
ជីវិតសម្រាប់អ្នកចង់សម្រកទម្ងន់ ប្រសិននៅមានទម្លាប់ទទួលទានផ្លែឈើទាំង ៤ ខាងក្រោម នោះគឺជាកំហុសដ៏ធំមួយ ហើយគួរតែប្រញាប់ធ្វើការផ្លាស់ប្តូរ៖ ៤) ផ្លែឈើស្ងួត ដំណាប់ផ្លែឈើស្ងួត ច្រើនតែមានជាតិស្ករខ្ពស់ ហើយមានជាតិសរសៃទាប។ ទំពាំងបាយជូរក្រៀមមួយកូនពែង មានដល់ ៥០០ កាឡូរី ខណៈដែលពុទ្រាក្រៀមមួយកូនពែង មានដល់ ៤៥០ កាឡូរី ដូច្នេះសន្ទស្សន៍ជាតិស្ករក្នុងផ្លែឈើស្ងួត ឬក្រៀមគឺមានខ្ពស់ខ្លាំង នាំឲ្យឡើងទម្ងន់ឆាប់រហ័ស។ ៣) ឪឡឹក ផ្លែឈើនេះមានជាតិទឹក និងជាតិសរសៃច្រើន ប៉ុន្តែវាក៏មានសន្ទស្សន៍ Glycemic ខ្ពស់ ហើយជារួមមិនល្អសម្រាប់អ្នកចង់សម្រកទម្ងន់នោះទេ។ ២) ចេក…

ជីវិតដែរលឺគេនិយាយទេថា អាយុជីវិតមនុស្ស ឬសុខភាពមនុស្ស វាស៊ីសងលើទម្លាប់រស់នៅជាប្រចាំនេះឯង ហើយបើអ្នកនៅប្រកាន់ខ្ជាប់ទម្លាប់មិនល្អទាំង ៤ ខាងក្រោម នោះវាពិតជាប៉ះពាល់ខ្លាំងទៅថ្ងៃមុខ ដែលអ្នកគួរតែប្រញាប់កែតម្រូវជាបន្ទាន់៖ ៤) ផ្តោតលើអាហារពេលល្ងាចជាចម្បង មនុស្សជាច្រើនគិតថា អាហារពេលល្ងាចសំខាន់ណាស់ ខ្លះសម្រុកទទួលទានតែពេលល្ងាច ហើយពេលព្រឹកនិងពេលថ្ងៃទទួលទានតិចៗទៅវិញ។ តើអ្នកដឹងទេថា ទម្លាប់របៀបនេះ គឺងាយនឹងឡើងទម្ងន់ ធាត់ បង្កើនហានិភ័យនៃជំងឺសរសៃឈាម បេះដូងដោយមិនដឹងខ្លួន? អ្នកគួរតែកាត់បន្ថយការទទួលទានច្រើន នៃអាហារពេលល្ងាច ហើយគួរជ្រើសរើសនូវអាហារល្អៗមកទទួលទាន ជាពិសេសអាហារមិនសូវមានជាតិខ្លាញ់។ ជំនួសមកវិញដោយបន្ថែមបន្លែបៃតង គ្រាប់ធញ្ញជាតិ សាច់ត្រី និងកុំទទួលទានយប់ជ្រៅពេក ពោលមុនចូលដំណេក ៣-៤ ម៉ោងគឺល្អបំផុត។…

