អាហារដុះផ្សិត ៥ ប្រភេទនេះ មាន ២ មិនអាចហូបបានទេ ត្រូវតែបោះចោលកុំស្តាយ

Gfg
ការផ្សាយពាណិជ្ជកម្ម

អាហារខ្លះពេលដុះផ្សិត យើងគ្រាន់តែកាត់កន្លែងដុះផ្សិតនោះចេញ គឺអាចយកមកទទួលទានបានដោយសុវត្ថិភាព តែយ៉ាងណាក៏មានអាហារខ្លះ យើងត្រូវបោះចោលភ្លាមៗ៖

៥) បន្លែរឹង

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20211024 141020
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចជាការ៉ុត ស្ពៃ ស្ពៃក្តោប ដែលមានសំណើមទាប អាស៊ីដខ្ពស់ វាធ្វើឲ្យផ្សិតពិបាកជ្រាបចូល។ នៅពេលដែលបន្លែឡើងក្លិន អ្នកអាចកាត់ផ្នែកដែលដុះផ្សិតនោះចេញ ហើយយកផ្នែកនៅសល់មកទទួលទានបាន។

៤) ផ្លែឈើ

ការផ្សាយពាណិជ្ជកម្ម

តាមការឲ្យដឹងពីអ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារ ធ្លាប់បានប្រាប់សារព័ត៌មាន TheSun ថា ផ្សិតភាគច្រើនដុះលើផ្លែឈើ និងបន្លែស្រស់ៗ ជាធម្មតាមិនបង្កគ្រោះថ្នាក់ដល់អ្នកទេ។ ដូចជាផ្លែប៉ោម ផ្លែប៉ែស ដែលមានស្នាមជាំ ឬងាយមានផ្សិត គឺអ្នកអាចកាត់វាចោល ហើយយកមកទទួលទានផ្នែកដែលនៅល្អបាន។ នេះលើកឡើងក្នុងករណី វាមិនមានដង្កូវចូលស៊ី។

តែយ៉ាងណាសម្រាប់ដំឡូង ប្រសិនសំបកវាប្រែទៅជាពណ៌បៃតងហើយ គឺមិនអាចទទួលបានទេ ព្រោះមានសូឡានីនបង្កជាតិពុលនៅក្នុងនោះ។

ការផ្សាយពាណិជ្ជកម្ម

៣) ឈីសរឹង

Ice_screenshot_20211024 141024
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅពេលដែលឈីសរឹង ឡើងផ្សិត វាមិនជ្រាបទៅផ្ទៃខាងក្រោមនោះទេ តែដើម្បីសុវត្ថិភាពគួរកាត់ចោលយ៉ាងហោចណាស់ ២,៥ សង់ទីម៉ែត្រពីជុំវិញតំបន់ដុះផ្សិត។

ការផ្សាយពាណិជ្ជកម្ម

២) នំប៉័ង

Ice_screenshot_20211024 141029
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាងាយដុះផ្សិតលូតលាស់លឿនណាស់ ហើយផ្សិតក្នុងនំប៉័ងត្រូវបានគេឲ្យឈ្មោះថា Rhizopus stolonofier ដែលវាគំរាមកំហែងដល់អាយុជីវិតធ្ងន់ធ្ងរ អ្នកមិនគួរទទួលទានឡើយ។

ការផ្សាយពាណិជ្ជកម្ម

១) បន្លែ ផ្លែឈើទន់ៗ

Ice_screenshot_20211024 141034
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចជាផ្លែក្រូច ត្រសក់ ប៉េងប៉ោះ គឺងាយនឹងបង្កជាផ្សិតនៅក្រោមផ្ទៃ ហើយបំពុលទៅផ្ទៃទាំងមូលនៃផ្លែឈើ ឬបន្លែនោះ។ នៅពេលដែលអ្នកឃើញមានផ្សិត អ្នកគួរតែយកវាទៅបោះចោល មិនគួរលើកមកទទួលទានឡើយ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម