ជីវិតនិងសុខភាពតៅហ៊ូមានតម្លៃថោក ងាយស្រួលរកទិញ ហើយវាក៏ជាអាហារដែលមានរសជាតិល្មមទទួលយកមួយផងដែរ។ យ៉ាងណាប្រសិនអ្នកចេះច្នៃមកផ្សំជាមួយអាហារទាំង ៣ ខាងក្រោម នោះវានឹងកាន់តែបន្ថែមប្រយោជន៍មកកាន់សុខភាព៖ ៣) តៅហ៊ូ + ស៊ុត តៅហ៊ូមានជាតិប្រូតេអ៊ីនច្រើន ហើយស៊ុតសម្បូរទៅដោយជីវជាតិ មានឥទ្ធិពលក្នុងការបំប៉នឈាមនិងប៉ូវកម្លាំង។ ការលាយបញ្ចូលគ្នារវាងអាហារទាំងពីរ ក៏បន្ថែមឱជារសកាន់តែឈ្ងុយឆ្ងាញ់ផងដែរ ហើយវាក៏អាចបំពេញជាតិកាល់ស្យូមបានយ៉ាងល្អដល់រាងកាយ។ អ្នកគ្រាន់តែរៀបចំតៅហ៊ូមួយដុំ ស៊ុត ១ គ្រាប់ ខ្ទឹមបារាំង ប្រេងឆា និងគ្រឿងទេសផ្សេងៗ ដោយអាចចំហុយក៏បាន ចៀនក៏បាន។ ២) តៅហ៊ូ + សារាយសមុទ្រ សារាយសមុទ្រមានផ្ទុកនូវសារធាតុ Mannitol…
ជីវិតនិងសុខភាពអ្នកជំនាញបានណែនាំឲ្យមនុស្សទូទៅ គួរមានទម្លាប់ទទួលទានទឹកក្តៅឧណ្ហៗ ហើយកម្រិតសីតុណ្ហភាពទឹកដែលល្អបំផុតគឺចន្លោះពី ៤៨ ទៅ ៦០ អង្សាសេ។ តើអ្នកធ្លាប់ដឹងទេថា ទម្លាប់នៃការទទួលទានទឹកក្តៅឧណ្ហៗជាប្រចាំរៀងរាល់ថ្ងៃ អាចផ្តល់ប្រយោជន៍ចម្បងអ្វីខ្លះ? Knongsrok បង្ហាញចំណុចគួរឲ្យចាប់អារម្មណ៍ទាំង ៧ ដូចខាងក្រោម៖ ៧) ជួយសម្អាតជាតិពុល ទឹកក្តៅអាចជួយបន្សាបជាតិពុលនៅក្នុងខ្លួនរបស់អ្នក ហើយការទម្លាប់ផឹកទឹកក្តៅវានឹងធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនមានការកើនឡើង ហើយជួយឲ្យអ្នកឆាប់បញ្ចេញញើស។ លទ្ធផលនេះវាកម្ចាត់ជាតិពុល ហើយបង្កភាពងាយស្រួលដល់ប្រព័ន្ធរំលាយដែលចូលទៅបំបាត់ភាពមិនល្អចេញ។ ជាងនេះអ្នកដែលឧស្សាហ៍កើតមានមុន ក៏ងាយនឹងជាសះស្បើយទៅវិញដែរ និងជួយឲ្យស្បែកមើលទៅស្រស់ថ្លានិងភ្លឺចេញពីខាងក្នុង។ ៦) ជួយការពារមិនឲ្យចាស់មុនអាយុ បន្ថែមពីលើការសម្អាតជាតិពុល ទឹកក្តៅក៏នឹងជួយឲ្យអ្នកមើលទៅមិនចាស់ជាងវ័យ ផ្នែករង្វង់ខ្មៅជុំវិញភ្នែកក៏មិនឃើញដក់ជាប់ ហើយជាងនេះវាជួយជួសជុលកោសិកាស្បែកដែលខូចខាតដោយរ៉ាឌីកាល់សេរី ដើម្បីធ្វើស្បែកមើលទៅរលោងមិនជ្រីវជ្រួញ។ ៥)…
ជីវិតនិងសុខភាពមានអ្នកធ្លាប់ជួបដែរឬទេ ពេលគេងសុខៗក៏ស្រាប់តែភ្ញាក់កណ្តាលយប់? ប្រសិនជាអ្នកជួប សូមមកចាប់អារម្មណ៍អត្ថបទនេះ ដោយ Knongsrok ធ្វើការចែករំលែកពីជំងឺព្រមាន ៤ ពាក់ព័ន្ធនឹងអាការៈខាងលើ ដែលអ្នកត្រូវប្រុងប្រយ័ត្ន៖ ៤) ជំងឺធ្លាក់ទឹកចិត្ត អ្នកជំនាញបានឲ្យដឹងថា ការភ្ញាក់ពីគេងញឹកញាប់នៅពាក់កណ្តាលយប់ អាចជាសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។ កំឡុងពេលនៃការវិវត្តជំងឺនេះ មនុស្សជាច្រើនតែងតែមានអារម្មណ៍អវិជ្ជមាន ការគិតមិនល្អ នាំឲ្យពួកគេមិនងាយបានគេងលក់ទេ ហើយបើលក់ ក៏មិនស្កប់ស្កល់ដែរ។ វាជាជំងឺទូទៅមួយ ដែលមនុស្សភាគច្រើនជួប ក្រោយពីអស់កម្លាំងនិងរងភាពតានតឹងច្រើន ពីសម្ពាធការពារ។ បើអ្នកជួប គួរតែរកផ្លូវដោះស្រាយ មិនអាចចេះតែបណ្តែតបណ្តោយពីមួយថ្ងៃទៅមួយថ្ងៃបានឡើយ។ ៣) ខ្សោយថ្លើម យោងតាមអ្នកជំនាញ ក៏បានលើកឡើងថា…
ជីវិតនិងសុខភាពថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយរបស់មនុស្ស ដោយវាមានទំនួលខុសត្រូវក្នុងការច្រោះនិងយកជាតិពុលចេញពីខ្លួន។ យ៉ាងណានៅពេលដែលថ្លើមរបស់អ្នកខូច ឬជួបបញ្ហា នោះវានឹងបង្ហាញនូវសញ្ញាសម្គាល់មួយចំនួន មកលើរាងកាយដូចខាងក្រោម៖ ១) លេចចេញឆ្នូតរាងបញ្ឈរលើក្រចក ជាធម្មតាសម្រាប់មនុស្សដែលមានសុខភាពល្អ នោះផ្ទៃក្រចករបស់គេគឺមានសភាពរលោង ហើយគ្មានស្នាមជាំឬរដាក់រដុបអ្វីនោះទេ។ ប៉ុន្តែបើអ្នកឃើញមានស្នាមឆ្នូតបង្ហាញចំៗលើផ្ទៃក្រចករបស់អ្នក នោះមានន័យថា ថ្លើមរបស់អ្នកមានឈាមមិនគ្រប់គ្រាន់ និងកំពុងមានបញ្ហាហើយ ដែលអ្នកត្រូវប្រញាប់យកចិត្តទុកដាក់។ ២) ដៃអណ្ដែតឡើងនូវសរសៃពណ៌បៃតង ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ផ្នែកដៃរបស់អ្នកមានអណ្តែតឡើងនូវសរសៃពណ៌បៃតងឬពណ៌រាងខៀវ ខុសពីប្រក្រតី នោះក៏ជាសញ្ញាដែលគួរតែប្រុងប្រយ័ត្នមួយដែរ។ ៣) ក្រចកដៃឡើងមូល ចំណាំមើលប្រសិនបើក្រចកដៃរបស់អ្នកលូតមកទៅជារាងកោង ចូលជាទម្រង់រាងមូល នោះគឺជាហានិភ័យខ្ពស់នៃការថយចុះកម្តៅនៅក្នុងឈាម ដែលមនុស្សប្រភេទនេះអាចមានបញ្ហាសុខភាពថ្លើម ឬបំពង់រំលាយអាហារធ្ងន់ធ្ងរ ហើយក៏អាចមានជំងឺបេះដូងពីកំណើតផងដែរ។ ចូរប្រញាប់ទៅរកអ្នកជំនាញផ្នែកនោះ ដើម្បីពិគ្រោះយោបល់។…
ជីវិតនិងសុខភាពស្នាមសង្វារលើស្បែក រមែងលេចចេញឡើង នៅពេលដែលអ្នកឡើងទម្ងន់លឿន ឬស្រកទម្ងន់ទៅវិញលឿន និងពេលខ្លះដោយសារយើងធ្វើលំហាត់ប្រាណធ្ងន់ ឬឆ្លងកាត់ការវះកាត់ណាមួយជាដើម។ ដំណោះស្រាយមនុស្សភាគច្រើនរមែងរកថ្នាំយកមកលាប ដើម្បីលុបបំបាត់វា និងជួយបន្តឹងស្បែក។ យ៉ាងណាក៏ជឿថាមនុស្សមួយចំនួនមិនចង់ប្រើប្រាស់ថ្នាំអ្វីនោះទេ ហើយចង់ព្យាបាលតាមបែបធម្មតា អ៊ីចឹងមកអានអត្ថបទនេះគឺត្រូវហើយ។ ត្រឹមតែទម្លាប់នៃការទទួលទាន ក៏អាចជួយអ្នកបានមួយផ្នែកដែរ។ ខាងក្រោមយើងបង្ហាញរបស់ ៤ ប្រភេទដែលអាចជួយលុបបំបាត់ស្នាមសង្វារលើស្បែក៖ ៤) ត្រីសាម៉ុង ក្រៅពីរសជាតិឆ្ងាញ់និងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់ជាតិខ្លាញ់ ជាងនេះវាក៏មានផ្ទុកនូវអូមេហ្គា-៣ ដែលជួយព្យាបាលនិងជួសជុលកោសិកាស្បែកឡើងវិញផងដែរ។ ក្រៅពីនេះវាក៏ជួយឲ្យឈាមរត់ស្រួល និងកាត់បន្ថយជាតិពុលក្នុងខ្លួនទៀតផង។ ៣) ម្ទេស ទម្លាប់នៃការទទួលទានម្ទេស ក្រៅពីជួយផ្តល់ជាតិវីតាមីន B6 ដែលជួយស្តារមុខងារលើស្បែកត្រលប់មកវិញ វាក៏ជួយប្រឆាំងនៅការកើតប្រហោងលើស្បែកបានយ៉ាងមានប្រសិទ្ធភាព។ ២)…
ជីវិតនិងសុខភាពថ្លើមគឺជាសរីរាង្គ ដែលបន្សាបជាតិពុលក្នុងរាងកាយ ហើយបើថ្លើមធ្វើការយ៉ាងស្ងៀមស្ងាត់ ដំណើរការល្អ នោះវានឹងមិនមានអាការៈឬរោគសញ្ញាព្រមានណាមួយ បង្ហាញមកខាងក្រៅឡើយ។ យើងសូមចូលរួមអបអរ ប្រសិនរៀងរាល់ព្រឹក ពេលក្រោកពីគេង រាងកាយអ្នកមិនបញ្ចេញសញ្ញាព្រមានទាំង ៤ ខាងក្រោម៖ ៤) ទឹកនោមពណ៌ដូចទឹកតែ ជារឿងដំបូងត្រូវសង្កេតមើលនៅពេលព្រឹក ពេលទៅបន្ទោរបង់ ប្រសិនឃើញសភាពពណ៌ទឹកនោម ពណ៌លឿងស្រាល នោះវាមិនអីទេ តែបើពណ៌លឿងងងឹត ដូចទឹកតែ វាជាសញ្ញាមិនល្អឡើយ។ វាបង្ហាញថា ថ្លើមកំពុងទទួលរងផលប៉ះពាល់ នាំឲ្យមានការបង្កើនបរិមាណប៊ីលីរុយប៊ីនចូលទៅក្នុងឈាម។ ៣) អញ្ចាញធ្មេញហូរឈាម ប្រសិនបើថ្លើមមានជំងឺ សមត្ថភាពរបស់ថ្លើមក្នុងការផលិតកំណកឈាមត្រូវបានកាត់បន្ថយ។ វាបណ្តាលឲ្យមានការហូរឈាមតាមអញ្ចាញធ្មេញ នៅពេលអ្នកដុសធ្មេញរៀងរាល់ព្រឹក។ រោគសញ្ញានេះ…
ជីវិតនិងសុខភាពសម្រាប់មនុស្សស្រីវ័យកណ្តាលចូលល្បាក់ខ្ទង់ ៤០ ឆ្នាំឡើងទៅ ប្រសិនជាផ្នែកទាំង ៤ លើរាងកាយ ដូចបង្ហាញខាងក្រោម មានទំហំស្តើង នោះយើងសូមចូលរួមអបអរ ព្រោះវាពិតជាសំខាន់ណាស់ វាជាតម្រុយបង្ហាញថា អ្នកនឹងមានអាយុវែង៖ ៤) មានខ្នងស្តើង ខ្នងជាធម្មតាបើសម្រាប់មនុស្សប្រុស គឺមានទំហំធំ ក្រាស់ហើយ ដោយបង្ហាញពីភាពរឹងមាំ។ យ៉ាងណាសម្រាប់ស្រ្តី ខ្នងធំនិងក្រាស់ មិនល្អទៅ វិញទេ ដោយវាបង្ហាញថា ស្រ្តីនោះមានជាតិខ្លាញ់ក្នុងរាងកាយច្រើន ហើយមើលទៅក៏មិនស្អាតដែរ។ មូលហេតុនេះ ប្រសិនអ្នកឈានដល់វ័យរាងចំណាស់បន្តិច ហើយខ្នងរបស់អ្នកនៅតែស្តើង នោះចំណាំមើលខ្លួនឯងទៅ រាងកាយអ្នកប្រៀបដូចជាក្មេងជាងវ័យ ហើយក៏មិនងាយមានជំងឺអ្វីមកបៀតបៀនដែរ។ ៣)…
ជីវិតនិងសុខភាពទឹកដូងមិនត្រឹមតែជាភេសជ្ជៈដែលមានឱជារសឆ្ងាញ់ក្នុងការទទួលទាននោះទេ ជាងនេះវាក៏បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ហើយថែមទាំងជួយសម្រកទម្ងន់រាងកាយទៀតផង។ ខាងក្រោម Knongsrok បង្ហាញអត្ថប្រយោជន៍សំខាន់ទាំង ៧ ពីការទទួលទានទឹកដូង៖ ៦) ជួយឲ្យក្មេងជាងវ័យ ទឹកដូងគឺជាប្រភពធម្មជាតិនៃស៊ីតូកូនីន ដែលអាចប្រឆាំងការកើតឡើងនៅកោសិកាចាស់មុនអាយុ ពោលគឺកាត់បន្ថយហានិភ័យនៃការចាស់ជាងវ័យ ដែលមនុស្សជាច្រើនបានជួបប្រទះ។ ៥) មិនមានអារម្មណ៍តានតឹង វាជួយដល់អារម្មណ៍របស់យើង ឲ្យមានភាពស្រស់ស្រាយ ដោយសារតែទឹកដូងមានផ្ទុកនូវវីតាមីនជាច្រើនដូចជា វីតាមីន B-Complex ដែលអាចជួយកាត់បន្ថយភាពតានតឹង និងការផ្លាស់ប្តូរអារម្មណ៍ញឹកញាប់។ ៤) ជួយឲ្យស្បែកភ្លឺថ្លានិងរលោង វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ជួយឲ្យស្បែករបស់អ្នកមានសុខភាពល្អ និងភ្លឺថ្លាចេញពីខាងក្នុង។ ៣) ជួយប្រព័ន្ធរំលាយអាហារ ទឹកដូងក៏មានផ្ទុកនូវជាតិសរសៃ…
ជីវិតនិងសុខភាពមុនពេលចូលគេង ចាយពេលតែប៉ុន្មាននាទី ជាមួយតែការអនុវត្តនូវចលនាសាមញ្ញមួយចំនួនដូចខាងក្រោម ក៏អាចជួយឲ្យអ្នកស្រកខ្លាញ់ក្បាលពោះ និងជួយឲ្យដំណេកស្កល់ស្កល់យ៉ាងមានប្រសិទ្ធភាព៖ ចលនាទី ១ ទម្រេតខ្នងលើគ្រែ ឬកម្រាលព្រំណាមួយ បន្ទាប់មកលើកជង្គង់អ្នកឡើងមកលើ ហើយយកដៃទៅឱបជើងទាំងសងខាង រួចព្យាយាមទាញវាមកស្មើក្បាលពោះ។ រក្សាចលនាបែបនេះឲ្យនឹងថ្កល់រយៈពេល ១ នាទី រួចដកដង្ហើមវែងៗប្រហែល ៨ ទៅ ១០ ដង្ហើម សឹមទម្លាក់ជើងចុះវិញ។ លំហាត់ប្រាណនេះធ្វើឲ្យឡើងរឹងសាច់ដុំក្បាលពោះ ភ្លៅ និងខ្នងខាងក្រោម ដែលវាសម្រួលទាំងសរសៃកុំឲ្យស្ពឹក និងជួយដុតខ្លាញ់ក្បាលពោះបានមួយផ្នែក។ ចលនាទី ២ ដេកលើផ្ទៃរាបស្មើ ឬលើគ្រែ ហើយដាក់គូទទល់នឹងជញ្ជាំង រួចលើកជើងឡើងទៅខាងលើ…
