គេហទំព័រ KNONGSROK

ជីវិត

ក្រោយ​អាយុ ៤០ ទៅ ៥០ ឆ្នាំ បើ​នៅ​ចេញ​សញ្ញា ៥ នេះ សូម​អបអរ​អ្នក​ជា​មនុស្ស​អាយុ​វែង​ហើយ

ចូល​ដល់​អាយុ ៥០ ឆ្នាំ​អី​ហើយ ប្រសិន​អ្នក​រក​ឃើញ​ថា​ខ្លួន​ឯង​មាន​សញ្ញា​ទាំង ៥ នេះ​លេច​ចេញ​មក នោះ​យើង​សូម​ចូលរួម​អបអរ ព្រោះ​វា​សញ្ញា​នៃ​មនុស្ស​អាយុ​វែង ពោល​គឺ​អ្នក​នឹង​អាច​រស់នៅ​រាប់​សិប​ឆ្នាំ​ទៅ​មុខ​ទៀត៖ ៥) គេង​លក់​ស្រួល​ធម្មតា អាយុ​និង​សុខភាព​ វា​ស៊ីសង​លើ​កត្តា​នៃ​ការ​គេង ឬ​បញ្ហា​ផ្លូវ​ចិត្ត​ដែរ ប្រសិន​ការ​សម្រាក​របស់​អ្នក​នៅ​តែ​ល្អ ការ​គេង​នៅ​តែ​លក់​ស្កប់ស្កល់ មិន​មាន​ការ​ថប់​អារម្មណ៍ អស់​សង្ឃឹម​ច្រើន នោះ​គឺ​មាន​ន័យ​ថា សរីរាង្គ​ខាង​ក្នុង​របស់​អ្នក​ក៏​នៅ​ល្អ មិន​ប៉ះពាល់​ដល់​សុខភាព​អ្វី​នោះ​ដែរ។ វា​ក៏​ជា​ផ្នែក​មួយ​បញ្ជាក់​ពី​សញ្ញា​មនុស្ស​អាយុ​វែង។ ៤) ការ​បន្ទោបង់​ដោយ​គ្មាន​បញ្ហា​ ក្រោយ​អាយុ ៤០-៥០ ឆ្នាំ បើ​មុខងារ​រំលាយ​អាហារ​ថយ​ចុះ នោះ​សំណល់​នឹង​កកកុញ​ក្នុង​ពោះវៀន​ធំ ធ្វើ​ឲ្យ​ជាតិ​ពុល​មិន​ត្រូវ​បាន​បញ្ចេញ​ទៅ​ខាង​ក្រៅ​ទាន់​ពេល ឬ​កម្ចាត់​ចោល​ទាន់​ពេល។ ស្ថានភាព​នេះ…

ជីវិត

ស្លឹក​ជី​អង្កាម​ ផ្សំ​របស់​ធម្មជាតិ ៣ នេះ អាច​លាង​ជាតិ​ពុល​ក្នុង​ថ្លើម និង​សម្រក​ទម្ងន់​ឆាប់​រហ័ស

ទឹក​ក្រូចឆ្មារ​ និង​ទឹក​ឃ្មុំ មិន​ត្រឹម​តែ​អាច​បន្ថែម​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ ទៀត​សោត​វា​ក៏​ជួយ​សម្រក​ទម្ងន់ ហើយ​បើ​ចង់​បាន​ប្រសិទ្ធភាព​ឆាប់​រហ័ស Knongsrok ណែនាំ​ឲ្យ​មក​អនុវត្ត​វិធី​ខាង​ក្រោម៖ គ្រឿង​ផ្សំ​ត្រូវ​មាន ដូច​ជា ក្រូច​ឆ្មា ១ ផ្លែ ក្រូច​កន្លះ​ផ្លែ ស្លឹក​ជី​អង្កាម​ស្រស់​មួយ​ក្តាប់​តូច ទឹក​ ១ លីត្រ និង​ទឹក​ឃ្មុំ​សុទ្ធ ១ ពែង​តូច។ វិធី​ធ្វើ៖ ចាក់​ទឹក​ចូល​ក្នុង​ឆ្នាំង ហើយ​ដាំ​ឲ្យ​ពុះ រួច​បន្ថែម​ស្លឹក​ជី​អង្កាម ដោយ​ចម្អិន​ចោល​ប្រហែល ៥ នាទី រួច​មក​បិទ​ភ្លើង និង​ទុក​ទឹក​ដល់​ត្រជាក់។ បន្ថែម​ទឹក​ក្រូចឆ្មារ និង​ទឹក​ក្រូច​ស្រស់ បន្តិច​ចូល​ទៅ​ក្នុង​ទឹក​ជី​អង្កាម…

ជីវិត

ចន្លោះ​ម៉ោង ៩-១១ យប់ ជា​ពេល​ជួយ​ឲ្យ​អាយុ​វែង ហាម​ផ្តាច់​កុំ​ធ្វើ​រឿង​ទាំង ៤ នេះ​ឲ្យ​សោះ

ចន្លោះ​ពេល ២ ម៉ោង ពី​ម៉ោង ៩ ដល់ ១១ យប់ មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​មនុស្ស ដោយ​វា​អាច​ពន្យារ​អាយុ​ឲ្យ​កាន់​តែ​វែង ប្រសិន​ជា​អ្នក​អាច​មើល​ថែ​ខ្លួន​ឯង​បាន​ល្អ ហើយ​បញ្ចៀស​ទម្លាប់​អាក្រក់​ទាំង ៤ ខាង​ក្រោម៖ ៤) ការ​ប្រើប្រាស់​ទូរស័ព្ទ មនុស្ស​ភាគ​ច្រើន​ទម្លាប់​ប្រើប្រាស់​ទូរស័ព្ទ​មុន​ចូល​គេង ដោយ​អ្នក​មិន​បាន​ដឹង​នោះ​ទេ អំពី​ផល​ប៉ះពាល់​នៃ​វា។ ការ​ប្រើ​លើស​ពី ១ ម៉ោង​នៅ​លើ​គ្រែ អាច​កាត់​បន្ថយ​សារធាតុ​ Melatonin ដែល​ផលិត​បាន​ប្រហែល ២២ ភាគរយ នេះ​បង្ក​ផល​ប៉ះពាល់​ដល់​ដំណេក ធ្វើ​ឲ្យ​អ្នក​គេង​យប់​ជ្រៅ ឬ​គេង​មិន​លក់។ តាម​ក្បួន​បុរាណ​ចិន គេ​ដំណាល​មក​ថា…

ជីវិត

ភេសជ្ជៈ ៥ ​ទទួល​ទាន​ពេល​ព្រឹក ដូច​ឱសថ​ទិព្វ​អាច​បន្សាប​ជាតិ​ពុល ស្រក​ទម្ងន់ បញ្ចៀស​ជំងឺ

ត្រឹម​ទឹក​តែ​ម្យ៉ាង​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ដើម្បី​ជួយ​ឲ្យ​សុខភាព​រាងកាយ​ដំណើរការ​កាន់​តែ​ល្អ អ្នក​គួរ​តែ​ទទួល​ទាន​ភេសជ្ជៈ​ខាង​ក្រោម​ទាំង ៥ នេះ​នៅ​ពេល​ព្រឹក៖ ៥) ទឹក​ក្រូច​ឆ្មារ ទទួល​ទាន​ទឹក​ក្រូច​ឆ្មារ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ នៅ​ពេល​ព្រឹកព្រលឹម មិន​ត្រឹម​តែ​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ ការពារ​អាការៈ​ឈឺក្បាល​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ៤) ទឹក​ដូង ទឹក​ដូង​គឺ​ជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន វា​ជួយ​ឲ្យ​រាងកាយ​មាន​តុល្យភាព បង្កើន​ថាមពល និង​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។ ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ទទួល​ទាន​ទឹក​ដូង គឺ​នៅ​ពេល​ព្រឹក ពេល​ពោះ​ទទេ។ ៣) តែ​រមៀត តែ​រមៀត​មាន​ផ្ទុក​នូវ​សារជាតិ Curcumin ដែល​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព។ វា​ជួយ​កាត់​បន្ថយ​ការ​រលាក បន្ថែម​ភាព​សុាំ​ដល់​រាងកាយ និង​ការពារ​ជំងឺ​ឈឺ​សន្លាក់ មហារីក​ជា​ដើម។…

ជីវិត

ផ្ញើ​ជូន​ស្រ្តី​ហួស​អាយុ ៣០ ឆ្នាំ ចាំ​បាច់​ត្រូវ​មាន ១ ​នៃ​អាហារ​ទាំង​នេះ ដើម្បី​ជួយ​លើក​សម្រស់​ក្មេង​ជាង​វ័យ

មនុស្ស​ស្រី​ជា​ទូទៅ​ក្រោយ​អាយុ ៣០ ឆ្នាំ ឬ​ហៀរ​ចូល ៤០ ឆ្នាំ​អី​ហើយ​នោះ គឺ​រមែង​មាន​ការ​បម្រែបម្រួល​អ័រម៉ូន​ខ្លាំង ហើយ​ការ​ផលិត​កូលាជែន​ថែ​រក្សា​សម្រង់​រាងកាយ ក៏​មាន​ការ​បាត់បង់​មិន​ដូច​ក្មេង​ស្រករ​ ២០ ដែរ។ ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ ការ​ជំនួយ​ខ្លាំង​ពី​អាហារូបត្ថម្ភ​ដែល​ទទួល​បាន​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ។ វា​នាំ​ឲ្យ​ការ​ជ្រើសរើស​របប​អាហារ​នៅ​វ័យ​ស្រករ​នេះ គឺ​ចាំបាច់ ពោល​មិន​អាច​បណ្តែតបណ្តោយ​ដូច​ក្មេង​ទៀត​ឡើយ។ ខាង​ក្រោម Knongsrok ណែនាំ​នូវ​អាហារ​ទាំង ៦ ប្រភេទ ដែល​ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ​មិន​គួរ​មើល​រំលង៖ ៦) ម្ទេស​ប្លោក​ក្រហម វា​ជា​អាហារ​ប្រឆាំង​ភាព​ចាស់ យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ហៅ​ថា Carotenoids។ ហើយ​បន្ថែម​ពី​លើ​ជាតិ​ហឹរ ម្ទេស​ប្លោក​ក្រហម​ក៏​មាន​វីតាមីន…

