ជីវិត

Fdfd
ជីវិត

៥ យ៉ាង ​កុំ​ធ្វើ​ឲ្យ​សោះ​មុន​ចូល​គេង ព្រោះ​ដូច​កំពុង​បន្ថយ​អាយុ​ខ្លួន​ឯង

មនុស្ស​ជា​ច្រើន​មិន​យល់​ច្បាស់​នោះ​ទេ អំពី​សារៈសំខាន់​នៃ​ការ​គេង។ ជា​ការ​ពិត​រឿង​ទាំង ៥ ខាង​ក្រោម ដាច់​ខាត​អ្នក​មិន​ត្រូវ​ធ្វើ​នោះ​ទេ​មុន​ពេល​ចូល​គេង ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង ហើយ​យូរ​ទៅ​មិន​ខុស​ពី​កំពុង​បន្ថយ​អាយុ​ជីវិត​ខ្លួន​ឯង​ទេ៖ ៥) ចូល​គេង​ភ្លាមៗ​បន្ទាប់​ពី​ទទួល​ទាន​អាហារ បន្ទាប់​ពី​ទទួល​អាន​អាហារ​ឆ្អែត មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា​ងងុយ​គេង ហើយ​ក៏​ដាក់​ខ្លួន​គេង​ភ្លាមៗ ដែល​នេះ​វា​បាន​ធ្វើ​ឲ្យ​ល្បឿន​ចលនា​រំលាយ​អាហារ​មាន​ការ​ធ្លាក់​ចុះ ហើយ​ការ​ស្រូប​យក​អាហារូបត្ថម្ភ​សំខាន់ៗ​ក៏​បាត់បង់​ផង​ដែរ។ ជាង​នេះ​ការ​គេង​ផ្អៀង​ចំហៀង​ខ្លួន ក៏​អាច​បណ្តាល​ឲ្យ​ក្រពះ​ច្រាល នាំ​ឲ្យ​ក្អួត​ថែម​ទៀត​ផង។ យក​ល្អ​អ្នក​មិន​គួរ​ចូល​គេង​ភ្លាមៗ​ទេ ពោល​ពេល​ទទួល​ទាន​អាហារ​រួច​គួរ​មាន​សកម្មភាព​ក្រោក​ឈរ ដើរ​ថ្នមៗ ដើម្បី​ជំរុញ​ឲ្យ​ចលនា​ពោះវៀន​ដំណើរការ​បាន​ល្អ។ ៤) ចូល​គេង​យឺត ដោយសារ​មូលហេតុ​មួយ​ចំនួន នាំ​ឲ្យ​មនុស្ស​ចូល​គេង​យឺត តែ​យ៉ាង​ណា​ការ​បន្ត​បញ្ឈរ​ភ្នែក​ដល់​ម៉ោង ២-៣ ព្រឹក​ជា​ប្រចាំ​នោះ គឺ​មិន​ល្អ​ឡើយ។ យូរ​ទៅ​​វា​បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​សុខភាព​ថ្លើម និង​សរសៃឈាម​បេះដូង។…

ដថថដ 1
ជីវិត

ផ្ញើ​ជូន​អ្នក​អង្គុយ​យូរ អ្នក​ចូល​គេង​យប់​ជ្រៅ បើ​ឧស្សាហ៍​ចេញ​សញ្ញា ៤ នេះ ត្រូវ​តែ​ប្រយ័ត្ន!

សម្រាប់​អ្នក​អង្គុយ​ធ្វើ​ការ​យូរ​ម៉ោង អ្នក​មិន​ងាយ​ចូល​ដំណេក តែង​លេច​ចេញ​អាការៈ​ ៤ បង្ហាញ​មក​ដូច​ខាង​ក្រោម ខ្លះ​អាច​ច្រឡំ​ថា​មក​ពី​ជំងឺ​ផ្សេង តែ​ការ​ពិត​ទៅ វា​ជា​ដើម​ចម​អាច​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​បេះដូង ហើយ​បើ​ព្យាបាល​មិន​ទាន់ គឺ​អាច​ហួស​ពេល និង​ប៉ះពាល់​ដល់​អាយុ​ជីវិត៖ ៤) អស់​កម្លាំង​ ឆាប់​ថប់​អារម្មណ៍ មាន​ហេតុផល​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​អ្នក​អស់​កម្លាំង តែ​ទោះ​ជា​យ៉ាង​ណា បើ​អ្នក​ត្រឹម​តែ​ធ្វើ​ការងារ​ស្រាលៗ ហើយ​មាន​អារម្មណ៍​ថា​ល្វើយ អស់​កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន អ្នក​ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​សុខភាព​ដែរ។ រោគ​សញ្ញា​នេះ បើ​បន្ត​ នោះ​យូរ​ទៅ​កាន់​តែ​ធ្ងន់ធ្ងរ អាច​ដល់​គាំង​បេះដូង។ លើស​ពី​នេះ​បើ​អ្នក​ងាយ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ធុញថប់​ផ្លូវ​អារម្មណ៍​ញឹកញាប់ ​ស្រ្តេស​ច្រើន នោះ​ក៏​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ​មួយ​ដែរ។ ៣) ឈឺ​ទ្រូង អ្នក​ឧស្សាហ៍​ឈឺ​ទ្រូង គឺ​…

ថដដថ 2
ជីវិត

​កុំ​ពឹង​តែ​ទឹកដោះគោ​មួយ​មុខ បើ​ចង់​លូត​កម្ពស់​បែប​ធម្មជាតិ ត្រូវ​ងាក​មក​លូក​បន្លែ ៣ នេះ

បើ​យោង​តាម​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​ចិន បាន​កត់​សម្គាល់​ឃើញ​ថា មនុស្ស​ជា​ច្រើន​សព្វថ្ងៃ​ពេល​ចង់​លូត​កម្ពស់​បែប​ធម្មជាតិ ពួក​គេ​ផ្តោត​តែ​លើ​ការ​ទទួល​ទាន​ទឹកដោះគោ ដោយ​ការ​ពិត​ទៅ ខ្លះ​វា​មាន​ប្រសិទ្ធភាព​មែន​ហើយ ប៉ុន្តែ​បើ​ចង់​បាន​ផល​ឆាប់​រហ័ស និង​សុវត្ថិភាព​ទៀត​នោះ អ្នក​គួរ​តែ​ងាក​មក​លូក​បន្លែ​ខាង​ក្រោម ៣ នេះ​វិញ៖ ៣) ស្ពៃ​ខ្មៅ ដើម្បី​លើក​កម្ពស់​ឆ្អឹង​ អ្នក​គួរ​ទទួល​យក​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដូច​ជា​កាល់ស្យូម ជាតិ​សរសៃ និង​វីតាមីន ហើយ​ទាំង​អស់​នោះ វា​មាន​នៅ​ក្នុង​ស្ពៃ​ខ្មៅ។ ក្រៅ​ពី​ជំនួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង ទៀត​សោត​ក៏​ជួយ​កុមារ​ឲ្យ​កើន​កម្ពស់​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ ហើយ​វា​ជួយ​ការពារ​ជំងឺ​ពុក​ឆ្អឹង និង​បញ្ចៀស​មហារីក​មួយ​ចំនួន។ លើស​ពី​នេះ​វា​ក៏​មាន​ប្រយោជន៍​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ការពារ​ហានិភ័យ​នៃ​ការ​ទល់​លាមក និង​ជួយ​កុមារ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​យ៉ាង​ល្អ​ប្រសើរ។ ២) ផ្កា​ខាត់ណា​ខៀវ ផ្កា​ខាត់ណា​ខៀវ ជា​អាហារ​ដែល​មាន​ឱជារស​ ហើយ​ក៏​មាន​សារធាតុ​ចិញ្ចឹម​ច្រើន។ អ្នក​ជំនាញ​និយាយ​ថា…

ថដដថ 1
ជីវិត

ស្រីៗ​អាយុ ២០ ក្រាស់​ហៀរ​ចូល ៣០ កុំ​មើល​រំលង​ទឹក​ទិព្វ ៥ ប្រភេទ បើ​ចង់​នៅ​ក្មេង​ជាង​វ័យ

សម្រាប់​មនុស្ស​ស្រី ចូល​ដល់​វ័យ​ចំណាស់​បន្តិច ខ្លះ ២០ ក្រាស់ ខ្លះ​ហៀរ​ចូល ៣០ ឆ្នាំ​ឡើង​ទៅ រាងកាយ​នឹង​ចាប់ផ្តើម​ចុះ​ថយ​នូវ​ការ​ផលិត​កូឡាជែន ក៏​ដូច​ជា​បាត់បង់​នូវ​សារធាតុ​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត អាច​ធ្វើ​ឲ្យ​រាងកាយ​ងាយ​ប្រែ​ទៅ​សភាព​ចាស់ ហើយ​ក៏​ងាយ​នឹង​គេ​សួរ​ថា ឥឡូវ​ចាស់​ម្ល៉េះ​បង ផង​ដែរ។ Knongsrok សុំ​ធ្វើ​ការ​ណែនាំ​នូវ​ទឹក​ទិព្វ​ ៥ ប្រភេទ ដែល​មនុស្ស​ស្រី​មិន​គួរ​មើល​រំលង បើ​ចង់​ឲ្យ​រាងកាយ​នៅ​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ៖ ៥) ទឹក​ផ្លែ​ទទឹម ផ្លែ​ទទឹម​មាន​រសជាតិ​ឆ្ងាញ់ អាច​ផ្តល់​ថាមពល និង​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​សម្រាប់​រាងកាយ​របស់​លោក​អ្នក។ ប្រសិន​ស្រ្តី​ទទួល​ទាន​ផ្លែ​ទទឹម​ជា​ប្រចាំ នោះ​អាច​ការពារ​រាងកាយ​ពី​ការ​ខូចខាត​នៃ​រ៉ាឌីកាល​សេរី ហើយ​កាត់​បន្ថយ​កម្រិត​នៃ​ការ​រលាក។ វា​ក៏​មាន​សារធាតុ​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា Punicalagins ដែល​អាច​ជួយ​រក្សា​កូឡាជែន​នៅ​ក្នុង​ស្បែក ពន្យារ​ភាព​ចាស់…

ហងងហ 1
ជីវិត

អាហារ​សាមញ្ញ ៣​ មនុស្ស​ជា​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍ តែ​ងាយ​ទាញ​ជាតិ​ពុល​ចូល​ខ្លួន

ការ​ទទួល​ទាន​អាហារ គឺ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ បើ​អ្នក​ចង់​ទទួល​បាន​សុខភាព​ល្អ។ ដោយឡែក​អាហារ​ទាំង ៣ ខាង​ក្រោម តាម​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ព្រោះ​វា​ងាយ​នឹង​មាន​ផ្ទុក​ជាតិ​ពុល ​ប៉ះពាល់​មក​កាន់​រាងកាយ៖ ៣) ត្រកួន ការ​ជ្រើសរើស​ទិញ​ត្រកួន​មក​ទទួល​ទាន អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ គួរ​ជ្រើស​យក​កន្លែង​លក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ព្រោះ​អី​ត្រកួន​ជា​បន្លែ​ដែល​ដុះ​តាម​ទឹក តាម​ស្រះ ងាយ​ទទួល​រង​ជាតិ​ពុល​ចេញ​ពី​ប្រភព​ទឹក ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​សារធាតុ​រំញោច​ផ្សេងៗ។ ជា​ពិសេស​កុមារ មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ត្រកួន​ច្រើន​ពេក​ទេ ព្រោះ​ងាយ​បង្ក​ជា​ការ​ក្អួតចង្អោរ ពុល រាករូស និង​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​សរីរាង្គ​មួយ​ចំនួន​របស់​ពួក​គេ​ជា​ដើម។ ២) ខ្យង គ្រំ លៀស អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​គ្រំ…

Dfdfdf
ជីវិត

ត្រូវ​ដឹង! អាហារ​ពណ៌​ស ៣ កាន់​តែ​ទទួល​ទាន​​ច្រើន កាន់​តែ​នាំ​ជំងឺ​ដល់​ខ្លួន

អាហារ​ពណ៌​ស​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម​នេះ ប្រសិន​អ្នក​ទទួល​ទាន​កាន់​តែ​ច្រើន នោះ​នឹង​កាន់​តែ​ប្រឈម​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ធាត់ បេះដូង ទឹក​នោម​ផ្អែម… ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ទទួល​ទាន​នៅ​កម្រិត​ដ៏​សមរម្យ​មួយ​បាន​ហើយ៖ ៣) ស្ករ​ស ជា​រឿយៗ​ពេល​ចម្អិន​អាហារ អ្នក​ខ្លះ​ដែល​និយម​ការ​ទទួល​ទាន​ផ្អែម ចូលចិត្ត​ប្រើប្រាស់​ស្ករ​ស​ច្រើន ដែល​ងាយ​ឲ្យ​រាងកាយ​ប្រឈម​គ្រោះថ្នាក់ ព្រោះ​អី​ថ្លើម និង​តម្រងនោម​ពិបាក​ធ្វើ​ការ​ក្នុង​ការ​រំលាយ​សារធាតុ​ទាំង​នេះ​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ​នៅ​ពេល​ជាតិ​ស្ករ​ចូល​រាងកាយ​ច្រើន កម្រិត​អាំងស៊ុយលីន​ក៏​ឡើង​ខ្ពស់ ហើយ​កម្រិត​ជាតិ​គ្លុយកូស​នៅ​ក្នុង​ឈាម​ដែល​ផ្សារ​ភ្ជាប់​ទៅ​កាន់​កោសិកា​មួយ​ចំនួន​ក្នុង​រាងកាយ ក៏​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ មហារីក​សុដន់ មហារីក​ពោះវៀន​ធំ… សុទ្ធ​តែ​ជា​ជំងឺ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ២) អំបិល ជា​គ្រឿង​ទេស​ដែល​គេ​ខ្វះ​ពុំ​បាន ហើយ​សំខាន់​ជាង​ស្ករ​ទៅ​ទៀត ដោយ​ក្នុង​អាហារ​ខ្លះ គឺ​អ្នក​ចម្អិន​ដាក់​មួយ​ឆ្ងាញ់​ដៃ ដោយ​មិន​សូវ​គិត​ពី​សុខភាព​នោះ​ទេ។ អ្នក​ត្រូវ​ដឹង​ថា កម្រិត​ជាតិ​ប្រៃ​ប្រមូល​ផ្តុំ​ច្រើន​ក្នុង​រាងកាយ…

L
ជីវិត

កុំ​គិត​ថា​មិន​អី! ​នេះ​បន្លែ ៣ ប្រភេទ នាំ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់ ដោយ​មិន​ដឹង​ខ្លួន

កុំ​គិត​ថា​គ្រាន់​តែ​ទទួល​ទាន​បន្លែ​ធម្មតា​មិន​អី​នោះ​ តាម​ពិត​ទៅ​បន្លែ ៣ ប្រភេទ​ខាង​ក្រោម ក៏​អាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ ពោល​ឡើង​លឿន​ជាង​ការ​ទទួល​ទាន​បង្អែម​ឬ​អាហារ​ផ្អែម​មួយ​ចំនួន​ទៅ​ទៀត៖ ៣) បន្លែ​ដែល​មាន​ជាតិ​ម្សៅ​ច្រើន មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​ទទួល​ទាន​បន្លែ​ច្រើន គឺ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ តែ​យ៉ាង​ណា​ប្រភេទ​បន្លែ​ដូច​ជា​ម្សៅ ស្ពៃ​ក្តោប ឆៃថាវ​ វា​ពិត​ជា​មាន​បរិមាណ​កាបូអ៊ីដ្រាត​ខ្ពស់​ណាស់ ដូច្នេះ​ប្រសិន​បើ​ទទួល​ទាន​ច្រើន ក៏​អាច​បណ្តាល​ឲ្យ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​រហ័ស​ផង​ដែរ។ បញ្ជាក់​យើង​មិនមែន​ណែនាំ​មិន​ឲ្យ​អ្នក​ទទួល​ទាន​បន្លែ​នោះ​ទេ តែ​យក​ល្អ​បំផុត គួរ​កំណត់​ការ​ទទួល​ទាន​ត្រឹម ៦៤ ក្រាម/ថ្ងៃ គឺ​ខ្ពស់​បំផុត រួច​គួរ​លាយ​វា​ជាមួយ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ផ្សេង​ទៀត ដូច​ជា​សាច់ និង​ស៊ុត​ជា​ដើម ដើម្បី​កាត់​បន្ថយ​ការ​ឆ្លើយតប​ជាតិ​ស្ករ​ក្នុង​ឈាម។ ២) ប្រភេទ​អាហារ​មាន​គ្រាប់ គ្រាប់​សណ្តែក ក៏​ដូច​ជា​បន្លែ​ដែល​មាន​គ្រាប់​មួយ​ចំនួន​ផ្សេង​ទៀត វា​មាន​ផ្ទុក​ជាតិ​កាបូអ៊ីដ្រាត​ច្រើន ហើយ​បើ​ទោះ​បី​វា​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​រាងកាយ…

Fddf
ជីវិត

ច្របាច់ ៥ វិនាទី ការ​ឈឺចាប់​នៃ​ម្រាមដៃ​នីមួយៗ អាច​បង្ហាញ​ថា​សរីរាង្គ​ខាង​ក្នុង​អ្នក​នៅ​ល្អ​ឬ​អត់?

