ប្លែកៗ

Gg
ប្លែកៗ

ចាស់​ជាង​វ័យ​មិន​ដឹង​ខ្លួន បើ​អ្នក​នៅ​បន្ត​ទទួល​ទាន​ទឹក​ ដោយ​ខុស​របៀប​ទាំង ៥ នេះ

ទឹក​គឺ​ជា​របស់​ដែល​សំខាន់ ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស​យើង ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​សុទ្ធ​តែ​ការ​ទទួល​ទាន​ទឹក អាច​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ទាំង​អស់​នោះ​ដែរ។ ក្នុង​ការ​អនុវត្ត​ខុស​របៀប​ទាំង ៥ ខាង​ក្រោម វា​មាន​តែ​បង្ក​ផល​ប៉ះពាល់​ទៅ​វិញ ហើយ​អាច​បណ្តាល​ឲ្យ​អ្នក​ឆាប់​ចាស់​ជាង​វ័យ ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ដែល​ចូលចិត្ត​ចូល​គេង​យប់​ជ្រៅ​ទៅ​ទៀត៖ ៥) ការ​ផឹក​ទឹក​តិច​ពេក រាងកាយ​មនុស្ស​យើង​ភាគ​ច្រើន អាច​ដំណើរការ​ទៅ​បាន​ក៏​ដោយសារ​ទឹក ព្រោះ​សរីរាង្គ​ជា​ច្រើន​ត្រូវ​ការ​ទឹក​ជា​ចាំ​បាច់។ ទោះ​ជា​យ៉ាងណា​ប្រសិន​មនុស្ស​ជា​ច្រើន​មិន​សូវ​ចូលចិត្ត​ទទួល​ទាន​ទឹក ហើយ​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក នោះ​ការ​បន្ត​រយៈ​ពេល​យូរ អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ស្លេក មិន​ភ្លឺ ហើយ​នាំ​ឲ្យ​ឆាប់​ចាស់​ជាង​វ័យ​ដោយ​មិន​ដឹង​ខ្លួន។ ៤) ការ​ផឹក​ទឹក​លឿន​ពេក ជា​ធម្មតា​​នៅ​ពេល​យើង​មាន​អារម្មណ៍​ស្រេក​ទឹក យើង​សម្រុក​ផឹក​យកៗ​លឿន​ពេក នោះ​វា​នឹង​ប៉ះពាល់​ជា​ខ្លាំង​ដល់​លំពែង និង​ក្រពះ ហើយ​ធ្វើ​ឲ្យ​ខូច​មុខងារ​រំលាយ​អាហារ និង​ការ​ស្រូប​យក​របស់​ក្រពះ ពោះវៀន។ ហេតុ​នេះ​ហើយ​ទើប​គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​អ្នក​មិន​គួរ​ផឹក​ទឹក​លឿន​ពេក​ទេ…

Fgfg
ប្លែកៗ

ដល់​ពេល​ត្រូវ​ផ្លាស់ប្ដូរ! ផ្នែក​ទាំង ៦ ​នេះ​លើ​រាងកាយ ​អ្នក​កំពុង​សម្អាត​ខុស​របៀប​ហើយ

ក្រោយ​បញ្ចេញ​សកម្មភាព​ពេញ​មួយ​ថ្ងៃ ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ជា​ច្រើន អ្នក​តែងតែ​ប្រឡាក់​ជាប់​នូវ​មេរោគ និង​បាក់តេរី​តូចៗ​មក​លើ​ដង​ខ្លួន ហើយ​មាន​តែ​ការ​ងូត​ទឹក​ទេ គឺ​អាច​សម្អាត​វា​បាន​ល្អ។ យ៉ាង​ណា​វា​ក៏​ទាមទារ​ឲ្យ​អ្នក​ដឹង​ពី​របៀប​សម្អាត​ដោយ​ត្រឹមត្រូវ​ដែរ បែប​នេះ​យើង​ធ្វើ​ការ​ចែករំលែក​នូវ​ចំណុច ៦ លើ​រាងកាយ ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ដឹង និង​ប្រហែល​ជា​សម្អាត​មិន​បាន​ត្រឹមត្រូវ​ឡើយ៖ ៦) ផ្នែក​ប្រអប់​ជើង មនុស្ស​ភាគ​ច្រើន​គិត​ថា​ឲ្យ​តែ​ទឹក​ឬ​ជាតិ​សាប៊ូ​ដែល​ហូរ​ពី​ផ្នែក​ខាង​លើ​មក​ក្រោម នោះ​ផ្នែក​ប្រអប់​ជើង​គឺ​វា​នឹង​ត្រូវ​បាន​សម្អាត​ហើយ។ តាម​ពិត​ទៅ​គឺ​អត់​ទេ ហើយ​ចំពោះ​អ្នក​ដែល​និយម​ពាក់​ស្បែក​ជើង​ប្រភេទ​ផ្ទាត់ ឬ​ស្បែក​ជើង​ដែល​មិន​ប្រើប្រាស់​ស្រោម​ជើង​ទៀត​នោះ គឺ​អាច​ប្រមូល​ផ្តុំ​ទៅ​ដោយ​បាក់តេរី​ជា​ច្រើន។ ហេតុ​នេះ​អ្នក​ត្រូវ​តែ​ប្រើប្រាស់​ទឹក​សាប៊ូ​មក​ដុះ​សម្អាត​ទាំង​អស់ មិន​ថា​តែ​ផ្នែក​ក​ជើង ឬ​បាត​ជើង​នោះ​ឡើយ។ ៥) ផ្នែក​ខាង​ក្រោយ​នៃ​ក ជា​ពិសេស​សម្រាប់​ស្រីៗ​ដែល​មាន​សក់​វែង ហើយ​ឧស្សាហ៍​ធ្វើ​លំហាត់ប្រាណ គឺ​មិន​ត្រូវ​ចន្លោះ​ចំណុច​ទី ៥ នេះ​ឡើយ។ ផ្នែក​កញ្ចឹង​ក មនុស្ស​ជា​ច្រើន​បាន​ចន្លោះ​…

Trrt
ប្លែកៗ

កម្ចាត់​ស្នាម​ស្រអាប់ ជួយ​ឲ្យ​ក្លៀក​ភ្លឺ​រលោង ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​សាមញ្ញ ៤ នេះ

ស្បែក​ក្លៀក​ខ្មៅ ស្រអាប់​មិន​ភ្លឺ​រលោង ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ស្រ្តី​បាត់បង់​ភាព​ជឿជាក់ និង​មិន​ហ៊ាន​ស្លៀក​អាវ​ដៃ​ខ្លី ឬ​អាវ​វៀល​ក្លៀក។ តែ​យ៉ាង​ណា​ជាមួយ​វិធី​សាមញ្ញ​ខាង​ក្រោម ៤ Knongsrok សូម​ចែករំលែក​ឲ្យ​អ្នក​យក​ទៅ​អនុវត្ត គឺ​អាច​ទទួល​បាន​ប្រសិទ្ធភាព ហើយ​មិន​ពិបាក​នោះ​ទេ៖ ៤) ការ​ប្រើប្រាស់​ក្រូចឆ្មារ​និង​អំបិល អ្នក​ត្រូវ​កាត់​ក្រូចឆ្មារ​មួយ​ចំហៀង ហើយ​ជ្រលក់​វា​ជាមួយ​អំបិល​ដែល​នៅ​ល្អ ហើយ​យក​វា​មក​ត្រដុស​ថ្នមៗ​លើ​ស្បែក​ក្លៀក រយៈ​ពេល ៣ នាទី​សឹម​លាង​ទឹក​ចេញ។ ឬ​វិធី​ម្យ៉ាង​ទៀត​អ្នក​អាច​លាយ​អំបិល ១ ស្លាប​ព្រា​បាយ​ជាមួយ​ទឹក​ក្រូចឆ្មា​ស្រស់​កន្លះ​ស្លាប​ព្រា​បាយ ហើយ​លាប​វា​ត្រង់​ក្លៀក រួច​រង់ចាំ​ប្រហែល ១០ នាទី​បន្ទាប់​មក​លាង​សម្អាត​ជាមួយ​ទឹក ៣) ប្រើប្រាស់​ម្សៅ Baking Soda ម្សៅ​ដែល​គេ​យក​ទៅ​ដុត​នំ ឬ​យើង​ហៅ​ថា…

Fgg
ប្លែកៗ

ចង់បានមុខក្មេងជាងវ័យ រៀងរាល់ព្រឹកគួរទម្លាប់ទទួលទានភេសជ្ជៈ ៦ ប្រភេទនេះ

សម្រាប់​អ្នក​ដែល​ចង់​ទទួល​បាន​សុខភាព​ល្អ សម្រស់​ក្មេង​ជាង​វ័យ មុខ​មិន​ចាស់​ជាង​អាយុ រៀងរាល់​ព្រឹក​គួរ​តែ​ទម្លាប់​ទទួល​ទាន​មួយ​ឬ​ពីរ​ក្នុង​ចំណោម​ភេសជ្ជៈ​ទាំង ៦ ប្រភេទ​នៅ​ខាង​ក្រោម៖ ៦) តែ​ឈើ​យីហ៊ុប នៅ​ពេល​ព្រឹក​ប្រសិន​អ្នក​បាន​ទទួល​ទាន​តែ​ឈើ​យីហ៊ុប​មួយ​ពែង នោះ​នឹង​មាន​អត្ថប្រយោជន៍​ជា​ច្រើន មិន​ថា​តែ​សម្រាប់​ប្រព័ន្ធ​រំលាយអាហារ មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អង់ទីប៊ីយ៉ូទីក។ ជាង​នេះ​វា​ក៏​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង​ជួយ​ឲ្យ​បង្ការ​រាងកាយ​មិន​ឲ្យ​ចាស់​ជាង​វ័យ​ផង​ដែរ។ ៥) ទឹក ទឹក​ជា​របស់​ចាំបាច់​ដែល​អ្នក​ទទួល​ទាន​នៅ​ពេល​ព្រឹក ព្រោះ​វា​អាច​លុបបំបាត់​ជា​ពុល និង​រក្សា​សំណើម​ក្នុង​ខ្លួន។ អ្នក​គួរ​តែ​ផឹក​ឲ្យ​បាន ១-២ ពែង​ក្រោយ​ក្រោក​ពី​ដំណេក ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ទៅ​បាន​ល្អ និង​មិន​មាន​បញ្ហា​ទល់​លាមក។ ៤) ទឹក​ផ្លែឈើ ជា​ភេសជ្ជៈ​ដែល​អ្នក​អាច​ប្រើប្រាស់​ជំនួស​ទឹក​បាន​នៅ​ពេល​ព្រឹក ហើយ​អ្នក​ក៏​អាច​បន្ថែម​នូវ​ចំណិត​ក្រូច​ឆ្មា ត្រសក់​ពី​លើ​នោះ​ដើម្បី​ទទួល​បាន​វីតាមីន​បន្ថែម​ទៀត។ អ្នក​ក៏​អាច​យក​ក្រូច​ឆ្មា​ទៅ​លាយ​នឹង​ក្តៅ​អ៊ុនៗ​ដើម្បី​ទទួល​បាន​វីតាមីន ដែល​ជួយ​បង្កើន​ភាព​សាំ​ក្នុង​ខ្លួន​ដូច​គ្នា។…

Gfg
ប្លែកៗ

អ្នក​ផ្សេង​អាច​ល្អ​ដល់​សុខភាព តែ​មនុស្ស ៥ ប្រភេទ​នេះ​មិន​គួរ​ទទួល​ទាន​ផ្លែ​បឺរ​ដាច់​ខាត

ផ្លែ​បឺរ​មាន​ជីវជាតិ​សំខាន់​ជា​ច្រើន​សម្រាប់​រាងកាយ ដោយ​មាន​ដូច​ជា​វីតាមីន C, E, K និង B6 ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម ប៉ូតាស្យូម បេតាខារ៉ូទីន និង​អាស៊ីតខ្លាញ់​អូមេហ្គា ៣ សុទ្ធ​សឹង​ល្អ​សម្រាប់​សុខភាព។ យ៉ាង​ណា​សម្រាប់​មនុស្ស​ ៥ ប្រភេទ​នេះ អ្នក​គួរ​តែ​និយាយ​ថា​ “ទេ” ចំពោះ​ការ​ទទួល​ទាន​ផ្លែ​បឺរ​ឬ​ទឹក​បឺរ​ក្រឡុក៖ ៥) មនុស្ស​ដែល​មាន​ប្រតិកម្ម​អាលែហ្សី (Hypersensitivity) មនុស្ស​ដែល​ងាយ​អាលែហ្សី​នឹង​របស់​អ្វី​មួយ គឺ​ងាយ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ទៅ​លើ​ស្បែក ឬ​នាំ​ឲ្យ​ក្អួត​លឿន​បំផុត ប្រសិន​ទទួល​ទាន​ផ្លែ​បឺរ​ច្រើន​ពេក។ អ្នក​នឹង​ចាប់ផ្តើម​ចេញ​កន្ទួល​រមាស់​ក្រហម​នៅ​លើ​ស្បែក ហើយ​ក៏​អាច​ឈាន​ទៅ​ដល់​ការ​រមាស់​ឬ​ហើម​អណ្តាត​ផង​ដែរ។ ៤) អ្នក​ជំងឺ​ថ្លើម អ្នក​ដែល​មាន​ជំងឺ​ថ្លើម ក៏​មិន​គួរ​ទទួល​ទាន​ដែរ…

Gffg
ប្លែកៗ

ស្រីៗ​បើ​គ្មាន ១ ក្នុង​ចំណោម ៥ នេះ រាប់​ថា​ល្អ​បំផុត​ហើយ​ ព្រោះ​ជា​សញ្ញា​ចាស់​ជាង​វ័យ

សម្រាប់​មនុស្ស​ស្រី​ទាំង​ឡាយ ប្រសិន​បង្ហាញ​ចេញ​សញ្ញា​ព្រមាន ៥ នេះ​មក​ គឺ​ច្បាស់ណាស់​ថា​រាងកាយ​របស់​ពួក​គេ​កំពុង​ចាស់​ជាង​វ័យ ឬ​ល្បឿន​នៃ​ភាព​ចាស់ លឿន​ជាង​ធម្មតា។ ប៉ុន្តែ​បើ​អ្នក​គ្មាន​ទាំង ៥ ចំណុច​នោះ យើង​សូម​ចូលរួម​អបអរ ព្រោះ​សុខភាព​អ្នក​គឺ​ល្អ​ខ្លាំង​ណាស់៖ ៥) ក្លិន​មាត់​មិន​ល្អ មិន​សុទ្ធ​តែ​មក​ពី​ការ​សម្អាត​អនាម័យ​ខ្លួន​ប្រាណ​មិន​ល្អ​នោះ​ទេ តែ​បញ្ហា​ក្លិន​មាត់​ពេល​ខ្លះ​មក​ពី​បញ្ហា​ក្រពះ ពោះវៀន ជា​សរីរាង្គ​នៅ​ខាង​ក្នុង​រាងកាយ​ឯ​ណោះ។ សារធាតុ​មិន​ល្អ ឬ​បាក់តេរី​ដែល​ជាប់​ក្នុង​ក្រពះ​ពោះវៀន វា​នឹង​បង្ហើរ​ចេញ​មក​ក្រៅ​តាម​រយៈ​ខ្យល់​ដង្ហើម​នេះ​ឯង។ ការ​ជួប​បញ្ហា​នេះ ក៏​ងាយ​នឹង​វិវត្ត​ឲ្យ​អ្នក​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​ផង​ដែរ។ ដូច្នេះ​សម្រាប់​របប​អាហារ​ទទួល​ទាន​ជា​ប្រចាំ ត្រូវ​ជ្រើសរើស​ឲ្យ​បាន​ល្អិតល្អន់​បំផុត។ ៤) សក់​ស្តើង ស្រ្តី​កាន់​តែ​ចាស់ អ័រម៉ូន​សំខាន់​ជា​ច្រើន​កាន់​តែ​ត្រូវ​បាត់បង់ នាំ​ឲ្យ​ស្បែក​ខូច ហើយ​ទៅ​មើល​សរសៃ​សក់​ក៏​ដុះ​មក​តិច​ជាង​មុន​ផង​ និង​ស្តើង​ផង​ដែរ។…

Trrt
ប្លែកៗ

សញ្ញា​ព្រមាន​ចំៗ​ទាំង ៧ បង្ហាញ​ច្បាស់​ថា​រាងកាយ​មាន​កំណក​ឈាម ដែល​ត្រូវ​ប្រយ័ត្ន

ប្រសិន​ក្នុង​រាងកាយ​អ្នក​មាន​កំណក​ឈាម ឬ​ការ​កក​ឈាម នោះ​អ្នក​គួរ​តែ​ដឹង​មុន​ហើយ​រក​វិធី​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ជៀសវាង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ពេល​ខាង​មុខ ឬ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ខាង​ក្រោម Knongsrok ចែករំលែក​ពី​សញ្ញា​សម្គាល់​ទាំង ៧៖ ៧) ឧស្សាហ៍​វិល​មុខ នៅ​ពេល​ដែល​ឈាម viscosity មាន​ការ​ថយ​ចុះ ហើយ​កម្រិត​អុកស៊ីហ្សែន​ធ្លាក់​ចុះ បណ្តាល​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​ឈាម​និង​អុកស៊ីហ្សែន​មក​កាន់​ខួរក្បាល​មិន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​ងាយ​បណ្តាល​ឲ្យ​អ្នក​ឧស្សាហ៍​វិល​មុខ និង​ពិបាក​ដក​ដង្ហើម​នៅ​ពេល​ព្រឹក។ ៦) ចេះ​តែ​មាន​អារម្មណ៍​ហត់នឿយ​អស់​កម្លាំង ប្រសិន​ភ្ញាក់​ពី​ដំណេក​មក​ មិន​ទាន់​បញ្ចេញ​ថាមពល​អ្វី​ផង អ្នក​ចេះ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អស់​កម្លាំង នោះ​ក៏​ជា​សញ្ញា​មួយ​ដែរ ព្រោះ​ដោយសារ​លំហូរ​នៃ​ចរន្ត​ឈាម​និង​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ក្នុង​រាងកាយ ​មាន​មិន​គ្រប់គ្រាន់។ ៥) ដង្ហើម​ខ្លី ពេល​ចរាចរ​ឈាម​មិន​គ្រប់គ្រាន់ ហេតុ​នេះ​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​អុកស៊ីហ្សែន​ ដែល​វា​បណ្តាល​ឲ្យ​ខួរក្បាល សួត…

តរតរ
ប្លែកៗ

អ្នក​មាន​មួយ​ចំណុច​ដែរ​ទេ? ពេល​គេង​បើ​ចេញ​សញ្ញា ៣ នេះ​មក មាន​ន័យ​ថា​សុខភាព​អ្នក​ល្អ​ណាស់

ប្រសិន​អ្នក​សង្កេត​ឃើញ​សញ្ញា ៣ នេះ​កំឡុង​ពេល​គេង នោះ​មាន​ន័យ​ថា មុខងារ​ថ្លើម និង​ផ្នែក​មួយ​ចំនួន​នៃ​រាងកាយ​របស់​អ្នក​គឺ​ដំណើរការ​ល្អ ហើយ​មិន​ចាំបាច់​បារម្ភ​ខ្លាំង​អំពី​បញ្ហា​ការ​កើត​ជំងឺ ឬ​រោគ​សញ្ញា​ព្រមាន​នៃ​ជំងឺ​អ្វី​នោះ​ទេ។ តើ​អ្នក​មាន​ ១ ក្នុង​ចំណោម ៣ ចំណុច​ខាង​ក្រោម​ដែរ​ឬ​ទេ? ៣) ងាយ​គេង ប្រសិន​ថ្លើម​អ្នក​ខ្សោយ នោះ​នឹង​កើត​មាន​សញ្ញា​រំខាន​ដល់​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់ តែ​បើ​បញ្ច្រាស​មក​វិញ អ្នក​អាច​គេង​លក់​ធម្មតា មិន​ពិបាក​ក្នុង​ការ​សម្ងំ​ឲ្យ​ខ្លួន​ឯង​គេង​លក់ នោះ​មាន​ន័យ​ថា ថ្លើម​របស់​អ្នក​ល្អ។ ២) គេង​ដោយ​គ្មាន​កើត​ការ​យល់សប្ដិ យោង​ទៅ​តាម​អ្នក​ជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​ជឿ​ថា អ្នក​ដែល​គេង​មមើ គេង​និយាយ​តែ​ឯង ឬ​យល់សប្ដិ នោះ​ក៏​ជា​សញ្ញា​បង្ហាញ​ថា​ថ្លើម​កំពុង​មាន​ការ​ចុះ​ខ្សោយ​ផង​ដែរ។ លើស​ពី​នេះ​កោសិកា​ខួរក្បាល​ក៏​ដំណើរការ​មិន​សូវ​ល្អ​ដូច​គ្នា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណែក​បែប​នេះ។…

តររត
ប្លែកៗ

សុទ្ធតែរបស់ឆ្ងាញ់ ប៉ុន្តែមិនសូវមានអ្នកដឹងទេ អាហារ ៤ មុខនេះអាចបំផ្លាញថ្លើមយ៉ាងឆាប់រហ័ស

មនុស្ស​ជា​ច្រើន​តែង​មាន​ទម្លាប់​ដឹង​ថា ការ​ទទួល​ទាន​ស្រា គឺ​ងាយ​ងាយ​នឹង​ធ្វើ​ឲ្យ​ខូច​ថ្លើម ឬ​ប៉ះពាល់​ដល់​ដំណើរការ​ថ្លើម យ៉ាង​ឆាប់​រហ័ស​បំផុត។ យ៉ាង​ណា​បើ​ស៊ីជម្រៅ​ឲ្យ​អស់​ទៅ របប​អាហារ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ក៏​អ្នក​ត្រូវ​ប្រយ័ត្ន​ដែរ ​ព្រោះ​អាហារ​ខ្លះ​ក៏​អាច​ប៉ះពាល់​ដល់​ថ្លើម​ដូច​គ្នា។ ៤) សាច់​ជាប់​ខ្លាញ់ ប្រភេទ​សាច់​ជាប់​ខ្លាញ់ ភាគ​ច្រើន​គេ​និយម​ចម្អិន​ឲ្យ​ក្លាយ​ទៅ​ជា​ខ​សាច់​ជ្រូក​ជា​ដើម​នោះ គឺ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ខូច​ថ្លើម​និង​ក្រលៀន​បាន​ដូច​គ្នា។ ក៏​ដោយសារ​ពេល​ជាតិ​ខ្លាញ់​កកកុញ​ច្រើន​ពេក ថ្លើម​មិន​អាច​បន្សាប​ជាតិ​ពុល​អស់ ឬ​វា​ធ្វើ​ការ​ហួស​ប្រមាណ។ មួយ​ផ្សេង​ទៀត​បើ​អ្នក​បន្ត​ទទួល​ទាន​វា​ជា​ប្រចាំ យូរ​ទៅ​ក៏​អាច​នាំ​ឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ទៀត​ផង។ ៣) មី​ស្រុះ ប្រភេទ​មី​កញ្ចប់ ឬ​មី​កំប៉ុង​ដែល​មនុស្ស​ជា​ច្រើន និយម​ចូលចិត្ត​បរិភោគ​ជំនួស​បាយ ប្រសិន​អ្នក​ប្រកាន់​ខ្ជាប់​ក្លាយ​ទៅ​ជា​ទម្លាប់ នោះ​មិន​យូរ​ទេ ប្រព័ន្ធ​ដំណើរការ​នៃ​ថ្លើម និង​តម្រង​នោម​របស់​អ្នក គឺ​នឹង​មាន​បញ្ហា​ជាក់ជា​មិន​ខាន។ ក៏​ដោយសារ​តែ​សារធាតុ​បន្ថែម​ទៅ​ក្នុង​មី​កញ្ចប់​នោះ មិន​អាច​កកកុញ​ច្រើន​ពេក​ទេ​មក​ក្នុង​រាងកាយ ព្រោះ​វា​ងាយ​បង្ក​ទៅ​ជា​ជំងឺ​ជា​ច្រើន…

Erer
ប្លែកៗ

ទម្លាប់​អាក្រក់ ៤ ដែល​មនុស្ស​ភាគ​ច្រើន​ធ្វើ​ខុស​ក្នុង​បង្គន់ ពេល​នេះ​ត្រូវ​ប្រញាប់​កែ​ជា​បន្ទាន់!

យោង​តាម​របាយការណ៍​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព គេ​សង្កេត​ឃើញ​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ទៅ​ក្នុង​ខ្លួន​ប្រាណ​របស់​មនុស្ស មិនមែន​ដោយសារ​តែ​កត្តា​ចំណី​អាហារ កត្តា​អាកាសធាតុ​ទាំង​ស្រុង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ទម្លាប់​អាក្រក់ ៤ ​ក្នុង​ការ​ប្រើប្រាស់​បង្គន់ ក៏​អាច​ជះ​ឥទ្ធិពល​ផង​ដែរ។ ១) ទម្លាប់​នៃ​ការ​កាច់​ទឹក​ដោយ​មិន​បិទ​គម្រប ក្រុមហ៊ុន​ផលិត​ចាន​បង្គន់​នៅ​ចក្រភព​អង់គ្លេស​មួយ​បាន​ធ្វើ​តេស្ត​បង្ហាញ​ឲ្យ​ឃើញ​ នៅ​ពេល​ដែល​អ្នក​ចុច​កាច់​ទឹក​ដោយ​មិន​បិទ​ចាន​បង្គន់ នោះ​វា​នឹង​សាយភាយ​នូវ​បាក់តេរី​និង​តំណក់​ទឹក​ជា​ច្រើន​ខ្ទាត​ចេញ​មក​បរិយាកាស​ខាង​ក្រៅ។ ចំហាយ​សាយភាយ​នេះ អាច​បង្ក​គ្រោះ.ថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស ដែល​ជា​បណ្តាល​ឲ្យ​រាករូស ​ក្អក ហើយ​អាច​ឈាន​ដល់​ការ​រលាក​សួត ឬ​ក្រពះ​ទៀត​ផង។ ២) កាច់​ទឹក​នៅ​ពេល​អ្នក​កំពុង​អង្គុយ​បន្ទោរបង់ ជឿ​ថា​មនុស្ស​ជា​ច្រើន​ទម្លាប់​បែប​ហ្នឹង នៅ​ពេល​កំពុង​អង្គុយ​បន្ទោបង់​គឺ​បាន​កាច់​ទឹក​ដើម្បី​សម្អាត​វា។ អ្នក​សូម​ប្រញាប់​កែប្រែ​ទម្លាប់​នេះ ព្រោះ​ស្រដៀង​នឹង​ការ​បង្ហាញ​ខាង​លើ គឺ​មាន​បាក់តេរី​តូចៗ​រាប់​លាន​ដែល​វា​ហោះ​ចេញ​មក​បរិយាកាស បែប​នេះ​ប្រសិន​អ្នក​កំពុង​អង្គុយ​នៅ​លើ​ចាន​បង្គន់​ស្រាប់​នោះ បាក់តេរី​នឹង​ហោះ​ទៅ​ប៉ះ​ស្បែក​អ្នក​បាន​ឆាប់​រហ័ស​បំផុត។ ៣) សម្អាត​បង្គន់​ដោយ​មិន​ប្រើប្រាស់​ស្រោម​ដៃ​និង​ម៉ាស មនុស្ស​ជា​ច្រើន​រំលង​ការ​អនុវត្ត​នេះ…

Fgfgrt
ប្លែកៗ

ឆ្ងល់​ជនជាតិ​ជប៉ុន​អាយុ​វែង​ម្ល៉េះ? តាម​ពិត​ទម្លាប់​ពេល​ដាំ​បាយ ពួក​គេ​មាន​បន្ថែម​ទឹក​នេះ​ចូល

ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​ប្រជាជន​ទម្ងន់​ធាត់ ទាប​បំផុត​នៅ​លើ​ពិភពលោក ទើប​នាំ​ឲ្យ​ពួក​គេ​រមែង​មាន​អាយុ​វែង​ ជាង​បណ្តា​ប្រទេស​ដទៃ​ទៀត។ ទម្លាប់​មួយ​ក្នុង​ទម្លាប់​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការ​ទទួល​ទាន​បាយ​ជា​ប្រចាំ ប្រជាជន​ជប៉ុន​ក៏​មាន​ក្បួនខ្នាត​មួយ​ខុស​ពី​គេ​ផង​ដែរ។ ដ្បិត​បើ​ជនជាតិ​ជប៉ុន​ខ្លះ​ឃើញ​ទទួល​ទាន​បាយ​ច្រើន​ក៏​ដោយ តែ​ទម្ងន់​រាងកាយ​របស់​ពួក​គេ​គឺ​មិន​ងាយ​លើស​នោះ​ទេ។ នៅ​ពី​ក្រោយ​នោះ​ពួក​គេ​មាន​រូបមន្ត​អាថ៌កំបាំង គឺ​ការ​ប្រើប្រាស់​ទឹក​ខ្មេះ​ក្នុង​ពេល​ដាំ​បាយ។ វិធី​អនុវត្ត​គឺ​សាមញ្ញ​ទេ វា​ដូច​តែ​យើង​ដាំ​បាយ​ធម្មតា ដោយ​បន្ទាប់​ពី​លាង​អង្ករ ដាក់​ទឹក​អី​រួចរាល់​ហើយ មុន​នឹង​ដាក់​ដាំ ជនជាតិ​ជប៉ុន​គេ​មាន​បន្ថែម​នៅ​ទឹក​ខ្មេះ​មួយ​ស្លាប​ព្រា​បន្ថែម​ទៀត សឹម​យក​ទៅ​ដាំ​ឲ្យ​ឆ្អិន​ហើយ​លើក​មក​ទទួល​ទាន​ធម្មតា។ ការ​ធ្វើ​បែប​នេះ វា​ធ្វើ​ឲ្យ​អង្ករ​ដែល​នោះ​ឡើង​ក្លិន​ឈ្ងុយ​ល្អ ហើយ​ប្រែ​ជា​ទន់ ងាយ​ស្រួល​ក្នុង​ការ​ទទួល​ទាន។ ជាង​នេះ​បាយ​ដែល​ជា​អាហារ​មាន​កាបូអ៊ីដ្រាត​ខ្ពស់ នៅ​ពេល​យើង​បន្ថែម​ទឹក​ខ្មេះ វា​នឹង​បង្កើន​ភាព​ប្រែប្រួល​អាំងស៊ុយលីន​ពី ១៩ ទៅ ៣៤ ភាគរយ ការពារ​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម ជួយ​ការពារ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។…

Gffgy
ប្លែកៗ

ចង់​ដឹង​បុរស​នោះ​មាន​តម្រង​នោម​ល្អ​អត់ សម្លឹង​មើល​តែ​ផ្នែក ៤ ​លើ​ដៃ អាច​ដឹង​បាន​ហើយ

សម្រាប់​បុរសៗ​ដែល​ចង់​ដឹង​ថា​ខ្លួន​ឯង ឬ​មិត្តភក្តិ​ខ្លួន​ឯង មាន​តម្រង​នោម​ល្អ​ឬ​អត់ អាច​ពិនិត្យ​មើល​សញ្ញា​សម្គាល់​ទាំង ៤ ខាង​ក្រោម​នេះ​បាន៖ ៤) បាត​ដៃ​ស្ងួត តម្រង​នោម​ទទួល​ខុស​ត្រូវ​លើ​ការ​រំលាយ​អាហារ​ទឹក និង​សំណល់​មួយ​ចំនួន​ក្នុង​រាងកាយ ប្រសិន​វា​ដំណើរការ​ល្អ​ប្រក្រតី នោះ​លើ​សភាព​បាត​ដៃ​នឹង​ស្ងួត​ធម្មតា។ ផ្ទុយ​ទៅ​វិញ បើ​ដៃ​ឧស្សាហ៍​បែក​ញើស​ច្រើន មាន​ន័យ​ថា ទឹក​មិន​អាច​បញ្ចេញ​ទៅ​ខាង​ក្រៅ​បាន​ល្អ​នោះ​ទេ ហើយ​ជ្រាប​មក​តាម​បាត​ដៃ។ ៣) គ្មាន​ភាព​ហើម​លើ​ដៃ ប្រសិន​បាក់តេរី​ជ្រៀត​ចូល​ទៅ​ក្នុង​សរីរាង្គ​តម្រង​នោម ហើយ​ធ្វើ​ឲ្យ​ដំណើរការ​វា​ចុះ​ខ្សោយ ការ​រំលាយ​អំបិល​មិន​ត្រូវ​បាន​អនុវត្ត​ត្រឹមត្រូវ នោះ​នឹង​បង្ហាញ​មក​ច្បាស់ៗ​ដូច​ជា​អាការៈ​ហើម​ដៃ និង​សន្លាក់។ ប៉ុន្តែ​បើ​អ្នក​មិន​មាន​បញ្ហា​ហើម​ដៃ ឬ​ចុក​សន្លាក់​ដៃ​ញឹកញាប់​អ្វី​ទេ​នោះ គឺ​មាន​ន័យ​ថា​តម្រង​នោម​យើង​នៅ​ល្អ​ទេ។ ២) បាត​ដៃ​ពណ៌​ល្អ មើល​ទៅ​បាត​ដៃ​បើ​មាន​ពណ៌​ផ្កា​ឈូក គឺ​សុខភាព​ល្អ​ណាស់ ហើយ​សរីរាង្គ​ក្នុង​រាងកាយ​ក៏​មិន​ជា​មាន​បញ្ហា​អ្វី​ដែរ។…

Erer
ប្លែកៗ

ងើបមកចេះតែឈឺខ្នង ចុកក នេះដល់ពេលផ្លាស់ប្ដូរមកគេងរបៀបត្រឹមត្រូវ ៤ នេះហើយ

ការគេង ប្រសិនអ្នកមិនសូវយកចិត្តទុកដាក់ចេះតែប្រើប្រាស់ខ្នើយដែលមិនមានស្តង់ដារ ចេះតែគេងបែរទៅនេះបែរទៅនោះខុសរបៀប នោះអ្នកនឹងឧស្សាហ៍មានអាការៈឈឺឆ្អឹងឆ្អែង ឬចុករោយកខ្លាំងក្រោយងើបពីគេង។ តាមពិតទៅ ការគេង ក៏មានរបៀបដ៏ត្រឹមត្រូវរបស់វាដែរ ហើយអ្នកអាចសាកល្បងបានត្រឹមតែរយៈពេលខ្លី អ្នកនឹងបានឃើញប្រសិទ្ធភាព៖ ៤) កុំគេងខ្នើយទាបពេកឬអត់ខ្នើយ ត្រូវតែមានខ្នើយមកកល់ចន្លោះក្រោមក ឬគេងឲ្យបានពេញមួយតួក្បាល ដោយមិនអាចគេងដោយអត់ខ្នើយ ឬបញ្ឆិតក្បាលបន្តិចអ្វីនោះទេ ព្រោះបើអ្នកធ្វើខុស នឹងនាំឲ្យអ្នកឆាប់ចុករោយក។ ៣) បែរទៅតាមមុំដ៏ត្រឹមត្រូវ ក្នុងការបត់បែនទៅរកមុំខ្លះ វាធ្វើឲ្យរាងកាយឈឺចុកចាប់ ហើយអ្នកឆាប់ដឹងលឿនទេ អ៊ីចឹងត្រូវប្រញាប់ប្តូរទៅមុំថ្មី ដែលជួយឲ្យរាងកាយមានអារម្មណ៍ថាសុខស្រួលហើយ សឹមគេង។ ២) ត្រូវរកខ្នើយមកកៀបសងខាងជើង អ្នកគួរមានទម្លាប់យកខ្នើយមួយមកដាក់ក្រោមជង្គង់ទាំងពីរ នៅពេលអ្នកគេងបែរខ្នង នោះវាជួយឲ្យយើងមិនឈឺចាប់ផ្នែកត្រគាក។ ១)…

Dfdfer
ប្លែកៗ

កត់​ទុក​ទៅ! របស់ ២ អត់​ត្រូវ​ជាមួយ​ស៊ុត​ទេ កុំ​បរិភោគ​រួម​គ្នា ប្រយ័ត្ន​រាគ/ខ្សោយ​តម្រងនោម

ស៊ុត​ជា​អាហារ​ម្យ៉ាង ដែល​គ្រួសារ​ជា​ច្រើន​មិន​ងាយ​មើល​រំលង ដោយ​វា​អាច​ច្នៃ​ទៅ​ជា​អាហារ​ជា​ច្រើន​មុខ​ក្នុង​ការ​ទទួល​ទាន។ តែ​យ៉ាង​ណា​ស៊ុត​ មិន​អាច​ទទួល​ទាន​ជាមួយ​របស់​ខាង​ក្រោម​ទាំង ២ នេះ​ទេ៖ ១) ផ្លែ​ទ្រលាប់ ជា​ផ្លែ​ឈើ​មាន​រសជាតិ​ផ្អែម ហើយ​ដល់​ខែ​គេ​និយម​ទទួល​ទាន ក៏​វា​មាន​តម្លៃ​រាង​ធូរ​ដែរ​លើ​ទីផ្សារ។ តែ​យ៉ាង​ណា​អ្នក​ត្រូវ​កត់​ចំណាំ​ទុក របស់​នេះ​មិន​អាច​ទទួល​ទាន​ព្រម​គ្នា​ជាមួយ​ស៊ុត​បាន​នោះ​ទេ។ ក៏​ដោយសារ​តែ​ស៊ុត​ជា​ប្រភេទ​អាហារ​សម្បូរ​ប្រូតេអ៊ីន និង​ជាតិ​ស្ករ​ខ្ពស់ ដូច្នេះ​បើ​បន្ថែម​ផ្លែ​ឈើ​នេះ​ព្រម​គ្នា​ទៀត វា​អាច​ប៉ះពាល់​ដល់​មុខងារ​រំលាយ​អាហារ អាច​បណ្តាល​ឲ្យ​រាគ ឬ​ហើម​ពោះ​បាន។ ២) ទឹក​តែ ជា​របស់​ដែល​គ្រួសារ​ខ្លះ​ខ្វះ​មិន​បាន​នៅ​លើ​តុ តែ​យ៉ាង​ណា​កំឡុង​ពេល​ទទួល​ទាន​ស៊ុត អ្នក​ជំនាញ​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​តែ​ភ្លាមៗ​ព្រម​គ្នា​ទេ។ ក៏​ដោយសារ​តែ​ មាន​ជាតិ​តានីន​ច្រើន​ពេក ហើយ​ប្រូតេអ៊ីន​នៅ​ក្នុង​ស៊ុត ពេល​ចូល​ប្រតិកម្ម​ជាមួយ​ទីនីន គឺ​វា​ងាយ​បណ្តាល​ឲ្យ​រាងកាយ​កើត​ទៅ​ជ​គ្រួស​ដក់​ជាប់​ក្នុង​តម្រង​នោម។ បន្ត​ទម្លាប់​បែប​នេះ​យូរ​ទៅ​នឹង​កើត​មាន​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​​បាន៕ ប្រភព៖…

Ttut
ប្លែកៗ

៥ នេះ ឈ្មោះ​ជា​បន្លែ តែ​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​មិន​ចាញ់​ការ​ទទួល​ទាន​សាច់​ទេ

គ្រប់​គ្នា​តែងតែ​មាន​ទម្លាប់​យល់​ឃើញ​ថា ឲ្យ​តែ​បន្លែ គឺ​សុទ្ធ​តែ​ល្អ​សម្រាប់​សុខភាព​រាងកាយ ហើយ​ទទួល​ទាន​យ៉ាង​ណា​ក៏​មិន​ធាត់​ឬ​ឡើង​ទម្ងន់​នោះ​ដែរ។ យ៉ាង​ណា​បើ​អ្នក​បន្ត​ការ​គិត​នេះ ទៅ​លើ​បន្លែ​ ៥ ប្រភេទ​ខាង​ក្រោម នោះ​គឺ​ជា​ការ​យល់​ឃើញ​ខុស​ហើយ៖ ៥) ល្ពៅ ជា​បន្លែ​ដែល​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​យ៉ាង​ងាយ ដោយ​វា​មាន​ផ្ទុក​នូវ​ជាតិ​ម្សៅ​ច្រើន ដូច្នេះ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់ មិន​គួរ​ទទួល​ទាន​វា​ច្រើន​ពេក​ទេ។ ម្សៅ​ចេញ​ពី​ល្ពៅ ពេល​ចូល​ទៅ​ក្នុង​រាងកាយ វា​នឹង​ត្រូវ​បាន​បម្លែង​ទៅ​ជា​ជាតិ​គ្លុយកូស ដែល​ជា​សមាសធាតុ​ផ្ទុក​ជាតិ​ខ្លាញ់ នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់។ ៤) ដំឡូង​បារាំង ងាយ​ស្រួល​រក​ទិញ មាន​តម្លៃ​ថោក អាច​ច្នៃ​ទៅ​ជា​មុខ​ម្ហូប​ជា​ច្រើន​នៅ​លើ​តុ។ តែ​យ៉ាង​ណា​វា​ក៏​ងាយ​ឲ្យ​អ្នក​ឡើង​ទម្ងន់​លឿន​ដែរ។ ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​កាបូអ៊ីដ្រាត​ច្រើន ដែល​រក្សា​ទុក​ជាតិ​ខ្លាញ់​លើស ពិបាក​ក្នុង​ការ​ដុត។ ខ្លាំង​បំផុត​នោះ​គឺ​ដំឡូង​បារាំង​បំពង​ហ្នឹង​តែ​ម្តង។ ៣) ពោត…

Gghty
ប្លែកៗ

ចាយតិច បានផលលឿន នេះរូបមន្តធម្មជាតិ សម្រាប់អ្នកចង់បំបាត់ស្នាមខ្មៅលើជង្គង់ឬកែងដៃ

មក​ចំណាយ​ពេល​អាន​អត្ថបទ​នេះ ដើម្បី​យល់​ពី​វិធី​សាមញ្ញ​ក្នុង​ការ​ព្យាបាល​បញ្ហា​ស្នាម​ខ្មៅ​លើ​ជង្គង់​ឬ​កែង​ដៃ នៅ​ផ្ទះ​របស់​អ្នក​បាន ដោយ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព៖ ១) ប្រើ​ស្ករ​ក្រហម​និង​ប្រេង​អូលីវ ស្ករ​ក្រហម​ឬ​ស្ករ​ត្នោត​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជម្រុះ​កោសិកា​ងាប់ ហើយ​ប្រេង​អូលីវ​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក។ វិធី​ធ្វើ៖ លាយ​ប្រេង​អូលីវ​និង​ស្ករ​ត្នោត​ក្នុង​បរិមាណ​ស្មើ​គ្នា ហើយ​លាប​ល្បាយ​នោះ​ទៅ​លើ​ផ្ទៃ​រាប​ស្មើ​នៃ​ជង្គង់​និង​កែង​ដៃ ហើយ​ម៉ាស្សា​ថ្នមៗ​ប្រហែល ៥ នាទី បន្ទាប់​មក​លាង​ទឹក​ជាមួយ​និង​សាប៊ូ​ចេញ។ ២) ប្រើ​ថ្នាំ​ដុស​ធ្មេញ វា​ជា​វិធី​សាមញ្ញ​មួយ​ផ្សេង​ទៀត ដែល​អ្នក​អាច​ប្រើ​សម្រាប់​ព្យាបាល​ជង្គង់​និង​កែង​ដៃ​ខ្មៅ។ វា​អាច​ជួយ​ឲ្យ​ស្បែក​លើ​នោះ ស​និង​ភ្លឺ​ថ្លា ហើយ​កម្ចាត់​បាក់តេរី​ងាប់​លើ​ស្បែក។ វិធី​ធ្វើ​មាន​ដូច​ខាង​ក្រោម៖ ជំហាន​ទី ១: ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ អំបិល និង​ទឹក​ក្រូចឆ្មា​ដាក់​ទៅ​ក្នុង​ចាន​មួយ​ហើយ​កូរ​ឲ្យ​សព្វ ជំហាន​ទី ២: ប្រើ​សំឡី​កប្បាស​មក​ត្រាំ​ក្នុង​ទឹកក្ដៅឧណ្ហ៍ៗ រួច​ជូត​សម្អាត​នៅ​តំបន់​កែងដៃ​និង​ជង្គង់…

Ddf
ប្លែកៗ

ប្រយ័ត្ន​ទឹក​នោម​ផ្អែម​មិន​ដឹង​ខ្លួន គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​មើល​សញ្ញា​ព្រមាន ៤ លើ​ក្រចក

មនុស្ស​ជា​ច្រើន​កំពុង​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​មិន​ដឹង​ខ្លួន ហើយ​ពេល​ខ្លះ​ក៏​ចេញ​រោគ​សញ្ញា​ព្រមាន​មួយ​ចំនួន​ផង​ដែរ តែ​ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍។ ការ​ដែល​បណ្តោយ​មិន​ដឹង​ខ្លួន​នេះ​ហើយ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល។ ក្នុង​អត្ថបទ​នេះ Knongsrok សូម​ណែនាំ​ពី​វិធី​សាមញ្ញ ៤ ក្នុង​ការ​កត់​សម្គាល់​ពី​សញ្ញា​កើត​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​សង្កេត​មើល​ទៅ​លើ​ក្រចក​ដៃ​របស់​អ្នក៖ ៤) ក្រចក​ពណ៌​ក្រហម​ស្រាល មើល​ទៅ​លើ​ផ្ទៃ​ក្រចក បើ​វា​មាន​ពណ៌​ផ្កាឈូក​ដិត​ល្អ​នោះ​គឺ​អាច​ឲ្យ​យើង​ដឹង​ថា ខ្លួន​យើង​មាន​សុខភាព​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​ទម្រង់​ក្រចក​មើល​ទៅ​ប្តូរ​ពណ៌​ខុស​ពី​ធម្មតា វា​ឡើង​រាង​ក្រហម​កន្ទួល នោះ​អាច​ជា​សញ្ញា​ព្រមាន​មិន​ល្អ​ទេ ដែល​អ្នក​គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​ដឹង​ថា​ច្បាស់​ថា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ឬ​អត់? ៣) ក្រចក​ប្រែ​ទៅ​ជា​ពណ៌​លឿង ហើយ​ផុយ​ស្រួយ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ភាគ​ច្រើន គឺ​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សិត​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិមាណ​កូឡាជេន​ខាង​ក្នុង​ក្រចក ទើប​ធ្វើ​ឲ្យ​ក្រចក​ឡើង​ពណ៌​លឿង និង​ផុយ។ ការ​ផ្លាស់ប្តូរ​ក្លាយ​ជា​ពណ៌​លឿង​នេះ​សោត បើ​សុខៗ​វា​រំលេច​ចេញ​មក…

Gffrt
ប្លែកៗ

ចង់​បាន​សុខភាព​ល្អ​ មិន​ងាយ​ឈឺ ពេល​យប់​ត្រូវ​ដោះ​របស់ ៣ ចេញ ពាក់​របស់ ៣ នេះ​ចូល

យោង​តាម​អ្នក​ជំនាញ​ ផ្នែក​គេង បាន​ណែនាំ​នូវ​របស់​ដែល​អ្នក​ត្រូវ​ដោះ និង​ពាក់​លើ​រាងកាយ​នៅ​ពេល​គេង ព្រោះ​ជា​ការ​ពិត ការ​គេង​គឺ​សំខាន់​ណាស់​ក្នុង​ការ​កំណត់​នូវ​ដំណើរការ​សុខភាព​របស់​មនុស្ស​យើង​ម្នាក់ៗ ក៏​ដូច​ជា​ជួយ​លើក​សម្រស់​ផង​ដែរ៖ ៣) ដោះ​អាវ​ទ្រនាប់ មនុស្ស​ជា​ច្រើន​គិត​ថា ការ​ពាក់​អាវ​ទ្រនាប់​ដើម្បី​បញ្ចៀស​ការ​យារធ្លាក់​នៃ​សុដន់។ តែ​យ៉ាង​ណា​ពួក​គេ​មិន​បាន​ដឹង​នោះ​ទេ ថា​វា​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។ មូលហេតុ​គឺ​ដោយសារ​អាវ​ទ្រនាប់ វា​រារាំង​នូវ​ចរន្ត​ឈាម ​មិន​ឲ្យ​ដំណើរការ​បាន​ល្អ នាំ​ឲ្យ​ពិបាក​ដក​ដង្ហើម​ពេញ​មួយ​យប់​ កំឡុង​ពេល​គេង។ លើស​ពី​នេះ​ខ្សែ​ក្រវាត់​នៃ​អាវ ក៏​ដូច​ជា​ទំពក់​របស់​វា​នោះ ក៏​អាច​នាំ​ឲ្យ​ស្បែក​ឡើង​ជាំ និង​រលាក​បាន​ផង​ដែរ ដល់​យូរ​ទៅ​អាច​បណ្តាល​ឲ្យ​កើត​ជា​ដុំ​ពក។ ប្រសិន​ស្ថិត​ក្នុង​អាកាសធាតុ​សើម វា​ងាយ​នឹង​បង្ក​មេរោគ​ផ្សិត​ថែម​ទៀត។ ដូច្នេះ​យប់​ឡើង ល្អ​បំផុត​គឺ​មិន​ចាំ​បាច់​ប្រើប្រាស់​វា​ទេ។ ២) ដោះ​គ្រឿងអលង្ការ ប្រហែល​ជា​អ្នក​ចូលចិត្ត​ពាក់​ក្រវិល ឬ​ចិញ្ចៀន មិន​បាន​ចាប់​អារម្មណ៍​រឿង​ទាំង​នេះ​ទេ…