
ជីវិតដើម្បីចង់ដឹងថា រាងកាយរបស់អ្នកកំពុងមានកង្វះជាតិកាល់ស្យូមឬអត់ អ្នកអាចឆ្លៀតពិនិត្យតាមរយៈចំណុចទាំង ៥ ខាងក្រោមបាន៖ ៥) ឧស្សាហ៍រមួលក្រពើ បើអ្នកធ្លាប់តែមានសុខភាពល្អ តែមួយរយៈក្រោយទៀត ក៏រកឃើញជារឿយៗថាខ្លួនរមែងជួបបញ្ហារមួលក្រពើ នោះអាចជារោគសញ្ញាដំបូងនៃកង្វះជាតិកាល់ស្យូម។ ជាពិសេសអ្នកមានអារម្មណ៍ឧស្សាហ៍ឈឺសាច់ដុំ ជាពិសេសភ្លៅ ដៃ ក្លៀក ពេលកំពុងធ្វើចលនាស្រាលៗ នោះក៏ជារោគសញ្ញាដែរ។ ៤) គេងមិនលក់ អ្នកដែលកង្វះជាតិកាល់ស្យូម ក៏ឧស្សាហ៍ជួបបញ្ហាគេងមិនលក់ដូចគ្នា ហើយចំណាំមើល ពេលគេងគឺពិបាកគេងលក់ណាស់ រួចពេលងើបមក ចេះតែមានអារម្មណ៍ថាខ្លួនឯងដូចអស់កម្លាំង។ ៣) មានអារម្មណ៍ថាស្បែកស្ងួត ធ្លាប់តែមានស្បែកភ្លឺចែងចាំង ហើយយូរទៅស្បែកប្រែជាស្ងួត នោះក៏អាចមករាងកាយ កំពុងមានកង្វះខាតជាតិកាល់ស្យូម និងវីតាមីនដូចគ្នា។…

ជីវិតជំងឺខ្សោយតម្រងនោម ឬបញ្ហាក្រលៀន គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នក ឬអ្នកខ្លះទៅ អាចនឹងត្រូវដេកលើគ្រែពេទ្យដល់ថ្ងៃចុងក្រោយនៃជីវិត។ បើសួរថា តើដើមចមអ្វីនាំឲ្យមនុស្សកើតជំងឺដ៏គួរឲ្យខ្លាចនេះ ចម្លើយ គឺពាក់ព័ន្ធនឹងរបបអាហារ និងទម្លាប់រស់នៅ។ ជាក់ស្តែងដូចយុវជនម្នាក់ ឈ្មោះ Xiao Wu នៅឯប្រទេសចិន គេចូលចិត្តលេងបាល់បោះ និងលេងហ្គេមនៅពេលទំនេរ ហើយយប់មួយគេក៏ស្រាប់តែដួលសន្លប់ កំឡុងពេលដើរទៅបន្ទប់ទឹក។ ក្រោយការពិនិត្យរកឃើញថា បុរសមានវ័យ ២៦ ឆ្នាំខាងលើ គេមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយរោគវិនិច្ឆ័យគឺបញ្ជាក់ថា គេមានជំងឺខ្សោយតម្រងនោម។ ម្តាយបានស្រែកទ្រហរយំ ហើយសួរទៅកាន់គ្រូពេទ្យថា ហេតុអ្វីកូនរបស់ខ្ញុំមានជំងឺខ្សោយតម្រងនោម ទាំងដែលគេមិនជាមនុស្សញៀនសុរា និងតាំងពីដើមមកគ្មានខូចខិលជាមួយនារីណាផងនោះ។…

ជីវិតសួតគឺជាសរីរាង្គផ្លូវដង្ហើមដ៏សំខាន់ក្នុងរាងកាយមនុស្ស ហើយសុខភាពយើងល្អ ឬមិនល្អ ក៏អាស្រ័យទៅលើកត្តាផ្នែកសួតហ្នឹងដែរ។ ដូច្នេះយើងត្រូវតែប្រាកដថា នឹងមិនមានជាតិពុលនៅក្នុងនោះ ហើយដើម្បីឲ្យសួតដំណើរការទៅបានល្អ គ្រូពេទ្យបានណែនាំនៅអាហារ ១០ ប្រភេទខាងក្រោមដែលអ្នកគួរទទួលទានជាប្រចាំ៖ ១០) ការ៉ុត ការ៉ុតមានផ្ទុកនូវសារធាតុ Carotene និង Lutein ដែលកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសួត។ សារធាតុទាំងនេះ ក៏មានប្រសិទ្ធភាពខ្ពស់ដែលអាចចូលទៅសម្អាតជាតិស្លេសចេញពីក្នុងសួតផងដែរ។ ៩) ខ្ទឹមបារាំង វាមានឥទ្ធិពលទៅលើប្រព័ន្ធដង្ហើម ហើយអាចកាត់បន្ថយការក្អក និងជំងឺផ្តាសាយ។ ខ្ទឹមបារាំងនេះសោតក៏ជួយឲ្យសួតដំណើរការបានល្អផងដែរ។ ៨) ផ្លែប៉ោម ផ្លែប៉ោមមានផ្ទុកនូវវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយទ្រទ្រង់រាងកាយឲ្យរឹងមាំ និងប្រព័ន្ធដង្ហើមអាចដំណើរការល្អ។…

ជីវិតតាមការណែនាំពីអ្នកជំនាញ ប្រភេទបន្លែទាំង ៣ ខាងក្រោម អ្នកគួរតែដាក់កំហិតក្នុងការទទួលទាន ពោលមិនត្រូវទទួលទានច្រើនពេកទេ ដោយវានាំឲ្យប៉ះពាល់ដល់មុខងារតម្រងនោម ឬក្រលៀនបានទៅថ្ងៃមុខ៖ ៣) ស្ពៃខ្មៅ វាអាចផ្តល់នូវវីតាមីន ប្រូតេអ៊ីន និងសារធាតុរ៉ែមួយចំនួនមកកាន់រាងកាយ តែយ៉ាងណាបរិមាណអាស៊ីដ Oxalic មាននៅក្នុងនោះ គឺមានច្រើន ដែលវាជះឥទ្ធិពលអាក្រក់ រាប់បានជាភ្នាក់ងារបំផ្លាញតម្រងនោម។ សមាសធាតុទាំងអស់ នឹងបម្លែងទៅជាអាស៊ីដអ៊ុយរិកកំឡុងពេលរំលាយអាហារ ហើយពេលធ្លាក់ទៅតម្រងនោម វានឹងកើតក្លាយជាក្រួស។ ដូច្នេះអ្នកគួរកំណត់ការទទួលទានស្ពៃខ្មៅ ឬស្ពៃខៀវ នៅបរិមាណសមល្មម មិនត្រូវទទួលទានច្រើនពេកទេក្នុងពេលតែមួយ។ ២) ផ្លែម្រះ ជាបន្លែមានរសជាតិល្វីង ដែលអ្នកខ្លះ គេគិតថាវាជាថ្នាំត្រជាក់…

ជីវិតអ្នកឯកទេសអាហារូបត្ថម្ភបានណែនាំនូវភេសជ្ជៈ ៤ ប្រភេទខាងក្រោម ដែលអ្នកគួរតែទទួលទានរៀងរាល់ព្រឹក ព្រោះវាអាចជួយឲ្យស្រកទម្ងន់យ៉ាងឆាប់រហ័ស៖ ៤) តែបៃតង តែបៃតងមានប្រសិទ្ធភាពក្នុងការពន្លឿនការរំលាយអាហារ និងបង្កើនថាមពលរាងកាយ។ ដូច្នេះហើយ បន្ទាប់ពីទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន អ្នកគួរតែឆ្លៀតទទួលទានតែបៃតងមួយពែងរៀងរាល់ព្រឹក ដើម្បីលាងជាតិខ្លាញ់ពីរាងកាយ។ តែបៃតងមានផ្ទុកសារធាតុ Catechins ដែលមានឥទ្ធិពលក្នុងការរំលាយខ្លាញ់ កាត់បន្ថយកម្រិតខ្លាញ់លើសក្នុងឈាម ក្នុងថ្លើម បានយ៉ាងល្អផងដែរ។ ជាទូទៅការទទួលទានតែបៃតងមួយពែងរៀងរាល់ព្រឹក ដូចអាចជួយរាងកាយដុតបាន ១០០ កាឡូរី។ ៣) កាហ្វេខ្មៅ កាហ្វេខ្មៅមានផ្ទុកជាតិកាហ្វេអ៊ីន ដែលនឹងជួយឲ្យអាស៊ីដខ្លាញ់ក្នុងឈាមបម្លែងទៅជាថាមពល។ បើអ្នកចង់សម្រកទម្ងន់លឿនជាងនេះ អ្នកគួរតែផឹកកាហ្វេខ្មៅ គ្មានជាតិស្ករ គ្មានទឹកដោះគោ។ ក្នុង…

ជីវិតពាក្យថា “ខ្ជិល” មិនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ជាពិសេសជាមួយរឿងទាំង ៣ ខាងក្រោមនេះ ដែលអ្នកគួរតែខ្ជិល ល្អច្រើនជាងឧស្សាហ៍ ព្រោះវាដូចនាំឲ្យអ្នកអាយុវែង ពន្យារអាយុអ្នកបាន ២០ ឆ្នាំ៖ ៣) ខ្ជិលខឹង តាមការស្រាវជ្រាវបង្ហាញថា ការខឹងច្រើន អាចបណ្តាលឲ្យអ្នកកើតជំងឺជាច្រើន រួមទាំងជំងឺបេះដូងផងដែរ។ ពេលខ្លះអ្នកមានបញ្ហាផ្លូវចិត្តច្រើន បែរជាទាញខ្លួនឯងឲ្យទៅធ្លាក់ក្នុងអន្លង់នៃគ្រឿងស្រវឹង ការជក់បារី ដែលសុទ្ធតែប៉ះពាល់សុខភាពធ្ងន់ធ្ងរទៅពេលខាងមុខ។ ដូច្នេះបើរឿងខ្លះខ្ជិលខឹង ខ្ជិលអន់ចិត្ត ខ្ជិលមានអារម្មណ៍មួម៉ៅទៅលើវា នោះជារឿងល្អទៅវិញ។ មនុស្សអាយុវែង រមែងមានសុខភាពផ្លូវកាយនិងផ្លូវចិត្តល្អ ពោលបើល្អផ្លូវកាយ ហើយចិត្តគ្រាំគ្រារាល់ថ្ងៃ នោះក៏រស់មិនបានយូរដែរ។ ២)…

ជីវិតទូទឹកកកជាកន្លែងរក្សាទុកអាហារ ដែលយើងចង់ប្រើប្រាស់រយៈពេលយូរ ប៉ុន្តែវាដោយរបស់ដែរ ហើយអាហារខ្លះបើរក្សាទុកក្នុងទូទឹកកកយូរពេក វានឹងនាំឲ្យខូចគុណភាពទៅវិញ រួចបើយើងលើកមកទទួលទាន នោះនឹងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ៖ ១) បាយ បាយដែលយើងទទួលទានសល់ បើទុកក្នុងទូទឹកកកយូរ វានឹងឡើងទៅជាបាក់តេរី ទៅជាផ្សិត ពេលយើងមកទទួលទាន អាចនាំឲ្យយើងរាគ ឬក្អួតបាន។ ជាធម្មតាគេមិនណែនាំឲ្យយកមករក្សាទុកក្នុងទូទឹកកកនោះទេ ជាពិសេសមិនត្រូវលើសពី ២៤ ម៉ោង ព្រោះវានឹងខូចគុណភាពហើយបាត់បង់សារធាតុចិញ្ចឹម ពេលវាអស់កម្តៅ។ ២) សាច់ចម្អិនរួច សម្រាប់ប្រភេទសាច់គោ សាច់មាន់ សាច់ជ្រូក ដែលចម្អិនរួច អាចទុកសម្រាប់ទទួលទានយ៉ាងយូរត្រឹម ១-២ ថ្ងៃប៉ុណ្ណោះ បើទុកលើសនោះគឺវានឹងបង្កទៅជាបាក់តេរី…

ជីវិតការគេងលក់ស្កប់ស្កល់គឺជាកត្តាសំខាន់ណាស់ ដោយវាផ្សារភ្ជាប់ទៅនឹងសុខភាពរបស់អ្នក។ ក្នុងអត្ថបទនេះ Knongsrok ណែនាំនូវ ៤ វិធី សម្រាប់សង្កត់ជីពចរ ហើយចាយពេលមិនដល់ ១០ នាទីឡើយ៖ ៤) ជីពចរកដៃ ត្រង់ផ្នែកកដៃរបស់អ្នក មានជីពចរ [ដូចបង្ហាញក្នុងរូប] ចូរប្រើប្រាស់មេដៃម្ខាងទៀត ទៅចុចលើទីតាំងនោះ ដោយអនុវត្តប្រហែល ៣ នាទី ដល់មានអារម្មណ៍ថារាងឈឺចាប់បន្តិចបន្តួច។ ការអនុវត្តនេះ គឺមានប្រយោជន៍ក្នុងការគ្រប់គ្រងចរន្តឈាមឲ្យរត់ស្រួល កាត់បន្ថយហានិភ័យជំងឺសរសៃប្រសាទ ការគេងមិនលក់ ក៏លែងជាបញ្ហា ហើយហានិភ័យនៃជំងឺបេះដូង ក៏ត្រូវបានកាត់បន្ថយដូចគ្នា។ ៣) ចំហៀងកដៃខាងក្នុង ត្រង់ផ្នែកចំហៀងកដៃខាងក្នុង…

ជីវិតជោគជ័យមិនបានកើតឡើងដោយឯកឯងនោះទេ ហើយជោគវាសនារបស់មនុស្ស គឺមនុស្សខ្លួនឯងនោះហើយ ជាអ្នកគូសវាស រៀបចំវាឡើង។ ប្រសិនចង់ឲ្យជោគវាសនាមានការផ្លាស់ប្តូរ ក្លាយទៅជាអ្នកមានបាន អ្នកត្រូវចងចាំនូវ ៥ ចំណុចខាងក្រោម៖ ៥) បោះបង់ការគិតរឿងកំប៉ិកកំប៉ុក គោលដៅសំខាន់របស់មនុស្សភាគច្រើន គឺចង់មានលុយសម្រាប់ចិញ្ចឹមគ្រួសារ និងទុកសម្រាកក្រោយពេលចូលនិវត្ត។ អ្នកមានប៉ុណ្ណាក៏ពួកគេនៅតែខំរកដែរ ដូច្នេះគោលដៅចម្បង គឺការប្រឹងប្រែងរកលុយ។ ពេលវេលាសប្បាយ កុំយកវាជាធំពេក កុំគិតថាខ្លួនមិនមានពេលវេលាសប្បាយជាមួយមនុស្សជុំវិញខ្លួននោះអី ទាំងអស់នោះជារឿងកំប៉ិកកំប៉ុកទៅវិញទេ។ តែនេះក៏មិនមានន័យថា មិនឲ្យអ្នកមានអារម្មណ៍សប្បាយ ឬលំហែខ្លួនខ្លះទេ តែត្រឹមឲ្យមានគោលដៅ កុំលើសលប់ពេក។ ៤) រកបានភ្លេចសន្សំ អ្នកខ្លះសប្បាយនឹងរក ក៏យកវាទៅចាយមួយអស់ដៃ។ បើរកបាន…

ជីវិតមនុស្សជាច្រើនគិតថា ការដុះសក់ស្កូវ ឬសរសៃសក់ឡើងបែកពណ៌ប្រផេះ ទាំងវ័យក្មេង គឺដោយសារតែហ្សែនពីកំណើត គិតច្រើនពេក ស្រ្តេសច្រើន តែពួកគេពុំបានដឹងច្បាស់នោះទេ ថាវាជាសញ្ញាព្រមានសុខភាពធ្ងន់ធ្ងរទាំង ៣ ខាងក្រោមទៅវិញ៖ ៣) កង្វះហ្សែន សក់ស្កូវមុនអាយុ អាចបណ្តាលមកពីកង្វះហ្សែនក្នុងការផលិតមេឡានីន។ មនុស្សជួបបញ្ហានេះ ច្រើនតែមានសក់ស្កូវតាំងពីអាយុជាង ២០។ ក្នុងករណីខ្លះ អាចបណ្តាលមកពីឬសសក់របស់ពួកគេរងការបំផ្លាញ ដែលយូរទៅអាចវិវត្តទៅជាជំងឺក្រិនសរសៃឈាម។ ២) ជំងឺសរសៃប្រសាទ ស្ថានភាពតានតឹង សរសៃប្រសាទខ្លាំង ការគេងមិនគ្រប់គ្រាន់ របួសផ្លូវចិត្ត ក៏ជាមូលហេតុនាំឲ្យដុះសក់ស្កូវមុនអាយុ។ ក្នុងស្ថានភាពនេះ melanocytes ត្រូវបានផលិតនៅក្នុងរាងកាយ នាំឲ្យរំខានដល់សំយោគនៃ…

ជីវិតតាំងពីយូរណាស់មកហើយ មនុស្សជាច្រើនគិតថា ការទទួលទានអាហារប្រៃលើសលប់ គឺអាចបំផ្លាញក្រលៀនរបស់អ្នកបាន ប៉ុន្តែពួកគេមិនបានដឹងនោះទេ ថាកត្តាសាមញ្ញ ២ ផ្សេងទៀត ក៏អាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នា។ យោងតាមវេជ្ជបណ្ឌិតជំនាញក្រៅស្រុក បានណែនាំឲ្យមនុស្សទូទៅ គួរជៀសទម្លាប់អាក្រក់ទាំង ២ ខាងក្រោម ព្រោះវាក៏អាចបំផ្លាញក្រលៀន ឬតម្រងនោមរបស់អ្នកបានដូចគ្នា៖ ១) ការទទួលទានទឹកមិនគ្រប់គ្រាន់ ការខ្ជិលផឹកទឹក ផឹកទឹកមិនគ្រប់គ្រាន់ ជាពិសេសនៅរដូវរងា ក៏វាអាចបំផ្លាញតម្រងនោមរបស់អ្នកបានដែរ។ ជាទូទៅទឹកជួយតម្រងនោមច្រោះយកកាកសំណល់ចេញមកខាងក្រៅ ដូច្នេះបើរាងកាយខ្វះជាតិទឹក នោះតម្រងនោមក៏នឹងត្រូវធ្វើការខ្លាំង ដែលយូរទៅនាំឲ្យមុខងារសមត្ថភាពតម្រងនោមឬក្រលៀនមានការធ្លាក់ចុះ។ ២) ការទទួលទានអាហារមានជាតិប្រូតេអ៊ីនច្រើនពេក ការទទួលទានអាហារមានជាតិប្រូតេអ៊ីនគឺល្អហើយសម្រាប់សុខភាព តែយ៉ាងណា វាក៏អាចបំផ្លាញសុខភាពរបស់អ្នកបានដូចគ្នា។ តាមការពន្យល់ពីវេជ្ជបណ្ឌិតនៅក្រៅស្រុក…

ជីវិតក្រៅពីការកែសម្រួលរបបអាហារ ការធ្វើលំហាត់ប្រាណ ក៏នៅមានមធ្យោបាយផ្សេងទៀត ដែលជួយឲ្យអ្នកសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ខាងក្រោមយើងបង្ហាញ ៤ វិធីដែលអ្នកគួរដឹង៖ ៤) ងូតទឹកក្តៅ នេះគឺជាវិធីល្អមួយ ដើម្បីបំបាត់ភាពតានតឹង តែវាក៏ចូលរួមចំណែកដុតកាឡូរីរាងកាយបានមួយផ្នែកផងដែរ។ យោងតាមការស្រាវជ្រាវ ការងូតទឹកក្តៅ ឬត្រាំខ្លួនក្នុងទឹកក្តៅរយៈពេល ១ ម៉ោង អាចជួយដុតបំផ្លាញ ១៣០ កាឡូរី នេះជាយុទ្ធសាស្រ្តដ៏ល្អមួយក្នុងការសម្រកទម្ងន់។ ៣) ធ្វើការងារផ្ទះ ការធ្វើការងារផ្ទះ ក៏អាចសម្រកទម្ងន់របស់អ្នកបានដែរ ដោយការចំណាយពេលលាងចាន ១ ម៉ោង អាចដុតបំផ្លាញ ១០០ កាឡូរី…

