កំពូលអាហារ! សារាយសមុទ្រ សម្បូរជាតិកាល់ស្យូមច្រើនជាងទឹកដោះគោ និងជួយការពារជំងឺរាប់រយមុខ

New Copy
ការផ្សាយពាណិជ្ជកម្ម

សារាយសមុទ្រ ត្រូវបានគេចាត់ទុកថាជាអាហារទំនើបបំផុតមួយក្នុងពិភពលោក ដោយសារសារធាតុចិញ្ចឹមដ៏មានតម្លៃរបស់វា។ អ្នកឯកទេសអាហារូបត្ថម្ភ Lisa Richards សហរដ្ឋអាមេរិកបានចង្អុលបង្ហាញអត្ថប្រយោជន៍ ៨ នៃសារ៉ាយសមុទ្រសម្រាប់សុខភាពមនុស្ស។

ការផ្សាយពាណិជ្ជកម្ម

១. ផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្មការពារជំងឺ

ដើម្បីមានសុខភាពល្អ អ្នកត្រូវការសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារាយសមុទ្រសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារ និងប្រឆាំងនឹងការខូចខាត ដែលបណ្តាលមកពីភាពតានតឹងអុកស៊ីតកម្មដល់កោសិកា។

ការផ្សាយពាណិជ្ជកម្ម

សារាយសមុទ្រជួយការពាររាងកាយរបស់អ្នក ពីរ៉ាឌីកាល់សេរី ដែលអាចនាំទៅរកភាពចាស់ និងជំងឺ។ ជាលទ្ធផល សារាយសមុទ្រក្លាយជាអាហារបំប៉នដ៏អស្ចារ្យ ជួយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ ឬជំងឺសរសៃឈាមបេះដូង មហារីក។់

៣
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

ការផ្សាយពាណិជ្ជកម្ម

ការទទួលទានសារ៉ាយសមុទ្រជួយរក្សាកម្រិតជាតិស្ករក្នុងឈាមទាប។ Fucoxanthin និង alginate គឺជាសមាសធាតុដែលមាននៅក្នុងសារ៉ាយសមុទ្រដែលត្រូវបានសិក្សា និងបង្ហាញថាមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ នេះជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។ លើសពីនេះ សារាយសមុទ្រក៏ជួយកែលម្អស្ថានភាពសុខភាពរបស់អ្នកជំងឺទឹកនោមផ្អែម ដោយធ្វើតុល្យភាពកម្រិតជាតិស្ករក្នុងឈាម។

៣. ជួយឱ្យពោះវៀនមានសុខភាពល្អ

ការផ្សាយពាណិជ្ជកម្ម

វិធី​មួយ​ដើម្បី​ពង្រឹង​សុខភាព​ពោះវៀន ​គឺ​ញុំា​អាហារ​សម្បូរ​សារធាតុចិញ្ចឹម​ដូចជា​សារាយសមុទ្រ។ ជាតិសរសៃដែលមាននៅក្នុងសារាយសមុទ្រដើរតួជា prebiotic ដែលចិញ្ចឹមបាក់តេរីមានប្រយោជន៍ក្នុងពោះវៀន និងអនុញ្ញាតឱ្យវាលូតលាស់។ ជាលទ្ធផល ពោះវៀនមានសុខភាពល្អ។

៤. ជួយសម្រកទម្ងន់

ការផ្សាយពាណិជ្ជកម្ម

ជាតិសរសៃ មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់រាងកាយថែមទៀត។ មាតិកាជាតិសរសៃនៅក្នុងសារាយសមុទ្រជួយដល់ការសម្រកទម្ងន់ ដោយកាត់បន្ថយការឃ្លាន និងកាត់បន្ថយលទ្ធភាពនៃការញ៉ាំច្រើនពេក។ ក្រៅ​ពី​នេះ វា​ក៏​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ fucoxanthin ដែល​អាច​កាត់​បន្ថយ​បរិមាណ​ខ្លាញ់​ក្នុង​រាង​កាយ។