ជីវិតអាហារដែលមានជីវជាតិបំផុត ក៏អាចក្លាយជាអាហារដែលមានបាក់តេរីច្រើនបំផុតផងដែរ ប្រសិនអ្នកទុកចោលដល់មួយយប់។ អាហារ ៥ ខាងក្រោម ទោះយើងរក្សាបានត្រឹមត្រូវបែបណា ក៏វានៅតែអាចបង្កើតជាបាក់តេរីដ៏ច្រើនផងដែរ ហើយយូរទៅអាចបង្កជាជំងឺមហារីកទៀតផង៖ ៥) បន្លែបៃតង បន្លែបៃតងមានជាតិសរសៃ វីតាមីន និងសារធាតុចិញ្ចឹមច្រើន តែយ៉ាងណាប្រសិនយើងទទួលទាននៅអាហារពេលល្ងាចមិនអស់ទេ ចូរកុំរក្សាវាទុកដល់ព្រឹកស្អែក ហើយលើកមកទទួលទានទៀតអី ដ្បិតបើបានរក្សាទុកក្នុងទូទឹកកកហើយក៏ដោយ។ មូលហេតុគឺដោយសារបន្លែនៅពេលទុកចោលមួយយប់ វាបានផលិតនូវជាតិនីត្រាតច្រើន ដែលនេះអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព ហើយក៏អាចវិវត្តទៅជាជំងឺមហារីកនៅពេលខាងមុខផងដែរ។ ៤) ផ្សិតត្រចៀកកណ្តុរ មិនគួរទទួលទានវាឆ្លងថ្ងៃនោះទេ ក្រោយពេលចម្អិនហើយ បើអ្នកទុកចោលមួយយប់ នោះវានឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធរំលាយអាហារ។ ក្រៅពីនេះ កំឡុងពេលរក្សាទុកមួយយប់ នោះវាក៏បានបង្កើតនូវជាតិនីត្រាតច្រើន ហើយបាត់បង់ទាំងសារធាតុចិញ្ចឹម…

ជីវិតទម្លាប់មួយចំនួនមុនចូលគេង បើអ្នកអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន ហើយបញ្ចៀសនៅទម្លាប់ដែលមិនគប្បីធ្វើ នោះវាពិតជាសំខាន់ក្នុងការកំណត់នៅកត្តាសុខភាពទៅថ្ងៃខាងមុខ។ ខាងក្រោមជារឿង ៣ ដែលអ្នកគួរធ្វើ និង ២ មិនគួរធ្វើមុនពេលចូលគេង៖ ១) ដាក់ជើងត្រាំក្នុងទឹក មនុស្សជាច្រើននៅប្រទេសចិន ដែលគេមានអាយុវែង គឺតែងតែចែករំលែកមកថាមុនពេលចូលគេងគឺឧស្សាហ៍ត្រាំជើងក្នុងទឹក។ មូលហេតុគឺជួយឲ្យឈាមរត់ស្រួល និងឆាប់គេងលក់ស្កប់ស្កល់។ យោងតាមការបង្ហាញពីអ្នកជំនាញ ការត្រាំទឹកជើងមិនត្រឹមតែជួយដល់ចរន្តឈាម បេះដូងប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អទៀតផង។ ២) ផឹកទឹកដោះគោះរមៀតមួយកែវ ប្រសិនបើអ្នកចង់រស់នៅដល់អាយុ ៦០ ឆ្នាំ ដោយគ្មានជំងឺមកបៀត អ្នកអាចសាកល្បងបាន ដោយមុន ១ ម៉ោងពេលចូលគេង អ្នកអាចផឹកទឹកដោះគោរមៀតមួយកែវ…

ជីវិតដើម្បីគេងលក់ស្កប់ស្កល់ ទទួលបានសុខភាពល្អ និងបញ្ចៀសរាងកាយពីការមានជំងឺបៀតបៀនផ្សេងៗ អ្នកត្រូវតែប្រាកដថានឹងមិនមានរបស់ទាំង ៤ ខាងក្រោម នៅក្បែរខ្លួន ឬក្បែរក្បាលដំណេកកំឡុងពេលអ្នកគេង៖ ៤) ទឹកអប់ដែលមានគុណភាពអន់ ទឹកអប់ដែលមានគុណភាពទាប គឺមានផ្ទុកសារធាតុគីមីម្យ៉ាងឲ្យឈ្មោះថា Phthalates ដើម្បីបង្កើនក្លិនក្រអូប ហើយប្រភេទទឹកអប់ តម្លៃថោក មានយីហោមិនច្បាស់ គេដាក់សារធាតុគីមីនេះច្រើនណាស់។ រួចបើយើងដាក់វាក្នុងបន្ទប់គេង រក្សាទុកមិនបានល្អ ហើយភាយក្លិននោះក្នុងបន្ទប់រយៈពេលយូរ និងសូម្បីតែពេលយើងគេង ក៏យើងស្រូបយកវាចូលមកក្នុងរាងកាយដែរ នោះគឺងាយនឹងបង្កគ្រោះថ្នាក់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធ Endocrine។ ៣) សៀវភៅថ្មី បន្ទាប់ពីទិញសៀវភៅថ្មី អ្នកមិនគួរដាក់លើតុក្បែរក្បាលដំណេក ឬលើគ្រែគេងនោះទេ ព្រោះក្លិននៃទឹកថ្នាំនៃសៀវភៅថ្មី…

ជីវិតបញ្ហានៅកន្លែងការងារ ក្នុងគ្រួសារ ឬបញ្ហាបុគ្គលលើទំនាក់ទំនងស្នេហានិងមិត្តភក្តិ ជាទូទៅរមែងបង្កើតជាភាពធុញថប់ និងការស្រ្តេសសម្រាប់អ្នកជាញឹកញយ។ ម្យ៉ាងទៀតអាចថាពេលខ្លះទៅ មិនមានរឿងអ្វីសោះ ក៏ស្រាប់តែស្ត្រេសដោយគ្មានមូលហេតុ ហើយអ្នកក៏ព្យាយាមរិះរកវិធីដើម្បីឲ្យរំសាយអារម្មណ៍មួយនោះចេញពីខ្លួន។ ជាមួយការអនុវត្តវិធីកាត់បន្ថយស្ត្រេសអ្នកខ្លះ ក៏ធ្វើទៅត្រូវ តែខ្លះទៀតបើជ្រើសរើសវិធីដូចបង្ហាញខាងក្រោមទាំង ៦ គឺមានតែនាំការស្រ្តេសចូលក្នុងខួរក្បាលលើសដើម៖ ៦) ទម្លាប់ទៅបរិភោគអាហារសម្រន់ច្រើន អាហារជាផ្នែកដ៏សំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃ ហើយការហូបចុកទៀងទាត់ក៏ជាតម្រូវការនៃសារពាង្គកាយរបស់អ្នកផងដែរ។ ប៉ុន្តែសម្រាប់ការហូបអាហារសម្រន់ច្រើនលើសលប់ ជាពិសេសនៅពេលដែលអ្នកស្រ្តេសហើយមិនដឹងធ្វើអ្វី បែរជាទៅចាប់យកការបរិភោគអាហារសម្រន់ ដែលភាគច្រើនមានផ្ទុកសារធាតុខ្លាញ់ខ្ពស់ គឺវាមានតែនាំឲ្យរាងកាយអ្នកចុះទ្រុឌទ្រោមលើសដើមទេ។ ត្រង់ចំណុចនេះបើអ្នកចូលចិត្តការបរិភោគ អ៊ីចឹងគួរទៅចម្អិនអាហារណាមួយសម្រាប់ខ្លួនឯង ដែលមានជាតិបន្លែ ឬជាតិវីតាមីនជួយដល់ខ្លួនប្រាណច្រើនល្អជាង។ ៥) ទម្លាប់ទៅបរិភោគកាហ្វេច្រើន មនុស្សជាច្រើនគិតថា ពេលនឿយ.ហត់ខ្លាំង ធុញថប់ខ្លាំង…

ជីវិតផ្សិតត្រចៀកកណ្តុរ ដែលយើងនិយមឃើញបងប្អូនជាច្រើន និយមយកមកទទួលទាន ដោយច្នៃធ្វើជាមុខម្ហូបផ្សេងៗ ដោយជាការពិតគេជឿថា វាអាចជាប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ ប៉ូវកម្លាំង សាច់ដុំ ជួយឲ្យឈាមចុះត្រជាក់ តែយ៉ាងណាបើយើងយកវាទៅចម្អិនខុសក្បួនខ្នាត ក៏មានតែនាំផលប៉ះពាល់ទៅវិញ។ នៅឯប្រទេសចិន ធ្លាប់មានបុរសម្នាក់ ទទួលរងអាការៈពុល រហូតដល់វិវត្តទៅជាជំងឺមហារីកថ្លើម ដោយសារតែការទទួលទានផ្សិតត្រចៀកកណ្តុរ។ ដើមចមមកពីគាត់យកវាទៅត្រាំទឹកយូរពេក ដោយជាធម្មតាទេ យើងត្រូវយកវាទៅត្រាំទឹកជាមុន ដើម្បីឲ្យវារីកមុនបោះទៅក្នុងឆ្នាំងចម្អិនមកជាម្ហូបអាហារ តែបើត្រាំហួសពេលវេលាកំណត់ វាបង្កជាបញ្ហាទៅវិញ។ សូម្បីតែអង្គការសុខភាពពិភពលោកក៏ព្រមានផងដែរ អំពីការប្រើប្រាស់ផ្សិតត្រចៀកកណ្តុរ ដោយថា មិនត្រូវត្រាំទឹកលើសពី ១៥ ទៅ ២០ នាទីនោះទេ ដោយប៉ុណ្ណេះជាពេលវេលាស្តង់ដារដ៏ល្អបំផុត។ ផ្ទុយទៅវិញបើត្រាំយូររាប់ម៉ោង…

