ជីវិតនៅពេលដែលអ្នកឃើញផ្នែកទាំង ៥ លើរាងកាយឡើងពណ៌ស ឬស្លេក អ្នកត្រូវតែប្រុងប្រយ័ត្ន ព្រោះអីវាជារោគសញ្ញាព្រមាននៃជំងឺមួយចំនួន ដែលអាចនាំឲ្យអ្នកអាយុខ្លី។ ផ្ទុយមកវិញ បើអ្នកគ្មាន ១ ក្នុងចំណោមចំណុចទាំង ៥ យើងសូមអបអរ អ្នកកំពុងជាមនុស្សដែលមានសុខភាពល្អ៖ ៥) បបូរមាត់ពណ៌ស ជាធម្មតាមនុស្សមានសុខភាពល្អ គឺបបូរមាត់ឡើងរលោង និងពណ៌រាងផ្កាឈូក តែបើបបូរមាត់ឡើងពណ៌ស នោះអាចមកពីជំងឺខ្វះគ្រាប់ឈាម ថ្លើម ក្រលៀនមិនល្អជាដើម។ ៤) សក់ឡើងពណ៌ស សក់ស្កូវ ទាំងក្មេងវ័យ គឺអាចមកពីបញ្ហាប្រព័ន្ធប្រសាទ និងផ្នែកខាងក្រោយនៃក្បាល មានបញ្ហាមួយចំនួន។ សញ្ញានេះ ក៏អាចផ្សារភ្ជាប់ទៅនឹងផ្នែកលំពែងរបស់អ្នក…
ជីវិតជឿថានៅថ្ងៃបុណ្យចូលឆ្នាំចិន បងប្អូនយើងប្រាកដជាជុំគ្នាទទួលទានអាហារឈ្ងុយឆ្ងាញ់ជាច្រើន ហើយភាគច្រើននៃអាហារទាំងនោះ ក៏សម្បូរទៅដោយជាតិខ្លាញ់ ដែលបង្កឲ្យធាត់ និងប្រឈមជំងឺមួយចំនួនផងដែរ ប្រសិនទទួលទានហួសប្រមាណ។ ដូច្នេះហើយ Knongsrok សូមណែនាំនូវភេសជ្ជៈធម្មជាតិ ៣ ប្រភេទ ដោយយកខ្ញីជាគោល ដែលអ្នកអាចទទួលទានបាន នៅក្រោយថ្ងៃចូលឆ្នាំចិន ព្រោះវាអាចបន្សាបជាតិពុលបានល្អ កម្ចាត់ជាតិខ្លាញ់លើសអស់ពីរាងកាយត្រឹមរយៈពេលខ្លី៖ ៣) ខ្ញី + ទឹកឃ្មុំ អ្នកអាចប្រើទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហ៍ៗ រួចបោះខ្ញីចូលប៉ុន្មានចំណិត ដោយវាអាចបន្ថែមសារធាតុចិញ្ចឹមដល់រាងកាយ ចិញ្ចឹមប្រព័ន្ធរំលាយអាហារ កាត់បន្ថយការទល់លាមក និងកម្ចាត់សំណល់កកកុញក្នុងខ្លួន។ រីឯខ្ញីមានឥទ្ធិពលប្រឆាំងការរលាក កម្ចាត់បាក់តេរី អាចបញ្ចៀសជំងឺផ្តាសាយ លើកកម្ពស់ប្រព័ន្ធចរន្តឈាម និងបង្កើនការបន្សាបជាតិពុលបានល្អ។…
ជីវិតក្នុងអត្ថបទនេះ Knongsrok នឹងចែករំលែកពីវិធីក្នុងការប្រើប្រាស់ត្រឡាច យកមកទទួលទានដើម្បីឲ្យស្រកខ្លាញ់ក្បាលពោះ ស្រកទម្ងន់ យ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព៖ បញ្ជាក់ថាត្រឡាច វាមានរសជាតិផ្អែម មិនមានជាតិពុល អាចបន្ថយកម្តៅរាងកាយ ល្អក្នុងការបណ្តេញជាតិពុល ជួយឲ្យស្រកទម្ងន់ ហើយក៏មាននៅវីតាមីនល្អជាច្រើនដូចជា A, B1, B2, B3, B9 និង C, E ហើយទទួលទានច្រើនជួយឲ្យរាងកាយត្រជាក់ស្បែកស្អាត និងស្រកទម្ងន់។ ១) ការទទួលទានទឹកត្រឡាចជួយឲ្យស្រកទម្ងន់ លាងសម្អាតត្រឡាចឲ្យស្អាត ហើយកាត់ជាបំណែកតូចៗ រួចដាក់ទៅក្នុងម៉ាស៊ីនទឹកក្រឡុក យកទឹកដាំពុះ មកចាក់លាយជាមួយស្ករបន្តិច អំបិលបន្តិច…
ជីវិតពងបែកមាត់ ឬដំបៅមាត់ មនុស្សជាច្រើនគិតថា ប្រហែលមកពីក្តៅក្នុង មិនសូវទទួលទានទឹក និងមកពីរបបអាហារទទួលទានមិនត្រឹមត្រូវ។ តាមពិតទៅវាមិនទាក់ទងតែកត្តាខាងលើទេ ទៀតសោតក៏អាចមកពីហេតុផលទាំង ៤ ខាងក្រោមផងដែរ៖ ៤) នៅដល់យប់ជ្រៅពេក ចាប់ពីម៉ោង ១១ យប់ ដល់ម៉ោង ៣ ទាបភ្លឺ ជាពេលវេលាដែលល្អបំផុតសម្រាប់បន្សាបជាតិពុលក្នុងរាងកាយ តែបើអ្នកនៅបើកភ្នែក មិនទាន់ចូលគេងផង នោះនឹងឲ្យមានបញ្ហាប្រព័ន្ធ Endocrine កើតឡើង ជាហេតុបណ្តាលឲ្យមានដំបៅក្នុងមាត់។ អ្នកគួរតែព្យាយាមចូលគេងឲ្យបានឆាប់ កុំទម្លាប់នៅយប់ជ្រៅពេក ដែលនេះពិតជាដាក់បន្ទុកលើរាងកាយខ្លាំងណាស់។ ៣) មនុស្សមានប្រព័ន្ធភាពសុាំខ្សោយ អ្នកដែលមានប្រព័ន្ធភាពសុាំខ្សោយ ក៏ងាយនឹងឆ្លងមេរោគ…
ជំងឺនិងឱសថនិយមន័យ ជម្ងឺអារម្មណ៍ពីរ គឺជាជម្ងឺផ្លូវចិត្តនិងខួរក្បាល ម្យ៉ាង ដែលមានអាការៈរោគ ប្រែប្រួល ម្តងមានអារម្មណ៍បាក់ស្រុតទឹកចិត្តខ្លាំង ឬ អារម្មណ៍ពិបាកចិត្តខ្លាំង រួចប្រែទៅជា មានទឹកចិត្តឡើងខ្ពស់ឬ សប្បាយចិត្តជ្រុល ហើយបន្ទាប់មក ទឹកចិត្តក៏ធ្លាក់ស្រុតមកវិញ ហើយចេះតែបន្តឡើងចុះទៀត។ ជម្ងឺ អារម្មណ៍ពីរ ជាជំងឺផ្លូវចិត្តនិងខួរក្បាលប្រភេទធ្ងន់ និងរុំារ៉ៃមួយ ដែលកើតឡើង ហើយអាចលាប់មកវិញ ប្រសិនបើ មិនបានទទួលការព្យាបាលត្រឹមត្រូវ។ ប្រភេទនៃជម្ងឺអារម្មណ៍ពីរ ជម្ងឺ អារម្មណ៍ពីរ ក៏ត្រូវបានចែកចេញជាច្រើនប្រភេទដូចតទៅ៖ ១. ជម្ងឺ អារម្មណ៍ពីរ ប្រភេទទី១ អ្នកជំងឺមាន…
ជីវិតភេសជ្ជៈទាំង ៥ ខាងក្រោម វាត្រូវបានគេទទួលស្គាល់ថា ពិតជាល្អខ្លាំងសម្រាប់សុខភាព ហើយវាអាចជួយឲ្យស្បែកភ្លឺរលោងក្មេងជាងវ័យ និងជាពិសេសគឺជួយដល់ដំណើរការថ្លើម តម្រងនោម (ក្រលៀន) បានយ៉ាងល្អថែមទៀតផង៖ ៥) តែបៃតង តែបៃតងមិនត្រឹមតែជួយឲ្យរាងកាយត្រជាក់ប៉ុណ្ណោះទេ តែវាថែមទាំងមានប្រសិទ្ធភាពបន្សុតរាងកាយយ៉ាងល្អទៀតផង។ សារធាតុ Polyphenols របស់វា អាចជួយរាងកាយរារាំងនូវការលូតលាស់នៃកោសិកាមហារីក។ ៤) កាហ្វេ កាហ្វេគឺជាភេសជ្ជៈដែលជួយរំញោចខួរក្បាល ឲ្យដំណើរការល្អ ហើយក៏មានសមត្ថភាពប្រឆាំងនឹងការរលាកផងដែរ។ អ្នកផឹកកាហ្វេទៀងទាត់ ត្រូវបានគេដឹងថា អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកបាន ១០ ភាគរយធៀបនឹងអ្នកដែលមិនផឹកកាហ្វេ។ ៣) ទឹកដូង មិនសុទ្ធតែគ្រប់គ្នាដឹងទេ ថាទឹកដូងមានផ្ទុកនូវសារធាតុរ៉ែនិងអេឡិចត្រូលីតយ៉ាងច្រើន…
ជីវិតទម្លាប់អាក្រក់មួយចំនួន ដែលមនុស្សភាគច្រើនបន្តធ្វើ វាដូចជាកំពុងសន្សំជំងឺបន្តិចម្តងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះអាចជះឥទ្ធិពលដល់សុខភាពនិងអាយុរបស់យើងបាន។ ខាងក្រោមយើងបង្ហាញពីទម្លាប់ ៤ ដែលជនជាតិជប៉ុន ជាប្រជាជនរមែងមានអាយុវែងជាងគេក្នុងលោក មិនធ្វើដាច់ខាតរៀងរាល់ព្រឹក៖ ៤) គេងស្ពឹកមិនងាយងើប ជនជាតិជប៉ុនមិនទម្លាប់គេងយូរទេ ហើយបើបើកភ្នែកនៅព្រឹកព្រលឹម ក៏មិនបណ្តោយខ្លួនឯងឲ្យលង់លក់ប៉ុន្មាននាទី ប៉ុន្មានម៉ោងទៀតដែរ ជារួមគឺស៊ូយកពេលនោះមកធ្វើលំហាត់ប្រាណ ឬទទួលទានអាហារពេលព្រឹក។ ការទម្លាប់បណ្តោយខ្លួនគេងជ្រុលនេះហើយ ជាមូលហេតុនាំឲ្យរាងកាយបាត់បង់ភាពសុាំ និងចុះខ្សោយថាមពល ខួរក្បាលស្ពឹក បំពេញការងារ ឬការសិក្សាក៏មិនបានល្អនោះដែរ។ ៣) មើលទូរស័ព្ទ ទាំងព្រឹកព្រលឹម ក្រោកមកភ្លាម ជនជាតិជប៉ុនមិនឲ្យអ្វីមកប៉ះពាល់ដល់ភ្នែករបស់ពួកគេនោះទេ ព្រោះវាអាចធ្វើឲ្យភ្នែកស្ងួតនៅថ្ងៃថ្មី។ ដូច្នេះពួកគេយកពេលវេលាទាំងព្រឹកនោះ មកធ្វើអនាម័យផ្ទាល់ខ្លួន ដូចជាការងូតទឹកសម្អាតរាងកាយ…
ជីវិតការបន្តទម្លាប់គេង ដូចរៀបរាប់ទាំង ៤ ខាងក្រោម គឺអាចនាំឲ្យសុខភាពអ្នកចុះអន់ថយ អាយុខ្លីមិនដឹងខ្លួន ដូច្នេះហើយបើមាន អ្នកគួរតែកែប្រែជាបន្ទាន់៖ ៤) ផ្កាប់មុខលើខ្នើយពេលគេង បែបនេះស្មើនឹងអ្នកគេងសង្កត់ក្រពះខ្លួនឯង ដែលវាទម្លាប់អាក្រក់ ហើយឆ្អឹងខ្នង ក៏នឹងអាចមានបញ្ហាផងដែរទៅពេលខាងមុខ។ វាក៏ងាយនឹងនាំឲ្យសាច់ដុំសន្លាក់ផ្សេងទៀត ទទួលរងឈឺចាប់ បើអ្នកប្រកាន់ខ្ជាប់ទម្លាប់គេងផ្កាប់មុខ។ យូរទៅ អ្នកអាចមានអារម្មណ៍ថប់ដង្ហើម រំខានដល់ចរន្តឈាម បណ្តាលឲ្យតឹងផ្នែកក រួចផ្នែកប្រព័ន្ធរំលាយអាហារ ឬក្រពះនោះសោត ក៏ប្រឈមនឹងបញ្ហាផងដែរ។ មួយវិញទៀត មុខរបស់អ្នកដែលផ្កាប់ទៅលើខ្នើយពេញមួយយប់ ក៏ងាយនឹងកើតស្នាមជ្រីវជ្រួញ ឡើងមុនបានយ៉ាងងាយ។ ៣) គេងដោយសក់សើម ការគេងដោយសក់កំពុងសើម គឺកំពុងបង្កើនសំណើម…
ជីវិតជឿទេថា របបអាហារទទួលទានប្រចាំថ្ងៃ ក៏អាចធ្វើឲ្យមានឱនភាពធ្លាក់ចុះនៃភ្នែករបស់អ្នកដែរនោះ។ ការទទួលទានអាហារទាំង ៤ នេះច្រើនពេក ពិតណាស់អាចធ្វើឲ្យភ្នែកអ្នកចុះខ្សោយទាំងនៅក្មេងវ័យ៖ ៤) នំ Cookies យោងតាមគេហទំព័រ Good Morning America បានចុះផ្សាយពីការសិក្សាថ្មីមួយ ដែលរកឃើញថា នៅក្នុងនំ Cookies គឺមានសារធាតុដែលអាចបណ្តាលឲ្យអ្នកឡើងសម្ពាធឈាម និងដាក់សម្ពាធទៅលើកោសិកាខាងក្នុងភ្នែក។ នៅពេលដែលលំហូរឈាមក្នុងភ្នែកត្រូវបានស្ទះ វានឹងកាត់ផ្តាច់សារធាតុចិញ្ចឹម អុកស៊ីហ្សែន នាំឲ្យដាច់សរសៃឈាមក្នុងភ្នែក ធ្វើឲ្យអសមត្ថភាពនៃការមើលឃើញ។ ៣) អាហារផ្អែមនិងខ្លាញ់ អាហារដែលមានជាតិផ្អែម ជាតិខ្លាញ់ខ្ពស់ មិនត្រឹមតែប៉ះពាល់ដល់ទម្ងន់រាងកាយទេ ទៀតសោតក៏វិវត្តទៅរកបញ្ហានៃភ្នែករបស់អ្នកផងដែរ។ តាមការស្រាវជ្រាវរកឃើញថា…
ជីវិតរបបអាហារដែលមិនស្អាត ហើយពេលយើងទទួលទានជាប្រចាំ វានឹងបង្កឲ្យមានសារធាតុពុល កកកុញក្នុងពោះវៀន។ ប្រសិនអ្នកចង់ធានាថា ពោះវៀនរបស់អ្នកដំណើរការល្អ ស្អាត និងគ្មានសារធាតុពុល នោះអ្នកគួរតែជ្រើសរើសអាហារទាំង ៤ ខាងក្រោម ដើម្បីឲ្យវាចូលទៅកម្ចាត់៖ ៤) ផ្លែប៉ោម ផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃ និងសារធាតុចិញ្ចឹមល្អៗផ្សេងទៀត។ សារធាតុទាំងនេះវាមានឥទ្ធិពលរំញោចចលនាពោះវៀន ហើយការដែលទទួលទានផ្លែប៉ោមជាប្រចាំ អាចជំរុញបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនឲ្យដំណើរការ ដែលវាការពារជញ្ជាំងពោះវៀន និងការពារការទល់លាមក។ យកល្អអ្នកគួរទទួលទានវា ក្រោយពេលទទួលទានអាហារប្រហែល ៣០ នាទី ហើយមិនគួរទទួលទានផ្លែប៉ោមពេលនៅពោះទទេទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះបាន។ ៣) ត្រចៀកកណ្តុរ អាហារនេះមានជាតិស្អិត មានឥទ្ធិពលស្រូបយកសារធាតុមិនស្អាត និងកខ្វក់នៅក្នុងពោះវៀន។…
ជីវិតផ្សិតត្រចៀកកណ្តុរដល់ថ្ងៃបុណ្យចូលឆ្នាំចិន ប្រាកដជាពេញនិយមខ្លាំង ដែលបងប្អូនជាច្រើននឹងជ្រើសយកមកធ្វើជាម្ហូប។ ជាការពិត វាក៏មានប្រយោជន៍ណាស់ដែរ សម្រាប់រាងកាយមនុស្ស ដោយវាមានជាតិដែកខ្ពស់ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ហើយក៏មានវីតាមីន K និងកាល់ស្យូមជាច្រើនផងដែរ។ យ៉ាងណាសម្រាប់ការចម្អិនផ្សិតត្រចៀកកណ្តុរ អ្នកត្រូវតែប្រាកដថា នឹងបញ្ចៀសការប្រើប្រាស់ខុសរបៀបទាំង ២ ខាងក្រោម ព្រោះបើធ្វើខុស នោះអ្នកនឹងបង្កើតជាសារជាតិពុលមកកាន់រាងកាយទៅវិញ៖ ២) កុំត្រាំក្នុងទឹកក្តៅ មនុស្សជាច្រើន យល់ឃើញថា ការត្រាំផ្សិតត្រចៀកកណ្តុរក្នុងទឹកក្តៅ គឺអាចជួយឲ្យវារីកបានឆាប់រហ័ស តែយ៉ាងណាក៏ដោយ របៀបនេះ នាំឲ្យវាបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗក្នុងនោះទៅវិញទេ។ ក៏ដោយសារតែវាដុះលើគល់ឈើស្ងួត និងសើម វាមានអត្រាជាតិផ្សិតខ្ពស់ ដោយការត្រាំក្នុងទឹកគឺជារឿងល្អ ព្រោះដើម្បីជួយកម្ចាត់បាក់តេរី…
ជីវិតនៅពេលក្រោកពីដំណេក រៀងរាល់ព្រឹកព្រលឹម ប្រសិនអ្នកអាចអនុវត្តនៅទម្លាប់សាមញ្ញទាំង ២ ខាងក្រោម នោះគឺនឹងអាចបន្សាបជាតិពុលចេញពីរាងកាយបានយ៉ាងល្អ ហើយអាចបញ្ចៀសជំងឺជាច្រើន៖ ២) ផឹកទឹកក្ដៅឧណ្ហ៍ៗមួយកែវ រាងកាយនឹងខ្សោះជាតិទឹក បន្ទាប់ពីការគេងពេញមួយយប់ ដូច្នេះអ្នកត្រូវតែឆ្លៀតបំពេញជាតិទឹកឲ្យបានទាន់ពេល។ ការផឹកទឹកក្ដៅឧណ្ហ៍ៗមួយកែវរៀងរាល់ព្រឹក គឺអាចជួយបំពេញជាតិសំណើមនៅក្នុងកោសិកា បំបាត់បញ្ហាទល់លាមក រួចក៏ចូលរួមចិញ្ចឹមសរីរាង្គមួយចំនួនក្នុងរាងកាយបានយ៉ាងល្អផងដែរ។ អ្នកគួរទម្លាប់ផឹកទឹកក្ដៅឧណ្ហ៍ៗ មួយកែវធំ ប្រហែល ៥០០ ម.