ជីវិតនិងសុខភាពការរួមភេទ គឺពិតជានាំមកនូវប្រយោជន៍ជាច្រើនសម្រាប់រាងកាយ តែយ៉ាងណាសម្រាប់ស្រ្តី នៅពេលវេលា ៣ នេះ ជាពេលមិនសមស្របដែលត្រូវអនុវត្តនោះទេ ហើយវាអាចបង្កគ្រោះថ្នាក់មកដល់អ្នកទៅវិញ៖ ៣) បន្ទាប់ពីការមករដូវ កំឡុងពេលមករដូវ ឬក្រោយមករដូវថ្មីថ្មោង អ្នកមិនគួររួមភេទនោះទេ ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់ស្បូន។ ដោយសារតែពេលនេះមាត់ស្បូនកំពុងស្ថិតក្នុងសភាពបើកចំហ ដូច្នេះការរួមភេទ គឺងាយនឹងបង្កជាការរលាក ឬបង្កមេរោគផ្សេងៗជ្រៀតចូល នាំឲ្យកើតរោគស្រ្តីមួយចំនួន និងបណ្តាលឲ្យសភាពរាងកាយវិវត្តទៅរកភាពចាស់ជាងវ័យឆាប់រហ័ស។ យកល្អ គួររង់ចាំក្រោយការមករដូវចប់រួចរាល់ រយៈពេល ៣ ថ្ងៃ។ ២) នៅពេលរាងកាយអស់កម្លាំង បន្ទាប់ពីទទួលរងសម្ពាធការពារ អស់កម្លាំង ល្ហិតល្ហៃ ក៏ជាពេលដែលអ្នកគួរជៀសវាងការរួមភេទផងដែរ។ ដោយសារពេលវេលានេះ…
ជីវិតនិងសុខភាពនៅភូមិ Ogimi ស្រុក Kunigami ខេត្ត Okinawa ជាតំបន់ដែលមានប្រជាជនជប៉ុនអាយុវែងជាងគេ ដោយជាមធ្យមក្នុងតំបន់នោះ ពួកគេអាចរស់នៅដល់អាយុ ៨១,២ ឆ្នាំ ដោយស្រ្តីជាមធ្យមមានអាយុដល់ ៨៦ ឆ្នាំ ហើយបុរសអាយុ ៧៥ ឆ្នាំ។ បើតាមការស្រាវជ្រាវពីទម្លាប់រស់នៅរបស់ប្រជាជនក្នុងតំបន់នោះ គឺពួកគេមានអាថ៌កំបាំងនៃការទទួលទានគួរឲ្យចាប់អារម្មណ៍ ៥ ដែលថ្ងៃនេះ Knongsrok សូមលើកមកចែករំលែកបងប្អូនយើងនៅកម្ពុជាឲ្យបានដឹង៖ ៥) ដំឡូងជ្វាពណ៌ស្វាយ នៅទីនោះគេពេញនិយមទទួលទានដំឡូងជ្វាពណ៌ស្វាយខ្លាំងណាស់ ដោយសារវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដោយវាអាចការពារយើងពីការបង្ករោគជាច្រើនមកកាន់រាងកាយ មិនថាតែជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូង…
