ជីវិតជំងឺលើសជាតិស្ករក្នុងឈាម និងខ្លាញ់ក្នុងឈាម គឺជាបញ្ហាដែលមនុស្សជាច្រើននិយមជួបប្រទះ ជាពិសេសមនុស្សអាយុស្រករជាង ៤០ ឆ្នាំឡើងទៅ។ យ៉ាងណាក៏មានបន្លែមួយប្រភេទ ដែលយើងអាចយកវាមកច្នៃ ទទួលទាន ហើយប្រៀបដូចជាឱសថអាចចូលរួមចំណែកព្យាបាលជំងឺទាំងនោះបាន។ នោះគឺភ្លៅកង្កែប ដែលវាក៏ត្រូវបានគេយកទៅចម្អិនធ្វើម្ហូបមួយចំនួនផងដែរ តែប្រហែលជាមិនសូវមានអ្នកដឹងទេ ថាវាអាចវាមានសមត្ថភាពបញ្ចៀសជំងឺដ៏គួរឲ្យខ្លាចមួយចំនួន ជាពិសេសជំងឺឡើងសម្ពាធឈាម ជាតិស្ករក្នុងឈាម និងខ្លាញ់ក្នុងឈាមជាដើម។ តាមការណែនាំពីវេជ្ជបណ្ឌិតនៅឯប្រទេសវៀតណាម ចែករំលែកមកថា ប្រសិនជំងឺរបស់អ្នកស្ថិតនៅដំណាក់កាលដំបូង នោះគឺអាចអនុវត្តបាន និងទទួលប្រសិទ្ធភាពខ្ពស់។ វិធីធ្វើគឺងាយទេ ត្រឹមតែយកភ្លៅកង្កែប ១ ដើម បោះចូលទៅក្នុងទឹកដាំពុះ ៥០០ ម.ល រួចស្ងោរ ៥ នាទី…
ជីវិតមុនខ្នងជាបញ្ហាប្រឈមដ៏ចម្បងមួយ ដែលមនុស្សជាច្រើនបានជួបប្រទះ។ វាប៉ះពាល់ខ្លាំងណាស់ ជាពិសេសសម្រាប់នារីៗដែលនិយមចូលចិត្តការពាក់អាវវាលខ្នង ដោយវាបានរាំងស្ទះការបង្ហាញភាពដ៏ស៊ិចស៊ីនៃសាច់ខ្នងខាងក្រោយនោះបាន។ តើមូលហេតុអ្វីទៅបណ្តាលឲ្យកើតមានមុនខ្នង? យោងតាមគ្រូពេទ្យជំនាញរោគសាលស្បែក បានឲ្យដឹងថា ខ្នងជាកន្លែងដែលងាយនឹងបើកញើសច្រើនបំផុត។ ដូច្នេះហើយបរិមាណនៃបាក់តេរី មេរោគជាច្រើនងាយនឹងមកប្រមូលផ្តុំនៅទីនេះ ហើយវាគួបផ្សំនឹងភាពកខ្វក់ចេញពីសំលៀកបំពាក់ផង អ៊ីចឹងគឺងាយនឹងនាំឲ្យកើតមានយ៉ាងឆាប់រហ័ស ពេលផ្អាប់ជាមួយញើស។ ការផលិតលើសនៃក្រពេញ Sebaceous នាំឲ្យស្ទះរន្ធញើស បូកផ្សំនឹងកត្តាមួយចំនួនផ្សេងទៀតដូចជាស្រ្តេស ភាពតានតឹង សម្ពាធខ្លាំងពេកដោយសារការងារ គ្រួសារ ផ្លូវចិត្ត ក៏វាជាមូលហេតុនាំឲ្យកើតមុនលើខ្នងនេះផងដែរ។ វិធីព្យាបាលមុនខ្នង៖ ការព្យាបាលដោយឆាប់ទទួលបានប្រសិទ្ធភាពបំផុត ក្នុងករណីដែលមុនខ្នងនោះ ស្ថិតនៅសភាពស្រាល ពុំមានស្នាមកន្ទួលក្រហមឡើងធំឬរីករាលដាលច្រើន ពោលត្រឹមតែជាស្នាមខ្មៅតូចៗ ឬក្រហមស្រាលៗ គឺវាងាយនឹងព្យាបាលជាសះស្បើយទេ។ វិធីសាមញ្ញបំផុត…
ជីវិតពងក្រួចប្រហែលមនុស្សជាច្រើនគិតត្រឹមថាជាអាហារធម្មតា តែការពិតទៅ វាអាចផ្តល់ប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពមនុស្សទូទៅ មិនថាតែបុរសឬនារី។ ខាងក្រោម Knongsrok ចែករំលែកនូវប្រយោជន៍ធំ ៤ ដែលអ្នកអាចទទួលបានពីការទទួលទានពងក្រួច៖ ៤) ចិញ្ចឹមឈាម ស៊ុតក្រួច មានអាស៊ីតអាមីណូគ្រប់ប្រភេទ ផូស្វ័រលីពីតដែលមានគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលរាងកាយត្រូវការ។ វាក៏ជួយចិញ្ចឹមឈាម ល្អសម្រាប់ស្រ្តីដែលមានសភាពស្លេកស្លាំង និងកំពុងពពោះ ហើយវាក៏មានវីតាមីន B2 ច្រើនជាង ២ ដងធៀបនឹងស៊ុតមាន់និងទា ពោលអាចជំរុញការលូតលាស់ដល់កូនក្នុងផ្ទៃបានល្អ។ ៣) ជួយចិញ្ចឹមស្បែក វាក៏មានផ្ទុកនូវប្រូតេអ៊ីន វីតាមីន A, B1, D និងសារធាតុចិញ្ចឹមដ៏មានតម្លៃជាច្រើន…
ជីវិតជនជាតិជប៉ុន ជាប្រជាជនដែលមានអាយុវែងជាងគេបំផុតមួយក្នុងលោក ហើយអាចថាមកពីកត្តាជាច្រើន ដោយក្នុងនោះក៏មានពាក់ព័ន្ធនឹងទំនោរនៃរបបអាហាររបស់ពួកគេផងដែរ។ អាហារទាំង ៤ ខាងក្រោម គ្នាយើងជាច្រើនចូលចិត្តទទួលទានណាស់ តែជនជាតិជប៉ុនពួកគេអត់លូកដាច់ខាត៖ ៤) អាហារសល់ពីយប់ ដោយសារសន្សំសំចៃ បងប្អូនយើងមួយចំនួន ទម្លាប់យកអាហារសល់ពីយប់ ទៅរក្សាទុកក្នុងទូទឹកកក ហើយលើកមកទទួលទាននៅពេលបន្ទាប់។ មានប្រភេទអាហារជាច្រើន ដែលគេហាមមិនឲ្យរក្សាទុកលើសពីមួយយប់។ តួយ៉ាងគឺស៊ុត អាហារសមុទ្រ បន្លែបៃតង ក្រោយរក្សាទុកមួយយប់ នោះវានឹងបង្កទៅជាបាក់តេរីជាច្រើន ដែលនឹងនាំគ្រោះថ្នាក់ដល់ក្រពះ ហើយក៏មិនបានពាំនាំនូវសារធាតុល្អមកកាន់រាងកាយនោះដែរ។ ដូច្នេះទម្លាប់ជនជាតិជប៉ុន ស៊ូចម្អិនអាហារតិចឲ្យខ្វះ ក៏មិនធ្វើឲ្យលើស រួចទុកក្លាសេទទួលទានពេលក្រោយដែរ។ ៣) អាហារលក់នៅខាងក្រៅ មិនមែនថាជនជាតិជប៉ុនមិនលូកអាហារនៅខាងក្រៅផ្ទះទាល់តែសោះទេ…
ជីវិតអ្វីដែលអ្នកទទួលទានរាល់ថ្ងៃ គឺជាកត្តាជះឥទ្ធិពលដល់សុខភាពរបស់អ្នក។ សុខភាពល្អ ឬអាក្រក់ ក៏អាចមកពីរបបអាហារទាំងអស់នោះដែរ។ ងាកមកក្នុងអត្ថបទនេះ សម្រាប់អ្នកចង់បានឆ្អឹង បានសន្លាក់រឹងមាំល្អ ដែលទាមទារឲ្យបំពេញជាតិកាល់ស្យូមជាចាំបាច់ អ្នកមិនគួរមើលរំលងរបស់ទាំង ៣ ខាងក្រោមឡើយ៖ ៣) ទឹកដោះគោ ជារបស់ដំបូងដែលអ្នកមិនអាចមើលរំលងបាន ដោយវាជាប្រភពនៃជាតិកាល់ស្យូមពេញទំហឹង។ មិនថាតែទឹកដោះគោធម្មតា ទឹកដោះគោជូរ ឈីស គឺសុទ្ធតែល្អចំពោះឆ្អឹង ដោយសារវាមានជាតិកាល់ស្យូមខ្ពស់ មានសារធាតុចិញ្ចឹមដល់សុខភាពឆ្អឹង និងសន្លាក់។ ២) បន្លែ បន្លែមិនសំដៅដល់បន្លែគ្រប់ប្រភេទនោះទេ តែយើងណែនាំឲ្យអ្នកបន្ថែមការទទួលទាន ខាត់ណា ស្ពៃក្ដោប និងផ្កាស្ពៃជាដើម។ វាជាប្រភពនៃវីតាមីន K…
ជីវិតបើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុក បានឲ្យដឹងថា បុរសវ័យ ៧២ ឆ្នាំនៅក្នុងប្រទេសចិន មានឈ្មោះ Wang បានទទួលមរណភាព ដោយសារជំងឺមហារីកថ្លើមដោយមិនដឹងខ្លួន។ ប្រភពបានឲ្យដឹងថា ដើមឡើយស្ថានភាពរាងកាយលោកចុះខ្សោយម្តងបន្តិច តែចេះតែបណ្តែតបណ្តោយដោយធ្ងន់ធ្ងរ បានព្រមមកពិនិត្យ។ គួបផ្សំនឹងអាយុកាន់តែជរាផង ស្ថានភាពជំងឺមហារីកថ្លើម ដែលទើបតែរកឃើញ ក៏ព្យាបាលមិនទាន់ពេលនោះដែរ។ ក្រោយការសួរនាំពីសមាជិកគ្រួសារ ពាក់ព័ន្ធនឹងរបបអាហារដែលលោកទទួលទាន គឺមានភេសជ្ជៈនិងអាហារទាំង ៣ ខាងក្រោម ដែលលោក Wang លូកជាប្រចាំ៖ ៣) ភេសជ្ជៈមានជាតិអាកុល ជាការពិតភេសជ្ជៈមានជាតិអាកុល គឺមានអេតាណុលច្រើន ដែលសារធាតុនេះនឹងត្រូវបំបែកដោយថ្លើម កើតជា acetaldehyde…
ជីវិតទម្លាប់ទាំង ៥ ខាងក្រោម គឺអាចចូលរួមជួយពង្រឹងភាពសុាំរបស់រាងកាយ ជួយឲ្យអ្នកមិនសូវមានជំងឺឈឺថ្កាត់ សុខភាពល្អ បើទោះបីឈានចូលវ័យចំណាស់ប៉ុណ្ណាក៏ដោយ។ ប្រសិនអ្នកមាន ៣ ក្នុងចំណោម ៥ រាប់ថាអ្នកកំពុងស្ថិតក្នុងជំពូកមនុស្សអាយុវែង៖ ៥) ភ្ញាក់ពីព្រលឹម ប្រសិនអ្នកមានទម្លាប់ក្រោកពីព្រលឹម ដោយក្រោមម៉ោង ៨ ព្រឹក តាមការស្រាវជ្រាវ គឺរមែងនាំឲ្យមនុស្សនោះ មានអារម្មណ៍ធូរស្រាល ស្រស់ស្រាយ និងមិនមានសម្ពាធច្រើន ដូចមនុស្សដែលគេងយូរ មិនងាយភ្ញាក់នោះទេ។ ៤) ស្រូបយកពន្លឺព្រះអាទិត្យគ្រប់គ្រាន់ នៅព្រឹកព្រលឹម បើអ្នកទម្លាប់បើកបង្អួច បើកទ្វារ ស្រូបយកពន្លឺថ្ងៃគ្រប់គ្រាន់ នោះវាមិនត្រឹមតែផ្តល់ឲ្យរាងកាយអាចស្រូបយកខ្យល់…
ជីវិតអាហារទាំង ៥ ខាងក្រោម សម្បូរទៅដោយជាតិស័ង្កសី កាល់ស្យូម និងសារធាតុរ៉ែមួយចំនួន ដែលល្អណាស់សម្រាប់សុខភាពមនុស្ស។ ទទួលទានកាន់តែច្រើន រស់កាន់តែបានយូរ៖ ៥) គ្រាប់ល្ង គ្រាប់ល្ងសម្បូរទៅដោយជាតិស័ង្កសី ជួយពង្រឹងភាពសុាំរបស់រាងកាយ ហើយវាក៏ជាប្រភពនៃសារធាតុ Phytosterols ដែលជាសមាសធាតុជួយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ផងដែរ។ វាក៏ជួយឲ្យអ័រម៉ូនមានតុល្យភាព និងលើកកម្ពស់សុខភាពទូទៅ។ ៤) គ្រាប់ល្ពៅ គ្រាប់ល្ពៅ ងាយស្រួលរកទិញ ហើយវាមានសារធាតុចិញ្ចឹមខ្ពស់ណាស់។ វាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយលើកកម្ពស់ប្រព័ន្ធភាពសុាំ បញ្ចៀសជំងឺអាក្រក់ជាច្រើន មិនឲ្យមកបៀតបៀនរាងកាយ។ ៣) សណ្តែកខៀវ បន្ថែមពីការជួយឲ្យរាងកាយទទួលបានជាតិស័ង្កសីគ្រប់គ្រាន់ ជាងនេះវាក៏ជួយព្យាបាលការរលាក គ្រប់គ្រងជាតិស្ករក្នុងឈាម…
ជីវិតនៅពេលដែលរាងកាយជួបប្រទះសញ្ញាមិនប្រក្រតី ដូចខាងក្រោម អ្នកគួរតែប្រុងប្រយ័ត្ន ហើយឆ្លៀតពេលទៅជួបក្រុមគ្រូពេទ្យ ដើម្បីជៀសវាងការវិវត្តទៅរកសភាពជំងឺធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិត៖ ៤) រមាស់ដៃនិងជើង អ្នកមិនអាចមើលរំលង ហើយគិតថាជាជំងឺសើស្បែកធម្មតានោះទេ ដោយវាក៏អាចជាសញ្ញា នៃជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ តាមវេជ្ជបណ្ឌិតនៅឯប្រទេសចិន លើកឡើងថា ពេលរាងកាយបាត់បង់ជាតិទឹក ឡើងជាតិស្ករក្នុងឈាមខ្ពស់ នោះក៏នាំឲ្យរាងកាយបញ្ចេញញើសលើស្បែក រំខានទៅជាស្បែកស្ងួតរមាស់។ នៅពេលអ្នកបណ្តែតបណ្តោយយូរទៅ នោះអាចនាំឲ្យកើតជាផលវិបាកនៃជំងឺសរសៃឈាមបេះដូង សរសៃប្រសាទ កាត់បន្ថយអាយុឲ្យខ្លី ដោយមិនដឹងខ្លួន។ ៣) រមាស់តំបន់ឯកជន នេះជាសញ្ញានៃជំងឺរោគស្រ្តីអាចបណ្តាលមកពីការរលាក តែវាក៏ជាសញ្ញាព្រមាននៃវត្តមានដុំសាច់ ឬការផ្លាស់ប្តូរអ័រម៉ូន ទាក់ទងនឹងកោសិកាមហារីកផងដែរ។ ២) រមាស់ដើមទ្រូង ការរមាស់ត្រង់ផ្នែកដើមទ្រូង…
ជីវិតបន្លែគ្រប់មុខជាទូទៅ វាមិនជាមានឱជារសអ្វីឆ្ងាញ់ទេ តែវាផ្ទុកទៅដោយវីតាមីន A, B, C, K, កាល់ស្យូម, carotene ហើយបន្លែខ្លះត្រូវបានគេប្រើប្រាស់ជាថ្នាំព្យាបាលដើម្បីបណ្តេញជាតិពុល បំបាត់ការក្អក ការពារផ្តាសាយ និងព្យាបាលការហូរឈាមក្រពះទៀតក៏មាន។ តាមការណែនាំពីអ្នកជំនាញរដូវបន្លែ ពេញជីវជាតិល្អ គឺចន្លោះពីខែកញ្ញា ដល់ខែមេសា ដែលពេលនេះវារីកនៅពណ៌បៃតងស្រស់ល្អ។ យ៉ាងណាមនុស្ស ៤ ប្រភេទខាងក្រោម ត្រូវបានគេណែនាំមិនឲ្យទទួលទានបន្លែច្រើនពេកឡើយ៖ ៤) អ្នកមានជំងឺហើមពោះ អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជាហើមពោះ ចុកពោះ ឈឺក្រពះ មិនគួរទទួលទានបន្លែច្រើនពេក ព្រោះវាអាចបន្ថែមឲ្យអាការៈហើមពោះ កាន់តែធ្ងន់ធ្ងរលើសដើម។ ជាពិសេសកុំទទួលបានបន្លែឆៅឲ្យសោះ។…
ជីវិតតៅហ៊ូគឺជាអាហារដែលបណ្តុំទៅដោយប្រូតេអ៊ីន និងមានអាស៊ីដអាមីណូសំខាន់ទាំង ៩ ហើយក៏មានជាតិកាល់ស្យូម សារធាតុរ៉ែម៉ង់ហ្គាណេសនិងផូស្វ័រ រួចបន្ថែមពីនេះវាក៏មានផ្ទុកវីតាមីន B1 ដ៏ល្អសម្រាប់រាងកាយថែមទៀត។ យ៉ាងណាសម្រាប់មនុស្ស ៤ ប្រភេទខាងក្រោមនេះ អ្នកមិនគួរទទួលទានតៅហ៊ូនោះទេ ហើយបើចង់ក៏ត្រូវកំណត់នូវបរិមាណដ៏ទាបមួយ ព្រោះវាអាចបណ្តាលឲ្យសភាពរាងកាយកាន់តែជួបផលប៉ះពាល់ធ្ងន់ធ្ងរលើសដើម៖ ៤) មនុស្សមានជំងឺប្រព័ន្ធរំលាយអាហារ អ្នកដែលមានប្រព័ន្ធរំលាយអាហារខ្សោយ ដំណើរការមិនល្អ នោះវាអាចធ្វើឲ្យក្រពះពិបាកក្នុងការបំបែកប្រូតេអ៊ីន ដូច្នេះអ្នកគួរកំណត់ការទទួលទានឲ្យបានតិចបំផុត ព្រោះវាអាចបណ្តាលឲ្យហើមពោះ និងរាគជាដើម។ ៣) មនុស្សមានជំងឺសរសៃឈាមបេះដូង តៅហ៊ូមានជាតិមេទីយ៉ូនីនខ្ពស់ ដែលសារធាតុនេះស្ថិតនៅក្រោមឥទ្ធិពលរបស់អង់ស៊ីម អាចបម្លែងទៅជាស៊ីស្ទីន ជាសារធារុដែលមានសមត្ថភាពបំផ្លាញកោសិកា endothelial នៅក្នុងជញ្ជាំងសរសៃឈាម នាំឲ្យវិវត្តទៅរកការដាច់សរសៃឈាមខួរក្បាល។ ដូច្នេះអ្នកមានជំងឺសរសៃឈាម…
ជីវិតការរក្សាទុកអាហារក្នុងទូទឹកកក គឺជាទម្លាប់របស់គ្រួសារជាច្រើន ជាពិសេសនៅថ្ងៃសែនព្រេងនានា ដែលយើងមានអាហារទទួលទានច្រើនមិនអស់ ដូច្នេះហើយជៀសវាងខូច ឬចាក់ចោល ពួកគាត់ក៏ទម្លាប់ញាត់ទុកក្នុងទូទឹកកកជាច្រើនថ្ងៃ។ វាតាមប្រភេទអាហារដែរ ប៉ះអាហារខ្លះទៅ ទោះរក្សាទុកក្នុងទូទឹកកក ក៏មិនបានយូរដែរ នោះវានឹងខូច។ តែយ៉ាងណាងាកមកអាហារ ២ ខាងក្រោម ហាមផ្តាច់មិនត្រូវរក្សាទុកក្នុងទូទឹកកកលើសពីមួយយប់ទេ៖ ២) អាហារសមុទ្រ ដូចជាបង្គា ក្តាម ត្រី ដែលមានសារធាតុរ៉ែ មានអូមេហ្គា-៣ គេមិនណែនាំឲ្យទទួលទានច្រើនពេកទេ ព្រោះដោយសារកម្រិតអ៊ីយ៉ូតក្នុងអាហារនោះមានខ្ពស់ ងាយនឹងប្រឈមហានិភ័យជំងឺផ្សេងៗ។ អាហារសមុទ្រ មិនអាចទុកមួយយប់ក្នុងទូទឹកកក ហើយស្អែកព្រឹកលើកមកទទួលទានឡើយ ដោយវាក្រៅពីបាត់បង់គុណភាព បាត់បង់សារធាតុចិញ្ចឹម តែវាថែមទាំងអាចនាំឲ្យអ្នកខូចតម្រងនោម…
ជីវិតសម្រាប់មនុស្សស្រី ផ្នែកទាំង ៥ ខាងក្រោមនេះ បើអ្នកមាន អ្នកអាចគិតថា វាមើលទៅមិនសូវជាស្អាតនោះទេ តែយ៉ាងណាបើស្ថិតក្នុងជីវិតគូ ស្រ្តីដែលមានផ្នែកទាំងអស់ គឺដូចលើករាសីស្វាមីឲ្យខ្ពស់ត្រដែតទៅវិញទេ ដូច្នេះកុំបារម្ភ ឬខ្វល់ពេកអី៖ ៥) ម្រាមដៃខ្លី គ្រើម គ្រប់គ្នាសុទ្ធតែចង់មានដៃរលោង ទន់ល្មើយ តែយ៉ាងណាបើអ្នកមានដៃរាងគ្រើម ម្រាមខ្លីៗមិនវែង នោះក៏កុំបារម្ភ ព្រោះស្រ្តីអ៊ីចឹង រមែងតែងមានសំណាងល្អ ខាងផ្នែកលុយកាក់និងកេរឈ្មោះ។ បុគ្គលនេះ ដូចនាំសំណាង នាំទ្រព្យមកកាន់គ្រួសារជារឿយៗ។ ៤) គូទនិងភ្លៅធំ ក្នុងនាមជាមនុស្សស្រី តែងតែប្រាថ្នាចង់បានគូទ និងភ្លៅស្តើង ព្រោះវាជាស្តង់ដារបង្ហាញពីភាពទាក់ទាញនៃនារី។…
ជីវិតគ្រាន់តែការដាក់ក្រដាសបង្គន់ ២ ដុំទៅក្នុងទូទឹកកក ក៏អាចបង្កើតរឿងភ្ញាក់ផ្អើល និងប្រយោជន៍ធំមួយដល់អ្នកបានដែរ។ ខាងក្រោមយើងពន្យល់ពីវិធីអនុវត្ត និងប្រយោជន៍ដែលបានត្រលប់មកវិញ៖ ជាទូទៅទម្លាប់នៃការរក្សាទុកអាហារផ្សេងៗគ្នាច្រើនកកកុញខាងក្នុងទូទឹកកក គឺពិតណាស់អាចធ្វើឲ្យមានក្លិនមិនល្អកើតឡើង ជួនកាលទៅក្លិនផ្អួរ ផ្អាប់ ធំក្លិនពិបាកទទួលយកណាស់ ពេលបើកទូម្តងៗ ហើយបើចង់សម្អាត គឺមនុស្សជាច្រើនទល់តែដករបស់ចេញទាំងអស់ ហើយជូតសម្អាត ដែលចំណាយពេលយូរ។ យ៉ាងណារបៀបងាយៗគឺអ្នកអាចដាក់ក្រដាសបង្គន់ ២ ដុំទៅក្នុងទូ ដោយធ្វើបែបនេះ នៅពេលយប់មុនចូលគេង ហើយនៅព្រឹកបន្ទាប់ អ្នកនឹងទទួលបានលទ្ធផលត្រលប់មកវិញ គឺក្លិនមិនល្អ នឹងត្រូវបានរលាយបាត់ទាំងស្រុង។ ព្រោះអីក្លិនទាំងនោះ បានប្រមូលស្រូបមកជាប់នឹងរមៀលក្រដាសអស់ទៅហើយ។ អ្នកឆ្ងល់ថា ហេតុអ្វីបានជាក្រដាសបង្គន់ អាចជប់យកក្លិនមិនល្អ បានដូចគេជប់បែបនេះ?…
ជីវិតពេលទទួលទានក្រូចថ្លុង អ្នកប្រាកដជាបកយកសាច់ ហើយចោលសំបក។ តាមពិតទៅ សំបកវាមានប្រយោជន៍ណាស់ ដោយតាមក្បួនឱសថបុរាណ អ្នកអាចច្នៃមកត្រាំក្នុងទឹកឃ្មុំ ហើយរក្សាទុក សឹមដួសទឹកឃ្មុំនោះមកទទួលទាន គឺអាចបន្ថែមប្រយោជន៍ ជួយបានជាច្រើនផ្នែកដូចបង្ហាញខាងក្រោម៖ ៥) ជួយឲ្យស្បែកក្មេងជាងវ័យ ទឹកឃ្មុំ លាយនឹងក្រូចថ្លុង នឹងនាំឲ្យមានក្លិនក្រអូបប្រហើរ ហើយបើទទួលទានវាជាប្រចាំ នោះនឹងជួយឲ្យស្បែកស ក្មេងជាងវ័យ។ ហេតុផលចម្បង ក៏ ដោយសារទឹកឃ្មុំមានផ្ទុក L-cysteine មានតួនាទីបន្សាបជាតិពុល ជួនខ្លះវាអាចព្យាបាលបញ្ហាមុនល្មមៗបានទៀតផង។ ៤) សម្រកទម្ងន់ បើចង់ស្រកទម្ងន់ អ្នកអាចកាត់សំបកក្រូចថ្លុងជាបន្ទះស្តើង ប្រហែល ២ ទៅ…
