ស្ត្រេសញឹកញាប់ពេក នឹងចេញសញ្ញាទាំង៤នេះ ដែលធ្វើឱ្យប៉ះពាល់ដល់សម្រស់របស់អ្នក

New Copy
ការផ្សាយពាណិជ្ជកម្ម

ស្ត្រេសញឹកញាប់ ក៏បណ្តាលឱ្យអ្នកមានឥទ្ធិពលផ្ទាល់ជាច្រើននៅលើមុខរបស់អ្នក។

ស្ត្រេសកើតឡើងដោយសារតែរាងកាយរបស់អ្នកកំពុងប្រឈមនឹងតម្រូវការសម្ពាធ ឬកត្តាមួយចំនួន។ ប្រសិនបើសុខភាពអ្នកមិនល្អទេ មុខអ្នកនឹងរងផលប៉ះពាល់មិនតិចទេ។ ការជ្រុះសក់ ការឡើងមុន ឬការកើនឡើងស្នាមជ្រីវជ្រួញក៏អាចជាការព្រមានដែលបញ្ជាក់ពីភាពតានតឹងហួសហេតុដែរ។

ការផ្សាយពាណិជ្ជកម្ម

១. ស្នាមជ្រីវជ្រួញ

1_yMA 5J5GLg AImSvThL7bw

ការផ្សាយពាណិជ្ជកម្ម

អរម៉ូន cortisol នឹងត្រូវបានផលិតឡើងនៅពេលដែលអ្នកមានភាពតានតឹងជាប់លាប់ ហើយក្នុងពេលតែមួយ វាក៏បង្កផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនដូចជា សម្ពាធឈាមឡើងខ្ពស់ ឡើងទម្ងន់ភ្លាមៗ…ដែលក្នុងនោះដែរ ផលប៉ះពាល់ដ៏ធំមួយដែលអ្នកនឹងប្រឈមមុខនឹងស្បែកចាស់ជ្រីវជ្រួញមុនអាយុ។ ភាពចាស់ដោយសារស្រទាប់កូឡាជែនខូច ដែលនាំឱ្យមានស្នាមជ្រួញលេចចេញលើផ្ទៃមុខ ក៏ដូចជាស្បែករបស់អ្នក។

២. កន្ទួលរមាស់/មុន

ការផ្សាយពាណិជ្ជកម្ម

E831309b590a77ed283afd8a9dfd6c8b67a5ccea

ស្ត្រេស និងរោគមុនក៏មានទំនាក់ទំនងរឹងមាំជាមួយគ្នាដែរផងដែរ។ មុនជាធម្មតាបណ្តាលមកពីការកើនឡើងអរម៉ូន cortisol ហើយការរើសយកវានឹងរាលដាលតែបាក់តេរីប៉ុណ្ណោះ ដែលបណ្តាលឱ្យកើតមុនស្កេកស្កះ។ ដូច្នេះអ្នកត្រូវកំណត់ភាពតានតឹងក្នុងជីវិតរបស់អ្នក ដើម្បីកុំឱ្យមុខកើតមុន។

ការផ្សាយពាណិជ្ជកម្ម

៣. ហើមភ្នែក ឬកើតមានស្នាមជាំខ្មៅនៅរង្វង់ភ្នែក

24870acb0b850e902a0faaf5bcbe830e80b91374

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើកាលវិភាគរបស់អ្នកមិនមានសុខភាពល្អ មិនត្រឹមតែអ្នកមានភាពតានតឹងប៉ុណ្ណោះទេ អ្នកក៏មានអារម្មណ៍បាត់បង់ជាតិទឹកនៅក្នុងខ្លួនផងដែរ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ អាការៈហើមភ្នែក ហត់នឿយ និងឡើងរង្វង់ជាំខ្មៅនៅជុំវិញភ្នែក។ នៅពេលដែលអ្នកមិនជម្នះភាពតានតឹងក្នុងជីវិត ភាពរអាក់រអួលនឹងនៅជាមួយអ្នកកាន់តែយូរ។ ដូច្នេះអ្នកត្រូវរកវិធីគ្រប់គ្រងស្ត្រេស ដើម្បីកំណត់ការគេងមិនលក់បណ្តាលឱ្យហើមភ្នែក និងឡើងជាំខ្មៅ។

៤. ជ្រុះសក់

ការផ្សាយពាណិជ្ជកម្ម

B3b90bf60def7d17ddcc178e7b23c9fb3a5dcb39

ស្ត្រេសញឹកញាប់ ក៏អាចបណ្តាលឱ្យជ្រុះសក់ដែរ ព្រោះអរម៉ូន cortisol ធ្វើឱ្យឫសសក់ឈប់ធ្វើការ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលអ្នកចៀសវាងភាពតានតឹង ការជ្រុះសក់ក៏នឹងលែងមានទៀតហើយ៕

ប្រភព ៖ Guu / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម