
ជីវិតតាមសារព័ត៌មានក្រៅស្រុកមួយបានចុះផ្សាយថា បុរសមានវ័យ ២៨ ឆ្នាំ ឈ្មោះ Wang Fan មកពីខេត្ត Hebei ប្រទេសចិន បានមកបម្រើការជាអ្នកសរសេរកម្មវិធី (Programmer) នៅទីក្រុងប៉េកាំង ហើយដោយសារមមាញឹកនឹងការងារខ្លាំងពេក គេមិនសូវបានយកចិត្តទុកដាក់នឹងរបបអាហារនោះទេ។ ទាំងមិនទាន់ចូលអាយុ ៣០ ផង បុរសខាងលើបានបាត់បង់ជីវិត ដោយសារជំងឺក្រពេញទីរ៉ូអ៊ីត ហើយក្រោយធ្វើការស្រាវជ្រាវ ក៏ដោយសារជាប់ពាក់ព័ន្ធនឹងរបបអាហារដែលគេទទួលទានជាប្រចាំ ទាំង ២ ខាងក្រោម៖ ២) ប្រភេទអាហារជ្រក់ ដោយសារតែរវល់នឹងការងារខ្លាំង ដូច្នេះគាត់មិនសូវមានពេលធ្វើម្ហូបទទួលទានត្រឹមត្រូវដូចគេនោះទេ ដូច្នេះក៏ចាប់យកអាហារស្រួលៗ គឺប្រភេទអាហារត្រាំ ឬជ្រក់ទុក…

ជីវិតតើធ្វើបែបណា អាចសម្គាល់ថា ម្នាក់នោះជាបុរសដែលមានភាពរឹងមាំ ឬខ្សោយ សម្រាប់រឿងលើគ្រែ? ពេលខ្លះមនុស្សមិនសំខាន់លើអាយុនោះទេ ហើយបើសួរថា បើមិនមើលតាមអាយុ គួរមើលតាមចំណុចណា តុះទៅតាមដាន ៤ ចំណុចជាមួយ Knongsrok ដូចខាងក្រោម៖ ៤) ពុកចង្កា បុរសដែលមានពុកចង្កាដុះច្រើន ឬដុះលឿន អាចបង្ហាញថា ពួកគេមានកម្រិតខ្ពស់នៃអ័រម៉ូនភេទ ពោលការរួមភេទរបស់ពួកគេ គឺរាប់បានថានឹងឈានដល់ចំណុចលេចធ្លោ។ ៣) ត្រចៀក តាមទស្សនៈវេជ្ជសាស្ត្រចិន បុរសដែលមានត្រចៀកធំ ក្រាស់ អាចសន្និដ្ឋានបានថា ពួកគេមានក្រលៀនល្អ តម្រងនោមល្អ។ ចំណុចនេះហើយ អាចនិយាយថា…

ជីវិតដំឡូងជ្វាជារបស់ដែលមានកាឡូរីទាប ហើយសំបូរទៅដោយជាតិសរសៃ ដោយឡែកប្រសិនអ្នកដឹងពីរបៀបទទួលទានឲ្យបានត្រឹមត្រូវ នោះថែមជួយឲ្យអ្នកស្រកទម្ងន់ឆាប់រហ័សយ៉ាងមានប្រសិទ្ធភាពទៀតផង។ អត្ថប្រយោជន៍នៃដំឡូងជ្វាចំពោះសុខភាព: វាសំបូរទៅដោយជាតិសរសៃ ជួយឲ្យល្អប្រសើរឡើងនៅប្រព័ន្ធរំលាយអាហារ ហើយជួយការពារការស្រូបយកជាតិខ្លាញ់ធាត់ ល្អចំពោះការសម្រកទម្ងន់។ បើធៀបនឹងអាហារដទៃទៀតគឺខុសកាឡូរីគ្នាច្រើន សម្រាប់ដំឡូងជ្វាមានកាឡូរីទាប ដោយដំឡូងជ្វា ១០០ ក្រាម មានតែ ៨៥ កាឡូរីប៉ុណ្ណោះ។ ជាងនេះវាក៏មានផ្ទុកនូវវីតាមីន A,B, C ជាតិដែក ប៉ូតាស្យំ ដែលល្អចំពោះសុខភាពស្បែក ហើយវាជួយជំរុញដល់ការធ្វើការរបស់ពោះវៀន ឲ្យបញ្ចេញកាកសំណល់ជាតិពុលចេញពីរាងកាយបានល្អថែមទៀតផង។ តើទទួលទានបែបណាដើម្បីសម្រកទម្ងន់បានរហ័ស? តាមការណែនាំពីអ្នកជំនាញអាហារូបត្ថម្ភរបស់ជប៉ុនលោក Maaki Ninomiya បានចែករំលែកមកថា ប្រសិនអ្នកទទួលទានដំឡូងជ្វាឲ្យបានត្រឹមត្រូវជាប្រចាំ នោះអ្នកអាចស្រកទម្ងន់…

ជីវិតសាច់មាន់ ទ្រូងមាន់ ភ្លៅមាន់ ជាផ្នែកដែលល្អក្នុងការទទួលទាន ដោយវាអាចបំពេញប្រូតេអ៊ីន និងអាហារូបត្ថម្ភមួយចំនួនមកកាន់រាងកាយ។ ផ្ទុយមកវិញ ផ្នែកទាំង ៣ ខាងក្រោម បើទោះបីមានរសជាតិឆ្ងាញ់ប៉ុណ្ណា ក៏អ្នកមិនគួរលូកទទួលទាននោះដែរ ព្រោះវាបណ្តាលឲ្យប៉ះពាល់សុខភាព៖ ៣) កញ្ចូញគូទមាន់ គ្នាយើងភាគច្រើន និយមចូលចិត្តទទួលទានវាណាស់ តែពុំបានដឹងនោះទេ ថាផ្នែកនៃកញ្ចូញ គឺងាយផ្ទុកទៅដោយបាក់តេរីជាច្រើន ដែលមិនបានបំផ្លាញ បើទោះបីឆ្លងកាត់ការចម្អិនហើយក៏ដោយ។ លើសពីនេះវាក៏ជាផ្នែកប្រមូលផ្តុំជាតិខ្លាញ់ខ្ពស់ ដូច្នេះវាមិនសក្ដិសមទេ សម្រាប់អ្នកមានជំងឺសរសៃឈាមបេះដូង និងធាត់…។ ២) កមាន់ បើទោះបីជាកមាន់ មិនមានសាច់ច្រើនដូចផ្នែកផ្សេងទៀតក៏ដោយ តែវាត្រូវបានមនុស្សជាច្រើនចូលចិត្ត។ យ៉ាងណាកមាន់…

ជីវិតជឿថាបញ្ហាលើសទម្ងន់ ឬឡើងទម្ងន់លឿន ជារឿងដែលគ្រប់គ្នាមិនចង់ជួបប្រទះនោះទេ ព្រោះវាក្រៅពីធ្វើឲ្យរាងកាយមើលទៅមិនស្អាត ទៀតសោតក៏ជះផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរផងដែរ។ បើសួរថាតើវិធីសម្រកទម្ងន់អាចធ្វើទៅបានដោយរបៀបណាខ្លះ? ចម្លើយ៖ គឺមានច្រើនមធ្យោបាយ ហើយមានវិធីខុសៗពីគ្នា។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមនាំឲ្យអ្នករាល់គ្នាស្គាល់ពីផ្លែឈើ ៧ ប្រភេទ ដែលញាំទៅឆាប់ឆ្អែត ហើយមានជាតិកាឡូរីទាប ជាតិស្ករទាប មិនងាយឲ្យអ្នកឡើងទម្ងន់នោះឡើយ៖ ៧) ស្រ្តបឺរី ផ្លែឈើនេះ នៅទម្ងន់ ៨៥ ក្រាម មានជាតិស្ករត្រឹម ៤,១ ក្រាម ហើយជាតិកាឡូរីតែ ២៧ កាឡូរីតែប៉ុណ្ណោះ។ ៦) គីវី…

ជីវិតកាហ្វេមិនមែនត្រឹមតែជាភេសជ្ជៈជួយដាស់អារម្មណ៍ ធ្វើឲ្យអ្នកមានការផ្តោតទៅលើអ្វីមួយនោះទេ ទៀតសោតក៏មានប្រយោជន៍ដទៃទៀតផងដែរ។ តើអ្នកមានដឹងទេថា ត្រឹមតែការទទួលទានកាហ្វេ ក៏មានឥទ្ធិពលល្អសម្រាប់មុខងារថ្លើម និងសរីរាង្គមួយចំនួន ក្នុងរាងកាយដែរនោះ? ជាពិសេសប្រសិនអ្នកទទួលទានត្រូវម៉ោងមាសទាំង ៤ ខាងក្រោម៖ ៤) ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ ១១:៣០ ព្រឹក មនុស្សជាច្រើនតែងតែមានទម្លាប់ផឹកកាហ្វេនៅពេលព្រឹកព្រលឹម ឬសូម្បីតែជំនួសអាហារពេលព្រឹក យ៉ាងណាវាជាទម្លាប់មិនល្អទេ។ ប្តូរមកវិញ អ្នកគួរទទួលទាននៅចន្លោះពីម៉ោង ១០:០០ ទៅ ១១:៣០ នាទីព្រឹក នេះជាពេលវេលាល្អ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹក ហើយក៏ជាពេលអ័រម៉ូនស្រ្តេសចុះថយ ជួយឲ្យអ្នកមានអារម្មណ៍ភ្លឺស្វាង និងល្អចំពោះមុខងារថ្លើម។…

ជីវិតទម្លាប់នៃការសន្សំសំចៃគឺល្អបំផុតហើយ តែវាគួរស្ថិតក្នុងកាលៈទេសៈសមស្របមួយដែរ ហើយរបស់ខ្លះក៏មិនគួរសន្សំសំចៃនោះដែរ ជាពិសេសគឺអាហារមួយចំនួននៅខាងក្នុងផ្ទះ។ ទម្លាប់របស់ស្រ្តីមេផ្ទះជាច្រើនចេះតែគិតថាវាមិនអី តែការពិតទៅ គឺវាប៉ះពាល់ដល់សុខភាពរាងកាយអ្នកទទួលទានខ្លាំងណាស់៖ ៣) បន្តប្រើប្រេងដែលចម្អិនហើយ មនុស្សជាច្រើន តែងតែប្រើប្រាស់ប្រេងដែលធ្លាប់ចម្អិនហើយ យកមកចម្អិនម្តងទៀត។ តាមពិតទៅ នេះគ្រោះថ្នាក់បំផុត ព្រោះប្រភេទប្រេងទាំងនោះ ងាយផ្ទុកជាតិពុលផ្លាតុកស៊ីន បង្កទៅជាជំងឺមហារីកថ្លើម។ ដោយឡែកប្រេងចម្អិនទាំងអស់ មិនគួរប្រើប្រាស់លើសពី ៣ ខែឡើយ។ ២) រក្សាទុកអាហារសល់ អាហារដែល់សល់ ពួកគាត់និយមយកទៅទុកក្នុងទូទឹកកក បើទោះបីជាសីតុណ្ហភាពក្នុងទូទឹកកកស្ថិតនៅកម្រិតទាប តែវាក៏នៅតែអាចបង្កើតជាបាក់តេរីចូលទៅបំផ្លាញអាហារនោះបានផងដែរ។ ជាក់ស្តែងដូចជាប្រភេទបន្លែបៃតង ការដែលរក្សាទុកយូរ បរិមាណប្រូតេអ៊ីននឹងបាត់បង់ ហើយជំនួសមកវិញនៅនីត្រាតកើនឡើង ដែលវាជាដើមចមនាំឲ្យកើតជំងឺមហារីកទៅពេលខាងមុខ។…

ជីវិតបុរសជនជាតិចិន អាយុ ៤៥ ឆ្នាំ (មិនបង្ហើបឈ្មោះ) បានរងការរាករូសច្រើនថ្ងៃជាប់គ្នា សឹងតែព្យាបាលមិនចង់ទាន់ ហើយក្រោយសួរនាំ ក៏ដោយសារបានលូកទទួលទានអាហារដែលរក្សាទុកក្នុងទូទឹកកកហួសពីមួយយប់។ បើតាមការណែនាំពីអ្នកជំនាញ បាននិយាយថា ប្រភេទអាហារទាំង ៥ ខាងក្រោម គឺមិនអនុញ្ញាតឲ្យយកទៅរក្សាទុកក្នុងទូទឹកកក ដល់ផុតពីមួយយប់ រួចលើកមកទទួលទាននោះទេ ព្រោះវាងាយនឹងបង្កឲ្យមានបាក់តេរី មេរោគជាច្រើនចូលមកក្នុងរាងកាយ បណ្តាលឲ្យយើងទៅជាពុលអាហារ ហើយបើមើលមិនទាន់អាចប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ។ ៥) បន្លែដែលចម្អិនហើយ បន្លែបៃតងដែលចម្អិនហើយ មិនគួរទុកដល់ហួសមួយយប់ទេ ដោយវាមិនត្រឹមតែបាត់បង់ទាំងសារធាតុសំខាន់ ក៏ដូចជាវីតាមីននៅក្នុងនោះទេ ទៀតសោតក៏ជាតិនីត្រាតក៏ងាយនឹងរលាយ បង្កជាបាក់តេរីមិនល្អ ចូលមកក្នុងពោះទៀតផង។ យកល្អបន្លែដែលចម្អិន ឬឆ្លងកាត់ការស្ងោរ…

ជីវិតបើអ្នកស្ថិតក្នុងអាការៈបែបនេះ ហាមផ្តាច់កុំទៅងូតទឹកឲ្យសោះ ព្រោះអ្នកប្រឈមនឹងជួបបញ្ហាដាច់សរសៃឈាមខួរក្បាល ហើយបណ្តាលឲ្យអ្នកបាត់បង់អាយុជីវិតត្រឹមមួយរំពេច៖ ៤) ពេលមានអាការៈវិលមុខខ្លាំង នៅពេលដែលអ្នកចាប់ផ្តើមវិលមុខ ឬឈឺក្បាល មិនចុះថមថយទាល់តែសោះនោះ វាអាចជារោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលមួយហើយ។ វាមានន័យថាពេលនេះខួរក្បាលកំពុងត្រូវការអុកស៊ីសែនជាខ្លាំង ហើយបើអ្នកអូសបន្លាយពេលមិនរត់រកការព្យាបាល នោះនឹងប្រឈមការប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរ។ បើជួបអាការៈបែបនេះ ហាមផ្តាច់កុំទៅងូតទឹក គិតថាងូតហើយស្វាងឲ្យសោះ ព្រោះវាអាចនឹងទាញស្ថានភាពឲ្យកាន់តែអាក្រក់លើសដើម។ ៣) ពេលដែលអស់កម្លាំង គ្រុនក្តៅ និងសម្ពាធឈាមធ្លាក់ចុះ ប្រសិនបើអ្នកឃើញថាខ្លួនមិនសូវស្រួលខ្លួន ដោយមានអាការៈដូចជាត្រជាក់ក្តៅៗ ហើយសម្ពាធឈាមមានការធ្លាក់ចុះខ្លាំងនោះ ក៏អ្នកមិនគួរងូតទឹកភ្លាមៗដែរ ព្រោះជាទូទៅសីតុណ្ហភាពនៃទឹកនឹងធ្វើឲ្យស្ថានភាពកាន់តែចុះទ្រុឌទ្រោម រាងកាយកាន់តែបាក់ស្បាត ហើយងាយនឹងបាត់បង់ជីវិតត្រឹមមួយពព្រិចភ្នែក។ ២) ពេលស្រវឹង ប្រសិនបើអ្នកស្រវឹងជោគខ្លួន ហើយទៅងូតទឹក…

ជីវិតមនុស្សជាច្រើន និយមទទួលទានសាច់ត្រី ប៉ុន្តែបងប្អូនយើងខ្លះក៏មិនសូវចាប់អារម្មណ៍ណាស់ដែរ ថាមានផ្នែកខ្លះ គេមិនណែនាំឲ្យទទួលទានឡើយ ផ្ទុយទៅវិញគួរជៀសវាង ព្រោះវាអាចប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ១) ប្រមាត់ត្រី ប្រមាត់ត្រីជាសរីរាង្គរំលាយអាហាររបស់ត្រី ដែលវាងាយមានជាតិពុលច្រើននៅក្នុងនោះ ហើយបើអ្នកធ្វើត្រី មិនយកសាច់វាចេញ រួចចម្អិនទាំងដុលនោះ វានឹងនាំឲ្យសាច់ត្រីប្រែរសជាតិ។ មួយផ្សេងទៀត បើអ្នកលូកទទួលទានដោយមិនបានគិតផង វាមិនខុសពីកំពុងដាក់បន្ទុកដល់សរីរាង្គថ្លើមខ្លួនឯង ងាយធ្វើឲ្យខូចថ្លើមលឿនបំផុត។ ២) ថ្លើមត្រី បើជាសត្វមាន់ ជ្រូកជាដើម សម្រាប់ផ្នែកថ្លើម ជាផ្នែកមានជីវជាតិ តែបើត្រី ជាកន្លែងដែលអ្នកគួរតែលើកលែងទៅវិញ។ ក៏ដោយសារតែថ្លើមត្រី ជាសរីរាង្គបន្សាបជាតិពុលរបស់ត្រី ហើយជាធម្មតាទេ ត្រីងាយនឹងស្រូបយកជាតិពុលជាច្រើន ពេលវានៅក្នុងទឹកទន្លេ…

ជីវិតសាច់ជ្រូកជាប្រភេទអាហារដ៏ពេញនិយម និងងាយស្រួលចម្អិនមួយ ហើយស្រ្តីមេផ្ទះភាគច្រើនមិនងាយរំលងនោះទេ ព្រោះវាក្រៅពីមានឱជារសក៏អាចច្នៃទៅជាអាហារច្រើនបែបផងដែរ។ យ៉ាងណាផ្នែកទាំង ៥ នៃសត្វជ្រូក អ្នកមិនគួរទិញវាយកមកទទួលទានឡើយ ព្រោះវាមានផ្ទុកជាតិពុលខ្ពស់ណាស់ ហើយអាចប៉ះពាល់ដល់សុខភាពសមាជិកគ្រួសារបាន៖ ៥) ខួរជ្រូក អ្នកខ្លះនិយាយថា ខួរជ្រូកជាអាហារបំប៉ន ដែលវាមានផ្ទុកនូវជាតិផូស្វ័រ ជាតិដែក និងសមាសធាតុល្អមួយចំនួន។ យ៉ាងណាដោយសារវាមានកូលេស្តេរ៉ុលខ្ពស់ពេក ជាធម្មតាខួរជ្រូក ១០០ ក្រាម មានកូលេស្តេរ៉ុលប្រហែល ៣ ០០០ មិល្លីក្រាម ដែលវាគ្រប់គ្រាន់សម្រាប់រាងកាយដល់រយៈពេល ១០ ថ្ងៃឯណោះ។ ដូច្នេះបើអ្នកទទួលទានវាច្រើនពេក អាចធ្វើឲ្យលើសកូលេស្តេរ៉ុល ប្រែទៅជាការកើតជំងឺវិញ។ ៤)…

ជីវិតទម្លាប់នៅពេលព្រឹក ខ្លះពិតជាប៉ះពាល់ដល់អាយុជីវិតរបស់អ្នកខ្លាំងណាស់ ដោយទម្លាប់ទាំងអស់នោះ មនុស្សមួយចំនួនមើលរំលង ពុំបានចាប់អារម្មណ៍ថែមទៀត។ ជាការពិត ផ្នែកបេះដូងនិងខួរក្បាល គឺជាសរីរាង្គដែលងាយរកគ្រោះថ្នាក់ខ្លាំងបំផុត។ ប្រសិនវាជួបបញ្ហា ឬការប៉ះទង្គិចណាមួយ គឺវាងាយនឹងបង្កើតជាការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបាន។ ខាងក្រោមយើងបង្ហាញពីទម្លាប់ ៤ ដែលអ្នកត្រូវជៀសវាងនៅពេលព្រឹក ព្រោះវាងាយនឹងប៉ះពាល់ដល់ផ្នែកបេះដូង និងខួរក្បាល៖ ៤) សម្ពាធផ្លូវអារម្មណ៍ ពេលព្រឹក ការគ្រប់គ្រងអារម្មណ៍គឺសំខាន់ណាស់ សុំកុំឲ្យពេលក្រោកពីដំណេកភ្លាម ទទួលរងសម្ពាធផ្លូវចិត្ត ការខឹងសម្បា ការលឺសំឡេងស្រែកឡូឡាទាំងព្រឹកព្រលឹមភ្លាមអី។ ពេលវេលានេះ បរិមាណ Adrenaline ត្រូវបានបញ្ចេញច្រើនក្នុងរាងកាយ ជាហេតុនាំឲ្យងាយប៉ះពាល់ដល់សម្ពាធឈាម។ ការទទួលរងសម្ពាធផ្លូវអារម្មណ៍ទាំងព្រឹក គឺងាយនឹងបំផ្លាញសរសៃឈាម ក៏ដូចជាសរីរាង្គដទៃទៀតជាងពេលណាៗទាំងអស់។…

ជីវិតរូបមន្តនៃភេសជ្ជៈខាងក្រោមនេះ គឺជាមានប្រយោជន៍ណាស់សម្រាប់បងប្អូន ដែលចង់សម្រកទម្ងន់ និងបណ្ដេញជាតិពុលចេញពីរាងកាយ ហើយបើធៀបនឹងការធ្វើលំហាត់ប្រាណ វាអាចដុតខ្លាញ់ប្រហែលនឹងការដែលយើងរត់ ១ ម៉ោង។ នោះគឺ ទឹកខ្ញីលាយទឹកឃ្មុំ ដោយវិធីធ្វើ សូមបង្ហាញដូចខាងក្រោម៖ ជំហានទី ១) យកខ្ញីស្រស់ លាងវាឲ្យស្អាត ជំហានទី ២) កាត់ខ្ញីជាចំណិតស្តើងៗ ព្រោះវាអាចជួយឲ្យខ្ញីបញ្ចេញសារធាតុពីខាងក្នុងបានល្អ និងមានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីប្រើ ជំហានទី ៣) ដាក់ចំណិតខ្ញីទាំងនោះទៅក្នុងពែងមួយ ចាក់ទឹកក្ដៅឧណ្ហ៍ៗចូល កុំដាក់ទឹកក្តៅកំពុងពុះ ព្រោះអាចបាត់បង់សារធាតុចិញ្ចឹមក្នុងខ្ញី ដូច្នេះមិនមានប្រសិទ្ធភាពខ្ពស់ ជំហានទី ៤) ដាក់ទឹកឃ្មុំក្នុងបរិមាណសមស្រប បន្ទាប់មកកូរឲ្យសព្វ…

ជីវិតផ្នែកជើងមានទំនាក់ទំនងទៅកាន់សរីរាង្គមួយចំនួនធំ ក្នុងរាងកាយ ហើយប្រសិនវាសុខៗចេញសញ្ញាទាំង ៥ ដូចបង្ហាញខាងក្រោមចេញមក នោះគឺជាសញ្ញាមិនល្អទេ ព្រោះវាព្រមានពីសញ្ញាមនុស្សអាយុខ្លី។ ផ្ទុយទៅវិញបើអ្នកអត់មានទាំង ៥ ចំណុចនោះ គឺរាប់ថាអ្នកជាមនុស្សសុខភាពល្អហើយ៖ ៥) ប្រអប់ជើងតែងតែរមាស់ ប្រសិនប្រអប់ជើងរបស់អ្នកតែងតែរមាស់ខុសធម្មតា ដោយមិនមានមូលហេតុច្បាស់ វាជាសញ្ញាបង្ហាញពីការឆ្លងនូវបាក់តេរី ឬជំងឺទឹកនោមផ្អែម។ ប្រសិនអាការៈនេះមិនបាត់ទៅវិញ ហើយអ្នកមិនរកវិធីដោះស្រាយទេនោះ វាអាចជាពិបាកទៅពេលក្រោយ ក្នុងករណីវាវិវត្តកាន់តែធ្ងន់ធ្ងរឡើង។ ៤) ក្រចកជើងផុយស្រួយ និងស្លេកខុសពីធម្មតា ប្រសិនមុខងារថ្លើមលាងជាតិពុលមិនបានល្អ ចរន្តឈាមរត់មិនបានល្អនៅក្នុងរាងកាយ ឬផ្តល់ឈាមមកកាន់ផ្នែកនៃប្រអប់ជើងមិនគ្រប់គ្រាន់ នោះវានឹងចេញសញ្ញា ក្រចកជើងផុយស្រួយខុសធម្មតា ក៏ដូចជាក្រចកជើងមានពណ៌ឡើងស្លេក ខុសពីក្រចកជើងមនុស្សទូទៅដែលមានសុខភាពល្អ ឡើងពណ៌ផ្កាឈូកស្រាល។…