១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង

ការផ្សាយពាណិជ្ជកម្ម

ជាតិសរសៃនៅក្នុងសារាយសមុទ្រ ក៏ជួយកាត់បន្ថយកូឡេស្តេរ៉ុល និងការពារអ្នកពីជំងឺបេះដូងផងដែរ។ ការញុំាសារាយសមុទ្រជាទៀងទាត់ ជួយការពារការកកឈាម (មូលហេតុមួយទៀតនៃជំងឺបេះដូង) ដោយសារសមាសធាតុកាបូអ៊ីដ្រាតរបស់វាហៅថា fucans ។ យោងតាមការស្រាវជ្រាវ ការទទួលទានសារាយសមុទ្រ អាចមានប្រសិទ្ធភាពក្នុងការការពារការកកឈាមដូចថ្នាំមួយចំនួន។

៦. ធ្វើឱ្យប្រសើរឡើងនូវមុខងារក្រពេញទីរ៉ូអ៊ីត

នៅក្នុងសារាយសមុទ្រ មានផ្ទុកជាតិអ៊ីយ៉ូតច្រើន ការទទួលទានជាប្រចាំនឹងជួយឱ្យមុខងារក្រពេញទីរ៉ូអ៊ីតប្រសើរឡើង។ ទីរ៉ូអ៊ីតប៉ះពាល់ដល់កត្តាជាច្រើនដូចជា ប្រភពថាមពល សមត្ថភាពក្នុងការជួសជុលកោសិកា។ ប្រសិនបើក្រពេញទីរ៉ូអ៊ីតមានបញ្ហា វានឹងធ្វើឱ្យអ្នកងាយឡើងទម្ងន់ អស់កម្លាំង -ល-។ ពីព្រោះសារ៉ាយសមុទ្រស្រូបយកអ៊ីយ៉ូតពីសមុទ្រ។ ដូច្នេះការបញ្ចូលសារាយសមុទ្រទៅក្នុងរបបអាហាររបស់អ្នក អាចជួយឱ្យអ្នកទទួលបានអ៊ីយ៉ូតដែលរាងកាយអ្នកត្រូវការ។

២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. ថ្នាំជម្រុញភាពស៊ាំ

សមាសធាតុរុក្ខជាតិដែលមាននៅក្នុងសារាយសមុទ្រ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រតិកម្មអាលែហ្សី និងប្រឆាំងនឹងជំងឺ ដែលអាចជួយការពារកោសិកាពីមេរោគ។ លើសពីនេះ អត្ថប្រយោជន៍ពោះវៀនល្អ ដែលសារាយសមុទ្រនាំមក អាចជួយពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ ព្រោះពោះវៀនដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រព័ន្ធការពាររាងកាយ។ សារាយសមុទ្រក៏មានផ្ទុកនូវវីតាមីន C ស័ង្កសី ជាតិដែក និងម៉ង់ហ្គាណែស ដែលមានឥទ្ធិពលពង្រឹងប្រព័ន្ធភាពស៊ាំ។

៨. ជួយពង្រឹងឆ្អឹង

ទឹកដោះគោ និងផលិតផលទឹកដោះគោ មិនមែនជាប្រភពនៃជាតិកាល់ស្យូមតែមួយមុខនោះទេ ព្រោះសារាយសមុទ្រ គឺជាប្រភពវីតាមីន និងសារធាតុរ៉ែដ៏អស្ចារ្យដែលត្រូវការដើម្បីលើកកម្ពស់ឆ្អឹងឱ្យរឹងមាំ។ វីតាមីន K នៅក្នុងសារាយសមុទ្រជួយកាត់បន្ថយហានិភ័យនៃការបាក់ឆ្អឹង ចំពោះអ្នកដែលមានជំងឺពុកឆ្អឹងពីមុន។

លើសពីនេះ សារាយសមុទ្រក៏មានផ្ទុកសារធាតុ fucoidan ដែលជាសារធាតុ sulfated polysaccharide ដែលជួយជម្រុញការលូតលាស់របស់ osteoblasts ឬកោសិកាបង្កើតឆ្អឹង៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម