ប្លែកៗ

Hjhj
ប្លែកៗ

រូបមន្ត​ធម្មជាតិ៖ ៤ វិធី​ប្រើ​ម្សៅ​សណ្ដែក​ខៀវ ចំណាយ​តិច អាច​ជួយ​ឲ្យ​ស្បែក​ស ព្យាបាល​ស្នាម​ជាំ

ខាង​ក្រោម Knongsrok បង្ហាញ​ពី​វិធី​ស្រូប​យក​ប្រយោជន៍​សំខាន់ៗ ៤ ពី​ការ​ប្រើប្រាស់​ម្សៅ​សណ្តែក​ខៀវ ក្នុង​ការ​ព្យាបាល​មុខ​មាន​ស្នាម​ជាំ និង​ជួយ​ឲ្យ​ស្បែក​ស យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត៖ ៤) លាង​មុខ​ គ្រាន់​តែ​យក​ម្សៅ​សណ្តែក​ខៀវ ២ ស្លាប​ព្រា​កាហ្វេ លាយ​ជាមួយ​ទឹក​កន្លះ​ពែង រួច​កូរ​ឲ្យ​សព្វ។ បន្ទាប់​ពី​លាង​មុខ សល់​ជាតិ​សំណើម​តិចៗ​ហើយ ចូរ​យក​ល្បាយ​នៃ​ម្សៅ​ដែល​កូរ​នោះ មក​លាប​ម៉ាស្សា​ថ្នមៗ​ប្រហែល ១០ នាទី​សឹម​លាង​ទឹក​សម្អាត​ចេញ​វិញ។ ២) ធ្វើ​ជា​ម៉ាស​បិទ​មុខ អ្នក​អាច​រក​ទិញ​ម្សៅ​សណ្តែក​ខៀវ​នៅ​លើ​ទីផ្សារ ហើយ​យក​វា​មក​ផ្សំ​ធ្វើ​ជា​ម៉ាស​បិទ​មុខ ដែល​វា​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាមួយ​រូបមន្ត​ងាយៗ អ្នក​គ្រាន់​តែ​ចាក់​ម្សៅ​សណ្តែក​ខៀវ ៣ ស្លាប​ព្រា​បាយ លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ស្រស់​ គ្មាន​ជាតិ​ស្ករ…

ហ្្ហ
ប្លែកៗ

កុំ​គិត​ថា​មិន​អី! មនុស្ស ៥ ប្រភេទ​នេះ មិន​ត្រូវ​ទទួល​ទាន​ទឹក​តែ​ច្រើន​ពេក​ទេ

ការ​ទទួល​ទាន​ទឹក​តែ វា​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​របស់​មនុស្ស​មួយ​ចំនួន ដោយ​អ្នក​ខ្លះ​ក៏​ទម្លាប់​ផឹក​វា​ជំនួស​ទឹក​បរិសុទ្ធ​ធម្មតា​ទៀត​ក៏​មាន។ ទឹក​តែ​មាន​វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម តែ​ក៏​វា​អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ ដល់​រាងកាយ​មនុស្ស ជា​ពិសេស​មនុស្ស ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ស្រ្តី​មាន​ផ្ទៃពោះ ស្រ្តី​មាន​ផ្ទៃ​ពោះ ការ​ទទួល​ទាន​ទឹក​តែ​ច្រើន គឺ​ងាយ​ប្រឈម​នឹង​ហានិភ័យ​ស្លេកស្លាំង ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ទារក។ ម្យ៉ាង​វិញ​ទៀត វា​បាន​រំញោច​នូវ​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ ហើយ​ក៏​អាច​បណ្តាល​ឲ្យ​ម្តាយ​ពពោះ គេង​មិន​លក់​ទៀត​ផង។ ៤) ស្រ្តី​កំពុង​បំបៅ​ដោះ​កូន ស្រ្តី​ដែល​កំពុង​បំបៅ​ដោះ​កូន ក៏​មិន​គួរ​ទទួល​ទាន​តែ​ច្រើន​ពេក​ដែរ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​តែ ពេល​ជ្រាប​ចូល​ទឹក​ដោះ វា​ងាយ​បង្ក​ផល​ប៉ះពាល់​ដល់​ទារក​ ហើយ​ក៏​រារាំង​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សំខាន់​មួយ​ចំនួន​នៃ​រាងកាយ​ទារក។ ៣) ក្មេង​ក្រោម​អាយុ ៣…

Gfgf
ប្លែកៗ

កុំ​ខ្មាសអៀន​នឹង​ចែករំលែក! សញ្ញា ៤ ពេល​មក​រដូវ បង្ហាញ​ថា​អ្នក​នៅ​មាន​សុខភាព​ល្អ

ការ​មក​រដូវ អាច​ធ្វើ​ឲ្យ​ស្រ្តី​មាន​អារម្មណ៍​មិន​ល្អ​ដូច​ថ្ងៃ​ធម្មតា​ទូទៅ តែ​យ៉ាង​ណា​បើ​វា​មិន​កើត​ឡើង​ជា​ប្រចាំ ឬ​ខុស​ប្រក្រតី នោះ​វា​ក៏​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ទៅ​វិញ អំពី​សុខភាព​ស្បូន​របស់​អ្នក។ ការ​មក​រដូវ​ គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​បង្ហាញ​ពី​ដំណើរការ​ល្អ ឬ​​អាក្រក់​នៃ​សុខភាព​របស់​ស្រ្តី។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​ចំណុច ៤ ប្រសិន​អ្នក​ជា​ស្រ្តី ហើយ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ហ្នឹង ក៏​មាន​ន័យ​ថា សុខភាព​របស់​អ្នក​នៅ​ល្អ ហើយ​យើង​សូម​ចូលរួម​អបអរ​ផង៖ ៤) វដ្ដ​រដូវ​ទៀងទាត់ វដ្ដ​រដូវ​ស្រ្តី ជា​ធម្មតា​មាន​រយៈ​ពេល ២៨ ​ថ្ងៃ ទោះ​យ៉ាង​ណា​ក៏​អាច​មាន​អ្នក​ខ្លះ​ហៀរ​ចូល​ដល់​ ៣០ ទៅ ៤០ ​ថ្ងៃ។ យ៉ាង​ណា​បើ​វដ្ដ​នេះ​វា​ទៀងទាត់ គឺ​មិន​អី​ទេ គឺ​មាន​ន័យ​ស្បូន​នៅ​ដំណើរការ​ធម្មតា។…