ជីវិត

មិនមែន​សន្សំ​លុយ​ទេ តែ​ដូច​សន្សំ​ជំងឺ! នេះ​ផល​ប៉ះពាល់​ធំ ៤ បង្ក​ពី​ការ​ប្រើប្រាស់​ប្រេង​ឆា​នៅ​សល់

ដើម្បី​ជា​ការ​សន្សំសំចៃ ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន​តែងតែ​ប្រើប្រាស់​នូវ​ប្រេង​ឆា​ដែល​ធ្លាប់​ប្រើប្រាស់​រួច​ហើយ ឬ​ប្រេង​ឆា​សល់ យក​មក​ប្រើ​វា​ជា​ថ្មី តែ​ពួក​គេ​ពុំ​បាន​ដឹង​នោះ​ទេ ថា​វា​អាច​បង្ក​ជំងឺ​ជា​ច្រើន​មក​ដល់​រាងកាយ។ មិន​មែន​ជា​ការ​បន្លាច តែ​គឺ​ជា​ការ​ពិត ខាង​ក្រោម Knongsrok បង្ហាញ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៤ ពី​ការ​ប្រើប្រាស់​ប្រេង​ឆា​ដែល​នៅ​សល់៖ ៤) ហានិភ័យ​នៃ​ជំងឺ​មហារីក ប្រេង​ឆា ខ្លាញ់ ពេល​ចៀន​នៅ​សីតុណ្ហភាព​ខ្ពស់ វា​នឹង​កើត​មាន​ប្រតិកម្ម​គីមី ហើយ​ផលិត​ឡើង​នូវ Aldehydes ជា​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។ ប្រសិន​អ្នក​បន្ត​ប្រើប្រាស់​វា​បន្តិច​ម្តងៗ យូរ​ទៅ​ជាតិ​ពុល​នឹង​កើន​ឡើង​កាន់​តែ ខ្លាំង ហើយ​អាច​បង្ក​ជា​ជំងឺ​មហារីក​ផ្សេងៗ​មក​កាន់​រាងកាយ។ ៣) ការ​កើន​ឡើង​កូឡេស្តេរ៉ុល​អាក្រក់ អាហារ​ដែល​ចម្អិន​ជាមួយ​ប្រេង​ដែល​ធ្លាប់​ប្រើ​រួច​ហើយ គឺ​ងាយ​នឹង​បង្កើន​កម្រិត​កូលេស្តេរ៉ុល​អាក្រល់ LDL មក​ក្នុង​ខ្លួន។…

ជីវិត

ទម្លាប់ ៣ នេះស្រីៗខ្ជិលខ្លះទៅមិនខុសទេ ព្រោះបើឧស្សាហ៍ពេកអាចឆាប់ចាស់ជាងវ័យ

ទម្លាប់រស់នៅប្រចាំថ្ងៃខ្លះ មិនសុទ្ធតែត្រូវឧស្សាហ៍ធ្វើវាញឹកញាប់ហើយល្អនោះទេ ទម្លាប់ខ្លះបើអ្នកដកឃ្លាបានខ្លះ នោះទើបជារឿងល្អទៅវិញ។ ខាងក្រោមយើងបង្ហាញពីចំណុចធំៗ ៣ ដែលស្រ្តីមិនគួរធ្វើវាញឹកញាប់ពេកនោះទេ៖ ៣) កុំងូតទឹកញាប់ពេក ការងូតទឹកសម្អាតខ្លួនជាប្រចាំ ដ្បិតជួយឲ្យយើងមានក្លិនខ្លួនល្អនិងស្រស់ស្រាយ តែវាអាចប៉ះពាល់សុខភាពស្បែកទៅវិញ។ តាមការស្រាវជ្រាវពីគ្រូពេទ្យជំនាញផ្នែកស្បែកនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកមិនគួរងូតទឹកលើសពី ២ ដង/ថ្ងៃនោះទេ ព្រោះដោយសារសាប៊ូដែលអ្នកយកមកដុសខ្លួនវាមានផ្ទុកសារធាតុគីមីសម្អាត ដែលយូរទៅធ្វើឲ្យស្បែកបាត់បង់សំណើម ក្លាយទៅជាស្បែកស្ងួតនិងគ្រើម។ ២) កុំផ្លុំសក់ច្រើនពេក ការផ្លុំសម្ងួតសក់ ជួយឲ្យសក់ឆាប់ស្ងួត មិននៅសើមដែលយើងពិបាកក្នុងការគេង ឬធ្វើឲ្យធំក្លិន។ ប៉ុន្តែបើអ្នកទម្លាប់ធ្វើវាញឹកញាប់ ហើយប្រើប្រាស់នៅខ្យល់ផ្លុំសីតុណ្ហភាពខ្ពស់ជ្រុល អាចនឹងងាយធ្វើឲ្យសក់ស្ងួត ឬបែកចុង។ តាមពិតទៅល្អបំផុត អ្នកគួរតែប្រើប្រាស់កន្សែងមកជូតវាថ្នមៗ…

