
ជីវិតទោះឃ្លានប៉ុណ្ណាក៏ដោយ ប្រសិនពោះរបស់អ្នកនៅទទេ មិនទាន់បរិភោគអ្វីទេនោះ សុំកុំជ្រើសរើសការទទួលទានរបស់ ៤ ប្រភេទនេះឲ្យសោះ ព្រោះវាអាចគំរាមកំហែង បំផ្លាញសុខភាពរបស់អ្នកបាន៖ ៤) ម្ទេស មនុស្សជាច្រើនចូលចិត្តរបស់ហឹរណាស់ ហើយសឹងតែជារបស់ប្រចាំថ្ងៃទៀតក៏មាន។ វាក៏ល្អទាំងចំពោះសុខភាព តែក៏មានផលប៉ះពាល់ដូចគ្នា ហើយអ្នកជំនាញណែនាំមិនឲ្យទទួលទានរបស់ហឹរឬម្ទេសដាច់ខាត នៅពេលដែលពោះទទេស្អាត។ វាអាចងាយនឹងបង្កគ្រោះថ្នាក់ដល់ក្រពះ ពោះវៀន ជាពិសេសគឺស្រ្តី ដែលកំពុងមានរដូវ ត្រូវជៀសវាងឲ្យបាន។ ៣) ទឹកតែ ផឹកតែក្រោយទទួលទានអាហាររួច វាអាចថាល្អ តែបើផឹកតែ ទាំងដែលពោះមិនទាន់មានអាហារចូលនោះ វាអាចជាគ្រោះថ្នាក់ទៅវិញ។ ព្រោះតែមានផ្ទុកនូវអាល់កាឡូអ៊ីត ដែលសារធាតុនេះងាយមានប្រតិកម្មនៅក្នុងក្រពះដែលទទេ ឧទាហរណ៍៖ អាចងាយឲ្យអ្នកខ្សោយ…

ជីវិតខាងក្រោម Knongsrok ចែករំលែកឲ្យគ្នាយើងបានដឹងនៅផ្នែកទាំង ៣ លើរាងកាយ ដែលវាផុយស្រួយណាស់ ហើយងាយនឹងកើតជាគ្រោះថ្នាក់ ឬប៉ះពាល់នាំឲ្យខូចទ្រង់ទ្រាយ។ ដូច្នេះមិនគួរឲ្យនរណាមកប៉ះ ឬម៉ាស្សាប្រើកម្លាំងខ្លាំងៗនោះទេ៖ ៣) ចង្កេះ ចង្កេះជាផ្នែករសើបខ្លាំង ដោយផ្នែកនេះមានផ្សារភ្ជាប់ទៅនឹងសរីរាង្គជាច្រើនរបស់មនុស្សយើង រួមទាំងតម្រងនោមផងដែរ។ ដូច្នេះការអនុញ្ញាតឲ្យគេមកម៉ាស្សាលើផ្នែកនេះ បើធ្វើមិនត្រឹមត្រូវ គឺអាចនាំឲ្យខ្សោយឬខូចតម្រងនោម (ក្រលៀន) បាន។ លើសពីនេះទៀតចង្កេះគឺជាឆ្អឹងខ្នងនៃរាងកាយ ហើយវាពាក់ព័ន្ធទៅនឹងសកម្មភាពដើរ ឈរ អង្គុយ ដូច្នេះមានសាច់ដុំចង្កេះឡើងតឹង ឬមានបញ្ហាអ្វីមួយធ្ងន់ធ្ងរ នោះអ្នកនឹងប្រឈមការប៉ះពាល់ធ្ងន់ធ្ងរទៅពេលខាងមុខ។ ២) ផ្ចិត វាក៏ជាផ្នែករសើបដូចគ្នាដែរ ហើយមិនគួរឲ្យនរណាមកប៉ះពាល់តាមអំពើចិត្តឡើយ។ ស្បែកនៅជុំវិញផ្ចិតក៏ស្តើងដែរ…

ជីវិតសកម្មភាពដែលត្រូវអនុវត្តនៅពេលល្ងាចឬយប់ ទាំង ៤ ខាងក្រោមនេះ អាចបង្កើតឥទ្ធិពលវិជ្ជមានដល់រាងកាយរបស់អ្នក ជាពិសេសចង់សួរទៅស្រីៗ តើអ្នកមានប៉ុន្មានចំណុចដែរ? ព្រោះបើអ្នកបាន ២-៣ ចំណុចគឺរាប់ថាល្អហើយ រួចនឹងអាចមានអាយុវែង ជាមួយនឹងសម្រស់ក្មេងជាងវ័យកាន់ឆ្នាំ៖ ៤) ទទួលទានអាហារសុខភាព អ្នកដែលចូលចិត្តទទួលទានអាហារមានខ្លាញ់ច្រើន ជាពិសេសនៅពេលល្ងាច គឺ មិនល្អនោះទេ ព្រោះអាចបណ្តាលឲ្យឡើងទម្ងន់ឆាប់រហ័ស ហើយងាយនឹងកើតគ្រោះថ្នាក់ដូចជាខ្លាញ់ក្នុងឈាម និងជំងឺទឹកនោមផ្អែមជាដើម។ ផ្ទុយទៅវិញមនុស្សស្រីដែលអាយុវែង គឺរមែងទទួលទានបន្លែ ហើយពេលល្ងាចមិនទទួលទានអាហារច្រើនពេកទេ រួចទម្លាប់ទទួលទានមុនចូលគេងយ៉ាងហោចណាស់ ៣ ម៉ោង។ ជាក់ស្តែងប្រសិនពួកគាត់គេងម៉ោង ១០ ឬ ១១ នោះពេលវេលាទទួលទានអាហារពេលល្ងាចល្អបំផុតគឺ…

ជីវិតខែធ្លាក់ខ្យល់ រដូវរងា ចាប់ផ្តើមចូលមកដល់បណ្តើរៗហើយ ដោយបងប្អូនយើងជាច្រើនមកដល់ពេលវេលានេះ គឺរមែងទទួលទានទឹកក្ដៅឧណ្ហ៍ៗ ជាជាងការទទួលទានទឹកត្រជាក់ មិនថាតែភេសជ្ជៈប្រភេទណាក្តី។ យ៉ាងណាអ្នកខ្លះទៅក៏ជ្រើសរើសការប្រើប្រាស់ដបទឹករក្សាសីតុណ្ហភាព ដើម្បីរក្សាទុកភេសជ្ជៈទាំងនោះឲ្យនៅមានសីតុណ្ហភាពក្តៅបានយូរ។ ប៉ុន្តែវាមិនសុទ្ធតែគ្រប់ភេសជ្ជៈទាំងអស់អាចយកមកប្រើប្រាស់បានទេ ព្រោះដបភាគច្រើននៅពេលបច្ចុប្បន្នគឺផលិតចេញពីដែកអ៊ីណុក ដែលនៅពេលទុកយូរជាមួយភេសជ្ជៈទាំង ៣ ខាងក្រោម គឺអាចប្រតិកម្មរលាយជាជាតិពុលចូលមកកាន់រាងកាយបាន៖ ៣) ភេសជ្ជៈមានជាតិអាស៊ីដ ដូចជាទឹកក្រូចឆ្មា និងទឹកក្រូចជាដើម គឺអ្នកមិនរក្សាវាទុកក្នុងដបទឹកប្រភេទនេះទេ ដោយសារភេសជ្ជៈទាំងនោះមានកម្រិតជាតិអាស៊ីដខ្ពស់ ដែលវាជំរុញដល់ការបញ្ចេញលោហធាតុមិនល្អ បង្កទៅជាគ្រោះថ្នាក់ដល់រាងកាយ។ ២) ទឹកដោះគោ ស្តាប់ទៅចម្លែក ហេតុអ្វីគ្រាន់តែទឹកដោះគោក៏រក្សាទុកមិនបាន? មិនថាតែទឹកដោះគោក្តៅត្រជាក់ គឺវាងាយនឹងខូច ហើយបង្កទៅជាជាតិ microorganisms អាចបណ្តាលឲ្យអ្នកដែលទទួលទាន…

ជីវិតណែនាំជាពិសេសសម្រាប់មនុស្សស្រី ប្រភេទអាហារទាំង ៥ ខាងក្រោម ក្រៅពីមានឱជារសឆ្ងាញ់ ទៀតសោតវាក៏មានផ្តល់នូវជាតិកូឡាជែន ប្រូតេអ៊ីនខ្ពស់ ល្អសម្រាប់រាងកាយ និងលើកសម្រស់ ហើយទោះអាយុហៀរចូល ៥០ ក៏ពិបាករកឃើញស្នាមជ្រីវជ្រួញដែរ ប្រសិនអ្នកទម្លាប់ទទួលទានវាជាប្រចាំ៖ ៥) ស៊ុត ស៊ុតជាអាហារដែលបណ្តុំទៅដោយប្រូតេអ៊ីន ជាពិសេសផ្នែកពណ៌ស ដែលមានប្រូតេអ៊ីនដល់ទៅ ២៦ ក្រាម។ អ្នកទទួលទានស៊ុតស្ងោរ ដែលជួយឲ្យឆាប់ឆ្អែត ហើយបញ្ចៀសការទទួលទានអាហារច្រើន និងមានជាតិខ្លាញ់ នាំឲ្យឡើងទម្ងន់។ រីឯផ្នែកលឿងវិញ មានផ្ទុកនូវសារធាតុកូឡាជែនច្រើន ដែលទម្លាប់ទទួលទានជាប្រចាំ វាអាចជួយឲ្យស្បែករបស់យើងរលោង។ ៤) ត្រី សាច់ត្រីសម្បូរទៅដោយប្រូតេអ៊ីន…

ជីវិតគ្រាប់ឈូកមើលទៅសាមញ្ញ ហើយយើងអាចរកទិញបាននៅតម្លៃធូរថ្លៃ និងមិនពិបាករកនោះទេនៅតាមផ្សារ តែបើនិយាយពីអត្ថប្រយោជន៍របស់វាវិញ ប្រៀបដូចជាឱសថទិព្វជួយបានច្រើនណាស់។ ខាងក្រោមយើងបង្ហាញពីប្រយោជន៍ធំៗទាំង ៦ ពី ការទទួលទានគ្រាប់ឈូក៖ ៦) បន្ថែមប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដោយសារគ្រាប់ឈូកសំបូរទៅដោយសារជាតិ Flavonoid ដែលល្អក្នុងការប្រឆាំងនឹងការរលាក និងការឆ្លង។ អ្នកដែលទទួលទានគ្រាប់ឈូកជាប្រចាំ នោះពេលពួកគេមានរបួស ឬកើតដំបៅអ្វីក៏នឹងងាយជាសះស្បើយ ដូច្នេះហើយទើបគេណែនាំជាពិសេសសម្រាប់ស្រ្តីទើបសម្រាលកូនដែលឆ្លងកាត់ការវះកាត់ឲ្យទទួលទានវាឲ្យបានច្រើន។ ៥) ពង្រឹងសម្ពាធឈាម និងចង្វាក់បេះដូង ជាតិល្វីង Isoquinoline ដែលមាននៅក្នុងគ្រាប់ឈូក គឺប្រៀបដូចជាថ្នាំព្យាបាលជំងឺសរសៃឈាមបេះដូង និងជួយឲ្យមានការគ្រប់គ្រងសម្ពាធឈាមបានល្អ។ លើសពីនេះទៀតជាតិសូដ្យូមដែលមាននៅក្នុងនោះ ក៏នឹងជួយឲ្យអ្នកមានសុខភាពបេះដូងល្អផងដែរ។ ៤) ប្រឆាំងភាពចាស់ អង់ស៊ីម…

ជីវិតមិនសុទ្ធតែអ្នករាល់គ្នាដឹងនោះទេ ហើយអ្នកអាចឆ្លើយនូវចម្លើយដ៏ខ្លី តែប្រហែលមិនទាន់បានយល់ស៊ីជម្រៅនៅឡើយ ថាតើពេលក្រោកពីគេងភ្លាមនៅពេលព្រឹក គួរដុសធ្មេញមុនឬ ផឹកទឹកមុនដែលល្អបំផុត? ចម្លើយដូចបញ្ជាក់ពីខាងលើ គឺខ្លីងាយឆ្លើយណាស់ តែវាមានប្រយោជន៍សម្រាប់សុខភាពអ្នក ដែលអ្នកចាំបាច់ត្រូវដឹង។ តាមទម្លាប់ប្រជាជនជប៉ុន គឺពួកគេក្រោកមកភ្លាម តម្រង់ទៅទទួលទានទឹកមុន ហើយជាប្រភេទទឹកក្ដៅឧណ្ហ៍ៗ មិនមែនទឹកត្រជាក់ទាំងព្រលឹមនោះទេ។ អ្នកជំនាញបាននិយាយថា ការផឹកទឹកមុន ដុសធ្មេញ គឺសំខាន់ណាស់ ព្រោះវាជួយឲ្យរាងកាយបំពេញនូវបរិមាណទឹកដែលបាត់បង់បន្ទាប់ពីគេងយូរ ហើយការទទួលទានទឹកនៅពេលពោះទទេ គឺវាជួយសម្អាតមេរោគ និងបាក់តេរីផ្សេងៗចេញពីមាត់ និងបង្កើនល្បឿនបណ្តេញជាតិពុលចេញពីរាងកាយ ដូចបានសម្អាតពោះវៀន។ ជាងនេះវាក៏ជួយពង្រឹងប្រព័ន្ធរំលាយអាហារទាំងមូលឲ្យដំណើរការល្អ ជួយឲ្យចរន្តឈាមរត់ស្រួល ពោលដូចជាឱសថម្យ៉ាងដើរតួទៅព្យាបាលជំងឺលើសឈាម ទឹកនោមផ្អែម ទល់លាមក រលាកក្រពះ ឬគ្រួសក្នុងតម្រងនោមអ៊ីចឹងដែរ។…

ជីវិតតារាសម្តែងស្រី ជនជាតិកូរ៉េខាងត្បូង Song Hye Kyo ធ្លាប់ឡើងទម្ងន់ដល់ ៧០ គីឡូក្រាម ប៉ុន្តែត្រឹមរយៈពេលខ្លី នាងបានស្រកអស់ ១៧ គីឡូក្រាម ឥឡូវមកសល់តែជាង ៥៣ គីឡូក្រាមវិញ។ ដ្បិតបើស្ថិតនៅអាយុ ៣៩ ឆ្នាំទៅហើយ តែសាច់របស់នាងពេលស្រកមកវិញ នៅតែមើលឃើញខ្ចី ភ្លឺចែងចាំងមិនចាញ់ក្រមុំនោះឡើយ។ មានរូបមន្តសម្ងាត់ពី ២ នៅពីក្រោយនោះ ដែលវាជាវិធីសាមញ្ញ តែទាមទារឲ្យអនុវត្តជាប្រចាំ៖ ១) តៅហ៊ូ កំឡុងពេលសម្រាកទម្ងន់បាន ១៧ គីឡូក្រាម នាងតែងតែមានទម្លាប់លូកតៅហ៊ូមកទទួលទានរៀងរាល់ថ្ងៃ…

ជីវិតជាចំណេះដឹងសម្រាប់បងប្អូនស្ត្រីគ្នាយើង ហើយក៏ជារឿងដែលបុរសគួរតែដឹងដែរ ព្រោះដើម្បីបង្កើនការយកចិត្តទុកដាក់ទៅលើមនុស្សស្រីជាទីស្រលាញ់។ នោះគឺពាក់ព័ន្ធនឹងសកម្មភាព ៤ ដែលត្រូវចាំថា ស្រីៗទើបអស់រដូវប៉ុន្មានថ្ងៃដំបូង ចាំបាច់ត្រូវជៀសវាងកុំធ្វើឲ្យសោះ៖ ៣) ការធ្វើលំហាត់ប្រាណខ្លាំង ជាធម្មតាការហាត់ប្រាណគឺល្អ វាធ្វើឲ្យរាងកាយសកម្មភាព ការពារជំងឺ តែយ៉ាងណាការធ្វើលំហាត់ប្រាណខុសពេល វាក៏អាចបង្កជាផលប៉ះពាល់មកដល់រាងកាយរបស់យើងទៅវិញ។ មនុស្សជាច្រើនគិតថា ក្រោយថ្ងៃអស់រដូវ គឺពួកគាត់អាចហាត់ប្រាណតាមចិត្តចង់ តែពួកគេមិនបានដឹងនោះទេ ថាពេលនោះស្បូននៅតែស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញនៅឡើយ អ៊ីចឹងការធ្វើលំហាត់ប្រាណ លើកដៃលើកជើងខ្លាំងពេក វាធ្វើឲ្យប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃស្បូន ថែមទាំងអាចបណ្តាលឲ្យមានលំហូរឈាមបន្ទាប់បន្សំទៀតផង។ លើសពីនេះ ភាពសុាំរបស់ស្រ្តីក្រោយពេលអស់រដូវភ្លាមៗ វាតែងតែមានការចុះខ្សោយ អ៊ីចឹងការដែលបណ្តាលឲ្យរាងកាយបែកញើសច្រើន រន្ធញើសបើក ងាយជ្រាបខ្យល់ត្រជាក់ចូល នោះគឺអាចបង្កឲ្យមានជំងឺជាច្រើន។ យកល្អបើចង់ហាត់ប្រាណ…