ជីវិតស្រ្តីគ្រប់រូប តែងតែចង់បានដើមទ្រូងមូលក្លំ ហើយមិនធាត់ តែជឿថា មនុស្សស្រីតិចណាស់ដែលដឹងពីរឿងរ៉ាវទាំងអស់នោះ។ ខាងក្រោម Knongsrok បង្ហាញពីទម្លាប់អាក្រក់ ៣ ដែលអាចនាំឲ្យដើមទ្រូងយារធ្លាក់ និងអាហារ ៤ ជួយឲ្យដើមទ្រូងមូលក្លំ៖ ៣) អង្គុយយូរពេកនៅមួយកន្លែង ស្មា និងក គឺជាកន្លែងដែលសរសៃឈាមត្រូវបានប្រមូលផ្តុំ ប្រសិនអ្នកអង្គុយយូរពេកមួយកន្លែង វានឹងធ្វើឲ្យចរាចរឈាមកាន់តែអាក្រក់ ដែលរាំងស្ទះដល់ការបញ្ជូនទៅកាន់ផ្នែកដើមទ្រូង នេះវានឹងពន្លឿនដំណើរការចាស់នៃស្បែកសុដន់ និងនាំឲ្យសាច់ស្រកធ្លាក់លឿនជាងមុន។ ២) ទម្លាប់អង្គុយមិនត្រង់ខ្នង ការដែលអង្គុយមិនត្រង់ខ្នង ក៏ជាមូលហេតុនាំឲ្យសុដន់យារផងដែរ ដោយទីតាំងនេះមិនល្អសម្រាប់ចរន្តឈាម ធ្វើឲ្យសាច់ដុំដែលទ្រទ្រង់ដើមទ្រូងចុះខ្សោយ។ នេះជាទំនោរនាំឲ្យសុដន់ធ្លាក់ចុះមកក្រោម និងធ្វើឲ្យទម្រង់មើលទៅមិនទាក់ទាញ។ ១)…
ជីវិតតាមរយៈការផ្លាស់ប្តូររបបអាហារ ដោយប្តូរមកទទួលទានអាហារទាំង ៤ ខាងក្រោមនេះ គឺវាអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ហើយជួយរក្សាកម្រិតកូលេស្តេរ៉ុលក្នុងឈាមបានល្អ៖ ៤) សណ្តែកសៀង វាជាអាហារដែលមានប្រយោជន៍ដល់បេះដូង ដោយកាត់បន្ថយខ្លាញ់ឆ្អែតក្នុងរាងកាយ ដែលវាពាក់ព័ន្ធនឹងការបញ្ចុះកូលេស្តេរ៉ុលអាក្រក់។ ខ្លាញ់ឆ្អែតដែលមានលើសក្នុងរាងកាយ រមែងកើតចេញពីការទទួលទានលើសលប់នៅទឹកដោះគោ បឺ Cream សាច់ជ្រូក សាច់គោជាដើម។ ៣) ផ្លែបឺរ ជាប្រភពដ៏ល្អនៃខ្លាញ់ monounsaturated វាជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL ល្អបំផុតចំពោះអ្នកលើសទម្ងន់ ឬធាត់ បន្ថែមពីនេះវាក៏ជួយបង្កើនកម្រិតកូលេស្តេរ៉ុលល្អ HDL មកវិញផងដែរ។ លើសពីនេះផ្លែបឺរសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ វីតាមីន B…
ជីវិតនិងសុខភាព១. កុំចោលការហាត់ប្រាណ លំហាត់ប្រាណ ពង្រឹងរាងកាយ បញ្ចេញជាតិពុល គួរតែឆ្លៀតកុំចោល។ ដូច បញ្ជាក់ ច្រើន មក ហើយ ថា លំហាត់ប្រាណ សម្រាប់ ចាស់ៗ គួរ តែ កាយវិការ ទាំង ឡាយ ណា ដែល មានការប៉ះទង្គិច កម្រិតទាប ដូចជា ការដើរ ការហែលទឹក រត់ ត្រឹកៗ គឺល្អ សម្រាប់ បេះដូង។…