ជីវិត

ប៉ះ​បន្តិច​ជាំ ក្រោក​ពី​គេង​អត់​ដឹង​អី​ផង​ជាំ! កុំ​មើល​ស្រាល ព្រោះ​វា​ជា​សញ្ញា​ព្រមាន​ជំងឺ ៥ នេះ

ធ្លាប់​ជួប​ទេ? រាងកាយ​មនុស្ស​មួយ​ចំនួន ឆាប់​ទទួល​រង​សភាព​ជាំ​ខ្លាំង​ណាស់ បន្ទាប់​ពី​ប៉ះ​ទង្គិច​របស់​អ្វី​មួយ។ អ្នក​ខ្លះ​ទៀត​ទៅ ក្រោក​ពី​គេង​ អត់​ដឹង​ខ្លួន​ថា​ឈឺចាប់​អី​ផង តែ​ត្រង់​ទីតាំង​ស្បែក​កែង​ដៃ ឬ​ជើង ក៏​មាន​ឡើង​ស្នាម​ជាំ​ដែរ។ យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​រោគសញ្ញា​ទាំង​នេះ វា​មិនមែន​ជា​អាការៈ​ល្អ​នោះ​ទេ ហើយ​ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ ព្រោះ​វា​អាច​ជា​សញ្ញា​ព្រមាន​ជំងឺ​ទាំង ៥ ខាង​ក្រោម៖ ៥) ខ្សោយ​ថ្លើម នៅ​ពេល​ថ្លើម​មាន​បញ្ហា សមត្ថភាព​នៃ​ការ​បញ្ចេញ​ប្រូតេអ៊ីន សម្រាប់​កំណក​ឈាម​ក៏​ត្រូវ​បាន​កាត់​បន្ថយ ជា​ហេតុ​នាំ​ឲ្យ​ស្នាម​ជាំ ងាយ​នឹង​រំលេច​ចេញ​មក​លើ​ស្បែក​បាន​យ៉ាង​ងាយ។ លើស​ពី​នេះ​មនុស្ស​ដែល​មាន​ជំងឺ​ថ្លើម ស្បែក​ក៏​ឡើង​ជាំ​បែក​លឿង ហើយ​រមាស់ ទឹក​នោម​ប្រែ​ទៅ​ជា​ងងឹត ហើយ​ជើង​អាច​នឹង​ហើម នោះ​គឺ​ច្បាស់​ណាស់។ ៤) ជំងឺ​រលាក​ស្រោម​ខួរ វា​ជា​ជំងឺ​តំណ​ពូជ…

ជីវិត

ទឹក​ដូង​ផ្តល់​ប្រយោជន៍​ច្រើន​ហើយ តែ​មនុស្ស​ ៥ ប្រភេទ​នេះ​មិន​គួរ​ទទួល​ទាន​ទេ

ទឹក​ដូង ​អាច​ផ្តល់​នូវ​អាហារូបត្ថម្ភ​ជា​ច្រើន​មក​រាងកាយ ពោល​ក្រៅ​ពី​ជួយ​បំពេញ​ជាតិ​ទឹក​ វា​ក៏​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​ថែម​ទៀត​ផង។ យ៉ាង​ណា​តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា មនុស្ស ៥ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម មិន​គួរ​ទទួល​ទាន​ទឹកដូង​នោះ​ទេ ព្រោះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​ទៅ​វិញ៖ ៥) អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ទឹក​ដូង​ក្នុង​មួយ​កែវ មាន​ផ្ទុក​នូវ​បរិមាណ​ស្ករ​ប្រមាណ ៦,២៦ ក្រាម ​ដ្បិត​ទំហំ​នេះ​វា​ទាប​ជាង បើ​ធៀប​នឹង​ផ្លែ​ឈើ​ដទៃ តែ​យ៉ាង​ណា​ចំពោះ​អ្នក​ទឹក​នោម​ផ្អែម​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​ចង់​ទទួល​ទាន ក៏​គួរ​ដាក់​កំហិត​នៅ​បរិមាណ​ទាប​មួយ​ដែរ។ ៤) មនុស្ស​ដែល​ងាយ​អាឡែស៊ី ចំពោះ​មនុស្ស​ដែល​ងាយ​នឹង​អាឡែស៊ី​អាហារ ឬ​អ្វី​មួយ ជាមួយ​តឹក​ដូង​ក៏​ងាយ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ពួក​គេ ដូច​ការ​ទទួល​ទាន​អាហារ​សមុទ្រ​អី អ៊ីចឹង​ដែរ។ ជា​ពិសេស​គឺ​ពេល​ទទួល​ទាន​ទឹក​ដូង លាយ​ទឹក​កក ពេល​វា​ប្រតិកម្ម​ចូល​គ្នា វា​នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ឈឺ​ពោះ…

ជីវិត

បន្ទាប់​ពី​ផឹក​ទឹក ឃើញ​រាងកាយ​ចេញ​សញ្ញា ៣ អ្នក​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់

