ជីវិតមនុស្សស្រីការតុបតែងមុខ ឬយើងហៅថា Makeup គឺវាជារឿងធម្មតាហើយ ដោយមានម្សៅមានក្រែមមកជាប់លើមុខជាប្រចាំរៀងរាល់ថ្ងៃ មុននឹងបានចេញទៅក្រៅ ឬទៅបំពេញកិច្ចការងារ។ យ៉ាងណាក្រោយត្រលប់មកផ្ទះវិញ ថ្ងៃខ្លះហត់នឿយពេកទៅ ក៏ទម្រេតខ្លួនទៅលើគ្រែ ថាសម្រាកតែមួយភ្លែតទេ ប៉ុន្តែពេលខ្លះជ្រុល គេងដល់ព្រឹកមិនដឹងខ្លួន នាំឲ្យគ្រឿងម្សៅ ធូលីជាប់លើមុខពេញមួយយប់។ ទម្លាប់ដែលមិនលុបលាងសម្អាតមុខឲ្យបានត្រឹមត្រូវ អាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរ ៤ ដូចខាងក្រោម៖ ៤) ងាយនឹងកើតមុន កុំឆ្ងល់ថា ម៉េចមុខចេះតែកើតមុន បើមិនទទួលទានអាហារអ្វីខុសផង? កុំភ្លេចមើលទម្លាប់ពេលយប់របស់ខ្លួនឯង ដោយការដែលមិនលាងគ្រឿងសម្អាងចេញពីស្បែក គឺវានាំឲ្យស្ទះរន្ធញើស រន្ធញើសមិនបានសម្រាក ដូច្នេះហើយងាយបណ្ដាលឲ្យកើតមុន យូរទៅបន្សល់ទាំងស្នាមជ្រីវជ្រួញថែមទៀតផង។ ៣) ភ្នែកក្រហមនិងហើម…
ជីវិតការទទួលទានទឹកដោះគោមួយកែវមុនចូលគេង តើអាចនាំឲ្យអ្នកឡើងទម្ងន់មែនទេ? ចម្លើយគឺអត់ ទេ ហើយប្រាកដជានឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល ព្រោះវាមានតែនាំប្រយោជន៍ទៅវិញ៖ ៤) បន្ថែមគុណភាពនៃការគេង ទឹកដោះគោមានផ្ទុកសារធាតុ tryptophan និង malatonin ដែលវាជួយឲ្យអ្នកអាចគេងលក់ស្រួល និងឆាប់គេងលក់ជាងមុន។ សារធាតុនេះវាក៏ដើរតួយ៉ាងសំខាន់ ក្នុងការផលិតសារធាតុ serotonin ដែលជួយឲ្យអ្នកមានអារម្មណ៍ល្អប្រសើរឡើង ហើយជួយកាត់បន្ថយការធុញថប់អារម្មណ៍ និងការធ្លាក់ទឹកចិត្ត។ ៣) បង្កើនសាច់ដុំ មិនមែនបង្កើនទម្ងន់ ការផឹកទឹកដោះគោមួយកែវមុនពេលចូលគេង មិនបានបណ្តាលឲ្យអ្នកឡើងទម្ងន់របស់អ្នកនោះទេ ដោយទឹកដោះគោមួយកែវ ត្រឹម ២៤០ ម.ល វាពុំមែនជាប្រភពនៃកាឡូរីនាំឲ្យឡើងគីឡូរាងកាយឡើយ។ [ប៉ុន្តែត្រូវប្រាកដថា ជ្រើសរើសទឹកដោះគោមានជាតិខ្លាញ់ទាប]…
