គេហទំព័រ KNONGSROK

ជីវិតនិងសុខភាព

ចង់​ជៀស​ពី​ជំងឺស្រីៗ​ត្រូវ​ចាំ​កុំ​ធ្វើ​រឿង ៣ នេះ​ឲ្យ​សោះ ក្រោយ​ទើប​អស់​រដូវ​ថ្មីថ្មោង

ជា​ចំណេះ​ដឹង​សម្រាប់​បងប្អូន​ស្ត្រី​គ្នា​យើង ហើយ​ក៏​ជា​រឿង​ដែល​បុរស​គួរ​តែ​ដឹង​ដែរ ព្រោះ​ដើម្បី​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់។ នោះ​គឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព ៤ ដែល​ត្រូវ​ចាំ​ថា ស្រីៗ​ទើប​អស់​រដូវ​ប៉ុន្មាន​ថ្ងៃ​ដំបូង ចាំ​បាច់​ត្រូវ​ជៀសវាង​កុំ​ធ្វើ​ឲ្យ​សោះ៖   ៣) ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង ជា​ធម្មតា​ការ​ហាត់ប្រាណ​គឺ​ល្អ វា​ធ្វើ​ឲ្យ​រាងកាយ​សកម្មភាព ការពារ​ជំងឺ តែ​យ៉ាង​ណា​ការ​ធ្វើ​លំហាត់ប្រាណ​ខុស​ពេល វា​ក៏​អាច​បង្ក​ជា​ផល​ប៉ះពាល់​មក​ដល់​រាងកាយ​របស់​យើង​ទៅ​វិញ។ មនុស្ស​ជា​ច្រើន​គិត​ថា ក្រោយ​ថ្ងៃ​អស់​រដូវ​ គឺ​ពួក​គាត់​អាច​ហាត់ប្រាណ​តាម​ចិត្ត​ចង់ តែ​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​ពេល​នោះ​ស្បូន​នៅ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស្តារ​ឡើង​វិញ​នៅ​ឡើយ អ៊ីចឹង​ការ​ធ្វើ​លំហាត់ប្រាណ លើក​ដៃ​លើក​ជើង​ខ្លាំង​ពេក វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន ថែម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​លំហូរ​ឈាម​បន្ទាប់បន្សំ​ទៀត​ផង។ លើស​ពី​នេះ ភាព​សុាំ​របស់​ស្រ្តី​ក្រោយ​ពេល​អស់​រដូវ​ភ្លាមៗ វា​តែងតែ​មាន​ការ​ចុះ​ខ្សោយ អ៊ីចឹង​ការ​ដែល​បណ្តាល​ឲ្យ​រាងកាយ​បែក​ញើស​ច្រើន រន្ធ​ញើស​បើក ងាយ​ជ្រាប​ខ្យល់​ត្រជាក់​ចូល នោះ​គឺ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ជា​ច្រើន។…

ជីវិតនិងសុខភាព

ល្អខ្លាំងសម្រាប់អ្នកគង់មិនលក់ ស្រ្តេស នេះអត្ថប្រយោជន៍ធំៗ ៦ ពីការទទួលទានគ្រាប់ឈូក

គ្រាប់ឈូកមើលទៅសាមញ្ញ ហើយយើងអាចរកទិញបាននៅតម្លៃធូរថ្លៃ និងមិនពិបាករកនោះទេនៅតាមផ្សារ តែបើនិយាយពីអត្ថប្រយោជន៍របស់វាវិញ ប្រៀបដូចជាឱសថទិព្វជួយបានច្រើនណាស់។ ខាងក្រោមយើងបង្ហាញពីប្រយោជន៍ធំៗទាំង ៦ ពី ការទទួលទានគ្រាប់ឈូក៖ ៦) បន្ថែមប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដោយសារគ្រាប់ឈូកសំបូរទៅដោយសារជាតិ Flavonoid ដែលល្អក្នុងការប្រឆាំងនឹងការរលាក និងការឆ្លង។ អ្នកដែលទទួលទានគ្រាប់ឈូកជាប្រចាំ នោះពេលពួកគេមានរបួស ឬកើតដំបៅអ្វីក៏នឹងងាយជាសះស្បើយ ដូច្នេះហើយទើបគេណែនាំជាពិសេសសម្រាប់ស្រ្តីទើបសម្រាលកូនដែលឆ្លងកាត់ការវះកាត់ឲ្យទទួលទានវាឲ្យបានច្រើន។ ៥) ពង្រឹងសម្ពាធឈាម និងចង្វាក់បេះដូង ជាតិល្វីង Isoquinoline ដែលមាននៅក្នុងគ្រាប់ឈូក គឺប្រៀបដូចជាថ្នាំព្យាបាលជំងឺសរសៃឈាមបេះដូង និងជួយឲ្យមានការគ្រប់គ្រងសម្ពាធឈាមបានល្អ។ លើសពីនេះទៀតជាតិសូដ្យូមដែលមាននៅក្នុងនោះ ក៏នឹងជួយឲ្យអ្នកមានសុខភាពបេះដូងល្អផងដែរ។ ៤) ប្រឆាំងភាពចាស់ អង់ស៊ីម…

ជីវិតនិងសុខភាព

ក្រោក​ពី​គេង​ភ្លាម តើ​គួរ​ដុសធ្មេញ​ឬ​ផឹក​ទឹក​មុន? ចម្លើយ​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​អ្នក

មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​ដឹង​នោះ​ទេ ហើយ​អ្នក​អាច​ឆ្លើយ​នូវ​ចម្លើយ​ដ៏​ខ្លី តែ​ប្រហែល​មិន​ទាន់​បាន​យល់​ស៊ី​ជម្រៅ​នៅ​ឡើយ ថា​តើ​ពេល​ក្រោក​ពី​គេង​ភ្លាម​នៅ​ពេល​ព្រឹក គួរ​ដុស​ធ្មេញ​មុន​ឬ ផឹក​ទឹក​មុន​ដែល​ល្អ​បំផុត? ចម្លើយ​ដូច​បញ្ជាក់​ពី​ខាង​លើ គឺ​ខ្លី​ងាយ​ឆ្លើយ​ណាស់ តែ​វា​មាន​ប្រយោជន៍​សម្រាប់​សុខភាព​អ្នក ដែល​អ្នក​ចាំ​បាច់​ត្រូវ​ដឹង។ តាម​ទម្លាប់​ប្រជាជន​ជប៉ុន គឺ​ពួក​គេ​ក្រោក​មក​ភ្លាម តម្រង់​ទៅ​ទទួល​ទាន​ទឹក​មុន ហើយ​ជា​ប្រភេទ​ទឹកក្ដៅឧណ្ហ៍ៗ មិនមែន​ទឹក​ត្រជាក់​ទាំង​ព្រលឹម​នោះ​ទេ។ អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ផឹក​ទឹក​មុន ដុស​ធ្មេញ គឺ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​ឲ្យ​រាងកាយ​បំពេញ​នូវ​បរិមាណ​ទឹក​ដែល​បាត់បង់​បន្ទាប់​ពី​គេង​យូរ ហើយ​ការ​ទទួល​ទាន​ទឹក​នៅ​ពេល​ពោះ​ទទេ គឺ​វា​ជួយ​សម្អាត​មេរោគ និង​បាក់តេរី​ផ្សេងៗ​ចេញ​ពី​មាត់ និង​បង្កើន​ល្បឿន​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ ដូច​បាន​សម្អាត​ពោះ​វៀន។ ជាង​នេះ​វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​ឲ្យ​ដំណើរការ​ល្អ ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​ស្រួល ពោល​ដូច​ជា​ឱសថ​ម្យ៉ាង​ដើរ​តួ​ទៅ​ព្យាបាល​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម ទល់​លាមក រលាក​ក្រពះ ឬ​គ្រួស​ក្នុង​តម្រង​នោម​អ៊ីចឹង​ដែរ។…

ជីវិតនិងសុខភាព

បញ្ឈប់​ទម្លាប់​ទាំង ៥ ​នេះ​ជា​បន្ទាន់ បើ​អ្នក​មិន​ចង់​បន្ត​មាន​អង្គែ រមាស់ ស្បែក​ក្បាល​មាន​ខ្លាញ់

បញ្ហា​អង្គែ រមាស់ ស្បែក​ក្បាល​មាន​ខ្លាញ់ តែងតែ​កើត​មាន​លើ​បុគ្គល​មួយ​ចំនួន ហើយ​ទោះ​ព្យាយាម​រក​ផលិតផល​ណា​មក​ព្យាបាល ក៏​ពិបាក​នោះ​ដែរ ព្រោះ​បញ្ហា​ទាំង​អស់​ហ្នឹង​វា​ស៊ីសង​លើ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។ ខាង​ក្រោម Knongsrok ណែនាំ​ពី​ទម្លាប់ ៥ ដែល​អ្នក​គួរ​បញ្ឈប់​ជា​បន្ទាន់ ប្រសិន​មិន​ចង់​បន្ត​ឲ្យ​កើត​មាន​បញ្ហា​ខាង​លើ៖ ៥) បញ្ឈប់​ការ​ទទួល​ទាន​អាហារ​មិន​ល្អ ជៀសវាង​អាហារ​ដែល​មាន​ជាតិ​ហឹរ ឬ​មាន​ជាតិ​ខ្លាញ់ និង​ស្ករ​ខ្ពស់។ លើស​ពី​នេះ​អ្នក​គួរ​តែ​បំប៉ន​មក​វិញ​នូវ​អាហារ​ដែល​មាន​ជាតិ​វីតាមីន B,C ដើម្បី​ការពារ​ការ​កើត​អង្គែ និង​ការ​រលាក​ស្បែក​ក្បាល​នៅ​រដូវ​ក្តៅ។ ៤) បញ្ឈប់​ការ​អនុវត្ត​ថែ​រក្សា​ស្បែក​ក្បាល​ដែល​មិន​ត្រឹមត្រូវ អ្នក​ខ្លះ​គិត​ថា​កក់សក់​ជា​ប្រចាំ​អាច​បំបាត់​បញ្ហា​នេះ​បាន តែ​ត្រូវ​ចាំ​វា​ក៏​នឹង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ជ្រុះ​ច្រើន​ណាស់​ដែរ។ បែប​នេះ​គួរ​តែ​អនុវត្ត​ត្រឹម ១ ​ថ្ងៃ​ ១ ដង គឺ​ល្អ​បំផុត​ហើយ…

ជីវិតនិងសុខភាព

មនុស្ស​ច្រើន​គ្នា​មើល​រំលង! ទម្លាប់​អាក្រក់ ៥ ក្នុង​បន្ទប់​ទឹក អាច​បង្ក​គ្រោះថ្នាក់​ដោយ​មិន​ដឹង​ខ្លួន

ទម្លាប់​អាក្រក់​ទាំង ៥ ខាង​ក្រោម​នេះ វា​មិន​ល្អ​នោះ​ទេ ដោយ​វា​អាច​បណ្តាល​ទៅ​ជា​មេរោគ​ បាក់តេរី​ជ្រៀត​ចូល​មក​ក្នុង​រាងកាយ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន ពេល​អ្នក​នៅ​ក្នុង​បន្ទប់​ទឹក៖ ៥) ទុក​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​នៅ​ក្នុង​បង្គន់ ដោយសារ​បច្ចុប្បន្ន​ចាន​បង្គន់ គេ​រមែង​ប្រើប្រាស់​រួម​ជាមួយ​បន្ទប់​ទឹក ដូច្នេះ​ហើយ​មនុស្ស​ជា​ច្រើន រមែង​ទុក​ដាក់​របស់របរ​នៅ​ខាង​ក្នុង​នោះ។ យ៉ាង​ណា​វា​មិន​ល្អ​ទេ ព្រោះ​វា​ជា​កន្លែង​ងាយ​នឹង​បង្ក​បាក់តេរី រោគ ឲ្យ​ទំ​មក​លើ​ច្រាស​ដុស​ធ្មេញ​របស់​អ្នក​បាន។ បាក់តេរី​ទាំង​នោះ​សោត ក៏​ងាយ​នឹង​កៀប​ចូល​ទៅ​ក្នុង​មាត់​ធ្មេញ​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន ហើយ​ភាគ​ល្អិត​តូចៗ​សន្សំ​ច្រើន​ទៅ គឺ​ងាយ​នឹង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ ៤) កន្សែង​ព្យួរ​នៅ​ក្នុង​បន្ទប់​ទឹក ស្រដៀង​គ្នា​នឹង​ករណី​ច្រាស​ដុស​ធ្មេញ​ដែរ ដោយ​កន្សែង​នេះ​ក៏​ដូច​គ្នា មនុស្ស​ជា​ច្រើន​រមែង​យក​មក​ព្យួរ​ទុក​ចោល​ក្នុង​បន្ទប់​ទឹក ហើយ​វា​ជា​កន្លែង​សើម ងាយ​បង្ក​ជា​បាក់តេរី ផ្សិត មេរោគ ជា​ច្រើន​ដែល​មើល​មិន​ឃើញ។ យក​ល្អ​គួរ​យក​កន្សែង​ដែល​ប្រើប្រាស់​ហើយ​…

ជីវិតនិងសុខភាព

ផ្ញើ​ជូន​ស្រីៗ! ទម្លាប់​ខ្ជិល​លុប​គ្រឿង Makeup មុន​ចូល​គេង នឹង​ប្រឈម​ផល​ប៉ះពាល់​ ៤ នេះ

មនុស្ស​ស្រី​ការ​តុបតែង​មុខ ឬ​យើង​ហៅ​ថា Makeup គឺ​វា​ជា​រឿង​ធម្មតា​ហើយ ដោយ​មាន​ម្សៅ​មាន​ក្រែម​មក​ជាប់​លើ​មុខ​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​ មុន​នឹង​បាន​ចេញ​ទៅ​ក្រៅ ឬ​ទៅ​បំពេញ​កិច្ច​ការងារ។ យ៉ាង​ណា​ក្រោយ​ត្រលប់​មក​ផ្ទះ​វិញ ថ្ងៃ​ខ្លះ​ហត់នឿយ​ពេក​ទៅ ក៏​ទម្រេត​ខ្លួន​ទៅ​លើ​គ្រែ ថា​សម្រាក​តែ​មួយ​ភ្លែត​ទេ ប៉ុន្តែ​ពេល​ខ្លះ​ជ្រុល គេង​ដល់​ព្រឹក​មិន​ដឹង​ខ្លួន នាំ​ឲ្យ​គ្រឿង​ម្សៅ ធូលី​ជាប់​លើ​មុខ​ពេញ​មួយ​យប់។ ទម្លាប់​ដែល​មិន​លុបលាង​សម្អាត​មុខ​ឲ្យ​បាន​ត្រឹមត្រូវ អាច​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៤ ដូច​ខាង​ក្រោម៖ ៤) ងាយ​នឹង​កើត​មុន កុំ​ឆ្ងល់​ថា ម៉េច​មុខ​ចេះ​តែ​កើត​មុន បើ​មិន​ទទួល​ទាន​អាហារ​អ្វី​ខុស​ផង? កុំ​ភ្លេច​មើល​ទម្លាប់​ពេល​យប់​របស់​ខ្លួន​ឯង ដោយ​ការ​ដែល​មិន​លាង​គ្រឿង​សម្អាង​ចេញ​ពី​ស្បែក គឺ​វា​នាំ​ឲ្យ​ស្ទះ​រន្ធ​ញើស រន្ធ​ញើស​មិន​បាន​សម្រាក ដូច្នេះ​ហើយ​ងាយ​បណ្ដាល​ឲ្យ​កើត​មុន យូរ​ទៅ​បន្សល់​ទាំង​ស្នាម​ជ្រីវជ្រួញ​ថែម​ទៀត​ផង។ ៣) ភ្នែក​ក្រហម​និង​ហើម…

ជីវិតនិងសុខភាព

អត់​ធាត់​ទេ ឈប់​ច្រឡំ​ទៅ! ផឹក​ទឹក​ដោះ​គោ​មួយ​កែវ​មុន​ចូល​គេង នាំ​ប្រយោជន៍​ ៤ នេះ​វិញ​ទេ

ការ​ទទួល​ទាន​ទឹកដោះគោ​មួយ​កែវ​មុន​ចូល​គេង តើ​អាច​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​មែន​ទេ? ចម្លើយ​គឺ​អត់ ទេ ហើយ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល ព្រោះ​វា​មាន​តែ​នាំ​ប្រយោជន៍​ទៅ​វិញ៖ ៤) បន្ថែម​គុណភាព​នៃ​ការ​គេង ទឹកដោះគោ​មាន​ផ្ទុក​សារធាតុ tryptophan និង malatonin ដែល​វា​ជួយ​ឲ្យ​អ្នក​អាច​គេង​លក់​ស្រួល និង​ឆាប់​គេង​លក់​ជាង​មុន។ សារធាតុ​នេះ​វា​ក៏​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ផលិត​សារធាតុ​ serotonin ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង ហើយ​ជួយ​កាត់​បន្ថយ​ការ​ធុញថប់​អារម្មណ៍ និង​ការ​ធ្លាក់​ទឹក​ចិត្ត។ ៣) បង្កើន​សាច់ដុំ មិន​មែន​បង្កើន​ទម្ងន់ ការ​ផឹក​ទឹកដោះគោ​មួយ​កែវ​មុន​ពេល​ចូល​គេង មិន​បាន​បណ្តាល​ឲ្យ​អ្នក​ឡើង​ទម្ងន់​របស់​អ្នក​នោះ​ទេ ដោយ​ទឹកដោះគោ​មួយ​កែវ ត្រឹម​ ២៤០ ម.ល វា​ពុំ​មែន​ជា​ប្រភព​នៃ​កាឡូរី​នាំ​ឲ្យ​ឡើង​គីឡូ​រាងកាយ​ឡើយ។ [ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ជ្រើសរើស​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប]…

ជីវិតនិងសុខភាព

អាហារ​ ៣ ប្រភេទ​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​ថ្លើម​លឿន​បំផុត ហើយ​មនុស្ស​ភាគ​ច្រើន​នៅ​តែ​ចូលចិត្ត​ទទួល​ទាន

អាហារ ៣ ប្រភេទ​ខាង​ក្រោម​នេះ ជា​ទូទៅ​គឺ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត ហើយ​ជំងឺ​ក្រិន​ថ្លើម​ក៏​ងាយ​នឹង​កើត​មាន​ឡើង​មក​លើ​អ្នក​ផង​ដែរ៖ ៣) គ្រឿង​ក្នុង​សត្វ មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ណាស់ នូវ​ការ​ទទួល​ទាន​ផ្នែក​គ្រឿង​ក្នុង​របស់​សត្វ ដូច​ជា​បេះដូង ថ្លើម ឬ​ខួរក្បាល​របស់​វា។ តាម​ការ​ណែនាំ​អ្នក​គួរ​តែ​ដាក់​កំហិត​ក្នុង​ការ​ទទួល​ទាន​អាហារ​ប្រភេទ​នេះ ព្រោះ​វា​ងាយ​នឹង​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​លើស​ឈាម ជំងឺ​បេះដូង និង​ជំងឺ​ថ្លើម​ឆាប់​រហ័ស​បំផុត។ មូលហេតុ​គឺ​ដោយសារ​នៅ​ក្នុង​សរីរាង្គ​របស់​សត្វ វា​មាន​ផ្ទុក​កូលេស្តេរ៉ុល​ខ្ពស់ ហើយ​ប្រសិន​អ្នក​ទម្លាប់​ទទួល​ទាន​ច្រើន អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ​ឆាប់​បំផុត។។ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ក្រិន​ថ្លើម​ក៏​កើត​មាន​លឿន​ដូច​គ្នា។ ២) ចំណី​អាហារ​ដុះផ្សិត អ្នក​ខ្លះ​គិត​ថា​មិន​អី​ទេ ដោយ​ឃើញ​ផ្សិត​ដុះ​លើ​អាហារ​នោះ​តែ​បន្តិចបន្តួច ហើយ​ក៏​ព្យាយាម​យក​អ្វី​មក​ឆ្កឹះ​វា​ចេញ ​រួច​យក​ទៅ​ចម្អិន​ជា​ថ្មី។ យ៉ាង​ណា​វា​មិន​អស់​នោះ​ទេ ដោយ​ជាតិ​អេផ្លាតុកស៊ីន​គឺ​នៅ​តែ​មាន​ក្នុង​អាហារ​នោះ ហើយ​ក៏​ជា​សារធាតុ​ដែល​បង្ក​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​មហារីក​កម្រិត ១។ លើស​ពី​នេះ​វា​ធ្វើ​ឲ្យ​ខូច​ថ្លើម…

ជីវិតនិងសុខភាព

ចេញ​សញ្ញា​ព្រមាន ៤ នេះ​ត្រូវ​ប្រយ័ត្ន អ្នក​ប្រឈម​ខ្ពស់​អាច​នឹង​កើត​មហារីក​សួត​ហើយ

ក្រុម​មនុស្ស​ដែល​ស្រូប​យក​ផ្សែង​ពុល​ច្រើន ឬ​ជា​ពិសេស​មនុស្ស​ជក់​បារី​ជា​ប្រចាំ គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​សួត។ ដូច្នេះ​ប្រសិន​ឃើញ​សញ្ញា​សម្គាល់​ទាំង ៤ ខាង​ក្រោម អ្នក​គួរ​តែ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់៖ ៤) ក្អក​ញឹកញាប់ ការ​ក្អក​កើត​ឡើង​ញឹកញាប់ ហើយ​ក្អក​ស្ងួត​មិន​មាន​កំហាក​ទៀត​នោះ វា​អាច​មក​ពី​ផ្សែង​ពុល បាន​ស្រូប​ចូល​ទៅ​ក្នុង​សួត​ច្រើន នាំ​ឲ្យ​រលាក។ អាការៈ​បែប​នេះ ប្រសិន​បន្ត​រយៈ​ពេល​យូរ គួរ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ជៀសវាង​វា​វិវត្ត​ទៅ​រក​ជំងឺ​មហារីក ពិបាក​ព្យាបាល។ ៣) តឹង​ថប់​ទ្រូង ដោយសារ​តែ​ដុំ​សាច់​ដុះ​ក្នុង​សួត ទើប​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជាលិកា​ខាង​ក្នុង​សួត។ ពេល​វា​ទទួល​រង​ការ​ឈឺ​ចាប់​ម្តងៗ​ ដូច​មាន​គេ​មក​សង្កត់​ទ្រូង នាំ​ឲ្យ​តឹង​ថប់​ពិបាក​ទ្រាំ​ខ្លាំង​ណាស់។ ២) ឈឺ​ស្មា​និង​ក ការ​ឈឺ​ក អាច​បណ្តាល​មក​ពី​មូលហេតុ​ច្រើន ហើយ​ប្រសិន​អ្នក​ជួប​អាការៈ​បែប​នេះ ​ក្រោយ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់…

ជីវិតនិងសុខភាព

មុខ​ចាស់​ជាង​វ័យ សម្រស់​បាក់​ម្ល៉េះ? កុំ​ឆ្ងល់​បើ​ស្រីៗ​ក្រោយ​អាយុ ៣០ ឆ្នាំ មិន​បោះចោល​ទម្លាប់ ៥ នេះ

សម្រាប់​ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ ជា​ពេល​ដែល​រាងកាយ​ចាប់​ផ្តើម​ការ​ចុះ​ថយ​នូវ​កូឡាជែន​និង​ប្រព័ន្ធ​ការពារ​មួយ​ចំនួន មិន​ដូច​កាល​នៅ​ស្រករ​អាយុ ២០ ឡើយ។ ដូច្នេះ​ហើយ​កំឡុង​ពេល​នេះ បើ​អ្នក​មិន​បាន​ផ្តោត​លើ​ការ​ថែរក្សា​សម្រស់​ឲ្យ​បាន​ត្រឹមត្រូវ ឬ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ល្អ​ទេ​នោះ រាងកាយ​របស់​អ្នក​នឹង​ប្រែ​ជា​ចាស់​ជាង​វ័យ ហើយ​មាន​ជំងឺ​មក​បៀតបៀន​ដោយ​មិន​ដឹង​ខ្លួន៖ ៥) ទទួល​ទាន​អាហារ​ច្រើន គួរ​ដាក់​កំហិត​របប​អាហារ​ដែល​ត្រូវ​ទទួល​ទាន​ប្រចាំ​ថ្ងៃ កុំ​ចង់​តាម​ឃ្លាន ព្រោះ​វា​មិន​ល្អ​ចំពោះ​សុខភាព​នោះ​ទេ។ របប​អាហារ​ច្រើន​លើសលប់ បណ្តាល​ឲ្យ​អ្នក​ទៅ​ជា​ឡើង​ទម្ងន់ ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​ច្រើន នាំ​ឲ្យ​ពិបាក​ព្យាបាល​ដូច​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ខ្លាញ់​រុំ​បេះដូង សរសៃឈាម​ជា​ដើម។ ៤) ទទួល​ទាន​អាហារ​កែច្នៃ អ្នក​គួរ​ដល់​វ័យ​ដែល​ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​កែច្នៃ ដូច​ជា​សាច់​ក្រក ប្រហិត ឬ​របស់​មួយ​ចំនួន​ទាំង​អស់​នោះ​ហើយ ព្រោះ​ប្រភេទ​អាហារ​ទាំង​នេះ​វា​មាន​ជាតិ​ប្រៃ​ខ្ពស់ ជាតិ​ផ្អាប់​ដើម្បី​ទុក​ឲ្យ​បាន​យូរ​ច្រើន ងាយ​នឹង​បង្ក​ទៅ​ជា​ជំងឺ​មហារីក​នៅ​ពេល​ខាង​មុខ។…

ជីវិតនិងសុខភាព

ងាយៗ​នរណា​ក៏​អាច​សាក​បាន នេះ​អត្ថប្រយោជន៍​ធំ ៤ ពី​ការ​ដាក់​ខ្ទឹមស​ក្រោម​ក្បាល​ដំណេក

ខ្ទឹម​ស​អាច​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់ នៅ​ពេល​ដែល​យើង​ទទួល​ទាន​វា ហើយ​ជា​រឿយៗ​ក៏​ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​បាន​ដឹង​ខ្លះៗ​រួច​មក​ហើយ។ យ៉ាង​ណា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​លើ​របៀប​មួយ​ផ្សេង​ទៀត គឺ​យក​វា​មក​ដាក់​ក្រោម​ខ្នើយ តើ​អ្នក​ធ្លាប់​បាន​ដឹង​ហើយ​ឬ​នៅ ថា​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ? តាម​រយៈ​អត្ថបទ​នេះ ក្រោយ​ដឹង​ពី​ប្រយោជន៍​ធំៗ​ទាំង ៤ ហើយ ប្រិយមិត្ត​អាច​សាកល្បង​ទៅ​រក​ខ្ទឹម​ស​មក​ដាក់​នៅ​ក្រោម​ខ្នើយ​ក្បាល​ដំណេក​បាន៖ ៤) ល្អ​បំផុត​សម្រាប់​អ្នក​ហៀរសំបោរ​ឬ​តឹងច្រមុះ អ្នក​ខ្លះ​មាន​ច្រមុះ​ខ្សោយ ឆាប់​អាឡែរហ្សី ​បណ្តាល​ឲ្យ​ងាយ​កណ្ដាស់ ឬ​ហៀរ​សំបោរ​ជា​ដើម ពិត​ជា​រំខាន​ដល់​ការ​ចូល​ដំណេក​ខ្លាំង​ណាស់។ បែប​នេះ​ការ​ជ្រើសរើស​ខ្ទឹម​ស​យក​មក​ដាក់​នៅ​ក្រោម​ខ្នើយ​ គឺ​ពិត​ជា​អាច​ជួយ​អ្នក​បាន។ ដោយសារ​វា​មាន​អង់ទីប៊ីយូទិក​ដ៏​មាន​ឥទ្ធិពល​ឲ្យ​ឈ្មោះ​ថា អាលីស៊ីន ដែល​នៅ​ពេល​វា​ហួត​បន្តិច​ម្តងៗ វា​អាច​សម្លាប់​មេរោគ​ឬ​ការ​បង្ក​រោគ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ច្រមុះ​របស់​អ្នក។ ជាង​នេះ​ខ្ទឹម​ស វា​ក៏​អាច​ជួយ​ជម្រះ​នៅ​ការ​រំលាយ​ទឹក​រំអិល​នៃ​សំបោរ ហើយ​ដំណើរ​នេះ​ឆ្លង​កាត់​ពេល​ប៉ុន្មាន​នាទី នោះ​អ្នក​នឹង​លែង​ហៀរ​សំបោរ ហើយ​អាច​ដក​ដង្ហើម​បាន​ធូរ​វិញ។ ៣) ជួយ​បង្កើន​ប្រព័ន្ធ​ភាព​សុាំ​ឲ្យ​ដំណើរការ​ល្អ…

ជីវិតនិងសុខភាព

ចង់​បញ្ចៀស​មហារីក​ថ្លើម ចង់​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ កុំ​ភ្លេច​ធ្វើ​រឿង ២ នេះ​មុន​ចូល​គេង

នៅ​ក្នុង​អត្ថបទ​នេះ Knongsrok ណែនាំ​ពី​វិធី​ថែ​រក្សា​ថ្លើម និង​ធ្វើ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ អាច​បញ្ចៀស​ជំងឺ​ផ្សេងៗ​បាន។ ជា​ការ​ពិត​អ្នក​ត្រូវ​ដឹង​ថា មុខងារ​របស់​ថ្លើម​គឺ​សំខាន់​ណាស់ វា​ដើរ​តួ​ក្នុង​ការ​បន្សាប​ជាតិ​ពុល​នានា​ក្នុង​រាងកាយ ដូច្នេះ​ហើយ​ប្រសិន​ថ្លើម​មិន​ល្អ នោះ​ជាតិ​ពុល​ក៏​នឹង​កកកុញ​ច្រើន​ដូច​គ្នា។ មុន​ចូល​គេង អ្នក​ត្រូវ​ចំណាយ​ពេល​ធ្វើ​រឿង ២ នេះ ដោយ​វា​ជា​ទម្លាប់​អាច​ជួសជុល​កោសិកា​ថ្លើម ជួយ​ឲ្យ​ថ្លើម​រឹងមាំ និង​មាន​សុខភាព​ល្អ​ឡើង​វិញ៖ ២) ផឹក​ទឹក​មួយ​កែវ​មុន​ចូល​គេង នេះ​ជា​ដំបូន្មាន​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​កុំ​ខាន ដោយ​ការ​បង្កើត​ទម្លាប់​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ មួយ​កែវ​មុន​ចូល​គេង គឺ​វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​ថ្លើម។ យើង​ដឹង​ហើយ​ថា ការ​ទទួល​ទាន​ទឹក វា​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រមូលផ្តុំ​ជាតិ​ពុល​កកកុញ​ក្នុង​ថ្លើម ហើយ​ថែម​ទាំង​កាត់​បន្ថយ​ខ្លាញ់​រុំ​ថ្លើម​បាន​ថែម​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ វា​ក៏​ល្អ​ទាំង​សម្រាប់​តម្រង​នោម ក្នុង​ការ​បញ្ចុះ​ជាតិ​ពុល​នៅ​ព្រឹក​បន្ទាប់ និង​ល្អ​សម្រាប់​សរីរាង្គ​ទាំង​មូល​នៅ​រាងកាយ​របស់​មនុស្ស។ ១)…

ជីវិតនិងសុខភាព

ទទួល​ស្គាល់​ទៅ! ស្រីៗ​បើ​ចេញ​សញ្ញា ៥ នេះ​ មាន​ន័យ​ថា​ចាស់​ជាង​វ័យ​ សុខភាព​រាង​បាក់​ហើយ

សម្រាប់​មនុស្ស​ស្រី ប្រសិន​ជា​មាន​រំលេច​នូវ​អាការៈ​ឬ​រោគ​សញ្ញា​ព្រមាន​ទាំង ៥ ខាង​ក្រោម នោះ​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់ ថា​រាងកាយ​អ្នក​កំពុង​វិវត្ត​ទៅ​រក​ភាព​ចាស់​ជាង​វ័យ ហើយ​សុខភាព​របស់​អ្នក​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ឡើយ។ ដូច្នេះ​អ្នក​គួរ​តែ​ប្រុងប្រយ័ត្ន និង​រិះរក​វិធិ​ទាញ​វា​ឲ្យ​ល្អ​ត្រលប់​មក​វិញ៖ ៥) មាន​ជំងឺ​ពុក​ឆ្អឹង បន្ទាប់​ពី​អស់​រដូវ​ ​ដំណាក់កាល​ដំបូង​របស់​ស្រ្តី គឺ​មាន​ដំណើរការ​បញ្ចេញ​អ័រម៉ូន​អឺស្រ្តូសែន នាំ​ឲ្យ​រាងកាយ​មាន​ការ​ថយ​ចុះ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ជំងឺ​ពុក​ឆ្អឹង​កើត​ឡើង​ដោយ​ងាយ។ នេះ​មាន​ន័យ​ថា រាងកាយ​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ជា​ចាំ​បាច់។ ៤) ងាយ​ឈឺ​ទ្រូង នៅ​ពេល​ដែល​ស្រ្តី​វិវត្ត​ទៅ​រក​វ័យ​ចំណាស់ នោះ​គឺ​ងាយ​ណាស់​ដែល​ពួក​គេ​ជួប​អាការៈ​ឈឺ​ទ្រូង​ញឹកញាប់ ហើយ​ថប់​ដង្ហើម​ ដង្ហើម​ខ្លី។ អាការៈ​ទាំង​អស់​នេះ វា​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង ឬ​មុខងារ​របស់​បេះដូង​មាន​ការ​ធ្លាក់​ចុះ។ ៣) ទល់​លាមក ប្រសិន​អ្នក​ពិបាក​បន្ទោបង់ នោះ​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ដើរ​មិន​សូវ​ល្អ…

ជីវិតនិងសុខភាព

ស្រ្តី​ចិន រស់​បាន​ដល់​អាយុ ១០៦ ឆ្នាំ មាន​ទម្លាប់​លូក​អាហារ​ពេល​ព្រឹក​និង​ភេសជ្ជៈ​ទាំង ៦ នេះ