ជីវិតនិងសុខភាពមិនសុទ្ធតែគ្រប់ពេល ឲ្យតែងងុយ ឲ្យតែនឿយបើកភ្នែកលែងរួច អ្នកត្រូវបណ្តោយខ្លួនឯងឲ្យបិទភ្នែកគេងនោះទេ ព្រោះក្នុងស្ថានភាពទាំង ៤ ខាងក្រោម វាពិតជាអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកក៏ថាបាន៖ ៤) ពេលស្រវឹងជោកជាំ បន្ទាប់ពីទទួលស្រាជោកជាំ អ្នកនឹងមានអារម្មណ៍ងងុយគេង ហើយបើឃើញគ្រែ គឺដឹងតែទម្រេតខ្លួនបិទភ្នែកលក់ភ្លាមៗហើយ តែយ៉ាងណាពេលវេលានេះ មិនល្អនោះទេចំពោះសុខភាព ហើយអាចប្រឈមគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ អ្នកស្រវឹងជោកជាំ នៅពេលគេង អាចប្រឈមការក្អួតចង្អោរ ចាល់អាហារទៅក្នុងបំពង់ខ្យល់ ធ្វើឲ្យថប់ដង្ហើម បាត់បង់អុកស៊ីហ្សែន គាំងស្លាប់មួយរំពេចដោយមិនដឹងខ្លួន។ ៣) កុំគេងពេលសក់នៅសើម មនុស្សមួយចំនួន មានទម្លាប់ចូលគេងភ្លាមៗ បន្ទាប់ពីទើបតែកក់សក់ហើយ ឬទាំងដែលសក់របស់ពួកគេនៅសើម។ ទម្លាប់បែបនេះ…
ជីវិតនិងសុខភាពរបៀបនៃការជ្រើសរើសខ្នើយគេង គឺជះឥទ្ធិពលដល់ដំណេករបស់អ្នកបាន ហើយការជ្រើសរើសខុស វាមិនបាននាំប្រយោជន៍សុខភាពសម្រាប់អ្នកនោះទេ ផ្ទុយទៅវិញ មានតែផលប៉ះពាល់ដល់ឆ្អឹងឆ្អែងនិងសរីរាង្គមួយចំនួនទៀតផង។ សំណួរសួរថា តើការជ្រើសរើសខ្នើយទាប ឬខ្នើយខ្ពស់ ដែលល្អចំពោះសុខភាព? ចម្លើយសាមញ្ញបំផុត៖ គឺកុំយកខ្នើយខ្ពស់ពេក ហើយកុំយកទាបពេក ជារួមគឺនៅកម្ពស់ល្មម ចន្លោះពី ១០ ទៅ ១៥ សង់ទីម៉ែត្រ។ ១) ផលប៉ះពាល់នៃការគេងខ្នើយខ្ពស់ពេក មនុស្សជាច្រើនគិតថា ការប្រើខ្នើយខ្ពស់ពេក អាចធ្វើឲ្យគេងលក់ស្រួល តែការពិត វាជះផលអាក្រក់ទៅវិញទេ ដោយវាងាយធ្វើឲ្យរងការឈឺចាប់ត្រង់ផ្នែកឆ្អឹងក និងសាច់ដុំមួយចំនួននៅតំបន់ក រហូតដល់ជួនកាលអាចរហែកសាច់ដុំ ពេលយើងកំពុងគេងក៏មាន។ ទន្ទឹមពេលជាមួយគ្នានេះ វាក៏ធ្វើឲ្យចរន្តឈាមបញ្ជូនទៅកាន់ខួរក្បាល…
ជីវិតនិងសុខភាពទឹកដោះគោគឺជាអាហារសុខភាព ប៉ុន្តែវាមិនចេះតែអាចផឹកលាយជាមួយអាហារឬរបស់ផ្សេងទៀតបានតាមចិត្តចង់នោះទេ ព្រោះវាអាចនាំឲ្យពុល ឬកាត់បន្ថយគុណភាពនៃទឹកដោះគោ៖ ៥) កុំបន្ថែមទឹកស្ករ ឬស្ករទៅក្នុងទឹកដោះគោក្តៅ ការធ្វើបែបនេះជារឿងមិនត្រឹមត្រូវទេ ព្រោះវាធ្វើឲ្យ Lysine នៅក្នុងទឹកដោះគោ ងាយមានប្រតិកម្មជាមួយស្ករ ឲ្យកើតមានសមាសធាតុពុល Fructose Lysine អាចបង្កគ្រោះថ្នាក់សម្រាប់សុខភាពមនុស្សបាន។ ៤) កុំផឹកទឹកដោះគោជាមួយទឹកក្រូច ឬទឹកក្រូចឆ្មារ ការបន្ថែមទឹកក្រូច ឬទឹកក្រូចឆ្មារទៅក្នុងទឹកដោះគោអាចជាការបន្ថែមឱជារសដ៏ឆ្ងាញ់មួយ ប៉ុន្តែកុំគិតឲ្យសោះ ថាវាអាចផ្តល់អត្ថប្រយោជន៍ទ្វេដងចំពោះសុខភាព ដ្បិតបើទឹកក្រូចឬទឹកក្រូចឆ្មារល្អស្រាប់ហើយក៏ដោយ។ នោះក៏ដោយសារតែទឹកក្រូចឬទឹកក្រូចឆ្មារ មានផ្ទុកនូវអាស៊ីដច្រើន ហើយពេលវាចូលប្រតិកម្មជាមួយប្រូតេអ៊ីនក្នុងទឹកដោះគោ នោះនឹងនាំឲ្យអាហារូបត្ថម្ភរបស់ទឹកដោះគោ ចាប់ផ្តើមមានការចុះខ្សោយ។ ៣) កុំលាយទឹកដោះគោជាមួយសូកូឡា ពេលលាយចូលរបស់ទាំងពីរនេះ…
ជីវិតនិងសុខភាពប្រសិនក្រោយពីពេលទទួលទានអាហាររួច រាងកាយចេញសញ្ញាទាំង ៥ ខាងក្រោមនេះមក នោះអ្នកត្រូវតែមានការប្រុងប្រយ័ត្ន ហើយគួរឆ្លៀតពេលទៅជួបពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព ព្រោះវាជាសញ្ញាមិនល្អទេ៖ ៥) តឹងទ្រូង ដង្ហើមខ្លី បន្ទាប់ពីទទួលទានអាហាររួច អ្នកចេញអាការៈថប់ទ្រូង ដកដង្ហើមមិនចង់ដល់គ្នា នោះអាចជាសញ្ញាព្រមាននៃដំណាក់កាលដំបូង ជំងឺដាច់សរសៃឈាមបេះដូង។ បើវានៅបន្តរំលេចចេញមកជាប់លាប់ជាបន្តបន្ទាប់ នោះអ្នកមិនត្រូវបណ្ដែតបណ្ដោយយូរឡើយ។ ៤) ឈឺពោះ ប្រសិនទទួលទានអាហារចូលពោះហើយ ចេះតែមានអាការៈចុកសៀតពោះ ឈឺពោះ នោះជាបញ្ហាពោះវៀន។ អ្នកទទួលទានស្រាញឹកញាប់ មិនសូវលូកអាហារ ក៏អាចប្រឈមអាការៈនេះញឹកញាប់ដែរ។ យូរទៅវាក៏អាចវិវត្តទៅជាជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ រលាកលំពែងរ៉ាំរ៉ៃក៏មាន។ ៣) រាគ បើអ្នកឧស្សាហ៍រាគ ក្រោយទទួលទានអាហាររួច…
ជីវិតនិងសុខភាពជំងឺទឹកនោមផ្អែម គឺជាជំងឺដ៏គ្រោះថ្នាក់បំផុត ដែលមនុស្សជាច្រើនតែងតែជួបប្រទះ ហើយអ្នកខ្លះទៅកើតជំងឺនេះដោយមិនដឹងខ្លួន។ យ៉ាងណាការគ្រប់គ្រងជាតិស្ករក្នុងឈាម គឺពិតជាសំខាន់សម្រាប់ដំណាក់កាលដើម្បីបញ្ចៀសអ្នក ពីការវិវត្តទៅរកជំងឺដ៏កាចសាហាវខាងលើ។ ខាងក្រោម Knongsrok ណែនាំផ្លែឈើ ៥ ប្រភេទ ដែលអ្នកគួរទម្លាប់ទទួលទានវា ក្រោយពេលហូបអាហារពេលថ្ងៃ ឬពេលល្ងាចរួច ក្រោយ ៣០ នាទី ព្រោះវាអាចបញ្ចុះជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព៖ ៥) ផ្លែស្រ្តបឺរី ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាផ្តល់ប្រយោជន៍សម្រាប់ការគ្រប់គ្រងតុល្យភាពជាតិស្ករក្នុងឈាម និងការពារភាពតានតឹង Stress។ ការសិក្សាបង្ហាញថា ភាពតានតឹងក៏ជាដើមចមនាំឲ្យកើតជំងឺទឹកនោមផ្អែមបានដែរ ដូច្នេះការទទួលទានផ្លែឈើនេះ គឺល្អបំផុត។ ៤) ក្រូចថ្លុង មានជាតទឹក…
ជីវិតនិងសុខភាពយោងតាមវេជ្ជបណ្ឌិត Nugyen Ba Thang ប្រធាននៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថស្ថានប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានណែនាំពីជំពូកមនុស្ស ៤ ប្រភេទ ដែលប្រឈមហានិភ័យខ្ពស់ នៃការអាចកើតមានជំងឺដាច់សរសៃឈាមខួរក្បាល៖ ៤) អ្នកដែលមានសមាជិកក្នុងផ្ទះ ធ្លាប់កើតជំងឺដាច់សរសៃឈាមខួរក្បាល ប្រសិនក្នុងផ្ទះរបស់អ្នក មានប្រវត្តិធ្លាប់មានអ្នកកើតជំងឺដ៏គួរឲ្យខ្លាចនោះ ដូច្នេះអ្នកក៏មានហានិភ័យខ្ពស់ផងដែរ អាចកើតជំងឺនោះបានដូចគ្នា ក៏ដោយសារទម្លាប់នៃការរស់នៅដូចគ្នា ឬកត្តាហ្សែន។ ៣) អ្នកមានជំងឺទឹកនោមផ្អែម ជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម យូរទៅវាងាយនឹងវិវត្តឲ្យអ្នកជំងឺ ទៅរងផលប៉ះពាល់ដល់ផ្នែកផ្សេងទៀត ដូចជាសរសៃឈាមបេះដូង សរសៃប្រសាទ ភ្នែក ក្រលៀន ហើយតាមការស្រាវជ្រាវ មនុស្សកើតជំងឺទឹកនោមផ្អែម…
ជីវិតនិងសុខភាពអ្នកអាចប្រើប្រាស់រមៀត មកក្លាយជាគ្រឿងផ្សំសម្រាប់ព្យាបាលមុខមុនយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះវាក៏ជាគ្រឿងផ្សំ ដែលមានសមត្ថភាពពន្យឺតដំណើរការភាពចាស់ ប្រឆាំងនឹងការរលាក ជំរុញការផលិតអ័រម៉ូនអឺស្រ្តូសែន និងបង្កើតជាលិកាស្បែកថ្មីត្រលប់មកវិញទៀតផង។ យ៉ាងណាណែនាំសម្រាប់អ្នកមានបញ្ហាមុខមុន ជាពិសេស ប្រសិនចង់ព្យាបាលមុខមុន ដោយប្រើប្រាស់រមៀត អ្នកអាចច្នៃវាមកផ្សំជាមួយរបស់ទាំង ៣ ខាងក្រោមនេះបាន៖ ១) រមៀត + ទឹកដោះគោជូរ ទឹកដោះគោជូរ ឬយ៉ាអួរគ្មានជាតិស្ករ គឺល្អសម្រាប់ស្បែក ហើយវាមានផ្ទុកអាស៊ីដ Probiotic រួមជាមួយនឹងសារធាតុរ៉ែ ដែលផ្តល់សំណើមដល់ស្បែក គួបផ្សំជាមួយរមៀតផង ដូច្នេះអាចកាត់បន្ថយមុន បំបាត់មុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព។ វិធីធ្វើ) លាយម្សៅរមៀត ២ ស្លាបព្រាបាយ…