សម្រស់និងសុខភាព

Cvdfdf
ជីវិត

ទឹក​ដូង​ផ្តល់​ប្រយោជន៍​ច្រើន​ហើយ តែ​មនុស្ស​ ៥ ប្រភេទ​នេះ​មិន​គួរ​ទទួល​ទាន​ទេ

ទឹក​ដូង ​អាច​ផ្តល់​នូវ​អាហារូបត្ថម្ភ​ជា​ច្រើន​មក​រាងកាយ ពោល​ក្រៅ​ពី​ជួយ​បំពេញ​ជាតិ​ទឹក​ វា​ក៏​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ថែម​ទៀត​ផង។ យ៉ាង​ណា​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា មនុស្ស ៥ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម មិន​គួរ​ទទួល​ទាន​ទឹកដូង​នោះ​ទេ ព្រោះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​វិញ៖ ៥) អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ទឹក​ដូង​ក្នុង​មួយ​កែវ មាន​ផ្ទុក​នូវ​បរិមាណ​ស្ករ​ប្រមាណ ៦,២៦ ក្រាម ​ដ្បិត​ទំហំ​នេះ​វា​ទាប​ជាង បើ​ធៀប​នឹង​ផ្លែ​ឈើ​ដទៃ តែ​យ៉ាង​ណា​ចំពោះ​អ្នក​ទឹក​នោម​ផ្អែម​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​ចង់​ទទួល​ទាន ក៏​គួរ​ដាក់​កំហិត​នៅ​បរិមាណ​ទាប​មួយ​ដែរ។ ៤) មនុស្ស​ដែល​ងាយ​អាឡែស៊ី ចំពោះ​មនុស្ស​ដែល​ងាយ​នឹង​អាឡែស៊ី​អាហារ ឬ​អ្វី​មួយ ជាមួយ​តឹក​ដូង​ក៏​ងាយ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ពួក​គេ ដូច​ការ​ទទួល​ទាន​អាហារ​សមុទ្រ​អី អ៊ីចឹង​ដែរ។ ជា​ពិសេស​គឺ​ពេល​ទទួល​ទាន​ទឹក​ដូង លាយ​ទឹក​កក ពេល​វា​ប្រតិកម្ម​ចូល​គ្នា វា​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ឈឺ​ពោះ…

Fddf
ជីវិត

បន្ទាប់​ពី​ផឹក​ទឹក ឃើញ​រាងកាយ​ចេញ​សញ្ញា ៣ អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់

ទឹក​ជា​អ្វី​ដែល​យើង​ខ្វះ​មិន​បាន​ជា​រៀងរាល់​ថ្ងៃ ហើយ​ការ​ទទួល​ទាន​ទឹក ជា​រឿង​ចាំ​បាច់ ដែល​មនុស្ស​គ្រប់​គ្នា​ធ្វើ ដោយ​មិន​ចាំ​បាច់​នរណា​បង្គាប់​ឡើយ។ យ៉ាង​ណា​ប្រសិន​អ្នក​ឃើញ​កើត​មាន​រោគ​សញ្ញា​ ៣ នេះ​ឡើង​ បន្ទាប់​ពី​ផឹក​ទឹក នោះ​វា​ជា​សញ្ញា​មិន​ល្អ​ទេ ដែល​អ្នក​គួរ​តែ​យក​ពេល​ទៅ​ជួប​អ្នក​នឹង​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ៖ ៣) ផឹក​ទឹក​ច្រើន ហើយ​អត់​បត់​ជើង​តូច ជា​ធម្មតា​សុខភាព​ល្អ ជា​មធ្យម​ត្រូវ​បត់​ជើង​តូច​ប្រហែល ៦ ទៅ ៧ ដង/ថ្ងៃ។ ប៉ុន្តែ​ប្រសិន​អ្នក​បត់​ជើង​តូច​តិច​ជាង ២-៣ ដង/ថ្ងៃ ឬ​មាន​គម្លាត​ច្រើន​ម៉ោង ហើយ​មិន​បត់​ជើង​តូច នោះ​បង្ហាញ​ថា រាងកាយ​កំពុង​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ខ្លាំង។ ជា​រួម​មក មាន​ន័យ​ថា ប្រសិន​អ្នក​ទទួល​ទាន​ទឹក​ច្រើន​ហើយ បន្ទាប់​ពី​នោះ​ប៉ុន្មាន​ម៉ោង​អ្នក​មិន​មាន​អារម្មណ៍​ចង់​បញ្ចេញ​ទឹក​នោម នោះ​ត្រូវ​ប្រុងប្រយ័ត្ន…

Fd
ជីវិត

ចំណាំ​មើល! ក្រុម​មនុស្ស​អាយុ​វែង ឲ្យ​តែ​ក្រោក​ពី​គេង​មក ដឹង​តែ​មាន ៤ ចំណុច​នេះ​ហើយ

យើង​ម្នាក់ៗ​សុទ្ធ​តែ​ចង់​ទទួល​បាន​សុខភាព​ល្អ អាយុ​វែង អាច​រស់នៅ​មើល​ឃើញ​ពិភពលោក​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា​វា​ក៏​អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន ក្នុង​នោះ​មាន​តាំង​ពី​របប​អាហារ និង​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ដោយឡែក​មក​ក្នុង​អត្ថបទ​នេះ Knongsrok ចង់​ចែករំលែក​ពី​វិធី​សម្គាល់​ថា​ខ្លួន​យើង​ម្នាក់ៗ​ មាន​សុខភាព​ល្អ​ដល់​កម្រិត​ណា ហើយ​កំពុង​ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​អាយុ​វែង​ឬ​អត់? តុះ​ទៅ​មើល​ ៤ ចំណុច​ដូច​ខាង​ក្រោម តើ​អ្នក​មាន​ប៉ុន្មាន​ចំណុច​ដែរ៖ ៤) មាន​អារម្មណ៍​ល្អ​នៅ​ពេល​ភ្ញាក់ ក្រោយ​ភ្ញាក់​ពី​គេង អ្នក​មិន​មាន​អារម្មណ៍​ថា​វិល​មុខ ឈឺ ក្បាល នេះ​បង្ហាញ​ថា​ ការ​គេង​របស់​អ្នក​គឺ​ស្កប់ស្កល់​ល្អ​ណាស់។ ចរន្ត​ឈាម​របស់​អ្នក​ក៏​ដើរ​ស្រួល ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ដូច​គ្នា​ដែរ អ៊ីចឹង​វា​ជា​កត្តា​ជួយ​ឲ្យ​អ្នក​អាច​រស់នៅ​បាន​យូរ​មួយ​ផ្នែក​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ ប្រសិន​ក្រោក​មក​មាន​អារម្មណ៍​ដូច​ងងុយ​ដេក វិល​មុខ ឈឺ​ក្បាល នេះ​អាច​បណ្តាល​មក​ពី​អាការៈ​នៃ​ជំងឺ​ថ្លើម…

Hhbv
ជីវិត

រូបមន្តធម្មជាតិ៖ ៣០ នាទី/ថ្ងៃ ចំណាយទឹកកកតែប៉ុន្មានដុំ អាចជួយឲ្យអ្នកស្រកទម្ងន់បាន

ជាធម្មតាទឹកកក ក្រៅពីប្រើប្រាស់លាយជាមួយភេសជ្ជៈ ដើម្បីឲ្យវាឡើងត្រជាក់ ក៏មានមនុស្សមួយចំនួនរមែងយកវាមកស្អំពោះ នៅពេលអ្នកហើមពោះ ឬឈឺចុកចាប់កំឡុងពេលមករដូវ។ យ៉ាងណាទឹកកកក៏វាអាចរឹតបន្តឹងស្បែកក្បាលពោះ និងកាត់បន្ថយខ្លាញ់ពីរាងកាយបានថែមទៀតផង ឲ្យតែអ្នកដឹងពីវិធីអនុវត្តដ៏ត្រឹមត្រូវ។ រឿងមួយដែលទាមទារឲ្យអ្នកស៊ូទ្រាំជាមួយការអនុវត្តនេះ គឺភាពត្រជាក់ខ្លាំងក្នុងរយៈពេលយូរ។ ជាទូទៅមនុស្សយើងមានខ្លាញ់ ២ ប្រភេទ ដោយខ្លាញ់ពណ៌ស គឺធ្វើឲ្យក្បាលពោះត្រគាកយារធ្លាក់ចុះ ហើយខ្លាញ់ពណ៌ត្នោតជាទូទៅវាត្រូវបានដុតបំផ្លាញដោយថាមពលរាងកាយ។ ដូច្នេះទឹកកកវាអាចរំញោចឲ្យខ្លាញ់ពណ៌ស ប្រែទៅជាខ្លាញ់ពណ៌ត្នោត ហើយវានឹងត្រូវបានដុតបំផ្លាញដោយខ្លួនឯង។ វេជ្ជបណ្ឌិតលោក Phillips A.Kerin ពន្យល់ថា៖ “យើងចង់ឲ្យមនុស្សរាល់គ្នាដឹងថា នៅពេលរាងកាយទទួលរងសភាពត្រជាក់ខ្លាំង នោះការបម្លែងខ្លាញ់ពណ៌សទៅពណ៌ត្នោតនឹងកើតឡើង ដែលជាទូទៅខ្លាញ់ពណ៌ត្នោត គឺអាចប្រឆាំងនឹងការឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព”។ ដើម្បីអនុវត្តនោះ គឺងាយទេ អ្នកគ្រាន់តែយកស្រោមឬអ្វីមួយ…

Photo 1 1613745393116125144466
ជីវិត

ទម្លាប់ ៣ ​មើល​ទៅ​ដូច​ជា​សាមញ្ញ តែ​វា​អាច​បំផ្លាញ​អ្នក នាំ​ឲ្យ​អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន

ទម្លាប់​ទាំង ៣ ខាង​ក្រោម​នេះ ស្តាប់​ទៅ​ដូច​ជា​សាមញ្ញ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​នោះ​ទេ ថា​វា​មាន​ឥទ្ធិពល​អាក្រក់​ខ្លាំង​ដល់​ឆ្អឹង ស្បែក សរសៃឈាម នាំ​ឲ្យ​អ្នក​អាយុ​ខ្លី។ ដូច្នេះ​បើ​មាន​ទម្លាប់​របស់​អ្នក ចូរ​បញ្ឈប់​វា​ជា​បន្ទាន់៖ ៣) ងូត​ទឹក​ក្តៅ​នៅ​រដូវ​រងា ជា​ធម្មតា​ទេ ពេល​រងា​ខ្លាំង មនុស្ស​និយម​ទៅ​ងូត​ទឹក​ក្តៅ តែ​យ៉ាង​ណា កុំ​ទម្លាប់​ប្រើ​ញឹកញាប់​ពេក គួរ​ណា​ត្រឹម ២-៣ ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ។ ក៏​ដោយសារ​តែ​ពេល​ងូត​ទឹក​ក្តៅ​ញឹកញាប់ វា​នឹង​ធ្វើ​ឲ្យ​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក ត្រូវ​បាន​របក ហើយ​ស្បែក​ក៏​ងាយ​នឹង​រង​ការ​វាយប្រហារ​ដោយ​បាក់តេរី នាំ​ឲ្យ​ឆាប់​ឡើង​រលាក និង​រមាស់។ សីតុណ្ហភាព​ទឹក​ក៏​ដូច​គ្នា មិន​គួរ​ក្តៅ​ខ្លាំង លើស​ពី ៤០ អង្សា​សេ​ទេ។…

Jhhj
ជីវិត

ទម្លាប់​ផ្ទាប់​បន្លែ ៥ នេះ​ឲ្យ​ច្រើន អាច​ជួយ​រាងកាយ​ផលិត​កូឡាជែន ពន្យឺត​ភាព​ចាស់​មុន​អាយុ

បន្លែ​បៃតង មិន​ត្រឹម​តែ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ងាក​មក​បន្លែ ៥ ប្រភេទ​នេះ វា​ថែម​ទាំង​មាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម ជំរុញ​រាងកាយ​ផលិត​កូឡាជែន ជួយ​ការពារ​ភាព​ចាស់​មុន​អាយុ​បាន​យ៉ាង​ល្អ​ទៀត​ផង៖ ៥) ស្ពៃ​ខ្មៅវា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ហើយ​មាន​កាឡូរី​ទាប មិន​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​នោះ​តេ។ ជាង​នេះ វា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន ជួយ​ការពារ​ជំងឺ​មហារីក​សុដន់ ក្រពះ និង​ពោះវៀន​ធំ​ជា​ដើម។ បន្ថែម​ពី​នេះ វា​មាន​សារធាតុ​ ChlorophyII និង​វីតាមីន C ជា​កត្តា​ជំរុញ​រាងកាយ​ក្នុង​ការ​បង្កើត​កូឡាជែន និង​ជួយ​ចិញ្ចឹម​ស្បែក​ពី​ខាង​ក្នុង។ ៤) ប្រូខូលី បន្លែ​នេះ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ អាច​ការពារ​ការ​បំបែក​នៃ​កូឡាជែន ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​ការ​ផលិត​កូឡាជែន។ វា​ក៏​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​អ៊ុលត្រា​វីយូឡេ…

Jhhj
ជីវិត

អ្នក​ជំនាញ​ណែនាំ​ឲ្យ​ផឹក​ភេសជ្ជៈ ៣ នេះ​រៀងរាល់​ព្រឹក បើ​ចង់​ស្រក​ទម្ងន់​ឆាប់​រហ័ស

ទទួល​ទាន​ភេសជ្ជៈ​ប្រភេទ​ ៣ នេះ រៀងរាល់​ព្រឹក គឺ​នឹង​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន ដល់​ស្បែក​និង​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ៖ ៣) ផឹក​ទឹកក្ដៅឧណ្ហ៍ៗ ជាតិ​ពុល​បើ​កាល​ណា​កកកុញ​ក្នុង​រាងកាយ​ច្រើន នោះ​ងាយ​នឹង​ធ្វើ​ស្បែក​ឆាប់​ចាស់។ ដូច្នេះ​ហើយ​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ មួយ​កែវ​រៀងរាល់​ព្រឹក គឺ​ពិត​ជា​សំខាន់ ដោយ​វា​អាច​ជួយ​គ្រប់គ្រង​កោសិកា​ស្បែក បង្កើន​ភាព​យឺត​នៃ​ស្បែក និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជា​គ្រោះថ្នាក់​ដល់​ស្បែក។ ជាង​នេះ វា​ក៏​ជួយ​ឲ្យ​សរីរាង្គ​នានា​ក្នុង​រាងកាយ​ដំណើរការ​ល្អ ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ ការ​សម្រួល​ជាតិ​ខ្លាញ់​លើស ​ពោល​គាំទ្រ​ពេញ​ទំហឹង​ដល់​ការ​សម្រក​ទម្ងន់។ តែ​យ៉ាង​ណា​សូម​ទទួល​ទាន​តិចៗ កុំ​សម្រុក​លឿន និង​បរិមាណ​ច្រើន​ក្នុង​ពេល​តែ​មួយ។ ២) ផឹក​ទឹក​ខ្ញី​ក្តៅ ការ​ទទួល​ទាន​ទឹក​ខ្ញី​ក្តៅ​នៅ​ពេល​ព្រឹក ប្រៀប​ដូច​ជា​ បាន​យិនស៊ិន​មួយ​មក​ក្នុង​ខ្លួន។ វា​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ ដោយ​វា​ប្រឆាំង​នឹង​ការ​រលាក…

Bb
ជីវិត

១០ នាទី​មុន​ចូល​គេង អ្នក​គ្រាន់​តែ​ប្រើ​វិធី​វិទ្យាសាស្ត្រ​នេះ ធានា​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​ដល់​ព្រឹក

ក្រោយ​បម្រើ​ការងារ​ច្រើន គិត​ច្រើន​ពី​ថ្ងៃ​ហើយ​នោះ ពេល​យប់​បន្តិច​ទោះ​អស់​កម្លាំង​ប៉ុណ្ណា ក៏​ពិបាក​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​គេង​លក់​បាន ដោយ​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​នេះ ហើយ​ក៏​មិន​ដឹង​ថា​គួរ​ស្វែងរក​ដំណោះស្រាយ​ណា​ដែល​ល្អ​និង​មិន​ប៉ះពាល់​សុខភាព​ដែរ។ ក្នុង​អត្ថបទ​នេះ យើង​សូម​បង្ហាញ​ពី​វិធី​ចាប់​ជីពចរ​នៅ​លើ​រាងកាយ មុន​ចូល​គេង​ប្រមាណ ១០ នាទី ដែល​ណែនាំ​ពី​អ្នក​ជំនាញ​ចិន លើ ៣ ចំណុច​ដូច​ខាង​ក្រោម៖ វិធី​ទី ១ ចូរ​អ្នក​ប្រើប្រាស់​មេ​ដៃ មក​ចុច​សង្កត់​នៅ​លើ​ផ្នែក​ជីពចរ​នៃ​កំភួន​ដៃ​ប្រមាណ ៣ នាទី រហូត​មាន​អារម្មណ៍​ថា​រាង​ឈឺ​ចាប់​បន្តិច។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​មាន​ដំណើរការ​ល្អ ហើយ​វា​ប្រៀប​បាន​ដូច​ជា​ការ​ម៉ាស្សា​មួយ ដែល​ជួយ​បន្ថយ​ដំណើរការ​សរសៃប្រសាទ និង​ឆាប់​ឲ្យ​យើង​អាច​គេង​លក់​បាន។ លើស​ពី​នេះ​វា​ក៏​ថែម​ទាំង​ជួយ​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ថែម​ទៀត។ វិធី​ទី ២ ដូច​ក្នុង​រូប​បាន​បង្ហាញ​ចូរ​ប្រើ​ដៃ​ម្ខាង​ទៀត​មក​ចុច​សង្កត់​ត្រង់​ផ្នែក​ក​ដៃ​ប្រមាណ ៣០ វិនាទី…

Hjhj
ជីវិត

កុំ​គិត​ថា​មិន​អី! ភ្ញាក់​ព្រឹក​ឡើង​មាត់​ស្ងួត​ ជូរ​មាត់ អ្នក​ប្រហែល​ជា​មាន​ជំងឺ ១ ក្នុង​ចំណោម ៥ នេះ

បន្ទាប់​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក ប្រសិន​អ្នក​មាន​អារម្មណ៍​ថា​មាត់​ស្ងួត ហើយ​មាន​សភាព​ថា​រាង​ជូរមាត់​នៅ​ខាង​ក្នុង សូម​អ្នក​កុំ​គិត​ថា​វា​ជា​សញ្ញា​ធម្មតា។ បើ​វា​ជា​រោគ​សញ្ញា​បង្ហាញ​មក​រយៈ​ពេល​យូរ នោះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ ១ ក្នុង​ចំណោម​ជំងឺ​ទាំង ៥ ខាង​ក្រោម៖ ១) ជំងឺ​មាត់​ធ្មេញ ប្រសិន​មាត់​របស់​អ្នក​ជូរ មាន​ក្លិន​មិន​ល្អ​បន្ទាប់​ភ្ញាក់​ពី​គេង វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មាត់​ធ្មេញ ពេល​ខ្លះ​ទៅ​អាច​រលាក​អញ្ចាញ​ធ្មេញ​ជា​ដើម។ អ្នក​គួរ​តែ​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់ ឬ​ទៅ​ជួប​ជាមួយ​ពេទ្យ​ធ្មេញ​ដើម្បី​រក​វិធី​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។ ២) ថ្លើម​ចុះ​ខ្សោយ វា​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ ថ្លើម​របស់​អ្នក​មាន​ការ​វិវត្ត​ទៅ​រក​ការ​ចុះ​ខ្សោយ​ផង​ដែរ។ ថ្លើម​ដើរ​តួ​នាទី​ក្នុង​ការ​ច្រោះ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ហើយ​ប្រសិន​វា​ច្រោះ​មិន​បាន​ល្អ នោះ​វា​នឹង​ក្រពុល​ពេញ​រាងកាយ ឬ​មក​ដល់​សូម្បី​តែ​ក្នុង​មាត់។ ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ដាក់​បន្ទុក​លើ​ថ្លើម អ្នក​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់។ ៣) ជំងឺ​ក្រពះ វា​ក៏​អាច​ជា​ជំងឺ​រលាក​ក្រពះ…

ថដដថ
ជីវិត

ថ្នាំ​គ្រាប់​មិន​សុទ្ធ​តែ​ល្អ! ៣ ​ប្រភេទ​នេះ ហ៊ាន​តែ​លេប​ច្រើន អាច​នាំ​ឲ្យ​ខូច​ថ្លើម ខ្សោយ​ក្រលៀន

មាន​ថ្នាំ​មួយ​ចំនួន ដែល​អ្នក​មិន​ចេះ​តែ​ប្រើ​តាម​ចិត្ត​ចង់​នោះ​ទេ ពោល​គួរ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​អី​ជៀសវាង​អាច​នាំ​ឲ្យ​ខូច​ថ្លើម ក្រលៀន និង​តម្រងនោម​ជា​ដើម។ Knongsrok ណែនាំ​នូវ​ថ្នាំ ៣ ប្រភេទ បើ​ជៀស​បាន​អ្នក​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​លេប ក៏​គួរ​អនុវត្ត​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ៖ ៣) ថ្នាំ​សម្រក​ទម្ងន់ គ្រប់​ថ្នាំ​សម្រក​ទម្ងន់ ត្រូវ​ប៉ាន់​មនុស្ស​ស្រី​ភាគ​ច្រើន។ អ្នក​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​នោះ​ទេ ថា​ពេល​ទទួល​ទាន​វា អ្នក​នឹង​មាន​អាការៈ​នោម​ញឹក​ជាង​ធម្មតា ក៏​ដោយសារ​តែ​ថ្នាំ​ប្រភេទ​នេះ វា​ដាក់​បន្ទុក​ទៅ​លើ​តម្រងនោម​របស់​អ្នក​ខ្លាំង​ណាស់ យូរ​ទៅ អាច​នាំ​ឲ្យ​ខូច​មុខងារ​តម្រងនោម​ទៀត​ផង។ យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​ផ្ទុក Aristolochic acid 1 គឺ​វា​ប្រៀប​ដូច​ជា​ជាតិ​ពុល​ ដែល​ស្ថិត​នៅ​កម្រិត​ខ្ពស់ អាច​បំផ្លាញ​សរីរាង្គ​តម្រងនោម…

Gfgf
ជីវិត

លើស​ជាតិ​ស្ករ​និង​ខ្លាញ់​ក្នុង​ឈាម នេះ​រូបមន្ត​ព្យាបាល ​ចំណាយ​តិច បាត់​ដូច​គេ​បេះ

ជំងឺ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម និង​ខ្លាញ់​ក្នុង​ឈាម គឺ​ជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​និយម​ជួប​ប្រទះ ជា​ពិសេស​មនុស្ស​អាយុ​ស្រករ​ជាង ៤០ ឆ្នាំ​ឡើង​ទៅ។ យ៉ាង​ណា​ក៏​មាន​បន្លែ​មួយ​ប្រភេទ ដែល​យើង​អាច​យក​វា​មក​ច្នៃ ​ទទួល​ទាន ហើយ​ប្រៀប​ដូច​ជា​ឱសថ​អាច​ចូលរួម​ចំណែក​ព្យាបាល​ជំងឺ​ទាំង​នោះ​បាន។ នោះ​គឺ​ភ្លៅ​កង្កែប ដែល​វា​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ចម្អិន​ធ្វើ​ម្ហូប​មួយ​ចំនួន​ផង​ដែរ តែ​ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ដឹង​ទេ ថា​វា​អាច​វា​មាន​សមត្ថភាព​បញ្ចៀស​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​ចំនួន ជា​ពិសេស​ជំងឺ​ឡើង​សម្ពាធ​ឈាម ជាតិ​ស្ករ​ក្នុង​ឈាម និង​ខ្លាញ់​ក្នុង​ឈាម​ជា​ដើម។ តាម​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​វៀតណាម ចែករំលែក​មក​ថា ប្រសិន​ជំងឺ​របស់​អ្នក​ស្ថិត​នៅ​ដំណាក់កាល​ដំបូង នោះ​គឺ​អាច​អនុវត្ត​បាន និង​ទទួល​ប្រសិទ្ធភាព​ខ្ពស់។ វិធី​ធ្វើ​គឺ​ងាយ​ទេ ត្រឹម​តែ​យក​ភ្លៅ​កង្កែប​ ១ ដើម បោះ​ចូល​ទៅ​ក្នុង​ទឹក​ដាំ​ពុះ ៥០០ ម.ល រួច​ស្ងោរ ៥ នាទី…

Gffg
ជីវិត

មនុស្ស​ស្រី​ច្រើន​គ្នា​ហើយ​ជួប! នេះ​មូលហេតុ​និង​វិធី​ព្យាបាល​មុន​ខ្នង ដែល​អ្នក​ត្រូវ​ដឹង

មុន​ខ្នង​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ ដែល​មនុស្ស​ជា​ច្រើន​បាន​ជួប​ប្រទះ។ វា​ប៉ះពាល់​ខ្លាំង​ណាស់ ជា​ពិសេស​សម្រាប់​នារីៗ​ដែល​និយម​ចូលចិត្ត​ការ​ពាក់​អាវ​វាល​ខ្នង ដោយ​វា​បាន​រាំងស្ទះ​ការ​បង្ហាញ​ភាព​ដ៏​ស៊ិចស៊ី​នៃ​សាច់​ខ្នង​ខាង​ក្រោយ​នោះ​បាន។ តើ​មូលហេតុ​អ្វី​ទៅ​បណ្តាល​ឲ្យ​កើត​មាន​មុន​ខ្នង? យោង​តាម​គ្រូ​ពេទ្យ​ជំនាញ​រោគ​សាល​ស្បែក បាន​ឲ្យ​ដឹង​ថា ខ្នង​ជា​កន្លែង​ដែល​ងាយ​នឹង​បើក​ញើស​ច្រើន​បំផុត។ ដូច្នេះ​ហើយ​បរិមាណ​នៃ​បាក់តេរី មេរោគ​ជា​ច្រើន​ងាយ​នឹង​មក​ប្រមូល​ផ្តុំ​នៅ​ទី​នេះ ហើយ​វា​គួប​ផ្សំ​នឹង​ភាព​កខ្វក់​ចេញ​ពី​សំលៀកបំពាក់​ផង អ៊ីចឹង​គឺ​ងាយ​នឹង​នាំ​ឲ្យ​កើត​មាន​យ៉ាង​ឆាប់​រហ័ស ពេល​ផ្អាប់​ជាមួយ​ញើស។ ការ​ផលិត​លើស​នៃ​ក្រពេញ Sebaceous នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស បូក​ផ្សំ​នឹង​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា​ស្រ្តេស ភាព​តានតឹង សម្ពាធ​ខ្លាំង​ពេក​ដោយសារ​ការងារ គ្រួសារ ផ្លូវ​ចិត្ត ក៏​វា​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មុន​លើ​ខ្នង​នេះ​ផង​ដែរ។ វិធី​ព្យាបាល​មុន​ខ្នង៖ ការ​ព្យាបាល​ដោយ​ឆាប់​ទទួល​បាន​ប្រសិទ្ធភាព​បំផុត ក្នុង​ករណី​ដែល​មុន​ខ្នង​នោះ ស្ថិត​នៅ​សភាព​ស្រាល ពុំ​មាន​ស្នាម​កន្ទួល​ក្រហម​ឡើង​ធំ​ឬ​រីករាល​ដាល​ច្រើន ពោល​ត្រឹម​តែ​ជា​ស្នាម​ខ្មៅ​តូចៗ ឬ​ក្រហម​ស្រាលៗ គឺ​វា​ងាយ​នឹង​ព្យាបាល​ជា​សះស្បើយ​ទេ។ វិធី​សាមញ្ញ​បំផុត…

Fddf
ជីវិត

ថែ​ស្បែក​ឲ្យ​នៅ​ចាំ​ ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ ពង​ក្រួច​ផ្ដល់​ប្រយោជន៍​ធំ ៤ តែ​មនុស្ស​ជា​ច្រើន​មើល​រំលង

ពងក្រួច​ប្រហែល​មនុស្ស​ជា​ច្រើន​គិត​ត្រឹម​ថា​ជា​អាហារ​ធម្មតា តែ​ការ​ពិត​ទៅ វា​អាច​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​សុខភាព​មនុស្ស​ទូទៅ មិន​ថា​តែ​បុរស​ឬ​នារី។ ខាង​ក្រោម Knongsrok ចែករំលែក​នូវ​ប្រយោជន៍​ធំ ៤ ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ទទួល​ទាន​ពង​ក្រួច៖ ៤) ចិញ្ចឹម​ឈាម ស៊ុត​ក្រួច មាន​អាស៊ីតអាមីណូ​គ្រប់​ប្រភេទ ផូស្វ័រលីពីត​ដែល​មាន​គុណភាព​ខ្ពស់ និង​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ផ្សេង​ទៀត​ដែល​រាងកាយ​ត្រូវការ។ វា​ក៏​ជួយ​ចិញ្ចឹម​ឈាម ល្អ​សម្រាប់​ស្រ្តី​ដែល​មាន​សភាព​ស្លេកស្លាំង និង​កំពុង​ពពោះ ហើយ​វា​ក៏​មាន​វីតាមីន B2 ច្រើន​ជាង ២ ដង​ធៀប​នឹង​ស៊ុត​មាន់​និង​ទា ពោល​អាច​ជំរុញ​ការ​លូតលាស់​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ល្អ។ ៣) ជួយ​ចិញ្ចឹម​ស្បែក វា​ក៏​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន វីតាមីន A, B1, D និង​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​ជា​ច្រើន…

Gffg
ជីវិត

អាហារ ៤ មនុស្ស​ទូទៅ​ចូលចិត្ត​ណាស់ តែ​ជនជាតិ​ជប៉ុន​អត់​លូក​ដាច់​ខាត ព្រោះ​នាំ​ឲ្យ​អាយុ​ខ្លី

ជនជាតិ​ជប៉ុន ជា​ប្រជាជន​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​មួយ​ក្នុង​លោក ហើយ​អាច​ថា​មក​ពី​កត្តា​ជា​ច្រើន ដោយ​ក្នុង​នោះ​ក៏​មាន​ពាក់ព័ន្ធ​នឹង​ទំនោរ​នៃ​របប​អាហារ​របស់​ពួក​គេ​ផង​ដែរ។ អាហារ​ទាំង ៤ ខាង​ក្រោម ​គ្នា​យើង​ជា​ច្រើន​ចូលចិត្ត​ទទួល​ទាន​ណាស់ តែ​ជនជាតិ​ជប៉ុន​ពួក​គេ​អត់​លូក​ដាច់​ខាត៖ ៤) អាហារ​សល់​ពី​យប់ ដោយសារ​សន្សំសំចៃ បងប្អូន​យើង​មួយ​ចំនួន ទម្លាប់​យក​អាហារ​សល់​ពី​យប់ ទៅ​រក្សា​ទុក​ក្នុង​ទូ​ទឹកកក ហើយ​លើក​មក​ទទួល​ទាន​នៅ​ពេល​បន្ទាប់។ មាន​ប្រភេទ​អាហារ​ជា​ច្រើន ដែល​គេ​ហាម​មិន​ឲ្យ​រក្សា​ទុក​លើស​ពី​មួយយប់។ តួ​យ៉ាង​គឺ​ស៊ុត អាហារ​សមុទ្រ បន្លែ​បៃតង ​ក្រោយ​រក្សា​ទុក​មួយ​យប់ នោះ​វា​នឹង​បង្ក​ទៅ​ជា​បាក់តេរី​ជា​ច្រើន ដែល​នឹង​នាំ​គ្រោះថ្នាក់​ដល់​ក្រពះ ហើយ​ក៏​មិន​បាន​ពាំនាំ​នូវ​សារធាតុ​ល្អ​មក​កាន់​រាងកាយ​នោះ​ដែរ។ ដូច្នេះ​ទម្លាប់​ជនជាតិ​ជប៉ុន ស៊ូ​ចម្អិន​អាហារ​តិច​ឲ្យ​ខ្វះ ក៏​មិន​ធ្វើ​ឲ្យ​លើស រួច​ទុក​ក្លាសេ​ទទួល​ទាន​ពេល​ក្រោយ​ដែរ។ ៣) អាហារ​លក់​នៅ​ខាង​ក្រៅ មិន​មែន​ថា​ជនជាតិ​ជប៉ុន​មិន​លូក​អាហារ​នៅ​ខាង​ក្រៅ​ផ្ទះ​ទាល់​តែ​សោះ​ទេ…

Gfgf
ជីវិត

ចាស់​មិន​ទាន់​ទេ! ឆ្អឹង​សន្លាក់​ខូច​អស់​ហើយ មក​ពី​អ្នក​មើល​រំលង​អាហារ​ទាំង ៣ នេះ

អ្វី​ដែល​អ្នក​ទទួលទាន​រាល់​ថ្ងៃ គឺ​ជា​កត្តា​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​អ្នក។ សុខភាព​ល្អ ឬ​អាក្រក់ ក៏​អាច​មក​ពី​របប​អាហារ​ទាំង​អស់​នោះ​ដែរ។ ងាក​មក​ក្នុង​អត្ថបទ​នេះ សម្រាប់​អ្នក​ចង់​បាន​ឆ្អឹង បាន​សន្លាក់​រឹងមាំ​ល្អ ដែល​ទាមទារ​ឲ្យ​បំពេញ​ជាតិ​កាល់ស្យូម​ជា​ចាំ​បាច់ អ្នក​មិន​គួរ​មើល​រំលង​របស់​ទាំង ៣ ខាង​ក្រោម​ឡើយ៖ ៣) ទឹកដោះគោ ជា​របស់​ដំបូង​ដែល​អ្នក​មិន​អាច​មើល​រំលង​បាន ដោយ​វា​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ពេញ​ទំហឹង។ មិន​ថា​តែ​ទឹកដោះគោ​ធម្មតា ទឹកដោះគោ​ជូរ ឈីស គឺ​សុទ្ធ​តែ​ល្អ​ចំពោះ​ឆ្អឹង ដោយសារ​វា​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ មាន​សារធាតុ​ចិញ្ចឹម​ដល់​សុខភាព​ឆ្អឹង និង​សន្លាក់។ ២) បន្លែ បន្លែ​មិន​សំដៅ​ដល់​បន្លែ​គ្រប់​ប្រភេទ​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​អ្នក​បន្ថែម​ការ​ទទួល​ទាន​ ខាត់ណា ស្ពៃក្ដោប និង​ផ្កា​ស្ពៃ​ជា​ដើម។ វា​ជា​ប្រភព​នៃ​វីតាមីន K…

Gfgf
ជីវិត

ជៀស​ឲ្យ​បាន! ប្រយ័ត្ន​ថ្លើម​បែក​ម៉ត់​ដូច​តៅហ៊ូ​ស្អុយ ដោយសារ​ទម្លាប់​លូក​អាហារ ៣ នេះ

