
ប្លែកៗឆ្ងល់ថា ប្រជាជនជប៉ុនជាទូទៅមានអាយុវែងម្ល៉េះ? ក្រៅពីទម្លាប់នៃការរស់នៅជាប្រចាំ របបអាហារ ក្រឡេកមកភេសជ្ជៈដែលពួកគេទទួលទាន ក៏រមែងជ្រើសរើសនូវភេសជ្ជៈដ៏ត្រឹមត្រូវមួយផងដែរ។ ក្នុងចំណោមភេសជ្ជៈជាច្រើនដែលជនជាតិជប៉ុនទទួលទាន គឺមានភេសជ្ជៈមួយប្រភេទឲ្យឈ្មោះថា តែ Barley [មានដូចបង្ហាញក្នុងរូប] ហើយអត្ថប្រយោជន៍របស់វាមានដូចខាងក្រោម៖ ១) ជួយឲ្យរាងកាយត្រជាក់ គេងលក់ស្រួល វាជួយឲ្យរាងកាយមានសភាពត្រជាក់ បន្ធូរអារម្មណ៍តានតឹង ហើយបើធៀបជាមួយតែបៃតង និងកាហ្វេ គឺតែ Barley អាចជួយឲ្យអ្នកគេងលក់ស្រួល ស្កប់ស្កល់បានល្អជាង។ ២) កាត់បន្ថយការហើម តែ Barley វាមានឥទ្ធិពលក្នុងការកម្ចាត់ជាតិទឹកលើសក្នុងរាងកាយ កាត់បន្ថយអាការៈហើមនៃផ្នែកផ្សេងៗលើរាងកាយបានយ៉ាងមានប្រសិទ្ធភាព។ ៣) ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ វាជួយបង្កើនភាពរឹងមាំ…

ប្លែកៗប្រសិនអ្នកសង្កេតឃើញនូវភាពមិនប្រក្រតីទាំង ៥ ខាងក្រោម នៅពេលដើរ ឬពេលអ្នកកំពុងថ្មើរជើង នោះវាជាសញ្ញាព្រមានអំពីគ្រោះថ្នាក់នៃសុខភាពរាងកាយ អាចនាំឲ្យអ្នកអាយុខ្លី។ ដូច្នេះបើអ្នកមាន ១ ឬ ២ ក្នុងចំណោមសញ្ញាព្រមានខាងក្រោម ចូរប្រុងប្រយ័ត្ន ឬរកវិធីព្យាបាលឲ្យបានទាន់ពេលវេលា៖ ៥) ឈឺក្បាល វិលមុខញឹកញាប់ នៅពេលដើរ អ្នកបែរជាមានអាការៈឧស្សាហ៍ឈឺក្បាល វិលមុខញឹកញាប់ នោះអាចមកពីការរួមតូចនៃសរសៃឈាមខួរក្បាល ហើយបរិមាណឈាមនិងអុកស៊ីហ្សែនពុំបានផ្គត់ផ្គង់គ្រប់គ្រាន់មកកនា់ខួរក្បាល ដែលនៅពេលធ្វើលំហាត់ប្រាណស្រាលៗក្តី ក៏បណ្តាលឲ្យអ្នកមានអាការៈវិលមុខជាប់ដែរ។ ៤) ស្ពឹកជើងម្ខាង បើអ្នកមានអារម្មណ៍ថា ជើងម្ខាងរបស់អ្នកចេះតែមានអារម្មណ៍មិនស្រួល ស្ពឹកស្រពន់ ទន់ខ្សោយ រៀងរាល់ពេលដែលអ្នកធ្វើដំណើរការ ដោយថ្មើរជើងទោះជិតឆ្ងាយក្តី…

