យល់ដឹង

Ddd
ជីវិត

ក្បួន​ហៅ​លាភ​ចូល​ផ្ទះ! មុន​ចូល​ឆ្នាំ​ចិន ត្រូវ​ទៅ​រក​របស់​ ៣ នេះ​ដាក់​មុខ​ទ្វារ ដើម្បី​បាន​សំណាង​ធំ

បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ជិន កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ខាង​មុខ ដោយ​តាម​ក្បួន​ហុងស៊ុយ​ពី​អ្នក​ជំនាញ បាន​ចែករំលែក​ទៅ​កាន់​បងប្អូន​ទាំង​ឡាយ​ដែល​ជាប់​សែស្រឡាយ​ចិន ឲ្យ​គួរ​ប្រញាប់​រក​របស់ ៣ ដូច​បង្ហាញ​ខាង​ក្រោម ដាក់​នៅ​មាត់​ទ្វារ​ចូល​ផ្ទះ ប្រសិន​ចង់​បាន​លាភ​សំណាង​ធំ៖ ៣) កណ្តឹង​ខ្យល់ ការ​ព្យួរ​កណ្តឹង​ខ្យល់ មិន​ត្រឹម​ជា​គ្រឿង​តុបតែង​ផ្ទះ​នោះ​ទេ តែ​វា​ក៏​ជា​គ្រឿង​ហុងស៊ុយ ហៅ​សំណាង ហៅ​លាភ​ចូល​ផ្ទះ ដែល​អាច​ជួយ​ឲ្យ​ម្ចាស់ផ្ទះ​កាន់​តែ​ឆាប់​មានបាន។ ចូរ​ព្យួរ​កណ្តឹង​ខ្យល់​នៅ​ខាង​មុខ​មាត់​ទ្វារ​ធំ ដោយ​ពេល​សំឡេង​នៃ​កណ្តឹង​ខ្យល់​បន្លឺ​ឡើង​នៅ​ថ្ងៃ​ចូល​ឆ្នាំ នោះ​ក៏​នឹង​ក្លាយ​ជា​ប្រភព​ថាមពល​វិជ្ជមាន ដែល​យើង​មិន​អាច​មើល​ភ្នែក​ទទេ​ឃើញ ដូច​មាន​គេ​ជញ្ជូន​លាភ​ចូល​មក​ក្នុង​ផ្ទះ។ ២) ការ​តុបតែង​ពណ៌​ក្រហម អ្នក​គួរ​បន្ថែម​ការ​រៀបចំ​គ្រឿង​លម្អ​ផ្សេងៗ​ ឲ្យ​តែ​ជា​ពណ៌​ក្រហម ដាក់​នៅ​ខាង​មុខ​ផ្ទះ នោះ​គឺ​ជា​និមិត្តរូប​នៃ​សំណាង សុភមង្គល និង​ភាព​រុងរឿង។ ដូច្នេះ​ពេល​បើក​ទ្វារ​ចូល ទេវតា​ទ្រព្យ…

Thoi Quen An Uong Lam Mat Canxi Cang An Cang Gay Hai
ជីវិត

ប្រយ័ត្ន​ពុក​ឆ្អឹង ផុយ​ឆ្អឹង​អត់​ដឹង​ខ្លួន ដោយសារ​ការ​ទទួល​ទាន​អាហារ ៤ នេះ​ញឹកញាប់

កាល់ស្យូម​ជា​សារធាតុ​មិន​អាច​ខ្វះ​បាន សម្រាប់​ជួយ​ឲ្យ​អ្នក​មាន​ឆ្អឹង​និង​សន្លាក់​រឹងមាំ ហើយ​វា​ក៏​ជួយ​ឲ្យ​សាច់ដុំ និង​សរសៃប្រសាទ​ធ្វើ​ការ​យ៉ាង​រលូន​ផង​ដែរ។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​ទទួល​ទាន​អាហារ​ឬ​ភេសជ្ជៈ ដែល​មាន​តួនាទី​មក​បំពេញ​ជាតិ​កាល់ស្យូម​ជា​ប្រចាំ យ៉ាង​ណា​មិញ​របស់​ទាំង ៤ ខាង​ក្រោម វា​បែរ​ជា​ផ្ទុយ​ស្រឡះ ហើយ​រារាំង​ដល់​ដំណើរការ​ស្រូប​យក​ជាតិ​កាល់ស្យូម បង្ក​ជា​គ្រោះថ្នាក់​ដល់​ឆ្អឹង​ដោយ​មិន​ដឹង​ខ្លួន៖ ៤) អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ អាហារ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ គួរ​គិត​ឲ្យ​បាន​ល្អិតល្អន់ ជា​ពិសេស​អាហារ​ដែល​មាន​បរិមាណ​អំបិល​ច្រើន ដែល​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​កាល់ស្យូម​ពី​រាងកាយ​លឿន​ជាង​មុន ដោយ​វា​បញ្ចេញ​ទៅ​តាម​រយៈ​តម្រង​នោម។ យោង​តាម​ការ​ណែនាំ​របស់​អង្គការ WHO បាន​ឲ្យ​ដឹង​ថា មនុស្ស​ពេញ​វ័យ​មិន​គួរ​ទទួល​ទាន​អាហារ​មាន​ជាតិ​អំបិល​ច្រើន​ពេក​ទេ ពោល​គឺ​ត្រឹម​តែ ៥ ក្រាម/ថ្ងៃ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​រាងកាយ។ ទោះ​ជា​យ៉ាង​ណា​បរិមាណ​ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​ទាន​បច្ចុប្បន្ន គឺ​លើស ២ ដង​នៃ​ការ​ណែនាំ​ហើយ។ ៣)…

Hg
ជីវិត

លូកទៅអត់ខុសទេ! កំពូលផ្លែឈើ ៥ ល្អទាំងសម្រាប់ស្បែក និងអ្នកចង់ស្រកគីឡូ

ប្រសិនអ្នកចង់សម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ អ្វីដែលអ្នកត្រូវធ្វើក្រៅពីតមអាហារ អ្នកក៏គួរជ្រើសរើសអាហារដ៏ត្រឹមត្រូវផងដែរ។ ខាងក្រោម Knongsrok ចែករំលែកនូវផ្លែឈើ ៥ ប្រភេទ ដែលវាមានផ្ទុកជាតិសរសៃច្រើន ហើយជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៖ ៥) ផ្លែប៉ោម វាមានជាតិសរសៃខ្ពស់ កាឡូរីទាប អាចសម្រួលដល់ការរំលាយអាហារ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាទូទៅផ្លែប៉ោម ជាមធ្យមមួយផ្លែ អាចផ្តល់ជាតិសរសៃ ៤,៣៥ ក្រាម និង ៩៦,៤ កាឡូរី។ ដូច្នេះផ្លែឈើនេះ គឺអាចគ្រប់គ្រងទម្ងន់បានល្អណាស់។ ៤) ក្រូចថ្លុង ជាផ្លែឈើ ដែលមិនអាចខ្វះបានសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏ថែមទាំងល្អ…

Hhg
ជីវិត

ទម្លាប់ ៣ អាច​ធ្វើ​ឲ្យ​អ្នក​ដាច់​សរសៃឈាម​ខួរក្បាល​ទាំង​ព្រឹក ជា​ពិសេស​ចំណុច​ទី ២

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន​ដោយ​មិន​ដឹង​ខ្លួន ហើយ​ទម្លាប់​មួយ​ចំនួន​ដូច​ខាង​ក្រោម បើ​អ្នក​នៅ​តែ​បន្ត​ធ្វើ​រៀងរាល់​ព្រឹក វា​ក៏​ជា​ហានិភ័យ​មួយ​ដែរ ដែល​អ្នក​គួរ​តែ​ជៀសវាង៖ ៣) ក្រោក​មក​ភ្លាមៗ​នៅ​ពេល​ព្រឹក ពេល​អ្នក​ក្រោក​ពី​គេង ចូរ​ទម្រេត​ខ្លួន​នៅ​លើ​គ្រែ ២-៣ នាទី​សិន សឹម​ក្រោក​មក​ម្តង​បន្តិចៗ។ ការ​អនុវត្ត​បែប​នេះ ដើម្បី​ធ្វើ​ឲ្យ​ឈាម​រត់​ស្រួល និង​មិន​បណ្តាយ​ឲ្យ​ស្ទះ​សរសៃឈាម​ខួរក្បាល​មួយ​រំពេច។ ប្រសិន​អ្នក​កំពុង​គេង​សុខៗ ហើយ​ស្ទុះ​ក្រោក​មក​ភ្លាម មួយ​រំពេច​នោះ​អាច​វិវត្ត​ឲ្យ​អ្នក​មាន​អាការៈ​វិល​មុខ​ទាំង​ព្រឹក ហើយ​ឈាន​ទៅ​ដល់​ការ​ដាច់​សរសៃឈាម​ខួរក្បាល។ ដូច្នេះ​ចំណុច​នេះ​គឺ​ស្រួចស្រាល់​អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត ដែល​អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់។ ២) ការ​ធ្វើ​លំហាត់ប្រាណ​នៅ​ខាង​ក្រៅ ការ​ធ្វើ​លំហាត់ប្រាណ​នៅ​ខាង​ក្រៅ​តែ​ម្នាក់​ឯង ក៏​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​រាងកាយ​របស់​អ្នក​កំពុង​មិន​ស្រួល អាច​ថា​ក្តៅ​ខ្លួន​ឬ​ផ្តាសាយ ចូរ​អ្នក​សម្រាក​ឲ្យ​បាន​ច្រើន ជៀសវាង​ការ​ទៅ​ហាត់ប្រាណ​ទាំង​ព្រឹក ដែល​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​ដាច់​សរសៃឈាម ជា​ពិសេស​សម្រាប់​អ្នក​មាន​ជំងឺ​លើសឈាម ទឹកនោមផ្អែម…

Fg
ជីវិត

អាចជួយលាងឈាម សម្រកទម្ងន់ នេះភេសជ្ជៈ ៤ ដែលអ្នកគួរទទួលទាននៅពេលល្ងាច

ការផឹកភេសជ្ជៈប្រភេទទាំង ៤ ខាងក្រោម រៀងរាល់ពេលល្ងាច នោះនឹងអាចជួយឲ្យប្រសើរឡើងវិញនូវបញ្ហាសុខភាពជាច្រើន មិនថាតែសម្រស់ និងសុខភាពនៃដំណេក។ យើងណែនាំសម្រាប់មនុស្សស្រីជាពិសេស៖ ៤) ទឹកឃ្មុំ លាយទឹកក្ដៅឧណ្ហ៍ៗ ទឹកឃ្មុំមានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដូចជាវីតាមីន B, C កាល់ស្យូម ស័ង្កសី ប៉ូតាស្យូម ដែលប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរីជាដើម។ វាក៏ចូលរួមក្នុងដំណើរនៃការសម្រកទម្ងន់ ដោយអ្នកអាចយកវាមួយទៅពីរស្លាបព្រាបាយ មកកូរឲ្យសព្វក្នុងទឹកក្ដៅឧណ្ហ៍ៗ ហើយលើកមកទទួលទាន ដោយវាជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម ធ្វើឲ្យបេះដូងមានលំនឹក និងកាត់បន្ថយធុញថប់ជួយឲ្យគេងលក់ស្រួល។ ៣) ទឹកក្រូចឆ្មារ មានកាឡូរីទាប មានវីតាមីន និងសារធាតុរ៉ែខ្ពស់…

Dffd
ជីវិត

ចង់បានអាយុវែង បញ្ចៀសអស់ជំងឺមហារីក កុំរំលងឲ្យសោះ អាហារទិព្វ ៣ ប្រភេទនេះ

ប្រសិនជាអ្នកប្រាថ្នាចង់មានអាយុវែង ប្រឈមនឹងរោគាតិច ចូរអ្នកទម្លាប់មកអនុវត្តតាមក្បួនជនជាតិជប៉ុន ដែលទម្លាប់ទទួលទានអាហារទាំង ៣ ខាងក្រោមជាប្រចាំ៖ ៣) ទឹកដោះគោ តាមវេជ្ជបណ្ឌិតក្រៅស្រុក បានឲ្យដឹងថា ទឹកដោះគោជាទូទៅមានផ្ទុកនូវប្រូតេអ៊ីនមានគុណភាពខ្ពស់ វីតាមីន B ជួយបង្កើតឡើងវិញនូវស្បែកនិងកោសិកា កាល់ស្យូមចូលរួមកសាងឆ្អឹង ហើយក៏មាននូវសារធាតុចិញ្ចឹមជាច្រើនទៀត។ មនុស្សចំណាស់ប្រហែល ៧០ ភាគរយនៅជប៉ុន ទទួលទានទឹកដោះគោ ឬផលិតផលទឹកដោះគោជារៀងរាល់ថ្ងៃ។ តាមទម្លាប់ បើអ្នកអាចទទួលទានទឹកដោះគោ ២០០ ម.ល ក្នុងមួយថ្ងៃ ហើយផឹកមុនរយៈពេល ៣០ នាទីនៃការហាត់ប្រាណ នោះនឹងធ្វើឲ្យសាច់ដុំអាចបន្ថែមភាពរឹងមាំទ្វេដង។ ២) អាហារដែលមានផ្កាខាត់ណាខៀវ…

Cvcv
ជីវិត

អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន! កំឡុង​ពេល​គេង បើ​ឧស្សាហ៍​ជួប​រឿង ៤ នេះ ​ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មាន​ទំនោរ​កើត​ឡើង​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី ៤០ ឆ្នាំ​ឡើង​ទៅ ហើយ​ក៏​មាន​រោគ​សញ្ញា​ព្រមាន​មួយ​ចំនួន​ដែល​អ្នក​អាច​ដឹង​មុន ដើម្បី​រក​វិធី​ទប់ស្កាត់​និង​ព្យាបាល។ ខាង​ក្រោម Knongsrok ណែនាំ​ឲ្យ​អ្នក​កត់​សម្គាល់​មើល​នូវ ៤ ចំណុច ដើម្បី​យក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ៖ ៤) គេង​ហៀរ​ទឹក​មាត់ បើ​យូរៗ​ម្តង​មិន​អី​ទេ តែ​បើ​ក្លាយ​ជា​ទម្លាប់ ពេល​អ្នក​គេង​ចំហៀង​ឬ​គេង​ធម្មតា​នោះ វា​គឺ​ជា​រោគសញ្ញា​ព្រមាន​នៃ​ការ​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ច្បាស់​ណាស់។ ស្ថានភាព​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​ប៉ះ​ទង្គិច​ផ្នែក​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល ដែល​បណ្តាល​ឲ្យ​អ្នក​រមែង​ហៀរ​ទឹក​មាត់​ចេញ​មក។ ៣) ហូរ​ឈាម​ច្រមុះ​នៅ​ពេល​គេង នៅ​ពេល​មាន​អាកាសធាតុ​ក្តៅ​ស្ងួត​អ្នក​អាច​ហូរ​ឈាម​ច្រមុះ តែ​បើ​ត្រឹម​តែ​ការ​គេង​ក្នុង​បន្ទប់​ធម្មតា គ្មាន​សីតុណ្ហភាព​ក្តៅ​អី​ផង​នោះ ហើយ​អ្នក​នៅ​តែ​មាន​អាការៈ​ហូរ​ឈាម​ចេញ​ពី​ច្រមុះ នោះ​ជា​រឿង​ដែល​ត្រូវ​តែ​បារម្ភ។ ការ​ហូរ​ឈាម​ពី​ច្រមុះ បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ឡើង​ចុះ​ខ្លាំង​ពេក​ដែល​បណ្តាល​ឲ្យ​ដាច់​រហែក​សរសៃឈាម​តូចៗ​នៃ​ច្រមុះ។ ២) ឈឺ​ក្បាល​ខ្លាំង​នៅ​ពេល​គេង ការ​ឈឺ​ផ្នែក​ក្បាល ដូច​ត្រូវ​គេ​វាយ​យ៉ាង​ដំណំ…

Dfdf
ជីវិត

នារី​ឈ្លាសវៃ​មិន​រំលង​អាហារ ៥ មុខ​នេះ​ទេ ព្រោះ​អាច​បន្សាប​ជាតិ​ពុល ជួយ​ឲ្យ​ស្បែក​ស្អាត

ខាង​ក្រោម​ទាំង ៥ នេះ​គឺ​ជា​អាហារ​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ស្គាល់ តែ​ស្រ្តី​ខ្លះ​ក៏​រំលង​ ព្រោះ​មិន​បាន​ស៊ីជម្រៅ​មើល​ឃើញ​នូវ​ប្រយោជន៍​របស់​វា៖ ៥) ផ្លែ​ល្មុត ប្រសិន​អ្នក​ចង់​ឲ្យ​ស្បែក​របស់​អ្នក​ស មាន​សំណើម​បែប​ធម្មជាតិ និង​អាច​បន្សាប​ជាតិ​ពុល​លើ​ស្បែក​ផង​នោះ ល្មុត​ជា​ផ្លែ​ឈើ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ។ វា​មាន​វីតាមីន​ចម្រុះ ដែល​ជួយ​សម្រួល​ដល់​សរសៃឈាម បន្សាប​ជាតិ​ពុល និង​ការពារ​ថ្លើម។ លើស​ពី​នេះ ល្មុត​ក៏​ជួយ​ឲ្យ​ពោះវៀន​មាន​សំណើម និង​កាត់​បន្ថយ​ចលនា​ពោះ​វៀន បង្កើន​ភាព​សុាំ​ដល់​រាងកាយ​ផង​ដែរ។ ៤) ទំពាំង​បាយ​ជូរ​ក្រៀម ផ្លែ​ឈើ​នេះ​មាន​ជីវជាតិ​ច្រើន និង​ល្អ​ចំពោះ​សុខភាព វា​ក៏​ជួយ​បំពេញ​ឈាម ធ្វើ​ឲ្យ​ស្បែក​ស ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សារធាតុ​ពណ៌​នៃ​ស្បែក។ លើស​ពី​នេះ វា​ក៏​មាន​ជាតិ Procyanidin ដែល​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​រលោង និង​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ…

Fddf
ជីវិត

យិនស៊ិន​មិន​ប្តូរ ជួយ​ឲ្យ​ស្រ្តី​ក្មេង​ជាង​វ័យ ស្បែក​ភ្លឺ​រលោង ប្រសិន​លូក​យ៉ាអួរ នៅ​ពេល​មាស ៣ នេះ

ទឹកដោះគោ​ជូរ ឬ​យើង​ស្គាល់​ថា យ៉ាអួរ គឺ​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ស្រ្តី ជា​ពិសេស​ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន ចំ​ពេល​មាស​ទាំង ៣ ខាង​ក្រោម ដើម្បី​ទទួល​ប្រសិទ្ធភាព​ទ្វេ​ដង៖ ពេល​ព្រឹក ជា​ពេលវេលា​ដែល​រាងកាយ​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត ហើយ​ប្រសិន​អ្នក​ទទួល​ទាន​យ៉ាអួរ ១ ពែង​តូច​រៀងរាល់​ព្រឹក នោះ​វា​អាច​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​កាល់ស្យូម​បាន​យ៉ាង​ច្រើន។ តែ​យើង​មិន​ណែនាំ​ឲ្យ​ទទួល​ទាន ពេល​ពោះ​នៅ​ទទេ​នោះ​ទេ ​ព្រោះ​អាស៊ីត​ក្រពះ អាច​កម្ចាត់​បាក់តេរី​មាន​ប្រយោជន៍​ដែល​ស្ថិត​ក្នុង​យ៉ាអួរ​បាន។ ពេល​យប់ យោង​តាម​អ្នក​ជំនាញ ពី​ម៉ោង ១២ រំលង​អាធ្រាត្រ ដល់​ព្រឹក ជា​ពេល​រាងកាយ​មាន​ជាតិ​កាល់ស្យូម​ទាប​បំផុត ដូច្នេះ​ការ​បន្ថែម​យ៉ាអួរ​ទៅ​ក្នុង​របប​អាហារ​ពេល​យប់ ក៏​ជា​រឿង​ចាំ​បាច់​មួយ​ដូច​គ្នា។ លើស​ពី​នេះ ដោយសារ​វា​មាន​ផ្ទុក​អាស៊ីត​ឡាក់ទិក មាន​ឥទ្ធិពល​ជួយ​ឲ្យ​រាងកាយ​រក្សា​ជាតិ​កាល់ស្យូម​បាន​យូរ។ យើង​ណែនាំ​ឲ្យ​ទទួល​ទាន​វា…

Dfdf
ជីវិត

ទឹកឃ្មុំ​ប្រើ​ត្រូវ​របៀប ​នឹង​មាន​សុខភាព​ល្អ តែ​បើ​ហ៊ាន​លាយ​របស់ ៣ នេះ​ចូល អាច​នាំ​ឲ្យ​អាយុ​ខ្លី

ដ្បិត​បើ​ទឹកឃ្មុំ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​របស់​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​មួយ​ចំនួន តែ​យ៉ាង​ណា​បើ​អ្នក​ផ្សំ​ខុស ជាមួយ​របស់​ដែល​មិន​គួរ​ផ្សំ នោះ​វា​នឹង​នាំ​ឲ្យ​ទឹកឃ្មុំ​ត្រូវ​បាត់បង់​សារធាតុ​ចិញ្ចឹម ហើយ​ថែម​ទាំង​បង្ក​ជាតិ​ពុល នាំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទៅ​វិញ។ ខាង​ក្រោម Knongsrok សូម​ចែករំលែក​ទៅ​កាន់​បងប្អូន​និយម​ប្រើប្រាស់​ទឹក​ឃ្មុំ ហើយ​បងប្អូន​គួរ​តែ​ចែករំលែក​បន្ត។ នោះ​គឺ​ហាម​ផ្តាច់​មិន​ឲ្យ​លាយ​របស់​ ៣ ជាមួយ​ទឹកឃ្មុំ​ឡើយ៖ ៣) លាយ​ទឹកឃ្មុំ ជាមួយ​តៅហ៊ូ បើ​តាម​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​វៀតណាម បាន​ពន្យល់​ថា តៅហ៊ូ ពិត​ណាស់​វា​មាន​ជាតិ​ត្រជាក់ អាច​បញ្ចុះ​កម្តៅ តែ​យ៉ាង​ណា​ការ​លាយ​វា​ជាមួយ​ទឹក​ឃ្មុំ រួច​យក​មក​ទទួល​ទាន​ព្រម​គ្នា នោះ​អាច​នឹង​នាំ​ឲ្យ​កើត​មាន​ប្រតិកម្ម​អង់ស៊ីម​ក្នុង​ទឹក​ឃ្មុំ ប៉ះ​ជាមួយ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​តៅហ៊ូ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន។ ២) លាយ​ទឹក​ឃ្មុំ ជាមួយ​ខ្ទឹម​ស ដូច​គ្នា សម្រាប់​ខ្ទឹម​ស បើ​ពេល​ណា​ផ្សំ​ជាមួយ​ទឹក​ឃ្មុំ…

Dffddf
ជីវិត

លើស​ពី​បន្លែ​ធម្មតា ស្ពៃក្ដោប​បង្កប់​ប្រយោជន៍​ពិសេស ៤ កម្រ​មាន​អ្នក​ដឹង

ស្ពៃក្ដោប​មិន​ត្រឹម​តែ​ជា​បន្លែ​ដែល​យើង​អាច​យក​ទៅ​ចម្អិន​មក​ទទួល​ទាន​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​អាច​ច្នៃ​ទៅ​ជា​របស់​មាន​ប្រសិទ្ធភាព​ ដើម្បី​បំបាត់​ការ​ឈឺចាប់​ផង​ដែរ។ ក៏​ដោយសារ​វា​មាន​ផ្ទុក​សារធាតុ Phytonutrients ដែល​ដើរ​តួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហេតុ​នេះ​ហើយ​អ្នក​ជំនាញ​ខាង​ឱសថ​បាន​ណែនាំ​ឲ្យ​យក​ស្ពៃក្ដោប​ទៅ​ប្រើប្រាស់ ៤ របៀប​ដូច​ខាង​ក្រោម ដើម្បី​នាំ​ប្រយោជន៍​បន្ថែម​លើស​ពី​ការ​ទទួល​ទាន៖ ៤) បំបាត់​ការ​ឈឺចាប់​ក្រពេញ​ទីរ៉ូអ៊ីតអ្នក​គ្រាន់​តែ​យក​សន្លឹក​ស្ពៃ​ក្តោប​ប៉ុន្មាន​សន្លឹក មក​រុំ​នៅ​បរិវេណ​ក ហើយ​យក​ក្រមា​ឬ​បង់​រុំ​មក​រុំ​ទុក​ចោល​មួយ​យប់ រួច​សឹម​ព្រឹក​ស្អែក​យក​វា​ចេញ និង​លាង​សម្អាត​បរិវេណ​ក។ ៣) បំបាត់​ការ​ឈឺក្បាលយក​ស្ពៃក្តោប​ប៉ុន្មាន​សន្លឹក មក​បិទ​លើ​ក្បាល ទុក​វា​ចោល​មួយ​យប់ នេះ​ក៏​ជា​វិធី​អាច​បំបាត់​ការ​ស្រ្តេស ជួយ​សម្រួល​សតិ​អារម្មណ៍ និង​បំបាត់​ការ​ឈឺចាប់​ផ្នែក​ក្បាល​នេះ​ផង​ដែរ។ ២) ឈឺ​សុដន់ ដោយសារ​តែ​ការ​បំបៅ​ដោះ​កូន កុំ​បារម្ភ​ខ្លាំង​ពេក​អី បើ​អ្នក​មាន​បញ្ហា​នេះ អ្នក​អាច​យក​សន្លឹក​ស្ពៃក្តោប​មក​ច្របាច់​ ដាក់​ឲ្យ​ណែន​ជាប់​ត្រង់​កន្លែង​ដើម​ទ្រូង វា​ក៏​នឹង​ជួយ​ឲ្យ​សភាព​ដើម​ទ្រូង រាង​ធូរស្រាល…

T4
ជីវិត

មិន​ចេះ​តែ​ប្រើ​ទេ នេះ​តិចនិក​បាញ់​ទឹកអប់ ៥ កន្លែង​ជួយ​ឲ្យ​ក្រអូប​ឈ្ងុយ​ជាប់​បាន​យូរ

ឆ្ងល់​ថា ម៉េច​មនុស្ស​ស្រី​មួយ​ចំនួន​ពេល​ដើរ​កាត់​យើង ក៏​មាន​ក្លិន​ទឹក​អប់​ភាយ​មក​ជាប់​ច្រមុះ​ឈ្ងុយ​ខ្លាំង​ម្ល៉េះ? វា​មាន ២ កត្តា មួយ​គួប​ផ្សំ​នឹង​ផលិតផល​ដែល​ពួក​គេ​ប្រើប្រាស់ ពីរ​គឺ​របៀប​នៃ​ការ​ប្រើប្រាស់​បាញ់​ទៅ​លើ​ទីតាំង​ដែល​ត្រឹមត្រូវ ព្រោះ​បើ​អ្នក​មាន​របស់​ល្អ​ប្រើ​ហើយ តែ​បាញ់​ខុស​របៀប​ ក៏​វា​មិន​បាន​ប្រយោជន៍​ពិត​ប្រាកដ​នោះ​ដែរ។ ខាង​ក្រោម Knongsrok ណែនាំ​សម្រាប់​ស្រីៗ​ជា​ពិសេស ដែល​ចង់​បាន​ក្លិន​ទឹក​អប់​ជាប់​ខ្លួន​យូរ និង​ឈ្ងុយ​ភាយ​ខ្លាំង​ទាក់ទាញ​អ្នក​ជុំវិញ​ខ្លួន គឺ​ត្រូវ​បាញ់​ទៅ​លើ​ទីតាំង ៥ ខាង​ក្រោម៖ ៥) សក់ នេះ​ជា​កន្លែង​ល្អ​បំផុត​មួយ សម្រាប់​បាញ់​ទឹក​អប់ ព្រោះ​សក់​នឹង​រក្សា​ក្លិន​ក្រអូប​បាន​យូរ ហើយ​បន្សល់​ទុក​នូវ​ក្លិន​ក្រអូប​ប្រហើរ។ អ្នក​ត្រូវ​បាញ់​ទឹក​អប់​លើ​ស្និត​សិត​សក់​ជា​មុន ឬ​ប្រើ​កន្សែង​ដើម្បី​ស្រូប​យក​ទឹក​អប់ រួច​យក​មក​សិត​ឬ​យី​លើ​ក្បាល។ ចូរ​អ្នក​កុំ​បាញ់​ទឹក​ដោយ​ផ្ទាល់​ទៅ​លើ​សរសៃ​សក់ ព្រោះ​ជាតិ​អាល់កុល​នៅ​ក្នុង​ទឹក​អប់ អាច​ធ្វើ​ឲ្យ​សក់​ស្ងួត សក់​ស្អិត​ពិបាក​លាង​សម្អាត​បាន។…

ដសដស
ជីវិត

ចំណាំ​មើល! មនុស្ស​ទម្លាប់​រត់​ទៅ​បន្ទប់​ទឹក ២ ពេល​នេះ គឺ​ច្រើន​តែ​សុខភាព​ល្អ អាយុ​វែង

ការ​ចាំ​សង្កេត​មើល​ពេលវេលា​ដែល​អ្នក​ឧស្សាហ៍​ទៅ​បន្ទោបង់​ ក៏​ជា​សញ្ញា​ដែល​បង្ហាញ​ពី​តម្រុយ​ល្អ នៃ​ស្ថានភាព​សុខភាព​របស់​អ្នក​ផង​ដែរ។ ប្រសិន​ជា​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស ដែល​រមែង​ទៅ​បន្ទោបង់ នៅ​ពេលវេលា​ទាំង ២ ខាង​ក្រោម នោះ​អ្នក​គឺ​ជា​មនុស្ស​មាន​សុខភាព​ល្អ អាច​មាន​អាយុ​វែង៖ ២) ចន្លោះ​ម៉ោង ០៥:០០ ដល់ ៧:០០ ព្រឹក តាម​ក្បួន​បុរាណ​ចិន រៀងរាល់​ព្រឹក​ចាប់​ពី​ម៉ោង ៥ ដល់ ៧ ព្រឹក ជា​ម៉ោង​ដែល​មនុស្ស​មួយ​ចំនួន​ងើប​ពី​ដំណេក វា​ជា​ពេល​ដែល​ពោះវៀន​ធំ​នៃ​រាងកាយ​មនុស្ស​ចាប់ផ្តើម​ដំណើរការ។ ប្រសិន​អ្នក​មាន​ចលនា​ពោះវៀន បន្ទោបង់​ជា​រៀងរាល់​ថ្ងៃ​នៅ​ចន្លោះ​ម៉ោង​នេះ គឺ​មាន​ន័យ​ថា មុខងារ​រំលាយ​អាហារ​របស់​អ្នក គឺ​ដំណើរការ​ជា​ធម្មតា មិន​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​បារម្ភ​ទេ ហើយ​ក៏​វា​បាន​ចូលរួម​បញ្ចេញ​ជាតិ​ពុល​ទៀងទាត់​ផង​ដែរ។ ក៏​ដោយសារ​បន្ទាប់​ពី​កកកុញ​អាហារ…

Dffd
ជីវិត

ប្រយ័ត្ន​ស៊យ​ពេញ​មួយ​ឆ្នាំ! អាហារ ៤ ប្រភេទ ហាម​ដាក់​លើ​តុ​សែន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ដាច់​ខាត

រៀងរាល់​ឆ្នាំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន បងប្អូន​សែស្រឡាយ​ចិន រមែង​ទម្លាប់​មាន​ការ​រៀបចំ​សែន​ទៅ​តាម​ទំនៀមទម្លាប់​តាំង​ពី​ដូន​តា​មក ហើយ​សម្រាប់​ឆ្នាំ ២០២២ នេះ ថ្ងៃ​ដក​ជើង​ធូប ចំ​ថ្ងៃ​ទី ២៦ ​រីឯ​ថ្ងៃ​សែន​ធំ ចំ​ថ្ងៃ​ទី ៣១ ​មករា។ យ៉ាង​ណា​មុន​ដល់​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន តាម​ក្បួន​ហុងស៊ុយ គេហទំព័រ Knongsrok ក៏​សូម​ចែករំលែក​នូវ​ចំណេះដឹង ពាក់ព័ន្ធ​នឹង​ដង្វាយ​លើ​តុ ៤ ដែល​មិន​ត្រូវ​ដាក់​ដាច់ខាត៖ ៤) ត្រី​ចៀន ដាច់​ខាត​មិន​ត្រូវ​ដាក់​ដង្វាយ​ជា​ត្រី​ចៀន​នោះ​ទេ ព្រោះ​វា​ផ្ទុយ​ពី​ទំនៀមទម្លាប់​ប្រពៃណី​ចិន។ ក៏​ដោយសារ​ការ​ថ្វាយ​ត្រី​ចៀន ជា​ទម្លាប់​ដែល​គេ​បូជា​ដើម្បី​ដោះ​លែង​សត្វ​មាន​ជីវិត ក្នុង​គោលបំណង​ផ្សេង​ទៅ​វិញ​ទេ ពោល​មិនមែន​ជា​ការ​រៀបចំ​សម្រាប់​សែន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ឡើយ។ ៣) សាច់​ទា យោង​តាម​រឿង​ព្រេង​និទាន…

Fdfd
ជីវិត

សាឡាត់ស្រួយ ផ្ទុកកាល់ស្យូមខ្ពស់ជាងឆ្អឹងស៊ុប ៣៦ ដង ហើយថែមទាំងផ្តល់ប្រយោជន៍ធំ ៤ នេះ

សាឡាត់ស្រួយ ជាបន្លែបៃតងម្យ៉ាងដែលសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន A និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។ អ្នកអាចទទួលវា ទាំងបែបឆៅ ឬឆ្អិនទៅតាមចំណូលចិត្ត ហើយមិនប៉ះពាល់អ្វីនោះទេ។ វាមានជាតិកាល់ស្យូមខ្ពស់ខ្លាំងណាស់ ដោយធៀបនឹងឆ្អឹងស៊ុប ច្រើនជាងដល់ទៅ ៣៦ ដងឯណោះ។ ដោយឡែកបើសម្លឹងទៅប្រយោជន៍ដទៃផ្សេងទៀត សាឡាត់ស្រួយមានប្រយោជន៍ធំៗដល់ទៅ ៤ ដូចខាងក្រោម៖ ៤) បញ្ចុះកម្តៅ សម្រកទម្ងន់ សាឡាត់ស្រួយ មានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ ហើយវាក៏មានកាឡូរីទាប ត្រឹមតែ ១៥ កាឡូរីប៉ុណ្ណោះ ក្នុង ១០០ ក្រាម ពោលទាបជាងទាំងប៉េងប៉ោះទៅទៀត។ ដូច្នេះវាពិតជាល្អខ្លាំងណាស់…

ថដថដ
ជីវិត

បើចេញសញ្ញា ២ នេះញឹកញាប់ អ្នកខ្សោយសួតហើយ ត្រូវប្រញាប់ទៅប៉ូវអាហារ ៣ ជាបន្ទាន់

ជារឿយៗមនុស្សភាគច្រើន តែងតែយកចិត្តទុកដាក់ តែលើជំងឺបេះដូង ថ្លើម និងតម្រងនោម ប៉ុន្តែភាគតិចណាស់ ដែលចាប់អារម្មណ៍លើបញ្ហាសួត។ តាមថាទៅ សួតក៏ងាយរងគ្រោះខ្លាំងផងដែរ ហើយវាជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ដូច្នេះស្រមៃទៅមើល បើមានបញ្ហាអ្វីទៅ នោះប្រាកដជាយ៉ាប់ហើយ។ តាមរយៈអត្ថបទនេះ Knongsrok ចែករំលែកនូវរោគសញ្ញា ២ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ប្រសិនវាលេចមកញឹកញាប់ នោះមានន័យថា សួតរបស់អ្នកកំពុងមានបញ្ហាហើយ៖ ២) ឈឺចាប់ទ្រូង ជំងឺមហារីកសួត អាចបណ្តាលឲ្យឈឺចុកចាប់ផ្នែកទ្រូង ជាពិសេសនៅពេលអ្នកក្អក គឺចេះតែចុកទ្រូងមកជាញឹកញាប់។ នោះក៏ដោយសារតែកូនកណ្តុររីកធំ រាលដាលដល់ជញ្ជាំងទ្រូង ស្រទាប់ជុំវិញសួត គេឲ្យឈ្មោះថា Pleura…

Fddf
ជីវិត

អាហារ ៥ ដល់​ថ្នាក់​អង្គការ​សុខភាព​ពិភពលោក ដាក់​ចូល​បញ្ជី​ខ្មៅ ព្រោះ​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់

អាហារ​ដែល​អ្នក​ទទួល​ទាន​រាល់​ថ្ងៃ មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​នោះ​ទេ ក៏​មាន​អាហារ​ខ្លះ ដែល​វា​ឆ្ងាញ់​រសជាតិ តែ​និយាយ​ពី​ប្រយោជន៍​មក​កាន់​រាងកាយ គឺ​គ្មាន​សោះ ផ្ទុយ​ទៅ​វិញ មាន​តែ​ដាក់​បន្ទុក​មក​លើ​រាងកាយ​របស់​អ្នក នាំ​ឲ្យ​ខូច​សុខភាព​ ឬ​យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ដោយ​មិន​ដឹង​ខ្លួន។ ខាង​ក្រោម យើង​បង្ហាញ​អាហារ​ទាំង ៥ ប្រភេទ ដល់​ថ្នាក់​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់ WHO ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា បញ្ចៀស​ក្នុង​ការ​ទទួល​ទាន៖ ៥) ប្រភេទ​ត្រី​ដុត​អំបិល ត្រី​ដុត​អំបិល មាន​រសជាតិ​ប្រៃ​ឆ្ងាញ់ តែ​យ៉ាង​ណា វា​មាន​កំហាប់​អំបិល​ខ្ពស់​ណាស់ រួច​ប្រសិន​ជា​អាហារ​នោះ ត្រូវ​បាន​គេ​រក្សា​ទុក​យូរ ទើប​លើក​មក​ទទួល​ទាន​ទៀត វា​នឹង​ដាក់​បន្ទុក​មក​លើ​រាងកាយ​កាន់​តែ​ធ្ងន់ធ្ងរ។ ការ​សិក្សា​មួយ​រក​ឃើញ​ថា ការ​ទទួល​ទាន​ប្រភេទ​អំបិល​ជាប់​នឹង​សាច់​ឬ…

Sfasdf
ជីវិត

ផ្សំ​ទម្លាប់ ៤ នេះ​ចូល​គ្នា ទើប​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ឆាប់​រហ័ស និង​មាន​សុខភាព​ល្អ

ចង់​បាន​ចង្កេះ​ស្តើង រាង​ស្លីម ហើយ​មាន​សុខភាព​ល្អ Knongsrok សូម​ណែនាំ​នូវ​វិធី​សម្រក​ទម្ងន់​ដ៏​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទាំង ៤ ខាង​ក្រោម៖ ៤) បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ ប្រូតេអ៊ីន អ្នក​គួរ​តែ​កាត់​បន្ថយ​អាហារ​កំប៉ុង អាហារ​មាន​ជាតិ​កាបូអ៊ីដ្រាត និង​ជាតិ​ស្ករ​ខ្ពស់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នៅ​ក្នុង​បញ្ជី​របប​អាហារ​ជា​ប្រចាំ​របស់​អ្នក អ្នក​គួរ​តែ​បន្ថែម​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន និង​កាបូអ៊ីដ្រាត​ទាប តួ​យ៉ាង​ដូច​ជា​សណ្ដែក ស៊ុត គ្រាប់​ធញ្ញជាតិ ទ្រូង​មាន់ ខ្លាញ់​ត្រី។ ជាង​នេះ​អ្នក​ត្រូវ​បន្ថែម​ប្រភេទ​បន្លែ មក​កាន់​របប​អាហារ​ប្រចាំ​ថ្ងៃ ដោយ​វា​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​ល្អ បន្ថែម​ភាព​សាំ​ បញ្ចៀស​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ផង​ដែរ។ ៣) កំណត់​បរិមាណ​អាហារ អ្នក​គួរ​មាន​ទម្លាប់​ទទួល​ទាន​អាហារ​តិចៗ ចន្លោះ…