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្រៅ​ស្រុក បាន​ឲ្យ​ដឹង​ថា បុរស​វ័យ ៧២ ឆ្នាំ​នៅ​ក្នុង​ប្រទេស​ចិន មាន​ឈ្មោះ Wang បាន​ទទួល​មរណភាព​ ដោយសារ​ជំងឺ​មហារីក​ថ្លើម​ដោយ​មិន​ដឹង​ខ្លួន។ ប្រភព​បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​ស្ថានភាព​រាងកាយ​លោក​ចុះ​ខ្សោយ​ម្តង​បន្តិច តែ​ចេះ​តែ​បណ្តែតបណ្តោយ​ដោយ​ធ្ងន់ធ្ងរ បាន​ព្រម​មក​ពិនិត្យ។ គួបផ្សំ​នឹង​អាយុ​កាន់​តែ​ជរា​ផង ស្ថានភាព​ជំងឺ​មហារីក​ថ្លើម ដែល​ទើប​តែ​រក​ឃើញ ក៏​ព្យាបាល​មិន​ទាន់​ពេល​នោះ​ដែរ។ ក្រោយ​ការ​សួរនាំ​ពី​សមាជិក​គ្រួសារ ពាក់ព័ន្ធ​នឹង​របប​អាហារ​ដែល​លោក​ទទួល​ទាន គឺ​មាន​ភេសជ្ជៈ​និង​អាហារ​ទាំង ៣ ខាង​ក្រោម ដែល​លោក Wang លូក​ជា​ប្រចាំ៖ ៣) ភេសជ្ជៈ​មាន​ជាតិ​អាកុល ជា​ការ​ពិត​ភេសជ្ជៈ​មាន​ជាតិ​អាកុល គឺ​មាន​អេតាណុល​ច្រើន ដែល​សារធាតុ​នេះ​នឹង​ត្រូវ​បំបែក​ដោយ​ថ្លើម កើត​ជា acetaldehyde…

Fddf
ជីវិត

បើ​មាន ៣ ក្នុង​ចំណោម​ទម្លាប់ ៥ ដែល​ធ្វើ​រៀងរាល់​ព្រឹក អបអរ​អ្នក​ជា​មនុស្ស​អាយុ​វែង​ហើយ

ទម្លាប់​ទាំង ៥ ខាង​ក្រោម គឺ​អាច​ចូលរួម​ជួយ​ពង្រឹង​ភាព​សុាំ​របស់​រាងកាយ ជួយ​ឲ្យ​អ្នក​មិន​សូវ​មាន​ជំងឺ​ឈឺថ្កាត់ សុខភាព​ល្អ បើ​ទោះ​បី​ឈាន​ចូល​វ័យ​ចំណាស់​ប៉ុណ្ណា​ក៏​ដោយ។ ប្រសិន​អ្នក​មាន​ ៣ ក្នុង​ចំណោម ៥ រាប់​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ជំពូក​មនុស្ស​អាយុ​វែង៖ ៥) ភ្ញាក់​ពី​ព្រលឹម ប្រសិន​អ្នក​មាន​ទម្លាប់​ក្រោក​ពី​ព្រលឹម ដោយ​ក្រោម​ម៉ោង ៨ ព្រឹក តាម​ការ​ស្រាវជ្រាវ គឺ​រមែង​នាំ​ឲ្យ​មនុស្ស​នោះ មាន​អារម្មណ៍​ធូរស្រាល ស្រស់ស្រាយ និង​មិន​មាន​សម្ពាធ​ច្រើន ដូច​មនុស្ស​ដែល​គេង​យូរ មិន​ងាយ​ភ្ញាក់​នោះ​ទេ។ ៤) ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់គ្រាន់ នៅ​ព្រឹក​ព្រលឹម បើ​អ្នក​ទម្លាប់​បើក​បង្អួច បើក​ទ្វារ ស្រូប​យក​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ នោះ​វា​មិន​ត្រឹម​តែ​ផ្តល់​ឲ្យ​រាងកាយ​អាច​ស្រូប​យក​ខ្យល់​…

Hggh
ជីវិត

​គ្រាប់​ទាំង ៥ លូក​យក​មក​ទទួល​ទាន​កាន់​តែ​ច្រើន អ្នក​នឹងកាន់​តែ​រស់​បាន​យូរ

អាហារ​ទាំង ៥ ខាង​ក្រោម សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី កាល់ស្យូម និង​សារធាតុ​រ៉ែ​មួយ​ចំនួន ដែល​ល្អ​ណាស់​សម្រាប់​សុខភាព​មនុស្ស។ ទទួល​ទាន​កាន់​តែ​ច្រើន រស់​កាន់​តែ​បាន​យូរ៖ ៥) គ្រាប់​ល្ង គ្រាប់​ល្ង​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី ជួយ​ពង្រឹង​ភាព​សុាំ​របស់​រាងកាយ ហើយ​វា​ក៏​ជា​ប្រភព​នៃ​សារធាតុ​ Phytosterols ដែល​ជា​សមាសធាតុ​ជួយ​បញ្ចុះ​កូឡេស្តេរ៉ុល​អាក្រក់​ផង​ដែរ។ វា​ក៏​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព និង​លើក​កម្ពស់​សុខភាព​ទូទៅ។ ៤) គ្រាប់​ល្ពៅ គ្រាប់​ល្ពៅ ​ងាយ​ស្រួល​រក​ទិញ ហើយ​វា​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ណាស់។ វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​លើក​កម្ពស់​ប្រព័ន្ធ​ភាព​សុាំ បញ្ចៀស​ជំងឺ​អាក្រក់​ជា​ច្រើន មិន​ឲ្យ​មក​បៀតបៀន​រាងកាយ។ ៣) សណ្តែក​ខៀវ បន្ថែម​ពី​ការ​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​ជាតិ​ស័ង្កសី​គ្រប់គ្រាន់ ជាង​នេះ​វា​ក៏​ជួយ​ព្យាបាល​ការ​រលាក គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម…