
ជីវិតខាងក្រោមគឺជាអាហារទាំង ៥ ដែលអាចជួយឲ្យស្រ្តីពពោះ អាចបង្កើតកូនមកបានស្បែកសស្អាត៖ ៥) ផ្លែប៉ោម ដោយសារតែផ្លែប៉ោមមិនត្រឹមតែសម្បូរទៅដោយវីតាមីនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអាស៊ីដ Malic ដែលមានឥទ្ធិពលបង្កើនអេម៉ូក្លូប៊ីន ជួយឲ្យស្បែកទារកគ្មានស្នាមអុជខ្មៅ ភ្លឺរលោង ឡើងពណ៌ផ្កាឈូកខ្ចី។ ដូច្នេះស្រ្តីពពោះ គួរតែទទួលទានផ្លែប៉ោម ១-២ ផ្លែជារៀងរាល់ថ្ងៃ។ ៤) ផ្លែក្រូច អ្នកក៏គួរទទួលទានផ្លែក្រូច ២ ផ្លែ/ថ្ងៃ ព្រោះអីវាមានផ្ទុកទៅដោយវីតាមីន C ហើយក៏ជួយឲ្យទារកស្រូបយកជាតិដែកនិងកាល់ស្យូមបានល្អ ដែលនេះវាពិតជាមានប្រយោជន៍សម្រាប់ការបង្កើតសារធាតុពណ៌ដ៏ស្រស់ស្អាតសម្រាប់ទារក។ ដើម្បីស្រូបយកអាហារូបត្ថម្ភចេញពីផ្លែក្រូចល្អបំផុត អ្នកជំនាញណែនាំឲ្យទទួលទានទាំងមូល (មិនរាប់សំបក) មានន័យថា ទទួលទានទាំងសរសៃសាច់របស់វា មិនមែនគ្រាន់តែច្របាច់យកទឹកប៉ុណ្ណោះទេ។…

ជីវិតជាការពិតប្រសិនប្រព័ន្ធរំលាយអាហាររបស់មនុស្សយើងដំណើរការល្អ នោះវានឹងជួយដល់ផ្នែកជាច្រើនក្នុងរាងកាយ ដែលនាំឲ្យរាងកាយមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺនានា នាំឲ្យមានអាយុវែង។ ខាងក្រោម Knongsrok បង្ហាញអាហារដែលមានជាតិចត់ចំនួន ៤ ដែលវាអាចជួយបានច្រើនដល់ប្រព័ន្ធរំលាយអាហារ៖ ៤) ផ្លែប្ល៊ូបឺរី ប្លឺបឺរី និងក្រេនបឺរី ជាប្រភេទផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយបើទោះបីរសជាតិវារាងចត់បន្តិចមែន តែវាល្អខ្លាំងណាស់សម្រាប់អ្នកដែលមានបញ្ហាក្រពះ ពោលវាជួយពង្រឹងប្រព័ន្ធរំលាយអាហារ។ ល្អបំផុតប្រសិនជាអ្នកអាចទទួលទានវាដោយមិនលាយស្ករ។ ៣) តែបៃតង ជាធម្មតាតែបៃតងរាងមានជាតិចត់បន្តិច ហើយក៏រាងល្វីងបន្តិចដែរ តែបើនិយាយពីផលល្អសម្រាប់សុខភាពគឺមានច្រើន ដោយវាជួយទាំងខួរក្បាល ពោះវៀន និងពង្រឹងឲ្យអារម្មណ៍យើងល្អប្រសើរឡើង។ ២) កាហ្វេ ស្រដៀងទៅនឹងតែបៃតងដែរ កាហ្វេវាមានប្រយោជន៍ចំពោះបេះដូង ហើយផ្តល់ថាមពលដល់រាងកាយ។…

ជីវិតនៅពេលទៅទិញរបស់របរហូបចុក ជាទូទៅអ្នកមិនចង់ទិញប៉ះរបស់អន់នោះទេ ហើយក៏មិនចង់ស្តាប់សម្តីអ្នកលក់ទាំងអស់នោះដែរ ពោលចង់មានវិធីសង្កេតវាដោយខ្លួនឯង។ ខាងក្រោម Knongsrok បង្ហាញរបស់ពេញនិយម ៤ ដែលមនុស្សជាច្រើនត្រូវការ តែពិតជាពិបាកបែងចែកគុណភាពល្អឬអាក្រក់របស់វាខ្លាំងណាស់៖ ៤) ទឹកឃ្មុំ ទឹកឃ្មុំមានច្រើនប្រភេទនៅលើទីផ្សារ ហើយមនុស្សជាច្រើនរមែងទិញប៉ះរបស់ក្លែងក្លាយ ដែលមិនត្រឹមតែនាំឲ្យខាតបង់ប្រាក់ប៉ុណ្ណោះទេ ទៀតសោតក៏មិនបាននាំនូវប្រយោជន៍ល្អដល់រាងកាយផងដែរ។ ប្រសិនអ្នកចង់សម្គាល់ទឹកឃ្មុំពិតនិងក្លែងក្លាយ គឺមានវិធីច្រើន ដោយអាចអាចទឹកឃ្មុំនោះលើផ្ទៃរាបស្មើមួយ ប្រសិនទឹកឃ្មុំក្លែងក្លាយវានឹងហូរមកលឿនរាងពេញផ្ទៃ តែបើទឹកឃ្មុំពិតវានឹងហូរជ្រាបមកយឺតៗ។ វិធីម្យ៉ាងទៀតអ្នកអាចសម្គាល់បាន ដោយចាក់ទឹកឃ្មុំមួយស្លាបព្រាបាយ ហើយដាក់វាចូរទៅក្នុងទឹករួចកូរឲ្យសព្វ។ ប្រសិនទឹកឃ្មុំក្លែងក្លាយ ដែលផលិតពីស្ករធម្មតាវានឹងរលាយចូលទៅក្នុងទឹក តែបើទឹកឃ្មុំសុទ្ធមានគុណភាព វាមិនងាយនឹងរំលាយភ្លាមៗនោះទេ។ ៣) សាច់មាន់ សាច់មាន់គីមី ឬមាន់មានគុណភាពល្អ…

ជីវិតចំណាយពេលតែ ១០ នាទីជារៀងរាល់ថ្ងៃ មុនពេលចូលដំណេក នោះអ្នកនឹងអាចទទួលបានការគេងលក់ដ៏ស្កប់ស្កល់ ដែលវាក៏ជាកត្តាផ្លាស់ប្តូរភាពវិជ្ជមានជាច្រើនដល់សុខភាពរាងកាយរបស់អ្នកផងដែរ៖ របៀបម៉ាស្សាទី ១ ដូចបង្ហាញក្នុងរូប តាមរយៈចង្អូរជុំវិញសាច់ដុំកនៅខាងក្រោយ អ្នកគ្រាន់តែប្រើមេដៃទាំងសងខាង មកសង្កត់ហើយញីចុះឡើងជាចលនារង្វង់ទៅលើចុះក្រោម រយៈពេល ៤ ទៅ ៥ នាទី ហើយដកដង្ហើមវែងៗនៅពេលទទួលបានការម៉ាស្សា នោះធានាត្រឹមមួយសន្ទុះអ្នកនឹងមានអារម្មណ៍ងងុយ ហើយអាចគេងលក់ស្រួលដោយផាសុកភាព។ របៀបម៉ាស្សាទី ២ ប្រើមេដៃរបស់ អ្នកដដែលមកសង្កត់ត្រង់ផ្នែកកំភួនជើង (ដូចបង្ហាញក្នុងរូប) ហើយញីសង្កត់ចុះឡើងប្រហែល ៣ ទៅ ៥ នាទីមុនចូលគេង។ សកម្មភាពនេះ ជាក្បួនបុរាណដែលគេជឿថា…

ជីវិតតើអ្នកចង់បានអាយុវែង ក្មេងជាងវ័យដែរឬទេ? ប្រសិនជាចង់បាន ចូរអ្នកអនុវត្តជាប្រចាំនៅទម្លាប់ទាំង ៥ ខាងក្រោម៖ ៥) សុទិដ្ឋិនិយម ការគិតវិជ្ជមាន ការមើលឃើញគ្រប់យ៉ាងក្នុងផ្លូវល្អ ដែលនាំឲ្យអារម្មណ៍អ្នកល្អជាប្រចាំ នោះក៏ជាចំណែកមួយជួយបញ្ចៀសអ្នកពីការកើតមានជំងឺផ្សេងៗផងដែរ។ រាងកាយនឹងមានអារម្មណ៍ថាស្រណុកស្រួល មិនទទួលរងសម្ពាធ ដែលវាជាកត្តាពន្យារអាយុរបស់អ្នកមួយផ្នែកហើយ។ ៤) ផឹកតែបៃតងទៀងទាត់ តាមការស្រាវជ្រាវបង្ហាញថា តែបៃតងដើរតួយ៉ាងសំខាន់ក្នុងការពន្យារភាពចាស់ និងធ្វើឲ្យមនុស្សមានអាយុវែង ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះជំងឺរ៉ាំរ៉ៃមួយចំនួន មិនអាចមកបៀតអ្នកបានឡើយ។ លើសពីនេះវាសម្បូរទៅសារធាតុប៉ូលីហ្វេណុល ខាតេជិន និងសារធាតុផ្សំដទៃទៀត ដែលជួយបន្ថយល្បឿននៃភាពចាស់ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង។ ៣) ត្រាំនិងម៉ាស្សាជើងជាប្រចាំ អ្នកត្រូវជៀសវាងជើងត្រជាក់ ដោយបន្ទាប់ពីធ្វើសកម្មភាពពេញមួយថ្ងៃ…

ជីវិតប្រសិនជាអ្នកចង់ស្រកទម្ងន់ ក្រៅពីកត្តានៃការហាត់ប្រាណ នោះរបបអាហារ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ក៏ជាផ្នែកសំខាន់ផ្សេងទៀតដែលអ្នកត្រូវយល់ដឹងផងដែរ។ ខាងក្រោមយើងបង្ហាញពីអាហារ ៤ ប្រភេទដែលអ្នកចង់ស្រកទម្ងន់ មិនគួរប្រកែកមិនទទួលទានឡើយ៖ ៤) អាហារដែលមានជាតិសរសៃ (Fiber) ប្រភេទអាហារមានជាតិសរសៃ (Fiber) ជាអ្វីដែលអ្នកត្រូវជ្រើសរើសមុនគេ ព្រោះវានឹងជួយឲ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែតពេលទទួលទាន ហើយកាត់បន្ថយចំណង់អាហារបានច្រើន។ លើសពីនេះទៀតវាក៏បន្ថែមនូវវីតាមីន និងជាតិទឹកទៅក្នុងរាងកាយ ដូច្នេះហើយអ្នកមិនគួរបដិសេធប្រភេទអាហារនេះឡើយ។ ប្រភេទអាហារជាតិសរសៃ មានដូចជា សណ្តែក ផ្កាខាត់ណាខៀវ គ្រាប់ធញ្ញជាតិ និងផ្លែឈើដូចជា ប៉ោម បឺរ និងបឺរីជាដើម។ ៣) អាហារដែលផ្ទុកអាស៊ីតខ្លាញ់ អាស៊ីតខ្លាញ់អូមេហ្គា…

ជីវិតស្នាមសង្វារ មនុស្សយើងម្នាក់ៗកើតឡើងផ្សេងគ្នា ខ្លះដោយសារធ្លាប់ឆ្លងកាត់ការវះកាត់ ខ្លះដោយសារប្រែប្រួលមាឌខ្លាំងពេកជាដើម។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok ណែនាំគ្រឿងផ្សំធម្មជាតិ ៥ ដែលអាចជួយកម្ចាត់ស្នាមសង្វារបាត់ដូចគេបេះ យ៉ាងមានប្រសិទ្ធភាពនិងសុវត្ថិភាព៖ ៥) ស្ករ ស្ករសយើងធម្មតាហ្នឹង គ្រប់គ្នាបានមើលរំលង តែការពិតវាជារបស់ងាយនិងសាមញ្ញបំផុត ដែលអាចប្រើប្រាស់បំបាត់ស្នាមសង្វារបាន។ វិធីធ្វើ គឺប្រើស្ករ ២ ស្លាបព្រាបាយ លាយប្រេងអាល់ម៉ុង ៥ ស្លាបព្រាបាយ កូរចូលគ្នាឲ្យសព្វ ហើយយកមកលាបនិងម៉ាស្សាថ្នមៗលើទីតាំងដែលមានស្នាមសង្វារ យ៉ាងហោចណាស់ ៥ នាទី ដោយធ្វើ ៣ ដង/សប្តាហ៍។ ៤)…

