
ជីវិតរៀងរាល់ថ្ងៃមានទម្លាប់ជាច្រើន ដែលជឿថាគ្នាយើងមួយចំនួននៅបន្ត ហើយទម្លាប់ទាំងនោះ ដ្បិតគិតពីក្រៅទៅថាល្អ តែការពិតគឺវាប៉ះពាល់ដល់ស្បែកជាខ្លាំង។ យូរទៅនឹងធ្វើឲ្យស្បែកស្ងួត លែងមានសំណើម ហើយអ្នកខ្លួនឯងផ្ទាល់ក៏មិនដឹងពីមូលហេតុច្បាស់ថែមទៀត៖ ៥) ផឹកទឹកច្រើនពេក យើងតែងតែណែនាំឲ្យអ្នកទទួលទានទឹក តែគួរស្ថិតនៅកម្រិតបរិមាណដ៏សមរម្យមួយដែរ។ បើអ្នកផឹកទឹកច្រើនពេក វានឹងនាំឲ្យប៉ះពាល់ដល់ស្បែក ព្រោះបរិមាណទឹកចូលខ្លួនច្រើនពេក រាងកាយនឹងបាត់បង់ជាតិរ៉ែ នាំឲ្យស្បែកមើលទៅហាក់ដូចជាគ្មានជីវិត។ ៤) ងូតទឹកក្តៅយូរ ការងូតទឹកក្ដៅឧណ្ណៗ មនុស្សជាច្រើនជឿថាដើម្បីបន្ធូរអារម្មណ៍ដ៏តានតឹងរបស់ពួកគេ ប៉ុន្តែការងូតរយៈពេលយូរ វានឹងនាំឲ្យស្បែកឡើងស្ងួត ហើយលែងមានសំណើមបែបរស់រវើក។ អ្នកគួរតែងូតទឹកត្រឹមរយៈពេលខ្លី ហើយប្រើប្រាស់សាប៊ូមកត្រដុសលើស្បែកស្រាលៗ និងជ្រើសរើសរបស់ដែលមានគុណភាពល្អ។ ៣) មិនប្រើស្រោមជើងពេលគេង មនុស្សមួយចំនួនមិនចាប់អារម្មណ៍នោះទេ តែយើងណែនាំឲ្យប្រើប្រាស់ស្រោមជើងនៅពេលគេង ព្រោះវាក្រៅពីជួយឲ្យគេងលក់ស្កប់ស្កល់…

ជីវិតទឹកឃ្មុំប្រៀបបានដូចជាឱសថទិព្វពីធម្មជាតិ ហើយគ្រួសារជាច្រើនប្រើប្រាស់នៅតម្រូវការផ្សេងៗពីគ្នា ដោយវាក៏ល្អចំពោះសុខភាពលើផ្នែកមួយចំនួនផងដែរ។ យ៉ាងណាការប្រើប្រាស់ ក៏ទាមទារឲ្យប្រើប្រាស់ត្រឹមត្រូវតាមបែបបទ មិនដូច្នោះទេ ទឹកឃ្មុំអាចនឹងប្រែជារបស់មិនល្អចំពោះសុខភាពយើងទៅវិញ៖ ៥) ផឹកទឹកឃ្មុំពេលភ្ញាក់ពីគេង នៅពេលដែលពោះទទេ អ្នកមិនគួរប្រញាប់ទទួលទានទឹកឃ្មុំនោះទេ មិនថាតែទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ឬទឹកឃ្មុំលាយជាមួយទឹកក្រូចឆ្មារ ព្រោះវាអាចដាក់បន្ទុកលើប្រព័ន្ធរំលាយអាហារ នាំឲ្យប៉ះពាល់ដល់ក្រពះ។ លើសពីនេះដូចអ្នកដឹងស្រាប់ហើយ ទឹកឃ្មុំមានជាតិស្ករច្រើន វាក៏អាចបណ្ដាលឲ្យឡើងកម្រិតជាតិស្ករក្នុងឈាមផងដែរ ជាពិសេសសម្រាប់អ្នកទឹកនោមផ្អែម ពេលទទួលទានវាទឹកព្រឹក គឺគ្រោះថ្នាក់ខ្លាំងណាស់។ ៤) រក្សាទុកទឹកឃ្មុំខុសរបៀប ទឹកឃ្មុំមានមុខងារពិសេសអាចប្រឆាំងនៅបាក់តេរីមួយចំនួន អាចបញ្ចៀសមិនឲ្យរាងកាយឆ្លងជំងឺ។ ដោយឡែកក៏លុះត្រាអ្នករក្សាទុកវាឲ្យបានល្អផងដែរ។ វិធីល្អបំផុតក្នុងការរក្សាទុកទឹកឃ្មុំ គឺត្រូវដាក់វានៅក្នុងកែវកញ្ចក់ ឬកែវណាមួយ ហើយបិទគម្របឲ្យតឹង រួចរក្សាទឹកនៅកន្លែងត្រជាក់ហើយស្ងួត ដោយល្អបំផុតអាចក្រោម…

ជីវិតប្រសិនអ្នកមានទម្លាប់ទទួលទានទឹកក្ដៅឧណ្ហ៍ៗ លាយនឹងក្រូចឆ្មារ ១-២ ចំណិតច្របាច់ចូល ច្របល់ចូលគ្នា ទទួលទានរាល់យប់មុនពេលចូលគេង តើអ្នកនឹងទទួលបានប្រយោជន៍អ្វីខ្លះ? ស្តាប់ទៅងាយ ហើយទាំងពេលវេលានិងថវិកាគឺចាយតិចមែនទែន តែទៅមើលប្រយោជន៍ផ្តល់មកវិញគឺច្រើនលើសពីការស្មាន៖ ៥) ជួយដល់ការគេង សម្រាប់អ្នកគេងមិនសូវលក់ ឬពិបាកក្នុងការគេង អ្នកជំនាញផ្នែកសុខភាពណែនាំឲ្យអ្នកទទួលទានទឹកក្រូចឆ្មារ ១ កែវមុនពេលចូលគេង នោះអ្នកនឹងឃើញប្រសិទ្ធភាព។ ក៏ដោយសារវាមាននូវវីតាមីន និងសារធាតុរ៉ែចាំបាច់សម្រាប់រាងកាយ ជួយឲ្យអ័រម៉ូនមានស្ថិរភាព និងបង្កើនថាមពលរាងកាយ ឲ្យអ្នកគេងលក់ស្រួលទាំងកំឡុងពេលគេង និងក្រោយក្រោកមកពេលព្រឹក។ ៤) ជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធរំលាយអាហារ វានឹងជួយជំរុញដល់ចលនាពោះវៀន ធ្វើឲ្យការរំលាយអាហារដំណើរការបានកាន់តែល្អ ហើយក៏អាចកម្ចាត់កាកសំណល់មិនល្អទៅខាងក្រៅបានយ៉ាងងាយទៀតផង។ បន្ថែមពីនេះអាស៊ីតដែលមាននៅក្នុងក្រូចឆ្មារ បើអ្នកអាចលាយជាមួយទឹកឃ្មុំបន្តិចទៀត នោះវានឹងកាន់តែល្អ…

ជីវិតមនុស្សស្រីដែលមានអាយុលើសពី ៣០ ឆ្នាំឡើងទៅ ហើយរាងកាយរបស់នាងមានចេញសញ្ញា ៥ នេះមក នោះគឺបង្ហាញច្បាស់ថារាងកាយមានតុល្យភាពអរម៉ូន ដែលនាំឲ្យនាងក្មេងជាងវ័យ។ ៥) ស្បែកភ្លឺ អរម៉ូនភេទស្រីក្នុងរាងកាយបើវាមានតុល្យភាព នោះនឹងជះឥទ្ធិពលដល់ស្បែករបស់អ្នក គឺនឹងធ្វើឲ្យស្បែកនោះមានសភាពចាំង និងភ្លឺរលោង។ ៤) ការមករដូវទៀងទាត់ នៅពេលដែលមានអាយុលើសពី ៣០ ឆ្នាំហើយ ស្រ្តីនៅតែមករដូវទៀងទាត់ដោយតែងតែមកចន្លោះពី ១៨-៣៥ ថ្ងៃ ហើយឆ្លងកាត់រយៈពេល ៣-៥ ថ្ងៃមានឈាមក្រហម នោះគឺស្ថិតក្នុងកម្រិតល្អមួយ ដែលមុខងារអូវុលរបស់នាងគឺល្អខ្លាំងណាស់។ ៣) ឆ្អឹងរឹងមាំ ស្រ្តីដែលមានកម្រិតអរម៉ូនអឺស្រ្តូសែនគ្រប់គ្រាន់នៅក្នុងខ្លួន នោះអាចកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូម ដែលមានន័យថាឆ្អឹងរបស់ពួកគេនៅតែរឹងមាំ…

ជីវិតតើអ្នកមានទម្លាប់ក្តាប់ដៃរបៀបណា? តាមរយៈទម្លាប់របស់អ្នក ១ ក្នុងចំណោមទម្លាប់ទាំង ៣ ខាងក្រោម យើងអាចបង្ហាញច្បាស់ថា អ្នកនឹងមានជោគវាសនាបែបណាទៅពេលអនាគត៖ ប្រភេទទី ១ មនុស្សភាគច្រើន គឺដូចប្រភេទទី ១ នេះឯង ហើយរមែងជាមនុស្សមានចរិតរួសរាយ រាក់ទាក់ ងាយស្រួលក្នុងការសម្របជាមួយមនុស្សជុំវិញខ្លួន។ ក្នុងជីវិតពួកគេ ចេះបត់បែនតាមគ្រប់កាលៈទេសៈ ដូច្នេះហើយអនាគតទៅមុខ ពួកគេងាយនឹងទទួលបានភាពមានបានយ៉ាងឆាប់រហ័ស ពោលទាមទារតែការខិតខំប្រឹងប្រែងបន្តិចប៉ុណ្ណោះ នោះនឹងឃើញលទ្ធផលហើយ។ យ៉ាងណាក្នុងរឿងស្នេហា មនុស្សនេះរាងខ្មាសអៀនបន្តិច មិនសូវមានអារម្មណ៍លះអស់ពីខ្លួនទេ។ ប្រភេទទី ២ ចំណែកឯប្រភេទទី ២ នេះវិញ ជាមនុស្សចូលចិត្តប្រើប្រាស់មនោសញ្ចេតនាខ្លាំង…

ជីវិតម្រះមានជាតិល្វីង តែវាជាឱសថធម្មជាតិ ដែលគេអាចច្នៃយកមកជាប្រយោជន៍ច្រើនសម្រាប់សុខភាព។ ប៉ុន្តែយ៉ាងណាក៏ដោយ មិនសុទ្ធតែអ្នករាល់គ្នាអាចប្រើប្រាស់បានទេ ជាពិសេសមនុស្ស ៥ ប្រភេទខាងក្រោម៖ ៥) ស្រ្តីដែលពពោះ និងត្រូវបំបៅដោះកូន ម្រះមានជាតិសរសៃនិងខ្លាញ់តិច ពេក ដែលវាមិនសក្តិសមសម្រាប់អ្វីដែលរាងកាយស្រ្តីពពោះត្រូវការនោះទេ។ លើសពីនេះការទទួលទានរបស់ដែលមានជាតិជូរចត់ខ្លាំងពេល វាធ្វើឲ្យចុះសម្ពាធឈាមខ្លាំង នាំឲ្យប៉ះពាល់ដល់សុខភាពម្តាយនិងទារកទៅវិញ។ ៤) អ្នកមានសម្ពាធឈាមទាប ដោយសារតែជាតិល្វីង ជូរចត់នៃម្រះ ដូច្នេះវាមិនអំណោយផលល្អសម្រាប់អ្នកមានសម្ពាធឈាមទាបនោះទេ។ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះលើសដើម នាំឲ្យរាងកាយចុះខ្សោយខ្លាំងមួយរំពេច។ ៣) មនុស្សមុននិងក្រោយវះកាត់ ផ្លែម្រះវាល្វីងខ្លាំង អាចនាំឲ្យប៉ះពាល់ដល់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងខ្លួនមនុស្ស ដូច្នេះសម្រាប់មនុស្សដែលត្រៀមនឹងវះកាត់ ឬទើបវះកាត់ហើយថ្មីថ្មោង គឺគួរដកឃ្លារយៈពេល ២…

ជីវិតយោងតាមអ្នកជំនាញផ្នែកសុខភាព បានបង្ហាញពីការកត់សម្គាល់នូវ ៥ ចំណុចធំៗ ដែលអាចដឹងថានារីម្នាក់នោះ មានសុខភាពល្អ អាចមានអាយុវែង ក្មេងជាងវ័យឬអត់? ប្រសិនអ្នកមាន ២-៣ ក្នុងចំណោម ៥ ចំណុចខាងក្រោម នោះរាប់ថាអ្នកជាស្រ្តីដែលមានសំណាងមួយហើយក្នុងជីវិត៖ ៥) បបូរមាត់ក្រហមស្បែកស ស្រ្តីដែលមានសុខភាពល្អ រមែងមានបបូរមាត់ឡើងពណ៌ក្រហម និងរលោង ខុសពីអ្នកដែលមានរាងកាយខ្សោយ បបូរមាត់តែងតែមានសភាពពណ៌ស្លេក។ ដោយសារតែចរន្តឈាមមានការផ្សារភ្ជាប់ទៅកាន់ផ្នែកបបូរមាត់ ដូច្នេះបើមានការផ្គត់ផ្គង់ឈាមល្អ នោះពណ៌បបូរមាត់ក៏ឡើងភ្លឺរលោងល្អដែរ។ ស្រដៀងគ្នាទៅនឹងពណ៌ស្បែក មិនមែនថាតែសចែងចាំងខ្លាំងទេ តែជាលក្ខណៈស្បែកមានពណ៌ភ្លឺស្អាត ឬឡើងបែកផ្កាឈូកបន្តិច នោះមានន័យថា ចរន្តឈាមរបស់អ្នកដើរល្អ ពោលក៏រមែងមានរាងកាយក្មេងជាងវ័យផងដែរ។ ៤)…

ជីវិតតាមរយៈការសង្កេតមើលនៅផ្នែកជើង ប្រសិនលេចចេញសញ្ញា ៤ នេះមក វាបង្ហាញមកច្បាស់ៗណាស់ថា ថ្លើមរបស់អ្នកកំពុងមានបញ្ហា ហើយអាចវិវត្តទៅរកជំងឺមហារីកក៏ថាបាននៅពេលខាងមុខ។ ៤) ក្រចកជើងឡើងពណ៌ត្នោតខ្ចី សម្រាប់មនុស្សដែលមានសុខភាពល្អ ក្រចកជើងនឹងមានពណ៌ផ្កាឈូករលោង ហើយមានសភាពរឹង ខុសពីអ្នកដែលមានជំងឺថ្លើម គឺក្រចកជើងរបស់ពួកគេនឹងឡើងទៅជាពណ៌រាងត្នោតខ្ចី ហើយមិនភ្លឺរលោងនោះទេ ដោយឡែកសភាពក្រចកក៏រាងស្រួយថែមទៀត។ ៣) ជើងឆាប់ស្ពឹក នៅពេលដែលអ្នកកើតជំងឺថ្លើម ឬថ្លើមមានបញ្ហា នោះមុខងារនៃការកម្ចាត់ជាតិពុលក្នុងរាងកាយក៏ចុះអន់ថយដូចគ្នា។ ហេតុនេះហើយវានាំឲ្យចរន្តឈាមរត់មិនសូវស្រួល ដែលបណ្តាលឲ្យជើងយើងឆាប់ឡើងស្ពឹកស្រពន់។ ២) ប្រអប់ជើងឡើងពណ៌លឿង ចំពោះមនុស្សដែលមានសុខភាពល្អធម្មជាតិ ប្រអប់ជើងរបស់ពួកគេពុំមានសភាពស្លេកនោះទេ ពោលគឺពណ៌រលោងឬឡើងពណ៌ផ្កាឈូកធម្មជាតិ។ ខុសពីអ្នកជំងឺថ្លើម ឬមហារីកថ្លើម វានឹងប៉ះពាល់នូវការបញ្ចេញទឹកប្រមាត់ ហេតុនេះនាំឲ្យមុខងារថ្លើមចុះខ្សោយ…

ជីវិតស្រ្តីជនជាតិថៃត្រូវបានគេចាត់ចំណាត់ថ្នាក់ ក្នុងចំណោមស្រ្តីដែលមានដើមទ្រូងតូចជាងក្នុងពិភពលោក ហើយជាដំណោះស្រាយគេហទំព័រជំនាញប្រចាំប្រទេសថៃមួយក៏បានចែករំលែកនៅការអនុវត្តបែបធម្មជាតិ តាមរយៈការទទួលទានដ៏ត្រឹមត្រូវ ដើម្បីជួយដល់ការលូតលាស់អរម៉ូន និងបង្កើនទំហំដើមទ្រូង (សុដន់) ឲ្យធំជាងមុន។ ក្នុងនោះមានអាហារ ៥ ប្រភេទអាចជួយអ្នកបាន បន្ថែមពីលើការហាត់ប្រាណ ឬសកម្មភាពផ្សេងៗ៖ ៥) ទ្រូងនិងស្លាបមាន់ សាច់មានផ្ទុកនូវកូឡាជេនដែលជួយឲ្យស្បែករឹងមាំ ហើយវាក៏មានផ្ទុកនូវអរម៉ូនលូតលាស់ដែលចូលរួមចំណែកដល់ការបណ្ដុះជាលិកាត្រង់ផ្នែកដើមទ្រូងនោះផងដែរ។ ៤) ស៊ុត ស៊ុតសំបូរទៅដោយជាតិប្រូតេអ៊ីនដែលជួសជុលជាលិកា ដែលបានខូចទ្រង់ទ្រាយទៅតាមអាយុកាល ហើយត្រលប់មកជាភាពរឹងមាំនិងតឹងណែនល្អវិញ។ ៣) ប្រភេទគ្រាប់រុក្ខជាតិ មិនថាតែគ្រាប់ Almond គ្រាប់សណ្តែក ឬគ្រាប់ពោតសុទ្ធតែសំបូរទៅដោយជាតិប្រូតេអ៊ីនខ្ពស់។ ជាងនេះវីតាមីន E និង B…

ជីវិតបើទោះបីកាហ្វេជាភេសជ្ជៈជួយដាស់ស្មារតី ជួយឲ្យយើងមានការផ្តោតទៅលើអ្វីមួយបានល្អ តែការទទួលទានច្រើនពេកក៏អាចបណ្តាលឲ្យយើងគេងមិនលក់ មានបញ្ហាឈឺក្បាល ជាដើមផងដែរ។ ដូច្នេះសម្រាប់អ្នកដែលចង់ជំនួសពីការទទួលទានកាហ្វេ ទៅជាភេសជ្ជៈផ្សេង លើគោលដៅតែមួយ គឺដាស់ស្មារតីដដែល អ្នកអាចងាកមកសាកល្បងភេសជ្ជៈទាំង ៤ ខាងក្រោមបាន៖ ៤) ទឹក ស្តាប់ទៅសាមញ្ញ តែមកមើលការបកស្រាយសិន។ ទម្លាប់នៃការទទួលទានទឹក ពេលព្រឹកព្រលឹមជារឿងដែលចាំបាច់ត្រូវធ្វើ ព្រោះវាអាចរំញោចខួរក្បាល ជួយឲ្យសរីរាង្គមួយចំនួនដំណើរការល្អ។ លើកទឹកក្ដៅឧណ្ហ៍ៗ មួយកែវមកទទួលទាន ក្រោយក្រោកពីគេង ក្រៅពីផ្តល់សំណើមដល់ស្បែក ជួយដាស់ប្រព័ន្ធប្រសាទ ជាងនេះក៏ជួយដល់ប្រព័ន្ធរំលាយអាហារថែមទៀតផង។ ក្រៅពីផឹកទឹក ការដាស់ស្មារតីឡើងវិញ អ្នកក៏អាចប្រើទឹកមកលាងមុខ ឬត្រាំជើងជាដើមក៏បាន។ ៣) តែបៃតង…

ជីវិតចូលដល់អាយុ ៥០ ឆ្នាំអីហើយ ប្រសិនអ្នករកឃើញថាខ្លួនឯងមានសញ្ញាទាំង ៥ នេះលេចចេញមក នោះយើងសូមចូលរួមអបអរ ព្រោះវាសញ្ញានៃមនុស្សអាយុវែង ពោលគឺអ្នកនឹងអាចរស់នៅរាប់សិបឆ្នាំទៅមុខទៀត៖ ៥) គេងលក់ស្រួលធម្មតា អាយុនិងសុខភាព វាស៊ីសងលើកត្តានៃការគេង ឬបញ្ហាផ្លូវចិត្តដែរ ប្រសិនការសម្រាករបស់អ្នកនៅតែល្អ ការគេងនៅតែលក់ស្កប់ស្កល់ មិនមានការថប់អារម្មណ៍ អស់សង្ឃឹមច្រើន នោះគឺមានន័យថា សរីរាង្គខាងក្នុងរបស់អ្នកក៏នៅល្អ មិនប៉ះពាល់ដល់សុខភាពអ្វីនោះដែរ។ វាក៏ជាផ្នែកមួយបញ្ជាក់ពីសញ្ញាមនុស្សអាយុវែង។ ៤) ការបន្ទោបង់ដោយគ្មានបញ្ហា ក្រោយអាយុ ៤០-៥០ ឆ្នាំ បើមុខងាររំលាយអាហារថយចុះ នោះសំណល់នឹងកកកុញក្នុងពោះវៀនធំ ធ្វើឲ្យជាតិពុលមិនត្រូវបានបញ្ចេញទៅខាងក្រៅទាន់ពេល ឬកម្ចាត់ចោលទាន់ពេល។ ស្ថានភាពនេះ…

ជីវិតទឹកក្រូចឆ្មារ និងទឹកឃ្មុំ មិនត្រឹមតែអាចបន្ថែមសារធាតុចិញ្ចឹមសំខាន់ៗដល់រាងកាយប៉ុណ្ណោះទេ ទៀតសោតវាក៏ជួយសម្រកទម្ងន់ ហើយបើចង់បានប្រសិទ្ធភាពឆាប់រហ័ស Knongsrok ណែនាំឲ្យមកអនុវត្តវិធីខាងក្រោម៖ គ្រឿងផ្សំត្រូវមាន ដូចជា ក្រូចឆ្មា ១ ផ្លែ ក្រូចកន្លះផ្លែ ស្លឹកជីអង្កាមស្រស់មួយក្តាប់តូច ទឹក ១ លីត្រ និងទឹកឃ្មុំសុទ្ធ ១ ពែងតូច។ វិធីធ្វើ៖ ចាក់ទឹកចូលក្នុងឆ្នាំង ហើយដាំឲ្យពុះ រួចបន្ថែមស្លឹកជីអង្កាម ដោយចម្អិនចោលប្រហែល ៥ នាទី រួចមកបិទភ្លើង និងទុកទឹកដល់ត្រជាក់។ បន្ថែមទឹកក្រូចឆ្មារ និងទឹកក្រូចស្រស់ បន្តិចចូលទៅក្នុងទឹកជីអង្កាម…

ជីវិតចន្លោះពេល ២ ម៉ោង ពីម៉ោង ៩ ដល់ ១១ យប់ មានសារៈសំខាន់ណាស់សម្រាប់សុខភាពមនុស្ស ដោយវាអាចពន្យារអាយុឲ្យកាន់តែវែង ប្រសិនជាអ្នកអាចមើលថែខ្លួនឯងបានល្អ ហើយបញ្ចៀសទម្លាប់អាក្រក់ទាំង ៤ ខាងក្រោម៖ ៤) ការប្រើប្រាស់ទូរស័ព្ទ មនុស្សភាគច្រើនទម្លាប់ប្រើប្រាស់ទូរស័ព្ទមុនចូលគេង ដោយអ្នកមិនបានដឹងនោះទេ អំពីផលប៉ះពាល់នៃវា។ ការប្រើលើសពី ១ ម៉ោងនៅលើគ្រែ អាចកាត់បន្ថយសារធាតុ Melatonin ដែលផលិតបានប្រហែល ២២ ភាគរយ នេះបង្កផលប៉ះពាល់ដល់ដំណេក ធ្វើឲ្យអ្នកគេងយប់ជ្រៅ ឬគេងមិនលក់។ តាមក្បួនបុរាណចិន គេដំណាលមកថា…

ជីវិតត្រឹមទឹកតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីជួយឲ្យសុខភាពរាងកាយដំណើរការកាន់តែល្អ អ្នកគួរតែទទួលទានភេសជ្ជៈខាងក្រោមទាំង ៥ នេះនៅពេលព្រឹក៖ ៥) ទឹកក្រូចឆ្មារ ទទួលទានទឹកក្រូចឆ្មារជាមួយទឹកក្ដៅឧណ្ហ៍ៗ នៅពេលព្រឹកព្រលឹម មិនត្រឹមតែជួយឲ្យអារម្មណ៍ស្រស់ស្រាយ ការពារអាការៈឈឺក្បាលប៉ុណ្ណោះទេ ទៀតសោតក៏ជួយឲ្យស្បែកភ្លឺថ្លា និងស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ៤) ទឹកដូង ទឹកដូងគឺជាភេសជ្ជៈដែលមានជាតិវីតាមីន និងសារធាតុរ៉ែជាច្រើន វាជួយឲ្យរាងកាយមានតុល្យភាព បង្កើនថាមពល និងកម្ចាត់ជាតិពុលពីក្នុងខ្លួន។ ពេលវេលាល្អបំផុតក្នុងការទទួលទានទឹកដូង គឺនៅពេលព្រឹក ពេលពោះទទេ។ ៣) តែរមៀត តែរមៀតមានផ្ទុកនូវសារជាតិ Curcumin ដែលផ្តល់ប្រយោជន៍ជាច្រើនចំពោះសុខភាព។ វាជួយកាត់បន្ថយការរលាក បន្ថែមភាពសុាំដល់រាងកាយ និងការពារជំងឺឈឺសន្លាក់ មហារីកជាដើម។…

ជីវិតមនុស្សស្រីជាទូទៅក្រោយអាយុ ៣០ ឆ្នាំ ឬហៀរចូល ៤០ ឆ្នាំអីហើយនោះ គឺរមែងមានការបម្រែបម្រួលអ័រម៉ូនខ្លាំង ហើយការផលិតកូលាជែនថែរក្សាសម្រង់រាងកាយ ក៏មានការបាត់បង់មិនដូចក្មេងស្រករ ២០ ដែរ។ ដូច្នេះពួកគេត្រូវការ ការជំនួយខ្លាំងពីអាហារូបត្ថម្ភដែលទទួលបានពីរបបអាហារប្រចាំថ្ងៃ។ វានាំឲ្យការជ្រើសរើសរបបអាហារនៅវ័យស្រករនេះ គឺចាំបាច់ ពោលមិនអាចបណ្តែតបណ្តោយដូចក្មេងទៀតឡើយ។ ខាងក្រោម Knongsrok ណែនាំនូវអាហារទាំង ៦ ប្រភេទ ដែលស្រ្តីក្រោយអាយុ ៣០ ឆ្នាំមិនគួរមើលរំលង៖ ៦) ម្ទេសប្លោកក្រហម វាជាអាហារប្រឆាំងភាពចាស់ យ៉ាងមានប្រសិទ្ធភាព ដែលហៅថា Carotenoids។ ហើយបន្ថែមពីលើជាតិហឹរ ម្ទេសប្លោកក្រហមក៏មានវីតាមីន…

ជីវិតដើម្បីជាការសន្សំសំចៃ ក្នុងក្រុមគ្រួសារជាច្រើនតែងតែប្រើប្រាស់នូវប្រេងឆាដែលធ្លាប់ប្រើប្រាស់រួចហើយ ឬប្រេងឆាសល់ យកមកប្រើវាជាថ្មី តែពួកគេពុំបានដឹងនោះទេ ថាវាអាចបង្កជំងឺជាច្រើនមកដល់រាងកាយ។ មិនមែនជាការបន្លាច តែគឺជាការពិត ខាងក្រោម Knongsrok បង្ហាញផលប៉ះពាល់ធ្ងន់ធ្ងរ ៤ ពីការប្រើប្រាស់ប្រេងឆាដែលនៅសល់៖ ៤) ហានិភ័យនៃជំងឺមហារីក ប្រេងឆា ខ្លាញ់ ពេលចៀននៅសីតុណ្ហភាពខ្ពស់ វានឹងកើតមានប្រតិកម្មគីមី ហើយផលិតឡើងនូវ Aldehydes ជាសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាព។ ប្រសិនអ្នកបន្តប្រើប្រាស់វាបន្តិចម្តងៗ យូរទៅជាតិពុលនឹងកើនឡើងកាន់តែ ខ្លាំង ហើយអាចបង្កជាជំងឺមហារីកផ្សេងៗមកកាន់រាងកាយ។ ៣) ការកើនឡើងកូឡេស្តេរ៉ុលអាក្រក់ អាហារដែលចម្អិនជាមួយប្រេងដែលធ្លាប់ប្រើរួចហើយ គឺងាយនឹងបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រល់ LDL មកក្នុងខ្លួន។…

ជីវិតទម្លាប់រស់នៅប្រចាំថ្ងៃខ្លះ មិនសុទ្ធតែត្រូវឧស្សាហ៍ធ្វើវាញឹកញាប់ហើយល្អនោះទេ ទម្លាប់ខ្លះបើអ្នកដកឃ្លាបានខ្លះ នោះទើបជារឿងល្អទៅវិញ។ ខាងក្រោមយើងបង្ហាញពីចំណុចធំៗ ៣ ដែលស្រ្តីមិនគួរធ្វើវាញឹកញាប់ពេកនោះទេ៖ ៣) កុំងូតទឹកញាប់ពេក ការងូតទឹកសម្អាតខ្លួនជាប្រចាំ ដ្បិតជួយឲ្យយើងមានក្លិនខ្លួនល្អនិងស្រស់ស្រាយ តែវាអាចប៉ះពាល់សុខភាពស្បែកទៅវិញ។ តាមការស្រាវជ្រាវពីគ្រូពេទ្យជំនាញផ្នែកស្បែកនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកមិនគួរងូតទឹកលើសពី ២ ដង/ថ្ងៃនោះទេ ព្រោះដោយសារសាប៊ូដែលអ្នកយកមកដុសខ្លួនវាមានផ្ទុកសារធាតុគីមីសម្អាត ដែលយូរទៅធ្វើឲ្យស្បែកបាត់បង់សំណើម ក្លាយទៅជាស្បែកស្ងួតនិងគ្រើម។ ២) កុំផ្លុំសក់ច្រើនពេក ការផ្លុំសម្ងួតសក់ ជួយឲ្យសក់ឆាប់ស្ងួត មិននៅសើមដែលយើងពិបាកក្នុងការគេង ឬធ្វើឲ្យធំក្លិន។ ប៉ុន្តែបើអ្នកទម្លាប់ធ្វើវាញឹកញាប់ ហើយប្រើប្រាស់នៅខ្យល់ផ្លុំសីតុណ្ហភាពខ្ពស់ជ្រុល អាចនឹងងាយធ្វើឲ្យសក់ស្ងួត ឬបែកចុង។ តាមពិតទៅល្អបំផុត អ្នកគួរតែប្រើប្រាស់កន្សែងមកជូតវាថ្នមៗ…
![Jjhj]](https://health.knongsrok.com/wp-content/uploads/2021/10/jjhj-768x403.jpg)
ជីវិតធ្លាប់ជួបទេ? រាងកាយមនុស្សមួយចំនួន ឆាប់ទទួលរងសភាពជាំខ្លាំងណាស់ បន្ទាប់ពីប៉ះទង្គិចរបស់អ្វីមួយ។ អ្នកខ្លះទៀតទៅ ក្រោកពីគេង អត់ដឹងខ្លួនថាឈឺចាប់អីផង តែត្រង់ទីតាំងស្បែកកែងដៃ ឬជើង ក៏មានឡើងស្នាមជាំដែរ។ យ៉ាងណាពាក់ព័ន្ធនឹងរោគសញ្ញាទាំងនេះ វាមិនមែនជាអាការៈល្អនោះទេ ហើយក៏មិនអាចមើលស្រាលបានដែរ ព្រោះវាអាចជាសញ្ញាព្រមានជំងឺទាំង ៥ ខាងក្រោម៖ ៥) ខ្សោយថ្លើម នៅពេលថ្លើមមានបញ្ហា សមត្ថភាពនៃការបញ្ចេញប្រូតេអ៊ីន សម្រាប់កំណកឈាមក៏ត្រូវបានកាត់បន្ថយ ជាហេតុនាំឲ្យស្នាមជាំ ងាយនឹងរំលេចចេញមកលើស្បែកបានយ៉ាងងាយ។ លើសពីនេះមនុស្សដែលមានជំងឺថ្លើម ស្បែកក៏ឡើងជាំបែកលឿង ហើយរមាស់ ទឹកនោមប្រែទៅជាងងឹត ហើយជើងអាចនឹងហើម នោះគឺច្បាស់ណាស់។ ៤) ជំងឺរលាកស្រោមខួរ វាជាជំងឺតំណពូជ…