
ជីវិតប្រសិនអ្នកចង់សម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ អ្វីដែលអ្នកត្រូវធ្វើក្រៅពីតមអាហារ អ្នកក៏គួរជ្រើសរើសអាហារដ៏ត្រឹមត្រូវផងដែរ។ ខាងក្រោម Knongsrok ចែករំលែកនូវផ្លែឈើ ៥ ប្រភេទ ដែលវាមានផ្ទុកជាតិសរសៃច្រើន ហើយជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៖ ៥) ផ្លែប៉ោម វាមានជាតិសរសៃខ្ពស់ កាឡូរីទាប អាចសម្រួលដល់ការរំលាយអាហារ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាទូទៅផ្លែប៉ោម ជាមធ្យមមួយផ្លែ អាចផ្តល់ជាតិសរសៃ ៤,៣៥ ក្រាម និង ៩៦,៤ កាឡូរី។ ដូច្នេះផ្លែឈើនេះ គឺអាចគ្រប់គ្រងទម្ងន់បានល្អណាស់។ ៤) ក្រូចថ្លុង ជាផ្លែឈើ ដែលមិនអាចខ្វះបានសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏ថែមទាំងល្អ…

ជីវិតជំងឺដាច់សរសៃឈាមខួរក្បាលបានឆក់យកជីវិតមនុស្សជាច្រើនដោយមិនដឹងខ្លួន ហើយទម្លាប់មួយចំនួនដូចខាងក្រោម បើអ្នកនៅតែបន្តធ្វើរៀងរាល់ព្រឹក វាក៏ជាហានិភ័យមួយដែរ ដែលអ្នកគួរតែជៀសវាង៖ ៣) ក្រោកមកភ្លាមៗនៅពេលព្រឹក ពេលអ្នកក្រោកពីគេង ចូរទម្រេតខ្លួននៅលើគ្រែ ២-៣ នាទីសិន សឹមក្រោកមកម្តងបន្តិចៗ។ ការអនុវត្តបែបនេះ ដើម្បីធ្វើឲ្យឈាមរត់ស្រួល និងមិនបណ្តាយឲ្យស្ទះសរសៃឈាមខួរក្បាលមួយរំពេច។ ប្រសិនអ្នកកំពុងគេងសុខៗ ហើយស្ទុះក្រោកមកភ្លាម មួយរំពេចនោះអាចវិវត្តឲ្យអ្នកមានអាការៈវិលមុខទាំងព្រឹក ហើយឈានទៅដល់ការដាច់សរសៃឈាមខួរក្បាល។ ដូច្នេះចំណុចនេះគឺស្រួចស្រាល់អាចបង្កគ្រោះថ្នាក់ខ្លាំងបំផុត ដែលអ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់។ ២) ការធ្វើលំហាត់ប្រាណនៅខាងក្រៅ ការធ្វើលំហាត់ប្រាណនៅខាងក្រៅតែម្នាក់ឯង ក៏ជារឿងគួរឲ្យបារម្ភមួយដែរ ជាពិសេសនៅពេលដែលរាងកាយរបស់អ្នកកំពុងមិនស្រួល អាចថាក្តៅខ្លួនឬផ្តាសាយ ចូរអ្នកសម្រាកឲ្យបានច្រើន ជៀសវាងការទៅហាត់ប្រាណទាំងព្រឹក ដែលអាចនាំឲ្យកើតមានបញ្ហាដាច់សរសៃឈាម ជាពិសេសសម្រាប់អ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម…

ជីវិតការផឹកភេសជ្ជៈប្រភេទទាំង ៤ ខាងក្រោម រៀងរាល់ពេលល្ងាច នោះនឹងអាចជួយឲ្យប្រសើរឡើងវិញនូវបញ្ហាសុខភាពជាច្រើន មិនថាតែសម្រស់ និងសុខភាពនៃដំណេក។ យើងណែនាំសម្រាប់មនុស្សស្រីជាពិសេស៖ ៤) ទឹកឃ្មុំ លាយទឹកក្ដៅឧណ្ហ៍ៗ ទឹកឃ្មុំមានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដូចជាវីតាមីន B, C កាល់ស្យូម ស័ង្កសី ប៉ូតាស្យូម ដែលប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរីជាដើម។ វាក៏ចូលរួមក្នុងដំណើរនៃការសម្រកទម្ងន់ ដោយអ្នកអាចយកវាមួយទៅពីរស្លាបព្រាបាយ មកកូរឲ្យសព្វក្នុងទឹកក្ដៅឧណ្ហ៍ៗ ហើយលើកមកទទួលទាន ដោយវាជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម ធ្វើឲ្យបេះដូងមានលំនឹក និងកាត់បន្ថយធុញថប់ជួយឲ្យគេងលក់ស្រួល។ ៣) ទឹកក្រូចឆ្មារ មានកាឡូរីទាប មានវីតាមីន និងសារធាតុរ៉ែខ្ពស់…

ជីវិតប្រសិនជាអ្នកប្រាថ្នាចង់មានអាយុវែង ប្រឈមនឹងរោគាតិច ចូរអ្នកទម្លាប់មកអនុវត្តតាមក្បួនជនជាតិជប៉ុន ដែលទម្លាប់ទទួលទានអាហារទាំង ៣ ខាងក្រោមជាប្រចាំ៖ ៣) ទឹកដោះគោ តាមវេជ្ជបណ្ឌិតក្រៅស្រុក បានឲ្យដឹងថា ទឹកដោះគោជាទូទៅមានផ្ទុកនូវប្រូតេអ៊ីនមានគុណភាពខ្ពស់ វីតាមីន B ជួយបង្កើតឡើងវិញនូវស្បែកនិងកោសិកា កាល់ស្យូមចូលរួមកសាងឆ្អឹង ហើយក៏មាននូវសារធាតុចិញ្ចឹមជាច្រើនទៀត។ មនុស្សចំណាស់ប្រហែល ៧០ ភាគរយនៅជប៉ុន ទទួលទានទឹកដោះគោ ឬផលិតផលទឹកដោះគោជារៀងរាល់ថ្ងៃ។ តាមទម្លាប់ បើអ្នកអាចទទួលទានទឹកដោះគោ ២០០ ម.ល ក្នុងមួយថ្ងៃ ហើយផឹកមុនរយៈពេល ៣០ នាទីនៃការហាត់ប្រាណ នោះនឹងធ្វើឲ្យសាច់ដុំអាចបន្ថែមភាពរឹងមាំទ្វេដង។ ២) អាហារដែលមានផ្កាខាត់ណាខៀវ…

ជីវិតជំងឺដាច់សរសៃឈាមខួរក្បាលមានទំនោរកើតឡើងទៅលើមនុស្សដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ហើយក៏មានរោគសញ្ញាព្រមានមួយចំនួនដែលអ្នកអាចដឹងមុន ដើម្បីរកវិធីទប់ស្កាត់និងព្យាបាល។ ខាងក្រោម Knongsrok ណែនាំឲ្យអ្នកកត់សម្គាល់មើលនូវ ៤ ចំណុច ដើម្បីយកទៅពិគ្រោះជាមួយគ្រូពេទ្យ៖ ៤) គេងហៀរទឹកមាត់ បើយូរៗម្តងមិនអីទេ តែបើក្លាយជាទម្លាប់ ពេលអ្នកគេងចំហៀងឬគេងធម្មតានោះ វាគឺជារោគសញ្ញាព្រមាននៃការកើតជំងឺដាច់សរសៃឈាមខួរក្បាលច្បាស់ណាស់។ ស្ថានភាពនេះកើតឡើងដោយសារតែការប៉ះទង្គិចផ្នែកប្រព័ន្ធប្រសាទក្នុងខួរក្បាល ដែលបណ្តាលឲ្យអ្នករមែងហៀរទឹកមាត់ចេញមក។ ៣) ហូរឈាមច្រមុះនៅពេលគេង នៅពេលមានអាកាសធាតុក្តៅស្ងួតអ្នកអាចហូរឈាមច្រមុះ តែបើត្រឹមតែការគេងក្នុងបន្ទប់ធម្មតា គ្មានសីតុណ្ហភាពក្តៅអីផងនោះ ហើយអ្នកនៅតែមានអាការៈហូរឈាមចេញពីច្រមុះ នោះជារឿងដែលត្រូវតែបារម្ភ។ ការហូរឈាមពីច្រមុះ បណ្ដាលមកពីសម្ពាធឈាមឡើងចុះខ្លាំងពេកដែលបណ្តាលឲ្យដាច់រហែកសរសៃឈាមតូចៗនៃច្រមុះ។ ២) ឈឺក្បាលខ្លាំងនៅពេលគេង ការឈឺផ្នែកក្បាល ដូចត្រូវគេវាយយ៉ាងដំណំ…

ជីវិតខាងក្រោមទាំង ៥ នេះគឺជាអាហារដែលមនុស្សជាច្រើនធ្លាប់បានស្គាល់ តែស្រ្តីខ្លះក៏រំលង ព្រោះមិនបានស៊ីជម្រៅមើលឃើញនូវប្រយោជន៍របស់វា៖ ៥) ផ្លែល្មុត ប្រសិនអ្នកចង់ឲ្យស្បែករបស់អ្នកស មានសំណើមបែបធម្មជាតិ និងអាចបន្សាបជាតិពុលលើស្បែកផងនោះ ល្មុតជាផ្លែឈើដែលអ្នកមិនគួរមើលរំលងឡើយ។ វាមានវីតាមីនចម្រុះ ដែលជួយសម្រួលដល់សរសៃឈាម បន្សាបជាតិពុល និងការពារថ្លើម។ លើសពីនេះ ល្មុតក៏ជួយឲ្យពោះវៀនមានសំណើម និងកាត់បន្ថយចលនាពោះវៀន បង្កើនភាពសុាំដល់រាងកាយផងដែរ។ ៤) ទំពាំងបាយជូរក្រៀម ផ្លែឈើនេះមានជីវជាតិច្រើន និងល្អចំពោះសុខភាព វាក៏ជួយបំពេញឈាម ធ្វើឲ្យស្បែកស ធ្វើឲ្យប្រសើរឡើងនូវសារធាតុពណ៌នៃស្បែក។ លើសពីនេះ វាក៏មានជាតិ Procyanidin ដែលជួយរក្សាស្បែកឲ្យទន់រលោង និងពន្យារភាពចាស់នៃស្បែកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ…

ជីវិតទឹកដោះគោជូរ ឬយើងស្គាល់ថា យ៉ាអួរ គឺជាអាហារដ៏ល្អសម្រាប់ស្រ្តី ជាពិសេសប្រសិនអ្នកទម្លាប់ទទួលទាន ចំពេលមាសទាំង ៣ ខាងក្រោម ដើម្បីទទួលប្រសិទ្ធភាពទ្វេដង៖ ពេលព្រឹក ជាពេលវេលាដែលរាងកាយត្រូវការសារធាតុចិញ្ចឹមច្រើនបំផុត ហើយប្រសិនអ្នកទទួលទានយ៉ាអួរ ១ ពែងតូចរៀងរាល់ព្រឹក នោះវាអាចជួយឲ្យរាងកាយស្រូបយកកាល់ស្យូមបានយ៉ាងច្រើន។ តែយើងមិនណែនាំឲ្យទទួលទាន ពេលពោះនៅទទេនោះទេ ព្រោះអាស៊ីតក្រពះ អាចកម្ចាត់បាក់តេរីមានប្រយោជន៍ដែលស្ថិតក្នុងយ៉ាអួរបាន។ ពេលយប់ យោងតាមអ្នកជំនាញ ពីម៉ោង ១២ រំលងអាធ្រាត្រ ដល់ព្រឹក ជាពេលរាងកាយមានជាតិកាល់ស្យូមទាបបំផុត ដូច្នេះការបន្ថែមយ៉ាអួរទៅក្នុងរបបអាហារពេលយប់ ក៏ជារឿងចាំបាច់មួយដូចគ្នា។ លើសពីនេះ ដោយសារវាមានផ្ទុកអាស៊ីតឡាក់ទិក មានឥទ្ធិពលជួយឲ្យរាងកាយរក្សាជាតិកាល់ស្យូមបានយូរ។ យើងណែនាំឲ្យទទួលទានវា…

ជីវិតដ្បិតបើទឹកឃ្មុំត្រូវបានគេទទួលស្គាល់ជារបស់ធម្មជាតិដែលអាចព្យាបាលជំងឺមួយចំនួន តែយ៉ាងណាបើអ្នកផ្សំខុស ជាមួយរបស់ដែលមិនគួរផ្សំ នោះវានឹងនាំឲ្យទឹកឃ្មុំត្រូវបាត់បង់សារធាតុចិញ្ចឹម ហើយថែមទាំងបង្កជាតិពុល នាំឲ្យប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ទៅវិញ។ ខាងក្រោម Knongsrok សូមចែករំលែកទៅកាន់បងប្អូននិយមប្រើប្រាស់ទឹកឃ្មុំ ហើយបងប្អូនគួរតែចែករំលែកបន្ត។ នោះគឺហាមផ្តាច់មិនឲ្យលាយរបស់ ៣ ជាមួយទឹកឃ្មុំឡើយ៖ ៣) លាយទឹកឃ្មុំ ជាមួយតៅហ៊ូ បើតាមវេជ្ជបណ្ឌិតនៅឯប្រទេសវៀតណាម បានពន្យល់ថា តៅហ៊ូ ពិតណាស់វាមានជាតិត្រជាក់ អាចបញ្ចុះកម្តៅ តែយ៉ាងណាការលាយវាជាមួយទឹកឃ្មុំ រួចយកមកទទួលទានព្រមគ្នា នោះអាចនឹងនាំឲ្យកើតមានប្រតិកម្មអង់ស៊ីមក្នុងទឹកឃ្មុំ ប៉ះជាមួយប្រូតេអ៊ីនដែលមានក្នុងតៅហ៊ូ នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ២) លាយទឹកឃ្មុំ ជាមួយខ្ទឹមស ដូចគ្នា សម្រាប់ខ្ទឹមស បើពេលណាផ្សំជាមួយទឹកឃ្មុំ…

ជីវិតស្ពៃក្ដោបមិនត្រឹមតែជាបន្លែដែលយើងអាចយកទៅចម្អិនមកទទួលទានប៉ុណ្ណោះទេ ទៀតសោតវាក៏អាចច្នៃទៅជារបស់មានប្រសិទ្ធភាព ដើម្បីបំបាត់ការឈឺចាប់ផងដែរ។ ក៏ដោយសារវាមានផ្ទុកសារធាតុ Phytonutrients ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហេតុនេះហើយអ្នកជំនាញខាងឱសថបានណែនាំឲ្យយកស្ពៃក្ដោបទៅប្រើប្រាស់ ៤ របៀបដូចខាងក្រោម ដើម្បីនាំប្រយោជន៍បន្ថែមលើសពីការទទួលទាន៖ ៤) បំបាត់ការឈឺចាប់ក្រពេញទីរ៉ូអ៊ីតអ្នកគ្រាន់តែយកសន្លឹកស្ពៃក្តោបប៉ុន្មានសន្លឹក មករុំនៅបរិវេណក ហើយយកក្រមាឬបង់រុំមករុំទុកចោលមួយយប់ រួចសឹមព្រឹកស្អែកយកវាចេញ និងលាងសម្អាតបរិវេណក។ ៣) បំបាត់ការឈឺក្បាលយកស្ពៃក្តោបប៉ុន្មានសន្លឹក មកបិទលើក្បាល ទុកវាចោលមួយយប់ នេះក៏ជាវិធីអាចបំបាត់ការស្រ្តេស ជួយសម្រួលសតិអារម្មណ៍ និងបំបាត់ការឈឺចាប់ផ្នែកក្បាលនេះផងដែរ។ ២) ឈឺសុដន់ ដោយសារតែការបំបៅដោះកូន កុំបារម្ភខ្លាំងពេកអី បើអ្នកមានបញ្ហានេះ អ្នកអាចយកសន្លឹកស្ពៃក្តោបមកច្របាច់ ដាក់ឲ្យណែនជាប់ត្រង់កន្លែងដើមទ្រូង វាក៏នឹងជួយឲ្យសភាពដើមទ្រូង រាងធូរស្រាល…

ជីវិតឆ្ងល់ថា ម៉េចមនុស្សស្រីមួយចំនួនពេលដើរកាត់យើង ក៏មានក្លិនទឹកអប់ភាយមកជាប់ច្រមុះឈ្ងុយខ្លាំងម្ល៉េះ? វាមាន ២ កត្តា មួយគួបផ្សំនឹងផលិតផលដែលពួកគេប្រើប្រាស់ ពីរគឺរបៀបនៃការប្រើប្រាស់បាញ់ទៅលើទីតាំងដែលត្រឹមត្រូវ ព្រោះបើអ្នកមានរបស់ល្អប្រើហើយ តែបាញ់ខុសរបៀប ក៏វាមិនបានប្រយោជន៍ពិតប្រាកដនោះដែរ។ ខាងក្រោម Knongsrok ណែនាំសម្រាប់ស្រីៗជាពិសេស ដែលចង់បានក្លិនទឹកអប់ជាប់ខ្លួនយូរ និងឈ្ងុយភាយខ្លាំងទាក់ទាញអ្នកជុំវិញខ្លួន គឺត្រូវបាញ់ទៅលើទីតាំង ៥ ខាងក្រោម៖ ៥) សក់ នេះជាកន្លែងល្អបំផុតមួយ សម្រាប់បាញ់ទឹកអប់ ព្រោះសក់នឹងរក្សាក្លិនក្រអូបបានយូរ ហើយបន្សល់ទុកនូវក្លិនក្រអូបប្រហើរ។ អ្នកត្រូវបាញ់ទឹកអប់លើស្និតសិតសក់ជាមុន ឬប្រើកន្សែងដើម្បីស្រូបយកទឹកអប់ រួចយកមកសិតឬយីលើក្បាល។ ចូរអ្នកកុំបាញ់ទឹកដោយផ្ទាល់ទៅលើសរសៃសក់ ព្រោះជាតិអាល់កុលនៅក្នុងទឹកអប់ អាចធ្វើឲ្យសក់ស្ងួត សក់ស្អិតពិបាកលាងសម្អាតបាន។…

ជីវិតការចាំសង្កេតមើលពេលវេលាដែលអ្នកឧស្សាហ៍ទៅបន្ទោបង់ ក៏ជាសញ្ញាដែលបង្ហាញពីតម្រុយល្អ នៃស្ថានភាពសុខភាពរបស់អ្នកផងដែរ។ ប្រសិនជាអ្នកស្ថិតក្នុងចំណោមមនុស្ស ដែលរមែងទៅបន្ទោបង់ នៅពេលវេលាទាំង ២ ខាងក្រោម នោះអ្នកគឺជាមនុស្សមានសុខភាពល្អ អាចមានអាយុវែង៖ ២) ចន្លោះម៉ោង ០៥:០០ ដល់ ៧:០០ ព្រឹក តាមក្បួនបុរាណចិន រៀងរាល់ព្រឹកចាប់ពីម៉ោង ៥ ដល់ ៧ ព្រឹក ជាម៉ោងដែលមនុស្សមួយចំនួនងើបពីដំណេក វាជាពេលដែលពោះវៀនធំនៃរាងកាយមនុស្សចាប់ផ្តើមដំណើរការ។ ប្រសិនអ្នកមានចលនាពោះវៀន បន្ទោបង់ជារៀងរាល់ថ្ងៃនៅចន្លោះម៉ោងនេះ គឺមានន័យថា មុខងាររំលាយអាហាររបស់អ្នក គឺដំណើរការជាធម្មតា មិនមានបញ្ហាអ្វីដែលត្រូវបារម្ភទេ ហើយក៏វាបានចូលរួមបញ្ចេញជាតិពុលទៀងទាត់ផងដែរ។ ក៏ដោយសារបន្ទាប់ពីកកកុញអាហារ…

ជីវិតរៀងរាល់ឆ្នាំថ្ងៃចូលឆ្នាំចិន បងប្អូនសែស្រឡាយចិន រមែងទម្លាប់មានការរៀបចំសែនទៅតាមទំនៀមទម្លាប់តាំងពីដូនតាមក ហើយសម្រាប់ឆ្នាំ ២០២២ នេះ ថ្ងៃដកជើងធូប ចំថ្ងៃទី ២៦ រីឯថ្ងៃសែនធំ ចំថ្ងៃទី ៣១ មករា។ យ៉ាងណាមុនដល់ថ្ងៃសែនចូលឆ្នាំចិន តាមក្បួនហុងស៊ុយ គេហទំព័រ Knongsrok ក៏សូមចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធនឹងដង្វាយលើតុ ៤ ដែលមិនត្រូវដាក់ដាច់ខាត៖ ៤) ត្រីចៀន ដាច់ខាតមិនត្រូវដាក់ដង្វាយជាត្រីចៀននោះទេ ព្រោះវាផ្ទុយពីទំនៀមទម្លាប់ប្រពៃណីចិន។ ក៏ដោយសារការថ្វាយត្រីចៀន ជាទម្លាប់ដែលគេបូជាដើម្បីដោះលែងសត្វមានជីវិត ក្នុងគោលបំណងផ្សេងទៅវិញទេ ពោលមិនមែនជាការរៀបចំសម្រាប់សែននៅថ្ងៃចូលឆ្នាំឡើយ។ ៣) សាច់ទា យោងតាមរឿងព្រេងនិទាន…

ជីវិតសាឡាត់ស្រួយ ជាបន្លែបៃតងម្យ៉ាងដែលសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន A និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។ អ្នកអាចទទួលវា ទាំងបែបឆៅ ឬឆ្អិនទៅតាមចំណូលចិត្ត ហើយមិនប៉ះពាល់អ្វីនោះទេ។ វាមានជាតិកាល់ស្យូមខ្ពស់ខ្លាំងណាស់ ដោយធៀបនឹងឆ្អឹងស៊ុប ច្រើនជាងដល់ទៅ ៣៦ ដងឯណោះ។ ដោយឡែកបើសម្លឹងទៅប្រយោជន៍ដទៃផ្សេងទៀត សាឡាត់ស្រួយមានប្រយោជន៍ធំៗដល់ទៅ ៤ ដូចខាងក្រោម៖ ៤) បញ្ចុះកម្តៅ សម្រកទម្ងន់ សាឡាត់ស្រួយ មានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ ហើយវាក៏មានកាឡូរីទាប ត្រឹមតែ ១៥ កាឡូរីប៉ុណ្ណោះ ក្នុង ១០០ ក្រាម ពោលទាបជាងទាំងប៉េងប៉ោះទៅទៀត។ ដូច្នេះវាពិតជាល្អខ្លាំងណាស់…

ជីវិតជារឿយៗមនុស្សភាគច្រើន តែងតែយកចិត្តទុកដាក់ តែលើជំងឺបេះដូង ថ្លើម និងតម្រងនោម ប៉ុន្តែភាគតិចណាស់ ដែលចាប់អារម្មណ៍លើបញ្ហាសួត។ តាមថាទៅ សួតក៏ងាយរងគ្រោះខ្លាំងផងដែរ ហើយវាជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ដូច្នេះស្រមៃទៅមើល បើមានបញ្ហាអ្វីទៅ នោះប្រាកដជាយ៉ាប់ហើយ។ តាមរយៈអត្ថបទនេះ Knongsrok ចែករំលែកនូវរោគសញ្ញា ២ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ប្រសិនវាលេចមកញឹកញាប់ នោះមានន័យថា សួតរបស់អ្នកកំពុងមានបញ្ហាហើយ៖ ២) ឈឺចាប់ទ្រូង ជំងឺមហារីកសួត អាចបណ្តាលឲ្យឈឺចុកចាប់ផ្នែកទ្រូង ជាពិសេសនៅពេលអ្នកក្អក គឺចេះតែចុកទ្រូងមកជាញឹកញាប់។ នោះក៏ដោយសារតែកូនកណ្តុររីកធំ រាលដាលដល់ជញ្ជាំងទ្រូង ស្រទាប់ជុំវិញសួត គេឲ្យឈ្មោះថា Pleura…

ជីវិតអាហារដែលអ្នកទទួលទានរាល់ថ្ងៃ មិនសុទ្ធតែល្អទាំងអស់នោះទេ ក៏មានអាហារខ្លះ ដែលវាឆ្ងាញ់រសជាតិ តែនិយាយពីប្រយោជន៍មកកាន់រាងកាយ គឺគ្មានសោះ ផ្ទុយទៅវិញ មានតែដាក់បន្ទុកមកលើរាងកាយរបស់អ្នក នាំឲ្យខូចសុខភាព ឬយូរទៅវិវត្តទៅជាជំងឺធ្ងន់ធ្ងរដោយមិនដឹងខ្លួន។ ខាងក្រោម យើងបង្ហាញអាហារទាំង ៥ ប្រភេទ ដល់ថ្នាក់អង្គការសុខភាពពិភពលោក ហៅកាត់ WHO ដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ណែនាំឲ្យអ្នករាល់គ្នា បញ្ចៀសក្នុងការទទួលទាន៖ ៥) ប្រភេទត្រីដុតអំបិល ត្រីដុតអំបិល មានរសជាតិប្រៃឆ្ងាញ់ តែយ៉ាងណា វាមានកំហាប់អំបិលខ្ពស់ណាស់ រួចប្រសិនជាអាហារនោះ ត្រូវបានគេរក្សាទុកយូរ ទើបលើកមកទទួលទានទៀត វានឹងដាក់បន្ទុកមកលើរាងកាយកាន់តែធ្ងន់ធ្ងរ។ ការសិក្សាមួយរកឃើញថា ការទទួលទានប្រភេទអំបិលជាប់នឹងសាច់ឬ…

ជីវិតចង់បានចង្កេះស្តើង រាងស្លីម ហើយមានសុខភាពល្អ Knongsrok សូមណែនាំនូវវិធីសម្រកទម្ងន់ដ៏មានសុវត្ថិភាព និងប្រសិទ្ធភាពទាំង ៤ ខាងក្រោម៖ ៤) បន្ថែមអាហារដែលមានជាតិសរសៃ ប្រូតេអ៊ីន អ្នកគួរតែកាត់បន្ថយអាហារកំប៉ុង អាហារមានជាតិកាបូអ៊ីដ្រាត និងជាតិស្ករខ្ពស់តាមដែលអាចធ្វើទៅបាន។ នៅក្នុងបញ្ជីរបបអាហារជាប្រចាំរបស់អ្នក អ្នកគួរតែបន្ថែមអាហារមានជាតិប្រូតេអ៊ីន និងកាបូអ៊ីដ្រាតទាប តួយ៉ាងដូចជាសណ្ដែក ស៊ុត គ្រាប់ធញ្ញជាតិ ទ្រូងមាន់ ខ្លាញ់ត្រី។ ជាងនេះអ្នកត្រូវបន្ថែមប្រភេទបន្លែ មកកាន់របបអាហារប្រចាំថ្ងៃ ដោយវាមានផ្ទុកជាតិសរសៃច្រើន ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ បន្ថែមភាពសាំ បញ្ចៀសជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរ។ ៣) កំណត់បរិមាណអាហារ អ្នកគួរមានទម្លាប់ទទួលទានអាហារតិចៗ ចន្លោះ…

ជីវិតការមានអាយុវែង និងមានសុខភាពល្អ ជាក្តីសុបិនរបស់មនុស្សយើងគ្រប់រូប តែទោះជាយ៉ាងណា សកម្មភាពរាល់ថ្ងៃ វាបានធ្វើឲ្យយើងមានចន្លោះប្រហោង ហើយដូចកំពុងបន្ថយអាយុខ្លួនឯង។ សម្រាប់បុរស ខាងក្រោម Knongsrok ណែនាំទម្លាប់អាក្រក់ ៥ ដែលត្រូវជៀសវាង បើមិនចង់អាយុខ្លី៖ ៥) ការជក់បារីនៅពេលព្រឹក សម្រាប់អ្នកជក់បារី ពួកគេបើកភ្នែកមិនទាន់ទេ តែងតែជក់មួយដើមពីរនៅពេលព្រឹក ដើម្បីឲ្យបាត់ងងុយគេង តែយ៉ាងណាទម្លាប់នេះមិនល្អនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ទៅដល់សួត ក្រោយទទួលរងនូវជាតិនីកូទីនច្រើនពេក។ ៤) ការរំលងអាហារពេលព្រឹក មនុស្សសម័យនេះ រវល់នឹងការងារពេក តែងតែរំលងអាហារពេលព្រឹក។ ខ្លះទៀតដាច់យប់ ក៏គេងយូរ ហើយចាំទទួលទានបាយថ្ងៃសរុប។ យ៉ាងណាតាមការស្រាវជ្រាវអ្នកដែលរំលងអាហារពេលព្រឹក…

ជីវិតផ្លែឈើគឺជាអាហារដ៏ចាំបាច់ដែលអ្នកមិនអាចខ្វះបាន យើវាកាន់តែល្អប្រសិនជាផ្លែមានជាតិស្ករទាប។ Knongsrok ណែនាំនូវផ្លែឈើមានជាតិស្ករទាប ៥ ដែលល្អសម្រាប់អ្នកចង់សម្រកទម្ងន់ជាពិសេស៖ ៥) ផ្លែស្រ្តបឺរី ជាផ្លែឈើ ដែលមានបរិមាណស្ករធម្មជាតិទាប ហើយមានវីតាមីន C ជួយក្នុងការចិញ្ចឹមសរីរាង្គជាច្រើនផ្សេងទៀត។ ជាមធ្យមផ្លែស្រ្តបឺរីទំហំមធ្យមចំនួន ៤ ផ្លែមានជាតិស្ករតែ ៤,១ ក្រាមប៉ុណ្ណោះ។ ៤) ផ្លែបឺរ យើងនិយាយតែទទួលទានផ្លែបឺរសុទ្ធ គឺវាល្អខ្លាំងណាស់សម្រាប់អ្នកចង់សម្រកទម្ងន់ ជាពិសេសសម្រាប់អ្នកចង់ដុតជាតិខ្លាញ់ពីរាងកាយបានឆាប់រហ័ស។ ជាមធ្យមផ្លែបឺរពាក់កណ្តាលមានជាតិស្ករតែ ១,៦ ក្រាម ហើយគេនិយមទូទៅមិនងាយទទួលទានអស់មួយផ្លែពេញទេ។ ៣) ត្រប់វែង វាក៏ជាផ្លែឈើ ហើយក៏រាប់ក្នុងថ្នាក់បន្លែដែរ ដោយអាហារពណ៌ស្វាយមួយនេះ…