បើរកឃើញរាងកាយរបស់អ្នក មានសញ្ញា ១ ក្នុងចំណោមសញ្ញាទាំង ៦ ខាងក្រោម នេះ សូមទៅពិនិត្យសុខភាពឱ្យបានឆាប់ ព្រោះសញ្ញាទាំងនេះ កំពុងតែក្រឿនរំឭកដល់អ្នក ត្រូវតែយចិត្តទុកដាក់ចំពោះសុខភាពក្រលៀនឱ្យបានដិតដល់។
១. ហើមភ្នែក ឬអវយវៈ
នៅពេលដែលមុខងារតម្រងនោមចុះខ្សោយ រាងកាយនឹងបញ្ជូនសញ្ញាមកយើងភ្លាមៗ។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញសញ្ញានៃការហើមនៅក្នុងខ្លួន វាទំនងជាតម្រងនោមកំពុងស្រែករកជំនួយហើយ។
ក្នុងស្ថានភាពធម្មតា តម្រងនោមដំណើរការបានល្អ និងបញ្ចេញជាតិទឹក និងជាតិពុលចេញពីរាងកាយ ប៉ុន្តែនៅពេលដែលធ្វើការលើសទម្ងន់ មុខងារតម្រងនោមថយចុះ ឈាមរត់ក្នុងរាងកាយត្រូវបានស្ទះ ហើយទឹកមិនអាចបញ្ចេញចេញទាន់ពេល ដែលបណ្តាលឱ្យហើមរាងកាយ។
ប្រសិនបើត្របកភ្នែកហើម ឬអវយវៈលេចចេញ មានន័យថា អ្នកមានបញ្ហាសុខភាពតម្រងនោម ដូច្នេះអ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីកែលម្អឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
២. រមាស់ស្បែកញឹកញាប់
ប្រសិនបើស្បែករបស់អ្នកតែងតែរមាស់ក្នុងរយៈពេលយូរ មូលហេតុភាគច្រើនគឺតម្រងនោម។ នៅពេលដែលមុខងារតម្រងនោមត្រូវបានចុះខ្សោយគួរឱ្យកត់សម្គាល់ ការបញ្ចេញកាកសំណល់នៅក្នុងខ្លួននឹងត្រូវបានរារាំង។ ដោយសារតម្រងនោមគឺជាសរីរាង្គដ៏សំខាន់ សម្រាប់បញ្ចេញទឹកនោម ជាតិពុលមួយចំនួនដែលមិនត្រូវបានបញ្ចេញក្នុងទឹកនោម អាចប្រមូលផ្តុំដែលអាចបណ្តាលឱ្យរមាស់ស្បែក។

៣. ទឹកនោមមានពពុះ
ការឡើងពពុះនៅពេលទៅបត់ជើងតូច អាចជាសញ្ញានៃជំងឺតម្រងនោម។ ប្រសិនបើមុខងារតម្រងនោមចុះខ្សោយ នោះរាងកាយនឹងកង្វះប្រូតេអ៊ីននឹងលេចឡើង។ ប្រូតេអ៊ីនដែលបាត់បង់នេះត្រូវបានលុបចេញពីរាងកាយក្នុងទឹកនោម ដែលបណ្តាលឱ្យមានពពុះច្រើនក្នុងទឹកនោម។
៤. អស់កម្លាំង ខ្សោយ ឬពិបាកក្នុងការផ្តោតអារម្មណ៍
ការអស់កម្លាំង និងពិបាកក្នុងការផ្តោតអារម្មណ៍ គឺជាសញ្ញាមួយនៃបញ្ហាតម្រងនោម។ មុខងារតម្រងនោមខ្សោយធ្ងន់ធ្ងរ អាចនាំឱ្យមានការប្រមូលផ្តុំជាតិពុល និងភាពមិនបរិសុទ្ធនៅក្នុងឈាម។ នេះបណ្តាលឱ្យបរិមាណអុកស៊ីសែន និងសារធាតុចិញ្ចឹមនៅក្នុងកោសិកាឈាមក្រហមថយចុះ ដែលជាលទ្ធផលកោសិកាផ្សេងទៀតមិនត្រូវបានផ្តល់ថាមពលគ្រប់គ្រាន់ដើម្បីរក្សាសកម្មភាព។ ដូច្នេះហើយ អ្នកដែលមានជំងឺតម្រងនោមច្រើនតែអមដោយភាពស្លេកស្លាំង ធ្វើឱ្យរាងកាយខ្សោយជាងមុន ។

៥. ពិបាកក្នុងការគេង
នៅពេលដែលមុខងារច្រោះចេញ-បញ្ចេញចោលរបស់តម្រងនោម មិនដូចធម្មតា ជាតិពុលនឹងកកកុញក្នុងឈាម ជំនួសឱ្យការកម្ចាត់ចេញពីរាងកាយតាមរយៈទឹកនោម។ នេះក៏ជាមូលហេតុមួយដែលធ្វើឱ្យអ្នកមានបញ្ហាក្នុងការគេងផងដែរ។
លើសពីនេះ អ្នកស្រាវជ្រាវមួយចំនួនបានណែនាំថា ការធាត់ក៏អាចមានទំនាក់ទំនងខ្លាំងជាមួយនឹងជំងឺតម្រងនោមរ៉ាំរ៉ៃ។ ម្យ៉ាងវិញទៀត ពួកគេក៏និយាយថា ការគេងមិនដកដង្ហើម មាននិន្នាការកើតឡើងចំពោះអ្នកដែលមានបញ្ហាតម្រងនោម។
៦. នោមញឹកញាប់
សញ្ញាទូទៅមួយទៀតនៃជំងឺតម្រងនោម គឺការកើនឡើងភ្លាមៗនូវតម្រូវការក្នុងការបត់ជើងតូច ជាពិសេសនៅពេលយប់។ ហេតុផលគឺថា “តម្រង” ត្រូវបានខូចខាតដូច្នេះវាជម្រុញតម្រូវការរបស់អ្នកក្នុងការនបង់ជើងតូច។ ជួនកាលនេះក៏អាចជាសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោម ឬក្រពេញប្រូស្តាតរីកធំចំពោះបុរសផងដែរ៕
ប្រភព ៖ Phunutoday / Knongsrok

