ពេលវេលាទាំងនេះ ការផឹកទឹកឃ្មុំនៅពេលព្រឹក ល្អសម្រាប់សុខភាព ជួយបន្សុទ្ធរាងកាយ សម្បូរសារធាតុចិញ្ចឹម យ៉ាងណាមិញ ពេលវេលាទាំង ៥ ខាងក្រោមនេះ រឹតតែល្អសម្រាប់សុខភាព។
១. ផឹកទឹកឃ្មុំនៅពេលព្រឹក
ពេលព្រឹក គឺជាពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានទឹកឃ្មុំ ដើម្បីបង្កើនកម្រិតថាមពល និងធ្វើឱ្យរាងកាយសកម្ម។ ការទទួលទានទឹកឃ្មុំពេលព្រឹក មិនត្រឹមតែល្អសម្រាប់ស្បែកប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ រួមមាន ៖ ជួយសម្អាតក្រពះ និងជួយរាងកាយកម្ចាត់ជាតិពុល។
ទឹកឃ្មុំជាអាហារសម្បូរថាមពល ដូច្នេះវាអាចបំបាត់អារម្មណ៍នឿយហត់ និងស្រេកឃ្លាន ប្រសិនបើទទួលទាននៅពេលព្រឹកព្រលឹម។ សម្រាប់មនុស្សចាស់ ការផឹកទឹកក្តៅមួយកែវលាយជាមួយទឹកឃ្មុំនៅពេលព្រឹកនឹងជំរុញចលនាពោះវៀន ធ្វើឱ្យងាយស្រួលក្នុងការបន្ទោរបង់។ លើសពីនេះ ការផឹកទឹកឃ្មុំនៅពេលព្រឹកក៏ជួយទ្រទ្រង់ការសម្រកទម្ងន់ ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ និងល្អជាពិសេសសម្រាប់អ្នកដែលមានជំងឺក្រពះ។

២. ផឹកទឹកឃ្មុំនៅពេលល្ងាច
ទឹកឃ្មុំមានសារធាតុរ៉ែធម្មជាតិ និងវីតាមីនជាច្រើន ដែលជួយពង្រឹងភាពធន់របស់អ្នកប្រើប្រាស់។ បន្ទាប់ពីថ្ងៃធ្វើការនឿយហត់ និងធុញថប់ ការផឹកទឹកទឹកឃ្មុំមួយកែវនៅពេលល្ងាចនឹងជម្រុញស្មារតី ជួយឱ្យមានការប្រុងប្រយត្ន័ បំបាត់ភាពនឿយហត់។
៣. ផឹកមុនពេលចូលគេង
ទឹកឃ្មុំមានតម្លៃអាហារូបត្ថម្ភសុខភាពជាច្រើន។ ការផឹកទឹកឃ្មុំនៅពេលយប់មុនពេលចូលគេង នឹងជួយកំណត់ការគេងមិនលក់ កាត់បន្ថយភាពតានតឹង និងគេងលក់ស្រួល។
ទឹកក្តៅមួយកែវ លាយជាមួយទឹកឃ្មុំ បន្ថែមក្រូចឆ្មាស្រស់បន្តិចជួយឱ្យរាងកាយកម្ចាត់ជាតិពុល ហើយប្រព័ន្ធបញ្ចេញចោលរបស់រាងកាយនឹងដំណើរការកាន់តែប្រសើរឡើង។
លើសពីនេះ ការផឹកទឹកឃ្មុំមុនពេលចូលគេង ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ជួយព្យាបាលជំងឺច្រាលក្រពះពោះវៀន បញ្ចុះសម្ពាធឈាម។
ទម្លាប់នៃការផឹកទឹកឃ្មុំមុនពេលចូលគេង ក៏ជួយដល់ការសម្រកទម្ងន់ផងដែរ ព្រោះរាងកាយនឹងចាប់ផ្តើមដុតបំផ្លាញជាតិខ្លាញ់កាន់តែច្រើននៅពេលយប់។ ទឹកក្តៅឧណ្ហៗមួយកែវ លាយជាមួយទឹកឃ្មុំសុទ្ធមានកាឡូរីត្រឹមតែ ៦៤ កាឡូរីប៉ុណ្ណោះ ហើយនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតពេញមួយយប់។

៤. ផឹកទឹកឃ្មុំមុនពេលទទួលទានអាហារ
ការផឹកទឹកមួយកែវលាយជាមួយទឹកឃ្មុំ ៣០ នាទី មុនពេលញុំាអាហារអាចជួយទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះ ដោយហេតុនេះកាត់បន្ថយការរលាកនៃភ្នាសអញ្ចាញធ្មេញ។
សម្រាប់អ្នកដែលមានដំបៅក្រពះ ផឹកទឹកទឹកឃ្មុំក្តៅមួយកែវជារៀងរាល់ថ្ងៃ (ទឹកឃ្មុំ 10ml លាយជាមួយទឹកក្តៅមួយកែវ) មួយសន្ទុះក្រោយមកការរលាកនឹងថយចុះគួរឱ្យកត់សម្គាល់។

៥. ផឹកទឹកឃ្មុំបន្ទាប់ពីទទួលទានអាហារ
ផឹកទឹកឃ្មុំ ១-២ ម៉ោង បន្ទាប់ពីអាហារបង្កើនតួនាទីនៃចលនាពោះវៀន។ អាចជម្រុញការបញ្ចេញអាស៊ីតក្រពះធម្មតា កាត់បន្ថយពេលវេលាបន្ទោរបង់បានយ៉ាងសំខាន់ ជួយកម្រិតឥទ្ធិពលអាក្រក់នៃអាហារពេលល្ងាចច្រើនពេក។
អ្នកអាចប្រើតែទឹកឃ្មុំជាមួយទឹកក្រូចឆ្មាបន្តិច ឬទឹកទឹកឃ្មុំដូចជា ៖ ស្លឹកខ្ទឹមចំហុយជាមួយទឹកឃ្មុំ, ស្លឹកខ្ទឹមចំហុយជាមួយទឹកឃ្មុំ, ចំហុយក្រូចឆ្មាជាមួយទឹកឃ្មុំ, ក្រូចឆ្មាត្រាំទឹកឃ្មុំ។ គួរទទួលទាននៅពេលព្រឹក និងពេលយប់មុនពេលចូលគេង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។
បន្ថែមពីលើប្រសិទ្ធភាពព្យាបាលការក្អក ពេលផឹកតែក្រូចឆ្មាមួយកែវ ត្រាំក្នុងទឹកឃ្មុំ វាក៏បង្កើតអារម្មណ៍សុខស្រួល និងបន្ធូរអារម្មណ៍បន្ទាប់ពីម៉ោងធ្វើការដ៏តានតឹង៕
ប្រភព ៖ Phunutoday / knongsrok