តាម​រយៈ​ការ​ធ្វើ​តេស្ត​សាមញ្ញ​មួយ​នេះ អ្នក​អាច​កត់​សម្គាល់​ដឹង​បាន ពី​សុខភាព​ខាង​ក្នុង​រាងកាយ ឬ​ដំណើរការ​នៃ​សរីរាង្គ​ខាង​ក្នុង​របស់​អ្នក​បាន៖ ការ​តេស្ត​ទី ១) ក្តាប់​ដៃ​ទាំង​សង​ខាង ក្តាប់​ដៃ​ទាំង​សង​ខាង​រយៈ​ពេល ៣០ វិនាទី បន្ទាប់​មក​សូម​បើក​មើល​បាត​ដៃ​របស់​អ្នក ថា​បម្រែបម្រួល​នៃ​ពណ៌​លើ​បាត​ដៃ​នឹង​បាត់​ទៅ​វិញ​លឿន​ឬ​យ៉ាង​ណា។ ជា​ធម្មតា​ការ​ក្តាប់​ដៃ​ វា​ធ្វើ​ឲ្យ​សរសៃឈាម​ក្នុង​ដៃ​ត្រូវ​បាន​ច្របាច់ ហើយ​សកម្មភាព​នេះ​វា​នឹង​រំខាន​ដល់​ប្រព័ន្ធ​ឈាម​រត់ បណ្តាល​ឲ្យ​បាត​ដៃ​ប្រែ​ទៅ​ជា​ពណ៌​ស​និង​ខៀវ។ យ៉ាង​ណា​ប្រសិន​បើ​បាត​ដៃ​មក​វិញ វា​ត្រលប់​ប្រែ​មក​សភាព​ពណ៌​ដើម​យ៉ាង​ឆាប់​រហ័ស នោះ​មាន​ន័យ​ថា សរសៃឈាម​អ្នក​នៅ​មាន​សុខភាព​ល្អ។ ប៉ុន្តែ​ប្រសិន​វា​ត្រូវ​ការ​ពេល​យូរ អាច​ដល់​ទៅ ១០ វិនាទី​ឬ​លើស​នោះ ក្នុង​ការ​វិល​មក​សភាព​ពណ៌​នៃ​បាត​ដៃ​ដូច​ធម្មតា​វិញ នោះ​បង្ហាញ​ថា សរសៃឈាម​អ្នក​ដំណើរការ​មិន​ជា​ល្អ​នោះ​ឡើយ ឬ​ជា​សញ្ញា​បង្ហាញ​ថា សរសៃឈាម​ឡើង​រឹង​ផង​ដែរ។ ការ​តេស្ត​ទី ២) ច្របាច់​ចុង​ម្រាម​ដៃ​នីមួយៗ​រយៈ​ពេល…

Dfdf
ជីវិត

ត្រូវលូកអាហារ ៥ នេះឲ្យច្រើន បើអ្នកចង់​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដាច់​សរសៃឈាម គាំងបេះដូង

ជា​ការ​ពិត​កូលេស្តេរ៉ុល ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សកម្មភាព​នៃ​សរីរាង្គ​មួយ​ចំនួន​របស់​យើង ប្រសិន​រាងកាយ​មាន​កូលេស្តេរ៉ុល​អាក្រក់​ច្រើន នោះ​ហានិភ័យ​នៃ​ការ​ឈឺ​ទ្រូង ការ​គាំង​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល។ល។ គឺ​អាច​កើត​មាន​ច្រើន ដូច្នេះ​អ្នក​ត្រូវ​តែ​បន្ថែម​របប​អាហារ​ជួយ​បង្កើន​កូលេស្តេរ៉ុល​ល្អ​ទាំង ៥ ដូច​ខាង​ក្រោម៖ ៥) ប្រេង​អូលីវ ប្រេង​អូលីវ​មាន​ផ្ទុក​នូវ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន ដែល​វា​មាន​ជាតិ​ខ្លាញ់​មិន​ឆ្អែត​ខ្ពស់ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ល្អ​សម្រាប់​ការពារ​សរសៃឈាម និង​សុខភាព​បេះដូង។ វា​ក៏​ជយ​កាត់​បន្ថយ​នូវ​កូលេស្តេរ៉ុល​អាក្រក់ ហើយ​បង្កើន​សមត្ថភាព​ប្រឆាំង​អុកស៊ីតកម្ម​របស់​រាងកាយ។ អាស៊ីដ​ខ្លាញ់​ ដែល​មាន​ក្នុង​ប្រេង​អូលីវ វា​នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព​កម្រិត​កូលេស្តេរ៉ុល ការពារ​បាន​យ៉ាង​ល្អ ពី​ជំងឺ​ដាច់​សរសៃឈាម។ ៤) ស៊ុត អាហារ​នេះ​មាន​កូលេស្តេរ៉ុល​ខ្ពស់ ដោយ​ជា​មធ្យម​ស៊ុត​មួយ អាច​ផ្តល់​កូលេស្តេរ៉ុល​ប្រហែល ២១១ មិល្លីក្រាម។…