ជីវិតអាហារ ៣ ប្រភេទខាងក្រោមនេះ ជាទូទៅគឺអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរខ្លាំងបំផុត ហើយជំងឺក្រិនថ្លើមក៏ងាយនឹងកើតមានឡើងមកលើអ្នកផងដែរ៖ ៣) គ្រឿងក្នុងសត្វ មនុស្សមួយចំនួនចូលចិត្តណាស់ នូវការទទួលទានផ្នែកគ្រឿងក្នុងរបស់សត្វ ដូចជាបេះដូង ថ្លើម ឬខួរក្បាលរបស់វា។ តាមការណែនាំអ្នកគួរតែដាក់កំហិតក្នុងការទទួលទានអាហារប្រភេទនេះ ព្រោះវាងាយនឹងនាំឲ្យអ្នកកើតជំងឺលើសឈាម ជំងឺបេះដូង និងជំងឺថ្លើមឆាប់រហ័សបំផុត។ មូលហេតុគឺដោយសារនៅក្នុងសរីរាង្គរបស់សត្វ វាមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ ហើយប្រសិនអ្នកទម្លាប់ទទួលទានច្រើន អាចបណ្ដាលឲ្យប៉ះពាល់ដល់រាងកាយឆាប់បំផុត។។ ហានិភ័យនៃការកើតជំងឺក្រិនថ្លើមក៏កើតមានលឿនដូចគ្នា។ ២) ចំណីអាហារដុះផ្សិត អ្នកខ្លះគិតថាមិនអីទេ ដោយឃើញផ្សិតដុះលើអាហារនោះតែបន្តិចបន្តួច ហើយក៏ព្យាយាមយកអ្វីមកឆ្កឹះវាចេញ រួចយកទៅចម្អិនជាថ្មី។ យ៉ាងណាវាមិនអស់នោះទេ ដោយជាតិអេផ្លាតុកស៊ីនគឺនៅតែមានក្នុងអាហារនោះ ហើយក៏ជាសារធាតុដែលបង្កឲ្យអ្នកប្រឈមនឹងជំងឺមហារីកកម្រិត ១។ លើសពីនេះវាធ្វើឲ្យខូចថ្លើម…
ជីវិតបញ្ហាអង្គែ រមាស់ ស្បែកក្បាលមានខ្លាញ់ តែងតែកើតមានលើបុគ្គលមួយចំនួន ហើយទោះព្យាយាមរកផលិតផលណាមកព្យាបាល ក៏ពិបាកនោះដែរ ព្រោះបញ្ហាទាំងអស់ហ្នឹងវាស៊ីសងលើទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើង។ ខាងក្រោម Knongsrok ណែនាំពីទម្លាប់ ៥ ដែលអ្នកគួរបញ្ឈប់ជាបន្ទាន់ ប្រសិនមិនចង់បន្តឲ្យកើតមានបញ្ហាខាងលើ៖ ៥) បញ្ឈប់ការទទួលទានអាហារមិនល្អ ជៀសវាងអាហារដែលមានជាតិហឹរ ឬមានជាតិខ្លាញ់ និងស្ករខ្ពស់។ លើសពីនេះអ្នកគួរតែបំប៉នមកវិញនូវអាហារដែលមានជាតិវីតាមីន B,C ដើម្បីការពារការកើតអង្គែ និងការរលាកស្បែកក្បាលនៅរដូវក្តៅ។ ៤) បញ្ឈប់ការអនុវត្តថែរក្សាស្បែកក្បាលដែលមិនត្រឹមត្រូវ អ្នកខ្លះគិតថាកក់សក់ជាប្រចាំអាចបំបាត់បញ្ហានេះបាន តែត្រូវចាំវាក៏នឹងធ្វើឲ្យសក់របស់អ្នកជ្រុះច្រើនណាស់ដែរ។ បែបនេះគួរតែអនុវត្តត្រឹម ១ ថ្ងៃ ១ ដង គឺល្អបំផុតហើយ…
ជីវិតទម្លាប់អាក្រក់ទាំង ៥ ខាងក្រោមនេះ វាមិនល្អនោះទេ ដោយវាអាចបណ្តាលទៅជាមេរោគ បាក់តេរីជ្រៀតចូលមកក្នុងរាងកាយរបស់អ្នកដោយមិនដឹងខ្លួន ពេលអ្នកនៅក្នុងបន្ទប់ទឹក៖ ៥) ទុកច្រាសដុសធ្មេញរបស់អ្នកនៅក្នុងបង្គន់ ដោយសារបច្ចុប្បន្នចានបង្គន់ គេរមែងប្រើប្រាស់រួមជាមួយបន្ទប់ទឹក ដូច្នេះហើយមនុស្សជាច្រើន រមែងទុកដាក់របស់របរនៅខាងក្នុងនោះ។ យ៉ាងណាវាមិនល្អទេ ព្រោះវាជាកន្លែងងាយនឹងបង្កបាក់តេរី រោគ ឲ្យទំមកលើច្រាសដុសធ្មេញរបស់អ្នកបាន។ បាក់តេរីទាំងនោះសោត ក៏ងាយនឹងកៀបចូលទៅក្នុងមាត់ធ្មេញរបស់អ្នកដោយមិនដឹងខ្លួន ហើយភាគល្អិតតូចៗសន្សំច្រើនទៅ គឺងាយនឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ៤) កន្សែងព្យួរនៅក្នុងបន្ទប់ទឹក ស្រដៀងគ្នានឹងករណីច្រាសដុសធ្មេញដែរ ដោយកន្សែងនេះក៏ដូចគ្នា មនុស្សជាច្រើនរមែងយកមកព្យួរទុកចោលក្នុងបន្ទប់ទឹក ហើយវាជាកន្លែងសើម ងាយបង្កជាបាក់តេរី ផ្សិត មេរោគ ជាច្រើនដែលមើលមិនឃើញ។ យកល្អគួរយកកន្សែងដែលប្រើប្រាស់ហើយ…
ជីវិតទោះឃ្លានប៉ុណ្ណាក៏ដោយ ប្រសិនពោះរបស់អ្នកនៅទទេ មិនទាន់បរិភោគអ្វីទេនោះ សុំកុំជ្រើសរើសការទទួលទានរបស់ ៤ ប្រភេទនេះឲ្យសោះ ព្រោះវាអាចគំរាមកំហែង បំផ្លាញសុខភាពរបស់អ្នកបាន៖ ៤) ម្ទេស មនុស្សជាច្រើនចូលចិត្តរបស់ហឹរណាស់ ហើយសឹងតែជារបស់ប្រចាំថ្ងៃទៀតក៏មាន។ វាក៏ល្អទាំងចំពោះសុខភាព តែក៏មានផលប៉ះពាល់ដូចគ្នា ហើយអ្នកជំនាញណែនាំមិនឲ្យទទួលទានរបស់ហឹរឬម្ទេសដាច់ខាត នៅពេលដែលពោះទទេស្អាត។ វាអាចងាយនឹងបង្កគ្រោះថ្នាក់ដល់ក្រពះ ពោះវៀន ជាពិសេសគឺស្រ្តី ដែលកំពុងមានរដូវ ត្រូវជៀសវាងឲ្យបាន។ ៣) ទឹកតែ ផឹកតែក្រោយទទួលទានអាហាររួច វាអាចថាល្អ តែបើផឹកតែ ទាំងដែលពោះមិនទាន់មានអាហារចូលនោះ វាអាចជាគ្រោះថ្នាក់ទៅវិញ។ ព្រោះតែមានផ្ទុកនូវអាល់កាឡូអ៊ីត ដែលសារធាតុនេះងាយមានប្រតិកម្មនៅក្នុងក្រពះដែលទទេ ឧទាហរណ៍៖ អាចងាយឲ្យអ្នកខ្សោយ…
ជីវិតខាងក្រោម Knongsrok ចែករំលែកឲ្យគ្នាយើងបានដឹងនៅផ្នែកទាំង ៣ លើរាងកាយ ដែលវាផុយស្រួយណាស់ ហើយងាយនឹងកើតជាគ្រោះថ្នាក់ ឬប៉ះពាល់នាំឲ្យខូចទ្រង់ទ្រាយ។ ដូច្នេះមិនគួរឲ្យនរណាមកប៉ះ ឬម៉ាស្សាប្រើកម្លាំងខ្លាំងៗនោះទេ៖ ៣) ចង្កេះ ចង្កេះជាផ្នែករសើបខ្លាំង ដោយផ្នែកនេះមានផ្សារភ្ជាប់ទៅនឹងសរីរាង្គជាច្រើនរបស់មនុស្សយើង រួមទាំងតម្រងនោមផងដែរ។ ដូច្នេះការអនុញ្ញាតឲ្យគេមកម៉ាស្សាលើផ្នែកនេះ បើធ្វើមិនត្រឹមត្រូវ គឺអាចនាំឲ្យខ្សោយឬខូចតម្រងនោម (ក្រលៀន) បាន។ លើសពីនេះទៀតចង្កេះគឺជាឆ្អឹងខ្នងនៃរាងកាយ ហើយវាពាក់ព័ន្ធទៅនឹងសកម្មភាពដើរ ឈរ អង្គុយ ដូច្នេះមានសាច់ដុំចង្កេះឡើងតឹង ឬមានបញ្ហាអ្វីមួយធ្ងន់ធ្ងរ នោះអ្នកនឹងប្រឈមការប៉ះពាល់ធ្ងន់ធ្ងរទៅពេលខាងមុខ។ ២) ផ្ចិត វាក៏ជាផ្នែករសើបដូចគ្នាដែរ ហើយមិនគួរឲ្យនរណាមកប៉ះពាល់តាមអំពើចិត្តឡើយ។ ស្បែកនៅជុំវិញផ្ចិតក៏ស្តើងដែរ…
ជីវិតសកម្មភាពដែលត្រូវអនុវត្តនៅពេលល្ងាចឬយប់ ទាំង ៤ ខាងក្រោមនេះ អាចបង្កើតឥទ្ធិពលវិជ្ជមានដល់រាងកាយរបស់អ្នក ជាពិសេសចង់សួរទៅស្រីៗ តើអ្នកមានប៉ុន្មានចំណុចដែរ? ព្រោះបើអ្នកបាន ២-៣ ចំណុចគឺរាប់ថាល្អហើយ រួចនឹងអាចមានអាយុវែង ជាមួយនឹងសម្រស់ក្មេងជាងវ័យកាន់ឆ្នាំ៖ ៤) ទទួលទានអាហារសុខភាព អ្នកដែលចូលចិត្តទទួលទានអាហារមានខ្លាញ់ច្រើន ជាពិសេសនៅពេលល្ងាច គឺ មិនល្អនោះទេ ព្រោះអាចបណ្តាលឲ្យឡើងទម្ងន់ឆាប់រហ័ស ហើយងាយនឹងកើតគ្រោះថ្នាក់ដូចជាខ្លាញ់ក្នុងឈាម និងជំងឺទឹកនោមផ្អែមជាដើម។ ផ្ទុយទៅវិញមនុស្សស្រីដែលអាយុវែង គឺរមែងទទួលទានបន្លែ ហើយពេលល្ងាចមិនទទួលទានអាហារច្រើនពេកទេ រួចទម្លាប់ទទួលទានមុនចូលគេងយ៉ាងហោចណាស់ ៣ ម៉ោង។ ជាក់ស្តែងប្រសិនពួកគាត់គេងម៉ោង ១០ ឬ ១១ នោះពេលវេលាទទួលទានអាហារពេលល្ងាចល្អបំផុតគឺ…
ជីវិតខែធ្លាក់ខ្យល់ រដូវរងា ចាប់ផ្តើមចូលមកដល់បណ្តើរៗហើយ ដោយបងប្អូនយើងជាច្រើនមកដល់ពេលវេលានេះ គឺរមែងទទួលទានទឹកក្ដៅឧណ្ហ៍ៗ ជាជាងការទទួលទានទឹកត្រជាក់ មិនថាតែភេសជ្ជៈប្រភេទណាក្តី។ យ៉ាងណាអ្នកខ្លះទៅក៏ជ្រើសរើសការប្រើប្រាស់ដបទឹករក្សាសីតុណ្ហភាព ដើម្បីរក្សាទុកភេសជ្ជៈទាំងនោះឲ្យនៅមានសីតុណ្ហភាពក្តៅបានយូរ។ ប៉ុន្តែវាមិនសុទ្ធតែគ្រប់ភេសជ្ជៈទាំងអស់អាចយកមកប្រើប្រាស់បានទេ ព្រោះដបភាគច្រើននៅពេលបច្ចុប្បន្នគឺផលិតចេញពីដែកអ៊ីណុក ដែលនៅពេលទុកយូរជាមួយភេសជ្ជៈទាំង ៣ ខាងក្រោម គឺអាចប្រតិកម្មរលាយជាជាតិពុលចូលមកកាន់រាងកាយបាន៖ ៣) ភេសជ្ជៈមានជាតិអាស៊ីដ ដូចជាទឹកក្រូចឆ្មា និងទឹកក្រូចជាដើម គឺអ្នកមិនរក្សាវាទុកក្នុងដបទឹកប្រភេទនេះទេ ដោយសារភេសជ្ជៈទាំងនោះមានកម្រិតជាតិអាស៊ីដខ្ពស់ ដែលវាជំរុញដល់ការបញ្ចេញលោហធាតុមិនល្អ បង្កទៅជាគ្រោះថ្នាក់ដល់រាងកាយ។ ២) ទឹកដោះគោ ស្តាប់ទៅចម្លែក ហេតុអ្វីគ្រាន់តែទឹកដោះគោក៏រក្សាទុកមិនបាន? មិនថាតែទឹកដោះគោក្តៅត្រជាក់ គឺវាងាយនឹងខូច ហើយបង្កទៅជាជាតិ microorganisms អាចបណ្តាលឲ្យអ្នកដែលទទួលទាន…
ជីវិតណែនាំជាពិសេសសម្រាប់មនុស្សស្រី ប្រភេទអាហារទាំង ៥ ខាងក្រោម ក្រៅពីមានឱជារសឆ្ងាញ់ ទៀតសោតវាក៏មានផ្តល់នូវជាតិកូឡាជែន ប្រូតេអ៊ីនខ្ពស់ ល្អសម្រាប់រាងកាយ និងលើកសម្រស់ ហើយទោះអាយុហៀរចូល ៥០ ក៏ពិបាករកឃើញស្នាមជ្រីវជ្រួញដែរ ប្រសិនអ្នកទម្លាប់ទទួលទានវាជាប្រចាំ៖ ៥) ស៊ុត ស៊ុតជាអាហារដែលបណ្តុំទៅដោយប្រូតេអ៊ីន ជាពិសេសផ្នែកពណ៌ស ដែលមានប្រូតេអ៊ីនដល់ទៅ ២៦ ក្រាម។ អ្នកទទួលទានស៊ុតស្ងោរ ដែលជួយឲ្យឆាប់ឆ្អែត ហើយបញ្ចៀសការទទួលទានអាហារច្រើន និងមានជាតិខ្លាញ់ នាំឲ្យឡើងទម្ងន់។ រីឯផ្នែកលឿងវិញ មានផ្ទុកនូវសារធាតុកូឡាជែនច្រើន ដែលទម្លាប់ទទួលទានជាប្រចាំ វាអាចជួយឲ្យស្បែករបស់យើងរលោង។ ៤) ត្រី សាច់ត្រីសម្បូរទៅដោយប្រូតេអ៊ីន…
ជីវិតគ្រាប់ឈូកមើលទៅសាមញ្ញ ហើយយើងអាចរកទិញបាននៅតម្លៃធូរថ្លៃ និងមិនពិបាករកនោះទេនៅតាមផ្សារ តែបើនិយាយពីអត្ថប្រយោជន៍របស់វាវិញ ប្រៀបដូចជាឱសថទិព្វជួយបានច្រើនណាស់។ ខាងក្រោមយើងបង្ហាញពីប្រយោជន៍ធំៗទាំង ៦ ពី ការទទួលទានគ្រាប់ឈូក៖ ៦) បន្ថែមប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដោយសារគ្រាប់ឈូកសំបូរទៅដោយសារជាតិ Flavonoid ដែលល្អក្នុងការប្រឆាំងនឹងការរលាក និងការឆ្លង។ អ្នកដែលទទួលទានគ្រាប់ឈូកជាប្រចាំ នោះពេលពួកគេមានរបួស ឬកើតដំបៅអ្វីក៏នឹងងាយជាសះស្បើយ ដូច្នេះហើយទើបគេណែនាំជាពិសេសសម្រាប់ស្រ្តីទើបសម្រាលកូនដែលឆ្លងកាត់ការវះកាត់ឲ្យទទួលទានវាឲ្យបានច្រើន។ ៥) ពង្រឹងសម្ពាធឈាម និងចង្វាក់បេះដូង ជាតិល្វីង Isoquinoline ដែលមាននៅក្នុងគ្រាប់ឈូក គឺប្រៀបដូចជាថ្នាំព្យាបាលជំងឺសរសៃឈាមបេះដូង និងជួយឲ្យមានការគ្រប់គ្រងសម្ពាធឈាមបានល្អ។ លើសពីនេះទៀតជាតិសូដ្យូមដែលមាននៅក្នុងនោះ ក៏នឹងជួយឲ្យអ្នកមានសុខភាពបេះដូងល្អផងដែរ។ ៤) ប្រឆាំងភាពចាស់ អង់ស៊ីម…
ជីវិតមិនសុទ្ធតែអ្នករាល់គ្នាដឹងនោះទេ ហើយអ្នកអាចឆ្លើយនូវចម្លើយដ៏ខ្លី តែប្រហែលមិនទាន់បានយល់ស៊ីជម្រៅនៅឡើយ ថាតើពេលក្រោកពីគេងភ្លាមនៅពេលព្រឹក គួរដុសធ្មេញមុនឬ ផឹកទឹកមុនដែលល្អបំផុត? ចម្លើយដូចបញ្ជាក់ពីខាងលើ គឺខ្លីងាយឆ្លើយណាស់ តែវាមានប្រយោជន៍សម្រាប់សុខភាពអ្នក ដែលអ្នកចាំបាច់ត្រូវដឹង។ តាមទម្លាប់ប្រជាជនជប៉ុន គឺពួកគេក្រោកមកភ្លាម តម្រង់ទៅទទួលទានទឹកមុន ហើយជាប្រភេទទឹកក្ដៅឧណ្ហ៍ៗ មិនមែនទឹកត្រជាក់ទាំងព្រលឹមនោះទេ។ អ្នកជំនាញបាននិយាយថា ការផឹកទឹកមុន ដុសធ្មេញ គឺសំខាន់ណាស់ ព្រោះវាជួយឲ្យរាងកាយបំពេញនូវបរិមាណទឹកដែលបាត់បង់បន្ទាប់ពីគេងយូរ ហើយការទទួលទានទឹកនៅពេលពោះទទេ គឺវាជួយសម្អាតមេរោគ និងបាក់តេរីផ្សេងៗចេញពីមាត់ និងបង្កើនល្បឿនបណ្តេញជាតិពុលចេញពីរាងកាយ ដូចបានសម្អាតពោះវៀន។ ជាងនេះវាក៏ជួយពង្រឹងប្រព័ន្ធរំលាយអាហារទាំងមូលឲ្យដំណើរការល្អ ជួយឲ្យចរន្តឈាមរត់ស្រួល ពោលដូចជាឱសថម្យ៉ាងដើរតួទៅព្យាបាលជំងឺលើសឈាម ទឹកនោមផ្អែម ទល់លាមក រលាកក្រពះ ឬគ្រួសក្នុងតម្រងនោមអ៊ីចឹងដែរ។…
ជីវិតតារាសម្តែងស្រី ជនជាតិកូរ៉េខាងត្បូង Song Hye Kyo ធ្លាប់ឡើងទម្ងន់ដល់ ៧០ គីឡូក្រាម ប៉ុន្តែត្រឹមរយៈពេលខ្លី នាងបានស្រកអស់ ១៧ គីឡូក្រាម ឥឡូវមកសល់តែជាង ៥៣ គីឡូក្រាមវិញ។ ដ្បិតបើស្ថិតនៅអាយុ ៣៩ ឆ្នាំទៅហើយ តែសាច់របស់នាងពេលស្រកមកវិញ នៅតែមើលឃើញខ្ចី ភ្លឺចែងចាំងមិនចាញ់ក្រមុំនោះឡើយ។ មានរូបមន្តសម្ងាត់ពី ២ នៅពីក្រោយនោះ ដែលវាជាវិធីសាមញ្ញ តែទាមទារឲ្យអនុវត្តជាប្រចាំ៖ ១) តៅហ៊ូ កំឡុងពេលសម្រាកទម្ងន់បាន ១៧ គីឡូក្រាម នាងតែងតែមានទម្លាប់លូកតៅហ៊ូមកទទួលទានរៀងរាល់ថ្ងៃ…
ជីវិតជាចំណេះដឹងសម្រាប់បងប្អូនស្ត្រីគ្នាយើង ហើយក៏ជារឿងដែលបុរសគួរតែដឹងដែរ ព្រោះដើម្បីបង្កើនការយកចិត្តទុកដាក់ទៅលើមនុស្សស្រីជាទីស្រលាញ់។ នោះគឺពាក់ព័ន្ធនឹងសកម្មភាព ៤ ដែលត្រូវចាំថា ស្រីៗទើបអស់រដូវប៉ុន្មានថ្ងៃដំបូង ចាំបាច់ត្រូវជៀសវាងកុំធ្វើឲ្យសោះ៖ ៣) ការធ្វើលំហាត់ប្រាណខ្លាំង ជាធម្មតាការហាត់ប្រាណគឺល្អ វាធ្វើឲ្យរាងកាយសកម្មភាព ការពារជំងឺ តែយ៉ាងណាការធ្វើលំហាត់ប្រាណខុសពេល វាក៏អាចបង្កជាផលប៉ះពាល់មកដល់រាងកាយរបស់យើងទៅវិញ។ មនុស្សជាច្រើនគិតថា ក្រោយថ្ងៃអស់រដូវ គឺពួកគាត់អាចហាត់ប្រាណតាមចិត្តចង់ តែពួកគេមិនបានដឹងនោះទេ ថាពេលនោះស្បូននៅតែស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញនៅឡើយ អ៊ីចឹងការធ្វើលំហាត់ប្រាណ លើកដៃលើកជើងខ្លាំងពេក វាធ្វើឲ្យប៉ះពាល់ដល់ស្រទាប់ខាងក្នុងនៃស្បូន ថែមទាំងអាចបណ្តាលឲ្យមានលំហូរឈាមបន្ទាប់បន្សំទៀតផង។ លើសពីនេះ ភាពសុាំរបស់ស្រ្តីក្រោយពេលអស់រដូវភ្លាមៗ វាតែងតែមានការចុះខ្សោយ អ៊ីចឹងការដែលបណ្តាលឲ្យរាងកាយបែកញើសច្រើន រន្ធញើសបើក ងាយជ្រាបខ្យល់ត្រជាក់ចូល នោះគឺអាចបង្កឲ្យមានជំងឺជាច្រើន។ យកល្អបើចង់ហាត់ប្រាណ…
ជីវិតសម្រាប់ភេសជ្ជៈទាំង ៥ ខាងក្រោមនេះ ជាទូទៅវាអាចផ្តល់ប្រយោជន៍ជាច្រើនមកដល់រាងកាយរបស់យើង តែការទទួលទាននៅពេលល្ងាចឬពេលយប់ វាអាចបង្កផលប៉ះពាល់ទៅវិញ ពោលអាចនាំឲ្យឡើងទម្ងន់ និងវិវត្តទៅរកភាពចាស់ជាងវ័យជាដើម៖ ៥) ទឹកដូង ជាទូទៅវាមានជាតិផ្អែម ត្រជាក់ អាចបំបាត់ការស្រេកទឹក បន្សាបជាតិពុលក្នុងរាងកាយ ជារួំគឺល្អសម្រាប់បេះដូង ប្រព័ន្ធរំលាយអាហារ និងពង្រឹងប្រព័ន្ធការពាររាងកាយជាដើម។ តែយ៉ាងណាអ្នកមិនគួរទទួលទានទឹកដូងក្រោយម៉ោង ១០ យប់ទេ ព្រោះវាអាចធ្វើឲ្យក្រពះត្រជាក់ ធ្វើឲ្យអ្នកគេងមិនលក់ ដោយសារងើបនោមច្រើន។ ពេលវេលាល្អបំផុតគួរទទួលទានវានៅពេលព្រឹក។ ៤) ទឹកក្រូចច្របាច់ វាមានជាតិអាស៊ីដខ្ពស់ រសជាតិជូរ ដូច្នេះមិនអាចទទួលទានតាមចិត្តចង់របស់អ្នកឡើយ។ តាមការណែនាំពីអ្នកជំនាញ អ្នកហាមទទួលទានទឹកក្រូចច្របាច់ក្រោយម៉ោង ១០…
ជីវិតមានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ការពន្យារអាយុនៃការរស់នៅរបស់មនុស្ស ហើយមនុស្សអាយុវែង គឺល្អទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត។ យ៉ាងណាក៏មានសញ្ញាសម្គាល់ដែលងាយមើលមួយផ្សេងទៀតដែរ នោះគឺពាក់ព័ន្ធនឹងរោមចិញ្ចើម។ មនុស្សក្រោយអាយុ ៣០ ឆ្នាំ ប្រសិនរោមចិញ្ចើមដុះវែង មើលទៅអាចថាជាមនុស្សរាងវ័យចំណាស់ តែការពិត គឺជាសញ្ញាបង្ហាញពីអាយុវែងទៅវិញទេ។ ប្រសិនរោមចិញ្ចើមដុះវែងដល់ ៣ សង់ទីម៉ែត្រ នោះអ្នកប្រាកដជានឹងមានអាយុវែង ហើយក៏មិនងាយមានជំងឺអ្វីមកបៀត។ ជាទូទៅមនុស្សដែលដុះរោមចិញ្ចើមវែង ក៏ដោយសារថ្លើមពួកគេដំណើរការល្អ រាងកាយមានប្រព័ន្ធភាពសុាំល្អ ទើបនាំឲ្យផ្នែកនៃរោមចិញ្ចើមដុះមកក្រាស់ឃ្មឹកនិងវែងបែបហ្នឹង។ តាមជំនឿពីបុរាណគេក៏ជឿលើរឿងនេះដូចគ្នា ព្រោះគេប្រដូចមនុស្សរោមចិញ្ចើមវែង ទៅនឹងស្តេចនាគ ដែលមិនងាយចេះចុះខ្សោយថាមពល ហើយអាចរស់នៅបានឆ្នាំ។ យ៉ាងណាសម្រាប់មនុស្សអាយុក្រោយ ៣០ ឆ្នាំដដែល ប្រសិនចង់ឲ្យរោមចិញ្ចើមដុះវែង អ្នកអាចងាកមកទទួលទានអាហារទាំង ៣…
ជីវិតកូឡាជែនក្នុងរាងកាយរបស់ស្រ្តី គឺពិតជាសំខាន់ណាស់ ព្រោះបើវាធ្លាក់ចុះហើយ គឺគ្រប់យ៉ាងលើរាងកាយ ក៏នឹងប្រែទៅជាក្រៀមក្រោះ លែងស្រស់បំព្រងដូចមុន។ ជាពិសេសស្រ្តីក្រោយអាយុ ៣០ ឆ្នាំ បើចង់បន្តភាពក្មេងជាងវ័យ គួរតែសម្លឹងមើលភេសជ្ជៈទាំង ៤ ខាងក្រោម៖ ៤) ទឹកក្រូច+ខ្ញី ក្នុងផ្លែក្រូច ១០០ ក្រាម មានផ្ទុកវីតាមីន C ៦៤ ភាគរយ ដែលវាអាចជួយបង្កើនដំណើរការផលិតកូឡាជែន រីឯខ្ញីមានផ្ទុកសារធាតុប្រឆាំងការរលាក ប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះការទទួលទានទឹកខ្ញីលាយក្រូច មួយកែវរៀងរាល់ព្រឹក គឺពិតជាសំខាន់ វាអាចជួយឲ្យស្បែករបស់អ្នកក្មេងជាងវ័យ រាងកាយមានសុខភាពល្អ និងកាត់បន្ថយជាតិខ្លាញ់លើសយ៉ាងមានប្រសិទ្ធភាព។ ៣)…
ជីវិតតាមពិតទៅការឡើងទម្ងន់ ដុះខ្លាញ់ក្បាលពោះ វាមិនពាក់ព័ន្ធដោយសាររបបអាហារទាំងស្រុងនោះទេ ដោយវាក៏មានការផ្សារភ្ជាប់ទៅនឹងទម្លាប់ទាំង ៥ ខាងក្រោមផងដែរ៖ ៥) ចូលគេងយឺតពេក ការគេងយឺតពេកធ្វើឲ្យមានអតុល្យភាពអ័រម៉ូនកើតឡើង ព្រោះវាបង្កើន Cortisol ហើយកាត់បន្ថយ Leptin។ មូលហេតុនេះវាធ្វើឲ្យយើងមានចំណង់អាហារចង់ទទួលទានច្រើន ហើយប្រព័ន្ធរំលាយអាហារក៏ដើរមិនសូវល្អដែរ។ អ័រម៉ូន Cortisol វាចាប់ផ្តើមកើនឡើងនៅកំឡុងពេលម៉ោង ២ ដល់ ៤ ព្រឹក និងឡើងដល់ខ្លាំងម៉ោង ៦ ព្រឹក ដូច្នេះយកល្អចូលគេងឲ្យបានមុនម៉ោង ១១ យប់គឺល្អបំផុត។ ៤) ផឹកទឹកច្រើនពេកមុនចូលគេង ការផឹកទឹកមុនចូលគេង កុំទទួលទានច្រើនពេក…