ជីវិតសម្រាប់ភេសជ្ជៈទាំង ៥ ខាងក្រោមនេះ ជាទូទៅវាអាចផ្តល់ប្រយោជន៍ជាច្រើនមកដល់រាងកាយរបស់យើង តែការទទួលទាននៅពេលល្ងាចឬពេលយប់ វាអាចបង្កផលប៉ះពាល់ទៅវិញ ពោលអាចនាំឲ្យឡើងទម្ងន់ និងវិវត្តទៅរកភាពចាស់ជាងវ័យជាដើម៖ ៥) ទឹកដូង ជាទូទៅវាមានជាតិផ្អែម ត្រជាក់ អាចបំបាត់ការស្រេកទឹក បន្សាបជាតិពុលក្នុងរាងកាយ ជារួំគឺល្អសម្រាប់បេះដូង ប្រព័ន្ធរំលាយអាហារ និងពង្រឹងប្រព័ន្ធការពាររាងកាយជាដើម។ តែយ៉ាងណាអ្នកមិនគួរទទួលទានទឹកដូងក្រោយម៉ោង ១០ យប់ទេ ព្រោះវាអាចធ្វើឲ្យក្រពះត្រជាក់ ធ្វើឲ្យអ្នកគេងមិនលក់ ដោយសារងើបនោមច្រើន។ ពេលវេលាល្អបំផុតគួរទទួលទានវានៅពេលព្រឹក។ ៤) ទឹកក្រូចច្របាច់ វាមានជាតិអាស៊ីដខ្ពស់ រសជាតិជូរ ដូច្នេះមិនអាចទទួលទានតាមចិត្តចង់របស់អ្នកឡើយ។ តាមការណែនាំពីអ្នកជំនាញ អ្នកហាមទទួលទានទឹកក្រូចច្របាច់ក្រោយម៉ោង ១០…

ជីវិតមានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ការពន្យារអាយុនៃការរស់នៅរបស់មនុស្ស ហើយមនុស្សអាយុវែង គឺល្អទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត។ យ៉ាងណាក៏មានសញ្ញាសម្គាល់ដែលងាយមើលមួយផ្សេងទៀតដែរ នោះគឺពាក់ព័ន្ធនឹងរោមចិញ្ចើម។ មនុស្សក្រោយអាយុ ៣០ ឆ្នាំ ប្រសិនរោមចិញ្ចើមដុះវែង មើលទៅអាចថាជាមនុស្សរាងវ័យចំណាស់ តែការពិត គឺជាសញ្ញាបង្ហាញពីអាយុវែងទៅវិញទេ។ ប្រសិនរោមចិញ្ចើមដុះវែងដល់ ៣ សង់ទីម៉ែត្រ នោះអ្នកប្រាកដជានឹងមានអាយុវែង ហើយក៏មិនងាយមានជំងឺអ្វីមកបៀត។ ជាទូទៅមនុស្សដែលដុះរោមចិញ្ចើមវែង ក៏ដោយសារថ្លើមពួកគេដំណើរការល្អ រាងកាយមានប្រព័ន្ធភាពសុាំល្អ ទើបនាំឲ្យផ្នែកនៃរោមចិញ្ចើមដុះមកក្រាស់ឃ្មឹកនិងវែងបែបហ្នឹង។ តាមជំនឿពីបុរាណគេក៏ជឿលើរឿងនេះដូចគ្នា ព្រោះគេប្រដូចមនុស្សរោមចិញ្ចើមវែង ទៅនឹងស្តេចនាគ ដែលមិនងាយចេះចុះខ្សោយថាមពល ហើយអាចរស់នៅបានឆ្នាំ។ យ៉ាងណាសម្រាប់មនុស្សអាយុក្រោយ ៣០ ឆ្នាំដដែល ប្រសិនចង់ឲ្យរោមចិញ្ចើមដុះវែង អ្នកអាចងាកមកទទួលទានអាហារទាំង ៣…

ជីវិតកូឡាជែនក្នុងរាងកាយរបស់ស្រ្តី គឺពិតជាសំខាន់ណាស់ ព្រោះបើវាធ្លាក់ចុះហើយ គឺគ្រប់យ៉ាងលើរាងកាយ ក៏នឹងប្រែទៅជាក្រៀមក្រោះ លែងស្រស់បំព្រងដូចមុន។ ជាពិសេសស្រ្តីក្រោយអាយុ ៣០ ឆ្នាំ បើចង់បន្តភាពក្មេងជាងវ័យ គួរតែសម្លឹងមើលភេសជ្ជៈទាំង ៤ ខាងក្រោម៖ ៤) ទឹកក្រូច+ខ្ញី ក្នុងផ្លែក្រូច ១០០ ក្រាម មានផ្ទុកវីតាមីន C ៦៤ ភាគរយ ដែលវាអាចជួយបង្កើនដំណើរការផលិតកូឡាជែន រីឯខ្ញីមានផ្ទុកសារធាតុប្រឆាំងការរលាក ប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះការទទួលទានទឹកខ្ញីលាយក្រូច មួយកែវរៀងរាល់ព្រឹក គឺពិតជាសំខាន់ វាអាចជួយឲ្យស្បែករបស់អ្នកក្មេងជាងវ័យ រាងកាយមានសុខភាពល្អ និងកាត់បន្ថយជាតិខ្លាញ់លើសយ៉ាងមានប្រសិទ្ធភាព។ ៣)…

ជីវិតតាមពិតទៅការឡើងទម្ងន់ ដុះខ្លាញ់ក្បាលពោះ វាមិនពាក់ព័ន្ធដោយសាររបបអាហារទាំងស្រុងនោះទេ ដោយវាក៏មានការផ្សារភ្ជាប់ទៅនឹងទម្លាប់ទាំង ៥ ខាងក្រោមផងដែរ៖ ៥) ចូលគេងយឺតពេក ការគេងយឺតពេកធ្វើឲ្យមានអតុល្យភាពអ័រម៉ូនកើតឡើង ព្រោះវាបង្កើន Cortisol ហើយកាត់បន្ថយ Leptin។ មូលហេតុនេះវាធ្វើឲ្យយើងមានចំណង់អាហារចង់ទទួលទានច្រើន ហើយប្រព័ន្ធរំលាយអាហារក៏ដើរមិនសូវល្អដែរ។ អ័រម៉ូន Cortisol វាចាប់ផ្តើមកើនឡើងនៅកំឡុងពេលម៉ោង ២ ដល់ ៤ ព្រឹក និងឡើងដល់ខ្លាំងម៉ោង ៦ ព្រឹក ដូច្នេះយកល្អចូលគេងឲ្យបានមុនម៉ោង ១១ យប់គឺល្អបំផុត។ ៤) ផឹកទឹកច្រើនពេកមុនចូលគេង ការផឹកទឹកមុនចូលគេង កុំទទួលទានច្រើនពេក…

ជីវិតជំងឺទឹកនោមផ្អែមគឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយមនុស្សជាច្រើនមិនបានដឹងមុននោះទេ ហើយចេះតែបណ្ដែតបណ្ដោយ រហូតនាំឲ្យធ្លាក់ខ្លួនឈឺខ្លាំង ពិបាកក្នុងការព្យាបាល។ យ៉ាងណាក្នុងអត្ថបទនេះ យើងណែនាំពីវិធីសង្កេតមើលតាមរយៈការទទួលទានទឹក ២ ចំណុចដូចខាងក្រោម៖ ១) បន្ទាប់ពីផឹកទឹករួច នៅតែស្ងួតមាត់ អ្នកជំនាញនៅប្រទេសឥណ្ឌានិយាយថា ការស្រេកទឹកខ្លាំងញឹកញាប់ពេក ក៏ជាសញ្ញាព្រមាននៃជំងឺទឹកនោមផ្អែមមួយដែរ ព្រោះដោយសាររាងកាយអ្នកហាក់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមមិនបានល្អ នោះឲ្យតម្រងនោមផលិតទឹកនោមមកច្រើនលើសកំណត់។ នេះបណ្ដាលឲ្យអ្នកឆាប់ខ្វះជាតិទឹក ហើយស្រេកទឹកញឹកញាប់។ មួយផ្សេងទៀតក្រោយពេលផឹកទឹក មាត់របស់អ្នកនៅតែស្ងួត ហាក់គ្មានសំណើមទាល់តែសោះ នោះក៏ជាសញ្ញាព្រមានគួរឲ្យចាប់អារម្មណ៍មួយដូចគ្នា។ ២) ផឹកទឹកតិចតួច តែនោមច្រើន មនុស្សពេញវ័យ ជាមធ្យមនោម ៦-៨ ដងក្នុងមួយថ្ងៃ នោះគឺមានសុខភាពល្អ តែបើនោមញឹកញាប់លើសពី…

ជីវិតទឹកអំបិល ស្តាប់ទៅជារបស់សាមញ្ញ ដែលធ្វើក៏មិនពិបាកធ្វើ ងាយរកងាយទិញមិនចំណាយច្រើន តែធាតុពិតវាមានប្រយោជន៍ច្រើនណាស់ដល់សុខភាព គ្រាន់តែគ្នាយើងមិនសូវបានដឹង។ ថ្នាំល្មមៗមិនប្តូរទេ ជាមួយទឹកអំបិលមួយកែវ ព្រោះវាអាចផ្តល់ប្រយោជន៍ធំៗទាំង ៥ នេះ៖ ៥) ធ្វើឲ្យភ្នែកភ្លឺ យកឆ្នាំមួយដាំទឹកឲ្យក្តៅ រួចដាក់អំបិលប៉ុន្មានស្លាបព្រាចូល ហើយកូរឲ្យសព្វដល់វារលាយ។ បន្ទាប់មកយកវាមកឆ្ពុង ដោយឱនមុខចុះ រួចបើកភ្នែករបស់អ្នកស្រូបយកចំហាយក្តៅចេញពីឆ្នាំ។ កំឡុងពេលនោះចូលបង្វិលភ្នែករបស់អ្នកចុះឡើង ឆ្វេងស្តាំ ដោយវាដូចជួយលាងសម្អាតភ្នែក តាមរយៈចំហាយទឹកដែលភាយចេញ ហើយក៏មានប្រសិទ្ធភាពជួយឲ្យអ្នកមើលច្បាស់ផងដែរ។ ៤) ព្យាបាលការឈឺបំពង់ក នៅរដូវរងា អាកាសធាតុស្ងួត គឺងាយបណ្តាលឲ្យគ្នាយើងឧស្សាហ៍ក្អកស្ងួត ឈឺបំពង់ក។ ដើម្បីព្យាបាលជាមួយការប្រើប្រាស់ទឹកអំបិល គឺងាយទេ…

សម្រស់និងសុខភាពការទទួលទានទឹកច្រើន គឺល្អហើយ ព្រោះវាជួយដល់សរីរាង្គជាច្រើនក្នុងរាងកាយ។ តែយ៉ាងណានៅពេលវេលាទាំង ៣ ខាងក្រោម ការទទួលទានទឹកគឺជារឿងមិនល្អទៅវិញ ជាពិសេសបើទទួលទានច្រើនជោគជាំ គឺអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់បេះដូង ក្រលៀន និងក្រពះជាដើម៖ ៣) ពេលកំពុងហាត់ប្រាណ មុខងារបេះដូង និងសួតត្រូវបានដំណើរការខ្លាំងនៅពេលហាត់ប្រាណ ហើយប្រព័ន្ធរំលាយអាហារក៏ចុះខ្សោយ។ ដូច្នេះកំឡុងពេលហាត់ប្រាណ ប្រសិនសម្រុកទទួលទានទឹកភ្លាមៗ គឺងាយនឹងបណ្តាលឲ្យហើមពោះ ឈឺពោះ ក្អួតចង្អោរ មិនត្រឹមតែប៉ុណ្ណឹងទេ ក៏វាដាក់បន្ទុកទៅដល់តម្រងនោម និងបេះដូងទៀតផង។ ក្នុងកំឡុងពេលហាត់ប្រាណ សូដ្យូមត្រូវបាត់បង់តាមរយៈញើស ហើយការស្រេកទឹក វាជារឿងធម្មតាទេ តែប្រភេទជំងឺមួយ ឲ្យឈ្មោះថា Hyponatremia ក៏ងាយនឹងកើតមាន…

ជីវិតនេះអាចជាអត្ថបទល្អមួយ សម្រាប់ស្រ្តីជាពិសេស ឬសម្រាប់បុរសៗដែលចង់ទទួលបានចំណេះដឹងសម្រាប់ចែកជូនស្រ្តីដែលខ្លួនស្រលាញ់។ នោះគឺការប្រើប្រាស់សណ្តែកក្រហម ដែលងាយធ្វើ ងាយរកទិញ ហើយអាចជួយឲ្យអ្នកស្រកទម្ងន់ ស្រកក្បាលពោះ ចង្កេះតូចជាងមុន និងសំខាន់អាចជួយលើកសម្រស់ថែមទៀតផង។ សណ្តែកក្រហមមិនត្រឹមមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់មួយមុខទេ តែវាក៏ជួយបញ្ចុះកម្តៅ បន្សាបជាតិពុលក្នុងខ្លួនផងដែរ។ ជាទូទៅសណ្តែកក្រហម ១០០ ក្រាម មាន ៥៨ កាឡូរី ដែលវាទាបជាងប្រភេទពូជសណ្តែកដទៃ។ វាក៏ត្រូវបានគេប្រើប្រាស់ដើម្បីជួយកាត់បន្ថយខ្លាញ់ក្នុងឈាម និងបន្ថយកម្រិតកូឡេស្តេរ៉ុលថែមទៀតផង។ ពាក់ព័ន្ធនឹងសម្រស់ឯណោះវិញ វាមានសមត្ថភាពរារាំងនៅការផលិតនិងបន្ថយជាតិពណ៌មេឡានីន បង្កើនល្បឿនការផលិតកូឡាជែន ដោយហេតុនេះអាចជួយឲ្យស្បែករលោងនិងមានភាពយឺត។ ដោយឡែកវីតាមីន E ដែលមានក្នុងនោះ ក៏ជួយពន្យារភាពចាស់ និងជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អ ជួយឲ្យស្បែករលោងក្មេងជាងវ័យកាន់ឆ្នាំ។…

ជីវិតទម្លាប់មិនល្អមួយចំនួន ដែលអ្នកបានធ្វើ ឬបានកើតឡើងមុនពេលងូតទឹក សុទ្ធតែជាសញ្ញាដែលអាចនាំឲ្យអ្នកជួបគ្រោះថ្នាក់ដល់ជីវិត ហើយមួយពព្រិចភ្នែកវាអាចឆក់យកជីវិតអ្នកបាន។ ជាពិសេសសម្រាប់មនុស្សដែលមានសុខភាពខ្សោយ និងរាងចំណាស់ត្រូវតែបញ្ចៀសទម្លាប់ទាំង ៣ ខាងក្រោម៖ ៣) ទើបតែឈប់ហាត់ប្រាណភ្លាមៗ យោងតាមអ្នកជំនាញសុខភាពបានឲ្យដឹងថា កំឡុងពេលហាត់ប្រាណ យើងរមែងបញ្ចេញសកម្មភាពខ្លាំង ដែលនាំឲ្យដំណើរការចរន្តឈាម វាធ្វើការទៅលឿនដូចគ្នា។ នៅពេលនេះប្រសិនអ្នក ទើបតែហាត់ប្រាណហើយ រួចទៅងូតទឹក នោះរន្ធញើសនឹងបើក ដែលនាំឲ្យឈាមនឹងច្រាលទៅផ្ទៃខាងលើ អាចបណ្តាលឲ្យគាំងបេះដូង ឬខួរក្បាលខ្វះអុកស៊ីហ្សែន នាំឲ្យអ្នកដួលសន្លប់មួយរំពេច។ ចំពោះករណីងូតទឹកក្រោយការហាត់ប្រាណហើយភ្លាមនេះ មិនថាតែអ្នកងូតទឹកត្រជាក់ ឬទឹកក្តៅនោះទេ គឺសុទ្ធតែប៉ះពាល់ដូចគ្នា។ បែបនេះល្អបំផុតគួរតែទុករាងកាយឲ្យសម្រាករយៈពេល ១ ម៉ោងសិនក្រោយហាត់ប្រាណ សឹមធ្វើការងូតទឹក។…