ចិត្តសាស្ត្រទង្វើសាមញ្ញៗមួយចំនួនដែលអ្នកតែងធ្វើវាជារផងរាល់ថ្ងៃ មិនថាពេលគេង ពេលហូបអាហារ ឬសកម្មភាពផ្សេងៗមួយចំនួន សុទ្ធតែអាចជះឥទ្ធពលមិនល្អដល់សុខភាពអ្នកតាំងអស់ ប្រសើនបើអ្នកមិនបានយកចិត្តទុកដាក់លើវា។ ពេលខ្លះអ្នកអាចគិតថាវាជារឿងសាមញ្ញៗ ប៉ុន្តែទង្វើសមញ្ញតូចៗទាំងនោះ វាអាចបង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរបស់អ្នក។ ១. ចូលគេងភ្លាមបន្ទាប់ពីបរិភោគ ការចូលគេងភ្លាមៗ បន្ទាប់ពីបរិភោគអាហាររួច គឺជារឿងមិនគួរធ្វើឡើយ ព្រោះក្រោយពេលបរិភោគហើយ កម្រិតអុកស៊ីសែនក្នុងខួរក្បាលនឹងកាត់បន្ថយយ៉ាងឆាប់រហ័ស ហើយអាចកើតមានបញ្ហារំលាយអាហារ ក្រហាយទ្រូង ហើយបើបណ្ដាលយូរវាអាចធ្វើឱ្យអ្នកក្លាយទៅជាមនុស្សធាត់បន្តិចម្ដងៗ។ ២. ទុកខ្សែក្រវ៉ាត់ឱ្យនៅតឹងក្រោយពេលញ៉ាំឆ្អែត ក្រោយពេលញ៉ាំអាហារឆ្អែតរហូតដល់តឹងពោះ អ្នកគួរបន្ធូរខ្សែក្រវ៉ាត់ ព្រោះបើមិនបន្ធូរទេ ក្បាលពោះអ្នកនឹងរងនូវសម្ពាធកាន់តែខ្លាំង ដែលអាចបណ្ដាលឱ្យមានបញ្ហាហើមពោះ ក្អួត ឈឺក្រពះ និងពោះវៀនទៀតផង។ ៣. ទប់នោម ទម្លាប់ទប់នោម…
ជីវិតនិងសុខភាព“អត្ថប្រយោជន៍នៃទឹកដោះម្តាយសម្រាប់ទារក” តើលោកអ្នកដឹងទេថា ទឹកដោះម្តាយមានអត្ថប្រយោជន៍យ៉ាងណាខ្លះ ដល់សុខភាពរបស់មាតា និងទារក? តាមគោលបំណងរបស់ អង្គការសុខភាពពិភពលោក នាសប្តាហ៍ពិភពលោកនៃការបំបៅដោះម្តាយ (ពីថ្ងៃទី ០១ ដល់ទី០៧ ខែសីហា ជារៀងរាល់ឆ្នាំ) បានបំផុសឲ្យម្តាយគ្រប់រូប នៅក្នុងបណ្តាប្រទេសលើពិភពលោក ផ្តល់ការបំបៅដោះដល់ទារក។ យើងខ្ញុំនឹងបង្ហាញប្រាប់ខាងក្រោមនេះ៖ តាមការស្រាវជ្រាវវេជ្ជសាស្រ្តបានបង្ហាញថា ទឹកដោះម្តាយមានអត្ថប្រយោជន៍ជាច្រើនសម្រាប់មាតា និងទារក។ នៅក្នុងប្រទេសជឿនលឿនខ្លាំង ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុបខាងជើង មានជាអាទិ៍ប្រទេសណ័រវេស ហ្វាំងឡង់ ស្រ្តីជាម្តាយស្ទើរតែទាំងស្រុងបានកំពុងបំបៅដោះដល់ទារករបស់ពួកគាត់ ព្រោះប្រទេសទាំងនោះ បានទទួលព័ត៌មានអំពីគុណភាពនៃទឹកដោះម្តាយត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ សម្រាប់ម្តាយ៖ តាមរយៈការស្រាវជ្រាវវេជ្ជសាស្រ្ត ការបំបៅដោះកូន អាចកាត់បន្ថយ អត្រាកើតជំងឺមហារីកសុដន់។…
ចិត្តសាស្ត្រការចាញ់កូនធ្ងន់ធ្ងរ និយមន័យ ការចាញ់កូនធ្ងន់ធ្ងរគឺជាការក្អួត និងចង្អោរធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ ដែលធ្វើឲស្ត្រីអាចខ្សោះជាតិទឹក អ៊ីយ៉ុង និងសារធាតុចិញ្ចឹមផងដែរ ជាធម្មតាកើតឡើងនៅត្រីមាសទី I និងទី II ប៉ុន្តែក៍អាចបន្តដល់ត្រីមាសទី III ផងដែរ។ មូលហេតុ មិនដឹងពីមូលហេតុច្បាស់លាស់ទេប៉ុន្តែអាចបណ្តាលមកពី កត្តាផ្លូវអារម្មណ៍ ជំងឺពពកដែលធ្វើឲពុល (toxic goiter) ជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ខ្សោយថ្លើម ស្ត្រីធាត់ពេក ប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ កូនពង កូនភ្លោះ ស្ត្រីកូនដំបូង ទារកកូនស្រី មេរោគក្នុងក្រពះ ផ្សេងៗទៀត។ រោគសញ្ញា ក្អួតចង្អោរខ្លាំង…
សម្រង់អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាកំឡុងពេលគេងរាងកាយដុតបំផ្លាញកាឡូរីបានចន្លោះពី ៣០០ ដល់ ៤០០ ឯណោះដែលនេះស្មើនឹងការរត់ហាត់ប្រាណរយៈពេលមួយម៉ោងពេញ។ អ្នកជំនាញជាច្រើនអះអាងថាការគេងស្កប់គ្រប់ គ្រាន់អាចជួយអោយស្រកទម្ងន់បានយ៉ាងប្រសើរមិនបង្កផលប៉ះពាល់ផ្សេងទៀតដល់សុខភាពឡើយ គឺដូចនឹង ហាត់ប្រាណដែរ! ទោះជាយ៉ាងណាអ្នកគួរប្រកាន់ខ្ជាប់នូវទម្លាប់មួយចំនួនទើបអាចស្រកទម្ងន់ខណៈពេលគេង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ១. ទទួលទានទឹកទំពាំងបាយជូរស្រស់ នោះក៏ព្រោះតែទឹកទំពាំងបាយជូរស្រស់មានផ្ទុកសារធាតុម្យ៉ាងហៅថា resveratrol ដែលបំលែងជាតិខ្លាញ់មិនល្អ ពណ៌សទៅជាខ្លាញ់សុខភាពល្អពណ៌ត្នោត។ នៅពេលគេងរាងកាយប្រើប្រាស់ខ្លាញ់ពណ៌ត្នោតដើម្បីរក្សាកម្ដៅ។ ដូច្នេះការទទួលទានទឹកទំពាំងបាយជូរស្រស់ ១ ពែងមុនពេលចូលគេងនឹងបង្កើនការដុតបំផ្លាញជាតិខ្លាញ់ ដែលលើសជំនួសការរក្សាទុកវា។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកជ្រើសរើសទឹកទំពាំងបាយជូរស្រស់គ្មាន ផ្ទុកជាតិស្ករបន្ថែម។ ២. ចូលគេងនិងក្រោកឡើងទៀងម៉ោង តើអ្នកធ្លាប់ដឹងទេថាម៉ោងចូលគេងនិងក្រោកមិនទៀងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយការកើនទម្ងន់លើសកម្រិត? នោះក៏ព្រោះតែវានឹងជះឥទ្ធិពលលើការផលិតអ័រម៉ូនមេឡាតូនីនដែលគ្រប់គ្រងការគេង ព្រមទាំងទទួលខុសត្រូវចំពោះ ការបង្កើនភាពសកម្មនៃកោសិកាខ្លាញ់ពណ៌ត្នោតដែលជួយដុតបំផ្លាញកាឡូរី។ ៣. មិនលេងទូរសព្ទ…
សម្រង់ផ្លែសំរង គឺជាផ្លែម្យ៉ាងដែលដុះចេញពីដើមឈើព្រៃដ៏ធំមួយ ហើយត្រូវបានប្រជាជនខ្មែរនិយមទទួលទានវាជាចំណីលាយគ្រឿងភេសជ្ជៈសម្រាប់ទទួលទាន ដោយការត្រាំទឹកឱ្យរីកជាមុនសិន ជាពិសេសគឺលាយជាមួយគ្រាប់ជីរតែម្តង។ មនុស្សភាគច្រើនដឹងត្រឹមថា វាមានគុណតម្លៃពិសេសធ្វើជាថ្នាំត្រជាក់សម្រួលសុខភាពរាងកាយ តែប៉ុណ្ណោះ តែក្រៅពីគុណប្រយោជន៍ទាំងនេះ ការទទួលទានផ្លែសំរងជាប្រចាំ ក៏ត្រូវបានគេដឹងអាចកបនឹងជំងឺជាច្រើនមុខផងដែរ។ ដូច្នេះមកតាមដានប្រយោជន៍ខាងសុខភាពរបស់ផ្លែសំរង ៖ ១. ជួយឱ្យត្រជាក់រាងកាយ និងព្យាបាលជំងឺផ្លូវដង្ហើម៖ ផ្លែសំរងអាចយកធ្វើជាថ្នាំត្រជាក់ ជាពិសេសគឺសម្រាប់ការទទួលទាននៅក្នុងរដូវក្តៅ និងពេលស្ត្រីមករដូវជាដើម។ នៅក្នុងនោះ វាថែមទាំងជាឱសថសម្រាប់កបនឹងជំងឺមួយចំនួន ដែលកើតឡើងដោយសារតែរាងកាយឡើងកម្តៅខុសពីធម្មតាផងដែរដូចជា៖ – ជំងឺគ្រុនក្តៅ – ក្អក – ផ្តាសាយ – កម្ចាត់កំហាក និងស្លេស្ម៍ –…
សម្រង់សណ្តែកកួរ ជាបន្លែម្យ៉ាងដែលមានការពេញនិយមណាស់នៅក្នុងការធ្វើម្ហូបជាអាហារសម្រាប់ទទួលទានទាំងឆៅទាំងឆ្អិន ដែលអាចយកទៅឆា បុកជាមួយក្រសាំង ជាបន្លែផ្ទាប់ផ្អក-ប្រហុក លាយបុកល្ហុង និងជាល្បោយនំបញ្ចុកជាដើម។ ក្រៅពីមានរសជាតិឆ្ងាញ់ពិសាហើយ វាបែរជាមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនស្ទើរតែមិនគួរឱ្យជឿជាពិសេសសម្រាប់ស្ត្រីដែលកំពុងតែពរពោះ និងកំពុងតែបំបៅកូនដោយទឹកដោះតែម្តង។ ដើម្បីឱ្យជ្រាបកាន់តែច្បាស់មកមើលពីអត្ថប្រយោជន៍ចម្បងជាច្រើន របស់សណ្តែកកួរទាំងអស់គ្នា៖ # គុណប្រយោជន៍របស់សណ្តែកកួរ សណ្តែកកួរ (Green Beans/Long Beans) ត្រូវបានគេដឹងថាជាបន្លែដែលសម្បូរទៅដោយអាហារូបត្ថម្ភជាច្រើនដូចជា កាកសសៃហ្វៃបឺ (Fiber), វីតាមីនជាច្រើនរួមមាន វីតាមីន A, វីតាមីន B6 , វីតាមីនC , វីតាមីន K និងអាស៊ីតហ្វូលិក…
ជីវិតនិងសុខភាពទឹកឃ្មុំ គឺជាគ្រឿងផ្សំដែលមានសារសំខាន់បំផុតមិនអាចខ្វះបាន សម្រាប់ការអនុវត្តរាល់វិធីធម្មជាតិទាំងឡាយ មិនថាតែជាអាហារ និងភេសជ្ជៈសម្រាប់បំប៉នសុខភាព។ លើសពីនោះ ទឹកឃ្មុំ ក៏អាចយកមកថែរក្សាសម្រស់តាំងពីក្បាលដល់ចុងជើងជាច្រើនមុខផងដែរ សម្រាប់ឱ្យសម្រស់កាន់តែស្រស់ស្អាត ភ្លឺថ្លា និងក្មេងជាងវ័យជាដើម។ បន្ថែមពីនេះ យើងក៏ទើបតែរកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងបាក់តេរីផ្សេងៗនៅក្នុងទឹកឃ្មុំ ក៏អាចជំនួយផ្ទៃមុខបានច្រើនបែបផងដែរ ជាពិសេសគឺអាចការពារនិងព្យាបាលស្នាមជ្រីវជ្រួញតែម្តង។ ដូច្នេះមកតាមដាន គន្លឺះការអនុវត្តទាំង ៣ វិធីដោយប្រើទឹកឃ្មុំ ជាមួយនឹងគ្រឿងផ្សំងាយៗ ដើម្បីការពារ និងព្យាបាលស្នាមជ្រីវជ្រួញដូចខាងក្រោម៖ # វិធីប្រើទឹកឃ្មុំសម្រាប់ពន្យារភាពចាស់នៃស្បែក ដោយសារតែទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចការពារការខូតខាតពីរ៉ាឌីកាល់សេរីផងដែរនោះ វិធីធ្វើម៉ាស់ផ្សំពីទឹកឃ្មុំទាំង២ខាងក្រោម បានរួមចំណែកជួយរារាំងភាពចាស់ និងស្នាមជ្រីវជ្រួញដែលកើតឡើងនៅលើស្បែកមុខបានយ៉ាងល្អ…
ជីវិតនិងសុខភាពមានមនុស្សមួយចំនួនដែលមានក្បាលពោះធំ ប៉ោង គេឯងតែងតែចំណាំហៅថាធាត់ដុះក្បាល។ ដោយអាការបែបនេះពួកគេយល់ថាបណ្តាលមកពីពួកគេធាត់ ឬទទួលទានអាហារច្រើនពេកបានជាក្លាយទៅបែបនេះ។ ប៉ុន្តែ ការពិតទៅ ការឡើងក្បាលពោះនេះ អាចមកពីអ្នកហើមពោះទៅវិញទេ នោះក៏ដោយសារតែក្រពះ និងប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនប្រក្រតី មានសារធាតុពុលនៅក្នុងក្រពះពោះវៀន ដោយសារតែអ្នកទទួលទានអាហារមិនល្អចូលទៅក្នុងពោះជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកមូលហេតុដែលបណ្តាលឱ្យអ្នកកើតអាការហើម ប៉ោង ឬហៅថាដុះក្បាលពោះមកបង្ហាញមិត្តអ្នកអាន រួមទាំងវិធីព្យាបាលផងដែរ ដូចខាងក្រោមនេះ៖ # មូលហេតុដែល ធ្វើឱ្យអ្នកហើមពោះ ឬដុះក្បាលពោះ ១. ខ្វះជាតិទឹក ប្រសិនជាអ្នកមិនបានទទួលទានទឹកឱ្យបានគ្រប់គ្រាន់នោះទេ វាក៏អាចបណ្តាលឱ្យអ្នកហើម និងឡើងដុះក្បាលពោះបានដែរ។ ដូច្នេះត្រូវប្រាកដចិត្តថា អ្នកត្រូវតែទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ក៏ ៦ ទៅ…
ចិត្តសាស្ត្រសូម្បីតែថ្ងៃកំណើត ក៏អាចបញ្ជាក់ពីអត្តចរិត និងចំណុចល្អ ចំណុចអន់របស់បុគ្គលម្នាក់នោះដែរ!! អ្នកកើតថ្ងៃអាទិត្យ – ចំណុចល្អ ចេះយល់ពីទុក្ខលំបាកអ្នកដទៃ ដឹងពីវិធីជួយដោះស្រាយបញ្ហារបស់អ្នកដទៃ មានតែគំនិតល្អៗ រកវិធីល្អៗឱ្យគេឯង ជាមិត្តល្អ ដៃគូល្អ ស្មោះត្រង់ មិនមានពុតត្បុត ចេះដឹងខុសត្រូវ មានភាពអត់ធ្មត់ខ្ពស់ ពូកែអនុគ្រោះឱ្យគេ។ – ចំណុចអន់ អាចជួយសម្រាលទុក្ខលំបាកអ្នកដទៃ តែមិនអាចជួយសម្រាលបញ្ហាខ្លួនឯង អាចកំដរអ្នកដទៃ តែពេលខ្លួនឯងមានទុក្ខ បែរជាសម្ងំគិតតែម្នាក់ឯង។ ងាយនឹងត្រូវគេធ្វើបាបចិត្ត បោកប្រាស់ កុហកលាក់បាំង ប្រើមនោសញ្ចេតនា ច្រើនជាងខួរក្បាល ចឹងហើយបានមនុស្សនេះ ងាយរងឈឺចាប់ព្រោះអ្នកដទៃ៕…
ចិត្តសាស្ត្រ១ ឆ្នាំជូត ជាមនុស្សចិត្តល្អ ស្រឡាញ់មនុស្សជុំវិញខ្លួន ងាយទុកចិត្តគេ តែជាមនុស្សមានគោលជំហរច្បាស់លាស់ គ្រាន់តែមានះបន្តិច ២ ឆ្នាំឆ្លូវ ជាមនុស្សម៉ឹងម៉ាត់ មត់ចត់ មានការព្យាយាមអំណត់ខ្ពស់ និងមានទំនួលខុសត្រូវទៅលើអ្វីដែលខ្លួនបានធ្វើ ៣. ឆ្នាំខាល ជាមនុស្សស្ងៀមស្ងាត់ មិនចូលចិត្តនិយាយច្រើនទេ កាច ឆ្នាស់ រឹងរូស តែក៏គួរឱ្យស្រឡាញ់ ចូលចិត្តឈឺឆ្អាលជួយអ្នកដទៃ ជាមនុស្សចេះបែកចែកខុសត្រូវ ៤ ឆ្នាំថោះ ជាមនុស្សមានជំនឿចិត្តខ្ពស់ តែពេលខ្លះក៏គិតច្រើនតានតឹងដោយមិនដឹងខ្លួន ចូលចិត្តសម្លឹងអ្នកដទៃក្នុងផ្លូវល្អ និយាយស្ដីស្រទន់ ចេះផ្អែមល្ហែម តែមិនមែនអែបអបទេ ៥…
ព័ត៌មានអ្នកដែលចូលចិត្តញុំាមីច្រើន គួរតែបោះបង់នូវទម្លាប់អាក្រក់នេះចោលទៅ ព្រោះថា វាបង្កឱ្យកើតមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកខ្លាំងណាស់។ សូមចំណាយពេលបន្តិច ដើម្បីអានអត្ថបទមួយនេះ ដើម្បីដឹងពីគ្រោះថ្នាក់ធ្ងន់ធ្ងរទាំង៥ចំណុច ដែលបណ្ដាលមកពីការញុំាមីច្រើនហួសកំណត់។ ១. ញុំាមីកញ្ចប់ញឹកញាប់ពេក ការញុំាមីកញ្ចប់ច្រើនញឹកញាប់ពេក គឺមិនល្អទេ។ ការទទួលទានមីកញ្ចប់ជាប្រចាំ ជាពិសេសការបរិភោគជំនួសអាហារគោលទាំង៣ អាចបណ្តាលឱ្យមានអតុល្យភាពអាហារូបត្ថម្ភ ឡើងកម្តៅនិងឡើងមុន។ សារធាតុចិញ្ចឹមនៅក្នុងមីកញ្ចប់ ភាគច្រើនជាម្សៅដែលសម្បូរទៅដោយកាបូអ៊ីដ្រាត និងខ្លាញ់ឆ្អែតជាតិសរសៃតិចតួច និងប្រូតេអ៊ីន។ អ្នកមិនគួរបរិភោគមីកញ្ចប់លើសពី ២ ដងក្នុងមួយសប្តាហ៍ទេ ហើយអ្នកគួរតែញុំាបន្លែពណ៌បៃតង សាច់ ស៊ុតសម្រាប់តុល្យភាពអាហារូបត្ថម្ភ។ ផឹកទឹកឱ្យបានច្រើន បរិភោគផ្លែឈើឱ្យបានច្រើន ដើម្បីកំដៅរាងកាយកំណត់កំដៅ និងបញ្ហាមុន។ ២. ញុំាមីកញ្ចប់ជំនួសឱ្យអាហារពេលព្រឹក…
ជីវិតការទទួលទានទឹកច្រើន គឺល្អហើយ ព្រោះវាជួយដល់សរីរាង្គជាច្រើនក្នុងរាងកាយ។ តែយ៉ាងណានៅពេលវេលាទាំង ៣ ខាងក្រោម ការទទួលទានទឹកគឺជារឿងមិនល្អទៅវិញ ជាពិសេសបើទទួលទានច្រើនជោគជាំ គឺអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បេះដូង ក្រលៀន និងក្រពះជាដើម៖ ៣) ពេលកំពុងហាត់ប្រាណ មុខងារបេះដូង និងសួតត្រូវបានដំណើរការខ្លាំងនៅពេលហាត់ប្រាណ ហើយប្រព័ន្ធរំលាយអាហារក៏ចុះខ្សោយ។ ដូច្នេះកំឡុងពេលហាត់ប្រាណ ប្រសិនសម្រុកទទួលទានទឹកភ្លាមៗ គឺងាយនឹងបណ្តាលឲ្យហើមពោះ ឈឺពោះ ក្អួតចង្អោរ មិនត្រឹមតែប៉ុណ្ណឹងទេ ក៏វាដាក់បន្ទុកទៅដល់តម្រងនោម និងបេះដូងទៀតផង។ ក្នុងកំឡុងពេលហាត់ប្រាណ សូដ្យូមត្រូវបាត់បង់តាមរយៈញើស ហើយការស្រេកទឹក វាជារឿងធម្មតាទេ តែប្រភេទជំងឺមួយ ឲ្យឈ្មោះថា Hyponatremia ក៏ងាយនឹងកើតមាន…
ជីវិតនិងសុខភាពប្រសិនបើបុរសៗ មានរោមត្រង់កន្លែងទាំង៣នេះ ដុះក្រាស់ ឬដុះលឿនរហ័ស នេះវាបង្ហាញថា ក្រលៀនរបស់ពួកគេរឹងមាំ និងមានសុខភាពល្អ។ ចាប់តាំងពីការលេចចេញនូវរោមរបស់រាងកាយ គឺថាពួកគេបានទទួលការផ្លាស់ប្តូរជាច្រើន ការសម្ងាត់នៃអរម៉ូនបុរសនៅក្នុងរាងកាយបានចាប់ផ្តើមកើនឡើង ដែលធ្វើឱ្យលក្ខណៈយេនឌ័រកាន់តែមានភាពលេចធ្លោឡើង។ យោងទៅតាមគំនិតនៃឱសថសាស្ត្របូព៌ា រោមទាំងនេះមានទំនាក់ទំនងជាក់លាក់ជាមួយតម្រងនោមក្នុងវេជ្ជសាស្ត្រភាគខាងកើត គេគិតថាអ្នកដែលមានតម្រងនោមរឹងមាំគ្រប់គ្រាន់ (តម្រងនោមដែលមានសុខភាពល្អ) នោះសភាពនៃរោមលើផ្នែកទាំង៣នៃរាងកាយបុរស នឹងមានការដុះលឿនរហ័ស ខុសពីសព្វដង។ ១. រោមជើង នៅពេលអាកាសធាតុក្តៅ ហើយសីតុណ្ហភាពឡើងខ្ពស់ បុរសជាច្រើននឹងស្លៀកខោខ្លី។ នៅពេលនេះរោមជើងអាចមើលឃើញយ៉ាងច្បាស់ ជើងបុរសខ្លះដូចជាស្ត្រីអ៊ីចឹង គ្មានរោមទាល់តែសោះ។ ទន្ទឹមនឹងនេះដែរ មនុស្សមួយចំនួនមានរោមជើងក្រាស់ណាស់ ដែលធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ដឹងខ្លួន និងខ្មាសអៀន ហើយក៏ធុញទ្រាន់ចំពោះបញ្ហានេះ។ ទោះយ៉ាងណាក៏ដោយ…
ជីវិតនិងសុខភាពរាងកាយត្រូវការទឹក ដើម្បីដំណើរការល្អ ជួយឱ្យមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរផឹកទឹកគ្រប់ពេល ព្រោះតែចង់បន្ថែមជាតិទឹកឱ្យបានច្រើននោះឡើយ។ ខាងក្រោមនេះ គឺជាពេលវេលាទាំង៥ ដែលអ្នកគួរចៀសវាងទទួលទានទឹក។ ១. នៅពេលញុំាអាហារហឹរ អារម្មណ៍ក្តៅក្រហាយ បន្ទាប់ពីបរិភោគអាហារហឹរ ធ្វើឱ្យអ្នកចង់ផឹកទឹកឱ្យបានច្រើន ដើម្បីបន្សាបជាតិហឹរ។ ទោះជាយ៉ាងណាក៏ដោយ ម៉ូលេគុល capsaicin នៅក្នុងគ្រឿងទេសហឹរគឺប៉ូល។ ទឹកផឹកមិនជួយកាត់បន្ថយការហឹរទេ ប៉ុន្តែវាក៏បណ្តាលឱ្យ capsaicin រាលដាលពាសពេញមាត់ និងបំពង់អាហារផងដែរ ធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ ដើម្បីកាត់បន្ថយភាពមិនស្រួល អ្នកគួរតែផឹកទឹកដោះគោនៅពេលញុំាអាហារហឹរ ទើបជាវិធីល្អប្រសើរ។ ២. នៅពេលហាត់ប្រាណបានពាក់កណ្ដាល ក្នុងអំឡុងពេលហាត់ប្រាណខ្លាំង សីតុណ្ហភាពរាងកាយនឹងកើនឡើង…
ជីវិតនិងសុខភាពការទទួលទានភេសជ្ជៈប្រភេទទាំងនេះនៅពេលល្ងាច មិនត្រឹមតែជួយបំពេញបន្ថែមសារធាតុចិញ្ចឹមសម្រាប់រាងកាយប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវការប្រើប្រាស់ដ៏អស្ចារ្យជាច្រើនទៀតដល់រាងកាយរបស់អ្នកផងដែរ ជាពិសេសគឺជួយបណ្ដេញជាតិខ្លាញ់ ថែរក្សារាងឱ្យមានស្ថិរភាព។ ១. ទឹកក្ដៅឧណ្ហៗ លាយជាមួយទឹកឃ្មុំ ទឹកឃ្មុំមានផ្ទុកនូវវីតាមីន B, C និងសារធាតុរ៉ែសំខាន់ៗជាច្រើនដូចជាកាល់ស្យូម ស័ង្កសី ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗទៀត ដែលជួយប្រឆាំងនឹងការរលាកការប្រឆាំងនឹងបាក់តេរី …។ ការប្រើប្រាស់ទឹកឃ្មុំនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយដូចជា កាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ ធ្វើឱ្យបេះដូងមានស្ថិរភាព ព្យាបាលជំងឺពោះវៀនមួយចំនួនជួយបង្កើនគុណភាពដំណេក …។ អ្នកគ្រាន់តែត្រូវការលាយទឹកឃ្មុំ ២ ស្លាបព្រាក្នុងកែវទឹកក្តៅឧណ្ហហើយកូរឱ្យសព្វ។ ដូច្នេះត្រូវមានកែវទឹកដែលមានសុខភាពល្អភ្លាមៗ។ ២. ទឹកក្រូចឆ្មា ទឹកក្រូចឆ្មាមានកាឡូរីតិចតួច ហើយមានវីតាមីន និងជាតិរ៉ែជាច្រើនផ្សេងទៀត។ ការទទួលទានទឹកក្រូចឆ្មាមុនពេលចូលគេង…
ជីវិតនិងសុខភាពការទទួលទានអាហារទាំងនេះជាប្រចាំ វានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការបត់បែននៃស្បែករបស់អ្នក ធ្វើឱ្យឡើងមុន ស្បែកប្រែជាជ្រីវជ្រួញ និងបង្កើនភាពចាស់យ៉ាងឆាប់រហ័ស។ ដូច្នេះហើយ អ្នកគួរតែយល់ដឹងពីរបបអាហារ និងកំណត់ការទទួលទានអាហាររបស់អ្នកឱ្យបានត្រឹមត្រូវ និងល្អបំផុត។ ១. អាហារមានរសជាតិផ្អែមខ្លាំង ការទទួលទានជាតិស្ករច្រើនពេក នឹងបណ្តាលឡើងទម្ងន់ collagenand elestin ។ ទាំងនេះ គឺជាប្រូតេអ៊ីនពីរប្រភេទ ដែលជួយឱ្យស្បែករលោង និងរលោង។ នៅពេលដែលគ្រឿងផ្សំទាំងនេះខ្វះខាត ស្បែកនឹងចាប់ផ្តើមរួញតូចលេចចេញស្នាមជ្រីវជ្រួញជាច្រើន។ ក្រៅពីជាតិស្ករ អ្នកក៏គួរតែកំណត់ការទទួលទានអាហារដែលមានជាតិកាបូអ៊ីដ្រាតខ្ពស់ ព្រោះវាអាចបម្លែងទៅជាជាតិស្ករ។ ២. កាហ្វេ ផឹកកាហ្វេ ២-៣ កែវក្នុងមួយថ្ងៃ អាចជួយជម្រុញការផលិតអរម៉ូន cortisol…
ជីវិតនិងសុខភាពស្ថិតក្នុងអំឡុងពេលជំងឺរាតត្បាតកំពុងតែលុកលុយខ្លាំងបែបនេះ យើងគ្រប់គ្នាត្រូវតែមើលថែសុខភាព និងរាងកាយឱ្យបានរឹងមាំល្អ ជាពិសេស ជំងឺរាតត្បាតនេះ ប៉ះពាល់ខ្លាំងទៅដល់សួតរបស់យើង ដូច្នេះ សួតត្រូវតែជាចំណុចសំខាន់ជាងគេបំផុត ដែលត្រូវតែយកចិត្តទុកដាក់ មើលថែឱ្យបានល្អ។ ដូច្នេះ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលជួយសម្អាត និងបំប៉នដល់សួតរបស់អ្នកបានល្អបំផុត។ ១. ផ្លែប៉ោម សារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids និងវីតាមីន C ដែលមាននៅក្នុងផ្លែប៉ោម អាចជួយជម្រុញមុខងារសួតបានល្អប្រសើរ។ ២. រមៀត រមៀតសម្បូរទៅដោយសារធាតុ curcumin ដែលជាសមាសធាតុដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងឥទ្ធិពលប្រឆាំងការរលាកដែលមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ទ្រទ្រង់មុខងារសួត។ ៣. តែរុក្ខជាតិ ខ្ញី…
ជីវិតនិងសុខភាពសូមធ្វើការប្រុងប្រយ័ត្នឱ្យមែនទែន ចំពោះអាហារទាំង៧មុខខាងក្រោមនេះ មិនមែនជារឿងធម្មតាទេ ព្រោះបើអ្នកបន្តញុំាជាប្រចាំ វានឹងបង្កគ្រោះថ្នាក់ខ្លាំងដល់ខួរក្បាលរបស់អ្នក ដូច្នេះគួរតែចៀសវាងឱ្យបាន ទើបជាការល្អ។ ១. អាហារចៀន អាហារចៀន មិនត្រឹមតែធ្វើឱ្យអ្នកឡើងទម្ងន់ និងធាត់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលថែមទៀតផង។ ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ ២០១៦ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រអាហារូបត្ថម្ភបានរកឃើញថា មនុស្សដែលញុំាអាហារចៀនច្រើន សុទ្ធតែមានពិន្ទុមិនល្អលើការធ្វើតេស្ត ការរៀន ការចងចាំ និងមុខងារខួរក្បាល។ ផ្ទុយទៅវិញ អ្នកដែលញុំាអាហារដែលមានមូលដ្ឋានលើរុក្ខជាតិច្រើនទទួលបានពិន្ទុខ្ពស់។ យោងតាមអ្នកវិទ្យាសាស្ត្រវាអាចទាក់ទងនឹងការរលាក និងកាត់បន្ថយទំហំជាលិកាខួរក្បាល។ ២. ភេសជ្ជៈផ្អែម ភេសជ្ជៈផ្អែម ទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង និងតែផ្អែមមិនមានសុខភាពល្អទេ ព្រោះវាមានជាតិស្ករខ្ពស់…