ល បើអាចចន្លោះម៉ោង ៥-៧ ព្រឹក គឺជាម៉ោងល្អបំផុត។ វាក៏នឹងជំរុញឲ្យពោះវៀនដំណើរការល្អ មានចលនាអាចជំរុញដល់ការបន្ទោរបង់ ដែលជាការបញ្ចេញជាតិពុលកកកុញពីយប់ ដំណើរការទៅយ៉ាងរលូន។ ១) ទម្លាប់បន្ទោបង់រៀងរាល់ព្រឹក នេះវាក៏ប្រទាក់ក្រឡាទៅចំណុចទី…
ជីវិតសម្រាប់ក្មេងៗវ័យកណ្តាលអាយុចន្លោះ ១៥-២៣ ឆ្នាំជាដើម ប្រសិនអ្នកចង់រស់នៅបានយូរ មិនមានជំងឺមកបៀតបៀន គួរតែកាត់បន្ថយឲ្យបានច្រើននៅប្រភេទអាហារទាំង ៣ ខាងក្រោម ព្រោះវាអាចបង្កផលប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរណាស់នៅពេលទៅមុខ៖ ១) អាហារត្រាំ យោងតាមអ្នកជំនាញបានណែនាំថា អាហារដែលមានជាតិជូរ គេត្រាំទុកយូរ វាមានជាតិអាស៊ីដខ្ពស់ណាស់ ហើយអាចបង្កផលប៉ះពាល់ដល់ក្រពះ នាំឲ្យក្រហាយទ្រូង និងបង្កទៅជាហានិភ័យនៃជំងឺមហារីក។ ២) អាហារដែលខ្លោច អាហារដែលមានជាតិខ្លោច ជាប់កំណកខ្លោចពណ៌ខ្មៅច្រើន ក៏អ្នកមិនគួរទទួលទានដែរ ព្រោះសារធាតុ Benzopyrene វាអាចបង្កទៅជាជំងឺមហារីកក្រពះ។ បន្ថែមពីនេះវាក៏ធ្វើឲ្យលើសទម្ងន់ ហើយកើតជំងឺបេះដូង ឡើងសម្ពាធឈាមជាដើមផងដែរ។ ៣) អាហារដែលមានជាតិប្រៃខ្ពស់ មនុស្សឈានចូលវ័យជិត…
ជីវិតមនុស្សស្រីនៅពេលវ័យរាងចំណាស់បន្តិច ឬជាមនុស្សស្រីដែលរវល់ច្រើន នោះអ័រម៉ូនសំខាន់មួយចំនួននឹងមានការចុះថយ ដែលវាជាហេតុនាំឲ្យសុខភាពក៏ចុះអន់ថយទៅតាមនោះដែរ ហើយបើនិយាយពីសម្រស់ក៏ជាបញ្ហាគួរឲ្យបារម្ភដូចគ្នា។ ថ្ងៃនេះ Knongsrok ណែនាំអាហារ ៤ ប្រភេទដែលស្រីៗគួរទទួលទានជាប្រចាំ ព្រោះវាអាចជួយឲ្យពួកគេអាយុវែង និងក្មេងជាងវ័យ៖ ៤) ត្រីមានខ្លាញ់ ដូចជាត្រីសាម៉ុង ត្រីធូណា និងសាឌីន គឺជាប្រភពសម្បូរទៅដោយខ្លាញ់អូមេហ្គា ៣ ដែលត្រូវបានគេបង្ហាញថា វាអាចជួយកាត់បន្ថយបញ្ហារលាក។ បន្ថែមពីនេះវាល្អបំផុតសម្រាប់ស្រ្តីនៅវ័យកណ្តាល ដែលមានបម្លាស់ប្តូរអ័រម៉ូន កាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង និងសរសៃឈាមបេះដូង។ ៣) ផ្លែបឺរី យោងតាមអ្នកជំនាញបានឲ្យដឹងថា ផ្លែប្ល៊ូបឺរី ស្រ្តបឺរី និងរ៉ាបបឺរី គឺពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម…
ជីវិតបុណ្យចូលឆ្នាំប្រពៃណីជាតិជិន កៀកនឹងចូលមកដល់ហើយនៅពេលខាងមុខ ដោយតាមក្បួនហុងស៊ុយពីអ្នកជំនាញ បានចែករំលែកទៅកាន់បងប្អូនទាំងឡាយដែលជាប់សែស្រឡាយចិន ឲ្យគួរប្រញាប់រករបស់ ៣ ដូចបង្ហាញខាងក្រោម ដាក់នៅមាត់ទ្វារចូលផ្ទះ ប្រសិនចង់បានលាភសំណាងធំ៖ ៣) កណ្តឹងខ្យល់ ការព្យួរកណ្តឹងខ្យល់ មិនត្រឹមជាគ្រឿងតុបតែងផ្ទះនោះទេ តែវាក៏ជាគ្រឿងហុងស៊ុយ ហៅសំណាង ហៅលាភចូលផ្ទះ ដែលអាចជួយឲ្យម្ចាស់ផ្ទះកាន់តែឆាប់មានបាន។ ចូរព្យួរកណ្តឹងខ្យល់នៅខាងមុខមាត់ទ្វារធំ ដោយពេលសំឡេងនៃកណ្តឹងខ្យល់បន្លឺឡើងនៅថ្ងៃចូលឆ្នាំ នោះក៏នឹងក្លាយជាប្រភពថាមពលវិជ្ជមាន ដែលយើងមិនអាចមើលភ្នែកទទេឃើញ ដូចមានគេជញ្ជូនលាភចូលមកក្នុងផ្ទះ។ ២) ការតុបតែងពណ៌ក្រហម អ្នកគួរបន្ថែមការរៀបចំគ្រឿងលម្អផ្សេងៗ ឲ្យតែជាពណ៌ក្រហម ដាក់នៅខាងមុខផ្ទះ នោះគឺជានិមិត្តរូបនៃសំណាង សុភមង្គល និងភាពរុងរឿង។ ដូច្នេះពេលបើកទ្វារចូល ទេវតាទ្រព្យ…
ជីវិតកាល់ស្យូមជាសារធាតុមិនអាចខ្វះបាន សម្រាប់ជួយឲ្យអ្នកមានឆ្អឹងនិងសន្លាក់រឹងមាំ ហើយវាក៏ជួយឲ្យសាច់ដុំ និងសរសៃប្រសាទធ្វើការយ៉ាងរលូនផងដែរ។ ហេតុនេះហើយអ្នកត្រូវទទួលទានអាហារឬភេសជ្ជៈ ដែលមានតួនាទីមកបំពេញជាតិកាល់ស្យូមជាប្រចាំ យ៉ាងណាមិញរបស់ទាំង ៤ ខាងក្រោម វាបែរជាផ្ទុយស្រឡះ ហើយរារាំងដល់ដំណើរការស្រូបយកជាតិកាល់ស្យូម បង្កជាគ្រោះថ្នាក់ដល់ឆ្អឹងដោយមិនដឹងខ្លួន៖ ៤) អាហារមានជាតិប្រៃខ្ពស់ អាហារដែលយើងទទួលទានរាល់ថ្ងៃ គួរគិតឲ្យបានល្អិតល្អន់ ជាពិសេសអាហារដែលមានបរិមាណអំបិលច្រើន ដែលវានឹងធ្វើឲ្យបាត់បង់ជាតិកាល់ស្យូមពីរាងកាយលឿនជាងមុន ដោយវាបញ្ចេញទៅតាមរយៈតម្រងនោម។ យោងតាមការណែនាំរបស់អង្គការ WHO បានឲ្យដឹងថា មនុស្សពេញវ័យមិនគួរទទួលទានអាហារមានជាតិអំបិលច្រើនពេកទេ ពោលគឺត្រឹមតែ ៥ ក្រាម/ថ្ងៃ គឺគ្រប់គ្រាន់ហើយសម្រាប់រាងកាយ។ ទោះជាយ៉ាងណាបរិមាណដែលមនុស្សភាគច្រើនទទួលទានបច្ចុប្បន្ន គឺលើស ២ ដងនៃការណែនាំហើយ។ ៣)…
