
ប្លែកៗការទទួលទានបាយ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាជននៅតំបន់អាស៊ី ដែលវាជាអាហារប្រចាំថ្ងៃខ្វះពុំបាន។ ប៉ុន្តែការទទួលទានដែលមិនត្រឹមត្រូវ ក៏ជាដើមហេតុនាំឲ្យយើងឡើងទម្ងន់ ឬពិបាកក្នុងការសម្រកទម្ងន់ផងដែរ។ តាមការស្រាវជ្រាវពីគេហទំព័របរទេស យើងសូមចែករំលែកតិចនិក ៣ ក្នុងការទទួលទានបាយ ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកចង់សម្រកទម្ងន់ ដែលគួរតែយកទៅអនុវត្តតាម៖ ៣) ត្រូវជ្រើសរើសការទទួលទានអង្ករមិនទាន់កែច្នៃ នៅលើទីផ្សារយើង គឺរមែងលក់នៅអង្ករដែលកែច្នៃជាផលិតផលសម្រេចហើយ ព្រោះវាអាចរក្សាទុកបានយូរ។ យ៉ាងណាតាមការណែនាំពីអ្នកជំនាញ អ្នកដែលចង់សម្រកទម្ងន់ទទួលបានផលលឿនបំផុត គួរជ្រើសរើសយកគ្រាប់ស្រូវដែលមិនទាន់កែច្នៃមកទទួលទាន ឬយើងនិយមស្គាល់ថា ជាអង្ករសម្រូប។ ប្រភេទគ្រាប់អង្ករនេះជួយឲ្យរាងកាយឆាប់ទទួលបានភាពឆ្អែតលឿនជាងអង្ករធម្មតា។ ២) ទទួលទាននៅបរិមាណកំណត់ និងធ្វើសកម្មភាពក្រោយពេលទទួលទាន វាជារឿងដែលត្រូវតែធ្វើ នៅពេលទទួលទាន អ្នកគួរកំណត់នៅបរិមាណសមស្របជាទម្លាប់ប្រចាំមួយ។ ល្អបំផុតគួរជ្រើសរើសបរិភោគដោយប្រើប្រាស់ចានជាមួយចង្កឹះ ជាជាងការប្រើប្រាស់ស្លាបព្រា ព្រោះការលំបាកនៃការចាប់គ្រាប់បាយដោយប្រើប្រាស់ចង្កឹះ…

ប្លែកៗតារាស្រីតៃវ៉ាន់ Jolin Tsai មានអាយុ ៤១ ឆ្នាំហើយ ដោយនាងកើតនៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ ១៩៨០។ មកមើលរូបសម្រស់របស់នាង គឺដូចជាតារាស្រីស្រករវ័យ ២០ ឆ្នាំអ៊ីចឹង ដោយសាច់ក៏រលោង មិនមានស្នាមជ្រីវជ្រួញ ទម្ងន់រាងកាយក៏មិនលើសថែមទៀត ដែលនេះវាជាសំណាងមួយស្រ្តីគ្រប់គ្នាប្រាថ្នា។ បើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុកមួយ ក៏បង្ហើបនូវតិចនិកដែល Tasi អនុវត្តជាប្រចាំ ៣ រៀងរាល់ថ្ងៃ ហើយជឿថាវាមានប្រសិទ្ធភាពខ្លាំង ក្នុងការលើកសម្រស់របស់នាង៖ ៣) ផឹកទឹក ២,៨ លីត្រ/ថ្ងៃ ដោយមានលាយជាមួយក្រូចឆ្មា…

ប្លែកៗការទទួលទានកាហ្វេមានជម្រើសច្រើនប្រភេទ អ្នកខ្លះចូលចិត្តប្រភេទកាហ្វេទឹកដោះគោ កាហ្វេកាពូជីណូ ឬកាហ្វេខ្មៅ ទៅតាមចំណង់របស់មនុស្សម្នាក់ៗ។ ដោយឡែកសម្រាប់កាហ្វេខ្មៅ ដែលជាប្រភេទកាហ្វេមានកម្រិតល្វីងជាងគេបង្អស់មួយនោះ មិនសូវមានអ្នកនិយមទទួលទានច្រើននោះទេ។ ប៉ុន្តែបើស៊ីជម្រៅសិក្សាឲ្យដល់ទៅ កាហ្វេខ្មៅល្អចំពោះសុខភាពច្រើន បើអ្នកអាចទទួលទានវាបាន។ កាហ្វេខ្មៅមានរសជាតិប្លែកនិងក្លិនឈ្ងុយខ្លាំង ហើយវាមិនត្រឹមតែជួយបំពេញថាមពលប្រចាំថ្ងៃរបស់យើងនោះទេ ទៀតសោតក៏ជួយកាត់បន្ថយហានិភ័យជំងឺផ្សេងៗជាច្រើនថែមទៀតផង។ តែនេះពុំមានន័យថា អ្នកត្រូវទទួលទានវាច្រើនលើសលប់នោះទេ ផ្ទុយទៅវិញគួរទទួលទានក្នុងបរិមាណសមរម្យមួយក្នុងមួយថ្ងៃ ជាក់ស្តែងសូមកុំទទួលទានលើសពី ៤០០ មិល្លីក្រាមក្នុងមួយថ្ងៃ ព្រោះវាអាចនាំឲ្យមានផលប៉ះពាល់ទៅវិញ។ ខាងក្រោមយើងបង្ហាញពីអត្ថប្រយោជន៍ ៥ នៃការទទួលទានកាហ្វេខ្មៅ៖ ១) កាហ្វេខ្មៅមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយការពារនិងប្រឆាំងជំងឺមហារីកមួយចំនួន ដូចជាមហារីកមាត់ មហារីកក្រពេញប្រូស្តាត និងមហារីកថ្លើមជាដើម។ ២) កាហ្វេខ្មៅអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺក្រិនថ្លើម…

ប្លែកៗប្រទេសជប៉ុនត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលមានប្រជាជនរស់នៅដោយអាយុវែង នៅភាគរយខ្ពស់បំផុត។ រីឯអត្រាអ្នកដែលកើតជំងឺរោគស្រ្តី ក៏មានការចុះថយទាបដែរពីមួយឆ្នាំទៅមួយឆ្នាំ។ នោះក៏ដោយសារតែស្រ្តីនៅប្រទេសជប៉ុនជាច្រើន ប្រកាន់ខ្ជាប់នូវគោលការណ៍ទាំង ៥ ខាងក្រោម ដែលអ្នកគួរតែរៀនសូត្រតាម ប្រសិនចង់ទទួលបានសុខភាពល្អ៖ ១) របបអាហារ អាហារលើតុជនជាតិជប៉ុន ឃើញច្រើនមុខណាស់ តែពួកគេរមែងលូកតែបន្តិចៗប៉ុណ្ណោះ ដើម្បីឲ្យរាងកាយអាចស្រូបជីវជាតិចម្រុះគ្រប់មុខ នៅពេលទទួលទានអាហារមួយពេលៗ។ ការធ្វើបែបនេះ ក្រៅពីបង្កើតតុល្យភាពអាហារូបត្ថម្ភក្នុងរាងកាយ ទៀតសោតក៏បញ្ចៀសហានិភ័យនៃជំងឺធាត់ផងដែរ។ ទទួលទានត្រីឲ្យបានច្រើន ហើយកាត់បន្ថយសាច់ ជារឿងមួយដែលជនជាតិជប៉ុនរមែងធ្វើ ព្រោះត្រីមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា ៣ ខ្ពស់ ដែលវាអាចប្រឆាំងនឹងការឆ្លងមេរោគស្រ្តី យ៉ាងមានប្រសិទ្ធភាព។ ២) ប្រើប្រាស់ខោទ្រនាប់ដែលមានគុណភាពខ្ពស់ ជនជាតិជប៉ុនយកចិត្តទុកដាក់ខ្លាំងណាស់…

ប្លែកៗអាហារដែលមនុស្សជាច្រើនទម្លាប់ទទួលទាន មិនសុទ្ធតែល្អនោះទេ ដោយខ្លះក្រៅពីមិនបានផ្តល់អាហារូបត្ថម្ភមកកាន់រាងកាយ ទៀតសោតក៏ថែមទាំងបង្កផលប៉ះពាល់មកវិញ តាមរយៈជាតិពុល ឬសារធាតុមិនល្អមួយចំនួនផងដែរ។ ខាងក្រោម Knongsrok បង្ហាញអាហារ ២ ដែលងាយមានជាតិពុល បង្កមកក្នុងរាងកាយ៖ ១) ត្រកួន ត្រកួនជាប្រភេទបន្លែ ដែលមនុស្សជាច្រើនចូលចិត្តយកមកច្នៃធ្វើម្ហូបទទួលទាន។ តាមពិតទៅវាមិនសូវបានផ្តល់ប្រយោជន៍អ្វីនោះទេដល់រាងកាយ ហើយវាងាយប្រឈមនឹងហានិភ័យនៃការបង្កឲ្យមានពិការភាពថែមទៀត។ ជាពិសេសសម្រាប់ក្មេងៗដែលទទួលទានប៉ះត្រកួនបាញ់ថ្នាំគីមីច្រើន គឺងាយនឹងប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ប្រភេទបន្លែមួយនេះ វាងាយនឹងចម្លងមេរោគតាមរយៈថ្នាំដែលគេបាញ់សម្លាប់សត្វល្អិត ឬសារធាតុរំញោច ជាងបន្លែដទៃទៀត។ បើចង់ទទួលទាន អ្នកគួរតែជ្រើសរើសការដាំបែបធម្មជាតដោយខ្លួនឯងគឺល្អបំផុត។ នៅពេលដែលអ្នកទទួលរងអាការៈពុលត្រកួន វាអាចនាំឲ្យអ្នកក្អួតចង្អោរ រមាស់ក្រហាយមាត់ ឈឺពោះ លាមកប្រែពណ៌ខ្មៅ ទល់លាមក…

ប្លែកៗនិយាយដល់ការប្រលង គឺសំដៅដល់ពេលវេលាដែលអ្នកត្រូវប្រើប្រាស់ខួរក្បាលខ្លាំងបំផុត ហើយអ្វីដែលសំខាន់គឺទាមទារការចងចាំនិងការគិតខ្ពស់។ យ៉ាងណាមិនសុទ្ធតែមនុស្សគ្រប់គ្នាកើតមកមានដំណើរការប្រព័ន្ធប្រសាទ និងខួរក្បាលល្អទាំងអស់នោះទេ ខ្លះក៏ត្រូវការរបស់ជំនួយ ដើម្បីឲ្យការចងចាំមានប្រសិទ្ធភាពជាងមុន និងបំប៉នដល់ការគិតឲ្យមានភាពរហ័ស។ ខាងក្រោម Knongsrok បង្ហាញអាហារទាំង ១០ ប្រភេទដែលល្អចំពោះខួរក្បាល ជាពិសេសសម្រាប់អ្នកត្រៀមប្រលង និងអ្នកដែលត្រូវការគិតច្រើន៖ ១០) សូកូឡាខ្មៅ នៅក្នុងសូកូឡាខ្មៅ ក៏មានលាយឡំនៅជាតិកាហ្វេអ៊ីនផងដែរ ដោយវាល្អចំពោះខួរក្បាល ជួយឲ្យខួរក្បាលងើបឡើងនិងមានភាពរហ័ស ហើយល្អបំផុតចំពោះអ្នកចូលចិត្តស្មិងស្មាធិ៍អារម្មណ៍លើការអាន។ ៩) នំប៉័ងស្រូវសាលីទាំងមូល ប្រភេទនំប៉័ងស្រូវសាលី គឺមានផ្តល់នូវថាមពលដល់រាងកាយ ហើយជាងនេះវាក៏មានសារធាតុចិញ្ចឹមដែលអាចបម្លែងទៅជាម្សៅម្យ៉ាង ដែលជួយបំបាត់ភាពទ្រមក់ ពោលគឺជួយឲ្យអ្នកមានការផ្តោតអារម្មណ៍បានល្អ។ ៨) ប្រភេទគ្រាប់ធញ្ញជាតិ ប្រភេទគ្រាប់ធញ្ញជាតិផ្សេងៗ…

ប្លែកៗទារកកើតមក ខ្លះរមែងមានស្នាមដៅពីកំណើត តែយ៉ាងណាក៏មានស្នាមខ្លះ វាជារឿងធម្មតា តែខ្លះទៀតវាជាសញ្ញាព្រមានមិនល្អនោះទេចំពោះសុខភាព ហើយឪពុកម្ដាយគួរតែប្រញាប់នាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានឆាប់។ ១) ស្នាមដៅពីកំណើតពណ៌ក្រហមជាំ ការកើតមានពណ៌ក្រហមជាំលើស្បែកត្រង់ទីតាំងណាមួយ នោះវាអាចបង្ហាញពីការខូចទ្រង់ទ្រាយនៃសរសៃឈាមពីកំណើត។ ជាធម្មតាស្នាមនេះ អាចមានពណ៌ក្រហមស្រាល ឬខ្លះក្រហមជាំខ្លាំងហើយមើលឃើញដិត។ ភាគច្រើនវាកើតលើមុខ ក ឬផ្នែកផ្សេងទៀតនៃរាងកាយ។ ស្នាមនេះពេលខ្លះកើតលើទារកទើបចាប់កំណើត ខ្លះទៅកើតក្រោយចូលកុមារភាព ឬវ័យជំទង់ក៏មានដែរ។ ប្រសិនវារំលេចស្នាមពណ៌នោះលើស្បែក ឬបង្កើតជាដុំពក គឺវាអាចពាក់ព័ន្ធនឹងរោគសញ្ញាខូចទ្រង់ទ្រាយសរសៃឈាម ហើយបើទុកយូរ អាចនាំឲ្យមានបញ្ហាធ្ងន់ទៅថ្ងៃមុខ។ ២) ស្នាមដៅពីកំណើតពណ៌ខ្មៅ ដូចប្រជ្រុយ ដូចជាប្រជ្រុយមួយដុំធំដុះមកលើស្បែក ឬពណ៌ខ្មៅដាមធំដុះមកលើស្បែក ដែលវាមានទំហំប៉ុន្មានសង់ទីម៉ែត្រ គ្រប់ដណ្តប់មកលើស្បែក ដែលមើលពីចម្ងាយក៏ឃើញដែរ។…

ប្លែកៗសាច់ត្រីគឺជាអាហារដែលមានខ្លាញ់ធាត់ទាប ហើយប្រមូលផ្តុំទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើនសម្រាប់រាងកាយ។ ជាទូទៅអ្នករាល់គ្នាគួរតែទទួលទានសាច់ត្រីជាប្រចាំ តែយ៉ាងណាសម្រាប់មនុស្ស ៥ ប្រភេទខាងក្រោមនេះ មិនគួរទទួលទានឡើយ៖ ៥) អ្នកជំងឺរលាកសន្លាក់ អ្នកដែលមានបញ្ហារលាកសន្លាក់ ជាទូទៅគឺមានការកើនឡើងអាស៊ីដអ៊ុយរិកនៅក្នុងឈាម ដូច្នេះហើយត្រីដែលមានសារធាតុ Purines ខ្ពស់ វាប្រែជាអាហារមិនល្អទៅវិញសម្រាប់អ្នកជំងឺប្រភេទនេះ។ បើអ្នកទទួលទាន ក៏គួរតែទទួលទាននៅបរិមាណតិច។ ៤) អ្នកដែលខ្សោយតម្រងនោមនិងថ្លើម ត្រីមានប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ហើយភាគច្រើនវាត្រូវបានរំលាយទោក្នុងថ្លើម និងតម្រងនោម។ យ៉ាងណាសម្រាប់អ្នកដែលមានបញ្ហាខូចថ្លើម ឬខ្សោយតម្រងនោម មិនគួរស្រូបយកប្រូតេអ៊ីនច្រើនពេកទេ ព្រោះវាជាការបន្ថែមបន្ទុកទៅវិញទៅដល់ផ្នែកទាំងពីរនោះ។ ៣) អ្នកជំងឺរបេង អ្នកដែលកើតជំងឺរបេង ជាទូទៅគឺទាមទារឲ្យទទួលទានថ្នាំជាប្រចាំរយៈពេលវែង។…

ប្លែកៗតើអ្នកដឹងទេថា អាយុកាលជីវិតមនុស្សអាចមើលដឹងតាមរយៈទ្រង់ទ្រាយលើមុខទាំង ៥ ខាងក្រោម។ បើអ្នកមាន ២ ឬ ៣ ក្នុងចំណោមនោះ យើងចូលរួមអបអរ ដោយមានន័យថា អ្នកជាមនុស្សមានសុខភាពល្អ អាចបន្តរស់នៅដោយមានអាយុវែង៖ ៥) ចិញ្ចើម ផ្នែកចិញ្ចើម ប្រសិនជាដុះរោមវែងមិនងាយជ្រុះ នោះគឺប្រាកដជាមានអាយុវែងហើយ។ តាមក្បួនហុងស៊ុយចិន គេមើលតាមរោងចិញ្ចើមអាចទាយដឹងពីជោគវាសនាមនុស្សទៀតផង មនុស្សដែលមិនចិញ្ចើមវែង ក្រាស់ឃ្មឹកច្រើនតែជាមនុស្សសំណាង។ ៤) ច្រមុះ មនុស្សដែលមានច្រមុះត្រង់ មិនសំប៉ែតខ្ទង់ខ្ពស់ រមែងជាមនុស្សលេចធ្លោ ដែលអាចរស់នៅបានយូរ។ ៣) ភ្នែក មនុស្សដែលមានភ្នែកភ្លឺ នៅអាចមើលឃើញច្បាស់…

ប្លែកៗត្រីជាអាហារដែលមានជីវជាតិ អាចច្នៃធ្វើជាមុខម្ហូបច្រើនមុខ ហើយរសជាតិក៏អាចទទួលយកសក្តិសមសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ វាមានសារធាតុចិញ្ចឹមចាំបាច់ជាច្រើនសម្រាប់រាងកាយ។ តែយ៉ាងណាដើម្បីការពារសុខភាពខ្លួនអ្នកនិងក្រុមគ្រួសារ អ្នកត្រូវចាំថា មិនគួរទទួលទានត្រីទាំង ៤ ប្រភេទខាងក្រោមនេះទេ៖ ៤) ត្រីងាប់ឬស្អុយ ត្រីដែលងាប់យូរហើយ សាច់ឡើងស្អុយរលួយ អាចនឹងមានភាគរយខ្ពស់ បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ការបរិភោគត្រីប្រភេទនេះ វាមិនមានគុណភាពនោះទេ ផ្ទុយទៅវិញបណ្តាលឲ្យអ្នកងាយពុល និងឆ្លងមេរោគទៀតផង។ មនុស្សជាច្រើនគួរជ្រើសរើសយកត្រីដែលនៅស្រស់ មើលទៅអាចនៅយកមកទទួលទានបាន។ សាច់ត្រីនៅស្រស់ វាសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ ខុសពីត្រីដែលរលួយ វាត្រូវបានបម្លែងសារធាតុទាំងអស់នោះចេញហើយ។ ៣) ត្រីចាក់បញ្ចូលអ័រម៉ូន ត្រីដែលមានសាច់ច្រើន តែភ្នែកជញ្ជីងតិច មនុស្សជាច្រើនចូលចិត្តទិញវាយកមកទទួលទានណាស់ តែអ្នកមិនបានដឹងនោះទេ ថាវាត្រូវបានគេបាញ់បញ្ចូលអ័រម៉ូន…

ប្លែកៗដើម្បីព្យាបាលបញ្ហាមុន អ្នកក៏អាចប្រើប្រាស់គ្រឿងផ្សំធម្មជាតិទាំង ៥ ខាងក្រោមនេះ ដោយវាអាចផ្តល់ទាំងប្រសិទ្ធភាព និងសុវត្ថិភាព មិនមានអ្វីគួរឲ្យបារម្ភនោះទេ៖ ៥) ប្រើក្រូចឆ្មា ក្រូចឆ្មាមានវីតាមីន C ជួយព្យាបាលស្បែកស្ងួត បំបាត់ស្នាមមុនបានយ៉ាងឆាប់រហ័ស។ មុនពេលចូលគេង គ្រាន់តែច្របាច់ទឹកក្រូចឆ្មា យកមកដាក់លើសំឡីហើយជូតត្រង់បរិវេណកើតមុនថ្នមៗ មុនលាងទឹកសម្អាតចេញ។ អ្នកក៏អាចលាយទឹកក្រូចឆ្មាពីរបីដំណក់ចូលទៅក្នុងទឹកឃ្មុំ ឬទឹកត្រសក់ ដើម្បីយកមកលាបលើមុខ ដោយនេះវាក៏មានប្រសិទ្ធភាពប្រឆាំងនឹងមុនប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យស្បែកភ្លឺថ្លា មានសុខភាពល្អទៀតផង។ ៤) ប្រើការ៉ុត ការ៉ុតមានវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ហើយក៏ជាឱសថដ៏ល្អមួយដែរ សម្រាប់ព្យាបាលបញ្ហាមុន។ អ្នកអាចយកទឹកការ៉ុត ៥០០ ក្រាម…