ប្លែកៗប្រភេទបន្លែផ្សេងមិនដឹងទេ តែជាមួយបន្លែទាំង ៥ ប្រភេទដូចបង្ហាញខាងក្រោម ពេលអ្នកចម្អិនយកមកទទួលទាន ដោយមិនប្រើប្រាស់ប្រេង ត្រឹមតែជាការស្រុះលើកមកធម្មតា ក្រៅពីមានឱជារសវាក៏ជួយឲ្យសុខភាពរាងកាយអ្នកដំណើរការល្អ និងមានសម្រស់ក្មេងជាងវ័យ ៥-១០ ឆ្នាំ៖ ៥) ស្ពៃក្ដោប បរិមាណវីតាមីននៅក្នុងស្ពៃក្តោបគឺខ្ពស់ជាងនៅក្នុងការ៉ុត ដំឡូងនិងខ្ទឹមបារាំង។ វាមានផ្ទុកនូវវីតាមីន A និង P ដែលជួយឲ្យជញ្ជាំងសរសៃឈាមមានស្ថិរភាព។ បន្ថែមពីនេះវាក៏ជួយលាងសម្អាតឈាមបានយ៉ាងល្អ ដែលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ចេញពីក្នុងខ្លួន។ ៤) ស្ពៃតឿ ស្ពៃជាបន្លែដែលអាចបន្សាបជាតិពុល និងធ្វើឲ្យចរន្តឈាមដំណើរការល្អ។ វាក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឡើងមុនលើផ្ទៃមុខទៀត។ លើសពីនេះ វាសក្តិសមសម្រាប់ស្រ្តីដែលចង់សម្រកទម្ងន់ និងចង់ទទួលបានស្បែកស្អាត ភ្លឺរលោង។…

ប្លែកៗស្រ្តីជនជាតិកូរ៉េ ភាគច្រើនបានអនុវត្តនូវវិធីសាមញ្ញ ៣ ក្នុងការទទួលទានភេសជ្ជៈដើម្បីស្រូបយកប្រយោជន៍ផ្សេងពីគ្នា។ Knongsrok សូមបង្ហាញដូចខាងក្រោម៖ ១) នៅពេលស្បែកស្លេកអស់កម្លាំង ត្រូវទទួលទានទឹកឃ្មុំ នារីជនជាតិកូរ៉េ បានណែនាំឲ្យទទួលទានទឹកឃ្មុំ លាយជាមួយទឹកក្ដៅឧណ្ហ៍ៗ រៀងរាល់ព្រឹក ពេលក្រោកពីគេង។ នាងណែនាំឲ្យដាក់ទឹកឃ្មុំ ៣ ស្លាបព្រាបាយ លាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ហើយលើកមកទទួលទាន ដោយត្រឹមតែរយៈពេល ១-២ សប្តាហ៍អ្នកនឹងឃើញលទ្ធផល ដោយស្បែកនឹងប្រែភ្លឺរលោងជាងមុនច្រើន ហើយអាចទទួលបានថាមពលទាំងព្រឹកព្រលឹម។ ក៏ដោយសារទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម មានវីតាមីន C ក៏ដូចជាវីតាមីនជាច្រើនទៀត ដែលជួយបង្កើនសំណើមដល់ស្បែក ជួយឲ្យភ្លឺរលោងបែបធម្មជាតិពិតៗ។ ២) នៅពេលស្បែកខ្មៅស្រអាប់…

ប្លែកៗអាហារខ្លះពេលដុះផ្សិត យើងគ្រាន់តែកាត់កន្លែងដុះផ្សិតនោះចេញ គឺអាចយកមកទទួលទានបានដោយសុវត្ថិភាព តែយ៉ាងណាក៏មានអាហារខ្លះ យើងត្រូវបោះចោលភ្លាមៗ៖ ៥) បន្លែរឹង ដូចជាការ៉ុត ស្ពៃ ស្ពៃក្តោប ដែលមានសំណើមទាប អាស៊ីដខ្ពស់ វាធ្វើឲ្យផ្សិតពិបាកជ្រាបចូល។ នៅពេលដែលបន្លែឡើងក្លិន អ្នកអាចកាត់ផ្នែកដែលដុះផ្សិតនោះចេញ ហើយយកផ្នែកនៅសល់មកទទួលទានបាន។ ៤) ផ្លែឈើ តាមការឲ្យដឹងពីអ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារ ធ្លាប់បានប្រាប់សារព័ត៌មាន TheSun ថា ផ្សិតភាគច្រើនដុះលើផ្លែឈើ និងបន្លែស្រស់ៗ ជាធម្មតាមិនបង្កគ្រោះថ្នាក់ដល់អ្នកទេ។ ដូចជាផ្លែប៉ោម ផ្លែប៉ែស ដែលមានស្នាមជាំ ឬងាយមានផ្សិត គឺអ្នកអាចកាត់វាចោល ហើយយកមកទទួលទានផ្នែកដែលនៅល្អបាន។ នេះលើកឡើងក្នុងករណី…

ប្លែកៗកុំគិតថាទល់តែមានស្នាមជ្រួញ ទើបអាចបង្ហាញពីភាពចាស់ជាងវ័យ។ តាមពិតទៅមើលតែសញ្ញាព្រមានពេលយប់ កំឡុងពេលចូលគេងទាំង ៤ ខាងក្រោម ក៏អាចបង្ហាញច្បាស់ៗដែរ៖ ៤) គេងមិនលក់ ការគេងមិនលក់ជាប្រចាំ យូរទៅក្លាយជាទម្លាប់ ធ្វើឲ្យការបន្សាបជាតិពុលក្នុងថ្លើមមិនអាចដំណើរការទៅបានល្អ។ នេះវាធ្វើឲ្យរាងកាយកាន់តែបាក់ ស្បែកក៏លែងភ្លឺថ្លាដូចមុនដែរ។ លើសពីនេះអាច បណ្តាលឲ្យអ្នកក្លាយជាមនុស្សដែលមានជំងឺបាក់ទឹកចិត្ត និងមានអារម្មណ៍ឆាប់ខឹងឆេវឆាវថែមទៀតផង។ ៣) ឧស្សាហ៍ឈឺពោះពេលគេង នៅពេលដែលអ្នកកាន់តែចាស់ សរីរាង្គខាងក្នុងកាន់តែទ្រុឌទ្រោម នោះមើលតែប្រព័ន្ធរំលាយអាហារទៅ គឺចាប់ផ្តើមយ៉ាប់ហើយ។ ប្រសិនរៀងរាល់យប់ អ្នកចេះតែមានអារម្មណ៍ថា ឈឺក្រពះ ចុកពោះ អមដោយអាការៈក្រហាយទ្រូង ហើមពោះ ហឺត នោះអ្នកមិនត្រូវព្រងើយកន្តើយឡើយ។ បើទុកយូរ…

ប្លែកៗមនុស្សស្រីមួយចំនួនមានស្បែកមុខ ឬស្បែកខ្លួនស្អាតពីធម្មជាតិហើយ លុះចង់សាកនេះសាកនោះ ប៉ះប៉ូវចុះឡើងច្រើនពេក ក៏ធ្វើឲ្យស្បែកខូចដោយមិនដឹងខ្លួន។ យូរទៅការចំណាយក៏កាន់តែច្រើន ផលិតផលគួរឲ្យទុកចិត្តក៏គ្មាន ហើយបាត់បង់អំណោយទានសម្រស់ពីធម្មជាតិមកទៀត។ សម្រាប់នារីៗគួរបោះចោលនៅទម្លាប់ខាងក្រោម ៤ ដែលអាចបំផ្លាញស្បែកដែលស្រស់ស្អាតពីធម្មជាតិរបស់អ្នកបាន៖ ៤) ការប្រើប្រាស់ទឹកលាងសម្អាត (Makeup Remover) ការជ្រើសរើសទឹកលាងសម្អាតគ្រឿងសំអាង (Makeup Remover) គឺជារឿងដែលអ្នកត្រូវយកចិត្តទុកដាក់បំផុត ព្រោះផលិតផលខ្លះវាងាយនឹងធ្វើឲ្យស្បែកអ្នកស្ងួត រលាក ឡើងហើម និងស្ទះរន្ធញើស។ ដូច្នេះហើយគួរពិគ្រោះជាមួយអ្នកជំនាញក្នុងការជ្រើសរើសផលិតផល មិនគួរចេះតែប្រើប្រាស់តាមចិត្តនោះទេ ព្រោះស្បែកមុខមនុស្សយើងគឺខុសគ្នា។ ៣) ចន្លោះប្រហោងការលាបឡេការពារកម្តៅថ្ងៃ ទោះអ្នករវល់ប៉ុណ្ណា ឬមិនបានចេញទៅខាងក្រៅក៏ដោយ អ្នកគួរមានទម្លាប់លាបឡេការពារកម្តៅថ្ងៃ SPF…

ប្លែកៗថ្លើមដើរតួយ៉ាងសំខាន់សម្រាប់រាងកាយមនុស្សយើងម្នាក់ៗ ដូច្នេះបើវាមានបញ្ហាហើយ នោះវាក៏នឹងទាញឲ្យផ្នែកផ្សេងទៀត ចាប់ដំណើរការខុសប្រក្រតីដូចគ្នា។ យើងអាចកត់សម្គាល់មើលបាន ពីសុខភាពថ្លើម តាមរយៈសញ្ញាទាំង ៤ ខាងក្រោម៖ ១) ស្បែកមុខខ្មៅស្រអាប់ នៅពេលថ្លើមដើរមិនល្អ ស្បែកមុខរបស់អ្នកនឹងឡើងស្រអាប់ ហើយមានមុនលេចឡើងទៀតផង។ មុខងារថ្លើមកំពុងដំណើរការចុះខ្សោយ មានការបន្សាបជាតិពុលមិនបានល្អ ដូច្នេះជាតិពុលនឹងកកកុញក្នុងរាងកាយច្រើន ហើយពិបាកបញ្ចេញមកក្រៅ ទើបនាំឲ្យផ្ទៃមុខឡើងប្រែពណ៌ខុសធម្មតា។ ២) ក្រចកឡើងឆ្នូតខ្មៅ បន្ទាប់ពីថ្លើមខូច នោះក្រចករបស់អ្នកក៏នឹងរំលេចនៅស្នាមឆូតពណ៌ខ្មៅ ដែលអ្នកអាចសង្កេតមើលបាន។ សម្រាប់មនុស្សសុខភាពល្អធម្មតា ក្រចកនឹងមានពណ៌ស៊ីជម្ពូ ពុំមានប្រែពណ៌អ្វីនោះទេ។ ៣) ក្លិនខ្លួន ថ្លើមគឺជាសរីរាង្គបន្សាបជាតិពុលដ៏សំខាន់ក្នុងរាងកាយ ដូច្នេះនៅពេលរបបអាហារមិនល្អចូលទៅ គឺថ្លើមនេះហើយជាអ្នកបន្សាប។…

ប្លែកៗអាការៈឬរោគសញ្ញានៃជំងឺមួយចំនួន មើលពីក្រៅទៅគឺគិតថាមិនអីនោះទេ តែការពិតបើបន្តទុកយូរ វាធ្ងន់ធ្ងរខ្លាំងណាស់ ដែលអាចឆក់យកអាយុជីវិតរបស់អ្នកបាន។ ខាងក្រោម Knongsrok ចែករំលែកពីសញ្ញាព្រមាន ៥ អំពីការកើនឡើងកូលេស្តេរ៉ុលខ្ពស់ ឬជា ឃាតកលាក់មុខអាចឆក់យកអាយុជីវិតមនុស្សបាន។ បញ្ជាក់ឲ្យដឹងថា កូលេស្តេរ៉ុលអាក្រក់ គឺជាសារធាតុខ្លាញ់ដែលកកកុញក្នុងឈាម នៅពេលយើងមានរបបអាហារមិនល្អ កង្វះការហាត់ប្រាណ ជក់បារីនិងផឹកស្រាច្រើន។ នៅពេលកូលេស្តេរ៉ុលលើសនៅក្នុងខ្លួន វាអាចបណ្តាលឲ្យស្ទះសរសៃឈាម ដោយជាទូទៅមនុស្សភាគច្រើនមិនដឹងថាខ្លួនលើសកូលេស្តេរ៉ុលទេ ដល់តែជួបបញ្ហាធ្ងន់ ដូចជាគាំងបេះដូង ឬដាច់សរសៃឈាមទើបដឹង ក៏ហួសពេលទៅហើយ។ ៥) ឈឺទ្រូង នេះគឺជាសញ្ញាដំបូង នៃការកើនឡើងកូលេស្តេរ៉ុលក្នុងឈាម។ ដោយសារវាកើនឡើងលើសពេក នាំឲ្យមានការផ្គត់ផ្គង់អុកស៊ីហ្សែនមិនល្អទៅកាន់សាច់ដុំបេះដូង ហេតុនេះហើយវារមែងបណ្តាលឲ្យអ្នកមានអាការៈឈឺទ្រូង…

ប្លែកៗជាការពិតមនុស្សស្រីដែលមានការងាររវល់ច្រើន រៀងរាល់ថ្ងៃនាងមិនសូវបានមើលថែសុខភាពរាងកាយនិងសម្រស់ខ្លួនឯងបានដិតដល់នោះទេ ហើយបើចេះតែបណ្តែតបណ្តោយយូរទៅ នឹងកាន់តែពិបាកទាញត្រលប់មកវិញ។ ជាទូទៅពួកនាងងាយនឹងមានសភាពមុខមាត់ចាស់ជាងវ័យ ឆាប់ឡើងមុខ ស្បែកមានខ្លាញ់ច្រើន ឡើងជ្រីវជ្រួញ ហើយអ្នកខ្លះមិនសូវបានគេង ក៏ភ្នែករាងដក់ជាប់រង្វង់ខ្មៅថែមទៀត។ ថ្ងៃនេះ Knongsrok ណែនាំទម្លាប់ទាំង ៥ ដែលមនុស្សស្រីរវល់ច្រើន គួរតែឆ្លៀតនិងប្រកាន់ខ្ជាប់ជានិច្ច៖ ៥) ផ្តល់សារធាតុចិញ្ចឹមដល់ស្បែក អ្នកគួរតែជ្រើសរើសនៅអាហារ ឬផលិតផលដែលគួរឲ្យទុកចិត្តណាមួយ ដែលអាចបន្ថែមជាតិកូឡាជែន និងវីតាមីនមកដល់ស្បែក។ ជាទូទៅស្រ្តីចូលវ័យស្រករ ២០ ជិត ៣០ ដែលពេញវ័យរវល់នេះ គឺការផលិតកូឡាជែននឹងមានការធ្លាក់ចុះ ហើយមានតែអាហារូបត្ថម្ភពីខាងក្រៅទេ ដែលអាចជួយបាន ដោយវាដើរតួយ៉ាងសំខាន់ក្នុងការពន្យារភាពចាស់របស់មនុស្សយើងម្នាក់ៗ។ ដូចគ្នាទៅនឹងវីតាមីន…

ប្លែកៗកន្លងមកយើងធ្លាប់ណែនាំអ្នករាល់គ្នា ពីការដាក់ក្រូចឆ្មារនៅក្បែរក្បាលដំណេក ឬក្រោមខ្នើយ ដោយឡែកមកក្នុងអត្ថបទនេះ Knongsrok សូមបង្វែរពីការប្រើប្រាស់ខ្ញីវិញម្តង។ ខាងក្រោមយើងបង្ហាញពីរបៀបធ្វើ និងអត្ថប្រយោជន៍របស់វា៖ ជាធម្មតាខ្ញី ត្រូវបានគេរាប់ចូលជាឱសថបុរាណ ដែលមានរសជាតិហឹរ ក្តៅ ហើយវាអាចបន្សាបជាតិពុលក្នុងរាងកាយបានយ៉ាងល្អ។ ដោយឡែកបង្វែរមកពាក់ព័ន្ធនឹងការគេងរបស់អ្នកវិញ ការដាក់ខ្ញីក្រោមខ្នើយ គឺវាអាចជួយឲ្យអ្នកឆាប់គេងលក់ ហើយអាចគេងលក់បានយ៉ាងស្រួល ជាពិសេសសម្រាប់អ្នកមានបញ្ហាស្រ្តេសច្រើន ដែលមកពីសម្ពាធការងារ និងគ្រួសារជាដើម។ វិធីធ្វើគឺអត់ពិបាកទេ គ្រាន់តែហាន់ខ្ញីឆៅ ២ ទៅ ៣ ចំណិតបន្ទាប់មកយកវាមករុំជាមួយបង់រុំស្តើងមួយ ហើយដាក់វានៅក្បែរខ្នើយ ឬក្រោមខ្នើយ ដែលពេលសាយភាយក្លិនរបស់វាចូលច្រមុះរបស់យើង វានឹងបង្កើតប្រសិទ្ធភាពភ្លាមៗ ជួយដោះស្រាយបញ្ហាដំណេក មកជាភាពល្អប្រសើរឡើង។…

ជីវិតប្រសិនជារាងកាយបង្ហាញរោគសញ្ញាព្រមានទាំង ៣ ខាងក្រោម អ្នកគួរតែយកចិត្តទុកដាក់ ឬឆ្លៀតពេលទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះអ្នកកំពុងប្រឈមនឹងការកើតជំងឺថ្លើមហើយ៖ ១) ដង្ហើមអាក្រក់ ក្លិនមាត់មិនល្អ អាចបង្ហាញពីការសម្អាតអនាម័យមាត់មិនបានល្អ ឬការរំលាយអាហារដំណើរការខុសប្រក្រតី។ ទោជាយ៉ាងណាវាក៏មានការផ្សារភ្ជាប់ទៅនឹងជំងឺថ្លើមដូចគ្នា ក៏ដោយសារពេលមុខងារថ្លើមធ្លាក់ចុះ នោះកម្រិតអាម៉ូញាក់ក្នុងឈាមកើនឡើង ហើយវាបញ្ចេញមកតាមមាត់ ទើបបណ្តាលឲ្យក្លិនមាត់មិនល្អ។ ២) ក្លិនក្លៀកមិនល្អ នៅពេលអាកាសធាតុក្តៅ បើកញើសច្រើន យើងរមែងមានក្លិនក្លៀកនៅក្រោមដៃ។ តែបើស្ថិតនៅអាកាសធាតុត្រជាក់ អ្នកជួបបញ្ហាទាំងអស់នោះដែរ វាគឺជាសញ្ញាដែលបង្ហាញថា សរីរាង្គថ្លើមរបស់អ្នកកំពុងខូចទៅវិញ។ ក៏ដោយសារតែកម្តៅដែលផ្ទេរទៅក្នុងខ្លួន ត្រូវបញ្ចេញតាមក្លៀក ទើបបណ្តាលឲ្យឡើងក្លិនក្លៀកមិនល្អ។ ៣) អណ្តាតពណ៌ស ជាទូទៅភាពកូតលើស្រទាប់អណ្តាត បើចំពោះមនុស្សមានសុខភាពល្អ…

ប្លែកៗខ្លាញ់លើសក្នុងរាងកាយគឺមិនល្អនោះទេ ព្រោះវាងាយធ្វើឲ្យយើងមានភាពតានតឹង ប្រឈមនឹងជំងឺជាច្រើន។ យ៉ាងណាមានវិធីច្រើនក្នុងការដុតខ្លាញ់ក្នុងរាងកាយ ដូចជាការហាត់ប្រាណជាដើម តែបើនិយាយពីរបបអាហារ បើអ្នកជ្រើសរើសត្រូវ ក៏វាអាចចូលរួមចំណែកជួយបានដូចគ្នា។ ខាងក្រោម Knongsrok លើកឈ្មោះអាហារសុខភាព ៥ ដែលអ្នកគួរតែទទួលទានឲ្យបានច្រើន ព្រោះវាអាចជួយកាត់បន្ថយខ្លាញ់ដែលលើសក្នុងរាងកាយ៖ ៥) ខ្លាញ់ត្រី សំដៅទៅការទទួលទានត្រីដូចជា ត្រីធូណា ត្រី Salmon ដែលវាមានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា-៣ ជំនួយដល់សុខភាពបេះដូង។ តាមការស្រាវជ្រាវពីអ្នកជំនាញនៅសហរដ្ឋអាមេរិក បង្ហាញថា ការទទួលទានអាហារដែលមានខ្លាញ់អូមេហ្គា-៣ ច្រើន វាជួយឲ្យមានបម្រែបម្រួលអាំងស៊ុយលីន និងប្រឆាំងការរលាក ដែលបណ្តាលមកពីជាតិខ្លាញ់លើសក្នុងសរសៃឈាម ជួយរក្សាឲ្យរាងកាយមានសុខភាពល្អ។ ៤) ប្រេងដូង…

ប្លែកៗជំងឺដាច់សរសៃឈាមខួរក្បាល ត្រូវបានគេរាប់ចូលជាជំងឺដ៏កាចសាហាវមួយ ព្រោះវាអាចឆក់យកជីវិតមនុស្សត្រឹមតែមួយរំពេច ដោយមិនដឹងខ្លួន។ យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមចែករំលែកឲ្យស្គាល់នូវអាហារ ៥ ដែលអ្នកគួរតែទទួលទានឲ្យបានញឹកញាប់ ព្រោះវាអាចកាត់បន្ថយហានិភ័យ និងបញ្ចៀសពីការកើតមានជំងឺដ៏គួរឲ្យខ្លាចនោះបាន៖ ៥) ត្រកួន បន្លែនេះមានជាតិកាល់ស្យូមច្រើន មានសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់ការរក្សាសម្ពាធ osmotic នៃសរសៃឈាម ហើយរក្សាសម្ពាធឈាមឲ្យស្ថិតស្ថេរ។ ដូច្នេះទាំងសម្រាប់អ្នកជំងឺលើសឈាម ជំងឺបេះដូង ក៏រាប់ថាល្អដែរ។ ៤) ដំឡូងជ្វា ជាអាហារមានជាតិសរសៃ គេប្រើប្រាស់វាច្រើនសម្រាប់អ្នកចង់សម្រកទម្ងន់។ តែយ៉ាងណាវាក៏ជួយការពារនូវការប្រមូលផ្តុំបន្ទះសរសៃឈាម និងការកកកុញនៃចរន្តឈាម ពោលពិតជាល្អ ដែលអាចកាត់បន្ថយហានិភ័យនៃការកើតមានជំងឺខាងលើបាន។ ៣) ភ្លៅកង្កែប…

ប្លែកៗប្រសិនជាអ្នកជួប ១ ក្នុងចំណោមរោគសញ្ញា និងអាការៈទាំង ៥ ខាងក្រោមនេះ អ្នកត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៖ ៥) អ្នកកើតមានជំងឺខាន់លឿង រោគសញ្ញាដំបូងនៃជំងឺមហារីកលំពែង គឺជាជំងឺខាន់លឿង ឬស្បែកខាន់លឿង ដែលសាមញ្ញទៅគឺស្បែករបស់យើងឡើងទៅជាពណ៌លឿង។ មួយផ្សេងទៀតអាចសង្កេតមើលទឹកនោមដែលមានពណ៌រាងងងឹត លាមកឡើងខ្លាញ់ជាដើម…។ ៤) ឧស្សាហ៍ចុកពោះ ឬឈឺខ្នង ការជួបអាការៈឈឺចុកចាប់ផ្នែកពោះ ឈឺខ្នង ញឹកញាប់ក៏ជារោគសញ្ញាមួយនៃជំងឺមហារីកលំពែងផងដែរ។ ប្រសិនអ្នកបានជួបអាការៈបែបនេះហើយ ក៏ប្រញាប់ទៅរកអ្នកជំនាញពិគ្រោះយោបល់ជាបន្ទាន់ ជៀសវាងហួសពេល ពិបាកនឹងព្យាបាល។ ៣) ស្រកទម្ងន់ និងបាត់បង់ចំណង់អាហារ លែងឃ្លានអាហារ លែងចង់ហូបអ្វីចូលក្រពះ ហើយទម្ងន់ខ្លួនក៏ចេះតែស្រកទៅៗ ចំណុចហ្នឹងក៏ជារោគសញ្ញាបង្ហាញច្បាស់ៗមួយដែរ។…

ប្លែកៗតារាសម្តែងស្រីជនជាតិជប៉ុន ឈ្មោះ Ishihara Satomi មានអាយុ ៣៤ ឆ្នាំហើយ ប៉ុន្តែទៅមើលសម្រស់រូបរាងកាយរបស់នាង គឺមើលទៅនៅក្មេង សឹងតែគិតថា ទើបតែអាយុ ២០ ស្តើងអ្វីតែប៉ុណ្ណោះ។ ស្បែករបស់នាងស្អាតរលោង គ្មានស្នាមជ្រួញ ហើយឥឡូវកំពុងត្រូវបានគេដាក់រហស្សនាមជា “រាជិនីកំពូលសម្រស់ប្រចាំប្រទេសជប៉ុន”។ យ៉ាងណានាងក៏បានចែករំលែកនូវគន្លឹះអាថ៌កំបាំង ៤ យ៉ាង ដែលស្រ្តីគ្រប់រូបមិនគួររំលងអាន៖ ៤) លុបលាងគ្រឿងសម្អាតលើមុខជាប្រចាំ ការលាងសម្អាតមុខគឺជាជំហានដំបូង ដែលស្រ្តីគ្រប់រូប មិនត្រូវខ្ជិលនោះទេ។ ជាពិសេសសម្រាប់អ្នក Makeup ច្រើន គឺនាងណែនាំឲ្យក្រោយពីបំពេញការងារ ឬមកពីខាងក្រៅ រឿងដំបូងភ្លាមដែលត្រូវធ្វើគឺទៅលាងសម្អាតគ្រឿង…

ប្លែកៗមិនចាច់រង់ចាំសង្កេតមើលដល់ក្មេងនោះធំបន្តិច អាយុ ៧-១០ ឆ្នាំអីនោះទេ បើចង់ដឹងថាពួកគេមាន IQ ខ្ពស់ ឬមានភាពឈ្លាសវៃជាងក្មេងទូទៅឬអត់ អ្នកអាចសម្គាល់មើលបានត្រឹមតែ ៤ ចំណុចនេះគឺបានហើយ៖ (បញ្ជាក់ សម្រាប់ក្មេងក្រោមអាយុ ៣ ឆ្នាំ) ១) បៀមដៃ យល់ថាការបៀមដៃជារឿងមិនល្អ ព្រោះវាអាចនាំបាក់តេរីនិងវីរុសចូលក្នុងខ្លួនរបស់ក្មេងតូចៗទាំងនោះបាន។ អ្នកអាចបញ្ឈប់ពួកគេបាន ឬកុំទម្លាប់ឲ្យពួកគេធ្វើបែបហ្នឹងបាន តែវាជាសញ្ញាល្អមួយទៅវិញទេ ព្រោះនេះកំពុងបង្ហាញការ ក្មេងមានការអភិវឌ្ឍខួរក្បាលបានល្អ។ ដំណាក់កាលនេះខួរក្បាលរបស់ពួកគេកំពុងស្ថិតក្នុងដំណាក់កាលរំញោច ហើយការដែលពួកគេអាចដាក់ដៃចូលមាត់ត្រូវ នោះជាសញ្ញាល្អមួយហើយ។ ប៉ុន្តែត្រូវចាំបើក្មេងលើសអាយុ ៣ ឆ្នាំនៅបន្តធ្វើបែបនេះ អ្នកគួរតែយកចិត្តទុកដាក់ទៅលើពួកគេវិញ។ ២)…

ប្លែកៗការជ្រុះសក់ច្រើន ចំពោះស្រ្តីអាចបណ្តាលមកពីរាងកាយរបស់ពួកគាត់ខ្វះនូវសារធាតុមួយចំនួន ហើយចាំបាច់គួរតែប្រញាប់មកបំពេញ ឬកែលម្អបញ្ហាទាំងអស់នេះ។ ខាងក្រោម Knongsrok ណែនាំរបស់ ៣ ដែលអាចជួយចិញ្ចឹមសក់ឲ្យរស់ល្អ និងត្រលប់មកភាពល្អប្រសើរវិញ៖ ៣) វីតាមីន ការជ្រុះសក់ច្រើនពេក បណ្តាលមកពីកង្វះវីតាមីន។ ជាការពិតជញ្ជាំងសរសៃឈាមក្នុងរាងកាយ តែងតែត្រូវវីតាមីនដើម្បីធ្វើឲ្យសកម្ម ស្របពេលសារធាតុចិញ្ចឹមឬសសក់ ក៏ត្រូវស្រូបយកពីឈាមផងដែរ។ ដូច្នេះរាងកាយចាំបាច់ត្រូវតែទទួលបានវីតាមីន គ្រប់គ្រាន់ ហើយបើសួរថាទៅយកពីណា គឺមិនបាច់ទៅមើលឆ្ងាយទេ ដោយត្រឹមតែផ្លែឈើនៅក្បែរយើង អ្នកមានទម្លាប់ទទួលទានជាប្រចាំគឺយកទៅណាមិនអស់ តួយាងដូចជាផ្លែប៉ោមនិងក្រូច។ ២) ជាតិដែក ជាតិដែកគឺជាធាតុដើរតួនាទីយ៉ាងសំខាន់ក្នុងកម្រិតអុកស៊ីហ្សែនក្នុងឈាម។ មនុស្សមួយចំនួនបាត់បង់ជាតិដែក ដោយសារការហូរឈាមពេលមករដូវ ហើយបើមិនទទួលទានអាហារមកប៉ះប៉ូវវិញទៀត នោះនឹងកាន់តែធ្វើឲ្យសក់ជ្រុះខ្លាំង…