ហងហង
ជីវិត

ប្រយ័ត្ន​ផង! កុំ​ទិញ​ត្រី ៣ ប្រភេទ​នេះ​មក​ទទួល​ទាន ព្រោះ​ងាយ​នាំ​ជំងឺ​និង​មេរោគ​ដល់​មួយ​គ្រួសារ

បើ​ទៅ​ផ្សារ ឃើញ​ត្រី ៣ ប្រភេទ​នេះ អ្នក​មិន​គួរ​លូក​ទិញ​នោះ​ទេ ព្រោះ​បើ​យក​មក​ចម្អិន​ទទួល​ទាន វា​អាច​នាំ​ជំងឺ​ និង​មេរោគ​ចូល​ដល់​រាងកាយ​ទាំង​គ្រួសារ៖ ៣) អន្ទង់ អន្ទង់​មាន​រូបរាង​ស្រដៀង​នឹង​សត្វ​ពស់ មាន​រាង​វែង រលោង ហើយ​ក៏​មាន​ជាតិ​ខ្លាញ់​ច្រើន។ គេ​ចាត់​ទុក​វា​ដូច​អាហារ​ប៉ូវ​កម្លាំង រួច​មនុស្ស​ជា​ច្រើន​ក៏​ចូលចិត្ត​ដែរ តែ​យ៉ាង​ណា​ដោយសារ​អន្ទង់​វា​រស់នៅ​ក្នុង​បរិស្ថាន​វាល​ភក់ វាល​ស្រែ ដែល​មាន​ពពួក​ប៉ារ៉ាស៊ីត​ច្រើន ដូច្នេះ​បើ​ទិញ​មក​មិន​ដឹង​ច្បាស់​ពី​វិធី​សម្អាត​វា​ទេ នោះ​មិន​ងាយ​នឹង​បាត់បង់​អស់​មេរោគ​ឡើយ។ ដូច្នេះ​យក​ល្អ​ បើ​មិន​ចាំ​បាច់ គួរ​តែ​ជៀស​ការ​ទទួល​ទាន​អន្ទង់ ព្រោះ​វា​ងាយ​នឹង​ឆ្លង​មេរោគ ហើយ​ខូចខាត​ប៉ះពាល់​ដល់​សរីរាង្គ​ខាង​ក្នុង​រាងកាយ។ ២) ត្រី​រលួយ ត្រី​ដែល​ខូច​រលួយ​មាន​ច្រើន​ណាស់ ដែល​គេ​ដាក់​លក់​នៅ​តាម​ផ្សារ ហើយ​អ្នក​លក់​តែងតែ​ប្រាប់​អ្នក​ទិញ ថា​ត្រី​ទើប​កាត់​ហើយៗ​ថ្មី…

ថដដថ
ជីវិត

មុន​លូក​គិត​ផង! អាហារ ៥ ​បើ​ទុក​ចោល​មួយ​យប់​ហើយ ហាម​ផ្តាច់​កុំ​ទទួល​ទាន​ឲ្យ​សោះ

អាហារ​ទាំង ៥ ខាង​ក្រោម​នេះ ក្រោយ​ពី​ទុក​ចោល​មួយ​យប់ ទោះ​បី​ឆ្លង​កាត់​ការ​រក្សា​ទុក​ត្រឹមត្រូវ​ក៏​ដោយ តែ​វា​នៅ​តែ​ប្រឈម​ខ្ពស់ អាច​ប្រមូល​ផ្តុំ​បាក់តេរី​កកកុញ​ច្រើន ងាយ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​លោក​អ្នក។ ដូច្នេះ​បើ​ជៀស​បាន គួរ​តែ​ជៀស​កុំ​លូក​វា​ទទួល​ទាន​ឲ្យ​សោះ៖ ៥) អាហារ​សមុទ្រ ដូច​ជា​បង្គា ក្តាម និង​ត្រី​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន សារធាតុ​រ៉ែ និង​វីតាមីន​ជា​ច្រើន ដែល​ល្អ​សម្រាប់​សុខភាព​មនុស្ស​ទទួល​ទាន។ តែ​យ៉ាង​ណា ប្រសិន​ទុក​វា​ចោល​មួយ​យប់​ហើយ ទោះ​អ្នក​យក​វា​មក​ច្នៃ​ចម្អិន​ថ្មី ក៏​សារធាតុ​សំខាន់​ទាំង​អស់​បាន​បាត់បង់​បាត់​ទៅ​ហើយ ផ្ទុយ​ទៅ​វិញ​ប៉ះ​អាហារ​ខ្លះ អាច​បណ្តាល​ឲ្យ​ពុល ខូច​ថ្លើម ខូច​តម្រង​នោម​ថែម​ទៀត។ ៤) តៅហ៊ូ តៅហ៊ូ​ដែល​ទុក​ចោល​ពេញ​មួយ​យប់ គឺ​ងាយ​នឹង​ខូច រលួយ​លឿន​ណាស់ ហើយ​ប្រូតេអ៊ីន​ខាង​ក្នុង​នោះ​ក៏​បាត់បង់​ដែរ។…

ថដដថដថ
ជីវិត

តែ​បៃតង​ល្អ​ណាស់​ចំពោះ​សុខភាព តែ​មនុស្ស ៥ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទេ

តែ​បៃតង​ជា​ភេសជ្ជៈ​ដែល​ជនជាតិ​ជប៉ុន​និយម​ទទួល​ទាន​ជា​ប្រចាំ ព្រោះ​វា​អាច​ជួយ​ឲ្យ​អាយុ​វែង តែ​យ៉ាង​ណា​សម្រាប់​មនុស្ស ៥ ប្រភេទ​ខាង​ក្រោម គេ​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​ទេ ព្រោះ​វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​មក​កាន់​សុខភាព​ទៅ​វិញ៖ ៥) អ្នក​មាន​បញ្ហា​ទល់​លាមក តែ​បៃតង​មាន​ផ្ទុក​សារធាតុ Phenols ដែល​វា​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ប៉ុន្តែ​វា​មាន​គុណវិបត្តិ​ខ្លាំង​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ទល់​លាមក។ ព្រោះ​នៅ​ពេល​ដែល​ស្រទាប់​ក្រពះ និង​ពោះវៀន​ត្រូវ​បាន​កន្រា្តក់​ដោយសារ​សារធាតុ​ខាង​លើ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ដំណើរការ​រំលាយ​អាហារ នាំ​ឲ្យ​បញ្ហា​ទល់​លាមក កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ៤) ស្រ្តី​ពពោះ ឬ​អ្នក​បំបៅ​ដោះ​កូន តែ​បៃតង​ក៏​មាន​ជាតិ​កាហ្វេអ៊ីន តានីន ដោយ​សារធាតុ​ទាំង​នេះ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ការ​វិវត្ត​របស់​ទារក ដូច្នេះ​ស្រ្តី​កំពុង​ពពោះ និង​កំពុង​បំបៅ​ដោះ​កូន​មិន​ត្រូវ​ទទួល​ទាន​តែ​បៃតង​ទេ។ វា​អាច​នឹង​ធ្វើ​ឲ្យ​ទារក​គេង​មិន​សូវ​បាន ខួរក្បាល​ចុះ​ខ្សោយ​ជា​ដើម។ ៣) អ្នក​ជំងឺ​លើស​ឈាម សម្រាប់​អ្នក​មាន​ជំងឺ​សរសៃ​ឈាម…

Trrt
ជីវិត

ចែក​គ្នា​ដឹង! រោគសញ្ញា​ថ្មី ៥ រក​ឃើញ​លើ​អ្នក​ដែល​ផ្ទុក​កូវីដ-១៩ ល្មមៗ​អាច​ច្រឡំ​ជាមួយ​ជំងឺ​ផ្សេង

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្រៅ​ស្រុក បាន​ឲ្យ​ដឹង​ថា​ថ្មីៗ​នេះ​អ្នក​ជំនាញ​បាន​នឹង​កំពុង​ព្រមាន ទៅ​ដល់​មនុស្ស​រាល់​គ្នា អំពី​រោគសញ្ញា​ថ្មី​ដែល​បាន​កើត​ឡើង​លើ​អ្នក​កើត​ជំងឺ​កូវីដ-១៩ ដែល​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន ច្រឡំ​ជាមួយ​នឹង​ជំងឺ​ផ្សេង ហើយ​គិត​ថា​មិន​អី៖ ៥) របក​ស្បែក ស្រ្តី​ម្នាក់​ដែល​ឆ្លង​វីរុស SARS-CoV-2 បាន​និយាយ​ថា ស្បែក​របស់​នាង​ចាប់​ផ្តើម​របក ដែល​វា​ជា​រោគ​សញ្ញា​ចម្លែក​មួយ។ នេះ​វា​មិនមែន​បង្ក​មក​ពី​វីរុស​ទេ តែ​ជា​ការ​ឆ្លើយតប​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ធាតុ​បង្ក​ជំងឺ។ តាម​ការ​ពន្យល់​ពី​សាស្រ្តាចារ្យ​នៅ​ចក្រភព​អង់គ្លេស​លោក Tim Spector និយាយ​ថា រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ ក៏​អាច​បណ្តាល​ឲ្យ​អ្នក​ជួប​បញ្ហា​ហើម រមាស់ និង​របក​ស្បែក​ជើង​ដៃ​ផង​ដែរ។ ៤) ស្បែក​ឡើង​ជ្រួញ បើ​សុខៗ​ស្បែក​ឡើង​ជ្រីវជ្រួញ​ខុស​ធម្មតា ដែល​មិន​មក​ពី​អ្នក​ប៉ះ​ទឹក​យូរ នោះ​ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​កូវីដ-១៩ ផង​ដែរ។ បើ​តាម​ការ​ឲ្យ​ដឹង​ ពី​ស្រ្តី​វ័យ…

Dffddf
ជីវិត

ដល់​រដូវ​គេ​និយម​នំ​សែន​លោក​ខែ តែ​មនុស្ស ៣ ប្រភេទ​នេះ មិន​គួរ​ទទួល​ទាន​ទេ

ថ្ងៃ​ទី ២១ ​កញ្ញា ឆ្នាំ ២០២១ គឺ​ចំ​ថ្ងៃ​សែន​ព្រះ​ខែ ដែល​តាម​ដំណាល​ចាស់​ពី​បុរាណ​តែងតែ​និយាយ​ថា ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ព្រះចន្ទ​ពេញ​វង់ ភ្លឺ​ជាង​ថ្ងៃ​ណាៗ​ទាំង​អស់។ នៅ​ថ្ងៃ​នោះ មនុស្សម្នា​ក៏​និយម​មាន​ដាក់​សែន​ផ្លែ​ឈើ និង​នំ​លោក​ខែ​មួយ​ចំនួន ទៅ​តាម​ឱជារស​ឬ​រសជាតិ​ដែល​ពួក​គេ​ចង់​ទទួល​ទាន។ យ៉ាង​ណា​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ប្រភេទ​នំ​សែន​លោក​ខែ គឺ​មិន​ល្អ​នោះ​ទេ​សម្រាប់​មនុស្ស ៣ ប្រភេទ​ខាង​ក្រោម ហើយ​បើ​អាច​គួរ​តែ​ជៀសវាង​កុំ​ទទួល​ទាន​វា​អី៖ ៣) មនុស្ស​លើស​ទម្ងន់​និង​ធាត់ នំ​សែន​លោក​ខែ មាន​ជាតិ​ស្ករ​និង​ខ្លាញ់​ហួស​ប្រមាណ ដូច្នេះ​វា​មិន​ជា​ជម្រើស​ល្អ​ឡើយ​សម្រាប់​អ្នក​លើស​ទម្ងន់ ហើយ​បើ​ចង់​ទទួល​ទាន​គួរ​កំណត់​នៅ​បរិមាណ​ទាប​បំផុត។ ប្រភេទ​នំ​សែន​លោក​ខែ​នីមួយៗ អាច​ស្មើ​នឹង​យើង​ទទួល​ទាន​បាយ ២-៣ ចាន ពោល​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​យ៉ាង​ឆាប់​រហ័ស។ ២) អ្នក​មាន​ជំងឺ​ក្រពះ​ពោះវៀន…

Gfgfgf
ជីវិត

ច្រើន​គ្នា​ណាស់ ទម្លាប់​លាង​មុខ​ប្រើ​ទឹក​ដែល​កំពុង​ងូត តែ​អត់​ដឹង​អាច​បង្ក​ផល​ប៉ះពាល់​ ៥ នេះ

មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ទឹក​ដែល​កំពុង​ងូត ​ស្រក់​ពី​លើ​ក្បាល​ មក​បន្ត​លុបលាង​មុខ​របស់​ពួក​គេ​ជាមួយ​ហ្វូម​លាង​មុខ ឬ​ផលិតផល​មួយ​ចំនួន​ជា​ដើម។ ពួក​គេ​តិច​ណាស់​ដែល​បាន​ដឹង​ថា វា​ពិត​ជា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្បែក។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ផល​ប៉ះពាល់ ៥ ដែល​អ្នក​គួរ​តែ​ជៀសវាង​នៅ​ពេល​បន្ទាប់៖ ៥) ធ្វើ​ឲ្យ​ឡើង​មុន​លើស​ដើម ការ​ងូត​ទឹក​ក្តៅ​យូរ មិន​ល្អ​សម្រាប់​ស្បែក​ឡើយ ព្រោះ​វា​បាន​កម្ចាត់​ប្រេង​ធម្មជាតិ​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ថែ​រក្សា​ស្បែក។ ប្រសិន​បើ​អ្នក​មាន​ស្បែក​ស្ងួត​ទៀត​នោះ ការ​លាង​មុខ​ចេញ​ពី​ទឹក​ផ្កា​ឈូក​ដែល​ហូរ​មក​លើ​ផ្ទៃ​មុខ វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្ងួត​លើស​ដើម។ ៤) ប៉ះពាល់​ពណ៌​ស្បែក កុំ​ច្រឡំ​ថា​ដោយសារ​ពន្លឺ​ព្រះអាទិត្យ ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​ស្រអាប់ ឡើង​ក្រហម ឡើង​រោល តែ​ពេល​ខ្លះ​មក​ពី​អ្នក​លាង​មុខ​ដោយ​ប្រើប្រាស់​ទឹក​ផ្កា​ឈូក​នេះ​ឯង។ ទឹកក្ដៅឧណ្ហ៍ៗ​នៅ​ក្នុង​ទឹក​ផ្កា​ឈូក វា​ធ្វើ​ឲ្យ​សរសៃឈាម​លើ​មុខ​រីក​ធំ ហើយ​បន្ត​បែប​នេះ​យូរ​ទៅ នឹង​ធ្វើ​ឲ្យ​មុខ​ឡើង​រោល ឡើង​ក្រហម ជា​រឿយៗ​ក៏​បន្សល់​ស្លាក​ស្នាម…

Ggf
ជីវិត

បរិភោគ​បាយ​ច្រើន មិន​សូវ​ហាត់​ប្រាណ​ តែ​ជនជាតិ​ជប៉ុន​មិន​ងាយ​ឃើញ​ធាត់ ដោយសារ​តិចនិក ៧ នេះ

ជឿ​ថា​របប​អាហារ ​និង​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន គឺ​ជា​កត្តា​ចម្បង​ដែល​កំណត់​ពី​ទម្ងន់​ខ្លួន​ប្រាណ​របស់​អ្នក។ មើល​ទៅ​ប្រទេស​ជប៉ុន​យើង​ឃើញ​ថា​ប្រជាជន​ពួក​គេ​ខ្លះ​រវល់​តែ​បំពេញ​ការងារ ហើយ​ក៏​មិន​សូវ​មាន​ពេលវេលា​ហាត់ប្រាណ​ជា​ប្រចាំ​ដែរ តែ​មិន​សូវ​ឃើញ​ពួក​គេ​ធាត់​ឬ​លើស​ទម្ងន់​ទាល់​តែ​សោះ។ តាម​ពិត​គឺ​ពួក​គេ​មាន​តិចនិក​ក្នុង​ការ​ទទួល​ទាន​ទាំង ៧ ចំណុច​ដូច​ខាង​ក្រោម​នេះ៖ ៧) បរិភោគ​បាយ​ច្រើន​តែ​ម្ហូប​តិច និង​មាន​កាឡូរី​ទាប យើង​មើល​ឲ្យ​ដល់​ទៅ ឃើញ​ជនជាតិ​ជប៉ុន​ខ្លះ​គាត់​មាន​ទម្លាប់​បរិភោគ​បាយ​ច្រើន​ណាស់ តែ​យើង​ត្រូវ​មើល​ទៅ​កម្រិត​អាហារ​ដែល​ពួក​គាត់​ទទួល​ទាន​គឺ​ស្ថិត​នៅ​កម្រិត​ណា។ ពួក​គាត់​រមែង​ជ្រើសរើស​អាហារ​ដែល​មាន​កាឡូរី​ទាប ហើយ​បញ្ចៀស​អាហារ​ខ្លាញ់ និង​ជំនួស​មក​វិញ​ដោយ​ប្រភេទ​ទឹក​ស៊ុប។ ៦) បរិភោគ​អាហារ​ពេល​ព្រឹក​ច្រើន តែ​បញ្ចៀស​អាហារសម្រន់ នៅ​ពេល​ព្រឹក​ព្រលឹម មុន​ចេញ​ទៅ​បំពេញ​កិច្ច​ការងារ​ផ្សេងៗ ជនជាតិ​ជប៉ុន​គឺ​មាន​ទម្លាប់​ទទួល​ទាន​មួយ​ឆ្អែត​ពោះ ដោយ​មាន​ទាំង​បាយ ទាំង​ស៊ុប ទាំង​សាច់ និង​ត្រី​ផ្សេងៗ ដើម្បី​បំពេញ​ថាមពល​រាងកាយ​របស់​ពួក​គេ។ យ៉ាង​ណា​ពួក​គេ​ជៀស​ដាច់ខាត​ប្រភេទ​អាហារសម្រន់ គឺ​កម្រ​នឹង​ទទួល​ទាន​ណាស់ និយាយ​ទៅ​គឺ​ចាំ​តែ​ទទួល​ទាន​អាហារ…

Gfg
ជីវិត

មនុស្សស្រីច្រើនតែអាយុវែង មិនចាស់ជាងវ័យ បើមាន ៥ ចំណុចនេះ ជាពិសេសលេខ ២&៥

តើអ្នកជាស្រ្តីដែលស្ថិតក្នុងប្រភេទទាំង ៥ ខាងក្រោមនេះដែរឬទេ? បើមានពិតមែននោះ អ្នកគឺជាស្រ្តីដែលនឹងមានអាយុវែង ហើយមិនងាយចាស់ជាងវ័យនោះឡើយ៖ ១) ស្មារតីល្អ ការសិក្សារបស់អ្នកជំនាញនៅអាមេរិកបានបង្ហាញថា ស្រ្តីដែលស្មារតី ការគិតល្អ រមែងរស់បានយូរជាងស្រ្តីដែលច្រើនតែមានអារម្មណ៍ក្រៀមក្រំរយៈពេល ១០ ឆ្នាំ។ នោះក៏ដោយសារពេលសុខភាពផ្លូវចិត្តល្អ វាក៏នឹងជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការទៅបានល្អដូចគ្នា ហើយវាជាកត្តាកំណត់អាយុកាលនៃជីវិតមនុស្សមួយផ្នែកផងដែរ។ ២) គេងរហូតដល់ព្រឹក នៅពេលដែលយើងចាស់ រាងកាយក៏ថយចុះទៅតាមនោះដែរ។ ការស្រាវជ្រាវបង្ហាញថា ការគិតតិចជាង ៤ ម៉ោងក្នុងមួយថ្ងៃ បណ្តាលឲ្យអ្នកអាចកើតជំងឺលើសឈាម ខ្ពស់ជាងអ្នកដែលគេងគ្រប់គ្រាន់ ៨ ម៉ោង។ ៣) ទទួលទានសាច់តិច បន្លែច្រើន…

1598265480 783 Thumbnail Width640height480_schema_article
ជីវិត

ច្រឡំ​ធំ​ហើយ ថា​ផ្លែឈើ​ ៥ នេះ​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់ ធាតុ​ពិត​ឡើង​គីឡូ​ស្រឺតៗ​លើស​ដើម

ជា​ការ​ពិត​ផ្លែ​ឈើ​មួយ​ចំនួន វា​ល្អ​សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ជាតិ​ផ្អែម អ្នក​ត្រូវ​ការ​សារធាតុ​ជំនួយ​មួយ​ចំនួន តែ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ត្រូវ​បែងចែក​ឲ្យ​បាន​ច្បាស់ ព្រោះ​បើ​ទទួល​ទាន​ខុស​វា​អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​លើស​ដើម​ទៅ​វិញ។ ជឿ​ថា​បងប្អូន​យើង​ខ្លះ​នៅ​មាន​ការ​ភ័ន្តច្រឡំ ដោយ​គិត​ថា​ផ្លែ​ឈើ​ទាំង ៥ ខាង​ក្រោម អាច​ជួយ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់ តែ​ការ​ពិត​គឺ​វា​ផ្ទុយ​ស្រលះ​ពី​នោះ៖ ៥) ទំពាំង​បាយ​ជូរ យោង​តាម​ការ​ស្រាវជ្រាវ​ផ្លែ​ទំពាំង​បាយ​ជូរ គឺ​ជា​ផ្លែ​ឈើ​មួយ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដោយ​វា​ជួយ​ការពារ​ជំងឺ​បេះដូង និង​សរសៃឈាម ប៉ុន្តែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​អ្នក​គេង​មិន​លក់ ប្រសិន​ទទួល​ទាន​នៅ​ពេល​ល្ងាច។ ជាង​នេះ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើស​ទម្ងន់​ស្រាប់​ផង មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក​ឡើយ។ ៤) ផ្លែ​បឺរ វា​សម្បូរ​ទៅ​ដោយ​ខ្លាញ់​មិន​ឆ្អែត និង​សារធាតុ​រ៉ែ ក៏​ដូច​ជា​វីតាមីន ដែល​ល្អ​សម្រាប់​បេះដូង និង​កាត់​បន្ថយ​ការ​រលាក។ យ៉ាង​ណា​ផ្លែ​បឺរ…