ជីវិតតាមការស្រាវជ្រាវមនុស្សដែលមិនសូវមានអាយុវែង ច្រើនតែមាន ៥ ចំណុចដូចបង្ហាញខាងក្រោមនេះ ហើយប្រសិនចង់បន្ថែមអាយុកាលជីវិត ចាំបាច់អ្នកត្រូវតែផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ៖ ៥) លើសខ្លាញ់ក្បាលពោះ គ្រប់គ្នាដឹងហើយ អ្នកដែលមានជំងឺធាត់គឺមិនល្អឡើយសម្រាប់សុខភាព ហើយវាអាចបង្កទៅជាជំងឺរ៉ាំរ៉ៃជាច្រើនទៅពេលខាងមុខ។ នៅពេលមានជាតិខ្លាញ់កកកុញនៅក្នុងពោះច្រើន វាក៏នឹងដាក់បន្ទុកទៅលើសរីរាង្គដទៃទៀតផងដែរ។ ភាពធាត់នេះសោត ក៏បណ្តាលឲ្យអ្នកឆាប់អស់កម្លាំង ពិបាកក្នុងការធ្វើចលនា ក៏ដូចជាបង្កើនហានិភ័យជំងឺតម្រងនោម និងជំងឺសរសៃឈាម។ ៤) គុណភាពនៃការគេងចុះខ្សោយ មនុស្សដែលមានអាយុវែង ច្រើនតែអាចគេងបានជាប្រចាំរយៈពេល ៧ ម៉ោង ហើយមានពេលវេលាសម្រាកនៅពេលថ្ងៃចន្លោះពី ៣០ នាទី ទៅ ១ ម៉ោងផ្សេងទៀត។ ផ្ទុយទៅវិញសម្រាប់អ្នកអាយុខ្លី…

ជីវិតអាហារពេលព្រឹកគឺជារបបអាហារដ៏សំខាន់ វាដើរតួកំណត់ថាមពលរាងកាយយើងពេញមួយថ្ងៃ។ ទោះជារវល់មមាញឹកយ៉ាងណា ក៏អ្នកគួរតែជៀសឲ្យបាននូវប្រភេទអាហារទាំង ៤ ខាងក្រោម៖ ៤) អាហារពេលព្រឹកនៅតាមផ្លូវ បើសម្រាប់មនុស្សធំមិនសូវជាប៉ះពាល់ខ្លាំងទេ ព្រោះរាងកាយមានភាពសុាំខ្លះ តែសម្រាប់កុមាររដែលស្ថិតនៅដំណាក់កាលអភិវឌ្ឍ គឺងាយនឹងរងការបង្កគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ការទទួលទានអាហារតាមដងផ្លូវជាប្រចាំ។ ភាគច្រើននៃអាហារតាមដងផ្លូវ គឺគេតម្រូវសម្រាប់អ្នកចង់បានរបស់ទទួលទានងាយៗ រហ័ស តែបើនិយាយពីគុណភាពអនាម័យគឺមិនអាចធានាបានឡើយ។ ឧទាហរណ៍ដូចប្រភេទនំដូណាត់ អាហារចៀន ទឹកសណ្តែកមួយចំនួន គឺអ្នកមិនគួរទទួលទានឡើយនៅពេលព្រឹក។ ប្រសិនទទួលទានក៏គួរជ្រើសរើសទីតាំងមួយ ដែលច្បាស់លាស់ថាមានអនាម័យ។ ៣) អាហារដែលសល់ពីថ្ងៃម្សិលមិញ អ្នកខ្លះនៅព្រឹកថ្ងៃថ្មី ខ្ជិលងើបចម្អិនអាហារ ក៏ពួកគេទៅយកអាហារដែលសល់ពីយប់មកចម្អិន ហើយទទួលទានម្តងទៀតនៅពេលព្រឹក។ យ៉ាងណារបស់ដែលទុកក្នុងទូទឹកកក ឬរបស់ដែលកម្តៅច្រើនលើកច្រើនពេក វាងាយនឹងបង្កជាតិពុលច្រើនក្នុងរាងកាយ…

ជីវិតប្រភេទបន្លែខាងក្រោមនេះ ពិតជាពេញនិយមខ្លាំងនៅប្រទេសជប៉ុន មិនថាតែការកែច្នៃឬការទទួលទានផ្ទាល់ គឺពាំនាំនូវប្រយោជន៍ជាច្រើនរាប់មិនអស់។ នោះគឺទំពាំងស្រស់ ហើយខាងក្រោមយើងនឹងរៀបរាប់ពីប្រយោជន៍របស់វា៖ ៥) ជួយស្រ្តីស្រកទម្ងន់ ទំពាំងឫស្សី ឬ ទំពាំងស្រស់ មានផ្ទុកនូវជាតិសរសៃច្រើន និងកាឡូរីទាប សក្តិសមសម្រាប់ស្រ្តីដែលចង់សម្រកទម្ងន់។ ការទទួលទានវា ក៏ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លានអាហារថែមទៀតផង។ ៤) ការពារជំងឺបេះដូង កាត់បន្ថយសម្ពាធឈាម ការទទួលទានប្រភេទទំពាំងឫស្សីស្រស់នៅពេលព្រឹក អាចជួយឲ្យរាងកាយទទួលបានជាតិប៉ូតាស្យូមប្រហែល ១៨ ភាគរយ វាដើរតួក្នុងការលើកកម្ពស់សុខភាពបេះដូង ហើយលើសពីនេះ បរិមាណសរសៃនៅក្នុងពន្លកបន្លែនោះ ក៏ជួយកាត់បន្ថយសម្ពាធឈាម និងបញ្ចុះកូឡេស្តេរ៉ុលបានយ៉ាងល្អផងដែរ។ ៣) ប្រឆាំងជំងឺមហារីក វាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបន្សាបរ៉ាឌីកាលសេរី…

ជីវិតអាចសាកល្បងបាន ត្រឹមតែការទម្លាក់ខ្ទឹមស ចូលទៅក្នុងបង្គន់នៅពេលយប់ នោះអ្នកនឹងឃើញរឿងភ្ញាក់ផ្អើលនៅព្រឹកបន្ទាប់។ ការបោះខ្ទឹមសចូលទៅបង្គន់៖ ជាធម្មតាអ្នកតែងតែប្រើប្រាស់ទឹកសាប៊ូ ឬសារធាតុគីមីមួយចំនួន ដើម្បីសម្អាត និងសម្លាប់មេរោគក្នុងបង្គន់ តែយ៉ាងណាជំនួសមកការប្រើប្រាស់ខ្ទឹមស ១ កំពឹស វាក៏អាចជួយដោះស្រាយបញ្ហានោះបានដូចគ្នា។ ក៏ដោយសារតែខ្ទឹមស មានផ្ទុកសារធាតុ Allicin ជាក្លិនក្រអូប និងជាអង់ទីប៊ីយ៉ូទីកធម្មជាតិ។ វាមិនត្រឹមតែអាចកម្ចាត់បាក់តេរី កម្ចាត់ក្លិនមិនល្អប៉ុណ្ណោះទេ ទៀតសោតក៏អាចទាំងសម្លាប់ផ្សិតដែលជាប់នៅចានបង្គន់ថែមទៀតផងដែរ។ ដូច្នេះការបោះខ្ទឹមស ចូលចានបង្គន់មុនពេលចូលគេង រួចទុកចោលមួយយប់ គឺជាវិធីសាស្ត្រដែលអ្នកគួរតែអនុវត្ត។ វិធីនោះគឺងាយទេ ត្រឹមតែបកសំបកខ្ទឹមស មួយកំពឹស រួចបោះវាចោលក្នុងបង្គន់ មិនបាច់ចុចទឹកទេ។ ចូរអនុវត្តបែបនេះ ២-៣…

ជីវិតបើតាមការណែនាំរបស់អ្នកជំនាញបានឲ្យដឹងថា មានផ្នែក ២ លើរាងកាយស្រ្តី រៀងរាល់ពេលងូតទឹក ប្រសិនអ្នកយកចិត្តទុកដាក់សម្អាត និងម៉ាស្សាវាថ្នមៗ នោះនឹងអាចជួយឲ្យចរន្តដំណើរការល្អ ពោលជាការជះឥទ្ធិពលវិជ្ជមានសម្រាប់សុខភាព៖ ១) ក្បាលពោះ ផ្នែកក្បាលពោះ ប្រហែលជាកន្លែងដែលមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់សម្អាតពេកនោះទេ ពេលងូតទឹក។ ផ្ទុយទៅវិញ នេះជាការរំលងចំណុចល្អមួយហើយ ព្រោះវាចាំបាច់ណាស់ដែលអ្នកគួរសម្អាត ដោយវាអាចជួយជំរុញដល់ការរំលាយអាហារឲ្យដំណើរការល្អ ក៏ដូចជាជួយឲ្យឈាមរត់ជុំវិញតំបន់ក្រពះ មានភាពល្អប្រសើរឡើង។ ការលាងសម្អាត ម៉ាស្សាថ្នមៗប៉ុន្មានវិនាទី ក៏វាកាន់តែល្អសម្រាប់ស្រ្តីដែលត្រៀមមករដូវ ព្រោះវាអាចជួយបំបាត់ការឈឺចាប់បានមួយផ្នែកធំ និងការពារហានិភ័យនៃជំងឺរោគស្រ្តីបានថែមទៀតផង។ ២) ម្រាមជើង ពេលងូតទឹកផ្កាឈូក មនុស្សជាច្រើនមើលរំលងនៅការសម្អាតត្រង់ផ្នែកម្រាមជើងនេះឯង។ តាមពិតវាជាចំណុចរសើបជួយឲ្យឈាមរត់ស្រួល ដែលមនុស្សជាច្រើនមិនធ្លាប់បានដឹង។ វាល្អទាំងអាចកម្ចាត់បាក់តេរី…

ជីវិតថ្លើមគឺជាសរីរាង្គដ៏សំខាន់ ដែលទទួលខុសត្រូវក្នុងការបន្សាបជាតិពុល ហើយបើថ្លើមមានសុខភាពល្អ នោះសរីរាង្គដទៃទៀត ក៏ដំណើរការល្អដូចគ្នា។ ផ្ទុយទៅវិញ បើតួនាទីរបស់ថ្លើមចុះខ្សោយ បណ្តុំជាតិពុលច្រើនក្នុងរាងកាយ យូរទៅអ្នកនឹងប្រឈមហានិភ័យនៃការកើតជំងឺជាបន្តបន្ទាប់។ ខាងក្រោម Knongsrok ណែនាំនូវបន្លែ ៣ ប្រភេទ ដែលល្អបំផុតសម្រាប់ការលើកកម្ពស់ និងជួយឲ្យថ្លើមលាងជាតិពុលពីរាងកាយបានស្អាតល្អ៖ ៣) ស្ពៃខ្មៅ ជាបន្លែដ៏ពេញនិយម មានតម្លៃថោក ងាយស្រួលរកនៅលើទីផ្សារ។ វាសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន C, K, និងសារធាតុរ៉ែ។ ការទទួលទានវាជាប្រចាំ អាចជួយបង្កើនចរាចរឧស្ម័នក្នុងថ្លើម ដើម្បីកាត់បន្ថយដំណើរការគាំងនៃថ្លើម ហើយក៏អាចកម្ចាត់កូឡេស្តេរ៉ុលលើសចេញពីរាងកាយថែមទៀតផង។ ២) ត្រកួន វាមានកាឡូរីតិចណាស់…