Ghhg
ប្លែកៗ

ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ! អាការៈ​ ២ នេះ​បង្ហាញ​ថា​អ្នក​ជិត​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ហើយ

ជា​ទូទៅ​យើង​តែងតែ​គិត​ថា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល រមែង​កើត​ឡើង​ភ្លាមៗ​ដោយ​ឯកឯង ប៉ុន្តែ​ការ​ពិត​ទៅ​ជំងឺ​នេះ​វា​បាន​បញ្ជូន​រោគ​សញ្ញា ដែល​ចេញ​ជា​អាការៈ​មួយ​ចំនួន​មក​ហើយ តែ​ខ្លួន​យើង​ផ្ទាល់​ពុំ​បាន​ចាប់​អារម្មណ៍​ឬ​កត់​សម្គាល់។ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​ជំងឺ​ប៉ះពាល់​ដល់​អាយុ​ជីវិត​មួយ​នេះ​ទាន់ ​អ្នក​ជំនាញ​បាន​ណែនាំ​នៅ​អាការៈ ២ ប្រភេទ​ដែល​អ្នក​គួរ​ឲ្យ​តែ​ដឹង ហើយ​ប្រញាប់​ទៅ​រក​គ្រូ​ពេទ្យ​ដើម្បី​ពិគ្រោះ៖ ១) ការ​ផ្លាស់ប្តូរ Ischemia រោគ​សញ្ញា​ដំបូង​បង្អស់​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល គឺ​ការ​ផ្លាស់ប្តូរ Ischemia ដែល​វា​ជា​ការ​រំខាន​ដោយសារ​ការ​ផ្គត់ផ្គង់​ឈាម​ដល់​ខួរក្បាល​មិន​គ្រប់គ្រាន់។ រោគ​សញ្ញា​នេះ​នឹង​លេចឡើង​ដែល​ធ្វើ​ឲ្យ​ជំងឺ​មាន​អារម្មណ៍​ថា​ឈឺក្បាល វិល​មុខ ស្ពឹក​ដៃ​ស្ពឹក​ជើង ពិបាក​និយាយ ពិបាក​ដើរ និង​ពេល​ខ្លះ​រឹង​មាត់។ បន្ទាប់​មក​រាងកាយ​របស់​អ្នក​ក៏​ជាសះស្បើយ​មក​សភាព​ធម្មតា​វិញ​នៅ​រយៈ​ពេល ២៤ ម៉ោង​ឬ​អាច​លឿន​ជាង​នេះ។ បើ​ឧស្សាហ៍​កើត​សភាព​បែប​នេះ កុំ​យល់​ច្រឡំ​ឲ្យ​សោះ​ថា​អ្នក​ខ្វះ​ជាតិ​កាល់ស្យូម។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ៧ ភាគរយ​នៃ​អ្នក​ជំងឺ​ដែល​មាន​ការ​ផ្លាស់ប្តូរ Ischemic…

Kjjk
ប្លែកៗ

លើស​ពី​អ្វី​ដែល​អ្នក​គិត! នេះ​ ៥ ហេតុផល​ដែល​អ្នក​គួរ​មាន​ប្រេង​ខ្យល់​លើ​ក្បាល​ដំណេក

ប្រេង​ខ្យល់ គឺ​ជា​របស់របរ​ប្រើប្រាស់​ម្យ៉ាង ដែល​មនុស្ស​ជា​ច្រើន​ខ្វះ​ពុំ​បាន ជា​ពិសេស​គឺ​មនុស្ស​វ័យ​ចំណាស់។ តែ​យ៉ាង​ណា​ វា​មិន​មែន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ដោយ​លាប​តែ​ពេល​ឈឺ​ពោះ ឬ​ពេល​ឈឺ​ចាប់​ត្រង់​អវយវៈ​ណា​មួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លើស​ពី​អ្វី​ដែល​អ្នក​គិត អ្នក​គួរ​តែ​មាន​វា​នៅ​ជាប់​ក្បាល​ដំណេក ព្រោះ​វា​អាច​នាំ​ប្រយោជន៍​ធំៗ​ទាំង ៥ ដូច​បង្ហាញ​ខាង​ក្រោម៖ ៥) ជួយ​បំបាត់​ការ​ឈឺចាប់​ពេល​មក​រដូវ​ ចំពោះ​ស្រ្តី​ដែល​មាន​ការ​ឈឺចាប់​ពេល​មក​រដូវ​ សូម​បន្តក់​ប្រេង​ខ្យល់ ២ ទៅ ៣ ដំណក់​លើ​ពោះ​ហើយ​ញី ម៉ាស្សា​ថ្នមៗ ដែល​វា​អាច​ជួយ​ឲ្យ​ឈាម​របស់​អ្នក​រត់​បាន​ស្រួល និង​បំបាត់​ការ​ឈឺ​ចាប់​យ៉ាង​មាន​ប្រសិទ្ធភាព។ ៤) ព្យាបាល​ជំងឺ​ក្អក ចេះ​តែ​រមាស់​បំពង់​ក ក្អក ចូរ​អ្នក​យក​ប្រេង​ខ្យល់​មក​លាប​ ហើយ​ម៉ាស្សា​ថ្នមៗ​ជុំវិញ​ផ្នែក​បំពង់​ក ឲ្យ​ឡើង​ក្ដៅឧណ្ណៗ។ ការ​ធ្វើ​ដូច្នេះ វា​នឹង​ជួយ​កាត់​បន្ថយ​អាការៈ​រមាស់…

Tyyt
ប្លែកៗ

ចែក​គ្នា​បាន​ដឹង! គេង​សុខៗ​ភ្ញាក់​ដូច​គេ​ដាស់​ចន្លោះ​ម៉ោង ២ នេះ វា​ជា​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ

ការ​មាន​ទម្លាប់​ភ្ញាក់​ទាំង​កណ្តាល​យប់ ឬ​គេង​សុខៗ​រាងកាយ​ស្រាប់​តែ​បម្រាស់​ភ្ញាក់​នៅ​ចន្លោះ​ម៉ោង​ទាប​ភ្លឺ​ដដែលៗ នោះ​កុំ​គិត​ថា​មិន​អី ផ្ទុយ​ទៅ​វិញ​វា​ជា​សញ្ញា​ព្រមាន​ដ៏​អាក្រក់​ទៅ​វិញ​ទេ។ ភ្ញាក់​នៅ​ម៉ោង ១-៣ ទាប​ភ្លឺ បន្ទាប់​ពី​ថ្លើម​ធ្វើ​ការ​ហត់នឿយ​ពេញ​មួយ​ថ្ងៃ វា​ក៏​ដល់​ពេល​សម្រាក​នៅ​ចន្លោះ​ម៉ោង​នោះ។​ តែ​យ៉ាង​ណា​បើ​ឈាម​ក្នុង​ថ្លើម​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ឬ​ឡើង​ឈាម​ខ្លាំង​ពេក វា​នឹង​ធ្វើ​ឲ្យ​ថ្លើម​ឡើង​កម្តៅ ដែល​នេះ​ហើយ​ជា​ដើម​ហេតុ​នាំ​ឲ្យ​សុខៗ​អ្នក​ស្រាប់​តែ​ភ្ញាក់​ដោយ​គ្មាន​មូលហេតុ។ ប្រសិន​អាការៈ​បែប​នេះ​នៅ​តែ​បន្ត វា​នឹង​ធ្វើ​ឲ្យ​ថ្លើម​មិន​ទទួល​បាន​ពេលវេលា​សម្រាក និង​ការ​ស្តារ​ត្រលប់​មក​វិញ​គ្រប់គ្រាន់ ដែល​នាំ​ឲ្យ​ទៅ​ពេល​ខាង​មុខ វា​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។ ភ្ញាក់​នៅ​ម៉ោង ៣-៥ ទាប​ភ្លឺ នេះ​ចូល​មក​ដល់​សួត​វិញ​ម្តង ដោយ​ពេលវេលា​សម្រាក​របស់​សួត​គឺ​ស្ថិត​នៅ​ចន្លោះ​ម៉ោង​នេះ​ឯង​ ហើយ​ប្រសិន​វា​ដំណើរការ​មិន​ល្អ នោះ​នឹង​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​មាន​អាការៈ​ក្អក​នៅ​ពេល​យប់។ ការ​ភ្ញាក់​ចន្លោះ​ម៉ោង​នេះ​យូរ​ទៅ វា​ក៏​វិវត្ត​ទៅ​ជា​ជំងឺ​បេះដូង ព្រោះ​វា​រំខាន​ដល់​ចង្វាក់​បេះដូង មិន​ឲ្យ​មាន​លំហូរ​អុកស៊ីហ្សែន​ឆ្លង​កាត់​គ្រប់គ្រាន់៕ ប្រភព៖ បរទេស |…

Ghgh
ប្លែកៗ

ទម្លាប់​ហូប​នំប៉័ង​រាល់​ថ្ងៃ គិត​ថា​ល្អ ចំណាយ​តិច តែ​សង្ស័យ​អត់​ដឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ៥ នេះ​ទេ

នំប៉័ង​គឺ​ជា​អាហារ​ដែល​មាន​រសជាតិ​អាច​ទទួល​យក​បាន ងាយ​ស្រួល​រក​ទិញ ចំណាយ​តិច នាំ​ឲ្យ​គ្នា​យើង​ខ្លះ ប្រើ​វា​ជា​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​មាន។ តែ​យ៉ាង​ណា​ការ​ទទួល​ទាន​វា​ច្រើន​ពេក អាច​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ ហើយ​ជា​ផល​ប៉ះពាល់​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់៖ ៥) ហានិភ័យ​នៃ​ការ​កើន​ឡើង​កូលេស្តេរ៉ុល​ក្នុង​ឈាម យោង​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ម្សៅ​នំប៉័ង​ អាច​បង្កើន​កូលេស្តេរ៉ុល​អាក្រក់​មួយ​ប្រភេទ ដែល​ទាក់ទង​នឹង​ជំងឺ​បេះដូង។ វា​អាច​កើន​ឡើង​ដល់​ទៅ ៦០ ភាគរយ​ក្នុង​រយៈ​ពេល​ ១២ សប្តាហ៍។ ៤) បណ្តាល​ឲ្យ​ធាត់​ លើស​ទម្ងន់ យោង​តាម​ Boldsky ចុះ​ផ្សាយ​ថា នំប៉័ង​ត្រូវ​បាន​ផលិត​ដោយ​ម្សៅ​គ្រាប់​ធញ្ញជាតិ​ដែល​រាងកាយ​រលាយ​និង​បម្លែង​ទៅ​ជា​គ្លុយកូស ដែល​ជំរុញ​ដល់​ការ​ផលិត​អ័រម៉ូន​អាំងស៊ុយលីន​យ៉ាង​ឆាប់​រហ័ស។ នេះ​បើ​យើង​បន្ត​ទទួល​ទាន​នំប៉័ង​ជា​ប្រចាំ វដ្ដ​នៃ​ការ​ទទួល​ទាន​នេះ នឹង​ធ្វើ​ឲ្យ​យើង​លើស​ទម្ងន់ ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​មិន​ដឹង​ខ្លួន។ ៣)…

Ljl
ប្លែកៗ

ស្រីៗ​ជា​ច្រើន​មើល​រំលង! នេះ​សញ្ញា ៥ ព្រមាន​ចំៗ​ពី​បញ្ហា​ក្រលៀន​ខ្សោយ

អត្ថបទ​នេះ សម្រាប់​មនុស្ស​ស្រី​ជា​ពិសេស ឬ​បុរសៗ​ក៏​គួរ​តែ​ដឹង​ដែរ ដើម្បី​ងាយ​តាមដាន​សុខភាព​មនុស្ស​ស្រី​ជា​ទី​ស្រលាញ់​របស់​យើង​ម្នាក់ៗ។ ខាង​ក្រោម​បង្ហាញ​ពី​សញ្ញា​ងាយៗ ៥ អាច​ឲ្យ​អ្នក​ដឹង​ថា តម្រង​នោម​ឬ​ក្រលៀន​របស់​អ្នក​កំពុង​មាន​សភាព​ខ្សោយ ដែល​គួរ​ប្រុង​ប្រយ័ត្ន ឬ​ប្រញាប់​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់៖ ៥) នោម​ច្រើន ជា​សញ្ញា​ងាយ​នឹង​ចាប់​អារម្មណ៍​មួយ ដោយ​ជា​ធម្មតា​ពេល​មុខងារ​តម្រង​នោម​មិន​ល្អ នោះ​អ្នក​នឹង​ត្រូវ​ការ​នោម​ច្រើន តែ​ការ​នោម​តិចតួច​ពេក​វា​ក៏​អាច​ជា​អាការៈ​ព្រមាន​ដូច​គ្នា។ លើស​ពី​នេះ ​ការ​ផ្លាស់ប្តូរ​ពណ៌​ទឹក​នោម ក៏​ជា​សញ្ញា​ដែល​ត្រូវ​ប្រយ័ត្ន​ផង​ដែរ។ ៤) ខ្លាច​ត្រជាក់ ប្រសិន​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់ ឬ​ខាង​ក្រៅ មើល​ទៅ​ធម្មតា តែ​អ្នក​បែរ​ជា​មាន​អារម្មណ៍​ថា​ត្រជាក់ ចង់​គ្រុន ចង់​ផ្តាសាយ​ជា​ញឹកញាប់ នោះ​វា​ក៏​ជា​រោគសញ្ញា​មួយ​ផង​ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្សោយ​តម្រង​នោម។ ៣) ជ្រុះ​សក់​ច្រើន ការ​ជ្រុះ​សក់​ជា​រឿង​ដែល​នារីៗ​មិន​អាច​ជៀស​បាន…

Hjh
ប្លែកៗ

អត់​ពេល​ណា​បាន តែ​ ២ ពេល​នេះ ត្រូវ​តែ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ ​ព្រោះ​អាច​នាំ​ប្រយោជន៍​ទ្វេ​ដង

ទឹកក្ដៅឧណ្ហ៍ៗ​មិន​មែន​គ្រាន់​តែ​ជា​ភេសជ្ជៈ​ធម្មតា​នោះ​ទេ បើ​យើង​ដឹង​ពី​របៀប​ទទួល​ទាន​​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​វា​អាច​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ ល្អ​ជាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​រាប់​ពាន់​ដង។ ខាង​ក្រោម Knongsrok ណែនាំ​ពេលវេលា ២ ដែល​អ្នក​មិន​ត្រូវ​រំលង​ក្នុង​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ៖ ១) ពេល​ព្រឹក​បន្ទាប់​ភ្ញាក់​ពី​គេង យោង​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​និង​សុខភាព Stella Metsovas បាន​និយាយ​ថា ពេល​ព្រឹក​ក្រោក​ពី​គេង​ភ្លាម អ្នក​មិន​គួរ​ចាប់​យក​តែ ឬ​កាហ្វេ​មុន​គេ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គួរ​តែ​ជា​ទឹកក្ដៅឧណ្ហ៍ៗ។ នៅ​ពេល​ព្រឹក​ការ​ទទួល​ទាន​ទឹកក្ដៅឧណ្ហ៍ៗ​ វា​អាច​ជួយ​បង្កើន​ការ​កន្រា្តក់​ពោះវៀន នាំ​ឲ្យ​វា​មាន​ចលនា​ល្អ​ប្រសើរ ហើយ​ក៏​ជួយ​សម្អាត​រាងកាយ​ពី​ជាតិ​ពុល​ដែល​សេសសល់​ទាំង​អំបាលម៉ាន និង​ជួយ​ប្រឆាំង​ភាព​ចាស់ ក៏​ដូច​ជា​ជួសជុល​កោសិកា​ឡើង​វិញ​ផង​ដែរ។ លើស​ពី​នេះ​វា​ក៏​កាន់​តែ​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ ព្រោះ​អី​វា​អាច​បំបាត់​កាក​សំណល់​ចេញ​ពី​ក្រពះ ដែល​អាច​បង្កើន​សកម្មភាព​មេតាបូលីស និង​កាត់​បន្ថយ​ការ​ឃ្លាន។ បើ​និយាយ​ពី​ផ្នែក​អារម្មណ៍ គឺ​ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ កាត់​បន្ថយ​ការ​តានតឹង…

Ghh
ប្លែកៗ

ញាក់​ភ្នែក​ច្រើន កុំ​គិត​ថា​ផ្លូវ​ក្នុង​ឲ្យ​ប្រផ្នូល​ល្អ​អាក្រក់ ការ​ពិត​ជា​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ ៤ នេះ​ទេ

មនុស្ស​ជា​ច្រើន​គិត​ថា ការ​ដែល​សុខៗ​ព្រិច​ភ្នែក​ឆ្វេង​ឬ​ស្តាំ គឺ​ជា​ការ​ដែល​ផ្លូវ​ក្នុង​ឲ្យ​ប្រផ្នូល​ល្អ​ឬ​អាក្រក់​ណា​មួយ​សម្រាប់​ជីវិត​របស់​ពួក​គេ​នៅ​ពេល​ខាង​មុខ។ តែ​យ៉ាង​ណា​ការ​ព្រិច​ភ្នែក​ញាប់​ពេក ដែល​កើត​ឡើង​រៀងរាល់ ២០ វិនាទី​ម្តង​អី​នោះ វា​ជា​សញ្ញា​អាក្រក់​ទៅ​វិញ​ទេ ហើយ​អាច​បង្ហាញ​ពី​សញ្ញា​ព្រមាន​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទាំង ៤ ខាង​ក្រោម៖ ៤) មក​ពី​របប​អាហារ វា​ជា​សញ្ញា​ព្រមាន​ថា រាងកាយ​អ្នក​បាន​ទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​ហឹរ​ខ្លាំង​ពេក ឬ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេល ដែល​បណ្តាល​ឲ្យ​មាន​អារម្មណ៍​រំជើបរំជួល នាំ​ឲ្យ​ត្របក​ភ្នែក​ឡើង​រមួល។ ៣) ស្រ្តេស ការ​មាន​បញ្ហា​ស្រ្តេស​ច្រើន​នៅ​កន្លែង​ធ្វើ​ការ ឬ​គេង​មិន​គ្រប់គ្រាន់ ក៏​អាច​ធ្វើ​ឲ្យ​សរសៃប្រសាទ​មិន​ស្ថិតស្ថេរ បង្ក​ទៅ​ជា​បញ្ហា​រមួល​ត្របក​ភ្នែក​ជាប់​ក៏​មាន​ដែរ។ ២) ផល​ប៉ះពាល់​នៃ​ថ្នាំ មនុស្ស​ជា​ច្រើន​ប្រើប្រាស់​ថ្នាំ​ច្រើន​លាយ​បញ្ចូល​គ្នា ជា​ពិសេស​អ្នក​លេប​ថ្នាំ​ងងុយ​គេង ថ្នាំ​បេះដូង ក៏​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម បណ្តាល​ឲ្យ​ជា​ការ​ព្រិច​ភ្នែក​ញឹកញាប់​នេះ​កើត​ឡើង​ដែរ។ ១)…

Fgf
ប្លែកៗ

ចង់បានស្បែកស្អាតភ្លឺចេញពីខាងក្នុង រាល់ព្រឹកកុំរំលងអាហារទិព្វ ៤ ប្រភេទនេះឲ្យសោះ

ចូរបន្ថែមអាហារទិព្វ ៤ ប្រភេទនេះ ទៅក្នុងរបបអាហាររៀងរាល់ពេលព្រឹករបស់អ្នក នោះនឹងអាចជួយឲ្យអ្នកក្មេងជាងវ័យ ហើយមានស្បែកស្រស់ស្អាតកាន់ឆ្នាំ៖ ៤) ស៊ុត មានមនុស្សតិចណាស់ដែលដឹងថាស៊ុត អាចជួយដល់សម្រស់ និងមិនប៉ះពាល់ដល់ការឡើងទម្ងន់។ វាជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ល្អបំផុតសម្រាប់រាងកាយ ហើយផ្នែកពណ៌សនៃស៊ុតមានជាតិប្រូតេអ៊ីនខ្ពស់ណាស់ ខណៈពណ៌លឿងសម្បូរទៅដោយជាតិដែក កាល់ស្យូម វីតាមីន B ដែលវាសុទ្ធតែល្អសម្រាប់ស្បែករបស់អ្នក។ រៀងរាល់ព្រឹក បើអ្នកមានទម្លាប់ទទួលទានវា នោះមិនត្រឹមតែផ្តល់ថាមពលសម្រាប់រាងកាយប៉ុណ្ណោះទេ ជាងនេះក៏ជួយការពារភាពចាស់ជាងវ័យបានថែមទៀត។ ៣) គ្រប់ធញ្ញជាតិ (Oatmeal) វាជាប្រភេទអាហារដែលមានជាតិសរសៃខ្ពស់ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយបានល្អ។ ក្រៅពីនេះវាក៏មានផ្ទុកនូវអាស៊ីតខា្លញ់អូមេហ្គា ៣ ហ្វូតាត និងប៉ូតាស្យូម…

Hjhj
ប្លែកៗ

កុំ​ខ្មាសអៀន​នឹង​ចែករំលែក! ស្រ្តី​ដែល​មាន​ផ្នែក​ទាំង ៣ ​ឡើង​ខ្មៅ​ងងឹត ត្រូវ​តែ​ប្រញាប់​រក​វិធី​ព្យាបាល

គ្មាន​អ្វី​ដែល​ត្រូវ​ខ្មាសអៀន​នោះ​ទេ ព្រោះ​វា​ជា​ចំណេះដឹង​ល្អ​ដែល​បុរស​និង​ស្រ្តី គួរ​តែ​ដឹង។ ពាក់ព័ន្ធ​នឹង​សុខភាព​ស្រ្តី គឺ​ជា​រឿង​ចាំ​បាច់ ដែល​វា​ខុស​ពី​សុខភាព​បុរស ហើយ​ប្រឈម​ហានិភ័យ​នឹង​ជំងឺ​ជា​ច្រើន ច្រើន​ជាង​បុរស ដែល​យើង​មិន​អាច​មើល​រំលង​បាន។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​សញ្ញា​ព្រមាន ៣ ប្រសិន​លេចចេញ​ផ្នែក​ទាំង​នោះ ឡើង​ទៅ​ជា​ពណ៌​ខ្មៅ​ងងឹត នោះ​អ្នក​ត្រូវ​ប្រយ័ត្ន ឬ​ប្រញាប់​រក​វិធី​ព្យាបាល ព្រោះ​វា​អាច​ពាក់ព័ន្ធ​នឹង​ភាព​កខ្វក់​នៃ​ស្បូន ក៏​ដូច​ជា​រោគ​ស្រ្តី៖ ៣) តំបន់​ជុំវិញ​មាត់​ឡើង​ខ្មៅ បបូរ​មាត់​ស្រ្តី បើ​មាន​ពណ៌​ផ្កាឈូក ភ្លឺ​ចែងចាំង បញ្ជាក់​ថា​រាងកាយ​មាន​ចរន្ត​ឈាម​ដើរ​ល្អ មាន​សុខភាព​ល្អ។ តែ​បើ​មើល​ទៅ​មាន​ពណ៌​ខ្មៅ អ្នក​ត្រូវ​តែ​ប្រុងប្រយ័ត្ន ជា​ការ​ពិត វា​បង្ហាញ​អំពី​ការ​កក​ឈាម ដែល​មិន​ខុស​ពី​ស្លឹក​ឈើ ដែល​ក្រៀមក្រោះ​ស្រពោន​នោះ​ទេ។…

Gff
ប្លែកៗ

លែង​បារម្ភ​ជំងឺ​មហារីក​ថ្លើម ប្រសិន​អ្នក​មាន​ទម្លាប់​លូក​ភេសជ្ជៈ ៤ នេះ​ជា​ប្រចាំ

សម្រាប់​អ្នក​គិត​ថា​ខ្លួន​ឯង​មាន​បញ្ហា​ថ្លើម ថ្លើម​ធ្វើការ​មិន​សូវ​បាន​ល្អ នាំ​ឲ្យ​កកកុញ​ជាតិ​ពុល​ច្រើន​ក្នុង​រាងកាយ យក​ល្អ​គួរ​មាន​ទម្លាប់​ទទួល​ទាន​ភេសជ្ជៈ​ទាំង ៤ ខាង​ក្រោម៖ ៤) កាហ្វេ កាហ្វេ​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ថ្លើម ការ​ផឹក​កាហ្វេ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រិន​ថ្លើម មហារីក​ថ្លើម និង​ខ្លាញ់​រុំ​ថ្លើម​ផង​ដែរ។ ជាង​នេះ​វា​ក៏​មាន​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា​ជួយ​អង់ស៊ីម​ថ្លើម​កម្ចាត់​សារជាតិ​បង្ក​មហារីក ការពារ​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់ និង​កាត់​បន្ថយ​ការ​រលាក បង្កើន​កម្រិត​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ដើម។ ៣) តែ​បៃតង មិន​ត្រឹម​តែ​ល្អ​ចំពោះ​សុខភាព​ថ្លើម​ប៉ុណ្ណោះ​ទេ តែ​បៃតង​ក៏​ល្អ​សម្រាប់​សុខភាព​ទូទៅ​របស់​មនុស្ស​ផង​ដែរ។ វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​បង្កើន​កម្រិត​អង់ស៊ីម​ថ្លើម កាត់​បន្ថយ​ភាព​តានតឹង និង​បញ្ចៀស​ការ​ប្រមូល​ផ្តុំ​ខ្លាញ់​ក្នុង​ថ្លើម​ជា​ដើម។ ៣) ទឹក​គ្រាប់សណ្តែក​ខៀវ ទឹក​គ្រាប់សណ្តែក​ខៀវ ជា​ឱសថ​បុរាណ​មួយ ដែល​គេ​ប្រើប្រាស់​សម្រាប់​ជួយ​បន្សាប​ជាតិ​ពុល​ចេញ​ពី​ថ្លើម​បាន​យ៉ាង​ល្អ។ វា​ក៏​មាន​ជាតិ​ត្រជាក់ ជួយ​បញ្ចុះ​កម្តៅ​រាងកាយ​ផង​ដែរ។…

Hjhj
ប្លែកៗ

អាយុ​ខ្លី​មិន​ដឹង​ខ្លួន! ទម្លាប់​ហូប​មី ១ កញ្ចប់​រាល់​ថ្ងៃ យូរ​ទៅ​នឹង​កើត​រឿង ៥ នេះ

​បើ​តាម​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ក្រៅ​ស្រុក​ បាន​ពន្យល់​អំពី​ផល​ប៉ះពាល់​នៃ​ការ​ទទួល​ទាន​មី​កញ្ចប់ ដែល​យុវវ័យ​ជា​ច្រើន​កំពុង​ពេញ​និយម​សព្វថ្ងៃ​នេះ។ អ្នក​ខ្លះ​ទៅ​សឹង​តែ​ ១ ​ថ្ងៃ​មិន​បាន​ ១ កញ្ចប់​មិន​អស់​ចិត្ត តែ​មិន​បាន​ដឹង​នោះ​ទេ ថា​វា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​ទៅ​ថ្ងៃ​មុខ។ខាង​ក្រោម Knongsrok បង្ហាញ​នៅ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង ៥ ពី​ការ​ទទួល​ទាន​មី​កញ្ចប់៖ ៥) ជំងឺ​ធាត់ បើ​ចេះ​តែ​ឃ្លាន ហូប​តាម​ចិត្ត​ចង់ នោះ​រាងកាយ​នឹង​រង​ការ​បន្ថែម​កាបូអ៊ីដ្រាត​និង​ខ្លាញ់​លើស ហើយ​កាឡូរី​ខ្ពស់ នាំ​ឲ្យ​អ្នក​ធាត់​យ៉ាង​ឆាប់​រហ័ស។ ហានិភ័យ​នៃ​ជំងឺ​ធាត់ នឹង​វិវត្ត​ទៅ​ការ​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង ទឹក​នោម​ផ្អែម កូលេស្តេរ៉ុល​ខ្ពស់​ ពោល​ពួក​គេ​នឹង​ឧស្សាហ៍​វិល​មុខ ញ័រទ្រូង​ជា​ដើម។ ៤) ពន្លឿន​ដំណើរការ​ចាស់​ជាង​វ័យ ខ្លាញ់​នៅ​ក្នុង​មី​កញ្ចប់​ទាំង​អស់ សុទ្ធ​តែ​បន្ថយ​ល្បឿន​អុកស៊ីតកម្ម​ពន្យារ​ភាព​ចាស់ ដូច្នេះ​ហើយ​វា​ការ​ទទួល​ទាន​មី​កញ្ចប់​រយៈ​ពេល​វែង…

Uyuy
ប្លែកៗ

​មិនមែន​តែ​បៃតង​ទេ ប្រជាជន​ជប៉ុន ទទួល​ទាន​តែ​ប្រភេទ​នេះ ទើប​ជួយ​ឲ្យ​អាយុ​វែង

ឆ្ងល់​ថា ប្រជាជន​ជប៉ុន​ជា​ទូទៅ​មាន​អាយុ​វែង​ម្ល៉េះ? ក្រៅ​ពី​ទម្លាប់​នៃ​ការ​រស់នៅ​ជា​ប្រចាំ របប​អាហារ ក្រឡេក​មក​ភេសជ្ជៈ​ដែល​ពួក​គេ​ទទួល​ទាន ក៏​រមែង​ជ្រើសរើស​នូវ​ភេសជ្ជៈ​ដ៏​ត្រឹមត្រូវ​មួយ​ផង​ដែរ។ ក្នុង​ចំណោម​ភេសជ្ជៈ​ជា​ច្រើន​ដែល​ជនជាតិ​ជប៉ុន​ទទួល​ទាន គឺ​មាន​ភេសជ្ជៈ​មួយ​ប្រភេទ​ឲ្យ​ឈ្មោះ​ថា តែ Barley [មាន​ដូច​បង្ហាញ​ក្នុង​រូប] ហើយ​អត្ថប្រយោជន៍​របស់​វា​មាន​ដូច​ខាង​ក្រោម៖ ១) ជួយ​ឲ្យ​រាងកាយ​ត្រជាក់​ គេង​លក់​ស្រួល វា​ជួយ​ឲ្យ​រាងកាយ​មាន​សភាព​ត្រជាក់ បន្ធូរ​អារម្មណ៍​តានតឹង ហើយ​បើ​ធៀប​ជាមួយ​តែ​បៃតង និង​កាហ្វេ គឺ​តែ Barley អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ស្កប់ស្កល់​បាន​ល្អ​ជាង។ ២) កាត់​បន្ថយ​ការ​ហើម តែ Barley វា​មាន​ឥទ្ធិពល​ក្នុង​ការ​កម្ចាត់​ជាតិ​ទឹក​លើស​ក្នុង​រាងកាយ កាត់​បន្ថយ​អាការៈ​ហើម​នៃ​ផ្នែក​ផ្សេងៗ​លើ​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ៣) ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ វា​ជួយ​បង្កើន​ភាព​រឹងមាំ…

Jhjh
ប្លែកៗ

ចំណាំ​មើល! មនុស្ស​អាយុ​ខ្លី ពេល​ដើរ​ នឹង​ចេញ​សញ្ញា ៥ នេះ បើ​អ្នក​មាន​ ១ ត្រូវ​ប្រយ័ត្ន

ប្រសិន​អ្នក​សង្កេត​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ទាំង ៥ ខាង​ក្រោម នៅ​ពេល​ដើរ ឬ​ពេល​អ្នក​កំពុង​ថ្មើរ​ជើង នោះ​វា​ជា​សញ្ញា​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​សុខភាព​រាងកាយ អាច​នាំ​ឲ្យ​អ្នក​អាយុ​ខ្លី។ ដូច្នេះ​បើ​អ្នក​មាន​ ១ ឬ ២ ក្នុង​ចំណោម​សញ្ញា​ព្រមាន​ខាង​ក្រោម ចូរ​ប្រុងប្រយ័ត្ន ឬ​រក​វិធី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា៖ ៥) ឈឺ​ក្បាល​ វិល​មុខ​ញឹកញាប់ នៅ​ពេល​ដើរ អ្នក​បែរ​ជា​មាន​អាការៈ​ឧស្សាហ៍​ឈឺក្បាល វិល​មុខ​ញឹកញាប់ នោះ​អាច​មក​ពី​ការ​រួម​តូច​នៃ​សរសៃឈាម​ខួរក្បាល ហើយ​បរិមាណ​ឈាម​និង​អុកស៊ីហ្សែន​ពុំ​បាន​ផ្គត់ផ្គង់​គ្រប់គ្រាន់​មក​កនា់​ខួរក្បាល ដែល​នៅ​ពេល​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​ក្តី ក៏​បណ្តាល​ឲ្យ​អ្នក​មាន​អាការៈ​វិល​មុខ​ជាប់​ដែរ។ ៤) ស្ពឹក​ជើង​ម្ខាង បើ​អ្នក​មាន​អារម្មណ៍​ថា ជើង​ម្ខាង​របស់​អ្នក​ចេះ​តែ​មាន​អារម្មណ៍​មិន​ស្រួល ស្ពឹក​ស្រពន់ ទន់​ខ្សោយ រៀងរាល់​ពេល​ដែល​អ្នក​ធ្វើ​ដំណើរការ ដោយ​ថ្មើរ​ជើង​ទោះ​ជិត​ឆ្ងាយ​ក្តី…

Fdd
ប្លែកៗ

ចែក​គ្នា​បាន​ដឹង! បន្លែ​ឆ្អិន​ទាំង ៥ ទទួល​ទាន​កាន់​តែ​ច្រើន ជួយ​ឲ្យ​សាច់ចាំ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ

ប្រភេទ​បន្លែ​ផ្សេង​មិន​ដឹង​ទេ តែ​ជាមួយ​បន្លែ​ទាំង ៥ ប្រភេទ​ដូច​បង្ហាញ​ខាង​ក្រោម ពេល​អ្នក​ចម្អិន​យក​មក​ទទួល​ទាន ដោយ​មិន​ប្រើប្រាស់​ប្រេង ត្រឹម​តែ​ជា​ការ​ស្រុះ​លើក​មក​ធម្មតា ​ក្រៅ​ពី​មាន​ឱជារស​វា​ក៏​ជួយ​ឲ្យ​សុខភាព​រាងកាយ​អ្នក​ដំណើរការ​ល្អ និង​មាន​សម្រស់​ក្មេង​ជាង​វ័យ ៥-១០ ឆ្នាំ៖ ៥) ស្ពៃក្ដោប បរិមាណ​វីតាមីន​នៅ​ក្នុង​ស្ពៃក្តោប​គឺ​ខ្ពស់​ជាង​នៅ​ក្នុង​ការ៉ុត ដំឡូង​និង​ខ្ទឹម​បារាំង។ វា​មាន​ផ្ទុក​នូវ​វីតាមីន A និង P ដែល​ជួយ​ឲ្យ​ជញ្ជាំង​សរសៃ​ឈាម​មាន​ស្ថិរភាព។ បន្ថែម​ពី​នេះ​វា​ក៏​ជួយ​លាង​សម្អាត​ឈាម​បាន​យ៉ាង​ល្អ ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ត្រជាក់​ចេញ​ពី​ក្នុង​ខ្លួន។ ៤) ស្ពៃតឿ ស្ពៃ​ជា​បន្លែ​ដែល​អាច​បន្សាប​ជាតិ​ពុល និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដំណើរការ​ល្អ។ វា​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ឡើង​មុន​លើ​ផ្ទៃ​មុខ​ទៀត។ លើស​ពី​នេះ វា​សក្តិសម​សម្រាប់​ស្រ្តី​ដែល​ចង់​សម្រក​ទម្ងន់ និង​ចង់​ទទួល​បាន​ស្បែក​ស្អាត​ ភ្លឺ​រលោង។…

Kllk
ប្លែកៗ

ភេសជ្ជៈ ៣ នារី​​កូរ៉េ​ លូក​រាល់​ថ្ងៃ ព្រោះ​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត ស្រក​ទម្ងន់​ក្មេង​ជាង​វ័យ

ស្រ្តី​ជនជាតិ​កូរ៉េ ភាគ​ច្រើន​បាន​អនុវត្ត​នូវ​វិធី​សាមញ្ញ ៣ ក្នុង​ការ​ទទួល​ទាន​ភេសជ្ជៈ​ដើម្បី​ស្រូប​យក​ប្រយោជន៍​ផ្សេង​ពី​គ្នា។ Knongsrok សូម​បង្ហាញ​ដូច​ខាង​ក្រោម៖ ១) នៅ​ពេល​ស្បែក​ស្លេក​អស់​កម្លាំង ត្រូវ​ទទួល​ទាន​ទឹក​ឃ្មុំ នារី​ជនជាតិ​កូរ៉េ បាន​ណែនាំ​ឲ្យ​ទទួល​ទាន​ទឹក​ឃ្មុំ លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ រៀងរាល់​ព្រឹក ពេល​ក្រោក​ពី​គេង។ នាង​ណែនាំ​ឲ្យ​ដាក់​ទឹក​ឃ្មុំ ៣ ស្លាប​ព្រា​បាយ លាយ​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ ហើយ​លើក​មក​ទទួល​ទាន ដោយ​ត្រឹម​តែ​រយៈ​ពេល ១-២ សប្តាហ៍​អ្នក​នឹង​ឃើញ​លទ្ធផល ដោយ​ស្បែក​នឹង​ប្រែ​ភ្លឺ​រលោង​ជាង​មុន​ច្រើន ហើយ​អាច​ទទួល​បាន​ថាមពល​ទាំង​ព្រឹក​ព្រលឹម។ ក៏​ដោយសារ​ទឹក​ឃ្មុំ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម មាន​វីតាមីន C ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន​ទៀត ដែល​ជួយ​បង្កើន​សំណើម​ដល់​ស្បែក ជួយ​ឲ្យ​ភ្លឺ​រលោង​បែប​ធម្មជាតិ​ពិតៗ។ ២) នៅ​ពេល​ស្បែក​ខ្មៅ​ស្រអាប់…