ជីវិតប្រសិនអ្នកអាចប្រកាន់ទម្លាប់នៃការទទួលទានភេសជ្ជៈទាំង ៥ ខាងក្រោមជាប្រចាំ មុនពេលចូលដំណេក នោះនឹងអាចធានានូវប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់ ស្រកខ្លាញ់ក្បាលពោះបានយ៉ាងល្អ៖ ៥) ទឹកត្រសក់ ជាអាហារដែលមានកាឡូរីទាប និងទឹកច្រើន ជារួមមានប្រយោជន៍ណាស់សម្រាប់ការសម្រកទម្ងន់។ ក្នុងត្រសក់មួយផ្លែ (ប្រហែល ៥២ ក្រាម) មានត្រឹមតែ ៨ កាឡូរី ជាតិខ្លាញ់ ០,១ ក្រាម ប៉ុន្តែមានជាតិទឹកនិងជាតិសរសៃច្រើន។ ទឹកត្រសក់ ឬទឹកក្រឡុកត្រសក់ អាចជួយជំរុញដល់ការរំលាយអាហារ និងដុតបំផ្លាញកាឡូរី រក្សាអារម្មណ៍ឲ្យឆ្អែតបានយូរ ហើយក៏មានប្រសិទ្ធភាពធ្វើឲ្យស្បែកស្រស់ស្អាត ការពារជំងឺរ៉ាំរ៉ៃដូចជាបេះដូង និងទឹកនោមផ្អែមផងដែរ។ ៤)…

ជីវិតជាទូទៅស្រ្តីដែលមានអាយុហៀរចូលក្រោយ ៣០ ឆ្នាំ រាងកាយនឹងចាប់ផ្តើមចុះអន់ថយនូវការផលិតកូឡាជែន ដើរវាដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ និងជួយឲ្យយើងក្មេងជាងវ័យ។ យ៉ាងណាប្រសិនវាបាត់បង់ ឬមានការថយចុះពេកនោះ សភាពរាងកាយអ្នកនឹងប្រែទៅជាចាស់ជាងវ័យ ជាអ្វីដែលនារីគ្រប់រូបមិនប្រាថ្នាចង់បាននោះឡើយ។ ខាងក្រោម Knongsrok បង្ហាញពីសាច់ ៣ និងផ្លែឈើ ៣ ប្រភេទដែលបងប្អូននារីគួរតែលូកទទួលទានឲ្យបានច្រើន៖ ៣) សាច់មាន់ វាមានផ្ទុកអាស៊ីដអាមីណូ ដែលត្រូវការដើម្បីបង្កើតកូឡាជែន។ ជាពិសេសត្រង់ផ្នែកក និងឆ្អឹងខ្ចីមាន់ គឺជាកន្លែងមានផ្ទុកកូឡាជែនច្រើន បន្ថែមពីនេះវាក៏ចូលរួមជួយព្យាបាលជំងឺសន្លាក់ថែមទៀត។ ការទទួលទានសាច់មាន់ ជាទម្លាប់ដែលអ្នកគួរតែធ្វើ ព្រោះវាជួយផ្តល់សារធាតុចិញ្ចឹមដែលស្បែកត្រូវការ ដើម្បីប្រឆាំងនឹងភាពចាស់។ យ៉ាងណាគួរទទួលទាន់សាច់មាន់ស្ងោរ ជាជាងសាច់មាន់បំពង ព្រោះវាមិនមែនជាតិខ្លាញ់នាំឲ្យឡើងទម្ងន់។…