ជីវិតដោយគ្រាន់តែអនុវត្តទម្លាប់មួយចំនួនខាងក្រោម មុនពេលចូលគេង នោះអ្នកនឹងអាចធានាពីការទទួលបានស្បែកដែលមានសុខភាពល្អ ក្មេងជាងវ័យ មិនថាតែអ្នកស្ថិតនៅអាយុច្រើនប៉ុណ្ណាទេ៖ ៤) លុបលាងគ្រឿងសម្អាង មនុស្សស្រីក្រោយធ្វើការហត់ពេញមួយថ្ងៃ ខ្លះទៅឃើញគ្រែ ដាក់ខ្លួនតែមួយភ្លែត តែបើកភ្នែកឡើងភ្លឺ ហើយផ្ទៃមុខនៅជាប់គ្រឿងសម្អាងដល់ព្រឹកថ្ងៃបន្ទាប់។ ទម្លាប់នេះវាធ្វើឲ្យស្បែកមិនបានសម្រាកនោះទេ ជាហេតុនាំឲ្យស្បែកឆាប់ឡើងមុន និងរោល។ ល្អបំផុតគួរតែមានទម្លាប់លុបលាងគ្រឿងសម្អាងមុនពេលចូលគេង ដើម្បីជួយបង្រួមរន្ធញើស ជួយបង្កើតកោសិកាស្បែកឡើងវិញ។ កាន់តែល្អបន្ថែមទៀតនោះ ក្រោយលាងមុខហើយ គួរមានរបស់ជំនួយមកលាបបន្ថែម និងម៉ាស្សាថ្នមៗ ដើម្បីបន្ថែមសារធាតុចិញ្ចឹមដល់ស្បែក។ ៣) ប្រើផលិតផលប្រឆាំងភាពចាស់ ចាប់ពីអាយុ ២២ ឆ្នាំឡើងទៅ សញ្ញានៃភាពចាស់របស់ស្រ្តី ចាប់ផ្តើមរំលេចចេញមកបណ្តើរៗហើយ។ ដូច្នេះអ្នកគួរមានផលិតផលបន្ថែមជាតិកូឡាជែនមកកាន់រាងកាយ ដើម្បីជួយចិញ្ចឹមស្បែកធ្វើឲ្យស្បែកភ្លឺថ្លា…

ប្លែកៗជំងឺថ្លើម ច្រើនតែមានរោគសញ្ញាដំបូងតិចតួច ហើយយើងមិនកត់សម្គាល់ឃើញនោះទេ តែបើបណ្តោយទុកយូរទៅ វានឹងអាចជាហួសពេល ពិបាកព្យាបាលទៅវិញ។ ដូច្នេះហើយ Knongsrok សូមណែនាំនូវអាការៈ ៣ ដែលអាចព្រមានពីការវិវត្តទៅរកជំងឺថ្លើមដ៏ធ្ងន់ធ្ងរបាន៖ ៣) តំបន់ឆ្អឹងជំនីរខាងស្តាំ ការឈឺចាប់នៅតំបន់ឆ្អឹងជំនីរខាងស្តាំ ច្រើនតែកើតឡើងនៅដំណាក់កាលដំបូងនៃជំងឺមហារីកថ្លើម។ មូលហេតុគឺដោយសារសាច់ដុំដុះចេញពីថ្លើម នឹងលុកលុយបន្តិចម្តងៗ ហើយសង្កត់លើតំបន់ឆ្អឹងជំនីរខាងស្តាំ។ ជារឿយៗបណ្តាលឲ្យអ្នកទទួលរងការឈឺចាប់នៅតំបន់នោះ គឺក្រោមទ្រូង ឬក្រោយខ្នងខាងក្រោយផ្នែកខាងស្តាំ។ អ្នកគួរយកចិត្តទុកដាក់ បើឈឺចាប់ញឹកញាប់ ហើយឆ្លៀតទៅពិគ្រោះជាមួយគ្រូពេទ្យផង។ ២) តំបន់បេះដូង ការឈឺចាប់នៅតំបន់បេះដូង ក៏ជាសញ្ញាមួយ ដែលបង្ហាញថាថ្លើមត្រូវបានខូចខាតដូចគ្នា។ ប្រសិនបើអ្នកពុំមានជំងឺបេះដូង ហើយមានការឈឺចាប់ផ្នែកនោះ វាអាចមកពីសាច់ដុះនៅផ្នែកខាងឆ្វេងនៃថ្លើមរបស់អ្នក…

ប្លែកៗតើអ្នកដឹងទេថា លើរាងកាយរបស់យើងមានផ្នែកសំខាន់មួយចំនួនដែលយើងអាចពិនិត្យវាដោយខ្លួនឯងបាន ដើម្បីអាចវិនិច្ឆ័យដឹងនៅស្ថានភាពសុខភាពរបស់មនុស្សយើងម្នាក់ៗ។ ជាទូទៅវាកាន់តែលើសកម្រិត នោះក៏នឹងឲ្យអ្នកកាន់តែអាយុខ្លី៖ ៤) រង្វង់ក ៣៥ សង់ទីម៉ែត្រ យោងតាមការសិក្សាមួយបង្ហាញថា រង្វង់ករបស់អ្នកកាន់តែធំ នោះហានិភ័យនៃការកើតជំងឺសរសៃឈាមបេះដូងក៏កាន់តែខ្ពស់។ ជាទូទៅសម្រាប់មនុស្សប្រុស រង្វង់កល្អបំផុតគឺទំហំមិនគួរលើសពី ៣៩ សង់ទីម៉ែត្រ ហើយមនុស្សស្រីមិនគួរលើសពីទំហំ ៣៥ សង់ទីម៉ែត្រ។ ៣) ចង្កេះ ៨០ សង់ទីម៉ែត្រ ចង្កេះកាន់តែធំ មានន័យថាជាតិខ្លាញ់លើសកាន់តែច្រើន ហើយអាចបំផ្លាញដល់ទៅលំពែង និងបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម លើសឈាម និងលើសជាតិខ្លាញ់ជាដើម។ ទំហំធម្មជាតិនៃចង្កេះ ដាច់ខាតសម្រាប់បុរសមិនគួរលើសទំហំ ៩០…

ជីវិតប្រសិនអ្នកកំពុងឧស្សាហ៍ជួបរោគសញ្ញាទាំង ៥ ខាងក្រោម នោះវាជាសញ្ញាព្រមានមិនល្អទេ ដែលបង្ហាញថា អ្នកមានហានិភ័យអាចជួបបញ្ហាគាំងបេះដូងទាំងក្មេងខ្ចី៖ ៥) ឈឺចាប់ផ្នែកខាងលើពោះឮ ប្រសិនអ្នកឧស្សាហ៍ឈឺចាប់ផ្នែកខាងលើពោះ ដោយគ្មានមូលហេតុ អ្នកគួរតែប្រុងប្រយ័ត្ន។ វាអាចមកពីបញ្ហាបេះដូង ពោលមិនមែនជាជំងឺរលាកក្រពះ ដំបៅក្រពះ រលាកលំពែង និងរលាកថ្លើមនោះទេ ប្រយ័ត្នតែអ្នកវិនិច្ឆ័យខុស។ យ៉ាងណាអ្នកដែលមានរោគសញ្ញាទាំងនេះ ច្រើនតែកើតឡើងលើមនុស្សចាស់ ចំណែកក្មេងៗ គឺមួយផ្នែកតូច។ ពេលឈឺចាប់ផ្នែកខាងលើពោះនោះម្តងៗ វាក៏លាយឡំជាមួយបញ្ហាថប់ដង្ហើម ដង្ហើមខ្លីផងដែរ។ ៤) ឧស្សាហ៍ឈឺស្មាខាងឆ្វេង ការឈឺចាប់មិនធម្មតាដែលកើតឡើងលើស្មាខាងឆ្វេង កំភួនដៃខាងឆ្វេង គឺជាសញ្ញាព្រមាននៃជំងឺគាំងបេះដូង។ ប្រសិនវាឈឺចាប់ផ្ទួនៗគ្នា លាយឡំនឹងអាការៈពិបាកដកដង្ហើម តឹងទ្រូងផង…

ជីវិតនៅពេលពោះទទេ មិនទាន់មានអ្វីចូលពោះសោះ ឬអ្នកកំពុងឃ្លានខ្លាំង សុំកុំលូកទទួលទានអាហារទាំង ៥ ខាងក្រោមនេះឲ្យសោះ ព្រោះវាអាចប៉ះពាល់ដល់ក្រពះ យូរទៅខូចក្រពះដោយមិនដឹងខ្លួន៖ ៥) ដំឡូងជ្វា ជាអាហារអ្នកសម្រកទម្ងន់ មិនដែលមើលរំលង ប៉ុន្តែការទទួលទានដំឡូងជ្វាពេលពោះនៅទទេ នឹងនាំឲ្យខូចក្រពះទៅវិញទេ។ ក៏ដោយសារដំឡូងនោះ មានសារធាតុជំរុញអង់ស៊ីមច្រើន នាំឲ្យមិនស្រួល និងមានអារម្មណ៍ក្រហាយទ្រូង។ ៤) អាហារហឹរ ការទទួលទានអាហារហឹរនៅពេលពោះទទេ គឺគ្រោះថ្នាក់ខ្លាំងណាស់ យូរទៅវាអាចនាំឲ្យរលាកក្រពះ ដំបៅក្រពះធ្ងន់ធ្ងរ ពិបាកមើលជា។ ដូច្នេះយកល្អ ជាពិសេសអាហារពេលព្រឹក កុំទទួលទានអាហារហឹរឲ្យសោះ។ ៣) ផលិតផលទឹកដោះគោ ទឹកដោះគោ ទឹកសណ្តែក…

ជីវិតសួតគឺជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ហើយប្រសិនអ្នកឃើញសញ្ញាទាំង ៣ ខាងក្រោមនេះលេចចេញមកលើតំបន់ឬផ្នែកច្រមុះ នោះវាកំពុងបង្ហាញថា សួតរបស់អ្នកមានបញ្ហាហើយ៖ ៣) ច្រមុះឡើងក្រហម បែកញើស ប្រសិនអ្នកតែងតែបើកញើសនៅតំបន់ច្រមុះ ដោយមិនដឹងមូលហេតុ ជាពិសេសពេលមិនធ្វើសកម្មភាពអ្វី ដែលប្រើកម្លាំងខ្លាំងផង នោះវាអាចជាបញ្ហា។ មួយផ្សេងទៀតដូចគ្នានឹងច្រមុះឡើងក្រហម បើមិនមែនកើតឡើងដោយសារមុន ឬជំងឺផ្តាសាយ នោះក៏ជាបញ្ហាត្រូវប្រយ័ត្នដូចគ្នា។ នេះវាអាចបង្ហាញពីតម្រុយមិនល្អ នៃផ្នែកសួត ដោយសារពេលណាការដកដង្ហើមរបស់អ្នកដំណើរការទៅមិនបានល្អ នោះរាងកាយនឹងងាយប្រែមកជាពណ៌ក្រហមខុសពីធម្មតា។ អ្នកត្រូវតែឆ្លៀតពេលទៅពេទ្យ ដើម្បីពិគ្រោះយោបល់ ប្រសិនជួបបញ្ហានេះញឹកញាប់ ដោយគ្មានមូលហេតុ។ ២) ច្រមុះស្ងួត ប្រសិនច្រមុះ រន្ធច្រមុះឡើងស្ងួត នោះបង្ហាញរាងកាយក្តៅចេញពខាងក្នុង ជាពិសេសពេលយើងខ្វះជាតិទឹក…

ជីវិតក្រឡេកមើលលក្ខណៈមួយចំនួននៃជើងរបស់ស្រ្តី ក៏អាចមើលដឹងពីស្ថានភាពសុខភាព និងការដែលពួកគេអាចរស់នៅដោយមានអាយុវែងឬអត់ដែរ។ ប្រសិនអ្នកជាស្រ្តី ដែលមាន ៤ ចំណុចខាងក្រោម យើងសូមចូលរួមអបអរ៖ ៤) បាតជើងពណ៌ផ្កាឈូក តាមវេជ្ជសាស្ត្រចិន សុខភាពច្រើនតែត្រូវបានសម្គាល់ដោយពណ៌ចំនួន ហើយបាតជើងនេះសោត បើមានពណ៌ផ្កាឈូក ឬក្រហមស៊ីជម្ពូ នោះមានន័យថា រាងកាយអ្នក កំពុងមានសុខភាពល្អណាស់ ហើយក៏ជាមនុស្សដែលមានអាយុវែង។ សាកល្បងយកដៃមកចុចលើផ្នែកនៃបាតជើង ប្រហែល ៣ វិនាទី ប្រសិនវាប្រែពីពណ៌មួយទៅពណ៌មួយឆាប់រហ័ស នោះមានន័យថា សុខភាពល្អពិតមែន។ មនុស្សដែលមានបាតជើងស ឬពណ៌បៃតងជាំ មិនជាសញ្ញាល្អឡើយ ដោយកំពុងបង្ហាញពីភាពស្លេកស្លាំង និងសរីរាង្គមួយចំនួនបានចុះខ្សោយ។ ៣)…