ជីវិតខែនេះជារដូវសម្បូរទៅដោយផ្លែទៀប ហើយបើស៊ីជម្រៅទៅវាក៏មានផ្តល់ប្រយោជន៍មួយចំនួនសម្រាប់រាងកាយមនុស្សយើងផងដែរ។ យ៉ាងណាតាមការណែនាំរបស់អ្នកជំនាញ បានប្រាប់ថា ផ្នែកទាំង ២ នៃផ្លែទៀប ជាពិសេសសម្រាប់មនុស្សចាស់និងក្មេងតូច ត្រូវតែបកឬសម្អាតវាចេញសិន មិនត្រូវទទួលទានទាំងអ៊ីចឹងនោះទេ៖ តាំងពីបុរាណមក ផ្លែទៀបជាប្រភេទផ្លែឈើដែលមានឱជារសឆ្ងាញ់ មានជីវជាតិត្រូវគ្រប់បណ្តាស្រទាប់មនុស្សគ្រប់រូប។ យ៉ាងណាវាក៏មានផ្ទុកសារធាតុដែលអាចបង្កជាគ្រោះថ្នាក់បន្តិចបន្តួចផងដែរ ហើយមិនសុទ្ធតែគ្រប់គ្នាដឹងនោះទេ។ នោះគឺផ្នែកសំបកនៃផ្លែទៀប និងគ្រាប់នៃផ្លែទៀប។ បញ្ជាក់ម្តងទៀតគឺផ្នែកសំបក និងផ្នែកគ្រាប់ ដែលវាមានជាតិពុលឲ្យឈ្មោះថា Annonacin ដែលអាចបង្កផលប៉ះពាល់ដល់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។ ដូច្នេះយើងត្រូវប្រាកដថា ពេលទទួលទាននឹងពុំបានលេបផ្នែកទាំង ២ ដូចបង្ហាញខាងលើ ចូលទៅក្នុងពោះ ជាពិសេសគឺមនុស្សចាស់ និងកុមារតូចៗ ត្រូវតែសម្អាតឬដកផ្នែកទាំងពីរចេញ។ ប៉ុន្តែវាក៏តាមស្ថានភាពចៃដន្យខ្លះដែរ…

ជីវិតនៅកំឡុងស្ថានភាពដែលពិភពលោកជួបបញ្ហាជំងឺរាតត្បាត ជឿថាមនុស្សមួយចំនួនចេះតែមានការព្រួយបារម្ភ ដោយចង់ដឹងថា តើផ្នែកសួតរបស់ពួកគេមានដំណើរការល្អ ឬខ្សោយជាងមនុស្សទូទៅដែរឬទេ? ពួកគេពិតជាពិបាកនឹងស្វែងរកវិធីធ្វើតេស្ត ហើយបើតាមការណែនាំខ្លះគេតម្រូវការឧបករណ៍ តែក្នុងអត្ថបទនេះ Knongsrok សូមចែករំលែកវិធីសាមញ្ញតាមធម្មជាតិ ៤ ក៏អាចដឹងខ្លះៗពីដំណើរការសរីរាង្គសួតរបស់អ្នកបានដែរ៖ ១) ឡើងជណ្ដើរ សាកល្បងឡើងជណ្តើរផ្ទះ កម្ពស់ ៣ ជាន់ ប្រសិនអ្នកអាចដើរឡើងជាធម្មតា ដោយមិនមានការថប់ដង្ហើម ឬទាមទារឲ្យឈប់សម្រាក នោះមានន័យថា សួតអ្នកនៅល្អខ្លាំង។ ប៉ុន្តែបើផ្ទុយពីនោះ អ្នកដើរឡើងបន្តិចហត់ ដង្ហក់ខ្យល់ចង់ឈប់សម្រាក នោះសួតអ្នករាងមានបញ្ហាបន្តិចហើយ។ ២) លំហាត់ប្រាណនៅនឹងកន្លែង អ្នកអាចសាកល្បងវិធីមួយទៀត គឺការរត់នៅនឹងមួយកន្លែង ដែលលំហាត់ប្រាណនេះ…

ជីវិតការទទួលទានផ្លែឈើ តាមថាមិនសុទ្ធតែល្អនោះទេ ហើយត្រូវសួរខ្លួនឯងថាយើងចង់ទទួលទានដើម្បីទទួលបានអ្វីត្រលប់មកវិញ? ជាក់ស្តែងបើអ្នកចង់បានសម្រស់ក្មេងជាងវ័យ សាច់ចាំមិនងាយជ្រីវជ្រួញ អ្នកគួរតែជ្រើសរើសប្រភេទផ្លែឈើទាំង ៥ ដូចបង្ហាញខាងក្រោម៖ ៥) ផ្លែទទឹម វាមានផ្ទុកប៉ូលីហ្វេណុលអាស៊ីត និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយផលប៉ះពាល់នៃរ៉ាឌីកាលសេរី អាចការពារភាពជ្រីវជ្រួញនិងភាពចាស់ជាងវ័យ។ ក្រៅពីនេះផ្លែទទឹមក៏ជួយឲ្យសម្ពាធឈាមមានតុល្យភាព និងល្អប្រសើរឡើងវិញនូវបញ្ហាសរសៃឈាមបេះដូងថែមទៀតផង។ ៤) ផ្លែបឺរ ផ្លែបឺរ មានអាស៊ីដខ្លាញ់អូមេហ្គា-៣ ដែលវាអាចផ្តល់សំណើមនិងជួយឲ្យស្បែកភ្លឺថ្លា ហើយវាក៏ជួយចិញ្ចឹមកោសិកាស្បែកនិងជួយពន្យឺតដំណើរការចាស់ផងដែរ។ ៣) ផ្លែប្ល៊ូបឺរី មិនត្រឹមតែមានឱជារសឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ថែមទាំងជួយដល់សុខភាពជាច្រើនផងដែរ ដូចជាពង្រឹងសុខភាពបេះដូង និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់។ ជាមួយសម្រស់វិញ គឺវាជួយជំរុញការផលិតខូឡាជែន ដែលធ្វើឲ្យស្បែក ក្រចក…

ជីវិតតាមបទពិសោធន៍ពីស្រ្តីជនជាតិកូរ៉េមួយរូប ដែលអតីតកាលធ្លាប់ជាស្រ្តីដែលលើសទម្ងន់ធ្ងន់ធ្ងរ ឡើងដល់ ៩៣ គីឡូក្រាម តែក្រោយរយៈពេល ២ ខែកំឡុងពេលរាតត្បាតជំងឺ COVID-19 នាងអាចសម្រកបានដល់ទៅ ៣១ គីឡូក្រាម មកសល់ត្រឹម ៦២ គីឡូក្រាមវិញ។ នាងក៏បានចែករំលែកនៅវិធីសាស្ត្រគួរឲ្យចាប់អារម្មណទាំង ៥ ដូចខាងក្រោម៖ ៥) មិនប្រើថ្នាំសម្រកទម្ងន់ នារីដែលមានឈ្មោះថា Han Wei ធ្លាប់សាកល្បងថ្នាំសម្រកទម្ងន់ពីមុនមកដែរ តែក្រោយពេលឈប់ប្រើ វាក៏ឡើងវិញ ដូច្នេះហើយនាងមិនចង់ប្រើប្រាស់ផ្លូវកាត់ ដែលអាចប៉ះពាល់សុខភាពនោះទៀតទេ។ ផ្ទុយទៅវិញនាងមិនជ្រើសរើសដាច់ខាត នៅការប្រើថ្នាំសម្រកក្នុងពេលវេលាជាង ២ ខែមកនេះ។…

ជីវិតមនុស្សស្រីជាទូទៅតែចូលដល់អាយុរាង ៣០ ឆ្នាំក្រាស់ ឬហៀរចូលអាយុ ៤០ ច្រើនតែប្រែប្រួលសភាពរាងកាយ ដែលខ្លះទៅមានស្នាមអុជខ្មៅឡើងច្រើន ស្បែកឡើងជ្រីវជ្រួញ និងមិនភ្លឺចែងចាំងដូចមុន។ ប៉ុន្តែក៏យើងសង្កេតឃើញស្រ្តីខ្លះ សាច់សឹងតែស្អាតជាងក្រមុំទៅទៀត តាមពិតទៅពួកគេមានរូបមន្តសាមញ្ញ ៤ ដែលអ្នករាល់គ្នាអាចយកទៅអនុវត្តបាន៖ ៤) ទទួលទានឲ្យបានគ្រប់គ្រាន់ ទឹកគឺជាសារធាតុផ្សំជាពិសេស ដែលរាងកាយត្រូវការចាំបាច់ ហើយបើមានជាតិទឹកគ្រប់គ្រាន់ វាក៏ជួយបន្សាបជាតិពុលបានល្អផងដែរ។ ផ្ទុយទៅវិញបើរាងកាយខ្វះជាតិទឹក នោះជាតិពុលនឹកកកកុញច្រើននៅក្នុងខ្លួន ជាហេតុនាំឲ្យស្បែកស្ងួត និងឡើងស្នាមជ្រួញយ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកគួរមានទម្លាប់ទទួលទានទឹកប្រហែល ៨ កែវ ឬ ២ លីត្រក្នុងមួយថ្ងៃ។ ៣) ធ្វើលំហាត់ប្រាណយ៉ាងហោច…

ជីវិតបច្ចុប្បន្នគេកំពុងពេញនិយមនៅភេសជ្ជៈថ្មី ដែលហៅឈ្មោះថា តែមេអំបៅ។ ប្រភេទរុក្ខជាតិនោះពេលដាក់ចូលទឹកទៅ វានឹងប្រែពណ៌ទៅជាពណ៌រាងខៀវស្រងាត់ យ៉ាងណាតាមការស្រាវជ្រាវវាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពបានដែរ ប្រសិនយើងប្រើប្រាស់ខុស។ តាមប្រភពគេហទំព័រគួរឲ្យទុកចិត្តមួយ បានបង្ហាញថាផ្កាមេអំបៅដែលយើងយកមកច្នៃលើកសម្រស់ពណ៌តែនោះ គឺមានផ្នែក ២ ដែលវាបង្កប់ជាតិពុល គឺត្រង់ផ្នែកគ្រាប់និងឬស។ តាមពិតទៅឬសរបស់វា មានជាតិពុលមួយផ្នែកនោះ តាមប្រទេសខ្លះគេច្នៃវាទៅជាឱសថ ដើម្បីបង្ក្រាបពិសសត្វពស់ ក៏ដូចជាសត្វល្អិតខ្ទិចមួយចំនួន។ រីឯគ្រាប់របស់វាក៏ដូចគ្នាដែរ បើគេច្នៃប្រើត្រឹមត្រូវ គឺអាចបន្សាបភាពក្តៅក្នុងខ្លួនឲ្យទៅជាត្រជាក់បាន យ៉ាងណាគេមិនណែនាំឲ្យចេះតែប្រើប្រាស់តាមចិត្តចង់នោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ច្រើនជាងផ្តល់ប្រយោជន៍។ មនុស្ស ៤ ប្រភេទដែលគេណែនាំមិនឲ្យទទួលទានប្រភេទតែមេអំបៅ ឬផ្កាមេអំបៅដែលគេច្នៃទៅធ្វើជារបស់អ្វីមួយ មានដូចជាស្រ្តីកំពុងពពោះ មនុស្សដែលត្រៀមឆ្លងកាត់ការវះកាត់ មនុស្សចាស់ដែលមានជំងឺ ក៏ដូចជាក្មេងតូចៗ ដែលនៅមានប្រព័ន្ធភាពសុាំខ្សោយ៕…

ជីវិតទម្លាក់ម្រះ ២-៣ ចំណិតទៅក្នុងទឹកដែលយើងទទួលទានជាប្រចាំ នោះអ្នកនឹងឃើញប្រយោជន៍ធំដូចៗខាងក្រោម៖ ផ្លែម្រះវាមានវីតាមីន C ខ្ពស់ ហើយមានមុខងារជួយការពារលំហូរឈាម ប្រឆាំងជំងឺមហារីក ការពារជំងឺផ្តាសាយនិងជំងឺបេះដូងជាដើម។ លើសពីនេះជាតិល្វីងរបស់វាក៏ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ការពារនិងព្យាបាលជំងឺទឹកនោមផ្អែមយ៉ាងមានប្រសិទ្ធភាពទៀតផង។ ទន្ទឹមនឹងជាតិល្វីង វាក៏ជាប្រភេទបន្លែដែលមានជាតិត្រជាក់ អាចបន្សាបជាតិពុលក្នុងរាងកាយ បញ្ចុះកម្តៅ កម្ចាត់ជាតិខ្លាញ់លើស និងជាថ្នាំទិព្វព្យាបាលជំងឺតម្រងនោមបានមិនគួរឲ្យជឿ។ ទៅដល់ផ្នែកសម្រស់ឯណោះវិញ វាក៏ជួយឲ្យស្បែករលោង ជួសជុលកោសិកាចាស់ដែលងាប់ជំនួសមកកោសិកាថ្មី។ បន្ថែមទៅដល់វីតាមីន C របស់វា អាចជួយបំបាត់ភាពតានតឹងនៃផ្លូវអារម្មណ៍ ជួយឲ្យស្មារតីស្រស់ស្រាយឡើងវិញ ហើយថែមទាំងបន្ថែមភាពធន់ផងដែរ។ ចុងក្រោយនិយាយពីវិធីធ្វើ គឺងាយទេ អ្នកគ្រាន់តែហាន់ម្រះជាចំណិតតូចៗ រួចបោះចូលទៅក្នុងទឹកដាំពុះ ហើយបើចង់កាត់បន្ថយជាតិល្វីង…

ជីវិតប្រសិនអ្នកចង់ទទួលបានរាងកាយដែលមានសុខភាពល្អ គ្មានជំងឺមកបៀតបៀន អ្នកគួរតែមានទម្លាប់ ៣ ដូចបង្ហាញខាងក្រោម ហើយបញ្ចៀសនៅទម្លាប់អាក្រក់ ១ នោះអ្នកនឹងមានអាយុវែង ហើយផាត់អស់ជំងឺផ្សេងៗពីរាងកាយ៖ ១) ផឹកទឹកក្ដៅឧណ្ហ៍ៗ ងើបពីគេងភ្លាម រាងកាយកំពុងខ្វះជាតិទឹក ដូច្នេះអ្នកគួរតែបន្ថែមជាតិទឹក តាមរយៈទឹកក្ដៅឧណ្ហ៍ៗ មួយកែវរៀងរាល់ព្រឹក មុនពេលទទួលទានអាហារពេលព្រឹក។ វាមានសារៈសំខាន់ខ្លាំងណាស់ ដោយជួយសម្អាតប្រព័ន្ធរំលាយអាហារ និងជាតិពុលដែលកកកុញពីយប់ ហើយធ្វើឲ្យក្រពះ ពោះវៀនមានអារម្មណ៍ថាដំណើរការស្រួល។ ២) ធ្វើសមាធិយ៉ាងហោចណាស់ ៣០ នាទី អ្នកត្រូវនៅកន្លែងស្ងាត់ ហើយធ្វើសមាធិតាមរយៈការបន្ធូរអារម្មណ៍ ឬស្តាប់តន្រ្តីបែបបំពេអារម្មណ៍រយៈពេល ៣០ នាទី។ អង្គុយពត់ខ្នងឲ្យត្រង់…

ជីវិតនេះជាខែដែលកំពុងពេញរដូវផ្លែមៀន ដែលវាក៏មានផ្តល់នូវប្រយោជន៍មួយចំនួនសម្រាប់រាងកាយផងដែរ។ យ៉ាងណាមនុស្សខាងក្រោម ៦ ប្រភេទនេះ មិនគួរទទួលទានផ្លែមៀននោះទេ ព្រោះវាអាចបង្កជាផលប៉ះពាល់សម្រាប់សុខភាពទៅវិញ៖ ៦) ក្មេងតូចៗ បើតាមការណែនាំពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Bach Mai របស់ប្រទេសវៀតណាម បានឲ្យដឹងថា ក្មេងតូចៗមិនគួរទម្លាប់ឲ្យទទួលទានផ្លែមៀននោះទេ ព្រោះពួកគេប្រឈមខ្ពស់អាចនឹងស្លាក់ ឬថប់ដង្ហើម ដោយសារគ្រាប់របស់វានៅទើជាប់បំពង់ខ្យល់ ហើយកន្លងមកក៏ធ្លាប់មានករណីស្លាប់បែបនេះមួយចំនួនផងដែរ។ ៥) ស្រ្តីពពោះ ស្រ្តីពពោះក៏មិនគួរទទួលទាននោះដែរ ព្រោះវាងាយនឹងនាំឲ្យពួកគាត់ជួបបញ្ហាទល់លាមក ទឹកនោមឡើងក្រហម ឬរលាកបំពង់កជាដើម។ ជាធម្មតាផ្លែមៀន គឺងាយនឹងធ្វើឲ្យរាងកាយឡើងកម្តៅ ដូច្នេះហើយបើនិយាយពីសារធាតុចិញ្ចឹមចាំបាច់ គឺមិនមាននោះទេសម្រាប់ស្រ្តីពពោះ។ ៤) មនុស្សលើសទម្ងន់ អ្នកមានជំងឺធាត់ឬលើសទម្ងន់…

ជីវិតអ្នកជំនាញនៅឯប្រទេសជប៉ុន Tsuneo Matsuo បានធ្វើតេស្តលើមនុស្ស ៣ នាក់ដែលលើសទម្ងន់ ហើយជាលទ្ធផលរកឃើញថា ការទទួលទានផ្លែចេកតាមក្បួនខ្នាតដ៏ត្រឹមត្រូវពិតជាអាចជួយបានមែន។ នោះគឺជាវិធីដ៏សាមញ្ញ ដែលតម្រូវឲ្យអ្នកទទួលទានផ្លែចេក ១ ទៅ ២ ផ្លែមុនរយៈពេល ១៥ ទៅ ៣០ នាទីនៃអាហារពេលល្ងាច រួចហើយទទួលទានទឹកឲ្យបាន ២០០ មីលីលីត្រ រួចសឹមទទួលទានអាហារពេលល្ងាច។ វិធីនេះបានអនុវត្តទៅ លើមនុស្សស្រី ៣ នាក់ ជាលទ្ធផលសុទ្ធតែឃើញស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព គ្រាន់ខុសៗគ្នាបន្តិចបន្តួច នៅរយៈពេល ១ ខែកន្លះ។ ស្រ្តីទី…

ជីវិតភេសជ្ជៈបណ្តេញជាតិពុលគឺជារបស់ដែលល្អបំផុតសម្រាប់សុខភាព ព្រោះវាអាចចូលទៅលាងសម្អាតជាតិខ្លាញ់លើស និងជាតិពុលក្នុងរាងកាយ ហើយបន្សល់មកវិញនូវក្បាលពោះរាបស្មើ លែងពិបាកក្នុងការស្លៀកពាក់ ឬបង្ហាញសាច់ដ៏ស្រស់ស្អាតរបស់នៅខាងក្រៅ។ Knongsrok ណែនាំភេសជ្ជៈ ៣ ប្រភេទ ដែលអ្នកអាចធ្វើដោយខ្លួនឯងបាននៅផ្ទះ ដោយត្រឹមអនុវត្តរូបមន្តដូចខាងក្រោម៖ រូបមន្តទី ១ ទឹកក្រូចឆ្មា + ទឹកក្ដៅឧណ្ហ៍ៗ រូបមន្តងាយបំផុតគឺអ្នកគ្រាន់តែហាន់ក្រូចឆ្មាមួយផ្លែ ហើយច្របាច់យកទឹកដាក់ចូលក្នុងកែវដែលមានទឹកក្ដៅឧណ្ហ៍ៗ ទម្លាប់ទទួលទានវា ១ កែវ/ថ្ងៃ រៀងរាល់ពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង (មុនទទួលទានអាហារពេលព្រឹក) ត្រឹមតែរយៈពេលខ្លីអ្នកនឹងឃើញលទ្ធផល។ រូបមន្តទី ២ ទឹកឃ្មុំ + ក្រូចឆ្មារ + យ៉ាអួរ…