ជីវិតប្រសិនអ្នកចង់សម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ អ្វីដែលអ្នកត្រូវធ្វើក្រៅពីតមអាហារ អ្នកក៏គួរជ្រើសរើសអាហារដ៏ត្រឹមត្រូវផងដែរ។ ខាងក្រោម Knongsrok ចែករំលែកនូវផ្លែឈើ ៥ ប្រភេទ ដែលវាមានផ្ទុកជាតិសរសៃច្រើន ហើយជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៖ ៥) ផ្លែប៉ោម វាមានជាតិសរសៃខ្ពស់ កាឡូរីទាប អាចសម្រួលដល់ការរំលាយអាហារ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាទូទៅផ្លែប៉ោម ជាមធ្យមមួយផ្លែ អាចផ្តល់ជាតិសរសៃ ៤,៣៥ ក្រាម និង ៩៦,៤ កាឡូរី។ ដូច្នេះផ្លែឈើនេះ គឺអាចគ្រប់គ្រងទម្ងន់បានល្អណាស់។ ៤) ក្រូចថ្លុង ជាផ្លែឈើ ដែលមិនអាចខ្វះបានសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏ថែមទាំងល្អ…
ជីវិតជំងឺដាច់សរសៃឈាមខួរក្បាលបានឆក់យកជីវិតមនុស្សជាច្រើនដោយមិនដឹងខ្លួន ហើយទម្លាប់មួយចំនួនដូចខាងក្រោម បើអ្នកនៅតែបន្តធ្វើរៀងរាល់ព្រឹក វាក៏ជាហានិភ័យមួយដែរ ដែលអ្នកគួរតែជៀសវាង៖ ៣) ក្រោកមកភ្លាមៗនៅពេលព្រឹក ពេលអ្នកក្រោកពីគេង ចូរទម្រេតខ្លួននៅលើគ្រែ ២-៣ នាទីសិន សឹមក្រោកមកម្តងបន្តិចៗ។ ការអនុវត្តបែបនេះ ដើម្បីធ្វើឲ្យឈាមរត់ស្រួល និងមិនបណ្តាយឲ្យស្ទះសរសៃឈាមខួរក្បាលមួយរំពេច។ ប្រសិនអ្នកកំពុងគេងសុខៗ ហើយស្ទុះក្រោកមកភ្លាម មួយរំពេចនោះអាចវិវត្តឲ្យអ្នកមានអាការៈវិលមុខទាំងព្រឹក ហើយឈានទៅដល់ការដាច់សរសៃឈាមខួរក្បាល។ ដូច្នេះចំណុចនេះគឺស្រួចស្រាល់អាចបង្កគ្រោះថ្នាក់ខ្លាំងបំផុត ដែលអ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់។ ២) ការធ្វើលំហាត់ប្រាណនៅខាងក្រៅ ការធ្វើលំហាត់ប្រាណនៅខាងក្រៅតែម្នាក់ឯង ក៏ជារឿងគួរឲ្យបារម្ភមួយដែរ ជាពិសេសនៅពេលដែលរាងកាយរបស់អ្នកកំពុងមិនស្រួល អាចថាក្តៅខ្លួនឬផ្តាសាយ ចូរអ្នកសម្រាកឲ្យបានច្រើន ជៀសវាងការទៅហាត់ប្រាណទាំងព្រឹក ដែលអាចនាំឲ្យកើតមានបញ្ហាដាច់សរសៃឈាម ជាពិសេសសម្រាប់អ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម…