ព្យាយាមមិនទទួលទានភេជ្ជៈផ្អែម ១ខែ អ្នកនឹងទទួលបានប្រសិទ្ធិភាពល្អៗជាច្រើន សម្រាប់សុខភាពសម្រស់ និងរាងកាយរបស់អ្នក

P=61565
ការផ្សាយពាណិជ្ជកម្ម

សាកល្បងផ្អាកទទួលទានកាហ្វេត្រឹមតែមួយខែ ប្រសិនបើអ្នកអាចធ្វើបាន អ្នកនឹងទទួលបានប្រសិទ្ធិភាពល្អៗជាច្រើនសម្រាប់សុខភាព និងរាងកាយរបស់អ្នក។ ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីការផ្អាកមិនទទួលទានកាហ្វេក្នុងរយៈពេលមួយខែ។

១. កាត់បន្ថយកាឡូរី

ការផ្សាយពាណិជ្ជកម្ម

តែទឹកដោះគោដែលមានរសជាតិផ្អែមមួយកែវអាចបន្ថែមកាល់ឡូរីដល់ទៅ ៣០ កាល់ឡូរី។ ចំនួននេះអាចខ្ពស់ជាងនេះ បើអ្នកផឹកតែទឹកដោះគោ។ កូកាកូឡាកំប៉ុង ជាធម្មតាក៏មានផ្ទុកកាល់ឡូរីរហូតដល់ ២១០ កាល់ឡូរីផងដែរ។ ទន្ទឹមនឹងនេះដែរ កាហ្វេមួយកែវមានប្រហែល ២៥០ កាល់ឡូរី។

ចុះយ៉ាងណាចំពោះទឹកធម្មតា? វាមិនមានកាឡូរីទេ។ ប្រសិនបើអ្នកជំនួសភេសជ្ជៈដែលមានរសជាតិផ្អែមទាំងអស់ដូចជាតែទឹកដោះគោ កាហ្វេទឹកដោះគោ ភេសជ្ជៈកាបូន … ដោយប្ដូរមកទទួលទានត្រឹមតែទឹកបរិសុទ្ធធម្មតា អ្នកអាចកាត់បន្ថយជាមធ្យម ៤០០ កាល់ឡូរី។

ការផ្សាយពាណិជ្ជកម្ម

២. កាត់បន្ថយការឃ្លានជាប្រចាំ

ភេសជ្ជៈដែលមានជាតិស្ករ នឹងធ្វើឱ្យអ្នកស្ថិតក្នុងវដ្តដ៏អាក្រក់មួយ គឺការទទួលទានជាតិស្ករ ការឃ្លានបង្អែម និងការបន្តទទួលទានជាតិស្ករបន្ថែមទៀត។ ជំនួសដោយទឹកធម្មតា ការទទួលទានទឹក នឹងជួយអ្នកកាត់បន្ថយការឃ្លានអាហារបានច្រើន។

ការផ្សាយពាណិជ្ជកម្ម

៣. ខួរក្បាលដំណើរការល្អជាងមុន

ខួរក្បាលមានទឹក ៧៥ ទៅ ៨៥% ។ ដូច្នេះការរក្សាទឹកឱ្យបានគ្រប់គ្រាន់សម្រាប់រាងកាយ គឺជាកត្តាសំខាន់សម្រាប់ខួរក្បាលធ្វើការប្រកបដោយប្រសិទ្ធភាព។ ការទទួលទានទឹកគ្រប់គ្រាន់ នឹងជួយបង្កើនការយកចិត្តទុកដាក់ និងការផ្តោតអារម្មណ៍។

ការផ្សាយពាណិជ្ជកម្ម

៤. បង្កើនការរំលាយអាហារ

រឿងដំបូងដែលអ្នកគួរធ្វើបន្ទាប់ពីភ្ញាក់ពីគេងពេលព្រឹកគឺលាងជម្រះមាត់ និងផឹកទឹកក្តៅមួយកែវ។ វានឹងជួយជម្រុញការរំលាយអាហាររបស់រាងកាយ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការទទួលទានទឹក ៥០០ ម.ល អាចបង្កើនអត្រាមេតាប៉ូលីសក្នុងខ្លួនបាន ៣០% ។

ការផ្សាយពាណិជ្ជកម្ម

៥. ស្បែកកាន់តែភ្លឺ និងស្រស់ស្អាត

នៅពេលអ្នកឈប់ទទួលទានភេសជ្ជៈដែលមានជាតិស្ករ ហើយទម្លាប់មកទទួលទានទឹកអ្នកនឹងឃើញអព្ភូតហេតុកើតឡើងលើស្បែករបស់អ្នក។ ភេសជ្ជៈដែលមានជាតិស្ករបង្កើនល្បឿនដំណើរការនៃភាពចាស់ ធ្វើឱ្យជាលិកាបាត់បង់ការបត់បែន និងបង្កើតស្នាមជ្រួញ។ យ៉ាងណាមិញ ការទទួលទានទឹកធម្មតា គឺវាខុសប្លែកទាំងស្រុង វាក៏ផ្តល់នូវសំណើមចាំបាច់ដើម្បីឱ្យស្បែករភ្លឺលោង។

ការផ្សាយពាណិជ្ជកម្ម

៦. ល្អសម្រាប់បំពង់រំលាយអាហារ

ផឹកទឹកឱ្យបានគ្រប់គ្រាន់ រួមផ្សំជាមួយនឹងរបបអាហារដែលសម្បូរជាតិសរសៃ ប្រព័ន្ធរំលាយអាហាររបស់អ្នក នឹងដំណើរការកាន់តែមានប្រសិទ្ធភាព។

៧. ល្អសម្រាប់បេះដូង

នៅពេលរាងកាយខ្វះជាតិទឹក ឈាមនៅក្នុងខ្លួនរបស់អ្នកកាន់តែខាប់​ ហើយខណៈនៅពេលនេះបេះដូងត្រូវធ្វើការយ៉ាងខ្លាំង ដើម្បីបូម និងជម្រុញឈាមទូទាំងរាងកាយ។ ការសិក្សាមួយបានរកឃើញថា ការផឹកទឹកច្រើនជាង ៥ កែវក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងបាន ៤១% បើប្រៀបធៀបទៅនឹងការទទួលទានទឹកតិចជាង ២ កែវ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម