គួរចៀសវាងទទួលទានទឹក នៅក្នុងពេលវេលាទាំង៥នេះ បើមិនចង់មានបញ្ហា

15
ការផ្សាយពាណិជ្ជកម្ម

រាងកាយត្រូវការទឹក ដើម្បីដំណើរការល្អ ជួយឱ្យមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរផឹកទឹកគ្រប់ពេល ព្រោះតែចង់បន្ថែមជាតិទឹកឱ្យបានច្រើននោះឡើយ។ ខាងក្រោមនេះ គឺជាពេលវេលាទាំង៥ ដែលអ្នកគួរចៀសវាងទទួលទានទឹក។

១. នៅពេលញុំាអាហារហឹរ

ការផ្សាយពាណិជ្ជកម្ម

អារម្មណ៍ក្តៅក្រហាយ បន្ទាប់ពីបរិភោគអាហារហឹរ ធ្វើឱ្យអ្នកចង់ផឹកទឹកឱ្យបានច្រើន ដើម្បីបន្សាបជាតិហឹរ។ ទោះជាយ៉ាងណាក៏ដោយ ម៉ូលេគុល capsaicin នៅក្នុងគ្រឿងទេសហឹរគឺប៉ូល។ ទឹកផឹកមិនជួយកាត់បន្ថយការហឹរទេ ប៉ុន្តែវាក៏បណ្តាលឱ្យ capsaicin រាលដាលពាសពេញមាត់ និងបំពង់អាហារផងដែរ ធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ ដើម្បីកាត់បន្ថយភាពមិនស្រួល អ្នកគួរតែផឹកទឹកដោះគោនៅពេលញុំាអាហារហឹរ ទើបជាវិធីល្អប្រសើរ។

Screen Shot 2021 06 29 At 5.36.02 PM

ការផ្សាយពាណិជ្ជកម្ម

២. នៅពេលហាត់ប្រាណបានពាក់កណ្ដាល

ក្នុងអំឡុងពេលហាត់ប្រាណខ្លាំង សីតុណ្ហភាពរាងកាយនឹងកើនឡើង ដែលបង្កើតឱ្យមានអារម្មណ៍ថាមានកម្ដៅ និងស្រេកទឹក។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរផឹកទឹកនៅពេលនេះទេ ព្រោះទឹកបង្កើនហានិភ័យនៃអតុល្យភាពអេឡិចត្រូលីត ដែលមានរោគសញ្ញាដូចជា ឈឺក្បាល ចង្អោរ វិលមុខ។ វាមានគ្រោះថ្នាក់ ជាពិសេសសម្រាប់អ្នកដែលមានជំងឺបេះដូង។

ការផ្សាយពាណិជ្ជកម្ម

អ្នកជំនាញណែនាំឱ្យអ្នកហាត់ប្រាណគួរទទួលទានទឹកដូចខាងក្រោម ៖

– ១-២ ម៉ោងមុនពេលហ្វឹកហាត់ ផឹកទឹក 450-600 មីលីលីត្រ។
– ១៥ នាទីមុនពេលហាត់ប្រាណផឹកទឹក ២៥០-៣០០ មីលីលីត្រ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ ការផឹកទឹកប្រហែល ២៥០ មីលីលីត្ររៀងរាល់ ១៥ នាទី។

៣. នៅពេលទឹកនោមមានពណ៌ថ្លាស្ទើរតែគ្មានពណ៌

ការផ្សាយពាណិជ្ជកម្ម

ពណ៌ទឹកនោម គឺជាគន្លឹះមួយដើម្បីជួយអ្នកក្នុងការកំណត់ថា តើអ្នកត្រូវការបន្ថែមទឹកបន្ថែមទៀតទេ។ ជាធម្មតាទឹកនោមនឹងមានពណ៌លឿងភ្លឺ។ វាគឺជាសញ្ញាបង្ហាញថា រាងកាយបានឈានដល់ស្ថានភាពល្អប្រសើរបំផុតនៃជាតិទឹក។ ប្រសិនបើអ្នកឃើញទឹកនោមដែលមានពណ៌សច្បាស់ ហើយស្ទើរតែគ្មានពណ៌ អ្នកគួរតែកាត់បន្ថយបរិមាណទឹកដែលអ្នកផឹក។ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌លឿងចាស់ ឬងងឹតអ្នកប្រហែលជាត្រូវផឹកទឹកបន្ថែមទៀត។

Screen Shot 2021 06 29 At 5.35.57 PM

ការផ្សាយពាណិជ្ជកម្ម

៤. មុនពេលចូលគេង

អ្នកគួរតែកំណត់ទឹកផឹកឱ្យបានត្រឹមត្រូវមុនពេលចូលគេង ព្រោះនេះអាចបណ្តាលឱ្យអ្នកភ្ញាក់ពីគេងនៅពាក់កណ្តាលអធ្រាត្ររំខានដល់ដំណេក។ លើសពីនេះទៅទៀត នៅពេលយប់ក្រលៀនធ្វើការយឺត ដូច្នេះការផឹកទឹកច្រើនពេកមុនពេលគេងនឹងធ្វើឱ្យដៃជើង និងមុខហើមនៅពេលអ្នកភ្ញាក់។

៥. នៅពេលអ្នកផឹកទឹកច្រើនពេកនៅពេលថ្ងៃ

មនុស្សជាច្រើនគិតថា ការផឹកទឹកកាន់តែច្រើន កាន់តែល្អ។ ទោះយ៉ាងណា រាងកាយត្រូវការបរិមាណទឹកអតិបរមាប្រហែល ២-២.៥ លីត្រក្នុងមួយថ្ងៃ។ ការផឹកច្រើនពេកនឹងផ្តល់ផលមិនល្អ ថែមទាំងប៉ះពាល់ដល់មុខងារតម្រងនោមទៀតផង។

ការទទួលទានទឹកច្រើនជាងតម្រូវការរបស់រាងកាយ នឹងធ្វើឱ្យក្រលៀនធ្វើការពិបាកក្នុងការបញ្ចេញទឹក។ រឿងនេះកើតឡើងក្នុងរយៈពេលយូរ វានឹងធ្វើឱ្យមុខងារតម្រង់នោមចុះខ្សោយជាលំដាប់ មិនអាចគ្រប់គ្រងសមាសធាតុសំខាន់ៗក្នុងឈាមបានទេ។ ដូច្នេះអ្នកគ្រាន់តែត្រូវការផឹកទឹកឱ្យបានគ្រប់គ្រាន់ដើម្បីធានាដល់សុខភាព៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម