកឧស្សាហ៍វិលមុខ នោះក៏បង្ហាញច្បាស់ថាផ្នែកខួរក្បាលអ្នកមានបញ្ហាហើយ។ ហេតុផលគឺដោយសារអ្នកប្រើខួរក្បាលផ្តោតទៅលើទូរស័ព្ទច្រើនពេក ហើយមិនបានផ្តល់ពេលវេលាសម្រាកដល់ខួរក្បាលគ្រប់គ្រាន់ និងមិនបានធ្វើឲ្យមានលំហូរឈាមឆ្លងកាត់ខួរក្បាលគ្រប់គ្រាន់ ដែលវាអាចបន្ថែមហានិភ័យនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលបានយ៉ាងងាយ ប្រសិនជាអ្នកនៅបន្តដូច្នេះទៀត។ ២) ឧស្សាហ៍ឈឺទ្រូង នេះជាសញ្ញាគ្រោះថ្នាក់មួយ នៅពេលដែលអ្នកមានទម្លាប់ដាច់យប់ មិនគេងឲ្យបានគ្រប់គ្រាន់។ អ្នកងាយនឹងជួបជំងឺគាំងបេះដូង ខ្សោយបេះដូង ដាច់សរសៃឈាមខួរក្បាល ដែលសុទ្ធតែប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ។ ១) ឧស្សាហ៍កណ្ដាស់ ហៀរសំបោរ នៅពេលដែលរាងកាយគេងមិនបានគ្រប់គ្រាន់…
ប្លែកៗប្រសិនអ្នកអាចរក្សាជាប់នៅទម្លាប់ទាំង ៥ ខាងក្រោមមុនចូលគេង នោះជារឿយៗអ្នកនឹងទទួលបានសុខភាពល្អ ជាកត្តាជួយពន្យារអាយុរបស់អ្នកឲ្យកាន់តែវែង៖ ៥) លំហាត់ប្រាណស្រាលៗ ការធ្វើលំហាត់ប្រាណស្រាលៗមុនចូលគេង វាល្អទាំងសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ អ្នកអាចធ្វើចលនាយូហ្គាសាមញ្ញៗ ឬក៏ការលើកឡើងទល់ជញ្ជាំងពេលអ្នកទម្រេតខ្លួនទៅលើគ្រែ។ ម្យ៉ាងទៀតឬអាចដើរចុះឡើងទៅមកឲ្យមានសកម្មភាពបន្តិច នោះនឹងអាចជួយឲ្យអ្នកគេងលក់ស្កប់ស្កល់។ ៤) ត្រាំជើង មនុស្សអាយុវែងនៅប្រទេសចិន ឲ្យតែមុនចូលគេង ពួកគេមានទម្លាប់ត្រាំជើងទៅក្នុងទឹក ព្រោះជឿថាអាចជួយឲ្យគេងលក់ស្រួល និងចរន្តឈាមដើរល្អ។ អ្នកអាចត្រាំជើងទៅក្នុងទឹកក្តៅប្រហែល ៤០ អង្សាសេ រយៈពេល ១៥ ទៅ ៣០ នាទី រួចពេលត្រាំយើងអាចម៉ាស្សាបាតជើងថ្នមៗ ដើម្បីការពារដល់តម្រងនោម និងខ្យល់ចេញចូលពេញរាងកាយទាំងមូល។ ៣)…
ប្លែកៗរាងកាយរបស់យើងមិនអាចដំណើរការបានល្អនោះទេ បើគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់។ មិនចាំបាច់តែទៅសួរដល់អ្នកជំនាញនោះទេ អ្នកខ្លួនឯងផ្ទាល់ក៏អាចសង្កេតមើលដឹងបាន ថារាងកាយកំពុងខ្វះនូវអាហារូបត្ថម្ភ ឬសារធាតុចិញ្ចឹមឬអត់ ដោយត្រឹមមើលនៅសញ្ញាកើតឡើងទាំង ៨ នេះ៖ ៨) ចុះថយប្រព័ន្ធភាពសាំ ភាពសាំនៃរាងកាយនឹងត្រូវបានកាត់បន្ថយ ប្រសិនអ្នកមានកង្វះខាតនៅជាតិអំបិល វីតាមីន C និងប្រូតេអ៊ីនគុណភាពខ្ពស់។ វានឹងធ្វើឲ្យរាងកាយងាយទទួលរងជំងឺផ្តាសាយ ឬឆាប់ចុះខ្សោយ។ អ្នកគួរតែផ្លាស់ប្តូរមកទទួលទានរបបអាហារប្រចាំថ្ងៃ ដែលសម្បូរទៅដោយប្រូតេអ៊ីន មានដូចជាទឹកដោះគោ សណ្តែក សាច់គ្មានខ្លាញ់ និងត្រីជាដើម។ ៧) របកស្បែកបាត់ដៃឬជើង ជាសញ្ញាបង្ហាញថា អ្នកខ្វះខាតនៅវីតាមីន A ដែលវាល្អសម្រាប់សុខភាពស្បែក។ អ្នកគួរប្តូរមកទទួលទាននូវស៊ុត និងការ៉ុតឲ្យបានច្រើន។…
ប្លែកៗជឿថាមានមនុស្សមិនតិចនោះទេ ដែលមានទម្លាប់ទទួលទានកាហ្វេតាមរបៀបទាំងនេះ ហើយការពិតទៅវាពិតជាប៉ះពាល់ដល់អាយុជីវិតអ្នកខ្លាំងណាស់ទៅថ្ងៃខាងមុខ៖ ៥) កុំផឹកកាហ្វេលឿនឬយឺតពេក នេះមានន័យថា កុំផឹកក្រោយក្រោកពីគេងភ្លាម និងកុំផឹកពេលអ្នកកៀកនឹងចូលគេងទៅវិញ នោះវារាងជ្រេម៉ោងហើយ។ ពេលវេលាល្អបំផុតគឺចន្លោះម៉ោង ១០-១២ ព្រឹក នៅពេលដែលកម្រិតអ័រម៉ូន Cortisol ចាប់ផ្តើមធ្លាក់ចុះ។ អ្នកមិនគួរទទួលទានកាហ្វេនៅយប់ជ្រៅពេកទេ ព្រោះបរិមាណកាហ្វេអ៊ីនមិនអាចរំលាយអស់ឡើយ ដែលនឹងបណ្តាលឲ្យអ្នកអត់ងងុយ គេងលក់មិនស្កប់ស្កល់ យូរទៅប៉ះពាល់ដល់សុខភាពរាងកាយរបស់អ្នកបាន។ ៤) កុំទទួលទានកាហ្វេទាំងក្តៅខ្លាំង តាមការណែនាំរបស់អង្គការសុខភាពពិភពលោករាល់ភេសជ្ជៈដែលមានសីតុណ្ហភាពលើសពី ៦៥ អង្សាសេ នឹងងាយបណ្តាលឲ្យអ្នកកើតជំងឺមហារីកបំពង់ក។ ល្អបំផុតអ្នកត្រូវទុកវាចោល ៥ នាទីសិន ក្រោយចម្អិនរួច សឹមយកមកទទួលទាន។ ៣)…
ប្លែកៗមានផ្លែឈើជាច្រើនដែលមនុស្សយើងម្នាក់ៗមានចំណង់ចំណូលចិត្តក្នុងការទទួលទាន ព្រោះខ្លះទៅគិតថាល្អចំពោះសុខភាព និងខ្លះគិតថាអាចសម្រកទម្ងន់ ដោយបរិភោគវាជំនួសអាហារពេលល្ងាចជាដើម។ យ៉ាងណាមិនសុទ្ធតែការសម្រុកទទួលទានផ្លែឈើក្នុងពេលតែមួយ វាល្អនោះទេ ហើយផ្ទុយទៅវិញមានតែអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ តាមការណែនាំពីវេជ្ជបណ្ឌិតលោក Krisada Sirimpush ជានាយកនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Ayurvedic Medicine នៅឯប្រទេសថៃ បានប្រាប់ឲ្យបញ្ចៀសការបរិភោគលាយគ្នានូវផ្លែឈើដូចខាងក្រោម៖ ១) ក្រុមផ្លែឈើដែលមានរសជាតិផ្អែមដូចគ្នា ផ្លែឈើដែលមានជាតិផ្អែម បើបន្ថែមចូលគ្នាងាយឲ្យបំពង់ករបស់អ្នកជួបបញ្ហា។ ឧទាហរណ៍ដូចជា៖ ការទទួលទានរួមគ្នានូវផ្លែធុរេន ល្ហុង ខ្នុរ និងសាវម៉ាវជាដើម។ នៅពេលដែលអ្នកសម្រុកទទួលទានវាព្រមគ្នា នោះវានឹងប្រមូលផ្តុំជាតិស្ករមិនល្អចូលមកក្នុងខ្លួន ដែលងាយនឹងបណ្តាលឲ្យអ្នកធាត់ កើតជំងឺទឹកនោមផ្អែម។ ២) ក្រុមផ្លែឈើដែលមានជាតិប៉ូតាស្យូម ការទទួលទានផ្លែឈើដែលមានជាតិប៉ូតាស្យូមច្រើនពេក អាចបណ្តាលឲ្យតម្រងនោមរបស់អ្នកឆាប់មានបញ្ហា…
ប្លែកៗមនុស្សស្រីមួយចំនួន ដល់តែរវល់ខ្លាំងពេក ភ្លេចមើលថែសម្រស់ខ្លួនឯង ហើយគិតថា បណ្តែតបណ្តោយទៅតាមហ្នឹងសិនចុះ ព្រោះខ្លាចត្រូវចំណាយពេលច្រើនលែងបានធ្វើការរកស៊ី។ យ៉ាងណាក៏អ្នកមិនត្រូវរំលង ៣ ចំណុចខាងក្រោមនេះដែរ ដែលវាមិនទាមទារពេលវេលាយូរពេកនោះទេ ហើយអ្នកគួរតែអនុវត្តដើម្បីជាចំណែកជួយឲ្យស្បែកនៅចាំ ក្មេងជាងវ័យ និងមិនងាយជ្រីវជ្រួញ៖ ៣) ទម្លាប់នៃការទទួលទានទឹក រៀងរាល់ពេលព្រឹកព្រលឹម ក្រោយក្រោកពីគេងមក អ្នកត្រូវតែទទួលទានទឹកក្ដៅឧណ្ហ៍ៗ ១ កែវរៀងរាល់ព្រឹក ដោយវាមិនត្រឹមតែជួយដល់សរីរាង្គផ្នែកខាងក្នុងប៉ុណ្ណោះទេ ជាមួយសុខភាពស្បែកក៏ជួយបានដូចគ្នា។ ជាងនេះវាក៏ដូចបានកម្ចាត់ និងបញ្ចេញចោលដោយងាយនូវជាតិពុល ដែលបានផ្អាប់ទុកកាលពីថ្ងៃចាស់ ដោយឡែកការទទួលទានទឹកក្ដៅឧណ្ហ៍ៗ ១ កែវតូចភ្លាម បន្ទាប់ក្រោកពីដំណេក ល្អបំផុតប្រសិនអ្នកអាចបន្ថែមនូវទឹកឃ្មុំ និងក្រូចឆ្មារប៉ុន្មានចំណិតទៅក្នុងនោះ។ បន្ថែមពីនេះ…
ប្លែកៗការបែកញើសគឺជាបាតុភូតសរីរវិទ្យាធម្មតាមួយ ដែលវាកើតឡើងនៅពេលរាងកាយទទួលកម្តៅ ឬកំពុងសកម្ម។ ប៉ុន្តែប្រសិនវាកើតមាននូវអាការៈចម្លែក ដោយបែកញើសញឹកញាប់តែត្រង់ផ្នែក ៤ នេះ នៃរាងកាយ នោះវាជាសញ្ញាព្រមានពីបញ្ហាសុខភាពទៅវិញ ហើយអ្នកគួរតែប្រញាប់ទៅរកពេទ្យពិគ្រោះយោបល់ជាបន្ទាន់៖ ៤) ក្បាលបែកញើសច្រើន ជាទូទៅការបែកញើសខ្លាំងនៅផ្នែកក្បាល វារមែងកើតឡើងពេលដែលអ្នកកំពុងទទួលទានរបស់ហឹរឬក្ដៅអ្វីមួយជាបន្តបន្ទាប់ ជួនខ្លះទៅ អាចថាពេលអ្នកស្ថិតនៅកន្លែងហប់ខ្យល់ណាមួយ។ ការដែលអ្នកបន្តស្ថានភាពបែបនេះ វាអាចឲ្យអ្នកវិវត្តទៅរកជំងឺផ្ដាសាយ គ្រុនក្ដៅ និងជំងឺមួយចំនួនផ្សេងទៀត។ អ្នកគួរតែកំណត់បរិមាណបរិភោគឲ្យបានសមរម្យ និងទទួលទានទឹកឲ្យបានច្រើន ហើយកាត់បន្ថយអាហារប្រៃនិងហឹរ។ ៣) បែកញើសដៃនិងជើងច្រើន អ្នកដែលឧស្សាហ៍បែកញើសដៃនិងជើងខុសប្រក្រតី នោះមកពីអ្នកទទួលទានហួសប្រមាណនូវអាហារដែលមានជាតិផ្អែម ក៏ដូចជាភេសជ្ជៈ និងគ្រឿងស្រវឹង។ ជាការល្អ អ្នកគួរទម្លាប់មកទទួលទានឲ្យបានច្រើននូវគ្រាប់សណ្ដែក និង…
ប្លែកៗក្បួនសម្រកទម្ងន់នរណាក៏ដឹងដែរថា ការទទួលទានទឹកក្រូចឆ្មារលាយទឹកឃ្មុំជាប្រចាំអាចជួយបាន ប៉ុន្តែបើអ្នកចេះច្នៃបន្ថែមផ្លែឈើ ២ ប្រភេទនេះចូលទៀត នោះធានាថាប្រសិទ្ធភាពនឹងអាចកើតឡើងបានទ្វេដង៖ ១) លាយជាមួយផ្លែផាស់សិន ចូរអ្នកលាយវាជាមួយផ្លែផាស់សិន នោះនឹងជួយឲ្យអ្នកកាន់តែក្មេងជាងវ័យ ហើយជួយសម្រកទម្ងន់បានលឿនជាងមុន។ ក៏ដោយសារនៅក្នុងផ្លែផាស់សិនមានសារធាតុចិញ្ចឹម ដែលមានកាឡូរីទាប ហើយជាតិសរសៃច្រើនដែលត្រូវម៉ាច់សម្រាប់អ្នកចង់ស្រកទម្ងន់។ ជាងនេះវាក៏មាននូវវីតាមីន A អាស៊ីតអាមីណូមួយចំនួន ដែលបន្ថែមប្រសិទ្ធភាពខ្ពស់បំផុត។ យ៉ាងណាអ្នកមិនគួរផឹកវាច្រើនពេកទេ ដោយត្រឹម ២ កែវក្នុងមួយថ្ងៃ គឺល្អបំផុត។ ២) លាយជាមួយផ្លែព័រ ផ្លែព័រជាឱសថធម្មជាតិមួយ ដែលជួយបន្ថយការកើនឡើងសម្ពាធឈាម ដូច្នេះវាល្អណាស់សម្រាប់មនុស្សដែលមានរាងវ័យចំណាស់ និងសុខភាពរាងខ្សោយ ហើយចង់ស្រកទម្ងន់។ អ្នកគ្រាន់តែយកផ្លែព័រមកឆ្កឹះយកគ្រាប់ចេញ ហើយដាក់ច្របល់ជាមួយទឹកឃ្មុំ…
ប្លែកៗទារកក្នុងផ្ទៃ ចាប់ផ្តើមអភិវឌ្ឍរាងកាយ និងដំណើរការខួរក្បាលរបស់ពួកគេតាំងពីនៅក្នុងផ្ទៃ មិនមែនក្រោយកើតមកនោះទេ។ ខាងក្រោម គ្រូពេទ្យក្នុងស្រុក បង្ហាញពេលវេលា ៥ លើក ដែលទារកក្នុងផ្ទៃរមែងបញ្ចេញសកម្មភាពដូចជាធាក់ពោះម្តាយខ្លាំងបំផុត ហើយក្នុងពេលវេលាខ្លះអ្នកត្រូវតែនិយាយទៅកាន់ពួកគេ ប្រៀបដូចជាការឆ្លើយឆ្លងដើម្បីឲ្យពួកគេកាន់តែមានភាពឈ្លាសវៃតាំងពីក្នុងពោះម្តាយ៖ ៥) បន្ទាប់ពីទទួលទានអាហារ នេះគឺជាពេលវេលាដែលទារកបម្លាស់ទីច្រើននៅក្នុងស្បូន ព្រោះវាជាពេលដែលជាតិស្ករក្នុងឈមារបស់ម្តាយកើនឡើង ហើយជាពេលដែលទារកត្រូវស្រូបយកអាហារូបត្ថម្ភ។ អ្នកអាចសាកល្បងបាន ដោយនៅពេលអ្នកទទួលទានទឹកផ្លែឈើស្រស់មួយកែវ នោះនឹងមានអារម្មណ៍ថាទារកកំពុងរើខ្លួនហើយ។ បញ្ជាក់ ស្រ្តីពពោះមិនគួរទទួលទានភេសជ្ជៈដែលមានជាតិកាបូន និងទឹកផ្លែឈើកំពុងដែលគេធ្វើស្រាប់នោះតេ គួរតែទទួលទានទឹកផ្លែស្រស់ ព្រោះវាមានជាតិស្ករធម្មជាតិទាប ដែលល្អចំពោះទារកក្នុងផ្ទៃ។ ៤) មុនពេលគេង នៅពេលម្តាយចាប់ផ្តើមរាងកាយលែងសកម្ម មានន័យថា ទម្រេតខ្លួនចង់ចូលគេង ពេលខ្លះទារកពួកគេមានអារម្មណ៍ធុញទ្រាន់នៅមិនសុខ…
ប្លែកៗមនុស្សស្រីដែលមានអាយុលើសពី ៣០ ឆ្នាំឡើងទៅ ហើយរាងកាយរបស់នាងមានចេញសញ្ញា ៥ នេះមក នោះគឺបង្ហាញច្បាស់ថារាងកាយមានតុល្យភាពអរម៉ូន ដែលនាំឲ្យនាងក្មេងជាងវ័យ។ ៥) ស្បែកភ្លឺ អរម៉ូនភេទស្រីក្នុងរាងកាយបើវាមានតុល្យភាព នោះនឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក គឺនឹងធ្វើឲ្យស្បែកនោះមានសភាពចាំង និងភ្លឺរលោង។ ៤) ការមករដូវទៀងទាត់ នៅពេលដែលមានអាយុលើសពី ៣០ ឆ្នាំហើយ ស្រ្តីនៅតែមករដូវទៀងទាត់ដោយតែងតែមកចន្លោះពី ១៨-៣៥ ថ្ងៃ ហើយឆ្លងកាត់រយៈពេល ៣-៥ ថ្ងៃមានឈាមក្រហម នោះគឺស្ថិតក្នុងកម្រិតល្អមួយ ដែលមុខងារអូវុលរបស់នាងគឺល្អខ្លាំងណាស់។ ៣) ឆ្អឹងរឹងមាំ ស្រ្តីដែលមានកម្រិតអរម៉ូនអឺស្រ្តូសែនគ្រប់គ្រាន់នៅក្នុងខ្លួន នោះអាចកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូម ដែលមានន័យថាឆ្អឹងរបស់ពួកគេនៅតែរឹងមាំ…
ប្លែកៗសម្រាប់អ្នកដែលចង់បានរាងកាយរឹងមាំ ពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ជួយឲ្យស្រកទម្ងន់ និងទទួលបានស្បែកស្អាតជាងវ័យ អ្នកគួរតែមានទម្លាប់ទទួលទាននៅប្រភេទភេសជ្ជៈទាំង ៥ ដូចខាងក្រោម មុនពេលចូលគេង៖ ៥) ទឹកឃ្មុំក្រូចឆ្មា ក្រៅពីមានប្រសិទ្ធភាពបន្សាបជាតិពុលនិងជួយដល់មុខងារថ្លើម ទៀតសោតវាក៏អាចជួយឲ្យស្បែកស្អាត ហើយស្រកទម្ងន់បាន ដោយមានប្រសិទ្ធភាពផងដែរ។ ជាក់ស្តែងក្រូចឆ្មារវាមានវីតាមីនជាច្រើន ខណៈដែលទឹកឃ្មុំវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយក៏មានសរសៃ Pectin ដែលជួយជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អផងដែរ មួយទៀតគឺដុតខ្លាញ់លើសឲ្យក្លាយជាថាមពល។ ៤) ទឹកផ្លែប៉ោម យោងតាមការសិក្សា ជាទូទៅផ្លែប៉ោមមានផ្ទុកត្រឹម ៧០-៨០ កាឡូរី តែសំបូរទៅដោយជាតិសរសៃ និងមិនមានផ្ទុកនូវខ្លាញ់លើសនោះទេ។ ដូច្នេះការទទួលទានទឹកផ្លែប៉ោមស្រស់មុនចូលគេង គឺត្រូវបានគេរាប់ថា ជាវិធីសម្រកខ្លាញ់បានយ៉ាងមានប្រសិទ្ធភាព។ ៣)…
ប្លែកៗរៀងរាល់ថ្ងៃមានទម្លាប់ជាច្រើន ដែលជឿថាគ្នាយើងមួយចំនួននៅបន្ត ហើយទម្លាប់ទាំងនោះ ដ្បិតគិតពីក្រៅទៅថាល្អ តែការពិតគឺវាប៉ះពាល់ដល់ស្បែកជាខ្លាំង។ យូរទៅនឹងធ្វើឲ្យស្បែកស្ងួត លែងមានសំណើម ហើយអ្នកខ្លួនឯងផ្ទាល់ក៏មិនដឹងពីមូលហេតុច្បាស់ថែមទៀត៖ ៥) ផឹកទឹកច្រើនពេក យើងតែងតែណែនាំឲ្យអ្នកទទួលទានទឹក តែគួរស្ថិតនៅកម្រិតបរិមាណដ៏សមរម្យមួយដែរ។ បើអ្នកផឹកទឹកច្រើនពេក វានឹងនាំឲ្យប៉ះពាល់ដល់ស្បែក ព្រោះបរិមាណទឹកចូលខ្លួនច្រើនពេក រាងកាយនឹងបាត់បង់ជាតិរ៉ែ នាំឲ្យស្បែកមើលទៅហាក់ដូចជាគ្មានជីវិត។ ៤) ងូតទឹកក្តៅយូរ ការងូតទឹកក្ដៅឧណ្ណៗ មនុស្សជាច្រើនជឿថាដើម្បីបន្ធូរអារម្មណ៍ដ៏តានតឹងរបស់ពួកគេ ប៉ុន្តែការងូតរយៈពេលយូរ វានឹងនាំឲ្យស្បែកឡើងស្ងួត ហើយលែងមានសំណើមបែបរស់រវើក។ អ្នកគួរតែងូតទឹកត្រឹមរយៈពេលខ្លី ហើយប្រើប្រាស់សាប៊ូមកត្រដុសលើស្បែកស្រាលៗ និងជ្រើសរើសរបស់ដែលមានគុណភាពល្អ។ ៣) មិនប្រើស្រោមជើងពេលគេង មនុស្សមួយចំនួនមិនចាប់អារម្មណ៍នោះទេ តែយើងណែនាំឲ្យប្រើប្រាស់ស្រោមជើងនៅពេលគេង ព្រោះវាក្រៅពីជួយឲ្យគេងលក់ស្កប់ស្កល់…
ប្លែកៗទឹកឃ្មុំប្រៀបបានដូចជាឱសថទិព្វពីធម្មជាតិ ហើយគ្រួសារជាច្រើនប្រើប្រាស់នៅតម្រូវការផ្សេងៗពីគ្នា ដោយវាក៏ល្អចំពោះសុខភាពលើផ្នែកមួយចំនួនផងដែរ។ យ៉ាងណាការប្រើប្រាស់ ក៏ទាមទារឲ្យប្រើប្រាស់ត្រឹមត្រូវតាមបែបបទ មិនដូច្នោះទេ ទឹកឃ្មុំអាចនឹងប្រែជារបស់មិនល្អចំពោះសុខភាពយើងទៅវិញ៖ ៥) ផឹកទឹកឃ្មុំពេលភ្ញាក់ពីគេង នៅពេលដែលពោះទទេ អ្នកមិនគួរប្រញាប់ទទួលទានទឹកឃ្មុំនោះទេ មិនថាតែទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ឬទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារ ព្រោះវាអាចដាក់បន្ទុកលើប្រព័ន្ធរំលាយអាហារ នាំឲ្យប៉ះពាល់ដល់ក្រពះ។ លើសពីនេះដូចអ្នកដឹងស្រាប់ហើយ ទឹកឃ្មុំមានជាតិស្ករច្រើន វាក៏អាចបណ្ដាលឲ្យឡើងកម្រិតជាតិស្ករក្នុងឈាមផងដែរ ជាពិសេសសម្រាប់អ្នកទឹកនោមផ្អែម ពេលទទួលទានវាទឹកព្រឹក គឺគ្រោះថ្នាក់ខ្លាំងណាស់។ ៤) រក្សាទុកទឹកឃ្មុំខុសរបៀប ទឹកឃ្មុំមានមុខងារពិសេសអាចប្រឆាំងនៅបាក់តេរីមួយចំនួន អាចបញ្ចៀសមិនឲ្យរាងកាយឆ្លងជំងឺ។ ដោយឡែកក៏លុះត្រាអ្នករក្សាទុកវាឲ្យបានល្អផងដែរ។ វិធីល្អបំផុតក្នុងការរក្សាទុកទឹកឃ្មុំ គឺត្រូវដាក់វានៅក្នុងកែវកញ្ចក់ ឬកែវណាមួយ ហើយបិទគម្របឲ្យតឹង រួចរក្សាទឹកនៅកន្លែងត្រជាក់ហើយស្ងួត ដោយល្អបំផុតអាចក្រោម…
ប្លែកៗត្រសក់ជាផ្លែឈើម្យ៉ាងដែលមានផ្ទុកទឹករហូតដល់ ៩០ ភាគរយ ហើយវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម មាន pH ជាតុល្យភាពល្អឥតខ្ចោះសម្រាប់ថែរក្សាស្បែក ហើយត្រូវបានគេជ្រើសរើសយកមកច្នៃក្នុងរូបមន្តថែរក្សាសម្រស់ច្រើនបែបខុសពីគ្នា។ ថ្ងៃនេះ Knongsrok សូមណែនាំពីរូបមន្តប្រើប្រាស់ត្រសក់ មកជួយឲ្យមុខភ្លឺចែងចាំង ក្មេងជាងវ័យ ចំណាយតិច បានផលច្រើន និងមិនទាមទារពេលវេលាច្រើនទៀត។ យោងតាមអ្នកជំនាញបានឲ្យដឹងថា ការក្លាសេត្រសក់ក្នុងទូទឹកកកច្រើនម៉ោង ហើយយកវាមកប្រើប្រាស់ម៉ាស្សាមុខរៀងរាល់ព្រឹក មិនត្រឹមតែជួយបំបាត់ភាពហើយ កាត់បន្ថយការឡើងស្នាមក្រហមមុន និងជួយបង្រួមរន្ធញើសប៉ុណ្ណោះទេ វាក៏ថែមជួយផ្តល់សំណើមដល់ស្បែក ជួយឲ្យមុខភ្លឺរលោងល្អ មើលទៅក្មេងជាងវ័យ។ វិធីអនុវត្ត៖ យកត្រសក់មួយផ្លែទៅលាងសម្អាង ហើយកាត់ចុងម្ខាងនៃត្រសក់ បន្ទាប់ដាក់វានៅក្នុងថង់ ដើម្បីធានាអនាម័យកុំឲ្យមានបាក់តេរីឬមេរោគផ្សេងៗមកទំលើ រួចដាក់ចូលក្នុងទូទឹកកកកន្លែងកក យ៉ាងហោចណាស់…
សម្រស់និងសុខភាពទម្លាប់មិនល្អមួយចំនួន ដែលអ្នកបានធ្វើ ឬបានកើតឡើងមុនពេលងូតទឹក សុទ្ធតែជាសញ្ញាដែលអាចនាំឲ្យអ្នកជួបគ្រោះថ្នាក់ដល់ជីវិត ហើយមួយពព្រិចភ្នែកវាអាចឆក់យកជីវិតអ្នកបាន។ ជាពិសេសសម្រាប់មនុស្សដែលមានសុខភាពខ្សោយ និងរាងចំណាស់ត្រូវតែបញ្ចៀសទម្លាប់ទាំង ៣ ខាងក្រោម៖ ៣) ទើបតែឈប់ហាត់ប្រាណភ្លាមៗ យោងតាមអ្នកជំនាញសុខភាពបានឲ្យដឹងថា កំឡុងពេលហាត់ប្រាណ យើងរមែងបញ្ចេញសកម្មភាពខ្លាំង ដែលនាំឲ្យដំណើរការចរន្តឈាម វាធ្វើការទៅលឿនដូចគ្នា។ នៅពេលនេះប្រសិនអ្នក ទើបតែហាត់ប្រាណហើយ រួចទៅងូតទឹក នោះរន្ធញើសនឹងបើក ដែលនាំឲ្យឈាមនឹងច្រាលទៅផ្ទៃខាងលើ អាចបណ្តាលឲ្យគាំងបេះដូង ឬខួរក្បាលខ្វះអុកស៊ីហ្សែន នាំឲ្យអ្នកដួលសន្លប់មួយរំពេច។ ចំពោះករណីងូតទឹកក្រោយការហាត់ប្រាណហើយភ្លាមនេះ មិនថាតែអ្នកងូតទឹកត្រជាក់ ឬទឹកក្តៅនោះទេ គឺសុទ្ធតែប៉ះពាល់ដូចគ្នា។ បែបនេះល្អបំផុតគួរតែទុករាងកាយឲ្យសម្រាករយៈពេល ១ ម៉ោងសិនក្រោយហាត់ប្រាណ សឹមធ្វើការងូតទឹក។…
ប្លែកៗមានអាហារសាមញ្ញជាច្រើន ដែលយើងអាចទទួលទានដើម្បីបំពេញថាមពលជំនួសបាយ ហើយវាថែមទាំងសម្បូរទៅដោយសារធាតុចិញ្ចឹម និងល្អដល់ប្រព័ន្ធរំលាយអាហារទៀតផង។ យើងណែនាំអាហារទាំង ៥ ដូចខាងក្រោម៖ ៥) ដំឡូងជ្វា បើធៀបទៅនឹងបាយ ដំឡូងជ្វាមានជាតិខារ៉ូទីនខ្ពស់ ហើយក៏សម្បូរទៅដោយជាតិសរសៃជាងដែរ ពោលវាធ្វើឲ្យយើងឆ្អែតបានយូរ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងបញ្ចៀសការទល់លាមក។ លើសពីនេះដំឡូងជ្វាក៏មានកាឡូរីទាបជាងដំឡូងបារាំង និងបាយ ហើយក៏មានបរិមាណស្ករធម្មជាតិនៅក្នុងនោះតិចជាង ដែលល្អទាំងស្រុងចំពោះសុខភាពជាងការទទួលទានបាយ។ ៤) ពោត ពោតគឺជាកាបូអ៊ីដ្រាតស្រដៀងទៅនឹងស្រូវអង្ករដែរ។ យ៉ាងណាពោតសម្បូរទៅដោយជាតិសរសៃ (Fiber) ហើយខ្លាញ់ល្អ Omega-3 និង Omega-6។ យ៉ាងណាវាមានជាតិប្រូតេអ៊ីនទាប បើយល់ល្អគួរលាយវាជាមួយអាហារដទៃទៀត ដូចជាស៊ុត សាច់…