ជីវិតការចូលគេងយប់ជ្រៅពេក ការទទួលទានស្រាច្រើន អាចរាប់បានថាជាទម្លាប់ដែលអាចបំផ្លាញថ្លើមរបស់អ្នកយ៉ាងលឿនបំផុត។ តែយ៉ាងណាទម្លាប់អាក្រក់ ២ ខាងក្រោមនៅពេលព្រឹក គឺអាចធ្វើឲ្យថ្លើមខូចខាតធ្ងន់ធ្ងរជាងនោះទៅទៀត៖ ១) ការទប់នោមនៅពេលព្រឹក យោងតាមអ្នកជំនាញខាងវេជ្ជសាស្រ្តបានណែនាំថា ការទប់នោមនៅពេលព្រឹក គឺជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតដល់ថ្លើម។ ជាធម្មតានៅពេលអ្នកនោម នោះរាងកាយនឹងបញ្ចេញជាតិពុលដែលបានប្រមូលពេញមួយយប់នៅក្នុងថ្លើម ហើយឆ្លងកាត់តាមទឹកនោមបង្ហូរចេញមកក្រៅ។ ដូច្នេះប្រសិនបើមិនត្រូវបានបញ្ចេញឲ្យទាន់ពេលវេលាទេ ជាតិពុលនឹងថយចុះ នាំឲ្យពុលថ្លើម ខ្សោយថ្លើម រលាកថ្លើម និងមហារីកថ្លើមនៅរយៈពេលខាងមុខណាមួយ។ ២) មិនទទួលទានអាហារពេលព្រឹក ប្រសិនអ្នកមិនទទួលទានអាហារពេលព្រឹក ដល់ក្លាយជាទម្លាប់រយៈពេលយូរ នោះវានឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុចិញ្ចឹម នាំឲ្យរាងកាយចុះខ្សោយ ជាពិសេសសរីរាង្គសំខាន់មួយចំនួនដូចជាថ្លើម ក្រៀមស្វិតជាដើម។ ប្រសិនអ្នករំលងមិនទទួលទានអាហារពេលព្រឹក វានឹងបណ្តាលឲ្យមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើម ជាតិស្ករនៅក្នុងឈាមចុះទាប…

ជីវិតសម្រាប់បុរសៗ នេះជាអ្វីដែលអ្នកត្រូវដឹង និងមិនគួរខ្មាសអៀននឹងចែករំលែកឡើយ ព្រោះវាទាក់ទងនឹងអាយុជីវិត។ ដោយក្រោយទើបតែបញ្ចប់ការរួមភេទជាមួយដៃគូភ្លាមៗ អ្នកត្រូវតែបញ្ចៀសឲ្យបានការបន្តធ្វើសកម្មភាពខាងក្រោមទាំង ៤ ព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពរាងកាយ៖ ៤) នោមភ្លាមៗ សម្រាប់ស្រ្តី ការនោមភ្លាមៗបន្ទាប់ពីទើបតែរួមភេទរួច វាជួយវិធីល្អដើម្បីការពារផ្នែកឯកជនរបស់ពួកគេ តែយ៉ាងណាខុសពី បុរសសកម្មភាពនេះ អាចធ្វើឲ្យបំផ្លាញក្រពេញប្រូស្តាតបានយ៉ាងងាយ។ ដោយក្រោយពេលរួមភេទហើយភ្លាមៗ ក្រពេញប្រូស្តាតនឹងត្រូវបានរំញោច ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពតំបន់ក្រលៀនរបស់បុរស។ ៣) ជក់បារី បុរសជាច្រើនទម្លាប់ទាញបារីមកជក់ ក្រោយរួមភេទរួច ដោយនេះជាទម្លាប់អាចប៉ះពាល់ដល់ចរន្តឈាមធ្ងន់ធ្ងរ។ វាងាយឲ្យសារធាតុពុល ដែលចេញពីផ្សែង ជ្រៀតចូលទៅក្នុងចរន្តឈាម បន្ទាប់ពីទើបតែរួមភេទ។ ២) យកក្រដាសអនាម័យមកជូតលើតំបន់ឯកជន ក្រោយពីបញ្ចេញទឹកកាម បុរសមួយចំនួនទម្លាប់យកក្រដាសអនាម័យមកជូតដោយផ្ទាល់លើតំបន់ឯកជន…

ជីវិតតាមរយៈការសង្កេតលើផ្ទៃក្រចក ក៏អាចបង្ហាញពីសភាពនៃសុខភាពរាងកាយមនុស្ស ថាកំពុងមានសុខភាពល្អឬអត់ដែរ? ប្រសិនអ្នកជាមនុស្សដែលមានផ្ទៃក្រចករាបស្មើល្អ ក្រចកដុះលូតលាស់លឿនធម្មតា ហើយមានពណ៌ផ្កាឈូកស្រាល គួរតែមិនអីទេ តែបើដូចក្នុងលក្ខខណ្ឌទាំង ៤ ខាងក្រោម នោះជារឿងដែលត្រូវតែប្រយ័ត្ន៖ ៤) ក្រចកស្ងួត ប្រេះ និងផុយ តាមវេជ្ជបណ្ឌិតខាងជំនាញសាលស្បែកនៅអូស្ត្រាលី បានចែករំលែកថា ប្រសិនអ្នកកំពុងខ្វះខាតជាតិវីតាមីន និងអាហារូបត្ថម្ភនោះក្រចកនឹងមិនងាយលូតលាស់ឡើយ ហើយវាក៏ខ្សោយ ងាយផុយបាក់ស្រួលៗផងដែរ។ ដូច្នេះយកល្អ អ្នកគួរយកចិត្តទុកដាក់លើរបបអាហារ ជាពិសេសជ្រើសរើសអាហារណាសម្បូរទៅដោយជាតិវីតាមីន A, B, C, D និង E។ ៣) ក្រចកឡើងពណ៌ជាំ…

ជីវិតពេលទៅទិញសាច់ជ្រូកពីផ្សារ យកមកដល់ផ្ទះមនុស្សជាច្រើនត្រឹមតែយកវាទៅក្លាសេចោលក្នុងទូទឹកកក ដោយគិតថាវិធីងាយៗប៉ុណ្ណឹងគឺអាចធ្វើឲ្យសាច់នៅស្រស់បានហើយ។ ជារួមពួកគាត់គិតថា ឲ្យតែសាច់នៅកន្លែងកក គឺវានៅអាចប្រើប្រាស់បាន។ ដោយតាមពិតទៅ នោះជាការយល់ឃើញខុស ហើយការដែលយកទៅដាក់ក្លាសេភ្លាមៗរបៀបហ្នឹង គឺមានតែងាយនឹងចម្លងបាក់តេរី រួចក៏ធ្វើឲ្យបាត់បង់គុណភាពសាច់ មិនស្រស់បានយូរនោះដែរ។ ខាងក្រោម Knongsrok បង្ហាញពីវិធីរក្សាទុកសាច់ជ្រូកឲ្យបានយូរ ដែលស្រ្តីមេផ្ទះចាំបាច់ត្រូវដឹង៖ ជំហានទី ១) ពេលទិញសាច់ជ្រូកហើយ ចូរកាត់វាជាកង់ៗ ស្មានល្មមនឹងអាហារមួយពេលៗនៃក្រុមគ្រួសាររបស់អ្នក ជំហានទី ២) លាងសាច់ជ្រូកដើម្បីកម្ចាត់ភាពកខ្វក់លើផ្ទៃសាច់ ដោយយកសាច់ទៅដាក់ក្នុងចានទឹកមួយ ដោយលាយជាមួយទឹកខ្មេះបន្តិច អំបិលកន្លះស្រលាបព្រា ហើយកូរវារហូតដល់រលាយចូលគ្នា រួចត្រាំទុកចោលរយៈពេល ២០ នាទី ជំហានទី…

ជីវិតនៅសប្តាហ៍ថ្មី ចន្លោះពីថ្ងៃទី ២៩ វិច្ឆិកា ដល់ ៥ ធ្នូ តាមហោរាសាស្រ្តបានគន់គូរឃើញថា ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត។ ទៅផ្ទៀងផ្ទាត់មើល តើមានឆ្នាំរបស់អ្នកដែរទេ? អ្នកកើតឆ្នាំជូត – កណ្តុរ ជាឆ្នាំមានរាសីសំណាងក្នុងសប្តាហ៍នេះ ដោយដំណឹងល្អ លាភធំនឹងចូលមកក្នុងជីវិតពួកគេតាំងពីបើកក្បាលសប្តាហ៍ ហើយប្រភពចំណូលសំខាន់ៗ ក៏នឹងបានផលចំណេញច្រើន។ ប្រសិនជាម្ចាស់ឆ្នាំជូត ដឹងពីរបៀបទាញយកឱកាសនៅពេលវេលានេះ ក៏កាន់តែធ្វើឲ្យពួកគេមានបានឆាប់រហ័សផងដែរ។ ប្រសិនអ្នកជាបុគ្គលិកបម្រើការងារក្នុងស្ថាប័នណាមួយវិញ នោះនឹងទទួលបានការកោតសរសើរពីថ្នាក់លើ ហើយអ្នកដាក់សំណើអ្វី ក៏រមែងទទួលបានការអនុម័តពីអ្នកគ្រប់គ្រងខាងលើផងដែរ។ អ្នកកើតឆ្នាំខាល – ខ្លា…

ជីវិតការទទួលទានដំឡូងជ្វា ត្រូវបានគេទទួលស្គាល់ថា ដូចជាឱសថសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ប្រសិនអ្នកចេះទទួលទានវាត្រឹមត្រូវ។ យ៉ាងណាជឿថាមិនសុទ្ធតែគ្រប់គ្នាបានដឹងនោះទេ ដូច្នេះហើយខាងក្រោម Knongsrok ចែករំលែកនូវពេលវេលាមាស ២ និងពេលមិនល្អ ១ ដែលអ្នកត្រូវដឹង៖ ១) ត្រូវទទួលទានពេលព្រឹក ជំនួសនូវការទទួលទានបាយ ឬអាហារមួយចំនួននៅពេលព្រឹក អ្នកអាចទទួលទានដំឡូងជ្វា ព្រោះវាអាចបំពេញក្រពះ និងបំពេញថាមពល ធ្វើឲ្យស្បែកស្រស់ស្អាត ការពារអ្នកពីជំងឺមួយចំនួនផងដែរ។ ដំឡូងជ្វា អ្នកអាចទទួលទានវារាល់ថ្ងៃដោយមិនបាច់បារម្ភ ពីការឆ្លងមេរោគ ឬបាក់តេរីអ្វីឡើយ ហើយវាមានជាតិសរសៃច្រើន និងម្សៅតិច ដែលមានន័យថា អ្នកទទួលទានដោយមិនបាច់ខ្លាចឡើងទម្ងន់ ជារួមល្អទៅវិញទេ បើអ្នកកំពុងគិតចង់សម្រកទម្ងន់នោះ។ ២)…

ជីវិតប្រភេទទាំង ៤ ប្រភេទខាងក្រោម គឺពេញនិយមណាស់សម្រាប់បងប្អូនយើងមួយចំនួន ដោយពួកគាត់មិនបានស្វែងយល់ស៊ីជម្រៅ ដែលការពិតទៅគឺប្រឈមហានិភ័យខ្ពស់អាចកើតមានជំងឺជាច្រើន៖ ៤) ទឹកក្តៅ ឬត្រជាក់ពេក ទឹកក្តៅ ងាយរលាកមាត់ បំពង់អាហារ និងស្រទាប់ក្រពះ ដូច្នេះការទទួលទានទឹកក្តៅពេក ក៏ត្រូវបានគេចាត់ទុកជាដើមចម បង្កទៅជាមហារីកពោះវៀនធំផងដែរ។ យកល្អមិនត្រូវឲ្យសីតុណ្ហភាពទឹកនោះ លើសពី ៦៥ អង្សាសេឡើយ។ ទន្ទឹមនោះដែរ ទឹកត្រជាក់ពេក ក៏អាចបណ្តាលឲ្យរលាកក្រពះ ពោះវៀនដូចគ្នាដែរ។ ជារួមទៅ គឺអ្នកគួរទទួលទានទឹកក្ដៅឧណ្ហ៍ៗ ដែលមានសីតុណ្ហភាពចន្លោះពី ៣០ ទៅ ៤៥ អង្សាសេ។ ៣)…

ជីវិតដើម្បីលើកកម្ពស់សុខភាព ការពាររាងកាយពីជំងឺផ្សេងៗ អ្នកគួរតែបន្ថែមអាហារទាំង ៥ មុខខាងក្រោម ទៅក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះវាផ្តល់ប្រយោជន៍ល្អៗជាច្រើន៖ ៥) ខ្ទឹមបារាំង ខ្ទឹមបារាំង មានសមត្ថភាពកាត់បន្ថយសម្ពាធឈាម និងជំរុញការបញ្ចេញសូដ្យូមពីរាងកាយ ហើយវាក៏អាចកាត់បន្ថយកូលេស្តេរ៉ុល ពោលដើរតួរក្សាសរសៃឈាមឲ្យមានសុខភាពល្អ និងការពារអ្នកពីជំងឺក្រិនសរសៃឈាម។ ៤) ផ្សិត ផ្សិតមានអាស៊ីដអាមីណូរហូតដល់ ១៦ ប្រភេទ ដែលក្នុងនោះច្រើនជាង ៧ មានសារៈសំខាន់សម្រាប់រាងកាយ។ វាក៏មានផ្ទុកអាស៊ីដខ្លាញ់មិនឆ្អែត វីតាមីន និងសារធាតុជាច្រើន ជួយកាត់បន្ថយខ្លាញ់ក្នុងឈាម។ ជារួមវាអាចការពារជំងឺលើសជាតិខ្លាញ់ក្នុងឈាម និងជំងឺសរសៃឈាមបេះដូង។ ៣) ត្រសក់ ជាបន្លែដែលគ្រប់គ្នាស្គាល់និងតែងតែទទួលទាន…

ជីវិតត្រកួនជាបន្លែម្យ៉ាងដែលគេអាចច្នៃទៅជាម្ហូបមានឱជារសជាច្រើនមុខ ហើយក៏ជាអាហារដែលបងប្អូនយើងនិយមទទួលទាន។ យ៉ាងណាក៏មិនប្រាកដថាត្រកួននៅលើទីផ្សារទាំងអស់ សុទ្ធតែជារបស់ធម្មជាតិ គ្មានជាតិគីមី ឬមិនឆ្លងកាត់ការបាញ់ថ្នាំទាំងអស់នោះដែរ។ នៅក្នុងអត្ថបទនេះ Knongsrok សុំបង្ហាញពីវិធីកត់សម្គាល់ ៣ យ៉ាងដែលអ្នកគួរតែដឹង មុនទទួលទានត្រកួន៖ ៣) មើលតាមរូបរាង ប្រភេទត្រកួនដែលឆ្លងកាត់ការបាញ់ថ្នាំគីមី គឺវាឆាប់ស្រស់ ហើយក៏ឆាប់ខូចទៅវិញដែរ។ ប្រភេទរូបរាងរបស់វា គឺមើលទៅធំ ជាងប្រភេទដើមធម្មតា តែងាយក្រៀម។ ជាងនេះបើទិញយកមកទុកតែប៉ុន្មានម៉ោង នោះស្លឹករបស់វានឹងប្រែពីពណ៌បៃតង ទៅជាពណ៌លឿង ហើយជួនខ្លះក៏រលួយ ដែលអ្នកមិនគួរយកមកទទួលទានឡើយ។ ២) មើលពណ៌ នៅពេលទៅទិញត្រកួន សូមអ្នកកុំជ្រើសរើសយកត្រកួនដែលមានស្លឹកបៃតងងងឹត ផ្ទុយទៅវិញត្រូវជ្រើសយកប្រភេទស្លឹកពណ៌បៃតងខ្ចី។ ដោយសារតែប្រភេទស្លឹកបៃតងចាស់…