ទឹក​ជា​អ្វី​ដែល​យើង​ខ្វះ​មិន​បាន​ជា​រៀងរាល់​ថ្ងៃ ហើយ​ការ​ទទួល​ទាន​ទឹក ជា​រឿង​ចាំ​បាច់ ដែល​មនុស្ស​គ្រប់​គ្នា​ធ្វើ ដោយ​មិន​ចាំ​បាច់​នរណា​បង្គាប់​ឡើយ។ យ៉ាង​ណា​ប្រសិន​អ្នក​ឃើញ​កើត​មាន​រោគ​សញ្ញា​ ៣ នេះ​ឡើង​ បន្ទាប់​ពី​ផឹក​ទឹក នោះ​វា​ជា​សញ្ញា​មិន​ល្អ​ទេ ដែល​អ្នក​គួរ​តែ​យក​ពេល​ទៅ​ជួប​អ្នក​នឹង​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ៖ ៣) ផឹក​ទឹក​ច្រើន ហើយ​អត់​បត់​ជើង​តូច ជា​ធម្មតា​សុខភាព​ល្អ ជា​មធ្យម​ត្រូវ​បត់​ជើង​តូច​ប្រហែល ៦ ទៅ ៧ ដង/ថ្ងៃ។ ប៉ុន្តែ​ប្រសិន​អ្នក​បត់​ជើង​តូច​តិច​ជាង ២-៣ ដង/ថ្ងៃ ឬ​មាន​គម្លាត​ច្រើន​ម៉ោង ហើយ​មិន​បត់​ជើង​តូច នោះ​បង្ហាញ​ថា រាងកាយ​កំពុង​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ខ្លាំង។ ជា​រួម​មក មាន​ន័យ​ថា ប្រសិន​អ្នក​ទទួល​ទាន​ទឹក​ច្រើន​ហើយ បន្ទាប់​ពី​នោះ​ប៉ុន្មាន​ម៉ោង​អ្នក​មិន​មាន​អារម្មណ៍​ចង់​បញ្ចេញ​ទឹក​នោម នោះ​ត្រូវ​ប្រុងប្រយ័ត្ន…

ជីវិត

ចំណាំ​មើល! ក្រុម​មនុស្ស​អាយុ​វែង ឲ្យ​តែ​ក្រោក​ពី​គេង​មក ដឹង​តែ​មាន ៤ ចំណុច​នេះ​ហើយ

យើង​ម្នាក់ៗ​សុទ្ធ​តែ​ចង់​ទទួល​បាន​សុខភាព​ល្អ អាយុ​វែង អាច​រស់នៅ​មើល​ឃើញ​ពិភពលោក​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា​វា​ក៏​អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន ក្នុង​នោះ​មាន​តាំង​ពី​របប​អាហារ និង​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ដោយឡែក​មក​ក្នុង​អត្ថបទ​នេះ Knongsrok ចង់​ចែករំលែក​ពី​វិធី​សម្គាល់​ថា​ខ្លួន​យើង​ម្នាក់ៗ​ មាន​សុខភាព​ល្អ​ដល់​កម្រិត​ណា ហើយ​កំពុង​ស្ថិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​អាយុ​វែង​ឬ​អត់? តុះ​ទៅ​មើល​ ៤ ចំណុច​ដូច​ខាង​ក្រោម តើ​អ្នក​មាន​ប៉ុន្មាន​ចំណុច​ដែរ៖ ៤) មាន​អារម្មណ៍​ល្អ​នៅ​ពេល​ភ្ញាក់ ក្រោយ​ភ្ញាក់​ពី​គេង អ្នក​មិន​មាន​អារម្មណ៍​ថា​វិល​មុខ ឈឺ ក្បាល នេះ​បង្ហាញ​ថា​ ការ​គេង​របស់​អ្នក​គឺ​ស្កប់ស្កល់​ល្អ​ណាស់។ ចរន្ត​ឈាម​របស់​អ្នក​ក៏​ដើរ​ស្រួល ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ដូច​គ្នា​ដែរ អ៊ីចឹង​វា​ជា​កត្តា​ជួយ​ឲ្យ​អ្នក​អាច​រស់នៅ​បាន​យូរ​មួយ​ផ្នែក​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ ប្រសិន​ក្រោក​មក​មាន​អារម្មណ៍​ដូច​ងងុយ​ដេក វិល​មុខ ឈឺ​ក្បាល នេះ​អាច​បណ្តាល​មក​ពី​អាការៈ​នៃ​ជំងឺ​ថ្លើម…

ជីវិត

រូបមន្តធម្មជាតិ៖ ៣០ នាទី/ថ្ងៃ ចំណាយទឹកកកតែប៉ុន្មានដុំ អាចជួយឲ្យអ្នកស្រកទម្ងន់បាន

ជាធម្មតាទឹកកក ក្រៅពីប្រើប្រាស់លាយជាមួយភេសជ្ជៈ ដើម្បីឲ្យវាឡើងត្រជាក់ ក៏មានមនុស្សមួយចំនួនរមែងយកវាមកស្អំពោះ នៅពេលអ្នកហើមពោះ ឬឈឺចុកចាប់កំឡុងពេលមករដូវ។ យ៉ាងណាទឹកកកក៏វាអាចរឹតបន្តឹងស្បែកក្បាលពោះ និងកាត់បន្ថយខ្លាញ់ពីរាងកាយបានថែមទៀតផង ឲ្យតែអ្នកដឹងពីវិធីអនុវត្តដ៏ត្រឹមត្រូវ។ រឿងមួយដែលទាមទារឲ្យអ្នកស៊ូទ្រាំជាមួយការអនុវត្តនេះ គឺភាពត្រជាក់ខ្លាំងក្នុងរយៈពេលយូរ។ ជាទូទៅមនុស្សយើងមានខ្លាញ់ ២ ប្រភេទ ដោយខ្លាញ់ពណ៌ស គឺធ្វើឲ្យក្បាលពោះត្រគាកយារធ្លាក់ចុះ ហើយខ្លាញ់ពណ៌ត្នោតជាទូទៅវាត្រូវបានដុតបំផ្លាញដោយថាមពលរាងកាយ។ ដូច្នេះទឹកកកវាអាចរំញោចឲ្យខ្លាញ់ពណ៌ស ប្រែទៅជាខ្លាញ់ពណ៌ត្នោត ហើយវានឹងត្រូវបានដុតបំផ្លាញដោយខ្លួនឯង។ វេជ្ជបណ្ឌិតលោក Phillips A.Kerin ពន្យល់ថា៖ “យើងចង់ឲ្យមនុស្សរាល់គ្នាដឹងថា នៅពេលរាងកាយទទួលរងសភាពត្រជាក់ខ្លាំង នោះការបម្លែងខ្លាញ់ពណ៌សទៅពណ៌ត្នោតនឹងកើតឡើង ដែលជាទូទៅខ្លាញ់ពណ៌ត្នោត គឺអាចប្រឆាំងនឹងការឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព”។ ដើម្បីអនុវត្តនោះ គឺងាយទេ អ្នកគ្រាន់តែយកស្រោមឬអ្វីមួយ…

ជីវិត

ទម្លាប់ ៣ ​មើល​ទៅ​ដូច​ជា​សាមញ្ញ តែ​វា​អាច​បំផ្លាញ​អ្នក នាំ​ឲ្យ​អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន

ទម្លាប់​ទាំង ៣ ខាង​ក្រោម​នេះ ស្តាប់​ទៅ​ដូច​ជា​សាមញ្ញ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​នោះ​ទេ ថា​វា​មាន​ឥទ្ធិពល​អាក្រក់​ខ្លាំង​ដល់​ឆ្អឹង ស្បែក សរសៃឈាម នាំ​ឲ្យ​អ្នក​អាយុ​ខ្លី។ ដូច្នេះ​បើ​មាន​ទម្លាប់​របស់​អ្នក ចូរ​បញ្ឈប់​វា​ជា​បន្ទាន់៖ ៣) ងូត​ទឹក​ក្តៅ​នៅ​រដូវ​រងា ជា​ធម្មតា​ទេ ពេល​រងា​ខ្លាំង មនុស្ស​និយម​ទៅ​ងូត​ទឹក​ក្តៅ តែ​យ៉ាង​ណា កុំ​ទម្លាប់​ប្រើ​ញឹកញាប់​ពេក គួរ​ណា​ត្រឹម ២-៣ ដង​ក្នុង​មួយ​សប្តាហ៍​បាន​ហើយ។ ក៏​ដោយសារ​តែ​ពេល​ងូត​ទឹក​ក្តៅ​ញឹកញាប់ វា​នឹង​ធ្វើ​ឲ្យ​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក ត្រូវ​បាន​របក ហើយ​ស្បែក​ក៏​ងាយ​នឹង​រង​ការ​វាយប្រហារ​ដោយ​បាក់តេរី នាំ​ឲ្យ​ឆាប់​ឡើង​រលាក និង​រមាស់។ សីតុណ្ហភាព​ទឹក​ក៏​ដូច​គ្នា មិន​គួរ​ក្តៅ​ខ្លាំង លើស​ពី ៤០ អង្សា​សេ​ទេ។…

ជីវិត

ទម្លាប់​ផ្ទាប់​បន្លែ ៥ នេះ​ឲ្យ​ច្រើន អាច​ជួយ​រាងកាយ​ផលិត​កូឡាជែន ពន្យឺត​ភាព​ចាស់​មុន​អាយុ

បន្លែ​បៃតង មិន​ត្រឹម​តែ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដ៏​មាន​តម្លៃ​ដល់​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ងាក​មក​បន្លែ ៥ ប្រភេទ​នេះ វា​ថែម​ទាំង​មាន​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម ជំរុញ​រាងកាយ​ផលិត​កូឡាជែន ជួយ​ការពារ​ភាព​ចាស់​មុន​អាយុ​បាន​យ៉ាង​ល្អ​ទៀត​ផង៖ ៥) ស្ពៃ​ខ្មៅវា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ហើយ​មាន​កាឡូរី​ទាប មិន​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​នោះ​តេ។ ជាង​នេះ វា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន ជួយ​ការពារ​ជំងឺ​មហារីក​សុដន់ ក្រពះ និង​ពោះវៀន​ធំ​ជា​ដើម។ បន្ថែម​ពី​នេះ វា​មាន​សារធាតុ​ ChlorophyII និង​វីតាមីន C ជា​កត្តា​ជំរុញ​រាងកាយ​ក្នុង​ការ​បង្កើត​កូឡាជែន និង​ជួយ​ចិញ្ចឹម​ស្បែក​ពី​ខាង​ក្នុង។ ៤) ប្រូខូលី បន្លែ​នេះ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ អាច​ការពារ​ការ​បំបែក​នៃ​កូឡាជែន ហើយ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កើន​ការ​ផលិត​កូឡាជែន។ វា​ក៏​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​អ៊ុលត្រា​វីយូឡេ…

ជីវិត

អ្នក​ជំនាញ​ណែនាំ​ឲ្យ​ផឹក​ភេសជ្ជៈ ៣ នេះ​រៀងរាល់​ព្រឹក បើ​ចង់​ស្រក​ទម្ងន់​ឆាប់​រហ័ស

ទទួល​ទាន​ភេសជ្ជៈ​ប្រភេទ​ ៣ នេះ រៀងរាល់​ព្រឹក គឺ​នឹង​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន ដល់​ស្បែក​និង​រាងកាយ។ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​គួរ​ទទួល​ទាន​ជា​ប្រចាំ៖ ៣) ផឹក​ទឹកក្ដៅឧណ្ហ៍ៗ ជាតិ​ពុល​បើ​កាល​ណា​កកកុញ​ក្នុង​រាងកាយ​ច្រើន នោះ​ងាយ​នឹង​ធ្វើ​ស្បែក​ឆាប់​ចាស់។ ដូច្នេះ​ហើយ​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ មួយ​កែវ​រៀងរាល់​ព្រឹក គឺ​ពិត​ជា​សំខាន់ ដោយ​វា​អាច​ជួយ​គ្រប់គ្រង​កោសិកា​ស្បែក បង្កើន​ភាព​យឺត​នៃ​ស្បែក និង​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជា​គ្រោះថ្នាក់​ដល់​ស្បែក។ ជាង​នេះ វា​ក៏​ជួយ​ឲ្យ​សរីរាង្គ​នានា​ក្នុង​រាងកាយ​ដំណើរការ​ល្អ ដូច​ជា​ប្រព័ន្ធ​រំលាយ​អាហារ ការ​សម្រួល​ជាតិ​ខ្លាញ់​លើស ​ពោល​គាំទ្រ​ពេញ​ទំហឹង​ដល់​ការ​សម្រក​ទម្ងន់។ តែ​យ៉ាង​ណា​សូម​ទទួល​ទាន​តិចៗ កុំ​សម្រុក​លឿន និង​បរិមាណ​ច្រើន​ក្នុង​ពេល​តែ​មួយ។ ២) ផឹក​ទឹក​ខ្ញី​ក្តៅ ការ​ទទួល​ទាន​ទឹក​ខ្ញី​ក្តៅ​នៅ​ពេល​ព្រឹក ប្រៀប​ដូច​ជា​ បាន​យិនស៊ិន​មួយ​មក​ក្នុង​ខ្លួន។ វា​ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ ដោយ​វា​ប្រឆាំង​នឹង​ការ​រលាក…

ជីវិត

១០ នាទី​មុន​ចូល​គេង អ្នក​គ្រាន់​តែ​ប្រើ​វិធី​វិទ្យាសាស្ត្រ​នេះ ធានា​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​ដល់​ព្រឹក

ក្រោយ​បម្រើ​ការងារ​ច្រើន គិត​ច្រើន​ពី​ថ្ងៃ​ហើយ​នោះ ពេល​យប់​បន្តិច​ទោះ​អស់​កម្លាំង​ប៉ុណ្ណា ក៏​ពិបាក​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​គេង​លក់​បាន ដោយ​មនុស្ស​ជា​ច្រើន​ជួប​បញ្ហា​នេះ ហើយ​ក៏​មិន​ដឹង​ថា​គួរ​ស្វែងរក​ដំណោះស្រាយ​ណា​ដែល​ល្អ​និង​មិន​ប៉ះពាល់​សុខភាព​ដែរ។ ក្នុង​អត្ថបទ​នេះ យើង​សូម​បង្ហាញ​ពី​វិធី​ចាប់​ជីពចរ​នៅ​លើ​រាងកាយ មុន​ចូល​គេង​ប្រមាណ ១០ នាទី ដែល​ណែនាំ​ពី​អ្នក​ជំនាញ​ចិន លើ ៣ ចំណុច​ដូច​ខាង​ក្រោម៖ វិធី​ទី ១ ចូរ​អ្នក​ប្រើប្រាស់​មេ​ដៃ មក​ចុច​សង្កត់​នៅ​លើ​ផ្នែក​ជីពចរ​នៃ​កំភួន​ដៃ​ប្រមាណ ៣ នាទី រហូត​មាន​អារម្មណ៍​ថា​រាង​ឈឺ​ចាប់​បន្តិច។ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​មាន​ដំណើរការ​ល្អ ហើយ​វា​ប្រៀប​បាន​ដូច​ជា​ការ​ម៉ាស្សា​មួយ ដែល​ជួយ​បន្ថយ​ដំណើរការ​សរសៃប្រសាទ និង​ឆាប់​ឲ្យ​យើង​អាច​គេង​លក់​បាន។ លើស​ពី​នេះ​វា​ក៏​ថែម​ទាំង​ជួយ​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ថែម​ទៀត។ វិធី​ទី ២ ដូច​ក្នុង​រូប​បាន​បង្ហាញ​ចូរ​ប្រើ​ដៃ​ម្ខាង​ទៀត​មក​ចុច​សង្កត់​ត្រង់​ផ្នែក​ក​ដៃ​ប្រមាណ ៣០ វិនាទី…

