យល់ដឹង

Tam Nuoc Nong Hay Tam Nuoc Lanh Tot Cho Suc Khoe Hon 202010300946223319
ជីវិត

ផ្ញើ​ទៅ​ប្រុសៗ! ប្រយ័ត្ន​អាយុ​ខ្លី​មិន​ដឹង​ខ្លួន បើ​នៅ​បន្ត​ទម្លាប់​អាក្រក់​ ៥ នេះ​រៀងរាល់​ព្រឹក

ការ​មាន​អាយុ​វែង និង​មាន​សុខភាព​ល្អ ជា​ក្តី​សុបិន​របស់​មនុស្ស​យើង​គ្រប់​រូប តែ​ទោះ​ជា​យ៉ាង​ណា សកម្មភាព​រាល់​ថ្ងៃ វា​បាន​ធ្វើ​ឲ្យ​យើង​មាន​ចន្លោះ​ប្រហោង ហើយ​ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង។ សម្រាប់​បុរស ខាង​ក្រោម​ Knongsrok ណែនាំ​ទម្លាប់​អាក្រក់ ៥ ដែល​ត្រូវ​ជៀសវាង បើ​មិន​ចង់​អាយុ​ខ្លី៖ ៥) ការ​ជក់​បារី​នៅ​ពេល​ព្រឹក សម្រាប់​អ្នក​ជក់​បារី ពួក​គេ​បើក​ភ្នែក​មិន​ទាន់​ទេ តែងតែ​ជក់​មួយ​ដើម​ពីរ​នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​បាត់​ងងុយ​គេង តែ​យ៉ាង​ណា​ទម្លាប់​នេះ​មិន​ល្អ​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​សួត ក្រោយ​ទទួល​រង​នូវ​ជាតិ​នីកូទីន​ច្រើន​ពេក។ ៤) ការ​រំលង​អាហារ​ពេល​ព្រឹក មនុស្ស​សម័យ​នេះ រវល់​នឹង​ការងារ​ពេក តែងតែ​រំលង​អាហារ​ពេល​ព្រឹក។ ខ្លះ​ទៀត​ដាច់​យប់ ក៏​គេង​យូរ ហើយ​ចាំ​ទទួល​ទាន​បាយ​ថ្ងៃ​សរុប។ យ៉ាង​ណា​តាម​ការ​ស្រាវជ្រាវ​អ្នក​ដែល​រំលង​អាហារ​ពេល​ព្រឹក…

ដថថដ
ជីវិត

ផ្លែ​ឈើ​ផ្ទុក​ជាតិ​ស្ករ​ទាប ៥ ដែល​អ្នក​ចង់​ស្រក​ទម្ងន់ មិន​គួរ​មើល​រំលង

ផ្លែ​ឈើ​គឺ​ជា​អាហារ​ដ៏​ចាំបាច់​ដែល​អ្នក​មិន​អាច​ខ្វះ​បាន យើ​វា​កាន់​តែ​ល្អ​ប្រសិន​ជា​ផ្លែ​មាន​ជាតិ​ស្ករ​ទាប។ Knongsrok ណែនាំ​នូវ​ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​ទាប ៥ ដែល​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ជា​ពិសេស៖ ៥) ផ្លែ​ស្រ្តបឺរី ជា​ផ្លែ​ឈើ ដែល​មាន​បរិមាណ​ស្ករ​ធម្មជាតិ​ទាប ហើយ​មាន​វីតាមីន C ជួយ​ក្នុង​ការ​ចិញ្ចឹម​សរីរាង្គ​ជា​ច្រើន​ផ្សេង​ទៀត។ ជា​មធ្យម​ផ្លែ​ស្រ្តបឺរី​ទំហំ​មធ្យម​ចំនួន ៤ ផ្លែ​មាន​ជាតិ​ស្ករ​តែ ៤,១ ក្រាម​ប៉ុណ្ណោះ។ ៤) ផ្លែ​បឺរ យើង​និយាយ​តែ​ទទួល​ទាន​ផ្លែ​បឺរ​សុទ្ធ គឺ​វា​ល្អ​ខ្លាំង​ណាស់​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ជា​ពិសេស​សម្រាប់​អ្នក​ចង់​ដុត​ជាតិ​ខ្លាញ់​ពី​រាងកាយ​បាន​ឆាប់​រហ័ស។ ជា​មធ្យម​ផ្លែ​បឺរ​ពាក់​កណ្តាល​មាន​ជាតិ​ស្ករ​តែ ១,៦ ក្រាម ហើយ​គេ​និយម​ទូទៅ​មិន​ងាយ​ទទួល​ទាន​អស់​មួយ​ផ្លែ​ពេញ​ទេ។ ៣) ត្រប់វែង វា​ក៏​ជា​ផ្លែ​ឈើ ហើយ​ក៏​រាប់​ក្នុង​ថ្នាក់​បន្លែ​ដែរ ដោយ​អាហារ​ពណ៌​ស្វាយ​មួយ​នេះ…

ថដដថ
ជីវិត

ស្រ្តីក្រោយអាយុ ៣០ ឆ្នាំ បើមានផ្នែកទាំង ៥ ច្បាស់ណាស់នឹងមានសុខភាពល្អ អាយុវែង

ប្រសិនអ្នកជាមនុស្សស្រី ដែលស្ថិតនៅអាយុ ៣០ ឆ្នាំ ឬចូលល្បាក់ជាង ៤០ ឆ្នាំអីហើយ តែនៅមានផ្នែកទាំង ៥ ខាងក្រោម ដូចបង្ហាញ នោះគឺរាប់បានជាមនុស្សដែលនឹងមានអាយុវែង ហើយមិនងាយចេះឈឺថ្កាត់អ្វីឡើយ៖ ៥) មុខធំ ជាមួយមនុស្សដែលមានមុខធំ សម្រាប់ស្រ្តី បើតាមការពន្យល់របស់អ្នកជំនាញ ពេលពួកគេមករដូវ ក៏មានឈាមមកច្រើនដែរ ដូច្នេះបើមិនបានប៉ះប៉ូវនូវរបបអាហារឲ្យគ្រប់គ្រាន់ត្រលប់មកវិញ នោះអាចជាបញ្ហា។ តែយ៉ាងណាស្រ្តីចូលល្បាក់អាយុ ៣០ ឆ្នាំឡើងទៅ បើទម្រង់មុខនៅពេញ ស្បែកនៅរលោង ពណ៌មុខស៊ីជម្ពូដដែល នោះជាទូទៅរមែងមានអាយុវែងជាងមនុស្សដែលមានមុខតូច។ ៤) ដង្ហើមវែង ប្រសិនក្នុងល្បាក់អាយុរាងចំណាស់…

Untitled 1
ជីវិត

ស្រក​ទម្ងន់​ភ្លាមៗ​ត្រឹម​តែ ១ សប្តាហ៍ ដោយ​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ ជាមួយ​របស់​ធម្មជាតិ ៣ នេះ

ជា​រូបមន្ត​សាមញ្ញ ដែល​អ្នក​ត្រឹម​តែ​ប្រើប្រាស់​ទឹក​ឃ្មុំ ហើយ​ផ្សំ​ជាមួយ​របស់​ធម្មជាតិ​ទាំង ៣ ខាង​ក្រោម នោះ​អាច​ឲ្យ​អ្នក​ទទួល​បាន​ការ​ស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​ត្រឹម​តែ ១ សប្ដាហ៍៖ ១) ទឹក​ឃ្មុំ + ក្រូច​ឆ្មា វា​ត្រូវ​បាន​គេ​រាប់​ចូល​ជា​របស់​ដែល​ជួយ​លើក​កម្ពស់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​កម្ចាត់​កាក​សំណល់ ជាតិ​ពុល​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​បំផុត។ វិធី​ធ្វើ​គឺ​ងាយ គ្រាន់​តែ​លាយ​ទឹក​ឃ្មុំ ជាមួយ​នឹង​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​ច្របាច់​ក្រូច​ឆ្មា​ចូល​ប៉ុន្មាន​ចំណិត រួច​ទទួល​ទាន​រៀងរាល់​ព្រឹក។ វា​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​លើស​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​ជួយ​សម្អាត​បំពង់​ក និង​ក្រពះ​ថែម​ទៀត​ផង។ ២) ទឹក​ឃ្មុំ + ខ្ញី ខ្ញី​មាន​ភាព​ក្តៅ ហឹរ មាន​ឥទ្ធិពល​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ដែល​លើស​ជួយ​ឲ្យ​រាង​ស្លីម។ ទឹក​ឃ្មុំ​លាយ​ជាមួយ​ខ្ញី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា…

Jk
ជីវិត

បណ្តោយទៀតអត់បានទេ! បើជួបរោគសញ្ញា ៤ អ្នកកំពុងកើតជំងឺទឹកនោមផ្អែមដំណាក់កាល់ធ្ងន់ហើយ

ប្រសិនអ្នកឃើញខ្លួនឯងជួបរោគសញ្ញាទាំង ៤ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន ព្រោះអ្នកអាចកំពុងស្ថិតក្នុងដំណាក់កាលលើសជាតិស្ករក្នុងឈាម ឬទឹកនោមផ្អែម ដំណាក់កាលធ្ងន់ធ្ងរមួយហើយ។ សូមប្រញាប់ទៅធ្វើការត្រួតពិនិត្យ និងរកវិធីព្យាបាលជាបន្ទាន់៖ ៤) សមត្ថភាពភ្នែកចុះខ្សោយបន្តិចម្តង ពេលជំងឺទឹកនោមផ្អែមកើតឡើងកាន់តែធ្ងន់ធ្ងរ នោះវានឹងទាញឲ្យភ្នែកក៏កាន់តែមើលឃើញព្រាលបន្តិចម្តងៗ។ ជារួមបើចាប់អារម្មណ៍ថា សុខៗសមត្ថភាពនៃការមើលរបស់អ្នកភ្នែក ចាប់ចុះខ្សោយ នោះក៏ចូលទៅក្នុងការដែលរាងកាយគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អផងដែរ។ ៣) សម្ពាធឈាមឡើងខ្ពស់ អ្នកប្រហែលជាគិតថា សម្ពាធឈាមនិងជំងឺទឹកនោមផ្អែមមិនទាក់ទងគ្នា តែការពិតទៅ គឺវាមានការផ្សារភ្ជាប់គ្នា ដោយប្រសិនទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ នោះសម្ពាធឈាមក៏នឹងឡើងខ្ពស់ដូចគ្នា។ ២) ឡើងហើមរាងកាយ ពេលជំងឺទឹកនោមផ្អែម វិវត្តទៅរកដំណាក់កាលចុងក្រោយ នោះរាងកាយត្រង់ផ្នែកណាមួយ នឹងឡើងហើមដោយគ្មានមូលហេតុ។ ជាក់ស្តែងដូចហើមដៃ…

Dfdf
ជីវិត

រមៀត​ជួយ​ឲ្យ​ស្បែក​ស្អាត បន្ថយ​ជាតិ​ខ្លាញ់ តែ​អត់​ត្រូវ​ជាមួយ​មនុស្ស ៥ ប្រភេទ​នេះ​ទេ

រមៀត​ក៏​ដូច​ជា​ម្សៅ​រមៀត ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ឱសថ​ធម្មជាតិ​ដែល​ផ្តល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​និង​សម្រស់​ស្រ្តី។ វា​ជួយ​បាន​ទាំង​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ និង​អ្នក​ចង់​បាន​ស្បែក​ស្អាត​បែប​ធម្មជាតិ។ តែ​យ៉ាង​ណា​សម្រាប់​មនុស្ស​ទាំង ៥ ប្រភេទ​ខាង​ក្រោម Knongsrok មិន​ណែនាំ​ឲ្យ​ទទួល​ទាន​រមៀត​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​វិញ​មក​កាន់​រាងកាយ៖ ៥) ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​បំបៅ​ដោះ​កូន រមៀត​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ថ្នាំ​បង្កើន​ភាព​សុាំ​ដ៏​អស្ចារ្យ តែ​យ៉ាង​ណា​ វា​មិន​ជា​សុវត្ថិភាព​នោះ​ទេ​សម្រាប់​ស្រ្តី​ដែល​ត្រូវ​បំបៅ​ដោះ​កូន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន និង​រំញោច​ឲ្យ​មាន​បម្រែបម្រួល​អ័រម៉ុន។ ៤) មនុស្ស​ដែល​មាន​ភាព​ស្លេកស្លាំង ភាព​ស្លេកស្លាំង​ បណ្តាល​មក​ពី​កង្វះ​ជាតិ​ដែក ដែល​កើត​ឡើង​នៅ​ពេល​រាងកាយ​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​គ្រប់គ្រាន់ ឬ​រាងកាយ​បាត់បង់​កោសិកា​ឈាម​ក្រហម​ច្រើន​ពេក។ ដូច្នេះ​ការ​ទទួល​ទាន​រមៀត វា​ធ្វើ​ឲ្យ​មាន​កំហាប់​ខ្ពស់ ដែល​រារាំង​ការ​ស្រូប​យក​ជាតិ​ដែក នាំ​ឲ្យ​ស្ថានភាព​ស្លេកស្លាំង​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ៣) អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន…

Hjk
ជីវិត

ស្រក​ទម្ងន់​ ស្បែក​ភ្លឺ​រលោង​ត្រឹម​រយៈ​ពេល​ខ្លី បើ​ចេះ​ច្នៃ​ផឹក​ទឹក​សណ្ដែក​ខ្មៅ ២ ពេល​នេះ

ទឹក​សណ្តែក​ខ្មៅ គឺ​ជា​ភេសជ្ជៈ​មួយ​ប្រភេទ ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់ និង​ជួយ​ដល់​សរីរាង្គ​ជា​ច្រើន​សម្រាប់​រាងកាយ​ស្រ្តី។ យ៉ាង​ណា​បើ​អ្នក​ចេះ​ច្នៃ យក​មក​ទទួល​ទាន​ដូច​បង្ហាញ​ទាំង ២ ពេល​ខាង​ក្រោម នោះ​ប្រសិទ្ធភាព​នឹង​មាន​កាន់​តែ​ខ្ពស់៖ ២) កំឡុង​អាហារ​ពេល​ព្រឹក នៅ​ពេល​ទើប​ភ្ញាក់​ពី​ដំណេក រាងកាយ​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​ជាតិ​ទឹក ដូច្នេះ​ប្រសិន​អ្នក​ទទួល​ទាន​ទឹក​សណ្តែក​ខ្មៅ ជាមួយ​អាហារ​ពេល​ព្រឹក វា​នឹង​ធ្វើ​ឲ្យ​រាងកាយ​អាច​បំពេញ​ជាតិ​ទឹក​បាន​ល្អ ហើយ​ក៏​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​រស់រវើក និង​មាន​សភាព​ទន់ល្មើល​យ៉ាង​ល្អ​ថែម​ទៀត​ផង​ដែរ។ ជាមួយ​គ្នា​នេះ សណ្តែក​ខ្មៅ គឺ​ជា​ប្រភព​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ កាត់​បន្ថយ​ចំណង់​នៃ​ការ​ឃ្លាន ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ ហើយ​វា​ក៏​មាន​កាឡូរី​ទាប​ នាំ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។ ១) មុន​ពេល​ទទួល​ទាន​អាហារ ទឹក​សណ្តែក​ខ្មៅ ផ្តល់​ជាតិ​សរសៃ​ច្រើន ដែល​ល្អ​សម្រាប់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ វា​ក៏​មាន​សារធាតុ​សំខាន់ៗ​ជា​ច្រើន…

Thanh Nien 29t Ngung Tho Roi Ra Di Ngay Trong Luc Ngu Bs Canh Bao 5 Dau Hieu Bat Thuong Cho Chu Quan 160100
ជីវិត

របស់ ៣ ​គួរ​តែ​មាន​នៅ​ក្បាល​ដំណេក ព្រោះ​វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ទាំង​កណ្ដាល​យប់

ខាង​ក្រោម Knongsrok សូម​ណែនាំ​នូវ​របស់​មាន​ប្រយោជន៍​និង​សំខាន់ ៣ ដែល​មនុស្ស​គ្រប់​រូប គួរ​តែ​ទម្លាប់​មាន​នៅ​ក្បាល​ដំណេក ព្រោះ​ពេល​យប់​ព្រលប់ មាន​បញ្ហា​ជំងឺ​ឈឺថ្កាត់​ណា​ទៅ វា​អាច​ឆក់​យក​អាយុ​ជីវិត​យើង​បាន​ត្រឹម​តែ​មួយ​រំពេច តែ​បើ​មាន​របស់ ៣ នោះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បាត់បង់​ជីវិត៖ ទឹក​ ១ កែវ: ការពារ​ការ​គាំង​បេះដូង អ្នក​ខ្លះ​គិត​ថា ជំងឺ​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ជំងឺ​មហារីក តែ​ការ​ពិត​គឺ​ជំងឺ​គាំងបេះដូង​ទេ។ វា​អាច​ឆក់​យក​ជីវិត​អ្នក​ត្រឹម​តែ​រយៈ​ពេល​ខ្លី ហើយ​វិធី​សាមញ្ញ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​មាន​ជំងឺ​នោះ ការ​ជ្រើសរើស​របប​អាហារ​ដ៏​ត្រឹមត្រូវ និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ជា​ទូទៅ​កំឡុង​ពេល​រាងកាយ​បើក​ញើស​ខ្លាំង បាត់បង់​ជាតិ​ទឹក ឈាម​ក៏​មាន​ជាតិ Viscous ដែល​ពេល​វា​ឡើង​ខ្ពស់​ពេក វា​នឹង​ឈាន​ទៅ​រក​ការ​ឈឺ​ទ្រូង ឬ​វិវត្ត​ទៅ​ការ​គាំង​បេះដូង​មួយ​រំពេច។ ដូច្នេះ​ហើយ​មុន​ចូល​គេង…

Gh
ជីវិត

​ផ្ញើ​ជូន​មនុស្ស​រវល់​ខ្លាំង អត់​បាន​ហាត់ប្រាណ នេះ​វិធីសាស្ត្រ​សម្រក​ទម្ងន់ ៥ ងាយៗ​អត់​ពិបាក​ទេ​

ការ​សម្រក​ទម្ងន់​មិនមែន​ជា​ដំណាក់កាល​អនុវត្ត​ដ៏​ងាយ​ស្រួល​នោះ​ទេ តែ​យ៉ាង​ណា​សម្រាប់​មនុស្ស​ខ្ជិល ឬ​បងប្អូន​យើង​មាន​ការងារ​រវល់​ច្រើន​ដក​ឃ្លា​មិន​រួច បើ​ចង់​រំលង​ការ​ហាត់ប្រាណ ហើយ​ចង់​ស្រក​ទម្ងន់ ក៏​យើង​មាន​វិធី​ដែរ ដោយ​អាច​មក​សាកល្បង​ចំណុច​ទាំង ៥ ខាង​ក្រោម៖ ៥) ផឹក​ទឹក​មុន​ពេល​ញុាំ ការ​ផឹក​ទឹក គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ការ​សម្រក​ទម្ងន់​សម្រាប់​មនុស្ស​ខ្ជិល តែ​ក៏​ត្រូវ​ជ្រើសរើស​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។ នោះ​គឺ​ត្រូវ​ទម្លាប់​ផឹក​ទឹក​មួយ​កែវ​ជានិច្ច មុន​ពេល​ទទួល​ទាន​អាហារ ដើម្បី​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ចំណង់​អាហារ​របស់​អ្នក​បាន​មួយ​ផ្នែក។ អ្នក​ផឹក​ទឹក​កាន់​តែ​ច្រើន កាឡូរី​កាន់​តែ​ដុត ខ្លាញ់​លើស​កាន់​តែ​ឆាប់​ស្រក។ ៤) មិន​ត្រូវ​រំលង​អាហារ​ពេល​ព្រឹក ខ្ជិល​ហាត់ប្រាណ​បាន តែ​កុំ​ខ្ជិល​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ឲ្យ​សោះ ដោយ​វា​សំខាន់​ណាស់។ របប​អាហារ​នេះ​សោត អ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ​អាហារ​មាន​ប្រូតេអ៊ីន ដូច​ជា​ទ្រូង​មាន់ ត្រី ស៊ុត……

Jjh
ជីវិត

ដូច​ជួយ​ពន្យារ​អាយុ ២០ ឆ្នាំ បើ​អ្នក​ប្រកាន់ខ្ជាប់​ទម្លាប់​ទទួល​ទាន​ទាំង ៦ នេះ

សុខភាព​រាងកាយ គឺ​ជា​កត្តា​កំណត់​នៅ​អាយុ​ជីវិត​របស់​អ្នក ហើយ​បើ​អ្នក​ចង់​បាន​អាយុ​វែង ក៏​ទាមទារ​ឲ្យ​សុខភាព​របស់​យើង​ដំណើរការ​ទៅ​ល្អ​ដូច​គ្នា។ ការ​ទទួល​ទាន​ជា​ផ្នែក​សំខាន់​មួយ ហើយ​ក្បួន​ទទួល​ទាន​អាហារ​ទាំង ៦ ខាង​ក្រោម​ បើ​អ្នក​អនុវត្ត​ជាប់​លាប់ នោះ​ដូច​ជួយ​ពន្យារ​អាយុ​អ្នក​បាន​ ២០ ឆ្នាំ៖ ១) ទទួល​ទាន​ចន្លោះ​ពី ៤-៦ ម៉ោង កុំ​ទទួល​ទាន​អាហារ​ជាប់​ម៉ោង​គ្នា​ពេក ដោយ​ប្រសិន​ចង់​ឲ្យ​ក្រពះ​រំលាយ​អាហារ​បាន​ល្អ គឺ​ត្រូវ​ដាក់​ចន្លោះ​ប្រហែល ៤-៦ ម៉ោង​ ដែល​វា​ជា​ពេលវេលា​រំលាយ​បាន​ល្អ​បំផុត។ ២) កុំ​បរិភោគ​តក់ក្រហល់ កុំ​ទទួល​ទាន​ដោយ​ភាព​តក់ក្រហល់ ព្រោះ​វា​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ក្រពះ​របស់​អ្នក ដូច្នេះ​ត្រូវ​ទំពា​យឺតៗ ដោយ​ជា​ធម្មតា​អាហារ​ពេល​ថ្ងៃ​ត្រង់​យ៉ាង​តូច​ក៏​គួរ​ចាយ​ពេល ១៥-២០ នាទី​ហើយ​អាហារ​ពេល​យប់​អាច​ថា ៣០ នាទី។…

Jkjk
ជីវិត

ភេសជ្ជៈ ៣ ទទួល​ទាន​រាល់​ព្រឹក អាច​លាង​សរីរាង្គ​ខាង​ក្នុង ដូច​បង្កើន​អាយុ ២០ ឆ្នាំ

ការ​ទទួល​ទាន​តែ​ទឹក​ធម្មតា​មួយ​មុខ មិន​គ្រប់គ្រាន់​នោះ​ទេ ក្នុង​ការ​ធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ និង​អាយុ​វែង។ តាម​រយៈ​អត្ថបទ​នេះ Knongsrok ណែនាំ​នូវ​ភេសជ្ជៈ ៣ ប្រភេទ ដែល​អ្នក​គួរ​ទទួល​ទាន​រាល់​ព្រឹក៖ ៣) ទឹក​ខ្ញី តាម​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ក្រៅ​ស្រុក បាន​ប្រាប់​ថា ខ្ញី​ជា​ទូទៅ​មាន​រសជាតិ​ហឹរ ក្តៅ តែ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លាង​សម្អាត​លំពែង ក្រពះ បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ។ ជា​ពិសេស​ការ​ទទួល​ទាន​នៅ​ពេល​ព្រឹក​ព្រលឹម គឺ​អាច​ចូលរួម​សម្អាត​ពោះវៀន​បាន​ល្អ​ណាស់។ ដូច្នេះ​ទម្លាប់​នៃ​ការ​ទទួល​ទាន​ទឹក​ខ្ញី ដែល​មាន​សភាព​ក្តៅឧណ្ឌៗ​មួយ​កែវ​នៅ​ពេល​ព្រឹក គឺ​អាច​ជួយ​សម្អាត​សរីរាង្គ​ខាង​ក្នុង​បាន​យ៉ាង​ល្អ និង​ជួយ​ឲ្យ​អ្នក​មាន​អាយុ​វែង​ថែម​ទៀត​ផង។ ២) ទឹក​ឪឡឹក លាយ​ក្រូចឆ្មារ ការ​ផឹក​ទឹក​ឪឡឹក​ ដោយ​លាយ​ជាមួយ​ក្រូចឆ្មារ​ពីរបី​ដំណក់ ក៏​អាច​ចូលរួម​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​ដូច​គ្នា។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា…

Untitled 1dfdf
ជីវិត

សញ្ញា ២ បង្ហាញ​ថា​អ្នក​ចាស់​ជាង​វ័យ ហើយ​ត្រូវ​ប្រញាប់​ទៅ​ប៉ូវ​អាហារ ៥ នេះ​ជា​បន្ទាន់

សម្រាប់​មនុស្ស​ស្រី ភាព​ចាស់​ជាង​វ័យ គឺ​ជា​រឿង​ដែល​គ្មាន​នរណា​ចង់​ជួប​ប្រទះ​នោះ​ទេ​ តែ​ពេល​ខ្លះ​ក៏​ជៀស​មិន​ជួប​មិន​បាន ក៏​ដោយសារ​របប​អាហារ​អ្នក​ជ្រើសរើស​មក​ទទួល​ទាន និង​ទម្លាប់​រស់នៅ​មួយ​ចំនួន។ ជា​ទូទៅ​សញ្ញា​ធំ ២ ដែល​បង្ហាញ​ថា អ្នក​កំពុង​ចាស់​ជាង​វ័យ​មាន​ដូច​ខាង​ក្រោម៖ ២) មាន​ស្នាម​ជ្រួញ​លើ​ស្បែក នៅ​ពេល​រាងកាយ​មាន​ការ​ផលិត​កាឡាជែន​ធ្លាក់​ចុះ នោះ​សញ្ញា​នៃ​ភាព​ជ្រីវជ្រួញ​ក៏​ចាប់ផ្តើម​រំលេច​ចេញ​មក​បណ្តើរៗ​ហើយ។ ដូច្នេះ​បើ​នៅ​ល្បាក់​អាយុ ២០ ស្តើង ឬ​ចូល​ជិត ៣០ ស្នាម​ជ្រីវជ្រួញ​ក៏​ស្តាប់​តែ​លេចចេញ​លើ​ផ្ទៃ​មុខ ក៏​ដូច​ជា​ស្បែក នោះ​កំពុង​បង្ហាញ​ថា សំណើម​នៃ​ស្បែក​ចាប់ផ្តើម​បាត់បង់​បន្តិច​ម្តងៗ ហើយ​ដំណើរការ​ផលិត​កូឡាជែន​ក៏​កំពុង​ធ្លាក់​ចុះ ពោល​ជា​សញ្ញា​នៃ​ភាព​ចាស់​ជាង​វ័យ។ ១) ស្បែក​ស្ងួត និង​មាន​ស្នាម​អុជ​ខ្មៅ ពេល​ដែល​ក្រពេញ​ខ្លាញ់ និង​ក្រពេញ​ញើស​ក្នុង​រាងកាយ​ធ្លាក់​ចុះ នោះ​នឹង​បណ្តាល​ឲ្យ​ស្បែក​មិនមាន​សំណើម ហើយ​ស្ងួត​យ៉ាង​ឆាប់​រហ័ស។…

Gf
ជីវិត

ចែក​គ្នា​ដឹង! ៤ ពេល​នេះ​កុំ​ទម្លាប់​គេង​ឲ្យ​សោះ បើ​មិន​ចង់​អាយុ​ខ្លី

ការ​គេង​គឺ​ពិត​ជា​សំខាន់​ណាស់ សម្រាប់​សុខភាព​មនុស្ស​យើង​ម្នាក់ៗ តែ​យ៉ាង​ណា​ការ​ជ្រើសរើស​ពេលវេលា​ចូល​ដំណេក​នេះ​សោត គឺ​កាន់​តែ​សំខាន់​ថែម​ទៀត ព្រោះ​បើ​ជ្រើសរើស​ខុស គឺ​ដូច​នាំ​ឲ្យ​ខ្លួន​ឯង​អាយុ​ខ្លី​អ៊ីចឹង។ ខាង​ក្រោម Knongsrok សូម​ចែករំលែក​នូវ​ពេលវេលា ៤ ដែល​អ្នក​មិន​គួរ​ទម្លាប់​គេង​នោះ​ទេ៖ ៤) ចូល​គេង​ភ្លាមៗ​បន្ទាប់​ពី​ទទួល​ទាន​រួច ក្រោយ​ទទួល​ទាន​រួច មនុស្ស​ខ្លះ​មាន​អារម្មណ៍​ងងុយ​គេង ហើយ​ក៏​បណ្តោយ​ខ្លួន ទម្រេត​ខ្នង​គេង​យក​តែ​ម្តង។ ទម្លាប់​នេះ វា​ធ្វើ​ឲ្យ​ក្រពះ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ និង​ស្រូប​យក​អាហារូបត្ថម្ភ​មួយ​ចំនួន​មក​កាន់​រាងកាយ។ ជាង​នេះ​វា​ក៏​អាច​រារាំង​ដល់​ចលនា​របស់​ពោះវៀន ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ខួរ​ក្បាល​មិន​គ្រប់គ្រាន់​ថែម​ទៀត។ ដូច្នេះ​អ្នក​ប្រាកដ​ជា​ឧស្សាហ៍​សង្កេត​ឃើញ ឲ្យ​តែ​ក្រោយ​ងើប​មក​វិញ គឺ​មាន​អារម្មណ៍​វិល​មុខ​ខ្ញាល់​ទាំង​ព្រលឹម។ ៣) គេង​ថ្ងៃ​ច្រើន ហើយ​យប់​នៅ​យូរ មនុស្ស​ជា​ច្រើន​ទម្លាប់​គេង​ពេល​ថ្ងៃ​ច្រើន រួច​បណ្តោយ​ឲ្យ​ខ្លួន​ឯង​នៅ​ដល់​យប់​ជ្រៅ ម៉ោង ១…

ងងងហ
ជីវិត

គ្រូ​ពេទ្យ​ព្រមាន​កុំ​ធ្វើ​រឿង ៥ នេះ​ក្រោយ​បាយ​រួច ​ព្រោះ​អាច​អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន

ក្រោយ​ទទួល​ទាន​បាយ​ ឬ​អាហារ​ពេល​ណា​មួយ​រួច តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ផ្នែក​សុខភាព​នៅ​ឯ​ប្រទេស​ចិន បាន​កត់​បង្ហាញ​នៅ​ទម្លាប់​អាក្រក់ ៥ ដែល​អ្នក​គួរ​ជៀសវាង មិន​ត្រូវ​អនុវត្ត​ជា​ដាច់​ខាត៖ ៥) ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ ក្រោយ​ទទួល​ទាន​អាហារ​រួច អ្នក​មិន​ត្រូវ​ទៅ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងៗ​ភ្លាម​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់ ១ ម៉ោង​សិន ដើម្បី​ឲ្យ​អាហារ​មាន​ការ​រំលាយ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ល្អ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​បន្ត​អនុវត្ត នោះ​អាច​ឈាន​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ការ​ចុះ​ថយ ហើយ​យូរ​ទៅ​វិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដល់​ក្រពះ ដូច​ជា​រលាក ដំបៅ​ក្រពះ និង​រលាក​ក្រពះ​ពោះវៀន​ជា​ដើម។ ៤) ងូត​ទឹក ដើម្បី​បង្ការ​បញ្ហា​ទល់​លាមក ឬ​ឈឺ​ក្រពះ អ្នក​មិន​ត្រូវ​ងូត​ទឹក​ភ្លាមៗ​នោះ​ទេ ក្រោយ​ពី​ទទួល​ទាន​អាហារ​រួច។ ដោយសារ​តែ​ទឹក​ត្រជាក់​វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​ឈាម ហើយ​នាំ​ឲ្យ​ដំណើរការ​រំលាយ​អាហារ​របស់​ក្រពះ​មាន​ការ​ថយ​ចុះ។ ៣) ផឹក​តែ​បន្ទាប់​ពី​ទទួល​ទាន…

្ហ្
ជីវិត

​ចង់​ឲ្យ​ស្បែក​ភ្លឺ​ដូច​ក្រមុំ បេះដូង​ដើរ​ស្រួល កុំ​មើល​រំលង​ឲ្យ​សោះ អាហារ ៥ ប្រភេទ​នេះ

ណែនាំ​ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី ដែល​នេះ​ល្អ​ទាំង​សម្រាប់​សុខភាព​រាងកាយ ក៏​ដូច​ជា​សម្រស់ ហើយ​សម្រាប់​មនុស្ស​ស្រី​ដែល​កំពុង​មាន​អាយុ​ក្រោយ ៣០ ឆ្នាំ ចាំ​បាច់​គួរ​តែ​ស្វែងយល់​ជា​ចាំ​បាច់។ Knongsrok សូម​ណែនាំ​អាហារ ៥ ប្រភេទ​ខុស​ពី​គ្នា ក្នុង​ការ​ជួយ​សរីរាង្គ​នីមួយៗ​ដូច​ខាង​ក្រោម៖ ៥) ជួយ​ពោះវៀន​ធំ ពោះវៀន​ធំ គឺ​ជា​កន្លែង​បញ្ចេញ​កាកសំណល់​រឹង​ចេញ​ពី​រាងកាយ ជួយ​ឲ្យ​រាងកាយ​ដំណើរការ​ទៅ​រលូន។ ដើម្បី​ឲ្យ​ពោះវៀន​អាច​បន្សាប​ជាតិ​ពុល​បាន​ល្អ និង​បញ្ចៀស​បញ្ហា​ទល់​លាមក អ្នក​គួរ​តែ​ទម្លាប់​ទទួល​ទាន ដូច​ជា​សណ្តែក​បណ្តុះ គ្រាប់​ជី ដំឡូង​ជ្វា ខ្ទឹម​បារាំង និង​ខ្ទឹម​ស​ជា​ដើម។ ៤) ជួយ​លាង​ថ្លើម ថ្លើម​ជា​សរីរាង្គ​មាន​តួ​នាទី​លាង​សម្អាត​ឈាម និង​បម្លែង​សារជាតិ​គីមី ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ។ អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ថ្លើម មាន​ដូច​ជា​ស្ពៃ​ក្តោប…

Hghggh
ជីវិត

បន្លែ ៤ នេះ​តាម​ធម្មតា​ផ្តល់​ប្រយោជន៍​ច្រើន តែ​បើ​វា​ឡើង​ជាតិ​ល្វីង កុំ​ទទួល​ទាន​ឲ្យ​សោះ

បន្លែ​ទាំង ៤ ខាង​ក្រោម គឺ​មាន​ប្រមូលផ្តុំ​នៅ​អាហារូបត្ថម្ភ​ល្អ​ជា​ច្រើន ប៉ុន្តែ​បើ​សុខៗ​ពេល​អ្នក​ទទួល​ទាន​វា​ឡើង​ជាតិ​ល្វីង នោះ​អ្នក​ត្រូវ​តែ​បោះ​វា​ចោល មិន​ត្រូវ​គិត​ថា​ល្អ ហើយ​បន្ត​ទទួល​ទាន​ឡើយ ដោយសារ​វា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ៖ ៤) ​ននោង គេ​អាច​ច្នៃ​យក​ទៅ​ឆា​ក៏​បាន ធ្វើ​ជា​សម្ល​ក៏​បាន ហើយ​គេ​ជឿ​ថា​ននោង​ជួយ​ឲ្យ​រាងកាយ​ត្រជាក់ និង​បញ្ចុះ​កម្តៅ។ យ៉ាង​ណា​បើ​វា មាន​សារធាតុ​គីមី​មក​ទំ​លើ​នោះ​ច្រើន​ពេក វា​នឹង​បង្កើត​ជា​ Alkaline Glycoakaloids ដែល​ជា​ជាតិ​ពុល បណ្តាល​ឲ្យ​យើង​មាន​អាការៈ​ក្អួតចង្អោរ ឬ​រាករូស​បាន។ ៣) ​ឃ្លោក ផ្លែ​ត្រឡាច​ជា​ទូទៅ​មាន​ផ្ទុក​នូវ​​វីតាមីន ម៉ាញេសូម កាល់ស្យូម និង​ជួយ​បន្ថែម​ភាព​ធន់​ដល់​រាងកាយ។ យ៉ាង​ណា​បើ​វា​ឡើង​ល្វីង នោះ​មាន​ន័យ​ថា​វា​ផ្ទុក​ជាតិ​ពុល Cucurbitacin…

បហងងហ
ជីវិត

កូរ​ពោះ​ប៉ុណ្ណា​ក៏​ដោយ ក្រោយ​ម៉ោង​ ៨ យប់ ដាច់​ខាត​កុំ​លូក​អាហារ​ទាំង ៥ នេះ

អ្នក​ដែល​ចង់​លើក​សម្រស់​រាងកាយ មាន​សុខភាព​ល្អ ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ ហើយ​រៀងរាល់​ក្រោយ​ម៉ោង ៨ យប់ អ្នក​ត្រូវ​តែ​ចាំ​ថា កុំ​លូក​អាហារ​ទាំង ៥ នេះ​ឲ្យ​សោះ៖ ៥) ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ដូច​ជា​កាហ្វេ កាកាវ សូកូឡា ដ្បិត​បើ​វា​អាច​ប្រឆាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម បង្កើន​សុខភាព​ខួរក្បាល តែ​យ៉ាង​ណា​ពេលវេលា​ទទួល​ទាន​ល្អ​បំផុត​គឺ​ពេល​ព្រឹក និង​ពេល​រសៀល។ ជៀសវាង​ការ​ទទួល​ទាន​ក្រោយ​ម៉ោង ៨ យប់ ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​គេង បង្កើន​ជា​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ផ្សេងៗ​ទៅ​វិញ។ ៤) អាហារ​ផ្អែម អាហារ​ដែល​មាន​ជាតិ​ផ្អែម ជា​មូលហេតុ​នាំ​ឲ្យ​ឡើង​ទម្ងន់ ជា​ពិសេស​គឺ​ការ​ទទួល​ទាន​នៅ​ក្រោយ​ម៉ោង ៨…

Untitled 1fdf
ជីវិត

ឱសថ​ ១០ មុខ​មិន​ប្តូរ ​ក្រពះ​ជ្រូក​ផ្តល់​ប្រយោជន៍​ធំ ៤ ដល់​សុខភាព តែ​មិន​សូវ​មាន​អ្នក​ដឹង

សាច់ជ្រូក​ជា​អាហារ​ដែល​គេ​ពេញ​និយម​ទទួល​ទាន ព្រោះ​វា​ងាយ​ស្រួល​រក​ទិញ​នៅ​លើ​ទីផ្សារ ហើយ​តម្លៃ​របស់​វា​ក៏​មិន​ជា​ថ្លៃ​ពេក​នោះ​ដែរ។ យ៉ាង​ណា​ការ​ទទួល​ទាន​សាច់​ជ្រូក ក៏​មាន​ផ្នែក​ខ្លះ​ដែល​អាច​ជួយ​សុខភាព​ជា​ច្រើន តួ​យ៉ាង​ដូច​ជា​បេះដូង ថ្លើម ក្រពះ… ដែល​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់​ខ្លាំង​ណាស់។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ យើង​ណែនាំ​នូវ​ប្រយោជន៍​ធំ ៤ ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ទទួល​ទាន​ក្រពះ​ជ្រូក ដែល​ឱសថ​ល្មមៗ​សុំ​អត់​ប្តូរ​ទេ៖ ៤) ព្យាបាល​អ្នក​មាន​ភាព​ស្លេកស្លាំង មនុស្ស​ដែល​មាន​ភាព​ស្លេកស្លាំង គឺ​មក​ពី​ខ្វះ​ជាតិ​ដែក ហើយ​ផលិត​ឈាម​មិន​គ្រប់គ្រាន់។ ទន្ទឹម​នេះ ងាក​មក​ការ​ទទួល​ទាន​ក្រពះ​ជ្រូក គឺ​អាច​ទៅ​បំពេញ​ចន្លោះ​ប្រហោង​ទាំង​អស់​នោះ​បាន ដែល​វា​មាន​សារធាតុ​ចិញ្ចឹម​ច្រើន ជា​ពិសេស​គឺ​ជាតិ​ដែក។ ៣) បង្កើន​ភាព​រឹងមាំ ក្រពះ​ជ្រូក ជា​ជម្រើស​ល្អ​ក្នុង​ការ​បំពេញ​បន្ថែម​នូវ​សារធាតុ​ដែល​រាងកាយ​ត្រូវ​ការ​ជា​ចាំបាច់ ពោល​ប្រៀប​ដូច​ជា​ឱសថ​ប៉ូវ​កម្លាំង ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ ជា​ពិសេស​សម្រាប់​បុរសៗ។ ២)…