ជីវិតទឹកដូងជាភេសជ្ជៈដែលល្អបំផុតសម្រាប់រាងកាយ ដោយវាអាចបំពេញជាតិទឹក ធ្វើឲ្យរាងកាយចុះត្រជាក់ តែយ៉ាងណាក៏មានបង្កប់ប្រយោជន៍ជាច្រើនផ្សេងទៀត ហើយបើអ្នកទទួលទានត្រូវតាមពេលវេលា ក្បួនខ្នាតរបស់វាទៀតនោះ គឺកាន់តែល្អបំផុត។ ខាងក្រោម Knongsrok បង្ហាញពេលទាំង ៤ ដែលអ្នកគួរតែទទួលទានទឹកដូង៖ ៤) ទទួលទាននៅពេលព្រឹកឬរសៀល ដើម្បីបញ្ចៀសការហើមពោះ និងការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ពេលវេលាល្អបំផុត គឺទទួលទានទឹកដូងនៅពេលព្រឹកព្រលឹម ឬពេលរសៀល។ ក៏ដោយសារទឹកដូងមានផ្ទុកអាស៊ីដ Lauric វាអាចជួយពង្រឹងប្រព័ន្ធភាពសុាំ ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងជួយក្នុងការសម្រកទម្ងន់។ លើសពីនេះវាក៏ជាប្រភពថាមពលដ៏ល្អ អាចធ្វើឲ្យអ្នកអាចធ្វើការ និងហាត់ប្រាណយ៉ាងងាយស្រួល បន្ទាប់ពីទទួលទានទឹកដូងរួចរាល់។ ៣) មុននិងក្រោយពេលហាត់កីឡា ឬធ្វើការធ្ងន់ ៣០…

ជីវិតយើងតែងតែគិតថាផ្លែឈើគឺ ល្អចំពោះស្បែក ធ្វើឲ្យស្បែកកាន់តែស្អាត។ យ៉ាងណាវាជាការយល់ឃើញខុស ព្រោះផ្លែឈើមួយចំនួនប្រសិនទទួលទានក្នុងបរិមាណច្រើន វាមានតែធ្វើឲ្យស្បែកឆាប់ខូចទៅវិញទេ៖ ៤) ផ្លែស្វាយ ស្វាយក៏ជះឥទ្ធិពលអវិជ្ជមានដល់ស្បែកផងដែរ ប្រសិនជាយើងទទួលទានវាច្រើន ជាពិសេសបន្ទាប់ពីទទួលទានអាហាររួច។ ដោយសារតែផ្លែស្វាយងាយនឹងប្រតិកម្មជាមួយគ្រឿងទេសក្នុងអាហារ បណ្តាលឲ្យរាងកាយឡើងក្តៅ ក្រហាយ ងាយនឹងកើតមុនលើស្បែក។ ៣) ទុរេន ផ្លែទុរេនងាយនឹងបង្កើនកម្តៅក្នុងរាងកាយព្រោះវាមានផ្ទុកជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ ហើយក៏ងាយបង្កឲ្យក្តៅក្នុងមាត់ កើតមុនលើមុខ។ ការទទួលទានវាច្រើន និងញឹកញាប់ពេក ក៏អាចធ្វើឲ្យសភាពស្បែកប្រែទៅជាពណ៌លឿង ពន្លឿនល្បឿនការបាត់បង់ខូឡាជែន និងបង្កើនភាពជ្រីវជ្រួញលើស្បែក។ ២) ឪឡឹក ដ្បិតបើ Nitric Oxide ក្នុងផ្លែឪឡឹក…