ឱសថបុរាណឥណ្ឌាជឿថា ការផឹកទឹកឱ្យបានគ្រប់គ្រាន់ គឺជាកត្តាសំខាន់បំផុតក្នុងការកំណត់សុខភាពទូទៅ។ ជាពិសេសការទទួលទានទឹកត្រឹម ៣ ពេលនេះ ជួយការពារជំងឺ និងពន្យារអាយុជីវិត។

១. ផឹកទឹកភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង ៖ ធ្វើឱ្យប្រសើរឡើងនូវមុខងារឈាមរត់ គ្រប់គ្រងចលនាពោះវៀន

Dietitian Stella Metsovas (ក៏ជាអ្នកជំនាញផ្នែកសុខភាពនៃកម្មវិធីវិទ្យាសាស្រ្តអាហារ និងអាហារូបត្ថម្ភរបស់សហរដ្ឋអាមេរិក) បាននិយាយថា “ការផឹកទឹកក្តៅភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេងគឺល្អខ្លាំងណាស់ វាជួយគ្រប់គ្រងចលនាពោះវៀនកាន់តែប្រសើរ” ។
ការផឹកទឹកក្តៅមួយកែវនៅពេលព្រឹក អាចជួយសម្អាតរាងកាយពីជាតិពុល មានប្រសិទ្ធភាពប្រឆាំងភាពចាស់ ព្រោះទឹកក្តៅអាចជួយជួសជុលកោសិកាស្បែក ជួយបង្កើនភាពយឺតនៃស្បែក។
ការទទួលទានទឹកក្តៅឧណ្ហៗ ជាប្រចាំនៅពេលព្រឹក ក៏នឹងជួយឱ្យរាងកាយកម្ចាត់ជាតិពុល ដូចជាស្រទាប់ខ្លាញ់ក្នុងប្រព័ន្ធឈាមរត់ ធ្វើឱ្យឈាមរត់បានប្រសើរឡើង ជួយឱ្យរាងកាយសម្រាក និងទទួលបានជាតិទឹក ឈាមកាន់តែប្រសើរ។
លើសពីនេះ ការទទួលទានទឹកក្តៅឧណ្ហៗនៅពេលព្រឹក ក៏អាចជួយកម្ចាត់កាកសំណល់យ៉ាងមានប្រសិទ្ធភាព បង្កើនសកម្មភាពមេតាបូលីស និងកាត់បន្ថយការឃ្លានផងដែរ។
២. ១-២ ម៉ោងមុនពេលចូលគេង ៖ ការពារការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល

ច្រើនជាង ៧០% នៃរាងកាយរបស់មនុស្សត្រូវបានបង្កើតឡើងដោយទឹក បើគ្មានវាទេ ឈាមនឹងក្លាយទៅជាប្រមូលផ្តុំ និងស្អិត ដែលប៉ះពាល់ដល់ចរន្តឈាម។ ជាពិសេសនៅពេលដែលមនុស្សគេងរយៈពេល ៧ – ៨ ម៉ោងជាប់ៗគ្នា រាងកាយនៅតែបាត់បង់ជាតិទឹកដោយសារតែការដកដង្ហើម និងបែកញើស។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បង្ហាញថាចន្លោះម៉ោង ៦ ដល់ម៉ោង ៩ ព្រឹក គឺជាពេលដែលមនុស្សជាច្រើនបានស្លាប់ដោយសារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលដោយសារតែការខះជាតិទឹក។ អ្នកជំនាញណែនាំឱ្យបំពេញជាតិទឹកសម្រាប់រាងកាយប្រហែល ១ – ២ ម៉ោងមុនពេលចូលគេង។ ការរក្សាទម្លាប់នេះនឹងជួយកាត់បន្ថយហានិភ័យ នៃការស្ទះសរសៃឈាមនៅពេលយប់។
មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានទឹកក្ដៅឧណ្ហៗនៅពេលល្ងាច ក៏មានប្រសិទ្ធភាពបន្ធូរអារម្មណ៍ និងបំបាត់ការឈឺចាប់ផងដែរ។ មិនត្រឹមតែត្រង់កន្លែងពោះទេ ទឹកក្ដៅឧណ្ហៗជួយសម្រាលការឈឺក្បាល បំបាត់ការតឹងច្រមុះ និងកន្លែងផ្សេងទៀតជាច្រើន។ លើសពីនេះ ការផឹកទឹកក្តៅឧណ្ហៗមុនពេលចូលគេង ធ្វើឱ្យបំពង់កក្តៅ ជួយឱ្យបំពង់កស្ងប់ពេលមានស្លេស។
៣. ផឹកទឹក ៣០ នាទីមុនពេលញុំាអាហារ ៖ ជួយដល់ប្រព័ន្ធរំលាយអាហារ ជួយសម្រកទម្ងន់

ទម្លាប់នៃការទទួលទានអាហារដែលមិនមានសុខភាពល្អ និងការធាត់ គឺជាមូលហេតុនៃជំងឺរ៉ាំរ៉ៃរាប់មិនអស់ ដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺលើសឈាម។ ប្រសិនបើអ្នកចង់ចៀសវាងវា អ្នកគ្រាន់តែត្រូវកែសម្រួលទម្លាប់នៃការញុំារបស់អ្នក ក៏ដូចជាកំណត់ការទទួលទានអាហារច្រើនពេក ក្នុងរាងកាយក្នុងពេលតែមួយ។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមានអារម្មណ៍ឃ្លានខ្លាំង វាជាការលំបាកក្នុងការកំណត់ប្រភពអាហារដែលពួកគេចង់ទទួលទាន។ ក្នុងករណីនេះអ្នកជំនាញណែនាំឱ្យផឹកទឹកក្តៅ 300ml កន្លះម៉ោងមុនពេលញុំាអាហារ។
ទម្លាប់នេះនឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត និងចៀសវាងការញុំាច្រើនក្នុងពេលទទួលទានអាហារ។ ជាមួយគ្នានេះ ការផឹកទឹកមុនពេលអាហារក៏នឹងជួយអ្នកបង្កើនការរំលាយអាហារផងដែរ ដែលប្រព័ន្ធរំលាយអាហារនឹងដំណើរការអាហារយ៉ាងរលូន និងរហ័ស កាត់បន្ថយហានិភ័យនៃការប្រមូលផ្តុំជាតិខ្លាញ់។
ជាពិសេស សម្រាប់អ្នកដែលមានបញ្ហាក្រពះ ដូចជាក្រហាយទ្រូង ឬដំបៅ ទឹកអាចរំលាយសារធាតុ bicarbonate នៅក្នុងក្រពះ ធ្វើឱ្យអាស៊ីតក្រពះឆ្លងកាត់ស្រទាប់ខាងក្នុង បណ្តាលឱ្យមានការឈឺចាប់៕
ប្រភព ៖ Phunutoday / Knongsrok
