
ជីវិតប្រសិនអ្នកជាមនុស្សស្រី ដែលស្ថិតនៅអាយុ ៣០ ឆ្នាំ ឬចូលល្បាក់ជាង ៤០ ឆ្នាំអីហើយ តែនៅមានផ្នែកទាំង ៥ ខាងក្រោម ដូចបង្ហាញ នោះគឺរាប់បានជាមនុស្សដែលនឹងមានអាយុវែង ហើយមិនងាយចេះឈឺថ្កាត់អ្វីឡើយ៖ ៥) មុខធំ ជាមួយមនុស្សដែលមានមុខធំ សម្រាប់ស្រ្តី បើតាមការពន្យល់របស់អ្នកជំនាញ ពេលពួកគេមករដូវ ក៏មានឈាមមកច្រើនដែរ ដូច្នេះបើមិនបានប៉ះប៉ូវនូវរបបអាហារឲ្យគ្រប់គ្រាន់ត្រលប់មកវិញ នោះអាចជាបញ្ហា។ តែយ៉ាងណាស្រ្តីចូលល្បាក់អាយុ ៣០ ឆ្នាំឡើងទៅ បើទម្រង់មុខនៅពេញ ស្បែកនៅរលោង ពណ៌មុខស៊ីជម្ពូដដែល នោះជាទូទៅរមែងមានអាយុវែងជាងមនុស្សដែលមានមុខតូច។ ៤) ដង្ហើមវែង ប្រសិនក្នុងល្បាក់អាយុរាងចំណាស់…

ជីវិតជារូបមន្តសាមញ្ញ ដែលអ្នកត្រឹមតែប្រើប្រាស់ទឹកឃ្មុំ ហើយផ្សំជាមួយរបស់ធម្មជាតិទាំង ៣ ខាងក្រោម នោះអាចឲ្យអ្នកទទួលបានការស្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពត្រឹមតែ ១ សប្ដាហ៍៖ ១) ទឹកឃ្មុំ + ក្រូចឆ្មា វាត្រូវបានគេរាប់ចូលជារបស់ដែលជួយលើកកម្ពស់ប្រព័ន្ធរំលាយអាហារ និងកម្ចាត់កាកសំណល់ ជាតិពុលក្នុងរាងកាយបានយ៉ាងល្អបំផុត។ វិធីធ្វើគឺងាយ គ្រាន់តែលាយទឹកឃ្មុំ ជាមួយនឹងទឹកក្ដៅឧណ្ហ៍ៗ ហើយច្របាច់ក្រូចឆ្មាចូលប៉ុន្មានចំណិត រួចទទួលទានរៀងរាល់ព្រឹក។ វាមិនត្រឹមតែជួយកម្ចាត់ជាតិខ្លាញ់លើសប៉ុណ្ណោះទេ ទៀតសោតក៏ជួយសម្អាតបំពង់ក និងក្រពះថែមទៀតផង។ ២) ទឹកឃ្មុំ + ខ្ញី ខ្ញីមានភាពក្តៅ ហឹរ មានឥទ្ធិពលក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលលើសជួយឲ្យរាងស្លីម។ ទឹកឃ្មុំលាយជាមួយខ្ញី ត្រូវបានគេទទួលស្គាល់ថា…

ជីវិតប្រសិនអ្នកឃើញខ្លួនឯងជួបរោគសញ្ញាទាំង ៤ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន ព្រោះអ្នកអាចកំពុងស្ថិតក្នុងដំណាក់កាលលើសជាតិស្ករក្នុងឈាម ឬទឹកនោមផ្អែម ដំណាក់កាលធ្ងន់ធ្ងរមួយហើយ។ សូមប្រញាប់ទៅធ្វើការត្រួតពិនិត្យ និងរកវិធីព្យាបាលជាបន្ទាន់៖ ៤) សមត្ថភាពភ្នែកចុះខ្សោយបន្តិចម្តង ពេលជំងឺទឹកនោមផ្អែមកើតឡើងកាន់តែធ្ងន់ធ្ងរ នោះវានឹងទាញឲ្យភ្នែកក៏កាន់តែមើលឃើញព្រាលបន្តិចម្តងៗ។ ជារួមបើចាប់អារម្មណ៍ថា សុខៗសមត្ថភាពនៃការមើលរបស់អ្នកភ្នែក ចាប់ចុះខ្សោយ នោះក៏ចូលទៅក្នុងការដែលរាងកាយគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អផងដែរ។ ៣) សម្ពាធឈាមឡើងខ្ពស់ អ្នកប្រហែលជាគិតថា សម្ពាធឈាមនិងជំងឺទឹកនោមផ្អែមមិនទាក់ទងគ្នា តែការពិតទៅ គឺវាមានការផ្សារភ្ជាប់គ្នា ដោយប្រសិនទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ នោះសម្ពាធឈាមក៏នឹងឡើងខ្ពស់ដូចគ្នា។ ២) ឡើងហើមរាងកាយ ពេលជំងឺទឹកនោមផ្អែម វិវត្តទៅរកដំណាក់កាលចុងក្រោយ នោះរាងកាយត្រង់ផ្នែកណាមួយ នឹងឡើងហើមដោយគ្មានមូលហេតុ។ ជាក់ស្តែងដូចហើមដៃ…

ជីវិតរមៀតក៏ដូចជាម្សៅរមៀត ត្រូវបានគេស្គាល់ថា ជាឱសថធម្មជាតិដែលផ្តល់ប្រយោជន៍ជាច្រើនសម្រាប់សុខភាពនិងសម្រស់ស្រ្តី។ វាជួយបានទាំងសម្រាប់អ្នកចង់ស្រកទម្ងន់ និងអ្នកចង់បានស្បែកស្អាតបែបធម្មជាតិ។ តែយ៉ាងណាសម្រាប់មនុស្សទាំង ៥ ប្រភេទខាងក្រោម Knongsrok មិនណែនាំឲ្យទទួលទានរមៀតនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ទៅវិញមកកាន់រាងកាយ៖ ៥) ស្ត្រីមានផ្ទៃពោះត្រូវបំបៅដោះកូន រមៀតត្រូវបានគេចាត់ទុកជាថ្នាំបង្កើនភាពសុាំដ៏អស្ចារ្យ តែយ៉ាងណា វាមិនជាសុវត្ថិភាពនោះទេសម្រាប់ស្រ្តីដែលត្រូវបំបៅដោះកូន ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បូន និងរំញោចឲ្យមានបម្រែបម្រួលអ័រម៉ុន។ ៤) មនុស្សដែលមានភាពស្លេកស្លាំង ភាពស្លេកស្លាំង បណ្តាលមកពីកង្វះជាតិដែក ដែលកើតឡើងនៅពេលរាងកាយមិនអាចបង្កើតកោសិកាឈាមក្រហមគ្រប់គ្រាន់ ឬរាងកាយបាត់បង់កោសិកាឈាមក្រហមច្រើនពេក។ ដូច្នេះការទទួលទានរមៀត វាធ្វើឲ្យមានកំហាប់ខ្ពស់ ដែលរារាំងការស្រូបយកជាតិដែក នាំឲ្យស្ថានភាពស្លេកស្លាំងនេះកាន់តែធ្ងន់ធ្ងរលើសដើម។ ៣) អ្នកជំងឺទឹកនោមផ្អែម អ្នកមានជំងឺទឹកនោមផ្អែម គួរតែយកចិត្តទុកដាក់ឲ្យមែនទែន…

ជីវិតទឹកសណ្តែកខ្មៅ គឺជាភេសជ្ជៈមួយប្រភេទ ដែលមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ និងជួយដល់សរីរាង្គជាច្រើនសម្រាប់រាងកាយស្រ្តី។ យ៉ាងណាបើអ្នកចេះច្នៃ យកមកទទួលទានដូចបង្ហាញទាំង ២ ពេលខាងក្រោម នោះប្រសិទ្ធភាពនឹងមានកាន់តែខ្ពស់៖ ២) កំឡុងអាហារពេលព្រឹក នៅពេលទើបភ្ញាក់ពីដំណេក រាងកាយនឹងស្ថិតក្នុងស្ថានភាពខ្វះជាតិទឹក ដូច្នេះប្រសិនអ្នកទទួលទានទឹកសណ្តែកខ្មៅ ជាមួយអាហារពេលព្រឹក វានឹងធ្វើឲ្យរាងកាយអាចបំពេញជាតិទឹកបានល្អ ហើយក៏ជួយឲ្យស្បែកមើលទៅរស់រវើក និងមានសភាពទន់ល្មើលយ៉ាងល្អថែមទៀតផងដែរ។ ជាមួយគ្នានេះ សណ្តែកខ្មៅ គឺជាប្រភពសម្បូរទៅដោយជាតិសរសៃ កាត់បន្ថយចំណង់នៃការឃ្លាន ធ្វើឲ្យអ្នកឆ្អែតបានយូរ ហើយវាក៏មានកាឡូរីទាប នាំឲ្យអ្នកស្រកទម្ងន់បានយ៉ាងឆាប់រហ័ស។ ១) មុនពេលទទួលទានអាហារ ទឹកសណ្តែកខ្មៅ ផ្តល់ជាតិសរសៃច្រើន ដែលល្អសម្រាប់ការរំលាយអាហារ។ បន្ថែមពីនេះ វាក៏មានសារធាតុសំខាន់ៗជាច្រើន…

ជីវិតខាងក្រោម Knongsrok សូមណែនាំនូវរបស់មានប្រយោជន៍និងសំខាន់ ៣ ដែលមនុស្សគ្រប់រូប គួរតែទម្លាប់មាននៅក្បាលដំណេក ព្រោះពេលយប់ព្រលប់ មានបញ្ហាជំងឺឈឺថ្កាត់ណាទៅ វាអាចឆក់យកអាយុជីវិតយើងបានត្រឹមតែមួយរំពេច តែបើមានរបស់ ៣ នោះវាអាចកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិត៖ ទឹក ១ កែវ: ការពារការគាំងបេះដូង អ្នកខ្លះគិតថា ជំងឺគួរឲ្យខ្លាចបំផុតនៅពេលបច្ចុប្បន្ននេះ គឺជំងឺមហារីក តែការពិតគឺជំងឺគាំងបេះដូងទេ។ វាអាចឆក់យកជីវិតអ្នកត្រឹមតែរយៈពេលខ្លី ហើយវិធីសាមញ្ញដើម្បីកាត់បន្ថយហានិភ័យនៃការកើតមានជំងឺនោះ ការជ្រើសរើសរបបអាហារដ៏ត្រឹមត្រូវ និងផឹកទឹកឲ្យបានគ្រប់គ្រាន់។ ជាទូទៅកំឡុងពេលរាងកាយបើកញើសខ្លាំង បាត់បង់ជាតិទឹក ឈាមក៏មានជាតិ Viscous ដែលពេលវាឡើងខ្ពស់ពេក វានឹងឈានទៅរកការឈឺទ្រូង ឬវិវត្តទៅការគាំងបេះដូងមួយរំពេច។ ដូច្នេះហើយមុនចូលគេង…

ជីវិតការសម្រកទម្ងន់មិនមែនជាដំណាក់កាលអនុវត្តដ៏ងាយស្រួលនោះទេ តែយ៉ាងណាសម្រាប់មនុស្សខ្ជិល ឬបងប្អូនយើងមានការងាររវល់ច្រើនដកឃ្លាមិនរួច បើចង់រំលងការហាត់ប្រាណ ហើយចង់ស្រកទម្ងន់ ក៏យើងមានវិធីដែរ ដោយអាចមកសាកល្បងចំណុចទាំង ៥ ខាងក្រោម៖ ៥) ផឹកទឹកមុនពេលញុាំ ការផឹកទឹក គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការសម្រកទម្ងន់សម្រាប់មនុស្សខ្ជិល តែក៏ត្រូវជ្រើសរើសពេលវេលាឲ្យបានត្រឹមត្រូវផងដែរ។ នោះគឺត្រូវទម្លាប់ផឹកទឹកមួយកែវជានិច្ច មុនពេលទទួលទានអាហារ ដើម្បីជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត ដូច្នេះវានឹងកាត់បន្ថយចំណង់អាហាររបស់អ្នកបានមួយផ្នែក។ អ្នកផឹកទឹកកាន់តែច្រើន កាឡូរីកាន់តែដុត ខ្លាញ់លើសកាន់តែឆាប់ស្រក។ ៤) មិនត្រូវរំលងអាហារពេលព្រឹក ខ្ជិលហាត់ប្រាណបាន តែកុំខ្ជិលទទួលទានអាហារពេលព្រឹកឲ្យសោះ ដោយវាសំខាន់ណាស់។ របបអាហារនេះសោត អ្នកត្រូវជ្រើសរើសប្រភេទអាហារមានប្រូតេអ៊ីន ដូចជាទ្រូងមាន់ ត្រី ស៊ុត……

ជីវិតសុខភាពរាងកាយ គឺជាកត្តាកំណត់នៅអាយុជីវិតរបស់អ្នក ហើយបើអ្នកចង់បានអាយុវែង ក៏ទាមទារឲ្យសុខភាពរបស់យើងដំណើរការទៅល្អដូចគ្នា។ ការទទួលទានជាផ្នែកសំខាន់មួយ ហើយក្បួនទទួលទានអាហារទាំង ៦ ខាងក្រោម បើអ្នកអនុវត្តជាប់លាប់ នោះដូចជួយពន្យារអាយុអ្នកបាន ២០ ឆ្នាំ៖ ១) ទទួលទានចន្លោះពី ៤-៦ ម៉ោង កុំទទួលទានអាហារជាប់ម៉ោងគ្នាពេក ដោយប្រសិនចង់ឲ្យក្រពះរំលាយអាហារបានល្អ គឺត្រូវដាក់ចន្លោះប្រហែល ៤-៦ ម៉ោង ដែលវាជាពេលវេលារំលាយបានល្អបំផុត។ ២) កុំបរិភោគតក់ក្រហល់ កុំទទួលទានដោយភាពតក់ក្រហល់ ព្រោះវាអាចបង្កផលប៉ះពាល់ខ្លាំងដល់ក្រពះរបស់អ្នក ដូច្នេះត្រូវទំពាយឺតៗ ដោយជាធម្មតាអាហារពេលថ្ងៃត្រង់យ៉ាងតូចក៏គួរចាយពេល ១៥-២០ នាទីហើយអាហារពេលយប់អាចថា ៣០ នាទី។…

ជីវិតការទទួលទានតែទឹកធម្មតាមួយមុខ មិនគ្រប់គ្រាន់នោះទេ ក្នុងការធ្វើឲ្យរាងកាយមានសុខភាពល្អ និងអាយុវែង។ តាមរយៈអត្ថបទនេះ Knongsrok ណែនាំនូវភេសជ្ជៈ ៣ ប្រភេទ ដែលអ្នកគួរទទួលទានរាល់ព្រឹក៖ ៣) ទឹកខ្ញី តាមការលើកឡើងរបស់វេជ្ជបណ្ឌិតក្រៅស្រុក បានប្រាប់ថា ខ្ញីជាទូទៅមានរសជាតិហឹរ ក្តៅ តែវាពិតជាមានប្រសិទ្ធភាពក្នុងការលាងសម្អាតលំពែង ក្រពះ បន្សាបជាតិពុលក្នុងរាងកាយ។ ជាពិសេសការទទួលទាននៅពេលព្រឹកព្រលឹម គឺអាចចូលរួមសម្អាតពោះវៀនបានល្អណាស់។ ដូច្នេះទម្លាប់នៃការទទួលទានទឹកខ្ញី ដែលមានសភាពក្តៅឧណ្ឌៗមួយកែវនៅពេលព្រឹក គឺអាចជួយសម្អាតសរីរាង្គខាងក្នុងបានយ៉ាងល្អ និងជួយឲ្យអ្នកមានអាយុវែងថែមទៀតផង។ ២) ទឹកឪឡឹក លាយក្រូចឆ្មារ ការផឹកទឹកឪឡឹក ដោយលាយជាមួយក្រូចឆ្មារពីរបីដំណក់ ក៏អាចចូលរួមជួយបន្សាបជាតិពុលក្នុងរាងកាយបានយ៉ាងល្អដូចគ្នា។ តាមការស្រាវជ្រាវបង្ហាញថា…

ជីវិតសម្រាប់មនុស្សស្រី ភាពចាស់ជាងវ័យ គឺជារឿងដែលគ្មាននរណាចង់ជួបប្រទះនោះទេ តែពេលខ្លះក៏ជៀសមិនជួបមិនបាន ក៏ដោយសាររបបអាហារអ្នកជ្រើសរើសមកទទួលទាន និងទម្លាប់រស់នៅមួយចំនួន។ ជាទូទៅសញ្ញាធំ ២ ដែលបង្ហាញថា អ្នកកំពុងចាស់ជាងវ័យមានដូចខាងក្រោម៖ ២) មានស្នាមជ្រួញលើស្បែក នៅពេលរាងកាយមានការផលិតកាឡាជែនធ្លាក់ចុះ នោះសញ្ញានៃភាពជ្រីវជ្រួញក៏ចាប់ផ្តើមរំលេចចេញមកបណ្តើរៗហើយ។ ដូច្នេះបើនៅល្បាក់អាយុ ២០ ស្តើង ឬចូលជិត ៣០ ស្នាមជ្រីវជ្រួញក៏ស្តាប់តែលេចចេញលើផ្ទៃមុខ ក៏ដូចជាស្បែក នោះកំពុងបង្ហាញថា សំណើមនៃស្បែកចាប់ផ្តើមបាត់បង់បន្តិចម្តងៗ ហើយដំណើរការផលិតកូឡាជែនក៏កំពុងធ្លាក់ចុះ ពោលជាសញ្ញានៃភាពចាស់ជាងវ័យ។ ១) ស្បែកស្ងួត និងមានស្នាមអុជខ្មៅ ពេលដែលក្រពេញខ្លាញ់ និងក្រពេញញើសក្នុងរាងកាយធ្លាក់ចុះ នោះនឹងបណ្តាលឲ្យស្បែកមិនមានសំណើម ហើយស្ងួតយ៉ាងឆាប់រហ័ស។…

ជីវិតការគេងគឺពិតជាសំខាន់ណាស់ សម្រាប់សុខភាពមនុស្សយើងម្នាក់ៗ តែយ៉ាងណាការជ្រើសរើសពេលវេលាចូលដំណេកនេះសោត គឺកាន់តែសំខាន់ថែមទៀត ព្រោះបើជ្រើសរើសខុស គឺដូចនាំឲ្យខ្លួនឯងអាយុខ្លីអ៊ីចឹង។ ខាងក្រោម Knongsrok សូមចែករំលែកនូវពេលវេលា ៤ ដែលអ្នកមិនគួរទម្លាប់គេងនោះទេ៖ ៤) ចូលគេងភ្លាមៗបន្ទាប់ពីទទួលទានរួច ក្រោយទទួលទានរួច មនុស្សខ្លះមានអារម្មណ៍ងងុយគេង ហើយក៏បណ្តោយខ្លួន ទម្រេតខ្នងគេងយកតែម្តង។ ទម្លាប់នេះ វាធ្វើឲ្យក្រពះពិបាកក្នុងការរំលាយអាហារ និងស្រូបយកអាហារូបត្ថម្ភមួយចំនួនមកកាន់រាងកាយ។ ជាងនេះវាក៏អាចរារាំងដល់ចលនារបស់ពោះវៀន ជាហេតុនាំឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់ថែមទៀត។ ដូច្នេះអ្នកប្រាកដជាឧស្សាហ៍សង្កេតឃើញ ឲ្យតែក្រោយងើបមកវិញ គឺមានអារម្មណ៍វិលមុខខ្ញាល់ទាំងព្រលឹម។ ៣) គេងថ្ងៃច្រើន ហើយយប់នៅយូរ មនុស្សជាច្រើនទម្លាប់គេងពេលថ្ងៃច្រើន រួចបណ្តោយឲ្យខ្លួនឯងនៅដល់យប់ជ្រៅ ម៉ោង ១…

ជីវិតក្រោយទទួលទានបាយ ឬអាហារពេលណាមួយរួច តាមការណែនាំរបស់អ្នកជំនាញផ្នែកសុខភាពនៅឯប្រទេសចិន បានកត់បង្ហាញនៅទម្លាប់អាក្រក់ ៥ ដែលអ្នកគួរជៀសវាង មិនត្រូវអនុវត្តជាដាច់ខាត៖ ៥) ការធ្វើលំហាត់ប្រាណខ្លាំងៗ ក្រោយទទួលទានអាហាររួច អ្នកមិនត្រូវទៅធ្វើលំហាត់ប្រាណខ្លាំងៗភ្លាមនោះទេ ដោយត្រូវរង់ចាំយ៉ាងហោចណាស់ ១ ម៉ោងសិន ដើម្បីឲ្យអាហារមានការរំលាយ និងស្រូបយកសារធាតុចិញ្ចឹមបានល្អ។ ផ្ទុយទៅវិញបើអ្នកបន្តអនុវត្ត នោះអាចឈានឲ្យមុខងារនៃប្រព័ន្ធរំលាយអាហារមានការចុះថយ ហើយយូរទៅវិវត្តទៅជាជំងឺរ៉ាំរ៉ៃដល់ក្រពះ ដូចជារលាក ដំបៅក្រពះ និងរលាកក្រពះពោះវៀនជាដើម។ ៤) ងូតទឹក ដើម្បីបង្ការបញ្ហាទល់លាមក ឬឈឺក្រពះ អ្នកមិនត្រូវងូតទឹកភ្លាមៗនោះទេ ក្រោយពីទទួលទានអាហាររួច។ ដោយសារតែទឹកត្រជាក់វាអាចបង្កឲ្យប៉ះពាល់ដល់ចរន្តឈាម ហើយនាំឲ្យដំណើរការរំលាយអាហាររបស់ក្រពះមានការថយចុះ។ ៣) ផឹកតែបន្ទាប់ពីទទួលទាន…

ជីវិតណែនាំជាពិសេសសម្រាប់មនុស្សស្រី ដែលនេះល្អទាំងសម្រាប់សុខភាពរាងកាយ ក៏ដូចជាសម្រស់ ហើយសម្រាប់មនុស្សស្រីដែលកំពុងមានអាយុក្រោយ ៣០ ឆ្នាំ ចាំបាច់គួរតែស្វែងយល់ជាចាំបាច់។ Knongsrok សូមណែនាំអាហារ ៥ ប្រភេទខុសពីគ្នា ក្នុងការជួយសរីរាង្គនីមួយៗដូចខាងក្រោម៖ ៥) ជួយពោះវៀនធំ ពោះវៀនធំ គឺជាកន្លែងបញ្ចេញកាកសំណល់រឹងចេញពីរាងកាយ ជួយឲ្យរាងកាយដំណើរការទៅរលូន។ ដើម្បីឲ្យពោះវៀនអាចបន្សាបជាតិពុលបានល្អ និងបញ្ចៀសបញ្ហាទល់លាមក អ្នកគួរតែទម្លាប់ទទួលទាន ដូចជាសណ្តែកបណ្តុះ គ្រាប់ជី ដំឡូងជ្វា ខ្ទឹមបារាំង និងខ្ទឹមសជាដើម។ ៤) ជួយលាងថ្លើម ថ្លើមជាសរីរាង្គមានតួនាទីលាងសម្អាតឈាម និងបម្លែងសារជាតិគីមី ដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ អាហារដែលល្អបំផុតសម្រាប់ថ្លើម មានដូចជាស្ពៃក្តោប…

ជីវិតបន្លែទាំង ៤ ខាងក្រោម គឺមានប្រមូលផ្តុំនៅអាហារូបត្ថម្ភល្អជាច្រើន ប៉ុន្តែបើសុខៗពេលអ្នកទទួលទានវាឡើងជាតិល្វីង នោះអ្នកត្រូវតែបោះវាចោល មិនត្រូវគិតថាល្អ ហើយបន្តទទួលទានឡើយ ដោយសារវាអាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ៖ ៤) ននោង គេអាចច្នៃយកទៅឆាក៏បាន ធ្វើជាសម្លក៏បាន ហើយគេជឿថាននោងជួយឲ្យរាងកាយត្រជាក់ និងបញ្ចុះកម្តៅ។ យ៉ាងណាបើវា មានសារធាតុគីមីមកទំលើនោះច្រើនពេក វានឹងបង្កើតជា Alkaline Glycoakaloids ដែលជាជាតិពុល បណ្តាលឲ្យយើងមានអាការៈក្អួតចង្អោរ ឬរាករូសបាន។ ៣) ឃ្លោក ផ្លែត្រឡាចជាទូទៅមានផ្ទុកនូវវីតាមីន ម៉ាញេសូម កាល់ស្យូម និងជួយបន្ថែមភាពធន់ដល់រាងកាយ។ យ៉ាងណាបើវាឡើងល្វីង នោះមានន័យថាវាផ្ទុកជាតិពុល Cucurbitacin…

ជីវិតអ្នកដែលចង់លើកសម្រស់រាងកាយ មានសុខភាពល្អ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើរបបអាហារប្រចាំថ្ងៃ ហើយរៀងរាល់ក្រោយម៉ោង ៨ យប់ អ្នកត្រូវតែចាំថា កុំលូកអាហារទាំង ៥ នេះឲ្យសោះ៖ ៥) ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ កាកាវ សូកូឡា ដ្បិតបើវាអាចប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម បង្កើនសុខភាពខួរក្បាល តែយ៉ាងណាពេលវេលាទទួលទានល្អបំផុតគឺពេលព្រឹក និងពេលរសៀល។ ជៀសវាងការទទួលទានក្រោយម៉ោង ៨ យប់ ព្រោះវានឹងប៉ះពាល់ដល់ការគេង បង្កើនជាហានិភ័យនៃការកើតជំងឺផ្សេងៗទៅវិញ។ ៤) អាហារផ្អែម អាហារដែលមានជាតិផ្អែម ជាមូលហេតុនាំឲ្យឡើងទម្ងន់ ជាពិសេសគឺការទទួលទាននៅក្រោយម៉ោង ៨…

ជីវិតសាច់ជ្រូកជាអាហារដែលគេពេញនិយមទទួលទាន ព្រោះវាងាយស្រួលរកទិញនៅលើទីផ្សារ ហើយតម្លៃរបស់វាក៏មិនជាថ្លៃពេកនោះដែរ។ យ៉ាងណាការទទួលទានសាច់ជ្រូក ក៏មានផ្នែកខ្លះដែលអាចជួយសុខភាពជាច្រើន តួយ៉ាងដូចជាបេះដូង ថ្លើម ក្រពះ… ដែលមានតម្លៃអាហារូបត្ថម្ភខ្ពស់ខ្លាំងណាស់។ យ៉ាងណាក្នុងអត្ថបទនេះ យើងណែនាំនូវប្រយោជន៍ធំ ៤ ដែលអ្នកអាចទទួលបានពីការទទួលទានក្រពះជ្រូក ដែលឱសថល្មមៗសុំអត់ប្តូរទេ៖ ៤) ព្យាបាលអ្នកមានភាពស្លេកស្លាំង មនុស្សដែលមានភាពស្លេកស្លាំង គឺមកពីខ្វះជាតិដែក ហើយផលិតឈាមមិនគ្រប់គ្រាន់។ ទន្ទឹមនេះ ងាកមកការទទួលទានក្រពះជ្រូក គឺអាចទៅបំពេញចន្លោះប្រហោងទាំងអស់នោះបាន ដែលវាមានសារធាតុចិញ្ចឹមច្រើន ជាពិសេសគឺជាតិដែក។ ៣) បង្កើនភាពរឹងមាំ ក្រពះជ្រូក ជាជម្រើសល្អក្នុងការបំពេញបន្ថែមនូវសារធាតុដែលរាងកាយត្រូវការជាចាំបាច់ ពោលប្រៀបដូចជាឱសថប៉ូវកម្លាំង ធ្វើឲ្យរាងកាយរឹងមាំ ជាពិសេសសម្រាប់បុរសៗ។ ២)…

ជីវិតដើម្បីចង់ដឹងថា រាងកាយរបស់អ្នកកំពុងមានកង្វះជាតិកាល់ស្យូមឬអត់ អ្នកអាចឆ្លៀតពិនិត្យតាមរយៈចំណុចទាំង ៥ ខាងក្រោមបាន៖ ៥) ឧស្សាហ៍រមួលក្រពើ បើអ្នកធ្លាប់តែមានសុខភាពល្អ តែមួយរយៈក្រោយទៀត ក៏រកឃើញជារឿយៗថាខ្លួនរមែងជួបបញ្ហារមួលក្រពើ នោះអាចជារោគសញ្ញាដំបូងនៃកង្វះជាតិកាល់ស្យូម។ ជាពិសេសអ្នកមានអារម្មណ៍ឧស្សាហ៍ឈឺសាច់ដុំ ជាពិសេសភ្លៅ ដៃ ក្លៀក ពេលកំពុងធ្វើចលនាស្រាលៗ នោះក៏ជារោគសញ្ញាដែរ។ ៤) គេងមិនលក់ អ្នកដែលកង្វះជាតិកាល់ស្យូម ក៏ឧស្សាហ៍ជួបបញ្ហាគេងមិនលក់ដូចគ្នា ហើយចំណាំមើល ពេលគេងគឺពិបាកគេងលក់ណាស់ រួចពេលងើបមក ចេះតែមានអារម្មណ៍ថាខ្លួនឯងដូចអស់កម្លាំង។ ៣) មានអារម្មណ៍ថាស្បែកស្ងួត ធ្លាប់តែមានស្បែកភ្លឺចែងចាំង ហើយយូរទៅស្បែកប្រែជាស្ងួត នោះក៏អាចមករាងកាយ កំពុងមានកង្វះខាតជាតិកាល់ស្យូម និងវីតាមីនដូចគ្នា។…

ជីវិតជំងឺខ្សោយតម្រងនោម ឬបញ្ហាក្រលៀន គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នក ឬអ្នកខ្លះទៅ អាចនឹងត្រូវដេកលើគ្រែពេទ្យដល់ថ្ងៃចុងក្រោយនៃជីវិត។ បើសួរថា តើដើមចមអ្វីនាំឲ្យមនុស្សកើតជំងឺដ៏គួរឲ្យខ្លាចនេះ ចម្លើយ គឺពាក់ព័ន្ធនឹងរបបអាហារ និងទម្លាប់រស់នៅ។ ជាក់ស្តែងដូចយុវជនម្នាក់ ឈ្មោះ Xiao Wu នៅឯប្រទេសចិន គេចូលចិត្តលេងបាល់បោះ និងលេងហ្គេមនៅពេលទំនេរ ហើយយប់មួយគេក៏ស្រាប់តែដួលសន្លប់ កំឡុងពេលដើរទៅបន្ទប់ទឹក។ ក្រោយការពិនិត្យរកឃើញថា បុរសមានវ័យ ២៦ ឆ្នាំខាងលើ គេមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយរោគវិនិច្ឆ័យគឺបញ្ជាក់ថា គេមានជំងឺខ្សោយតម្រងនោម។ ម្តាយបានស្រែកទ្រហរយំ ហើយសួរទៅកាន់គ្រូពេទ្យថា ហេតុអ្វីកូនរបស់ខ្ញុំមានជំងឺខ្សោយតម្រងនោម ទាំងដែលគេមិនជាមនុស្សញៀនសុរា និងតាំងពីដើមមកគ្មានខូចខិលជាមួយនារីណាផងនោះ។…