លោក​ស្រី Soong Mei-Ling ជា​ស្រ្តី​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ប្រទេស​ចិន ហើយ​លោក​ស្រី​អាច​រស់នៅ​ដល់​អាយុ ១០៦ ឆ្នាំ។ កើត​នៅ​ថ្ងៃ​ទី ៤ មិនា ឆ្នាំ ១៨៩៨ មុន​ត្រូវ​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ២៣ ​តុលា ឆ្នាំ ២០០៣។ សម្រស់​របស់​លោក​ស្រី​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ថា​ជា​មនុស្ស​វ័យ​ចំណាស់​ដែល​ស្រស់​ស្អាត​ដាច់​គេ​មួយ​នៅ​ប្រទេស​ចិន ដោយ​កាល​លោក​ស្រី​នៅ​អាយុ ៦០ ឆ្នាំ គឺ​មើល​មិន​ដឹង​ថា​ចាស់​នោះ​ទេ។ យ៉ាង​ណា​មុន​ជួយ​ឲ្យ​លោក​ស្រី​អាច​រស់នៅ​ដល់​អាយុ​វែង ដែល​ជា​តួ​លេខ​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​បាន នោះ​ក៏​ដោយសារ​តែ​លោក​ស្រី​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ខ្លាំង​ណាស់​លើ​របប​អាហារ ពោល​គឺ​ឲ្យ​មាន​តុល្យភាព​គ្រប់​សារធាតុ​ចិញ្ចឹម​ទាំង​អស់។ បើ​តាម​ឯកសារ​ចងក្រង​ទុក​ពី​របប​អាហារ​របស់​លោក​ស្រី Soong Mei-Ling នៅ​ទម្លាប់​អាហារ​ពេល​ព្រឹក លោក​ស្រី​ប្រកាន់​ខ្ជាប់​នៅ​ការ​ផ្លាស់ប្តូរ​របប​អាហារ…

ជីវិតនិងសុខភាព

ចែក​ឲ្យ​ប្រុសៗ​បាន​ដឹង​ផង! ប្រយ័ត្ន​លើស​ឈាម ទឹក​នោម​ផ្អែម ដោយសារ​ទម្លាប់​អាក្រក់ ៤ នេះ

ទម្លាប់​អាក្រក់​ទាំង ៤ ខាង​ក្រោម​នេះ សម្រាប់​បុរស​ប្រសិន​នៅ​តែ​បន្ត​ធ្វើ នោះ​មិន​យូរ​ទេ រាងកាយ​នឹង​ប្រឈម​ជំងឺ​រាំរ៉ៃ​ដូច​ជា​លើស​ឈាម ទឹក​នោម​ផ្អែម ជំងឺ​បេះដូង ពោល​នឹង​នាំ​ឲ្យ​អាយុ​ខ្លី​ដោយ​មិន​ដឹង​ខ្លួន៖ ៤) ការ​ទទួល​ទាន​មិន​ទៀងទាត់ មនុស្ស​ជា​ច្រើន​ដោយ​សារ​តែ​រវល់​ពេក ឬ​ទទួល​រង​សម្ពាធ​ការពារ ក៏​នាំ​ឲ្យ​ពួក​គេ​ មាន​ទម្លាប់​ទទួល​ទាន​អាហារ​មិន​ទៀងទាត់។ នេះ​វា​ពិត​ជា​ប៉ះពាល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ នាំ​ឲ្យ​មុខងារ​រំលាយ​អាហារ​ធ្លាក់​ចុះ ហើយ​ការ​ស្រូប​យក​របស់​ក្រពះ និង​ពោះវៀន ក៏​មិន​ល្អ​ដែរ ហើយ​ថែម​ទាំង​ផ្តុំ​ជាតិ​ពុល​ក្នុង​រាងកាយ​ច្រើន​ទៀត​ផង។ ទម្លាប់​បែប​នេះ​យូរ​ទៅ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ ប្រឈម​ការ​កើត​មាន​ជំងឺ​ក្រពះ​ពោះវៀន មុខងារ​ខួរក្បាល​ចុះ​ខ្សោយ ស្រក​ទម្ងន់​ស្រក​ខ្លាំង​ឡើង​ទម្ងន់​ឡើង​ខ្លាំង ហើយ​ឆាប់​ចាស់​ជាង​វ័យ ជា​រួម​មិន​ល្អ​នោះ​ទេ​សម្រាប់​សុខភាព។ ៣) មនុស្ស​ខ្ជិល​ហាត់ប្រាណ សម្រាប់​បុរសៗ​ត្រូវ​ចាំ បើ​ឆ្លៀត​ពេល​ជួបជុំ​មិត្តភក្តិ​នៅ​ខាង​ក្រៅ​បាន…

ជីវិតនិងសុខភាព

រូបមន្ត​សម្ងាត់ ៣ ប្រើ​ត្រឹម​ផ្លែ​បឺរ អាច​ជួយ​ឲ្យ​សក់​ភ្លឺ​រលោង ស្បែក​ស​ស្អាត​ក្មេង​ជាង​វ័យ

ផ្លែ​បឺរ មាន​ផ្ទុក​នូវ​វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន​ដូច​ជា​កាល់ស្យូម ជាតិ​ដែក ប៉ូតាស្យូម ដែល​វា​ល្អ​ទាំង​សម្រាប់​ស្បែក​និង​សក់។ ដូច្នេះ​ក្នុង​អត្ថបទ​នេះ Knongsrok សូម​គាស់​កកាយ​មក​បង្ហាញ​នូវ​រូបមន្ត​សម្ងាត់ ៣ ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​ជាមួយ​ផ្លែ​បឺរ​ដូច​ខាង​ក្រោម៖ ៣) ឥទ្ធិពល​ទៅ​លើ​ស្បែក វា​អាច​ផ្តល់​សំណើម​ដល់​ស្បែក តាម​រយៈ​ប្រេង​ធម្មជាតិ​ដែល​មាន​នៅ​ខាង​ក្នុង​ផ្លែ​បឺរ ហើយ​ក៏​អាច​បំបាត់​ស្នាម​ជ្រួញ ដោយសារ​តែ​មាន​វីតាមីន E និង C ជួយ​ការពារ​កោសិកា​ស្បែក​ពី​ផល​ប៉ះពាល់​នៃ​រ៉ាឌីកាល់​សេរី។ បន្ថែម​ពី​នេះ​ខ្លាញ់​របស់​វា ក៏​មាន​សមត្ថភាព​កាត់​បន្ថយ​ការ​ខូចខាត​កោសិកា ដែល​បណ្តាល​មក​ពី​ការ​រលាក​ស្បែក ដោយសារ​ពន្លឺ​ព្រះ​អាទិត្យ។ លើស​ពី​នេះ​វា​ក៏​អាច​សម្អាត​រន្ធ​ញើស និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ថែម​ទៀត​ផង។ វិធី​អនុវត្ត​នៅ​ចំណុច​ទី ១ គឺ​អ្នក​គ្រាន់​តែ​គាស់​យក​សាច់​នៃ​ផ្លែ​បឺរ មក​ទទួល​ទាន​លាយ​ជាមួយ​ទឹក​ដោះ​គោ​ស្រស់​គ្មាន​ជាតិ​ផ្អែម ឬ​ទឹកដោះគោ​ជូរ…

ជីវិតនិងសុខភាព

ចែកឲ្យស្រីៗបានដឹងផង! បើចេញសញ្ញាព្រមាន ៣ នេះជុំវិញបរិវេណមាត់ ត្រូវតែទៅសួរនាំពេទ្យជាបន្ទាន់

កុំមានការខ្មាសអៀនក្នុងការចែករំលែក ក៏កុំខ្មាសអៀនក្នុងការដឹងនូវអត្ថបទល្អៗដែលទាក់ទងនឹងសុខភាពរបស់នារី ហើយមិនថាតែបុរសក៏គួរតែដឹងដូចគ្នា។ នៅជុំវិញបរិវេណមាត់របស់ស្រីៗ ប្រសិនលេចចេញនូវសញ្ញាព្រមាន ៣ នេះ មានន័យថា អ្នកកំពុងជំងឺរោគស្រ្តីដែលត្រូវតែទៅពិគ្រោះជាមួយអ្នកជំនាញហើយ៖ ១) ដុះពុកមាត់ច្រើននិងក្រាស់ នៅពេលដែលស្រីៗមានដុះពុកមាត់ច្រើននិងក្រាស់ នោះមានន័យថារាងកាយកំពុងមានអតុល្យភាពអរម៉ូន។ នោះដោយសារតែការបញ្ចេញនូវសារធាតុមួយចំនួនពីរាងកាយក្នុងបរិមាណតិចពេក ឬច្រើនពេក ដែលបណ្ដាលឲ្យពុកមាត់មានការកើតឡើងលឿនជាងកាលកំណត់ ឬខុសប្រក្រតី។ ២) កើតមុននៅក្បែរមាត់ ការកើតមុននៅលើបបូរមាត់ ឬជ្រុងចំហៀងណាមួយក្បែរមាត់ ច្រើនតែកើតទៅលើមនុស្សស្រីកំពុងពេញវ័យ។ យ៉ាងណាវាក៏ជាកត្តាដែលអ្នកត្រូវបារម្ភផងដែរ ព្រោះវាបណ្តាលមកពីការបន្សាបជាតិពុលក្នុងរាងកាយដំណើរការមិនសូវបានល្អ ក៏ដូចជាការរំលាយអាហារខុសប្រក្រតី ដូច្នេះការកើតមុនគឺងាយនឹងលេចចេញមកយ៉ាងស្រួល។ ៣) បបូរមាត់រិល ឬស្ងួត បើអ្នកមានបញ្ហាបបូរមាត់ឡើងខ្មៅស្រអាប់ នោះមានន័យថា ជាតិពុលក្នុងរាងកាយនិងស្បូនរបស់អ្នកមានច្រើន…

ជីវិតនិងសុខភាព

រូបមន្តធម្មជាតិ ៤ ប្រើគ្រាប់ជីផ្សំនឹងរបស់ធូរថ្លៃ ៤ នេះ ក៏អាចសម្រកទម្ងន់បានដែរ

តើ​គ្រាប់​ជី​ពិត​ជា​អាច​សម្រក​ទម្ងន់​បាន​មែន​ទេ? តាម​ពិត​ទៅ​ ចម្លើយ គឺ​ពិត​ជា​បាន ហើយ​បើ​អ្នក​ដឹង​ពី​វិធី​ផ្សំ​ជាមួយ​រូបមន្ត​ខាង​ក្រោម​ច្បាស់ គឺ​កាន់​តែ​ឆាប់​ទទួល​បាន​ប្រសិទ្ធភាព៖ គ្រាប់​ជី​មាន​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន និង​ជួយ​ឲ្យ​យើង​ឆាប់​ទទួល​អារម្មណ៍​ឆ្អែត។ ជា​ធម្មតា ២ ស្លាប​ព្រា​នៃ​គ្រាប់​ជី មាន​ជាតិ​សរសៃ​ប្រហែល ១០ ក្រាម អាច​បំពេញ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​រាងកាយ​ ៤០ ភាគរយ។ តាម​ការ​ស្រាវជ្រាវ​រក​ឃើញ ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​សរសៃ ៣០ ក្រាម/ថ្ងៃ ក៏​វា​មាន​ឥទ្ធិពល​ដល់​ការ​សម្រក​ទម្ងន់​ដូច​គ្នា។ ៤) គ្រាប់​ជី​ជាមួយ​ទឹក​ធម្មតា នេះ​ជា​វិធី​សាមញ្ញ​បំផុត ដែល​មិន​ចំណាយ​ពេលវេលា​យូរ ដោយ​វិធី​ធ្វើ​ក៏​ងាយ​ដែរ គ្រាន់​តែ​យក​គ្រាប់​ជី​ ១-២ ស្លាប​ព្រា ទៅ​លាយ​ជាមួយ​ទឹក​ក្តៅ ទុក​ឲ្យ​វា​រីក​ធំ…