ជីវិត

កុំ​គិត​ថា​មិន​អី! ភ្ញាក់​ព្រឹក​ឡើង​មាត់​ស្ងួត​ ជូរ​មាត់ អ្នក​ប្រហែល​ជា​មាន​ជំងឺ ១ ក្នុង​ចំណោម ៥ នេះ

បន្ទាប់​ភ្ញាក់​ពី​គេង​នៅ​ពេល​ព្រឹក ប្រសិន​អ្នក​មាន​អារម្មណ៍​ថា​មាត់​ស្ងួត ហើយ​មាន​សភាព​ថា​រាង​ជូរមាត់​នៅ​ខាង​ក្នុង សូម​អ្នក​កុំ​គិត​ថា​វា​ជា​សញ្ញា​ធម្មតា។ បើ​វា​ជា​រោគ​សញ្ញា​បង្ហាញ​មក​រយៈ​ពេល​យូរ នោះ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​ ១ ក្នុង​ចំណោម​ជំងឺ​ទាំង ៥ ខាង​ក្រោម៖ ១) ជំងឺ​មាត់​ធ្មេញ ប្រសិន​មាត់​របស់​អ្នក​ជូរ មាន​ក្លិន​មិន​ល្អ​បន្ទាប់​ភ្ញាក់​ពី​គេង វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មាត់​ធ្មេញ ពេល​ខ្លះ​ទៅ​អាច​រលាក​អញ្ចាញ​ធ្មេញ​ជា​ដើម។ អ្នក​គួរ​តែ​សម្អាត​ធ្មេញ​ឲ្យ​បាន​ទៀងទាត់ ឬ​ទៅ​ជួប​ជាមួយ​ពេទ្យ​ធ្មេញ​ដើម្បី​រក​វិធី​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។ ២) ថ្លើម​ចុះ​ខ្សោយ វា​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ថា​ ថ្លើម​របស់​អ្នក​មាន​ការ​វិវត្ត​ទៅ​រក​ការ​ចុះ​ខ្សោយ​ផង​ដែរ។ ថ្លើម​ដើរ​តួ​នាទី​ក្នុង​ការ​ច្រោះ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ហើយ​ប្រសិន​វា​ច្រោះ​មិន​បាន​ល្អ នោះ​វា​នឹង​ក្រពុល​ពេញ​រាងកាយ ឬ​មក​ដល់​សូម្បី​តែ​ក្នុង​មាត់។ ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ដាក់​បន្ទុក​លើ​ថ្លើម អ្នក​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​គេង​ឲ្យ​បាន​គ្រប់គ្រាន់។ ៣) ជំងឺ​ក្រពះ វា​ក៏​អាច​ជា​ជំងឺ​រលាក​ក្រពះ…

ជីវិត

ថ្នាំ​គ្រាប់​មិន​សុទ្ធ​តែ​ល្អ! ៣ ​ប្រភេទ​នេះ ហ៊ាន​តែ​លេប​ច្រើន អាច​នាំ​ឲ្យ​ខូច​ថ្លើម ខ្សោយ​ក្រលៀន

មាន​ថ្នាំ​មួយ​ចំនួន ដែល​អ្នក​មិន​ចេះ​តែ​ប្រើ​តាម​ចិត្ត​ចង់​នោះ​ទេ ពោល​គួរ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​អី​ជៀសវាង​អាច​នាំ​ឲ្យ​ខូច​ថ្លើម ក្រលៀន និង​តម្រងនោម​ជា​ដើម។ Knongsrok ណែនាំ​នូវ​ថ្នាំ ៣ ប្រភេទ បើ​ជៀស​បាន​អ្នក​មិន​គួរ​ទទួល​ទាន​ឡើយ ហើយ​បើ​លេប ក៏​គួរ​អនុវត្ត​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ៖ ៣) ថ្នាំ​សម្រក​ទម្ងន់ គ្រប់​ថ្នាំ​សម្រក​ទម្ងន់ ត្រូវ​ប៉ាន់​មនុស្ស​ស្រី​ភាគ​ច្រើន។ អ្នក​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​នោះ​ទេ ថា​ពេល​ទទួល​ទាន​វា អ្នក​នឹង​មាន​អាការៈ​នោម​ញឹក​ជាង​ធម្មតា ក៏​ដោយសារ​តែ​ថ្នាំ​ប្រភេទ​នេះ វា​ដាក់​បន្ទុក​ទៅ​លើ​តម្រងនោម​របស់​អ្នក​ខ្លាំង​ណាស់ យូរ​ទៅ អាច​នាំ​ឲ្យ​ខូច​មុខងារ​តម្រងនោម​ទៀត​ផង។ យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​ផ្ទុក Aristolochic acid 1 គឺ​វា​ប្រៀប​ដូច​ជា​ជាតិ​ពុល​ ដែល​ស្ថិត​នៅ​កម្រិត​ខ្ពស់ អាច​បំផ្លាញ​សរីរាង្គ​តម្រងនោម…