ជីវិតក្រលៀនឬតម្រងនោមគឺជាសរីរាង្គដ៏សំខាន់ក្នុងរាងកាយរបស់យើង ព្រោះវាជាកន្លែងដែលបញ្ចេញជាតិពុល ទៅខាងក្រៅ ឬច្រុះចោលនូវសារធាតុមិនល្អមួយចំនួន ប្រសិនវាលែងដំណើរការ ឬដំណើរការមិនល្អ នោះនឹងកកកុញក្លាយទៅជាគ្រួសក្នុងតម្រងនោមកើតឡើង។ ដូច្នេះប្រសិនចង់ឲ្យក្រលៀនដំណើរការល្អ រៀងរាល់ព្រឹកពេលក្រោកពីគេង អ្នកត្រូវទម្លាប់អនុវត្តសកម្មភាពសាមញ្ញ ៣ នេះឲ្យបានទៀងទាត់ជាប្រចាំ៖ ៣) ត្រដុសត្រចៀកថ្នមៗ នៅពេលក្រោកពីដំណេកភ្លាមៗ អ្នកអាចធ្វើលំហាត់ប្រាណស្រាលៗទៅលើត្រចៀក ដោយជូតត្រដុសវាថ្នមៗ [ដូចបង្ហាញក្នុងរូប] រយៈពេល ៣ ទៅ ៥ នាទី។ កុំមើលស្រាលចលនាសាមញ្ញនេះ ព្រោះវាអាចនាំប្រយោជន៍ច្រើនណាស់ដល់រាងកាយ រួមទាំងបំប៉នតម្រងនោមផងដែរ។ ២) ដើរចង្អឺតជើង នៅពេលដើរទៅបន្ទប់ទឹក កុំមានការខ្មាសអៀន ឬគិតថាជារឿងឆ្កួតឡប់ឲ្យសោះ ប្រសិនអ្នកអាចដើរដោយចង្អឺតជើង…

ជីវិតបងប្អូនយើងគួរតែដឹងនិងស្គាល់នូវបន្លែ ៤ ប្រភេទខាងក្រោម ព្រោះវាសំខាន់ណាស់ មានតួនាទីអាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម។ ជារួមអាចបញ្ចៀសការកើតមានជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាព ជាងនេះបងប្អូនក៏ពិបាករកទិញវានៅលើទីផ្សារនោះដែរ៖ ៤) ភ្លៅកង្កែប អ្នកអាចទទួលទានវាធម្មតាក៏បាន ឬក្រឡុកទៅជាទឹកភ្លៅកង្កែបក៏បាន ដោយវាល្អសម្រាប់អ្នកមានជំងឺសន្លាក់ អ្នកមានមេរោគក្នុងឈាម ជាពិសេសគឺមានប្រសិទ្ធភាពបញ្ចុះជាតិស្ករក្នុងឈាម ល្អសម្រាប់អ្នកការពារ និងអ្នកមានជំងឺទឹកនោមផ្អែម។ ដោយឡែកសារធាតុក្នុងភ្លៅកង្កែបក៏ អាចរំងាប់ប្រព័ន្ធប្រសាទ កាត់បន្ថយភាពតានតឹង និងថប់អារម្មណ៍ ជួយឲ្យអ្នកសម្រាន្តលក់ស្រួលផងដែរ។ ៣) សាឡាត់ បន្លែនេះមានជាតិកាបូអ៊ីដ្រាតច្រើន សក្តិសមសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏មានវីតាមីន និងអាស៊ី Hydrochloric មានឥទ្ធិពលក្នុងការបញ្ចុះជាតិស្ករ ល្អសម្រាប់អ្នកមានជាតិស្ករក្នុងឈាមខ្ពស់។ ២) ស្ពៃក្តោប…